កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន

ព័ត៌មានអន្តរជាតិ

សហជីពបូលីវី គំរាមពង្រីកការបិទផ្លូវ ខណៈលោក Paz ប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង

2026/06/17 12:13:15 pm        62
សហជីពនៅប្រទេសបូលីវី និងមេដឹកនាំកសិករ កាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនា បានអំពាវនាវ ឱ្យមានការពង្រីកការតវ៉ា និងបានបញ្ចូនឱសានវាទទៅឲ្យរដ្ឋាភិបាលក្នុងគោលបំណងធ្វើឱ្យប្រទេសមានភាពស្ងប់សុខ បន្ទាប់ពីការរំខាននិងការបិទផ្លូវនៅទូទាំងប្រទេសរយៈពេល៤៧ថ្ងៃ។ នៅសាលាក្រុង ក្នុងទីក្រុង El Alto អ្នកតំណាងសហជីពកសិករ Tupac Katari លោក Jose Luis Mamani បាននិយាយថា នឹងមានចំណាត់ការបិទផ្លូវកាន់តែខ្លាំងឡើង និងទាមទារឱ្យប្រធានាធិបតី លោក Rodrigo Paz លាលែងពីតំណែង។ លោក Rodrigo Paz បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ក្រុមមួយចំនួនលែងជំរុញការទាមទារផ្នែកសង្គមទៀតហើយ ប៉ុន្តែកំពុងកាន់ជំហរនយោបាយ និងបាននិយាយថា ពួកគេទទួលបានបទបញ្ជាពី ទីស្នាក់ការនយោបាយរបស់អតីតប្រធានាធិបតី លោក Evo Morales។ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានគាំទ្រក្របខ័ណ្ឌស្ថានភាពគ្រាអាសន្នដែលត្រូវបានអនុម័ត ប៉ុន្តែបានបញ្ចៀសការប្រើប្រាស់កម្លាំង។ យោងតាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសនេះបានឲ្យដឹងថា ភាពវឹកវរបានកើតឡើងខណៈប្រទេសបូលីវី បានបន្តកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀនជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការផ្អាករយៈពេល១៨ឆ្នាំ ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅទីក្រុង La Paz ដែលបានផ្តល់ប្រាក់រហូតដល់២០លានដុល្លារសម្រាប់ការបណ្តុះបណ្តាល និងឧបករណ៍សម្រាប់កងកម្លាំងសន្តិសុខប្រទេសបូលីវី។

សាក្សីនិយាយថា យោធាអ៊ីស្រាអែលដណ្តើមយកដែនដីបន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សា

2026/06/17 12:10:27 pm        51
សាក្សីនៅភាគខាងត្បូងតំបន់ហ្កាហ្សាបាននិយាយថា កងកម្លាំងអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបានពង្រីក «តំបន់លឿង» ជាតំបន់ដែលពួកគេគ្រប់គ្រងនៅភាគខាងកើតទីក្រុង Khan Younis និងភាគខាងជើងទីក្រុង Rafah ជាកន្លែងដែលបង្គោលកំណត់ថ្មីត្រូវបានដាំ។ កងកម្លាំងអ៊ីស្រាអែល បានបញ្ជូនរថក្រោះបន្ថែមទៀតចូលទៅក្នុងសង្កាត់ Al-Tuffah នៃទីក្រុងហ្កាហ្សាភាគខាងជើង ដោយបង្ខំឱ្យគ្រួសារជាច្រើនរត់ភៀសខ្លួន។ ប្រជាជនស្ទើរតែទាំងអស់នៃប្រជាជនពីរលាននាក់ ដែលភាគច្រើនត្រូវបានភៀសខ្លួនជាច្រើនដង បច្ចុប្បន្នរស់នៅក្នុងដែនដីតូចចង្អៀតនៅតាមបណ្តោយឆ្នេរក្នុងតង់បណ្តោះអាសន្នឬអគារបាក់បែក ក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស។ ដែនដីនេះ ត្រូវបានទម្លាក់គ្រាប់បែកបំផ្លាញក្នុងការវាយប្រហារដោយយោធារយៈពេលពីរឆ្នាំរបស់អ៊ីស្រាអែល ដែលបានកើតឡើងបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសនៅឆ្នាំ ២០២៣ នៅភាគខាងត្បូងអ៊ីស្រាអែល។ កាលពីថ្ងៃទី២៨ ខែឧសភា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបញ្ជាក់ជាថ្មីថា លោកបានដឹកនាំយោធាអ៊ីស្រាអែលឱ្យពង្រីកការកាន់កាប់របស់ខ្លួន និងគ្រប់គ្រង៧០% នៅតំបន់ហ៊ុមព័ទ្ធមួយនេះ។

