កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន

ព័ត៌មានអន្តរជាតិ

មជ្ឈមណ្ឌល CDC អាហ្វ្រិក ព្រមានថា ការផ្ទុះឡើងជំងឺអេបូឡានៅកុងហ្គោ អាចអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ

2026/06/17 10:10:46 am        61
យោងតាមប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់ទ្វីបអាហ្វ្រិក (Africa CDC) បានឲ្យដឹងថា ការផ្ទុះឡើងជំងឺអេបូឡាបច្ចុប្បន្ននៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) អាចក្លាយជាជំងឺដ៏កាចសាហាវនិងអាក្រក់បំផុតក្នុងកំណត់ត្រា។ ⁠យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអង្គារថា ចំនួនករណីដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសនេះបានកើនឡើងដល់ ៨៣៧ ករណី រួមទាំងអ្នកស្លាប់ចំនួន ១៩៦នាក់។ លោក Jean Kaseya អគ្គនាយកមជ្ឈមណ្ឌល CDC អាហ្វ្រិក បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំតាមអ៊ីនធឺណិតរបស់មេដឹកនាំអាហ្វ្រិក និងអ្នកផ្តល់ជំនួយអន្តរជាតិនៅប្រទេសប៊ូរុនឌី កាលពីថ្ងៃអង្គារថា «ប្រសិនបើយើងមិនបញ្ឈប់ការផ្ទុះឡើងជំងឺនេះឱ្យបានឆាប់រហ័សនោះទេ វានឹងកាន់តែអាក្រក់ជាងអ្វីដែលយើងធ្លាប់ជួបប្រទះនៅអាហ្វ្រិកខាងលិច និងនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ»។ ថ្លែងទៅកាន់សារព័ត៌មាន Al Jazeera លោក Kaseya បាននិយាយថា មនុស្សរាប់ម៉ឺននាក់ដែលបានប៉ះពាល់នឹងជំងឺអេបូឡា នៅមិនទាន់ត្រូវបានតាមដានឬទាក់ទងនៅឡើយទេ។ យើងពុំទាន់រកឃើញអ្នកប៉ះពាល់ជាង២៦.០០០នាក់ដោយយើងមិនដឹងថាពួកគេនៅទីកន្លែងណា ហើយយើងមិនដឹងថាពួកគេកំពុងចម្លងវីរុសដល់អ្នកដទៃប៉ុន្មាននាក់ទៀតនោះទេ។ លោក Bruno Michon អ្នកគ្រប់គ្រងប្រតិបត្តិការសម្រាប់សហព័ន្ធកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ បាននិយាយថា «យើងខ្លាចថា ជំងឺនេះអាចមានរយៈពេលមួយឆ្នាំដើម្បីបញ្ចប់វាបាន»។ ការឆ្លើយតបត្រូវបានរារាំងដោយកង្វះមជ្ឈមណ្ឌលព្យាបាល និងដោយការតតាំងរបស់សហគមន៍ចំពោះវិធានការអនាម័យតឹងរ៉ឹង។

អ៊ីរ៉ង់និយាយថា ការចរចាកិច្ចព្រមព្រៀងចុងក្រោយជាមួយសហរដ្ឋអាមេរិកនឹងចាប់ផ្តើមក្នុងសប្តាហ៍នេះ

2026/06/17 09:45:16 am        53
អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនា ថា ការចរចាជាមួយសហរដ្ឋអាមេរិកស្តីពីកម្មវិធីនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្មរបស់ខ្លួន ទំនងជានឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ ខណៈប្រធានាធិបតី លោក Donald Trump បាននិយាយថា ច្រកសមុទ្រ Hormuz នឹងបើកឡើងវិញទាំងស្រុង នៅពេលដែលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា។ មន្ត្រីនិយាយថា ការចរចាស្តីពីកិច្ចព្រមព្រៀងចុងក្រោយនឹងកើតឡើងក្នុងរយៈពេលជាក់លាក់៦០ថ្ងៃ បន្ទាប់ពីអនុស្សរណៈនៃការយោគយល់ដើម្បីបញ្ចប់សង្គ្រាមជិតបួនខែដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខាជាក់ស្តែង។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា «ទំនងជានៅថ្ងៃសុក្រ នៅទីតាំងមួយកន្លែងដែលនឹងត្រូវបានកំណត់ ការចរចាជុំថ្មីរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ នឹងចាប់ផ្តើម»។ យោងតាមអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយឲ្យដឹងថា លោក Mohammad Bagher Ghalibaf អ្នកចរចាជាន់ខ្ពស់របស់សាធារណរដ្ឋអ៊ីស្លាម នឹងចូលរួមក្នុងការចុះហត្ថលេខានៅប្រទេសស្វីស។ ក្រសួងការបរទេសស្វីសបានប្រាប់ សារព័ត៌មានAFP ថា ទីតាំងនៅតំបន់ភ្នំ «ត្រូវបានស្នើឡើងដោយអ្នកសម្របសម្រួលប្រទេសប៉ាគីស្ថាន និងប្រទេសកាតា ព្រមទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់»។ ភាគីសហរដ្ឋអាមេរិកនឹងត្រូវបានតំណាងដោយអនុប្រធានាធិបតី លោក JD Vance ដែលបាននិយាយថា លោក Trump ផ្ទាល់ ក៏ប្រហែលជាចូលរួមផងដែរ។

លោក Trump និយាយថា សង្គ្រាមអ៊ុយក្រែនគ្មានផលប៉ះពាល់ដល់អាមេរិកទេ ប៉ុន្តែសន្យាថានឹងជួយបញ្ចប់

2026/06/17 09:34:51 am        64
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃទី១៦ មិថុនា សប្ដាហ៍នេះថា លោកនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជួយបញ្ចប់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ខណៈលោកនិយាយថា សង្គ្រាមនេះ គ្មានផលប៉ះពាល់លើសហរដ្ឋអាមេរិកទេ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីជាមួយប្រមុខរដ្ឋ កាតា លោក Trump បាននិយាយថា រុស្ស៊ីគួរតែយល់ព្រមលើការដោះស្រាយជម្លោះ នៅពេលត្រូវបានសួរថា តើអាចនឹងមានកិច្ចព្រមព្រៀងសន្តិភាពកើតឡើងដែរឬទេ។ លោក Trump បាននិយាយថា រុស្ស៊ីគួរតែធ្វើកិច្ចព្រមព្រៀង។ នៅពេលសួរថាតើអ៊ុយក្រែននឹងនៅតែជាចំណុចកណ្តាលនៃរដ្ឋបាលរបស់លោកដែរឬទេ លោក Trump បានលើកឡើងថា អ៊ុយក្រែន នឹងអង្គុយកៅអីខាងក្រោយ ខណៈទីក្រុងវ៉ាស៊ីនតោននៅតែផ្តោតលើអ៊ីរ៉ង់។ លោក Trump បាននិយាយថា មែនហើយ ពួកលោកនឹងសម្លឹងមើល។ ឥឡូវនេះ ពួកលោកកំពុងផ្តោតលើអ៊ីរ៉ង់។លោក Trump បានបន្តថា សង្គ្រាមនេះជះឥទ្ធិពលផ្ទាល់តិចតួចលើសហរដ្ឋអាមេរិក។ លោកថា វាមិនមានផលប៉ះពាល់អ្វីមកលើពួកលោកទេ ក្រៅពីពួកលោកលក់អាវុធ។ ពួកលោកនៅឆ្ងាយរាប់ពាន់ម៉ាយ។ ទោះបីជាមានការលើកឡើងបែបនេះ ក៏ដោយ ក៏លោក Trump បាននិយាយផងដែរថា លោកនៅតែមានការតាំងចិត្តបញ្ចប់សង្គ្រាមនេះ ។ ការអត្ថាធិប្បាយរបស់លោក Trump មានឡើងក្រោយជំនួបទល់មុខគ្នារវាងលោកជាមួយលោក Volodymyr Zelenskyy នៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេសG7 ដែលមានរយៈពេលប្រហែល៣០នាទី៕

កិច្ចព្រមព្រៀងឈប់បាញ់អាមេរិក-អ៊ីរ៉ង់ នឹងត្រូវប្រកាសជាសាធារណៈឆាប់ៗនេះ ខណៈរង់ចាំការចរចាបទឈប់បាញ់អចិន្ត្រៃយ៍

2026/06/17 09:19:29 am        60
ព័ត៌មានលម្អិតបានចាប់ផ្តើមលេចចេញជាណ្ដើរៗហើយកាលពីថ្ងៃអង្គារ ១៦មិថុនាសប្ដាហ៍នេះ នៃកិច្ចព្រមព្រៀងបណ្ដោះអាសន្នរបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ដោយប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា ខ្លួននឹងច្រានចោលអាវុធនុយក្លេអ៊ែរសម្រាប់ទីក្រុងតេអេរ៉ង់ និងមន្ត្រីអាមេរិកម្នាក់បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន អនុញ្ញាតឱ្យអ៊ីរ៉ង់លក់ប្រេងនៅពេលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា។ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខានៅសប្តាហ៍នេះ ទោះបីជាមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈក៏ដោយ ក៏វាពង្រីកបទឈប់បាញ់ដ៏ទន់ខ្សោយដែលបានប្រកាសនៅក្នុងខែមេសា រយៈពេល ៦០ ថ្ងៃទៀតដែរ ដើម្បីអនុញ្ញាតឱ្យប្រទេសដែលកំពុងធ្វើសង្គ្រាមទាំងពីរនេះ ចរចាបទឈប់បាញ់ជាអចិន្ត្រៃយ៍។ ក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកនឹងបញ្ចប់ការបិទផ្លូវកំពង់ផែរបស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នឹងស្តារការឆ្លងកាត់របស់នាវាដឹកប្រេង និងចរាចរណ៍ផ្លូវសមុទ្រផ្សេងទៀតតាមរយៈច្រកសមុទ្រហ័រមូសឡើងវិញ ដែលខ្លួនបានបិទយ៉ាងជិត ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃ២៨ ខែកុម្ភៈ២០២៦នេះ ។ ប្រធានាធិបតីអាមេរិកបាននិយាយថា កិច្ចព្រមព្រៀងនេះបានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងតេអេរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរទេ ហើយអត្ថបទពេញលេញនឹងត្រូវផ្សព្វផ្សាយជាសាធារណៈនៅក្នុងការកំណត់ជាផ្លូវការក្នុងរយៈពេលពីរឬបីថ្ងៃទៀត។ ទន្ទឹមនឹងនេះ ក្រុមមេដឹកនាំអ៊ីរ៉ង់អាចប្រឈមនឹងការតវ៉ាឡើងវិញ ប្រសិនបើពួកគេបរាជ័យក្នុងការបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ចបន្ទាប់ពីសង្គ្រាមដ៏បំផ្លិចបំផ្លាញ៕

កិច្ចព្រមព្រៀងឈប់បាញ់អាមេរិក-អ៊ីរ៉ង់ នឹងត្រូវប្រកាសជាសាធារណៈឆាប់ៗនេះ ខណៈរង់ចាំការចរចាបទឈប់បាញ់អចិន្ត្រៃយ៍

2026/06/17 08:58:02 am        60
ព័ត៌មានលម្អិតបានចាប់ផ្តើមលេចចេញជាណ្ដើរៗហើយកាលពីថ្ងៃអង្គារ ១៦មិថុនាសប្ដាហ៍នេះ នៃកិច្ចព្រមព្រៀងបណ្ដោះអាសន្នរបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ដោយប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា ខ្លួននឹងច្រានចោលអាវុធនុយក្លេអ៊ែរសម្រាប់ទីក្រុងតេអេរ៉ង់ និងមន្ត្រីអាមេរិកម្នាក់បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន អនុញ្ញាតឱ្យអ៊ីរ៉ង់លក់ប្រេងនៅពេលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា។ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខានៅសប្តាហ៍នេះ ទោះបីជាមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈក៏ដោយ ក៏វាពង្រីកបទឈប់បាញ់ដ៏ទន់ខ្សោយដែលបានប្រកាសនៅក្នុងខែមេសា រយៈពេល ៦០ ថ្ងៃទៀតដែរ ដើម្បីអនុញ្ញាតឱ្យប្រទេសដែលកំពុងធ្វើសង្គ្រាមទាំងពីរនេះ ចរចាបទឈប់បាញ់ជាអចិន្ត្រៃយ៍។ ក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកនឹងបញ្ចប់ការបិទផ្លូវកំពង់ផែរបស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នឹងស្តារការឆ្លងកាត់របស់នាវាដឹកប្រេង និងចរាចរណ៍ផ្លូវសមុទ្រផ្សេងទៀតតាមរយៈច្រកសមុទ្រហ័រមូសឡើងវិញ ដែលខ្លួនបានបិទយ៉ាងជិត ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃ២៨ ខែកុម្ភៈ២០២៦នេះ ។ ប្រធានាធិបតីអាមេរិកបាននិយាយថា កិច្ចព្រមព្រៀងនេះបានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងតេអេរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរទេ ហើយអត្ថបទពេញលេញនឹងត្រូវផ្សព្វផ្សាយជាសាធារណៈនៅក្នុងការកំណត់ជាផ្លូវការក្នុងរយៈពេលពីរឬបីថ្ងៃទៀត។ ទន្ទឹមនឹងនេះ ក្រុមមេដឹកនាំអ៊ីរ៉ង់អាចប្រឈមនឹងការតវ៉ាឡើងវិញ ប្រសិនបើពួកគេបរាជ័យក្នុងការបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ចបន្ទាប់ពីសង្គ្រាមដ៏បំផ្លិចបំផ្លាញ៕

បណ្តាមេដឹកនាំអឺរ៉ុបជំរុញលោកTrump ឱ្យដឹកនាំការចរចារវាងលោក Zelenskyy និងលោក Putin

2026/06/17 08:31:18 am        66
មេដឹកនាំអឺរ៉ុបនៅឯកិច្ចប្រជុំកំពូល G7 បានជំរុញឱ្យលោក Donald Trump ព្យាយាមបំបែកភាពជាប់គាំងលើការបញ្ចប់សង្គ្រាមអ៊ុយក្រែនដោយទទួលយកសំណើធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចានៅសហរដ្ឋអាមេរិករវាងលោក Volodymyr Zelenskyy និងលោក Vladimir Putin។ ប្រធានាធិបតីអាមេរិកបានសោកស្តាយចំពោះ "ការស្អប់ខ្ពើមគ្នាយ៉ាងខ្លាំង" រវាងមេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី ដែលធ្វើឱ្យពិបាកក្នុងការឈានដល់ដំណោះស្រាយ ហើយបានសន្យាថានឹងធ្វើអ្វីដែលរូបលោកអាចធ្វើបាន។ លោកបាននិយាយថា ទីក្រុងមូស្គូ "គួរតែធ្វើកិច្ចព្រមព្រៀង" ដោយកត់សម្គាល់ថាបញ្ហានេះបានធ្វើឱ្យបាត់បង់ជីវិតមនុស្សជាច្រើន ដូចជានៅអ៊ុយក្រែនជាដើម។ លោក Zelenskyy ដែលបានចូលរួមកិច្ចប្រជុំកំពូលនៅក្នុងទីក្រុង Évian-les-Bains តាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងព្យាយាមចូលរួមជាមួយលោក Trump ឡើងវិញ ដោយសង្ឃឹមថាឥឡូវនេះរដ្ឋបាលសហរដ្ឋអាមេរិក នឹងងាកមកគិតគូរជាថ្មី ក្រោយបានយល់ព្រមលើបទឈប់បាញ់រយៈពេល៦០ ថ្ងៃក្នុងជម្លោះជាមួយអ៊ីរ៉ង់។ លោក Macron ដែលចុចមៃក្រូហ្វូននិយាយឥតឈប់នៅឯកិច្ចប្រជុំកំពូល ត្រូវបានគេឮថារូបលោកសារភាពប្រាប់លោក Zelenskyy ថារូបលោកមានការពិភាក្សាដ៏លំបាកជាមួយលោក Trump កាលពីថ្ងៃចន្ទទាក់ទងនឹងអ៊ុយក្រែន។ ថ្លែងនៅក្នុងកិច្ចប្រជុំពេលព្រឹករបស់មេដឹកនាំ G7 និងលោក Zelenskyy លោក Trump និយាយថា លោកនឹងធ្វើអ្វីដែលលោកអាចធ្វើបាន ហើយប្រភពព័ត៌មានអាល្លឺម៉ង់បានអះអាងថា លោក Trump បានទទួលស្គាល់ថា រុស្ស៊ីស្ថិតក្នុងស្ថានភាពខ្សោយជាងពេលមុនៗ។ ក្រុមមេដឹកនាំនៃប្រទេស G7 ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន បារាំង កាណាដា ចក្រភពអង់គ្លេស អ៊ីតាលី និងអាល្លឺម៉ង់ ក៏បានយល់ព្រមបង្កើនទណ្ឌកម្មលើថាមពលរុស្ស៊ីផងដែរ។ សហភាពអឺរ៉ុបកំពុងរៀបចំកញ្ចប់ទណ្ឌកម្មលើកទី២១ របស់ខ្លួនរួចហើយ រួមទាំងការរឹតបន្តឹងលើការលក់នាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) ទៅឱ្យរុស្ស៊ីផងដែរ៕

អេស្ប៉ាញទទួលបានការដាក់ពាក្យសុំចំនួន ៩០ម៉ឺននាក់ ក្នុងកិច្ចខិតខំជំរុញឲ្យស្របច្បាប់ជនអន្តោប្រវេសន៍

2026/06/16 08:43:48 pm        36
ក្រសួងអន្តោប្រវេសន៍អេស្ប៉ាញនិយាយថា អេស្ប៉ាញទទួលបានការការដាក់ពាក្យសុំចំនួនប្រហែល ៩០ម៉ឺននាក់ ពីជនអន្តោប្រវេសន៍គ្មានឯកសារ ដែលស្វែងរកស្ថានការស្របច្បាប់ ក្រោមកម្មវិធីដែលគេរំពឹងកាលពីដំបូងថា នឹងមានសំណើត្រឹមប្រហែលកន្លះលាននាក់ប៉ុណ្ណោះ ។វិធានការដែលមានគោលបំណងរួមចំណែកជនអន្តោប្រវេសន៍គ្មានឯកសារទៅក្នុងទីផ្សារការងារផ្លូវការនោះ ត្រូវបានគេមើលឃើញតម្រូវការខ្ពស់ក្នុងប្រទេសមួយដែលនៅតែបើកទូលាយចំពោះអន្តោប្រវេសន៍ បើទោះបីជាប្រទេសអឺរ៉ុបផ្សេងទៀត បិទព្រំដែនរបស់ពួកគេក៏ដោយ ។អង្គការជំនួយជនភៀសខ្លួនមិនរកប្រាក់ចំណេញ CEAR រំពឹងថា ការដាក់ពាក្យសុំនឹងមានលើសពី ១លាននាក់ នៅពេលដែលកម្មវិធីមួយនេះ បញ្ចប់ក្នុងរយៈពេល ២សប្តាហ៍ ។គួរឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសអេស្ប៉ាញបានវ៉ាដាច់ប្រទេសភាគច្រើននៅអឺរ៉ុបក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ពោលគឺត្រូវបានជំរុញដោយជនអន្តោប្រវេសន៍ដែលបានពង្រឹងវិស័យសំខាន់ៗជាច្រើន ដូចជាបដិសណ្ឋារកិច្ច និងការថែទាំមនុស្សចាស់ជរា ដោយទប់ស្កាត់កង្វះខាតកម្លាំងពលកម្ម និងបង្កើនការចូលរួមចំណែកសន្តិសុខសង្គម ។ក្រសួងអន្តោប្រវេសន៍អេស្ប៉ាញបន្តថា អេស្ប៉ាញបានផ្តល់ការអនុញ្ញាតការងារបណ្តោះអាសន្ន ៣៦ម៉ឺនកន្លែង ចាប់តាំងពីខែមេសារហូតមក ដែលស្មើនឹងប្រហែល ៤០ភាគរយនៃសំណើទាំងអស់ដែលទទួលបាន ។ ជនអន្តោប្រវេសន៍ ត្រូវបានអនុញ្ញាតឲ្យចាប់ផ្តើមធ្វើការងារ ពេលដែលការដាក់ពាក្យសុំរបស់ពួកគេ ត្រូវបានទទួលសម្រាប់ដំណើរការតាមនីតិវិធី ។សូមបញ្ជាក់ថា អេស្ប៉ាញ បានមើលឃើញការពន្យាពេលដ៏រ៉ាំរ៉ៃនៅក្នុងប្រព័ន្ធអន្តោប្រវេសន៍របស់ខ្លួន ក្នុងនោះជនអន្តោប្រវេសន៍រាប់ពាន់នាក់មកពីកូឡុំប៊ី ឬសេណេហ្គាល់ រង់ចាំអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីសុំសិទ្ធិជ្រកកោនរបស់ពួកគេ ដែលត្រូវបានច្រានចោលករណីជាង ៩០ភាគរយ ៕

ប្រធានគណៈកម្មការអឺរ៉ុប៖ អ៊ីរ៉ង់ត្រូវតែផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន មុនពេលទណ្ឌកម្ម EU អាចដកចេញបាន

2026/06/16 08:31:20 pm        27
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និយាយថា អ៊ីរ៉ង់ត្រូវតែផ្លាស់ប្តូរជាមូលដ្ឋាននូវឥរិយាបថរបស់ពួកគេ មុនពេលទណ្ឌកម្មសហភាពអឺរ៉ុប(EU)ណាមួយអាចដកចេញបាន ។លោកស្រី Von der Leyen បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅថ្ងៃពុធស្អែកនេះ EU និងបារាំង នឹងចុះហត្ថលេខាលើប្រាក់កម្ចី ១៧,៤២ពាន់លានដុល្លារ តាមរយៈកម្មវិធីចំណាយការពារជាតិ SAFE របស់ EU ។ការពិភាក្សាជំហានបន្ទាប់លើបញ្ហាអ៊ីរ៉ង់ ក្រោយសហរដ្ឋអាមេរិក និងទីក្រុងតេអេរ៉ង់ និយាយថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងបឋម ដើម្បីបញ្ចប់សង្រ្គាមរបស់ពួកគេ នឹងស្ថិតក្នុងចំណោមបញ្ហាជាច្រើន ដែលក្រុមមេដឹកនាំសកលលោកត្រូវឱបក្រសោប អំឡុងជំនួបកំពូលថ្ងៃទី ១៥-១៧ នៅតំបន់រមណីដ្ឋាន Evian-les-Bains របស់ប្រទេសបារាំង ។ពួកគេនឹងស្វែងរកមូលដ្ឋានរួមផងដែរលើសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាដោះស្រាយអតុល្យភាពសេដ្ឋកិច្ចសកល និងការស្វែងរកប្រភពរ៉ែសំខាន់ៗនៅខាងក្រៅប្រទេសចិន ។សូមបញ្ជាក់ថា ក្រុមមេដឹកនាំប្រទេស G7 បានធ្វើដំណើរទៅដល់រមណីយដ្ឋានមាត់បឹងរបស់បារាំងកាលពីថ្ងៃចន្ទ ស្របពេលកើតមានអារម្មណ៍មិនសុខស្រួលនៅក្នុងចំណោមសម្ព័ន្ធមិត្ត ជុំវិញការគំរាមកំហែងពន្ធរបស់លោកប្រធានាធិបតី Donald Trump និងសំណួរជុំវិញការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសណ្តាប់ធ្លាប់សកល ។លោក Trump នឹងធ្វើដំណើរមកដល់ចំពេលដែលក្រុមមេដឹកនាំសកលព្រួយបារម្ភកើនឡើង បើទោះបីជាក្រុមមន្រ្តីបារាំង សប្បាយរីករាយចំពោះវត្តមានរបស់លោកក៏ដោយ ក្រោយរូបលោកចាកចេញទៅមុននៅកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសកាណាដា កាលពីឆ្នាំមុន ៕

ជនប៉ាឡេស្ទីនកាត់សាសន៍អាមេរិក៖ លោក Trumpអាចបញ្ចប់អំពើហិង្សារបស់អ្នកតាំងលំនៅនិគមន៍នៅតំបន់វ៉េសប៊ែង

2026/06/16 08:30:49 pm        28
នៅតំបន់កាន់កាប់វ៉េសប៊ែង ជនប៉ាឡេស្ទីនកាត់សាសន៍អាមេរិករស់នៅក្នុងទីក្រុង Deir Dibwan ស្ថិតនៅជិតទីក្រុង Ramallah របស់តំបន់កាន់កាប់វ៉េសប៊ែង និយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អាចបញ្ឈប់អំពើហិង្សារបស់ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែលបាន បើសិនជាលោកចង់ធ្វើ ស្របពេលដែលពលរដ្ឋខកចិត្តកាន់តែខ្លាំងចំពោះការវាយប្រហារកើនឡើងនៅតំបន់រស់នៅរបស់ពួកគេ ជាពិសេសនៅក្រោយពេលទីក្រុងវ៉ាស៊ីនតោន ប្រកាសកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ ។សេចក្តីអត្ថាធិប្បាយបែបនេះ បានកើតមានឡើង ក្រោយការវាយប្រហារដុតកម្ទេចចោទប្រកាន់ នៅក្នុងភូមិ Burqa ជាទីដែលអ្នកស្រុកនិយាយថា ព្រះវិហារមួយកន្លែង និងព្រទ្យសម្បតិ្តនៅក្បែរនោះ បានក្លាយជាការគោលដៅវាយប្រហារ បណ្តាលឲ្យខូចខាត និងបង្ខំឲ្យមានកិច្ចខិតខំសង្រ្គោះបន្ទាន់ ដើម្បីពន្លត់អគ្គិភ័យ ។លោក Yasser Rasheed វ័យ ៩២ឆ្នាំ គឺជាជនប៉ាឡេស្ទីនកាត់សាសន៍អាមេរិកមួយរូប និងកាន់លិខិតឆ្លងដែនអាមេរិកដែលរស់នៅក្នុងទីក្រុង Deir Dibwan និយាយថា ពួកយើងគ្មានអាវុធក្នុងដៃនោះទេ ហើយក្រុមតាំងលំនៅនិគមន៍ប្រដាប់ដោយសុទ្ធតែអាវុធ ។ តើអ្វីទៅដែលពួកយើងអាចធ្វើបាននោះ? សេវាកម្មសង្រ្គោះបន្ទាន់ប៉ាឡេស្ទីន ត្រូវបានបញ្ជូនទៅកាន់ព្រះវិហារមួយកន្លែងស្ថិតនៅជិតទីក្រុង Ramallah ក្រោយអ្នកស្រុករាយការណ៍ពីការវាយប្រហាររបស់ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល ។ប្រធានក្រុមប្រឹក្សាភូមិ Burqa និយាយថា ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល បានដុតទ្វារចូលរបស់ព្រះវិហារ ពេលដែលពួកគេមិនអាចចូលក្នុងព្រះវិហារបាន ជាទីដែលការខូចខាតច្រើនជាងនេះ អាចនឹងកើតឡើង ។លោកបន្តថា ក្រុមអន្ធពាលទាំងនេះ ចូលមកប្រដាប់ដោយសម្ភារៈគ្រប់ប្រភេទ ដើម្បីដុតទ្វារ ជញ្ជាំង និងដំបូលព្រះវិហារ ។ឧបទ្ទេវហេតុនៅក្នុងភូមិ Burqa បានកើតមានឡើង បន្ទាប់ពីការវាយប្រហារដាច់ដោយឡែកមួយផ្សេងទៀតកាលពីល្ងាចថ្ងៃអាទិត្យ នៅទីក្រុង Deir Dibwan ជាទីដែលក្រុមវាយប្រហារ បានដុតកម្ទេចចោលរថយន្ត ២គ្រឿង ៕

អ្នកវិភាគ៖ កិច្ចព្រមព្រៀងបទឈប់បាញ់ទំនងជាពង្រឹងឥទ្ធិពលរបស់ក្រុមហេសបូឡានៅលីបង់

2026/06/16 08:30:13 pm        23
អ្នកវិភាគនិយាយថា កិច្ចព្រមព្រៀងសន្តិភាពរបស់អ៊ីរ៉ង់-សហរដ្ឋអាមេរិក ទំនងជាពង្រឹងឥទ្ធិពលរបស់កុ្រមហេសបូឡានៅប្រទេសលីបង់ បើទោះបីជាមានការបាត់បង់យ៉ាងធ្ងន់ធ្ងររបស់ក្រុមជីវពលមួយនេះ នៅក្នុងសង្រ្គាមរបស់ពួកគេជាមួយអ៊ីស្រាអែលក៏ដោយ ស្របពេលដែលអ្នកស្រុកនៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត បង្ហាញភាពពុំច្បាស់លាស់ចំពោះអ្វីនឹងកើតឡើងបន្ទាប់ ។លោក Mohanad Hage Ali គឺជាអ្នកវិភាគមួយរូបនៅមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយតំបន់មជ្ឈិមបូព៌ា Carnegie និយាយថា កិច្ចព្រមព្រៀងនេះ ផ្តល់ភាពធូរស្រាលរយៈពេលខ្លី ក្នុងនោះពលរដ្ឋជម្លៀសខ្លួន បានវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញហើយ ប៉ុន្តែលោកបានព្រមានថា ការងារប្រឈមរយៈពេលវែងនៅតែមានដដែល ។លោកបន្តថា កិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងធ្វើឲ្យស្មុគស្មាញដល់កិច្ចខិតខំរបស់លីបង់ ក្នុងការរំសាយអាវុធក្រុមហេសបូឡា នៅដំណាក់កាលបន្ទាប់ ។ ក្នុងរយៈពេលវែង វាទំនងជាក្រុមហេសបូឡានឹងទទួលបានអនុភាពរបស់ខ្លួន ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលលីបង់ ។សូមបញ្ជាក់ថា ការប្រយុទ្ធគ្នានៅតំបន់ភាគខាងត្បូងលីបង់ បានធូរស្រាលកាលពីថ្ងៃចន្ទ ក្រោយកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះទ្រង់ទ្រាយធំ ត្រូវបានប្រកាសឡើង ប៉ុន្តែការវាយប្រហារយានដ្រូនអ៊ីស្រាអែល បានសម្លាប់មនុស្សម្នាក់ ហើយក្រុមអាជ្ញាធរព្រមានពលរដ្ឋជម្លៀសខ្លួនថា មិនត្រូវប្រញាប់ប្រញាល់វិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញនោះឡើយ ស្របពេលដែលអ៊ីស្រាអែលនិយាយថា ពួកគេនឹងរក្សាទាហានរបស់ខ្លួននៅតំបន់ភាគខាងត្បូងប្រទេស ។លីបង់បានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារចំហាយសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងនោះ មនុស្សជិត ៣.៨០០នាក់ ត្រូវបានសម្លាប់ ហើយមនុស្សប្រហែល ១,២លាននាក់ បានរត់ភៀសខ្លួនចេញពីការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដែលបានបើកការវាយប្រហារដោយរគ្រាប់រ៉ុក្កែតលើតំបន់ភាគខាងជើងអ៊ីស្រាអែល ដើម្បីគាំទ្រទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី ២ ខែមីនា ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM