រុស្ស៊ីចាប់ខ្លួនស្ត្រីសញ្ជាតិអាមេរិក-រុស្ស៊ី នៅអាកាសយានដ្ឋាន ពីបទរត់ពន្ធកាំភ្លើង
មេដឹកនាំហ្វីលីពីន នឹងពិភាក្សាអំពីពាណិជ្ជកម្ម និងសន្តិសុខ អំឡុងទស្សនកិច្ចនៅអាមេរិក ខណៈពន្ធគយលេចឡើងស្ទុងៗ
អ៊ីរ៉ង់ច្រានចោលការអះអាងរបស់អាមេរិកដែលថា ខ្លួនបញ្ជូនអាវុធទៅឲ្យក្រុមហ៊ួទី នៅប្រទេសយេម៉ែន
អ៊ីស្រាអែល បដិសេធរបាយការណ៍អំពីការវាយប្រហារពេលយប់ នៅស៊ីរី

ព័ត៌មានអន្តរជាតិ

មនុស្សរាប់សែននាក់រត់ភៀសខ្លួន ខណៈអ៊ីស្រាអែលយកទីក្រុង Rafah ជាតំបន់សន្តិសុខថ្មី នៅហ្កាហ្សា

2025/04/03 07:14:09 pm        7
អ្នកស្រុកហ្កាហ្សារាប់រយពាន់នាក់ កំពុងរត់ភៀសខ្លួនទៅស្វែងរកទីជម្រកសុវត្ថិភាព នៅព្រហស្បតិ៍ (ទី៣ ខែមេសា) នេះ ដែលជាការភៀសខ្លួនមួយ ក្នុងចំណោមការភៀសសឹកដ៏ធំបំផុត អំឡុងពេលមានសង្គ្រាមនេះ ខណៈដែលកងកម្លាំងអ៊ីស្រាអែលបានរុលចូលទៅដល់ទីក្រុងដែលរងការបំផ្លិចបំផ្លាញខ្ទេចខ្ទី គឺ Rafah ដែលត្រូវបានប្រកាសថ្មីៗថា ជាផ្នែកនៃ «តំបន់សន្តិសុខ» ដែលពួកគេមានបំណងដណ្តើមកាន់កាប់។មួយថ្ងៃបន្ទាប់ពីការប្រកាសពីគោលបំណងរបស់ខ្លួន ក្នុងការដណ្ដើមគ្រប់គ្រងលើផ្នែកដ៏ធំនៃតំបន់ដែលមានមនុស្សរស់នៅណែនណាន់តាន់តាប់ កងកម្លាំងអ៊ីស្រាអែលបានរុលចូលទៅក្នុងទីក្រុងនេះ នៅជាយភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលបានកា្លយជាជម្រកចុងក្រោយ សម្រាប់ប្រជាជនដែលភៀសខ្លួនចេញពីតំបន់ផ្សេងទៀត ពេញមួយសង្រ្គាមនេះ។ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា បានប្រាប់ឲ្យដឹងថា មនុស្សយ៉ាងតិច ៩៧នាក់ បានបាត់បង់ជីវិត អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្នុងនោះរួមទាំងយ៉ាងហោចណាស់ ២០នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយនាព្រឹកព្រលឹម នៅជាយក្រុង Shejaia នៃទីក្រុងហ្កាហ្សាផងដែរ។ឪពុកនៃកូនៗចំនួន ៧នាក់ ដែលស្ថិតក្នុងចំណោមអ្នកភៀសឹករាប់សែននាក់ពីទីក្រុង Rafah ទៅទីក្រុងជិតខាង Khan Younis បានប្រាប់សារព័ត៌មាន Reuters ថា ទីក្រុង Rafah «បានបាត់បង់ហើយ។ វាកំពុងត្រូវបានលុបបំបាត់ហើយ»។គួរបញ្ជាក់ថា ការវាយប្រហារដើម្បីដណ្តើមយកទីក្រុង Rafah គឺជាការកើនឡើងយ៉ាងខ្លាំងនូវភាពតានតឹង នៅក្នុងសង្គ្រាមដែលអ៊ីស្រាអែលបានចាប់ផ្តើមឡើងវិញ កាលពីខែមុន បន្ទាប់ពីបានបោះបង់ចោលដោយជាក់ស្ដែងនូវបទឈប់បាញ់ ដែលមានតាំងពីខែមករាមក៕