ចិន នឹងបន្តប្រឹងប្រែងជាមួយប៉ាគីស្ថាន ដើម្បីស្តារឡើងវិញសន្តិភាពនៅមជ្ឈិមបូព៌ាឱ្យបានឆាប់រហ័ស

2026/06/17 12:01:01 pm        56
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនត្រៀមជាស្រេចដើម្បីធ្វើការជាមួយប្រទេសប៉ាគីស្ថានជំរុញសន្តិភាព ជំរុញកិច្ចសន្ទនាជាបន្តបន្ទាប់ និងបន្តខិតខំប្រឹងប្រែងដើម្បីស្តារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅតំបន់មជ្ឈិមបូព៌ាឱ្យបានឆាប់រហ័ស។ លោក Wang ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរនោះ បានថ្លែងបែបនេះនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Mohammad Ishaq Dar។ លោក Dar បានសង្ខេបអំពីស្ថានភាពនៃអនុស្សរណៈយោគយល់ (MoU) ដំណាក់កាលទីមួយ ដែលបានឈានដល់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដោយបានថ្លែងអំណរគុណដល់ប្រទេសចិនចំពោះការរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសប៉ាគីស្ថានក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ និងបានផ្តល់ការគាំទ្រដ៏មានតម្លៃសម្រាប់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសប៉ាគីស្ថាន។ លោក Dar បាននិយាយបន្ថែមថា ភាគីប៉ាគីស្ថានទន្ទឹងរង់ចាំការបន្តទំនាក់ទំនង និងការសម្របសម្រួលជាមួយភាគីចិនដោយរក្សាសន្ទុះបច្ចុប្បន្ននៃការចរចាសន្តិភាព និងដើរតួនាទីវិជ្ជមានរួមគ្នាក្នុងការទទួលបានសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់។ លោក Wang បានសាទរប្រទេសប៉ាគីស្ថាន ចំពោះការសម្របសម្រួលអនុស្សរណៈយោគយល់ដំណាក់កាលទីមួយរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និងបានសង្កត់ធ្ងន់ថា ធ្វើការដើម្បីសន្តិភាពគឺជាការទទួលខុសត្រូវអន្តរជាតិ ដែលចែករំលែកដោយប្រទេសទាំងអស់ រួមទាំងប្រទេសចិន និងប៉ាគីស្ថាន។ លោក Wang បាននិយាយថា ចាប់តាំងពីសង្គ្រាមផ្ទុះឡើង ប្រទេសចិនបានចូលរួមជាមួយគ្រប់ភាគី និងបានជំរុញយ៉ាងសកម្មឲ្យមានបទឈប់បាញ់ និងការចរចាសន្តិភាព។ តាំងពីដើមរៀងមក ប្រទេសចិនបានគាំទ្រយ៉ាងមុតមាំដល់ប៉ាគីស្ថាន ខណៈប្រទេសប៉ាគីស្ថានគឺជាអ្នកសម្របសម្រួលដែលគួរឲ្យទុកចិត្ត ហើយប្រទេសចិនក៏បានចូលរួមដោយឡែកជាមួយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក តាមវិធីរបស់ខ្លួនផងដែរ។

