ប្រជាជនលីបេរីយ៉ា ទាមទារកំណែទម្រង់ជុំវិញស្ថានភាពសេដ្ឋកិច្ច និងការប្រព្រឹត្តមិនត្រឹមត្រូវ
រុស្សីបានបាញ់ទម្លាក់យានដ្រូនអ៊ុយក្រែនចំនួន ៧៣គ្រឿង ក្នុងនោះ ៣គ្រឿង ហោះសំដៅទីក្រុងមូស្គូ
អ្នកការទូត៖ រុស្ស៊ីគាំទ្រអធិបតេយ្យភាពរបស់ប្រទេសលីបង់ ស្របពេលមានសម្ពាធរបស់សហរដ្ឋអាមេរិក
អាមេរិកចាត់ទុកក្រុមដែលបានអះអាងពីការវាយប្រហារនៅតំបន់កាស្មៀរ ជាក្រុមភេរវករ

ព័ត៌មានអន្តរជាតិ

ការដំឡើងពន្ធរបស់លោក Trump បន្ថែមភាពតានតឹងលើសេដ្ឋកិច្ចពិភពលោកដែលកំពុងទ្រុឌទ្រោម

2025/04/03 09:33:46 am        105
ជុំចុងក្រោយនៃការដំឡើងពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលបានបើកបង្ហាញកាលពីថ្ងៃពុធ (០២ មេសា) នឹងបង្កើនភាពតានតឹងកាន់តែខ្លាំងបន្ថែមទៀតទៅលើសេដ្ឋកិច្ចពិភពលោក ដែលកំពុងទ្រុឌទ្រោម និងស្ទើរតែមិនទាន់បានងើបឡើងវិញស្រួលបួលផងពីកំណើនអតិផរណាក្រោយជំងឺកូវីដ១៩ ខណៈសេដ្ឋកិច្ចសកលក៏កំពុងរែកពន់បន្ទុកដ៏ធ្ងន់ដោយបំណុលដ៏ច្រើនលើសលប់ និងភាពរង្គើរង្គើដោយជម្លោះភូមិសាស្ត្រនយោបាយ។ផ្អែកលើវិធីសាស្រ្តដែលលោកប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំនៃប្រទេសផ្សេងទៀតកំពុងតែប្រើនៅពេលនេះ ការបន្ថែមពន្ធក៏អាចរុញសេដ្ឋកិច្ចឱ្យធ្លាក់ក្នុងចំណុចរបត់មួយសម្រាប់ប្រព័ន្ធសកលភាវូបនីយកម្ម ដែលរហូតមកដល់ពេលនេះបានទទួលយកភាពរឹងមាំ និងភាពជឿជាក់របស់អាមេរិក។លោក Takahide Kiuchi ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Nomura និយាយថា "ការដំឡើងពន្ធរបស់លោក Trump បង្កហានិភ័យក្នុងការបំផ្លាញសណ្ដាប់ធ្នាប់ពាណិជ្ជកម្មសេរីសកល ដែលអាមេរិកខ្លួនឯងផ្ទាល់ជាអ្នកនាំមុខ ចាប់តាំងពីសង្រ្គាមលោកលើកទីពីរមក"។ នៅក្នុងប៉ុន្មានខែខាងមុខ នឹងមានការឡើងថ្លៃទំនិញ ហើយដូច្នេះការធ្លាក់ចុះនៃតម្រូវការ និងផលប៉ះពាល់នៃការយកពន្ធថ្មី ត្រូវបានជះទៅលើទំនិញរាប់ពាន់មុខ ដែលបានទិញ និងលក់ដោយអ្នកប្រើប្រាស់ និងអាជីវកម្មនៅទូទាំងពិភពលោក។គួរឱ្យដឹងថា លោក Trump បានប្រកាសនៅថ្ងៃពុធ ០២ មេសា ថាលោកនឹងដាក់ពន្ធមូលដ្ឋាន ១០% លើការនាំចូលទាំងអស់ និងរៀបចំតារាងដែលបង្ហាញពីពន្ធខ្ពស់ៗលើដៃគូពាណិជ្ជកម្មធំៗមួយចំនួន រួមទាំពន្ធ ៣៤% បន្ថែមពីលើ ២០% ដែលមានស្រាប់លើប្រទេសចិន និងតួលេខ ២០% លើសហភាពអឺរ៉ុប ព្រមទាំងអត្រាពន្ធផ្សេងៗគ្នាលើប្រទេសដទៃជាច្រើនទៀត។ លើសពីនេះ ពន្ធ ២៥% លើរថយន្ត និងគ្រឿងបន្លាស់ ដែលផលិតនៅបរទេស ហើយនាំចូលទៅអាមេរិក ក៏ត្រូវបានបញ្ជាក់ផងដែរ៕

ការស្ទង់មតិ៖ ប្រជាប្រិយភាពរបស់លោក Trump ធ្លាក់ដល់កម្រិតទាបបំផុត តាំងពីការវិលមកកាន់តំណែងវិញ

2025/04/03 09:14:16 am        125
អត្រាគាំទ្រ ឬប្រជាប្រិយភាពរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានធ្លាក់ចុះមកនៅត្រឹម ៤៣% ប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតចាប់តាំងពីការវិលត្រឡប់របស់លោកចូលកាន់តំណែងសេតវិមាន ខណៈប្រជាជនអាមេរិក បានរអ៊ូរទាំចំពោះវិធានការដំឡើងពន្ធ និងវិធីសាស្រ្តដ៏ឆ្គាំឆ្គងដែលរដ្ឋបាលរបស់លោកចាត់ចែងរឿងលេចធ្លាយព័ត៌មានវាយប្រហារយោធានៅក្នុងប្រទេសយេម៉ែន នេះបើតាមការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos កាលពីថ្ងៃពុធ (០២ មេសា)។ការស្ទង់មតិរយៈពេលបីថ្ងៃ ដែលបានបិទកាលពីថ្ងៃពុធនេះ បានបង្ហាញពីអត្រាគាំទ្រលើតំណែងរបស់លោក Trump ក្នុងនាមជាប្រធានាធិបតី បានធ្លាក់ចុះ ២% បន្ថែមពីការស្ទង់មតិមុនដែលធ្វើឡើងនៅថ្ងៃទី ២១-២៣ ខែមីនា និងថយចុះ ៤% ទាបជាងអត្រាគាំទ្រ ៤៧% ដែលលោកទទួលបានភ្លាមៗបន្ទាប់ពីការចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។អ្នកឆ្លើយតបបានឱ្យពិន្ទុមិនល្អដល់លោក Trump សម្រាប់ការដោះស្រាយផ្នែកសេដ្ឋកិច្ច ដែលមនុស្ស ៣៧% ប៉ុណ្ណោះបានគាំទ្រ ហើយមានតួលេខ ៣០% ប៉ុណ្ណោះគាំទ្រលើការដោះស្រាយបញ្ហាថ្លៃចំណាយខ្ពស់ក្នុងជីវភាពរស់នៅរបស់ប្រជាជនអាមេរិក។ជាងពាក់កណ្តាលនៃអ្នកឆ្លើយតប ពោលគឺ ៥២% បានយល់ស្របលើឃ្លា ដែលថាការបង្កើនពន្ធលើរថយន្ត និងគ្រឿងបន្លាស់រថយន្ត ដែលជាផ្នែកមួយនៃការជំរុញពន្ធថ្មីរបស់លោក Trump នឹងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋអាមេរិក ហើយភាគរយដូចគ្នានេះបាននិយាយថា ការដំឡើងពន្ធនឹងបង្កគ្រោះថ្នាក់ច្រើនជាងផលល្អ៕

អ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា កើនឡើងដល់ជាង៣.០០០នាក់ ខណៈរបបយោធាប្រកាសបទឈប់បាញ់ ដើម្បីបន្ធូរបន្ថយជំនួយ

2025/04/03 09:01:56 am        70
យោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់បណ្តោះអាសន្នក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសនេះ កាលពីថ្ងៃពុធសប្ដាហ៍នេះ ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការផ្ដល់ជំនួយ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ ដែលបានសម្លាប់មនុស្សជាង ៣.០០០នាក់។ការប្រកាសដោយទីបញ្ជាការជាន់ខ្ពស់របស់យោធា ត្រូវបានរាយការណ៍កាលពីល្ងាចថ្ងៃពុធនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ MRTV ដែលបាននិយាយថា បទឈប់បាញ់នឹងដំណើរការរហូតដល់ថ្ងៃទី ២២ ខែមេសា ហើយមានគោលបំណងបង្ហាញការអាណិតអាសូរដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារការរញ្ជួយដីកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ទូរទស្សន៍រដ្ឋចិន CCTV និងសារព័ត៌មាន Reuters បានរាយការណ៍ថា គិតត្រឹមល្ងាចថ្ងៃពុធ ម៉ោងក្នុងស្រុក ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីបានកើនឡើងជាង៣.០០០នាក់។ ការប្រកាសបទឈប់បាញ់បណ្តោះអាសន្នដោយរបបយោធាបានធ្វើឡើងបន្ទាប់ពីបទឈប់បាញ់ជាឯកតោភាគីបានប្រកាសដោយក្រុមតស៊ូប្រដាប់អាវុធដែលប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា។ សេចក្តីថ្លែងការណ៍របស់កងទ័ពបាននិយាយថា ក្រុមទាំងនោះត្រូវតែបញ្ឈប់ការវាយប្រហារលើរដ្ឋ ឬប្រមូលផ្ដុំក្រុមឡើងវិញ បើមិនដូច្នោះទេ យោធានឹងចាត់វិធានការចាំបាច់។ រញ្ជួយដីបានវាយប្រហារកណ្តាលថ្ងៃត្រង់កាលពីថ្ងៃសុក្រ ដោយបានបំផ្លិចបំផ្លាញសំណង់អគាររាប់ពាន់ ស្ពាន និងផ្លូវ។ ទូរទស្សន៍ MRTV បានរាយការណ៍ថាចំនួនអ្នកស្លាប់បានកើនឡើងដល់៣.០០៣ នាក់កាលពីថ្ងៃពុធ ខណៈអ្នករបួសមាន៤.៥០០នាក់។ របាយការណ៍ក្នុងស្រុកនានា លើកឡើងថាតួលេខមានខ្ពស់ខ្លាំងជាងនេះ៕

លោក Trump ប្រកាសពន្ធ១០%លើការនាំចូលពីប្រទេសទាំងអស់ដោយអត្រាពន្ធនេះរឹតតែខ្ពស់សម្រាប់ដៃគូពាណិជ្ជកម្មមួយចំនួន

2025/04/03 08:15:52 am        127
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ ០២ មេសា បានបង្ហាញតារាងនៃការដាក់ ពន្ធខ្ពស់លើប្រទេសនានាជុំវិញពិភពលោក រួមទាំងដៃគូពាណិជ្ជកម្មជិតស្និទ្ធបំផុតមួយចំនួនរបស់ខ្លួន ក្នុងវិធានការមួយ ដែលប្រឈមនឹងការបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មដ៏បង្ហិនបង្ហោច។   ថ្លែងនៅក្នុងសួន Rose Garden របស់សេតវិមាន លោក Trump បានវាយប្រហារដោយការដំឡើងពន្ធដ៏គគ្រឹកគគ្រេងបំផុតលើប្រទេសចិន និងសហភាពអឺរ៉ុប ចំពោះអ្វីដែលលោកហៅថា "ទិវារំដោះ"។ប្រាក់ដុល្លារបានធ្លាក់ថ្លៃ ១ ភាគរយធៀបនឹងប្រាក់អឺរ៉ូ ហើយបានធ្លាក់ចុះធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀតនៅពេលលោក Trump កំពុងនិយាយ។លោក Trump បាននិយាយថា អស់ជាច្រើនទសវត្សរ៍មកហើយ ប្រទេសរបស់យើងត្រូវបានលួច ប្លន់និងរំលោភ ដោយប្រទេសជិត ឆ្ងាយ ទាំងមិត្ត និងគូប្រជែង ។លោក Trump បានរក្សាការវាយលុកយ៉ាងធ្ងន់ធ្ងរបំផុតមួយចំនួនសម្រាប់អ្វីដែលលោកហៅថាប្រទេសដែលធ្វើបាបយើង រួមទាំង ៣៤%លើទំនិញពីគូប្រជែងមហាអំណាចចិន ២០%លើសម្ព័ន្ធមិត្តសំខាន់គឺសហភាពអឺរ៉ុប  ២០%លើប្រទេសជប៉ុន និង២៦%លើឥណ្ឌា។ ការដំឡើងពន្ធ៣៤%លើការនាំចូលរបស់ចិននេះ គឺបន្ថែមពីលើពន្ធ២០%ដែលលោកTrump បានដាក់កាលពីកន្លងទៅ ដោយនាំឱ្យពន្ធថ្មីសរុប ហក់ឡើងដល់៥៤%។វៀតណាមរងការវាយប្រហារ៤៦%។ ប្រទេសថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កម្ពុជា និងមីយ៉ាន់ម៉ា ត្រូវបានផ្តល់ពន្ធបដិការ ចន្លោះពី ២៤ ទៅ ៤៩%។ចំណែកឯប្រទេសប្រ៊ុយណេវិញ រងការវាយប្រហារនៃការដំឡើងពន្ធ ២៤%។ ប្រទេសសិង្ហបុរីប្រឈមការដំឡើងពន្ធបដិការ ១០% ៕

ជនប៉ាឡេស្ទីននិយាយថា ពួកគេពិបាកទទួលបាននំបុ័ង ស្របពេលបញ្ឈប់ជំនួយនៅហ្កាហ្សា

2025/04/02 08:09:53 pm        14
ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និយាយថា ពួកគេពិតជាពិបាកទទួលបាននំបុ័ងខ្លាំងណាស់ ពេលដែលហាងដុតនំមួយចំនួន មិនអាចឈានដល់តម្រូវការរបស់ពួកគេ ដោយសារកង្វះខាតម៉្សៅ ប្រេងឥន្ធនៈ និងតម្រូវការចាំបាច់ជាច្រើនទៀត ។ ហាងដុតនំមួយកន្លែងលែងមានអ្វីទៀតហើយ ក្រោយពេលបញ្ឈប់ប្រតិបត្តិការនៅទីក្រុងហ្កាហ្សា ។ ប្រធានសមាគមដុតនំនៅតំបន់ហ្កាហ្សាលោក Abdul Nasser Al-Ajrami និយាយថា ពួកគេត្រូវបានជូនដំណឹងដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP)ថា កម្មវិធីមួយនេះនឹងត្រូវឈប់ប្រតិបត្តិការរបស់ខ្លួន ដោយសារហេតុផលជាច្រើន រួមទាំងការបិទច្រកឆ្លងកាត់ព្រំដែន និងកង្វះខាតស្តុកម៉្សៅ ស្ករ អំបិល ឬប្រេងម៉ាស៊ូត ។នៅក្នុងសារបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Xកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ កម្មវិធី WFPនិយាយថា ពួកគេមានស្បៀងនៅតំបន់ហ្កាហ្សា ល្មមគ្រប់គ្រាន់គាំទ្រប្រតិបត្តិការរបស់ពួកយើងត្រឹមរយៈពេល ២សប្តាហ៍ទៀតប៉ុណ្ណោះ ។ពួកគេបន្តថា បច្ចុប្បន្ន WFP គាំទ្រហាងនំធ្វើនំបុ័ង ផ្ទះបាយចំអិនអាហារក្តៅ និងចែកចាយកញ្ចប់ស្បៀងដោយផ្ទាល់ទៅដល់ក្រុមគ្រួសារប៉ាឡេស្ទីន ដែលគ្រួសារនិមួយៗប្រឈមនឹងស្តុកទាបបំផុតជាប់កំណត់ត្រានៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប ។ក្រុមមន្រ្តីប៉ាឡេស្ទីន បាននិយាយកាលពីខែមុនថា ការផ្អាករបស់អ៊ីស្រាអែល មិនអនុញ្ញាតឲ្យជំនួយចូលក្នុងតំបន់ហ្កាហ្សា បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដែនដីបិទច្រកមួយនេះ ក្នុងនោះហាងដុតនំមួយចំនួន បានបិទទ្វារ ហើយតម្លៃស្បៀងអាហារហក់ឡើងខ្ពស់កប់ពពក ខណៈដែលការកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី អាចនាំឲ្យជនប៉ាឡេស្ទីនគ្មានទឹកស្អាតប្រើប្រាស់ ។ការផ្អាកដែលអ៊ីស្រាអែលនិយាយថាមានគោលបំណងដាក់សំពាធលើក្រុមជីវពលហាម៉ាសនៅក្នុងកិច្ចប្រជុំបទឈប់បាញ់នោះ បានដាក់លើការនាំចូលស្បៀងអាហារ ឱសថ និងប្រេងឥន្ធនៈ ។លោក Jens Laerke គឺជាអ្នកនាំពាក្យការិយាយល័យសម្របសម្រួលកិច្ចការមនុស្សធម៌ប្រចាំតំបន់ហ្កាហ្សា បាននិយាយកាលពីសប្តាហ៍មុនថា ស្តុកស្បៀងអាហារ និងការផ្គត់ផ្គង់ឱសថ បានអស់លឿនខ្លាំងណាស់ ពេលដែលក្រុមអាជ្ញាធរអ៊ីស្រាអែល រាំងខ្ទប់ជំនួយពីការឆ្លងកាត់ចូលទៅក្នុងដែនដីមួយនេះ ចាប់តាំងពីថ្ងៃទី ២ ខែមីនារហូតមក ៕

ក្រិកនឹងចំណាយ ២៥ពាន់លានអឺរ៉ូ ជាផ្នែកនៃផែនការការពារជាតិច្រើនឆ្នាំ

2025/04/02 07:51:14 pm        13
នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis នៅថ្ងៃពុធ (ទី២ ខែមេសា) នេះ បានប្រាប់សភាថា ប្រទេសក្រិកមានបំណងចំណាយថវិកា ២៥ពាន់លានអឺរ៉ូ (២៦,៩៩ពាន់លានដុល្លារ) ជាផ្នែកនៃផែនការការពារជាតិរយៈពេលជាច្រើនឆ្នាំ។ចំណាត់ការនេះ គឺជាផ្នែកមួយនៃការប៉ុនប៉ងរបស់ក្រិក ក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ខណៈដែលបានងើបចេញពីវិបត្តិបំណុលឆ្នាំ២០០៩-២០១៨ ដែលនាំមានភាពធូរស្រាលជាច្រើនឆ្នាំ និងខណៈដែលប្រទេសនេះប្រឹងប្រែងបន្តតាមឲ្យទាន់គូប្រជែងជាប្រវត្តិសាស្ត្ររបស់ខ្លួន គឺទួរគី។មន្ត្រីដែលដឹងអំពីផែនការនេះ បានប្រាប់សារព័ត៌មាន Reuters កាលពីខែមីនាថា ផែនការនេះនឹងមានរយៈពេលរហូតដល់ឆ្នាំ២០៣៦ និងរួមបញ្ចូលទាំងការទិញនាវាមុជទឹកថ្មី យន្តហោះថ្មី យានដ្រូនក្នុងសមុទ្រ និងក្រោមទឹក ហើយនិងផ្កាយរណបទំនាក់ទំនង។ ថវិកាមួយផ្នែកនឹងត្រូវប្រើប្រាស់ ដើម្បីអភិវឌ្ឍអគារដោមប្រឆាំងយន្តហោះ និងយានដ្រូន ដែលឲ្យឈ្មោះថា «Achilles Shield»។លោក Mitsotakis បានប្រាប់សមាជិកសភាថា ផែនការនេះមានន័យថា ក្រិកកំពុងវិនិយោគលើអធិបតេយ្យភាពរបស់ខ្លួន ប៉ុន្តែបានព្រមានថា ប្រទេសនឹងត្រូវការធានានូវភាពប្រុងប្រយ័ត្នផ្នែកសារពើពន្ធ បើទោះបីជាសហភាពអឺរ៉ុប (EU) គ្រោងចំណាយបន្ថែមទៀតលើវិស័យការពារជាតិក៏ដោយ។ក្រិកដែលជាសមាជិក EU និងអង្គការណាតូ បានចំណាយប្រហែល ៣ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនរួចហើយលើវិស័យការពារជាតិ។ កម្រិតនោះ គឺជិតទ្វេដងនៃមធ្យមភាគ នៅ EU ដែលកំពុងស្ថិតនៅក្រោមសម្ពាធក្នុងការឲ្យពង្រឹងវិស័យការពារជាតិ ខណៈដែលសម្ព័ន្ធភាពអាយុកាល ៧៥ឆ្នាំរបស់ប្លុក ជាមួយសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងភាពតានតឹង៕

ចៅក្រមសម្រេចក្ដីសំណុំរឿងលោកស្រី Le Pen ស្ថិតក្រោមការការពាររបស់នគរបាល ក្រោយត្រូវបានគំរាម

2025/04/02 07:47:46 pm        73
ប្រភពដែលបានដឹងដោយផ្ទាល់អំពីបញ្ហានេះ បាននិយាយថា ចៅក្រមដែលបានធ្វើឲ្យមេដឹកនាំស្តាំនិយមជ្រុល គឺលោកស្រី Marine Le Pen អស់សិទ្ធិឈរឈ្មោះ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៧ របស់ប្រទេសបារាំង កំពុងស្ថិតនៅក្រោមការការពាររបស់នគរបាល បន្ទាប់ពីត្រូវបានគំរាមកំហែងដល់ជីវិត ហើយអាសយដ្ឋានរបស់លោកស្រីត្រូវបានចែករំលែកតាមប្រព័ន្ធអ៊ីនធឺណិត។ប្រភពបាននិយាយថា អាសយដ្ឋានរបស់លោកស្រី Benedicte de Perthuis ជាប្រធាននៃក្រុមចៅក្រមចំនួន ៣រូបដែលបានរកឃើញថា លោកស្រី Le Pen មានទោសពីបទកេងបន្លំមូលនិធិរបស់សហភាពអឺរ៉ុប (EU) និងដែលបានហាមឃាត់លោកស្រីរយៈពេល ៥ឆ្នាំមិនឲ្យស្វែងរកតំណែងការិយាល័យសាធារណៈ ត្រូវបានចែករំលែកតាមអ៊ីនធឺណិត បន្ទាប់ពីលោកស្រីបានចេញសេចក្តីសម្រេច កាលពីថ្ងៃចន្ទ (ទី៣១ ខែមីនា)។ ឥឡូវនេះ លោកស្រីចៅក្រុមរូបនេះ កំពុងទទួលបានការការពារពីនគរបាល ទាំងនៅកន្លែងធ្វើការ និងនៅគេហដ្ឋាន។ជាមួយគ្នានេះ លោកស្រី De Perthuis ក៏ទទួលបានការគំរាមកំហែងនៅលើបណ្ដាញសង្គមផងដែរ ដោយរូបថតរបស់លោកស្រី បានលេចឡើងនៅពាសពេញបណ្ដាញសង្គម X និងគេហទំព័ររបស់ក្រុមស្តាំនិយមជ្រុល។ នគរបាលទីក្រុងប៉ារីស បានបញ្ជាក់ថា ការស៊ើបអង្កេត កំពុងដំណើរការ ជុំវិញការគំរាមកំហែងនេះ ដោយបង្វែរសំណួរផ្សេងទៀតទៅកាន់ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសដែលមិនបានឆ្លើយតបអ្វីទាំងអស់។ការគំរាមកំហែង ចំពោះលោកស្រី de Perthuis និងមន្ត្រីតុលាការផ្សេងទៀតដែលពាក់ព័ន្ធនឹងការកាត់ក្តី ក្នុងសំណុំរឿងរបស់លោកស្រី Le Pen បានជំរុញឲ្យមានការស្វែងរកការពិចារណាយ៉ាងស៊ីជម្រៅ នៅក្នុងប្រទេសបារាំង អំពីចរន្តនៃការមិនសប្បាយចិត្តរបស់ប្រជាជនដែលកំពុងធ្វើឲ្យខូចដល់ជំនឿលើប្រព័ន្ធយុត្តិធម៌របស់ប្រទេស៕

លោក Netanyahu ធ្វើដំណើរទៅកាន់ហុងគ្រី ដោយផ្គើននឹងដីកាចាប់ខ្លួនរបស់ ICC

2025/04/02 07:28:12 pm        93
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ ទៅកាន់ប្រទេសហុងគ្រី នាថ្ងៃព្រហស្បតិ៍ (ទី៣ ខែមេសា) ដោយផ្គើននឹងដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជុំវិញការចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅតំបន់ហ្កាហ្សា ខណៈដែលអ៊ីស្រាអែល បានពង្រីកប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងដែនដីនេះ។ក្នុងនាមជាសមាជិកស្ថាបនិក ICC តាមទ្រឹស្ដី ហុងគ្រីមានកាតព្វកិច្ចចាប់ខ្លួន និងប្រគល់អ្នកណាម្នាក់ដែលស្ថិតនៅក្រោមដីកាតុលាការ ប៉ុន្តែនាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បានបញ្ជាក់យ៉ាងច្បាស់ នៅពេលដែលលោកបានចេញលិខិតអញ្ជើញថា ហុងគ្រីនឹងមិនគោរពសេចក្តីសម្រេចនេះទេ។លោក Netanyahu ដែលកំពុងជួបនឹងព្យុះនយោបាយ នៅក្នុងប្រទេស ជុំវិញការស៊ើបអង្កេតលើការសង្ស័យពីទំនាក់ទំនង រវាងប្រទេសកាតា និងជំនួយការ ៣នាក់របស់លោក នឹងត្រូវជួបលោក Orban មុនពេលមានសន្និសីទសារព័ត៌មាន នៅវេលាម៉ោងប្រហែល ១០ ម៉ោងសកល។ លោក Netanyahu បានច្រានចោលការចោទប្រកាន់ទាក់ទងនឹងជំនួយការរបស់លោកថា ជា «ព័ត៌មានក្លែងក្លាយ»។ មន្ត្រីកាតាម្នាក់បានបដិសេធការចោទប្រកាន់នេះ ដោយចាត់ទុកថា ជាផ្នែកនៃយុទ្ធនាការលាបពណ៌ប្រឆាំងនឹងកាតា។ទស្សនកិច្ចនេះ នឹងទើបតែជាការធ្វើដំណើរលើកទី២ របស់លោក នៅក្រៅប្រទេស គិតចាប់តាំងពី ICC បានចេញដីកាចាប់ខ្លួន ទាំងចំពោះរូបលោក និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant កាលពីខែវិច្ឆិកាឆ្នាំមុន។ លោកបានធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន កាលពីខែកុម្ភៈ ដើម្បីជួបជាមួយលោកប្រធានាធិបតីអាមេរិក លោក Donald Trump ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ។ ទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក មិនមែនជាសមាជិករបស់ ICC ទេ ដោយទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា ICC មិនអាចប្រើសម្រាប់ការកាត់ទោសដោយមានហេតុផលនយោបាយឡើយ៕

រុស្ស៊ី និងអ៊ុយក្រែន ចោទប្រកាន់គ្នាជាថ្មី ជុំវិញការរំលោភលើបទឈប់បាញ់ថាមពល

2025/04/02 07:01:32 pm        19
ប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃពុធ (ទី២ ខែមេសា) នេះ បានចោទប្រកាន់គ្នាទៅវិញទៅមកថា ភាគីម្ខាងៗ បានបើកការវាយប្រហារថ្មីលើរោងចក្រថាមពលរបស់គ្នាទៅវិញទៅមក ដែលជាការរំលោភលើកិច្ចព្រមព្រៀងផ្អាកសម្របសម្រួលដោយសហរដ្ឋអាមេរិក។ភាគីទាំង២ បានឲ្យដឹងថា ពួកគេកំពុងផ្តល់ព័ត៌មានលម្អិត ស្ដីពីការរំលោភដែលត្រូវបានចោទប្រកាន់នេះ ទៅសហរដ្ឋអាមេរិក។ ទីក្រុងមូស្គូ និងទីក្រុងគីវព្រមព្រៀងឈានដល់បទឈប់បាញ់មានកម្រិត កាលពីខែមុន ដែលជាក្តីសង្ឃឹម ក្នុងការបោះជំហានឆ្ពោះទៅរកបទឈប់បាញ់ទាំងស្រុង។ក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា អ៊ុយក្រែនបានធ្វើការវាយប្រហារដោយយានដ្រូន និងបាញ់ផ្លោងនៅតំបន់ Kursk ភាគខាងលិច ដែលបានធ្វើឲ្យមនុស្សជាង ១.៥០០គ្រួសារគ្មានថាមពលប្រើប្រាស់។ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា យានដ្រូនរបស់រុស្ស៊ី បានវាយប្រហារអនុស្ថានីយថាមពលមួយកន្លែង នៅក្នុងតំបន់ Sumy ហើយការបាញ់កាំភ្លើងធំ បានបង្កការខូចខាតដល់ខ្សែថាមពល ក្នុងទីក្រុង Dnipropetrovsk ដោយធ្វើឲ្យដាច់ចរន្តអគ្គិសនីពីអ្នកប្រើប្រាស់ជិត ៤.០០០គ្រួសារ។រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងមានអារម្មណ៍មិនសប្បាយចិត្តជាមួយភាគីទាំង២ ហើយចង់ឲ្យចាត់វិធនាការឲ្យបានលឿនឆ្ពោះទៅរកការបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំនេះ៕

មន្ត្រី៖ អង់ហ្គោឡាត្រូវការ ២៤០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់មីនសល់ពីសង្គ្រាមស៊ីវិល

2025/04/02 06:42:50 pm        13
ប្រធានទីភ្នាក់ងារកំចាត់មីនជាតិ បាននិយាយថា ប្រទេសអង់ហ្គោឡាត្រូវការថវិកាចំនួន ២៤០លានដុល្លារពីរដ្ឋាភិបាល ឬពីម្ចាស់ជំនួយ ដើម្បីបោសសម្អាតតំបន់ដីមានគ្រាប់មីនជិត ១.០០០កន្លែង បន្សល់ទុកពីសង្គ្រាមស៊ីវិលដែលបានបញ្ចប់ទៅកាលពីជាង ២ទសវត្សរ៍មុន។ដីមានគ្រាប់មីនដែលត្រូវបានបង្កប់ក្នុងអំឡុងសង្គ្រាមស៊ីវិលរយៈពេល ២៧ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ២០០២ បានធ្វើឲ្យមនុស្សមានពិការភាព និងបន្តបង្កគ្រោះថ្នាក់។ មនុស្សជាច្រើននៅតែបន្តភៀសខ្លួនចេញពីដីនៅតំបន់ដីមានគ្រាប់មីន។លោកឧត្តមសេនីយ៍ត្រី Leonardo Sapalo ដែលជាប្រធានទីភ្នាក់ងារកំចាត់មីនជាតិ បាននិយាយថា តំបន់ដីមានគ្រប់មីនប្រហែល ៩៧៥កន្លែង ត្រូវការការបោសសម្អាត ហើយការដោះមីនចំណាយជាមធ្យម ៣,១០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលមានន័យថា ប្រតិបត្តិការនេះត្រូវការថវិកា ២៤០លានដុល្លារ។ដីមានគ្រាប់មីនប្រហែល ១៩២កន្លែង ស្ថិតនៅក្នុងតំបន់ជាច្រើន នៅជិតផ្លូវដែក Benguela ដែលជាផ្នែកដ៏សំខាន់នៃច្រករបៀង Lobito។ ទីនោះជាគម្រោងផ្លូវដែកគាំទ្រដោយសហរដ្ឋអាមេរិក ដែលតភ្ជាប់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងហ្សំប៊ីដែលសម្បូរធនធានធម្មជាតិ ទៅកាន់កំពង់ផែ Lobito ក្នុងប្រទេសអង់ហ្គោឡា ដើម្បីជួយសម្រួលដល់ការនាំចេញរ៉ែ និងទំនិញផ្សេងទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាជនលីបេរីយ៉ា ទាមទារកំណែទម្រង់ជុំវិញស្ថានភាពសេដ្ឋកិច្ច និងការប្រព្រឹត្តមិនត្រឹមត្រូវ
07/18/2025 03:07 PM
រុស្សីបានបាញ់ទម្លាក់យានដ្រូនអ៊ុយក្រែនចំនួន ៧៣គ្រឿង ក្នុងនោះ ៣គ្រឿង ហោះសំដៅទីក្រុងមូស្គូ
07/18/2025 03:07 PM
អ្នកការទូត៖ រុស្ស៊ីគាំទ្រអធិបតេយ្យភាពរបស់ប្រទេសលីបង់ ស្របពេលមានសម្ពាធរបស់សហរដ្ឋអាមេរិក
07/18/2025 03:07 PM
អាមេរិកចាត់ទុកក្រុមដែលបានអះអាងពីការវាយប្រហារនៅតំបន់កាស្មៀរ ជាក្រុមភេរវករ
07/18/2025 03:07 PM
អភិបាលខេត្តកំពង់ឆ្នាំង ដាក់បទបញ្ជាម៉ឺងម៉ាត់អោយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
07/18/2025 02:07 PM
សម្ដេចធិបតី អនុញ្ញាតឲ្យមេបញ្ជាការកងទ័ពជើងគោកនៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ
07/18/2025 02:07 PM
ប្រធានាធិបតីប្រេស៊ីល ចោទលោក Trump ពីបទវាយប្រហារលើអធិបតេយ្យភាពរបស់ប្រទេសនេះ
07/18/2025 02:07 PM
សារព័ត៌មានរ៉យទ័រ៖ អ៊ុយក្រែនបានទទួលគ្រាប់កាំភ្លើងធំជាង ៤២០.000គ្រាប់ តាំងពីដើមឆ្នាំ ២០២៥
07/18/2025 02:07 PM
អង់គ្លេសចុះកិច្ចព្រមព្រៀងស្តីពីការពារជាតិ ពាណិជ្ជកម្ម និងអន្តោប្រវេសន៍ជាមួយអាល្លឺម៉ង់ ខណៈអឺរ៉ុបពង្រឹងសន្តិសុខ
07/18/2025 02:07 PM
អាវុធហត្ថខេត្តស្ទឹងត្រែងឃាត់រថយន្តដឹកជនជាតិចិនចំនួន ៩នាក់ ពាក់ព័ន្ធការឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា
07/18/2025 02:07 PM