ការិយាល័យប្រធានាធិបតី៖ អាហ្រ្វិកខាងត្បូងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយអាមេរិក ក្រោយការដំឡើងពន្ធ

2025/04/03 06:44:30 pm        42
ការិយាល័យប្រធានាធិបតីអាហ្រ្វិកខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ (ទី៣ ខែមេសា) បាននិយាយថា ការដំឡើងពន្ធនាំចូលថ្មីរបស់សហរដ្ឋអាមេរិក បញ្ជាក់ពីតម្រូវការឲ្យមានការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីថ្មី ជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីធានាឲ្យបាននូវភាពប្រាកដប្រជាពាណិជ្ជកម្មរយៈពេលវែង។គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពន្ធបដិការសកលលើទំនិញភាគច្រើនដែលនាំចូលទៅសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ។ ហើយអាហ្វ្រិកខាងត្បូង ត្រូវបានដាក់អត្រាពន្ធ ៣០ភាគរយ។ការិយាល័យប្រធានាធិបតី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការដំឡើងពន្ធគយនេះ បញ្ជាក់ពីភាពបន្ទាន់ ក្នុងការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក ដែលជាជំហានសំខាន់មួយ ដើម្បីធានាឲ្យបាននូវភាពប្រាកដប្រជាពាណិជ្ជកម្មរយៈពេលវែង»។វិធានការដំឡើងពន្ធចុងក្រោយបំផុត គឺបន្ថែមពីលើកម្រិត ២៥ភាគរយដែលត្រូវបានដាក់លើរថយន្ត និងគ្រឿងបន្លាស់រថយន្តទាំងអស់នាំចូលទៅសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នេះទៅ។ ការនាំចេញយានជំនិះ និងគ្រឿងបន្លាស់របស់អាហ្រ្វិកខាងត្បូងទៅកាន់សហរដ្ឋអាមេរិក ត្រូវបានគេប៉ាន់ប្រមាណថា មានទឹកប្រាក់ជាង ២ពាន់លានដុល្លារ ហើយអាចរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការយកពន្ធនេះ៕