លោក Zelenskyy និយាយថា អ៊ុយក្រែន ត្រូវការការចរចាជាមួយរុស្ស៊ីឲ្យបានមុនរដូវរងា

2026/06/17 11:57:52 am        82
យោងតាមឆានែល Telegram Novosti .live លោក Vlodimir Zelenskyy បាននិយាយថា អ៊ុយក្រែនត្រូវចូលចរចាជាមួយរុស្ស៊ីឲ្យបានមុនពេលរដូវរងាមកដល់។ លោក Zelenskyy បានអះអាងថា ទីក្រុងគីវមិនចង់ប្រឈមនឹងរដូវត្រជាក់មួយទៀតដូចរដូវមុនទេ ដែលលោកបានពិពណ៌នាថាពិបាកខ្លាំងណាស់សម្រាប់ប្រទេសនេះ។ ក្នុងពេលជាមួយគ្នានេះ លោកបានព្រមានថា ទីក្រុងមូស្គូមិនគួររំពឹងថារដូវរងាខាងមុខនេះនឹងងាយស្រួលសម្រាប់រុស្ស៊ីដែរនោះទេ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បាននិយាយផងដែរថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin នៅទីក្រុងហ្សឺណែវ។ លោកបានបន្ថែមថា ទីកន្លែងសម្រាប់កិច្ចចរចានាពេលអនាគតអាចរួមមានប្រទេសស្វីស ទួរគី សហរដ្ឋអាមេរិក ឬប្រទេសនៅមជ្ឈិមបូព៌ា។ ចំណែកលោក Dmitry Peskov អ្នកនាំពា្យវិមានក្រឹមឡាំងវិញបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរថា លោកប្រធាធានាធិបតីរុស្ស៊ី Vladimir Putin ពុំបានទទួលការអញ្ជើញពីមេដឹកនាំអ៊ុយក្រែនឲ្យចូលរួមកិច្ចប្រជុំកំពូលG7 តាមរយៈបណ្ដាញផ្លូវការទេ។ ថ្មីៗនេះ លោក Zelenskyy បានស្នើឱ្យមានជំនួបដោយផ្ទាល់ជាមួយលោក Putin នៅឯកិច្ចប្រជុំកំពូល G7។ តាមទស្សនៈរបស់លោក ទម្រង់នោះអាចអនុញ្ញាតឱ្យមេដឹកនាំទាំងពីរពិភាក្សាអំពីដំណោះស្រាយសន្តិភាពដោយផ្ទាល់ ដោយមានតំណាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបចូលរួមផងដែរ។ កិច្ចប្រជុំកំពូលក្រុមមេដឹកនាំទាំងប្រាំពីរកំពុងត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១៥-១៧ មិថុនា នៅទីក្រុង Evian-les-Bains ប្រទេសបារាំង៕

ប្រមុខUN អំពាវនាវឱ្យមានការដាក់ពង្រាយពេញលេញកងកម្លាំងបង្ក្រាបក្រុមជនអន្ធពាលនៅហៃទី

2026/06/17 11:55:28 am        49
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងកាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនា ថា អំពើហិង្សារបស់ក្រុមជនអន្ធពាល បានសម្លាប់មនុស្សជាង២.៣០០នាក់នៅក្នុងប្រទេសហៃទី ចាប់តាំងពីដើមឆ្នាំនេះ និងបានជំរុញឱ្យសហគមន៍អន្តរជាតិបង្កើនការគាំទ្រដល់សន្តិសុខ និងតម្រូវការមនុស្សធម៌របស់ប្រទេស។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង ព័រ អូប្រាំង លោក Guterres បាននិយាយថា ក្រុមជនអន្ធពាលបានធ្វើឱ្យរាំងស្ទះដល់រដ្ឋ សេដ្ឋកិច្ច ការសិក្សាអប់រំ និងការដឹកជញ្ចូនជំនួយ ប៉ុន្តែបាននិយាយបន្ថែមថា សង្កាត់មួយចំនួននៅទីក្រុងត្រូវបានដណ្តើមយកមកវិញ ហើយគណៈរដ្ឋមន្ត្រីបានជួបប្រជុំម្តងទៀតនៅវិមានជាតិបន្ទាប់ពីរយៈពេលជាងបីឆ្នាំ។ លោកបាននិយាយថា ការដាក់ពង្រាយកងកម្លាំងបង្ក្រាបក្រុមជនអន្ធពាលបានផ្តល់ឱកាសពិតប្រាកដ ដើម្បីកាត់បន្ថយអំពើហិង្សា និងស្តារឡើងវិញអំណាចរដ្ឋ។ លោក Guterres បានអំពាវនាវឱ្យមានការដាក់ពង្រាយកម្លាំងឱ្យបានឆាប់រហ័ស និងពេញលេញជាងមុន គាំទ្របន្ថែមទៀតសម្រាប់ការផ្លាស់ប្តូរ និងការស្តារឡើងវិញខាងនយោបាយនៅប្រទេសហៃទី និងការផ្តល់មូលនិធិសម្រាប់ជំនួយមនុស្សធម៌។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តកងកម្លាំងបង្ក្រាបក្រុមជនអន្ធពាលកាលពីក្នុងខែកញ្ញា ដើម្បីជំនួសបេសកកម្មគាំទ្រដោយអង្គការសហប្រជាជាតិដឹកនាំដោយនគរបាលប្រទេសកេនយ៉ា ដែលបានទប់ទល់ជាមួយនឹងមូលនិធិ និងបុគ្គលិក។ លោក Guterres បាននិយាយថា កងកម្លាំងថ្មីដែលមានសមាជិក ៥.៥០០ នាក់ មានអាណត្តិរឹងមាំជាងមុនក្នុងគោលបំណងដកហូតអាវុធ និងរំសាយក្រុមជនអន្ធពាល។

អ្នកវិភាគ៖ ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ «អាចធ្វើឲ្យអន្តរាយដល់កិច្ចព្រមព្រៀង»

2026/06/17 11:52:06 am        56
លោក Doug Bandow សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន Cato និងជាជំនួយការពិសេសរបស់អតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan និយាយថា ទីក្រុងវ៉ាស៊ីនតោន ត្រូវតែព្យាយាមនាំយកអ៊ីស្រាអែល ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងដើម្បីបញ្ចប់ការវាយប្រហាររបស់ប្រទេសនេះលើប្រទេសលីបង់។ លោកបានប្រាប់សារព័ត៌មាន Al Jazeera ថា ប៉ុន្តែរឿងនេះ នឹងមិនងាយស្រួលនោះទេ «ដោយសារឥទ្ធិពលដែលអ៊ីស្រាអែលមាននៅក្នុងសហរដ្ឋអាមេរិក ព្រមទាំងទំនាក់ទំនងរវាងលោកប្រធានាធិបតី Trump និងនាយករដ្ឋមន្ត្រី លោក Netanyahu»។ លោក Trump ទំនងជាផ្តោតសំខាន់លើការបញ្ចប់ការវាយប្រហារលើទីក្រុងបេរូត ខណៈអ៊ីរ៉ង់ក៏កំពុងសម្លឹងមើលនៅភាគខាងត្បូងប្រទេសលីបង់ ជាកន្លែងដែលមនុស្សរាប់ម៉ឺននាក់ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ។ លុះត្រាតែមាន «សម្ពាធពិតប្រាកដលើអ៊ីស្រាអែល» ខណៈលោក Netanyahu អាចច្រានចោលការអំពាវនាវឱ្យបញ្ចប់ការវាយប្រហារនៅភាគខាងត្បូងប្រទេសលីបង់។ លោក Bandow និយាយថា «សហរដ្ឋអាមេរិកមានឥទ្ធិពល» ដោយលើកឡើងពីការផ្តល់ជំនួយទាំងហិរញ្ញវត្ថុ និងជំនួយយោធារបស់ទីក្រុងវ៉ាស៊ីនតោនដល់ប្រទេសអ៊ីស្រាអែល។ លោកនិយាយថា «ប្រសិនបើអ៊ីស្រាអែលចង់ធ្វើសង្គ្រាមនៅលីបង់ និងនៅកន្លែងផ្សេងទៀតរយៈពេលយូរ ប្រទេសនេះត្រូវការការគាំទ្រពីសហរដ្ឋអាមេរិក។ លោកបាននិយាយបន្ថែមថា ប្រសិនបើលោក Trump មិនដាក់សម្ពាធពិតប្រាកដ ប្រសិនបើលោកមិនអាចស្វែងរកវិធីធ្វើដូច្នេះបានទេ វានឹងគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ ហើយអ៊ីរ៉ង់ទំនងជាមិនពេញចិត្តនឹងរឿងនេះទេ ខណៈវាអាចធ្វើឲ្យអន្តរាយដល់កិច្ចព្រមព្រៀង។

រដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល មានផែនការបង្កើនការទន្ទ្រានដីធ្លីរបស់ប៉ាឡេស្ទីន ក្នុងពេលមានការមិនពេញចិត្តចំពោះកិច្ចព្រមព្រៀងអាមេរិក និងអ៊ីរ៉ង់

2026/06/17 11:39:25 am        37
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានប្រកាសថា លោកបានទុកជាមោឃៈកិច្ចព្រមព្រៀងទីក្រុង Hebron ខណៈកំពុងបង្កើតទីតាំងលំនៅឋានដោយខុសច្បាប់នៅក្នុងស្រុក Hebron រួមជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz។ បច្ចុប្បន្ន ក្រសួងការបរទេសបានចេញមកច្រានចោលថា ការលុបចោលនេះមិនបានកើតឡើងទេ ប៉ុន្តែសូមក្រឡេកមើលការពិត។ កិច្ចព្រមព្រៀងនោះនៅរក្សា២០ភាគរយនៃទីក្រុង ជាកន្លែងដែលពលរដ្ឋប៉ាឡេស្ទីនរាប់ម៉ឺននាក់រស់នៅ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែលអនុញ្ញាតឱ្យមានការតាំងលំនៅឋានខុសច្បាប់មួយចំនួនដែលមានជនជាតិអ៊ីស្រាអែលប្រមាណជាង១ពាន់នាក់រស់នៅដោយខុសច្បាប់នៅក្នុងទីក្រុង Hebron។ អ្វីដែលលោក Smotrich បានធ្វើនៅពេលនេះគឺការផ្ទេរ អាជ្ញាធររៀបចំផែនការ ការកំណត់តំបន់ និងការសាងសង់នៅក្នុងទីក្រុងដែលមានប្រជាជនរស់នៅច្រើនបំផុតក្នុងតំបន់កាន់កាប់ West Bank ទៅឱ្យយោធាអ៊ីស្រាអែល។ មានវិធានការជាបន្តបន្ទាប់របស់អ៊ីស្រាអែលដែលត្រូវបានអនុវត្តក្នុងការជួយសម្រួលដល់ការដណ្តើមយកដែនដី និងលំនៅឋានរបស់ប៉ាឡេស្ទីនចូលជ្រៅទៅក្នុងទីក្រុងប៉ាឡេស្ទីន។ លោក Smotrich និងសមាជិកទាំងអស់នៃក្រុមចម្រុះកំពុងកាន់អំណាច ចាំបាច់ត្រូវបង្កើនការគាំទ្រ ជាពិសេសនៅពេលនេះ ដោយសារអ៊ីស្រាអែលកំពុងប្រឈមនឹងសម្ពាធក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់ការឈ្លានពាននៅលីបង់។

មនុស្សម្នាក់ស្លាប់ និង៨នាក់របួសក្នុងគ្រោះរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រក្នុងខេត្ត ឈីងហៃ របស់ចិន

2026/06/17 11:25:16 am        44
ក្រុមអ្នកសង្គ្រោះនិយាយថា មនុស្សម្នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និង៨នាក់ផ្សេងទៀតរងរបួសគិតត្រឹម៉ោង១១យប់ថ្ងៃអង្គារ១៦មិថុនាសប្ដាហ៍នេះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦,៣ រ៉ិចទ័រ បានអង្រួនតំបន់ ហៃស៊ី ម៉ុងហ្គោលី និងតំបន់ស្វយ័តទីបេ នៃខេត្តឈីងហៃ (Qinghai) ភាគពាយព្យរបស់ប្រទេសចិន។ យោងតាមទីស្នាក់ការជួយសង្គ្រោះ និងផ្ដល់ជំនួយនៅកន្លែងកើតហេតុនៃគ្រោះរញ្ជួយដី បានឲ្យដឹងថា អ្នករបួសទាំងនោះបានចាកចេញពីមន្ទីរពេទ្យហើយ ក្រោយទទួលការព្យាបាល។ ប្រជាពលរដ្ឋ សិស្សសាលា និងគ្រូបង្រៀនរាប់ពាន់នាក់ ពីសាលាបឋមសិក្សា មតេយ្យ និងវិទ្យាល័យ ត្រូវបាន ជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះចល័តចំនួន៥កន្លែង អមដោយការផ្ដល់សម្ភារៈចាំបាច់ផ្សេងៗ។ តំបន់មួយចំនួន ត្រូវបានបិទ ហើយក្រុមអ្នកទេសចរត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុងនានានៅជិតខាងនោះ។ សេចក្ដីរាយការណ៍មួយចេញដោយមជ្ឈមណ្ឌលបណ្ដាញរញ្ជួយដីចិន បាននិយាយថា ការរញ្ជួយនេះ បានកើតឡើងនៅម៉ោង៥និង៦នាទីល្ងាចថ្ងៃអង្គារ ១៦មិថុនាសប្ដាហ៍នេះ ក្នុងជម្រៅ១០គីឡូម៉ែត្រ៕

ប្រទេសអូស្ត្រាលីព្រមានពីបាតុភូត អែលនីញ៉ូ (El Nino) ដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍

2026/06/17 11:22:26 am        49
ការិយាល័យឧតុនិយមរបស់ប្រទេសអូស្ត្រាលី (BoM) កាលពីថ្ងៃអង្គារ ១៦មិថុនាសប្ដាហ៍នេះបានប្រកាសជាផ្លូវការថា គំរូអាកាសធាតុអែលនីញ៉ូ (El Nino)បានបង្កើតឡើងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកត្រូពិក ដោយព្រមានថាវាអាចកាន់តែខ្លាំងឡើងនៅឆមាសទីពីរនៃឆ្នាំ២០២៦នេះ ហើយក្លាយជាព្រឹត្តិការណ៍ដ៏ខ្លាំងក្លាបំផុតមួយដែលត្រូវបានកត់ត្រាក្នុងរយៈពេលជាងប្រាំពីរទសវត្សរ៍។ ទីភ្នាក់ងារអាកាសធាតុបាននិយាយថា សីតុណ្ហភាពផ្ទៃខាងលើសមុទ្រនៅកណ្តាល និងខាងកើតប៉ាស៊ីហ្វិកបានលើសពីកម្រិត អែលនីញ៉ូ ខណៈសូចនាករបរិយាកាស រួមទាំងកម្លាំងខ្យល់ និងគំរូសម្ពាធ បានបង្ហាញពីការឆ្លើយតបដែលត្រូវគ្នានឹងបាតុភូតអាកាសធាតុ។ ទីភ្នាក់ងារខាងលើបាននិយាយថា គំរូព្យាករណ៍បង្ហាញពីការឡើងកម្ដៅបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខ ដោយប្រហែលពាក់កណ្តាលនៃគំរូអាកាសធាតុបានបង្ហាញថា ព្រឹត្តិការណ៍នេះអាចជាប់ចំណាត់ថ្នាក់ក្នុងចំណោមព្រឹត្តិការណ៍អាកាសធាតុខ្លាំងបំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ ១៩៥០ ។ អែលនីញ៉ូ គឺជាគំរូអាកាសធាតុកកើតឡើងដោយធម្មជាតិ ដែលត្រូវបានកំណត់លក្ខណៈដោយសីតុណ្ហភាពមហាសមុទ្រក្តៅខុសពីធម្មតានៅក្នុងតំបន់អេក្វាទ័រប៉ាស៊ីហ្វិក។ វាជារឿយៗរំខានដល់ប្រព័ន្ធអាកាសធាតុសកល ដោយនាំមកនូវលក្ខខណ្ឌក្តៅ និងស្ងួតជាងមុន ដល់ប្រទេសអូស្ត្រាលី ខណៈបង្កើនការធ្លាក់ភ្លៀងនៅក្នុងតំបន់ខ្លះនៃទ្វីបអាមេរិក៕

នាវាចម្បាំងរុស្ស៊ីបាញ់ព្រមានទៅលើនាវាកម្សាន្តរបស់អង់គ្លេសនៅក្នុងផ្លូវទឹកខណ្ឌចែករវាងប្រទេសបារាំង

2026/06/17 10:14:22 am        59
រុស្ស៊ីបាននិយាយថា នាវាចម្បាំងមួយគ្រឿងរបស់ខ្លួនបានបាញ់ព្រមានកាលពីថ្ងៃអង្គារ ១៦ មិថុនាសប្ដាហ៍នេះ នៅជិតនាវាកម្សាន្តមួយគ្រឿងដែលកំពុង «ខិតជិតដល់ចំណុចដ៏គ្រោះថ្នាក់» នៅក្នុងផ្លូវទឹករបស់អង់គ្លេសភាគខាងត្បូង ខណ្ឌចែករវាងប្រទេសបារាំង ទោះបីជាចក្រភពអង់គ្លេសបានវាយតម្លៃថា ការបាញ់ប្រហារទាំងនោះ «មិនមានគោលដៅទៅលើនាវានោះ» ក៏ដោយ។ ប្រភពការពារជាតិអង់គ្លេសមួយបានប្រាប់សារព័ត៌មាន AFP ថា ហេតុការណ៍នេះពាក់ព័ន្ធនឹងនាវាចម្បាំងរុស្ស៊ី Admiral Grigorovich និងនាវាកម្សាន្តចុះបញ្ជីនៅចក្រភពអង់គ្លេសមួយគ្រឿង ដែលមានចម្ងាយប្រហែល ២០ណត់ម៉ាយ ភាគខាងត្បូងនៃកោះ Isle of Wight នៅខាងក្រៅដែនទឹកអង់គ្លេស។ ភាពតានតឹងចុងក្រោយបំផុតនៅលើសមុទ្ររវាងទីក្រុងឡុងដ៍្រ និងទីក្រុងមូស្គូ បានកើតឡើងបន្ទាប់ពីកងកុម្ម៉ង់ដូអង់គ្លេសបានស្ទាក់ចាប់ និងឡើងលើនាវាកងទ័ពជើងទឹកមួយគ្រឿងដែលសង្ស័យថាជានាវាចម្បាំងរបស់រុស្ស៊ីកាលពីថ្ងៃអាទិត្យ នៅក្នុងផ្នែកដូចគ្នានៃផ្លូវទឹកនេះ។ ការបាញ់ព្រមាននេះ កើតមានឡើងទន្ទឹមនឹងក្រុមមេដឹកនាំប្រទេសG7 ជូបជុំគ្នានៅប្រទេសបារាំងភាគខាងកើត និងការព្រមព្រៀងកាលពីថ្ងៃអង្គារក្នុងការបង្កើនសម្ពាធលើរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាមជាង៤ឆ្នាំប្រឆាំងនឹងអ៊ុយក្រែន ។ ក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅក្នុងព័ត៌មានថ្មីៗអំពីហេតុការណ៍នេះថា បន្ទាប់ពីការប៉ុនប៉ងទាក់ទងនាវាអង់គ្លេសមួយគ្រឿងនៅក្នុងច្រកសមុទ្រនោះ នាវា Grigorovich បានបាញ់ព្រមាន។ ទាំងនេះមិនមានគោលដៅទៅលើនាវានោះទេ ហើយវាជាការប៉ុនប៉ងដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នាដែលអាចកើតមានជាយថាហេតុណាមួយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM