បុគ្គលិកសុខាភិបាលប្រទេសអាហ្សង់ទីនរាប់ពាន់នាក់ តវ៉ាពីការបង្កកថវិការបស់ប្រធានាធិបតី Milei
លោក Zelenskiy តែងតាំងនាយករដ្ឋមន្ត្រីអ៊ុយក្រែនថ្មី ជាលើកដំបូងក្នុងសង្រ្គាមជាច្រើនឆ្នាំជាមួយរុស្ស៊ី
អ៊ីស្រាអែល សម្លាប់មនុស្សបីនាក់នៅវិហារកាតូលិកតំបន់ហ្កាហ្សាដែលផ្តល់ជម្រកដល់មនុស្សចាស់ និងកុមារ
លោក Trump ថាសហរដ្ឋអាមេរិក នឹងដាក់អត្រាពន្ធរួមទៅលើជាង ១៥០ប្រទេស

ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងអ៊ុយក្រែន ចោទប្រកាន់គ្នាជាថ្មី ជុំវិញការរំលោភលើបទឈប់បាញ់ថាមពល

2025/04/02 07:01:32 pm        19
ប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃពុធ (ទី២ ខែមេសា) នេះ បានចោទប្រកាន់គ្នាទៅវិញទៅមកថា ភាគីម្ខាងៗ បានបើកការវាយប្រហារថ្មីលើរោងចក្រថាមពលរបស់គ្នាទៅវិញទៅមក ដែលជាការរំលោភលើកិច្ចព្រមព្រៀងផ្អាកសម្របសម្រួលដោយសហរដ្ឋអាមេរិក។ភាគីទាំង២ បានឲ្យដឹងថា ពួកគេកំពុងផ្តល់ព័ត៌មានលម្អិត ស្ដីពីការរំលោភដែលត្រូវបានចោទប្រកាន់នេះ ទៅសហរដ្ឋអាមេរិក។ ទីក្រុងមូស្គូ និងទីក្រុងគីវព្រមព្រៀងឈានដល់បទឈប់បាញ់មានកម្រិត កាលពីខែមុន ដែលជាក្តីសង្ឃឹម ក្នុងការបោះជំហានឆ្ពោះទៅរកបទឈប់បាញ់ទាំងស្រុង។ក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា អ៊ុយក្រែនបានធ្វើការវាយប្រហារដោយយានដ្រូន និងបាញ់ផ្លោងនៅតំបន់ Kursk ភាគខាងលិច ដែលបានធ្វើឲ្យមនុស្សជាង ១.៥០០គ្រួសារគ្មានថាមពលប្រើប្រាស់។ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា យានដ្រូនរបស់រុស្ស៊ី បានវាយប្រហារអនុស្ថានីយថាមពលមួយកន្លែង នៅក្នុងតំបន់ Sumy ហើយការបាញ់កាំភ្លើងធំ បានបង្កការខូចខាតដល់ខ្សែថាមពល ក្នុងទីក្រុង Dnipropetrovsk ដោយធ្វើឲ្យដាច់ចរន្តអគ្គិសនីពីអ្នកប្រើប្រាស់ជិត ៤.០០០គ្រួសារ។រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងមានអារម្មណ៍មិនសប្បាយចិត្តជាមួយភាគីទាំង២ ហើយចង់ឲ្យចាត់វិធនាការឲ្យបានលឿនឆ្ពោះទៅរកការបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំនេះ៕

មន្ត្រី៖ អង់ហ្គោឡាត្រូវការ ២៤០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់មីនសល់ពីសង្គ្រាមស៊ីវិល

2025/04/02 06:42:50 pm        13
ប្រធានទីភ្នាក់ងារកំចាត់មីនជាតិ បាននិយាយថា ប្រទេសអង់ហ្គោឡាត្រូវការថវិកាចំនួន ២៤០លានដុល្លារពីរដ្ឋាភិបាល ឬពីម្ចាស់ជំនួយ ដើម្បីបោសសម្អាតតំបន់ដីមានគ្រាប់មីនជិត ១.០០០កន្លែង បន្សល់ទុកពីសង្គ្រាមស៊ីវិលដែលបានបញ្ចប់ទៅកាលពីជាង ២ទសវត្សរ៍មុន។ដីមានគ្រាប់មីនដែលត្រូវបានបង្កប់ក្នុងអំឡុងសង្គ្រាមស៊ីវិលរយៈពេល ២៧ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ២០០២ បានធ្វើឲ្យមនុស្សមានពិការភាព និងបន្តបង្កគ្រោះថ្នាក់។ មនុស្សជាច្រើននៅតែបន្តភៀសខ្លួនចេញពីដីនៅតំបន់ដីមានគ្រាប់មីន។លោកឧត្តមសេនីយ៍ត្រី Leonardo Sapalo ដែលជាប្រធានទីភ្នាក់ងារកំចាត់មីនជាតិ បាននិយាយថា តំបន់ដីមានគ្រប់មីនប្រហែល ៩៧៥កន្លែង ត្រូវការការបោសសម្អាត ហើយការដោះមីនចំណាយជាមធ្យម ៣,១០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលមានន័យថា ប្រតិបត្តិការនេះត្រូវការថវិកា ២៤០លានដុល្លារ។ដីមានគ្រាប់មីនប្រហែល ១៩២កន្លែង ស្ថិតនៅក្នុងតំបន់ជាច្រើន នៅជិតផ្លូវដែក Benguela ដែលជាផ្នែកដ៏សំខាន់នៃច្រករបៀង Lobito។ ទីនោះជាគម្រោងផ្លូវដែកគាំទ្រដោយសហរដ្ឋអាមេរិក ដែលតភ្ជាប់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងហ្សំប៊ីដែលសម្បូរធនធានធម្មជាតិ ទៅកាន់កំពង់ផែ Lobito ក្នុងប្រទេសអង់ហ្គោឡា ដើម្បីជួយសម្រួលដល់ការនាំចេញរ៉ែ និងទំនិញផ្សេងទៀត៕

ក្រុមហ៊ួទីរាយការណ៍អំពីការវាយប្រហារតាមផ្លូវអាកាសថ្មីៗរបស់អាមេរិក នៅភាគខាងជើងប្រទេសយេ ម៉ែន

2025/04/02 06:42:05 pm        48
ក្រុមហ៊ួទី បានរាយការណ៍កាលពីថ្ងៃអង្គារថា កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមអាកាសចំនួន ២២លើក លើគោលដៅរបស់ខ្លួន នៅក្នុងខេត្ត Sanaa និង Saada ភាគខាងជើងនៃប្រទេសយេម៉ែន ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងទៅនេះ។យោងតាមសេចក្តីថ្លែងការណ៍ខ្លីមួយដែលផ្សាយដោយទូរទស្សន៍ al-Masirah របស់ក្រុមហ៊ួទី បានឲ្យដឹង ថា ការវាយប្រហារតាមអាកាសចំនួន ៥ នៅពេលព្រឹកព្រលឹម បានកំណត់គោលដៅលើតំបន់ Jarban ក្នុងស្រុក Sanhan ភាគអាគ្នេយ៍នៃទីក្រុង Sanaa ខណៈដែលការវាយប្រហារពីរផ្សេងទៀត បានធ្វើទៅលើ ស្រុក Bani Matar ភាគខាងលិចនៃរដ្ឋធានីនេះ។សេចក្តីថ្លែងការណ៍ បានបញ្ជាក់បន្ថែមទៀតថា ខេត្ត Saada ដែលជាបន្ទាយរឹងមាំរបស់ក្រុមនេះ ត្រូវ រងការវាយប្រហារតាមអាកាសចំនួន ១៥ លើករបស់សហរដ្ឋអាមេរិក នៅយប់ ប៉ុន្តែមិនបានបង្ហាញពីទីតាំងជាក់លាក់ ដែលបានកំណត់គោលដៅនោះទេ។ការវាយប្រហារនេះ បានកើតឡើង មួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក បានសម្លាប់មនុស្ស ពីរនាក់ និង កុមារម្នាក់ បានរងរបួស នៅក្នុងស្រុក Bani Qa'is ក្នុងខេត្ត Hajjah ភាគពាយ័ព្យនៃប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ។ នេះបើយោងតាមអ្នកស្រុក និងអាជ្ញាធរសុខាភិបាលក្នុងតំបន់។យោធាអាមេរិក បានបន្តការវាយប្រហារតាមផ្លូវអាកាសលើតំបន់ ដែលកាន់កាប់ដោយក្រុមហ៊ួទី នៅភាគខាងជើងប្រទេសយេម៉ែន ចាប់តាំងពីថ្ងៃទី ១៥ ខែមីនា ក្នុងគោលបំណងរារាំងក្រុមនេះពីការវាយប្រហារលើគោលដៅរបស់អ៊ីស្រាអែល កងទ័ពជើងទឹកអាមេរិក និងផ្លូវដឹកជញ្ជូនអន្តរជាតិ នៅក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេស៖ ន័រវេសនឹងមិនចាកចេញពីសន្ធិសញ្ញាគ្រាប់មីនឡើយ

2025/04/02 06:41:26 pm        39
រដ្ឋមន្ត្រីការបរទេសន័រវែស នៅថ្ងៃពុធ (ទី២ ខែមេសា) នេះ បាននិយាយថា ប្រទេសរបស់ខ្លួន ដែលជាសមាជិករបស់អង្គការណាតូ នឹងមិនដកខ្លួនចេញពីអនុសញ្ញាសកល ស្តីពីការហាមប្រាមមិនឲ្យប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដូចបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតដែលមានព្រំប្រទល់ជាប់រុស្ស៊ី បានធ្វើនោះទេ។ហ្វាំងឡង់បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងចាកចេញពីអនុសញ្ញាអូតាវ៉ាឆ្នាំ១៩៩៧ ដែលជាវិធីមួយ ដើម្បីកាត់បន្ថយការគំរាមកំហែងផ្នែកយោធាដែលបង្កឡើងដោយប្រទេសជិតខាងរុស្ស៊ី បន្ទាប់ពីប៉ូឡូញ និងបណ្ដាប្រទេសបាល់ទិក បានប្រកាសពីវិធានការស្រដៀងគ្នានេះ កាលពីខែមុន។រដ្ឋមន្ត្រីការបរទេស លោក Espen Barth Eide បានប្រាប់សារព័ត៌មាន Reuters ថា ការសម្រេចនោះបានធ្វើឲ្យន័រវេសជាប្រទេសអឺរ៉ុបតែមួយគត់ដែលមានព្រំប្រទល់ជាប់រុស្ស៊ី មិនមានគម្រោងរៀបចំបង្កើតលទ្ធភាពស្តុកទុកគ្រាប់មីនប្រឆាំងមនុស្សជាថ្មីម្តងទៀត ប៉ុន្តែគោលនយោយបាយនៅតែអាចប្រែប្រួលបាន។លោក Barth Eide បានលើកឡើងថា វាជារឿងសំខាន់ក្នុងការបន្តច្រានចោលជាសាកល ប្រឆាំងនឹងអាវុធដែលបំផ្លាញ និងសម្លាប់ជីវិតជាយូរមកហើយ បន្ទាប់ពីសង្រ្គាមបានបញ្ចប់ ហើយដើម្បីធានាបានថា ប្រភេទអាវុធមួយចំនួន ក្នុងនោះរួមទាំងអាវុធគីមី និងបាក់តេរីផងដែរ នៅតែត្រូវបានបដិសេធមិនឲ្យយកទៅប្រើប្រាស់ ក្នុងជម្លោះ។ហើយនៅក្នុងបទសម្ភាសន៍មួយ លោក Barth Eide បាននិយាយថា៖ «ការសម្រេចដ៏ជាក់លាក់នេះ (ដោយប្រទេសហ្វាំងឡង់) គឺជាអ្វីដែលយើងសោកស្តាយ»៕

ហ្ស៊កដានីស្វាគមន៍ការអនុម័តរបស់សភាសហភាពអឺរ៉ុបលើជំនួយហិរញ្ញវត្ថុ ៥០០ លានអឺរ៉ូ

2025/04/02 06:40:37 pm        78
ប្រទេសហ្ស៊កដានីកាលពីថ្ងៃអង្គារ បានស្វាគមន៍ការអនុម័តរបស់សភាអឺរ៉ុបនូវកញ្ចប់ជំនួយម៉ាក្រូហិរញ្ញវត្ថុ (MFA) ចំនួន ៥០០លានអឺរ៉ូ សម្រាប់ហ្ស៊កដានី។លោក Sufian Qudah អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា សភាអឺរ៉ុប បានអនុម័តកញ្ចប់ជំនួយនេះ ដោយមានសំឡេងគាំទ្រ ៥៧១សំឡេង។ លោកក៏បានកត់សម្គាល់ផងដែរថា នាពេលឆាប់ៗខាងមុខនេះ គណៈកម្មការអឺរ៉ុប នឹងស្នើកញ្ចប់ថវិកាបន្ថែមចំនួន ៥០០លានអឺរ៉ូ សម្រាប់ប្រទេសហ្ស៊កដានី។យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង បានឲ្យដឹងថា លោក Qudah បានសម្តែងការកោតសរសើររបស់ហ្ស៊កដានីសម្រាប់ការគាំទ្ររបស់សហភាពអឺរ៉ុប ដោយសង្កត់ធ្ងន់ថា ការផ្តល់ជំនួយនេះ ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរ និងទទួលស្គាល់តួនាទីរបស់ហ្ស៊កដានី ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់។កាលពីខែមករា ហ្ស៊កដានី និងសហភាពអឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលប្រទេសហ្ស៊កដានី នឹងទទួលបានកញ្ចប់ជំនួយហិរញ្ញវត្ថុសរុបប្រមាណ ៣ ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ ២០២៥-២០២៧។

ទួរគីថ្កោលទោសការអំពាវនាវរបស់ក្រុមប្រឆាំងមិនឲ្យទិញទំនិញមួយថ្ងៃ

2025/04/02 05:30:00 pm        55
រដ្ឋាភិបាលរបស់ប្រទេសទួរគី បានថ្កោលទោលការអំពាវនាវឲ្យធ្វើពហិការពាណិជ្ជកម្មដ៏ធំមួយ បន្ទាប់ពីអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu ត្រូវបានចាប់ខ្លួន ជាហេតុការណ៍ដែលបានបង្កឲ្យមានការតវ៉ាទូទាំងប្រទេស ដោយបានពណ៌នាការជំរុញបែបនេះ នៅថ្ងៃពុធ (ទី២ ខែមេសា) នេះថា ជា «ការប៉ុនប៉ងបំផ្លាញសេដ្ឋកិច្ច»។ក្រោយមានការចាប់ខ្លួនលោកអភិបាលក្រុង កាលពី ២សប្តាហ៍កន្លងទៅ គណបក្សប្រឆាំងដ៏ធំ គឺបក្សសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ (CHP) បានអំពាវនាវឲ្យធ្វើពហិការកុំទិញទំនិញ និងសេវាកម្មពីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Tayyip Erdogan ។ការអំពាវនាវនោះបានរីករាលដាលកាន់តែធំ នៅថ្ងៃពុធ ដោយមានរួមបញ្ចូលទាំងការផ្អាកទិញទំនិញរយៈពេល ១ថ្ងៃ ដោយជំរុញឲ្យហាងមួយចំនួនបិទទ្វារ ដើម្បីបង្ហាញសាមគ្គីភាពជាមួយអ្នក ដែលរិះគន់ការចាប់ខ្លួននេះថា មានហេតុផលផ្នែកនយោបាយ និងប្រឆាំងលទ្ធិប្រជាធិបតេយ្យ ក្នុងគោលបំណងបំផ្លាញឱកាសរបស់គណបក្សប្រឆាំង នៅក្នុងការបោះឆ្នោត។ លោក Imamoglu គឺជាគូប្រជែងនយោបាយដ៏សំខាន់របស់លោក Erdogan និងជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស CHP សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Omer Bolat បាននិយាយថា ការអំពាវនាវឲ្យធ្វើពហិការ បានបង្កការគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ច និងបានចោទប្រកាន់អ្នកដែលតស៊ូមតិទាំងនោះថា បានប្រឹងប្រែងបំផ្លាញរដ្ឋាភិបាល។ ចំណែកអនុប្រធានាធិបតី លោក Cevdet Yilmaz បាននិយាយថា ការអំពាវនាវនេះ បានគំរាមកំហែងដល់សុខុមាលភាពសង្គម និងស្ថិរភាពសេដ្ឋកិច្ច ហើយត្រូវបាន «ធ្វើឲ្យបរាជ័យ»៕

មន្ទីរបញ្ចកោណ៖ អាមេរិកត្រៀមពិចារណាលើការពង្រីកចំនួនអ្នកចូលរួមបេសកកម្មនុយក្លេអ៊ែររបស់អង្គការណាតូ

2025/04/02 05:28:11 pm        70
លោក Dan Caine ដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានជ្រើសរើសធ្វើជាប្រធានអគ្គសេនាធិការចម្រុះ បាននិយាយថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិចារណាអំពីពង្រីកចំនួនប្រទេស ដែលធ្វើជាម្ចាស់ផ្ទះបេសកកម្មនុយក្លេអ៊ែររបស់អង្គការណាតូ។លោក Caine បាននិយាយនៅក្នុងចម្លើយជាលាយលក្ខណ៍អក្សរចំពោះសំណួររបស់សមាជិកសភាអាមេរិក មុនពេលសវនាការបញ្ជាក់របស់លោក នៅគណៈកម្មាធិការទទួលបន្ទុកសេវាប្រដាប់អាវុធរបស់ព្រឹទ្ធសភាថា៖«តាមទស្សនៈវិស័យយោធា ការពង្រីកការចូលរួមរបស់សម្ព័ន្ធមិត្តណាតូ ក្នុងបេសកកម្មរារាំងនុយក្លេ  អ៊ែរ ក្នុងសមត្ថភាពមួយចំនួន នឹងជួយបង្កើនភាពបត់បែន ភាពថិតថេរ និងសមត្ថភាពយោធា។ ប្រសិនបើបានបញ្ជាក់ ខ្ញុំនឹងធ្វើការ ដើម្បីវាយតម្លៃការចំណាយ និងអត្ថប្រយោជន៍នៃការសម្រេចចិត្តបែបនេះ»។  ប្រទេសរុស្ស៊ីបាននិយាយជាប្រចាំថា ការបន្តអនុវត្តនូវអ្វីដែលហៅថា បេសកកម្មនុយក្លេអ៊ែររួម នៅក្នុងអង្គការណាតូ ដំណើរការផ្ទុយនឹងបទប្បញ្ញត្តិនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។លោក Caine បានបញ្ជាក់ថា លោកគាំទ្រការរក្សាអាវុធនុយក្លេអ៊ែរតាក់ទិចរបស់អាមេរិកនៅអឺរ៉ុប។ «ដរាបណាណាតូ នៅតែជាសម្ព័ន្ធមិត្តនុយក្លេអ៊ែរ រឿងនេះ គឺសំខាន់សម្រាប់សហរដ្ឋអាមេរិក ក្នុងការរក្សាអាវុធនុយក្លេអ៊ែរ ដែលដាក់ពង្រាយ ក្នុងបណ្តាប្រទេសណាតូ។

លោក Maduro ស្នើសុំ UNឲ្យជួយដោះលែងជនអន្តោប្រវេសន៍វេណេស៊ុយអេឡានៅពន្ធនាគារអែល សាល់វ៉ាឌ័រ

2025/04/02 05:26:13 pm        47
ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro បាននិយាយថា លោកបានស្នើសុំជំនួយពីអគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres ឲ្យជួយដោះលែងជនអន្តោប្រវេសន៍វេណេស៊ុយអេឡា ដែលជាប់ពន្ធនាគារមានសន្តិសុខខ្ពស់ ក្នុងប្រទេសអែល សាល់វ៉ាឌ័រ ។អំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍កាលពីថ្ងៃអង្គារ លោក Maduro និយាយថា ពេលជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអែល សាល់វ៉ាឌ័រលោក Nayib Bukele លោកបានទាមទារឲ្យគាត់ផ្តល់បញ្ជីឈ្មោះមនុស្សជាប់ឃុំក្នុងពន្ធនាគារ តាងនាមឲ្យច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។គួរឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិរទេសជនអន្តោប្រវេសន៍វេណេស៊ុយអេឡា ២៣៨នាក់ ទៅកាន់ពន្ធនាគារអែល សាល់វ៉ាឌ័រ ដោយអះអាងថា ពួកគេគឺជាសមាជិកក្រុម Tren de Aragua ដែលជាក្រុមឧក្រិដ្ឋកម្មឆ្លងដែនមកពីវ៉េណេស៊ុយអេឡា ។ទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រួសារអ្នកជាប់ឃុំឃាំងនៅពន្ធនាគារអែល សាល់វ៉ាឌ័រ បាននិយាយច្រានចោលថា សាច់ញាតិរបស់ពួកគេ មិនមែនជាឧក្រិដ្ឋជននោះទេ ៕

កូរ៉េខាងត្បូងប្រមូលផ្ដុំ «ធនធានទាំងអស់» ដើម្បីទប់ស្កាត់អំពើហិង្សា ក្រោយប្រកាសសាលក្រមលើសំណុំរឿង Yoon

2025/04/02 05:23:59 pm        54
នគរបាលកូរ៉េខាងត្បូង នឹងប្រមូល «ធនធានដែលមានទាំងអស់» ដើម្បីការពារអំពើហិង្សា នៅពេលដែលតុលាការចេញសេចក្តីសម្រេច នៅថ្ងៃទី៤ ខែមេសា ជុំវិញជោគវាសនារបស់ប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង គឺលោក Yoon Suk Yeol ដោយកន្លែងទេសចរណ៍សំខាន់ៗត្រូវបិទ ហើយស្ថានទូតនានាហាមពលរដ្ឋកុំឲ្យទៅក្បែរកន្លែងតវ៉ា។តុលាការធម្មនុញ្ញរបស់ប្រទេសនេះ នឹងចេញសេចក្តីសម្រេចថា តើត្រូវបញ្ចប់តំណែងរបស់លោក Yoon ដែរ ឬយ៉ាងណា ជុំវិញការប្រកាសចេញច្បាប់អាជ្ញាសឹកមិនជោគជ័យ ពោលគឺជាអ្វីដែលត្រូវបានឃើញរួចហើយថា រូបលោកត្រូវបានព្យួរតំណែង ដោយសមាជិកសភា និងត្រូវបានចាប់ខ្លួនពីបទបង្កការបះបោរ។តុលាការនៅកណ្តាលទីក្រុងសេអ៊ូល បានក្លាយទៅជាទីកន្លែងនៃភាពតានតឹង ដោយមានការតវ៉ាស្ទើរមិនលោះថ្ងៃ នៅក្នុងតំបន់នេះ រហូតដល់នគរបាល កាលពីថ្ងៃទី១ ខែមេសា បានចាត់វិធានការដោយការបិទផ្លូវនានា ដើម្បីទប់ស្កាត់នូវការប៉ះទង្គិចណាមួយដែលអាចកើតមាន។គួរបញ្ជាក់ថា មនុស្សរាប់សែននាក់ ដែលមានទាំងអ្នកគាំទ្រ និងប្រឆាំងលោក Yoon បាននាំគ្នាទៅបង្ហាញខ្លួនពេញដងផ្លូវនានា ក្នុងទីក្រុងសេអ៊ូលជារៀងរាល់ចុងសប្តាហ៍ ដោយភាគីម្ខាងៗដែលមានជំហរមិនងាករេ ក៏បានបង្កើតជំរុំតង់ និងធ្វើបាតុកម្មពេញមួយយប់ផងដែរ។នៅទីក្រុងសេអ៊ូល នរគបាលកុបកម្មជាង ១៤.០០០នាក់ នឹងត្រូវដាក់ពង្រាយ។ សាលារៀនក្បែរៗនោះ និងហាងជាច្រើន នៅក្នុងសង្កាត់នោះ នឹងបិទនៅថ្ងៃប្រកាសសាលក្រម ដោយសារបញ្ហាសុវត្ថិភាព។ ហើយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានឲ្យដឹងថា កន្លែងទេសចរណ៍សំខាន់ៗ ដូចជាវិមាន Gyeongbok និង Changdeok ដែលអាចដើរពីតុលាការមកដល់ ក៏នឹងត្រូវបិទផងដែរ៕

ក្រសួងការពារជាតិអង់គ្លេស៖ កងទ័ពកូរ៉េជាង៥.០០០នាក់ បានស្លាប់ និងរងរបួស នៅតំបន់Kursk

2025/04/02 05:22:04 pm        118
ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បាននិយាយថា ទាហានកូរ៉េខាងជើងជាង ៥.០០០នាក់ បានស្លាប់ និងរងរបួស ខណៈពេលកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ជួរមុខ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ី។គិតត្រឹមខែមុន ប្រហែលមួយភាគបីនៃចំនួនអ្នកស្លាប់ និងរបួសសរុប ត្រូវបានសម្លាប់ នៅអំឡុងពេលកំពុងធ្វើប្រតិបត្តិការ។ នេះបើយោងតាមការធ្វើបច្ចុប្បន្នព័ត៌មានចារកម្ម ដែលបានបង្ហោះនៅលើគណនី X របស់ក្រសួងនេះ កាលពីថ្ងៃសុក្រ។តួលេខអ្នកស្លាប់និងរបួស មានចំនួនជិតពាក់កណ្តាលនៃចំនួនទាហានដំបូងចំនួន ១១.000នាក់ ដែលកូរ៉េខាងជើង បានបញ្ជូនទៅប្រទេសរុស្ស៊ីកាលពីឆ្នាំមុន ដើម្បីគាំទ្រដល់សង្រ្គាមរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន។ក្រសួងបានកត់សម្គាល់ឃើញថា កងកម្លាំងកូរ៉េខាងជើង និងរុស្ស៊ី បានបង្កើនទឹកដីនៅតំបន់ Kursk ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបន្ថែមថា ប្រតិបត្តិការរបស់កូរ៉េខាងជើង ត្រូវបានកំណត់ឲ្យនៅក្នុងតំបន់ ហើយការសម្រេចចិត្តណាមួយ ដើម្បីដាក់ពង្រាយទៅកាន់ទឹកដីអ៊ុយក្រែន នឹងតម្រូវ្យមានការចុះហត្ថលេខាពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong-un) និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បុគ្គលិកសុខាភិបាលប្រទេសអាហ្សង់ទីនរាប់ពាន់នាក់ តវ៉ាពីការបង្កកថវិការបស់ប្រធានាធិបតី Milei
07/18/2025 11:07 AM
លោក Zelenskiy តែងតាំងនាយករដ្ឋមន្ត្រីអ៊ុយក្រែនថ្មី ជាលើកដំបូងក្នុងសង្រ្គាមជាច្រើនឆ្នាំជាមួយរុស្ស៊ី
07/18/2025 11:07 AM
មន្ទីរពេទ្យឈានមុខរបស់ម៉ាឡេស៊ី ការិយាល័យតំណាងនៅប្រទេសកម្ពុជា ដើម្បី​ផ្តល់​សេវា​ថែ​ទាំ​សុខភាព​ជូនអតិថិជន
07/18/2025 11:07 AM
អ៊ីស្រាអែល សម្លាប់មនុស្សបីនាក់នៅវិហារកាតូលិកតំបន់ហ្កាហ្សាដែលផ្តល់ជម្រកដល់មនុស្សចាស់ និងកុមារ
07/18/2025 11:07 AM
លោក Trump ថាសហរដ្ឋអាមេរិក នឹងដាក់អត្រាពន្ធរួមទៅលើជាង ១៥០ប្រទេស
07/18/2025 11:07 AM
ប្រទេសអេស្ប៉ាញ រឹតបន្តឹងការត្រួតពិនិត្យក្រុមស្តាំនិយមជ្រុល បន្ទាប់ពីការប៉ះទង្គិចគ្នា
07/18/2025 11:07 AM
មន្ត្រីជិត៤០០នាក់​បញ្ចប់វគ្គ​បណ្តុះបណ្តាលស្ដីពីការពង្រឹងសមត្ថភាព​អនុវត្ត​ការងារ​នៅ​មន្ទីរ​ប្រៃសណីយ៍និងទូរគមនាគមន៍ឆ្នាំ២០២៥ ប្រធានបទ “ជំរុញការចាប់យក​ឌីជីថល​ដើម្បី​ប្រសិទ្ធ​ភាពការងារ”
07/18/2025 11:07 AM
ការវាយប្រហារតាមអាកាសអ៊ីស្រាអែលនៅហ្កាហ្សាសម្លាប់មនុស្សជាង ៩០ នាក់ក្នុងពេល ២៤ម៉ោង រួមទាំងអ្នកស្វែងរកជំនួយ
07/18/2025 11:07 AM
ចិនបានដាក់ការរឹតត្បិតថ្មីលើបច្ចេកវិទ្យាថ្មរថយន្តអគ្គិសនី ក្នុងចំណាត់ការចុងក្រោយដើម្បីពង្រឹងការគ្របគ្រង
07/18/2025 10:07 AM
យោធាមីយ៉ាន់ម៉ា ដណ្តើមយកទីប្រជុំជនយុទ្ធសាស្ត្រពីក្រុមឧទ្ទាមមកវិញ ក្រោយប្រឹងប្រែងអស់មួយឆ្នាំ
07/18/2025 10:07 AM