ម៉ាឡេស៊ីផ្អាកការស្វែងរកយន្តហោះ MH370 ដែលបាត់ខ្លួនជាយូរមកហើយ

2025/04/03 06:28:36 pm        83
រដ្ឋមន្ត្រីដឹកជញ្ជូននៃទីក្រុង Kuala Lumpur (គូឡាឡាំពួ) បាននិយាយថា ការស្វែងរកចុងក្រោយបំផុតសម្រាប់យន្តហោះ MH370 ត្រូវបានផ្អាកដោយក្រុមហ៊ុនរុករកដែនសមុទ្រ Ocean Infinity ខណៈដែលវាមិនមែនជាពេលវេលាអំណោយផល ដោយការសម្រេចនេះកើតមានឡើងក្នុងរយៈពេលជាង ១ទសវត្សរ៍បន្ទាប់ពីយន្តហោះនេះ បានបាត់ខ្លួន។នៅក្នុងការសារជាសំឡេងដែលត្រូវបានផ្ញើទៅសារព័ត៌មាន AFP ដោយជំនួយការរបស់លោក នៅថ្ងៃព្រហស្បតិ៍ (ទី៣ ខែមេសា) នេះ រដ្ឋមន្ត្រីដឹកជញ្ជូន លោក Anthony Loke បាននិយាយថា៖ «ពួកគេ (ក្រុមហ៊ុន Ocean Infinity) បានបញ្ឈប់ប្រតិបត្តិការហើយ នាពេលនេះ ពួកគេនឹងបន្តការស្វែងរកនៅចុងឆ្នាំនេះ»។នៅក្នុងសារជាសំឡេងដែលត្រូវបានធ្វើឡើងក្នុងអំឡុងពេលមានព្រឹត្តិការណ៍មួយ នៅឯអាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur កាលពីថ្ងៃទី២ ខែមេសា លោក Loke បានបញ្ជាក់ថា៖ «ឥឡូវនេះ វាមិនមែនជារដូវកាលនោះទេ ពោលគឺមិនមែនជាពេលវេលា ដែលមានអាកាសធាតុអំណោយដល់ការរុករកឡើយ»។ក្រុមហ៊ុន Ocean Infinity ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានដឹកនាំការរុករកមិនទទួលបានជោគជ័យ ក្នុងឆ្នាំ២០១៨ មុនពេលយល់ព្រមចាប់ផ្តើមការស្វែងរកថ្មី នៅក្នុងឆ្នាំ២០២៥ នេះ។គួររំលឹកថា យន្តហោះ Boeing 777 ដឹកមនុស្ស ២៣៩នាក់ បានបាត់ដានពីរ៉ាដា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ខណៈពេលដែលកំពុងធ្វើដំណើរពីទីក្រុង Kuala Lumpur ទៅកាន់ទីក្រុងប៉េកាំងរបស់ប្រទេសចិន។ ហើយទោះបីជាមានការស្វែងរកដ៏ធំបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ក៏ដោយ ក៏យន្តហោះនេះនៅតែមិនត្រូវបានរកឃើញឡើយ៕

អ៊ីរ៉ង់ព្រមានអាមេរិកប្រឆាំងនឹង«ការឈ្លានពាន» ចំពេលមានការបង្កើនកម្លាំងយោធារបស់ក្រុងវ៉ាស៊ីនតោន នៅមជ្ឈិមបូព៌ា

2025/04/03 06:26:40 pm        49
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយកាលពីថ្ងៃពុធថា អ៊ីរ៉ង់នឹងឆ្លើយតប«ភ្លាមៗនិងយ៉ាងម៉ឺងម៉ាត់» ចំពោះការរំលោភលើបូរណភាពទឹកដី អធិបតេយ្យភាព ឬផលប្រយោជន៍ជាតិរបស់ខ្លួន ចំពេលមានភាពតានតឹងកាន់តែខ្លាំង ជាមួយសហរដ្ឋអាមេរិក។លោក Araghchi បានចេញការព្រមាននេះ អំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសហូឡង់លោក Caspar Veldkamp ដោយប្រតិកម្មទៅនឹងអ្វីដែលលោកហៅថា ជាការគំរាមកំហែងផ្នែកយោធា «មិនអាចទទួលយកបាន» ដែលធ្វើឡើងដោយមន្ត្រីអាមេរិកនាពេលថ្មីៗនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់។លោករដ្ឋមន្ត្រីអ៊ីរ៉ង់ បានរិះគន់វោហាស័ព្ទរបស់ទីក្រុងវ៉ាស៊ីនតោនថា ជាការបំពានធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ដោយព្រមានថា ប្រទេសនេះ ប្រថុយនឹងធ្វើឲ្យអស្ថិរភាពក្នុងតំបន់ កាន់តែធ្ងន់ធ្ងរ ឡើង។ លោកបានជំរុញប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់ឲ្យរក្សានីតិរដ្ឋជាសាកល និងដាក់ទណ្ឌកម្មសហភាពអឺរ៉ុប ចំពោះការខកខានមិនថ្កោលទោសការថ្លែងរបស់សហរដ្ឋអាមេរិក ដែលលោកបាននិយាយថា ជាការគំរាមកំហែងដល់សន្តិភាពអន្តរជាតិ។ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលការបង្កើ កម្លាំងយោធារបស់អាមេរិក នៅមជ្ឈិមបូព៌ា។ មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth បានពង្រឹងសមត្ថភាពក្នុងតំបន់ ជាមួយនឹងយន្តហោះចម្បាំងបន្ថែម ទោះបីជាមិនបានបង្ហាញពីភាពជាក់លាក់ក៏ដោយ។ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ដោយអនាមិក ដែលបានដកស្រង់សម្តីមន្ត្រីថា យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 រហូតដល់ទៅ ៦គ្រឿង ត្រូវបានដាក់ពង្រាយទៅកាន់កោះ Diego Garcia ដែលជាមូលដ្ឋានយុទ្ធសាស្ត្រនៃមហាសមុទ្រឥណ្ឌា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ចំណាត់ការនេះ ធ្វើឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរយៈពេលជាងពីរសប្តាហ៍របស់អាមេរិក នៅយេម៉ែន និងបង្កើនភាពតានតឹងជាមួយអ៊ីរ៉ង់។

នគរបាលអង់គ្លេស ចាប់ខ្លួនបុរសពីរនាក់ ជុំវិញការពាក់ព័ន្ធនឹងក្រុមហេសបូឡា

2025/04/03 06:24:51 pm        39
នគរបាលប្រឆាំងភេរវកម្មអង់គ្លេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានចាប់ខ្លួនបុរសពីរនាក់ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមហេសបូឡា ដែលត្រូវបានហាមឃាត់ ដោយបានបញ្ជាក់ថា ការស៊ើបអង្កេតរបស់ពួកគេពាក់ព័ន្ធនឹងសកម្មភាពដែលត្រូវបានសង្ស័យទាំង នៅបរទេស និងក្នុងប្រទេសអង់គ្លេស។អ្នកស៊ើបអង្កេតមកពីទីបញ្ជាការប្រឆាំងភេរវកម្មនៅទីក្រុងឡុងដ៍ (CTC) បានចាប់ខ្លួនបុរសអាយុ ៣៩ ឆ្នាំនៅភាគខាងជើងទីក្រុងឡុងដ៍ ដោយសង្ស័យថា ជាសមាជិកនៃក្រុមដែលត្រូវបានចាត់តាំង រៀបចំអំពើភេរវកម្ម និងជាប់ពាក់ព័ន្ធក្នុងការផ្តល់មូលនិធិសម្រាប់គោលបំណងនៃអំពើភេរវកម្ម។បុរសទី២អាយុ ៣៥ឆ្នាំ ត្រូវបានចាប់ខ្លួន នៅភាគខាងលិចទីក្រុងឡុងដ៍ ដោយសង្ស័យថា ជាសមាជិកនៃអង្គការដែលត្រូវគេហាមឃាត់នេះ។លោកមេបញ្ជាការ Dominic Murphy ប្រធានទីបញ្ជាការប្រឆាំងភេរវកម្មនៅទីក្រុងឡុងដ៍ (CTC) បាននិយាយថា៖« ការស៊ើបអង្កេតរបស់យើង នៅតែបន្ត ប៉ុន្តែខ្ញុំសង្ឃឹមថា ការចាប់ខ្លួនទាំងនេះ បង្ហាញថា យើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងនរណាម្នាក់នៅទីនេះ ដែលយើងសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងសកម្មភាពភេរវកម្ម មិនថាសកម្មភាពរបស់ពួកគេផ្តោតនៅទីនេះ ក្នុងចក្រភពអង់គ្លេស ឬកន្លែងផ្សេងទៀតឡើយ»។នគរបាល បាននិយាយថា ការស៊ើបអង្កេតពាក់ព័ន្ធនឹងចលនាហេសបូឡាហ៍នៅប្រទេសលីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ ដែលចក្រភពអង់គ្លេស បានហាមឃាត់នៅក្នុងឆ្នាំ ២០១៩ នៅពេលដែលទីក្រុងឡុងដ៍ បានចាត់ទុកក្រុមនេះ ជាក្រុមភេរវករ ដោយបានបន្ថែមថា មិនមានការគំរាមកំហែងដល់សាធារណជនភ្លាមៗទេ។

អ៊ីស្រាអែលព្រមានមេដឹកនាំស៊ីរីពី«ផលវិបាកដ៏ធ្ងន់ធ្ងរ» ប្រសិនបើផលប្រយោជន៍សន្តិសុខ ត្រូវបានគំរាមកំហែង

2025/04/03 06:23:00 pm        46
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានមេដឹកនាំស៊ីរី លោក Ahmed Al-Sharaa ថា លោកនឹងប្រឈមមុខនឹងផលវិបាកដ៏ធ្ងន់ធ្ងរ ប្រសិនបើសន្តិសុខរបស់អ៊ីស្រាអែល ត្រូវរងការគំរាមកំហែង។ដោយថ្លែងទៅកាន់មេដឹកនាំស៊ីរីជាមួយអតីតឈ្មោះ Abu Mohammed Al-Jolani លោក Katz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខ្ញុំព្រមានមេដឹកនាំស៊ីរីលោក Jolaniថា ប្រសិនបើអ្នកអនុញ្ញាតឲ្យកងកម្លាំងអរិភាពចូលស៊ីរី និងគំរាមកំហែងដល់ផលប្រយោជន៍សន្តិសុខរបស់អ៊ីស្រាអែល អ្នកនឹងរងផលវិបាកយ៉ាងពេញបន្ទុក។  រដ្ឋបានខេត្តនៅក្នុងទីក្រុង Daraa ភាគខាងត្បូងនៃប្រទេសស៊ីរី បាននិយាយថា ជនស៊ីវិល ៩នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត រងរបួស នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បន្ទាប់ពី «ការលុកលុយរបស់ប្រទេសនេះ» នៅថ្ងៃព្រហស្បតិ៍នេះ។រដ្ឋបាននេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះទៅកាន់បណ្តាញសង្គម Telegram ថា ការបាញ់ផ្លោងនៅជិតទីក្រុង Nawa បានកើតឡើង បន្ទាប់ពី «ការលុកលុយរបស់អ៊ីស្រា អែល ដោយ«កងកម្លាំងកាន់កាប់ដោយ«កងកម្លាំងកាន់កាប់នេះ បានរុលចូលទៅមុខយ៉ាងជម្រៅ ជាលើកដំបូង»។

រដ្ឋមន្ត្រីការបរទេសណាតូស្វែងរកការធានាឡើងវិញ ជុំវិញការប្ដេជ្ញាចិត្តរបស់អាមេរិក ចំពោះសម្ព័ន្ធភាព

2025/04/03 05:29:55 pm        50
ប្រមុខអង្គការណាតូ (NATO) លោក Mark Rutte និងឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក បានស្វែងរកការធានាឡើងវិញ ចំពោះសម្ព័ន្ធមិត្តអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ (ទី៣ ខែមេសា) នេះ ដែលថា ទីក្រុងវ៉ាស៊ីនតោន នឹងនៅតែប្តេជ្ញាចិត្ត ចំពោះសម្ព័ន្ធមិត្តយោធាលោកខាងលិច បើទោះបីជាមានពាក្យសម្តីរិះគន់ធ្ងន់ៗពីលោកប្រធានាធិបតី Donald Trump ក៏ដោយ។ការលើកឡើងបែបនោះបានកើតមានឡើង នៅពេលរដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូ បានជួបជុំគ្នានៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ដោយថ្នាក់ដឹកនាំអឺរ៉ុប សង្ឃឹមថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងធ្វើឲ្យអស់សង្ស័យអំពីជំហររបស់សហរដ្ឋអាមេរិក ទោះបីជាមានភាពតានតឹងកើនឡើង ជុំវិញពន្ធពាណិជ្ជកម្មតឹងរ៉ឹងថ្មីរបស់លោក Trump ក៏ដោយ។ជំនឿរបស់អ៊ឺរ៉ុបលើសហរដ្ឋអាមេរិក ក្នុងនាមជាអ្នកការពារដ៏ធំបំផុតរបស់ទ្វីបប្រឆាំងនឹងការវាយប្រហារណាមួយពីប្រទេសរុស្ស៊ីនោះ ត្រូវបានរង្គោះរង្គើយ៉ាងខ្លាំង ដោយការប៉ុនប៉ងរបស់ Trump ក្នុងការលើកកម្ពស់ឡើងវិញនូវទំនាក់ទំនង ជាមួយទីក្រុងមូស្គូ និងការដាក់សម្ពាធយ៉ាងខ្លាំងលើទីក្រុងគីវ ខណៈដែលរូបលោកស្វែងរកការបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។លើសពីនេះ ទីក្រុងវ៉ាស៊ីនតោន បានប្រាប់ប្រទេសអឺរ៉ុបដោយត្រង់ៗ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះថា ខ្លួនមិនអាចផ្តោតជាចម្បងលើសន្តិសុខរបស់ទ្វីបនេះទៀតទេ ហើយពួកគេនឹងត្រូវចំណាយបន្ថែមទៀតលើវិស័យការការពារជាតិ។ ពាក្យសម្ដី និងវិធានការរបស់រដ្ឋបាល Trump បានធ្វើឲ្យមានមន្ទិលសង្ស័យ អំពីអនាគតរបស់អង្គការណាតូ ដែលជាប្លុកឆ្លងមហាសមុទ្រអាត្លង់ទិក ពោលគឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខអឺរ៉ុបអស់រយៈពេល ៧៥ឆ្នាំមកហើយ។តែយ៉ាងណាក្ដី លោក Rutte បាននិយាយនៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសថា សហរដ្ឋអាមេរិកមិនមានគម្រោងដកវត្តមានយោធារបស់ខ្លួនចេញពីទ្វីបអឺរ៉ុបភ្លាមៗនោះទេ បើទោះបីជាមានការទាមទារឲ្យបណ្តាប្រទេស នៅអឺរ៉ុប ទទួលខុសត្រូវការការពារដោយផ្ទាល់ខ្លួនក៏ដោយ៕

ហុងគ្រី នឹងដកខ្លួនចេញពី ICC ខណៈដែលលោក Netanyahu មកដល់ប្រទេសនះ បើទោះបីជាមានដីកាចាប់ខ្លួនលោកក្តី

2025/04/03 04:47:52 pm        63
ប្រទេសហុងគ្រី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងចាប់ផ្តើមនីតិវិធីនៃការដកខ្លួនចេញពីសាលាក្តីសកលអចិន្ត្រៃយ៍តែមួយគត់របស់ពិភពលោក សម្រាប់ឧក្រិដ្ឋកម្មសង្គ្រាម និងអំពើប្រល័យពូជសាសន៍។លោក Gergely Gulyás ដែលជាប្រធានបុគ្គលិករបស់លោកនាយករដ្ឋមន្ត្រី Viktor Orbán បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា៖«ហុងគ្រីនឹងដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (icc)» ។   «រដ្ឋាភិបាល នឹងចាប់ផ្តើមនីតិវិធីដកខ្លួនចេញ នៅថ្ងៃព្រហស្បតិ៍នេះ ស្របតាមក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និង ច្បាប់អន្តរជាតិ»។ការប្រកាសនេះ បានធ្វើឡើង នៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានទៅដល់រដ្ឋធានីប៊ុយដាប៉េស ( Budapest) នៃប្រទេសហុងគ្រី បើទោះបីជាមានដីកាចាប់ខ្លួនអន្តរជាតិប្រឆាំងនឹងលោក ជុំវិញការធ្វើសង្រ្គាមរបស់លោក នៅតំបន់ហ្កាហ្សាស្ទ្រីបក៏ដោយ។រដ្ឋាភិបាលនៃប្រទេសហុងគ្រី ដឹកនាំដោយអ្នកស្តាំនិយមជ្រុលលោក Orbán បានអញ្ជើញលោក ណេតាន់យ៉ាហ៊ូ កាលពីខែវិច្ឆិកា បន្ទាប់ពីតុលាការ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ បានចេញដីកាចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

សមាជិកព្រឹទ្ធសភាអាមេរិកថ្កោលទោសការឆ្លើយតបរបស់រដ្ឋបាលលោក Trump ចំពោះគ្រោះរញ្ជួយដី នៅមីយ៉ាន់ម៉ា

2025/04/03 04:16:04 pm        70
សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋបាលរបស់លោក Donald Trump កាលពីថ្ងៃពុធ (ទី២ ខែមេសា) ដោយរិះគន់នូវអ្វីដែលពួកគេហៅថា ជាការឆ្លើយតបជំនួយរបស់សហរដ្ឋអាមេរិក ចំពោះគ្រោះរញ្ជួយដី នៅសហភាពមីយ៉ាន់ម៉ា ដែលប្រទេសចិន និងរុស្ស៊ី បានបញ្ជូនក្រុមជួយសង្គ្រោះ និងជំនួយទៅ។សមាជិកព្រឹទ្ធសភាចំនួន ៦រូប បានឲ្យដឹងនៅក្នុងលិខិតនោះថា សហរដ្ឋអាមេរិកហាក់ដូចជាបរាជ័យ ក្នុងការសាកល្បងដំបូងនៃសមត្ថភាពរបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងវិបត្តិមនុស្សធម៌ បន្ទាប់ពីរដ្ឋបាលរបស់លោក Trump កាត់បន្ថយជំនួយបរទេសយ៉ាងច្រើន និងការរុះរើទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលជាទីភ្នាក់ងារជំនួយដ៏សំខាន់នោះ។សមាជិកព្រឹទ្ធសភាបានសរសេរថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលការឆ្លើយតបរបស់រដ្ឋបាលនេះ បរាជ័យក្នុងការបំពេញតាមគោលដៅសីលធម៌ និងយុទ្ធសាស្ត្ររបស់យើង ដែលជាការបញ្ជូនសញ្ញាមួយ ទៅកាន់ប្រទេសជុំវិញពិភពលោកថា ក្រុមគូប្រជែងរបស់យើង មានភាពជឿជាក់ និងគួរឲ្យទុកចិត្តបានជាងសហរដ្ឋអាមេរិក»។សហរដ្ឋអាមេរិកមិនបានបញ្ជូនក្រុមជំនួយជំនាញណាមួយទៅសហភាពមីយ៉ាន់ម៉ាទេ បន្ទាប់ពីមានគ្រោះរញ្ជួយដី កាលពីថ្ងៃទី២៨ ខែមីនា។ បើយោងតាមមេដឹកនាំយោធាដែលកំពុងកាន់អំណាចនៃប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា មនុស្សជាង ២៧.០០០នាក់ បានបាត់បង់ជីវិត ខណៈអគារនៅទីនោះ និងនៅក្នុងប្រទេសជិតខាងថៃ បានបាក់រលំ។ របបយោធាបានសុំជំនួយពីប្រទេសដទៃ។ ចិន រុស្សី និងឥណ្ឌា បានបញ្ជូនក្រុម និងជំនួយផ្គត់ផ្គង់ទៅ ហើយប្រទេសថៃ ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរីកដ៏ដូចគ្នាដែរ៕

ទួរគីចាប់ឃុំខ្លួនមនុស្ស ១១នាក់ បន្ទាប់ពីមានការអំពាវនាវឲ្យធ្វើពហិការទិញទំនិញ

2025/04/03 04:04:34 pm        59
ទីភ្នាក់ងារសារព័ត៌មាន Anadolu បានរាយការណ៍ថា អាជ្ញាធរទួរគីនៅថ្ងៃព្រហស្បតិ៍នេះ បានឃាត់ខ្លួនមនុស្សយ៉ាងតិច ១១នាក់ ដែលសង្ស័យថា បានផ្សព្វផ្សាយការអំពាវនាវឲ្យធ្វើពហិការការទិញទំនិញ     ផ្សេងៗ ដើម្បីប្រឆាំងនឹងការជាប់ពន្ធនាគាររបស់អភិបាលក្រុងអ៊ីស្តង់ប៊ុល។ សារព័ត៌មាន Anadolu បានឲ្យដឹងថា រដ្ឋអាជ្ញាបានបើកការស៊ើបអង្កេតលើការអំពាវនាវនេះ ដោយចោទប្រកាន់ជនសង្ស័យពីបទញុះញង់ «ឲ្យមានការស្អប់ និងការរើសអើង» ដោយបន្ថែមថា អាជ្ញាធរកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យ ៥នាក់ បន្ថែមទៀត។មេដឹកនាំនៃគណបក្សប្រឆាំង CHP បានអំពាវនាវឲ្យមានការធ្វើពហិការការទិញទំនិញ កាលពីថ្ងៃពុធ ដើម្បីដាក់សម្ពាធបន្ថែមទៀត លើរដ្ឋាភិបាល បន្ទាប់ពីការចាប់អភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu កាលពីថ្ងៃទី ១៩ ខែមីនា។លោក Imamoglu គឺជាគូប្រជែងដ៏សំខាន់របស់លោកប្រធានាធិបតី រ៉េសិប តាយីប អឹដូហ្កាន់ (Recip Tayyip Erdogan) ហើយការចាប់ខ្លួនលោក បានបង្កឲ្យមានរលកនៃការតវ៉ាដ៏ធំ ដែលមិនធ្លាប់បានឃើញនៅក្នុងប្រទេសទួរគី អស់រយៈពេលជាងមួយទសវត្សរ៍មកហើយនោះ។មនុស្សជិត ២.000នាក់ រួមទាំងនិស្សិត និងយុវជនជាច្រើនរយនាក់ ត្រូវបានចាប់ខ្លួន ចាប់តាំងពីការចាប់ផ្តើមនៃការតវ៉ា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីចាប់ខ្លួនស្ត្រីសញ្ជាតិអាមេរិក-រុស្ស៊ី នៅអាកាសយានដ្ឋាន ពីបទរត់ពន្ធកាំភ្លើង
07/18/2025 07:07 PM
ផ្លូវជនបទបញ្ចប់សុពលភាពនៅខេត្តពោធិ៍សាត់ បានរក្សាគុណភាពល្អសម្រាប់ការរស់នៅរបស់ប្រជាជន
07/18/2025 06:07 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ និងលោកជំទាវ អញ្ជើញចូលរួមអបអរសាទរព្រឹត្តិការណ៍នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​
07/18/2025 06:07 PM
មេដឹកនាំហ្វីលីពីន នឹងពិភាក្សាអំពីពាណិជ្ជកម្ម និងសន្តិសុខ អំឡុងទស្សនកិច្ចនៅអាមេរិក ខណៈពន្ធគយលេចឡើងស្ទុងៗ
07/18/2025 06:07 PM
អ៊ីរ៉ង់ច្រានចោលការអះអាងរបស់អាមេរិកដែលថា ខ្លួនបញ្ជូនអាវុធទៅឲ្យក្រុមហ៊ួទី នៅប្រទេសយេម៉ែន
07/18/2025 06:07 PM
អ៊ីស្រាអែល បដិសេធរបាយការណ៍អំពីការវាយប្រហារពេលយប់ នៅស៊ីរី
07/18/2025 06:07 PM
សេចក្ដីព្រាងចំនួន ៤ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តនៅថ្ងៃនេះ
07/18/2025 06:07 PM
អាជ្ញាធរខេត្តកោះកុង បំភ្លឺថាមិនមានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានការស្រាវជ្រាវករណីឃាតកម្ម
07/18/2025 05:07 PM
សម្ដេចធិបតី៖បូជនីយដ្ឋានចងចាំនៃកម្ពុជានឹងក្លាយជាការចងចាំជាសាកល និងជាមជ្ឈមណ្ឌលអន្តរជាតិ
07/18/2025 05:07 PM
លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ជួបសំណេះសំណាល​ជាមួយ​និស្សិត​ជ័យ​លាភី​អាហា​រូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសហុងគ្រីចំនួន ១៦រូប
07/18/2025 05:07 PM