អ៊ីរ៉ង់ និងទីភ្នាក់ងារ IAEA ប្រកាសកិច្ចព្រមព្រៀងស្តីពីការបន្តការត្រួតពិនិត្យនុយក្លេអ៊ែរ
លោក ថាក់ស៊ីន បង្ហើបពីការស្រោចស្រង់នយោបាយ ខណៈលោកចាប់ផ្តើមទទួលទោសជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ
សមាជិកសភាអាមេរិក នឹងធ្វើទស្សនកិច្ចផ្លូវការទៅចិន ក្នុងខែកញ្ញានេះ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ មក
ប្រេងឡើងឡើងថ្លៃ បន្ទាប់ពីអ៊ីស្រាអែល វាយប្រហារលើកាតា និងការជំរុញរបស់អាមេរិក ក្នុងការដាក់ពន្ធលើរុស្ស៊ី

ព័ត៌មានអន្តរជាតិ

ស៊ុយអែត ចោទប្រកាន់ជនសកម្មប្រយុទ្ធ ជុំវិញការដុតសម្លាប់អ្នកបើកយន្តហោះហ្សកដានី នៅប្រទេសស៊ីរី

2025/05/28 05:11:17 pm        52
រដ្ឋអាជ្ញាកាលពីថ្ងៃអង្គារ បានចោទប្រកាន់សកម្មប្រយុទ្ធស៊ុយអែតម្នាក់ជុំវិញការចាប់ខ្លួនឆ្នាំ ២០១៤ និងការសម្លាប់អ្នកបើកយន្តហោះហ្សកដានីម្នាក់ ដែលត្រូវបានដុតសម្លាប់នៅក្នុងទ្រុងមួយ ក្នុងប្រទេសស៊ីរីដោយក្រុមរដ្ឋឥស្លាម (IS) ។លោករដ្ឋអាជ្ញា Reena Devgun បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា លោក Osama Krayem អាយុ ៣២ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ចូលរួមក្នុងការសម្លាប់ដ៏ឃោរឃៅនូវអ្នកបើកយន្តហោះ» នៅជិតទីក្រុង Raqqa ។លោក Krayem ដែលកំពុងជាប់ទោស ៣០ឆ្នាំរួចទៅហើយ ពីបទជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្ម ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៥ ក្នុងទីក្រុងប៉ារីស ត្រូវបានចោទប្រកាន់ពីបទ«ឧក្រិដ្ឋកម្មសង្គ្រាមដ៏ធ្ងន់ធ្ងរ និងឧក្រិដ្ឋកម្មភេរវកម្ម»។យោងតាមរដ្ឋអាជ្ញា ដែលបានប្រកាសថា ពួកគេមានបំណងចោទប្រកាន់លោក Krayem កាលពីសប្តាហ៍មុនយន្តហោះដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសហ្ស៊កដានី បានធ្លាក់នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៤។អាកាសយានិកនេះ ត្រូវបានក្រុមយុទ្ធជន IS ចាប់ខ្លួនក្នុងថ្ងៃតែមួយ នៅក្បែរកណ្តាលទីក្រុង Raqqa ហើយបានសម្លាប់ នៅមុនថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១៥។

អ៊ីតាលីទាមទារឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារ និងព្រមានអំពីការបណ្តេញប្រជាជនហ្កាហ្សា

2025/05/28 05:05:25 pm        42
រដ្ឋមន្ត្រីការបរទេសអ៊ីតាលីនៅថ្ងៃពុធនេះ បានជំរុញអ៊ីស្រាអែលឲ្យបញ្ឈប់ការវាយប្រហាររបស់ខ្លួន លើតំបន់ហ្កាហ្សា ខណៈព្រមានថា ការបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីទឹកដី «មិនមែនជាជម្រើសដែលអាចទទួលយកបានឡើយ»។លោក Antonion Tajani បានថ្លែងប្រាប់សភា ដោយសំដៅទៅលើការវាយប្រហារថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ របស់ក្រុមហាម៉ាសថា៖«ប្រតិកម្មស្របច្បាប់របស់រដ្ឋាភិបាលអ៊ីស្រាអែលចំពោះអំពើភេរវកម្មដ៏គួរឲ្យភ័យខ្លាច និងគ្មានន័យ បានប្រព្រឹត្តិទៅដោយសោកនាដកម្ម និងមិនអាចទទួលយកបាន ដែលយើងស្នើសុំឲ្យអ៊ីស្រាអែល បញ្ឈប់ជាបន្ទាន់»។  លោកបាននិយាយថា៖«ការទម្លាក់គ្រាប់បែកត្រូវតែបញ្ឈប់ ជំនួយមនុស្សធម៌ ត្រូវតែចាប់ផ្តើមឡើងវិញឲ្យ បានឆាប់តាមដែលអាចធ្វើទៅបាន ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ត្រូវតែត្រូវបានស្តារឡើងវិញ»។«ក្រុមហាម៉ាសត្រូវតែដោះលែងចំណាប់ខ្មាំងទាំងអស់ដែលនៅតែមាន នៅក្នុងដៃសព្វថ្ងៃ ហើយអ្នកណាដែលមានសិទ្ធិត្រឡប់ទៅផ្ទះរបស់ពួកគេវិញ»។លោក Tajani ក៏បានថ្កោលទោសផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) សម្រាប់ការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក នៅតំបន់ហ្កាហ្សា និងការជម្លៀសប្រជាជនប៉ាឡេស្ទីនដែលរស់នៅទីនោះ ដោយបង្ខំ។

អ៊ីស្រាអែលវាយប្រហារព្រលានយន្តហោះ Sanaa របស់យេម៉ែន ជាលើកទី២ ក្នុងមួយខែ

2025/05/28 04:44:12 pm        50
យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានវាយប្រហារអាកាសយានដ្ឋាន Sanaa របស់ប្រទេសយេម៉ែន ជាលើកទី២ ក្នុងរយៈពេលមួយខែ ដោយកំណត់គោលដៅលើក្រុមហ៊ួទី។ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីក្រុមហ៊ួទី បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើប្រទេសអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ឬខូចខាតឡើយ។ពុំទាន់មានរបាយការណ៍ភ្លាមៗអំពីការស្លាប់និងការខូចខាត នៅទីក្រុង Sanaa ទេ។អ៊ីស្រាអែល បានវាយប្រហារអាកាសយានដ្ឋានក្នុងក្រុង Sanaa ជាលើកចុងក្រោយ កាលពីថ្ងៃទី ០៦ ខែឧសភា ដោយបានបំផ្លាញចំណតអាកាសយានដ្ឋាន និងធ្វើឲ្យផ្លូវរត់របស់ខ្លួន ពេញដោយស្នាមប្រេះ។ ជើងហោះហើរមួយចំនួន ទៅកាន់ទីក្រុង Sanaa បានដំណើរការឡើងវិញ នៅថ្ងៃទី ១៧ ខែឧសភា។

បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងដេញដោលគ្នា អំពីបញ្ហាផ្សេងៗ ក្នុងសុន្ទរកថាតាមទូរទស្សន៍

2025/05/28 04:41:36 pm        42
លោក Lee Jae-myung បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ (DP) ដែលជាក្រុមសេរីនិយម បានសន្យាថា នឹងចាប់ផ្តើមកិច្ចពិភាក្សា និងដាក់ចេញនូវផែនទីកិច្ចសហប្រតិបត្តិការ រវាងកូរ៉េទាំង២ ហើយនិងប្រឹងប្រែងសម្រេចឲ្យបាននូវសន្តិភាព នៅឧបទ្វីបកូរ៉េ ដោយលោកបានបញ្ជាក់ជាថ្មីនូវការប៉ុនប៉ងរបស់លោក ក្នុងការបន្ថយភាពតានតឹងនៅតាមព្រំដែន ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតី។អំឡុងការជជែកដេញដោលតាមទូរទស្សន៍នៃបេក្ខជន ៤រូប ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអង្គារ (ទី២៧ ខែឧសភា) លោក Lee បានលើកឡើងថា សន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ គឺជាបញ្ហា «សំខាន់ណាស់» ដោយបន្ថែមថា កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងសន្តិភាព គឺមានភាពចាំបាច់ នៅឧបទ្វីបកូរ៉េ ដោយផ្អែកលើមូលដ្ឋាននៃការពង្រឹងកម្លាំងយោធា ក៏ដូចជាសម្ព័ន្ធភាព រវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន។ជាមួយគ្នានេះ លោក Lee ក៏បានបន្ទោសការមានជំហររឹងត្អឹងរបស់រដ្ឋបាលលោក Yoon Suk Yeol អតីតមេដឹកនាំអភិរក្ស ចំពោះកូរ៉េខាងជើង ដែលនាំឲ្យភាពតានតឹងកើនឡើងនៅតាមព្រំដែន រវាងប្រទេសកូរ៉េទាំង២ ដោយលើកឡើងថា រដ្ឋបាលលោក Yoon បរាជ័យក្នុងការចាត់វិធានការ ដើម្បីបញ្ឈប់យុទ្ធនាការផ្សព្វផ្សាយខិត្តប័ណ្ណកូរ៉េខាងត្បូង ប្រឆាំងកូរ៉េខាងជើង។ លោក Lee បានបន្ថែមថា លោកនឹង «ដោះស្រាយ (ភាពតានតឹងព្រំដែន) ម្តងមួយៗ»។ទន្ទឹមនឹងនេះដែរ គូប្រជែងខាងក្រុមអភិរក្សនិយមរបស់លោក Lee ដែលជាបេក្ខជននៃគណបក្សអំណាចប្រជាជន (PPP) លោក Kim Moon-soo បាននិយាយថា លោកនឹងធ្វើការ ដើម្បីពង្រឹងដល់ការទប់ស្កាត់នុយក្លេអ៊ែររបស់កូរ៉េខាងត្បូង ផ្អែកលើមូលដ្ឋាននៃសម្ព័ន្ធភាពទីក្រុងសេអ៊ូល-វ៉ាស៊ីនតោន ដើម្បីប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងការញុះញង់របស់កូរ៉េខាងជើង។ លោក Kim បានសង្កត់ធ្ងន់ថា៖ «យើងនឹងបង្កើតប្រទេសកូរ៉េខាងត្បូងមួយ ដែលនឹងមិនត្រូវបានធ្វើឲ្យរង្គោះរង្គើដោយការគំរាមកំហែងណាមួយ ដោយការសម្រេចបាននូវតុល្យភាពអំណាច»៕

លោក Trump៖ កាណាដាត្រូវចំណាយ ៦១ពាន់លានដុល្លារ សម្រាប់ប្រព័ន្ធ Golden Dome តែបើចូលរួមជាមួយអាមេរិក នឹងមិនអស់អ្វីទេ

2025/05/28 04:36:59 pm        74
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រទេសកាណាដា នឹងត្រូវបង់ប្រាក់ចំនួន ៦១ពាន់លានដុល្លារ ក្នុងការចូលរួមជាមួយប្រព័ន្ធ «Golden Dome» ដែលលោកបានស្នើឡើង ដើម្បីលើកកម្ពស់សមត្ថភាពការពារមីស៊ីល នៅអាមេរិកខាងជើង ជាមួយនឹងឧបករណ៍ស្ទាក់ចាប់មានទីតាំងនៅក្នុងលំហ។ប៉ុន្តែលោកបានធ្វើឲ្យទីក្រុង Ottawa ខឹងសម្បា ដោយនិយាយថា លោកនឹងមានឆន្ទៈការពារកាណាដាដោយមិនចាំបាច់ចំណាយអ្វីទាំងអស់ ប្រសិនបើប្រទេសនេះជ្រើសរើសចូលរួមជាមួយសហរដ្ឋអាមេរិក ជាការលើកឡើងចុងក្រោយរបស់លោក ដែលថា អ្នកជិតខាងភាគខាងជើងរបស់សហរដ្ឋអាមេរិកមួយនេះ នឹងទទួលបានអត្ថប្រយោជន៍ ដោយសារការព្រមក្លាយជាផ្នែករបស់អាមេរិក។តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម កាលពីថ្ងៃអង្គារ (ទី២៧ ខែឧសភា) លោក Trump បានប្រាប់ថា៖ «ខ្ញុំបានប្រាប់កាណាដាដែលចង់ក្លាយជាផ្នែកមួយនៃប្រព័ន្ធ Golden Dome ដ៏អស្ចារ្យរបស់យើងថា ខ្លួននឹងត្រូវចំណាយអស់ ៦១ពាន់លានដុល្លារអាមេរិក ប្រសិនបើនៅតែជាប្រទេសដាច់ដោយឡែក តែមិនស្មើភាពគ្នា ប៉ុន្តែនឹងមិនត្រូវចំណាយសូម្បី ១សេន (ZERO DOLLARS) ប្រសិនបើព្រមក្លាយជារដ្ឋទី៥១ ដ៏មានតម្លៃរបស់យើង។ ពួកគេកំពុងពិចារណាសំណើនេះ»។លោក Trump កាលពីសប្តាហ៍មុនបានរៀបរាប់លម្អិតពីកិច្ចប្រឹងប្រែងប្រកបដោយមហិច្ឆតារបស់លោក ក្នុងការកសាងខែលការពារសហរដ្ឋអាមេរិក ពីការគំរាមកំហែងនានា ក្នុងនោះរួមទាំងពីមីស៊ីលបាលីស្ទិក ល្បឿនលឿន និងតម្រង់គោលដៅកម្រិតខ្ពស់ផងដែរ ដោយនិយាយថា វានឹងដំណើរការពេញលេញ នៅចុងបញ្ចប់នៃអាណត្តិរបស់លោក។នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីសប្តាហ៍មុន បានបញ្ជាក់ថា ប្រទេសរបស់លោកកំពុងពិចារណាចូលរួមគម្រោងនេះជាមួយសហរដ្ឋអាមេរិក ប៉ុន្តែបានបដិសេធមិននិយាយពីតម្លៃដែលត្រូវចំណាយ ហើយបានប្រាប់ថា ការពិភាក្សារបស់ពួកគេ គឺស្ថិតនៅក្នុងដំណាក់កាលដំបូង។សហរដ្ឋអាមេរិក និងកាណាដា មានទំនាក់ទំនងជិតស្និទ្ធជាយូរមកហើយ ប៉ុន្តែទំនាក់ទំនង ត្រូវបានប៉ះពាល់ដោយសារលោក Trump ដែលបានបើកសង្រ្គាមពាណិជ្ជកម្មប្រឆាំងនឹង និងបានអំពាវនាវដោយបើកចំហឲ្យកាណាដាក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក៕

អ្នកការទូតរុស្ស៊ី៖ កងកម្លាំងអ៊ុយក្រែន បានសម្លាប់ជនស៊ីវិលជាង ១៣.000នាក់ ចាប់តាំងពីឆ្នាំ ២០១៤

2025/05/28 04:28:58 pm        40
លោក Rodion Miroshnik បេសកជនពិសេសរបស់ក្រសួងការបរទេសរុស្ស៊ីទទួលបន្ទុកឧក្រិដ្ឋកម្មនៃរបប ទីក្រុងគីវ បាននិយាយថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានសម្លាប់ជនស៊ីវិលជាង ១៣.000 នាក់ និង ជាង ៣៧.000នាក់ បានរងរបួស ចាប់តាំងពីឆ្នាំ ២០១៤។មន្ត្រីការទូតរូបនេះ បាននិយាយនៅក្នុងកិច្ចពិភាក្សាមួយនៅខាងក្រៅកិច្ចប្រជុំអន្តរជាតិលើកទី១៣ នៃតំណាងជាន់ខ្ពស់ទទួលបន្ទុកបញ្ហាសន្តិសុខថា៖«ចាប់តាំងពីឆ្នាំ ២០១៤ ជនស៊ីវិលជាង ៣៧.000នាក់បានរងរបួស និង ១៣.000នាក់ ត្រូវបានសម្លាប់។ កុមារប្រហែល ១.៨០០នាក់ បានរងរបួស និងប្រហែល៤០០នាក់ ត្រូវបានសម្លាប់។ ប្រសិនបើយើងយកតួលេខ ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២២ នោះគឺចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី មនុស្សចំនួន ៧.000នាក់ ត្រូវបានសម្លាប់ និងជនស៊ីវិលជាង ១៦.000នាក់ បានរងរបួស»។អ្នកការទូតរូបនេះ បានបន្ថែមថា យោធាអ៊ុយក្រែន បានបាញ់គ្រាប់កាំភ្លើងជាង ២៧ ម៉ឺនគ្រាប់ ទៅទីតាំងរបស់ជនស៊ីវិល។ លោក Miroshnik ក៏បានប្រៀបធៀបអ៊ុយក្រែនទៅនឹងដុំសាច់មហារីកដ៏សាហាវ ដែលអាចលូតលាស់បាន ដោយមានការគាំទ្រពីលោកខាងលិចប៉ុណ្ណោះ។អ្នកការទូតរូបនេះ បានសង្កត់ធ្ងន់ថា៖«ទីបំផុត ជម្លោះនៅអ៊ុយក្រែន គឺជាដុំសាច់មហារីកដ៏ខ្លាំងក្លា ដែលបង្កឡើងដោយក្រុមប្រទេសលោកខាងលិច និងអាចកើតឡើងបាន ដោយសារមានការគាំទ្រ ការគ្រប់គ្រង និងការផ្គត់ផ្គង់គ្រាប់រំសេវ និងហិរញ្ញវត្ថុពីខាងក្រៅ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើការគាំទ្រនៅតែបន្ត សង្រ្គាមនេះ អាចនឹងវិវឌ្ឍន៍ទៅជាវិបត្តិសកល។ ប្រសិនបើការគាំទ្រត្រូវបញ្ឈប់ សកម្មភាពទាំងអស់ ក៏នឹងត្រូវបញ្ចប់ដែរ។

កូរ៉េខាងជើងរិះគន់ផែនការការពារមីស៊ីល Golden Dome របស់អាមេរិកថា ជា«សេណារីយោសង្គ្រាមនុយក្លេអ៊ែរ»

2025/05/28 04:26:36 pm        41
កូរ៉េខាងជើងកាលពីថ្ងៃអង្គារ បានរិះគន់ផែនការរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដើម្បីបង្កើតប្រព័ន្ធការពារមីស៊ីល Golden Dome ពាក់ព័ន្ធនឹងឧបករណ៍ស្ទាក់ចាប់ដែលមានមូលដ្ឋាននៅក្នុងលំហថា ជាការប៉ុនប៉ង ដើម្បីបន្តសេណារីយោសង្គ្រាមនុយក្លេអ៊ែរ នៅទីអវកាស។វិទ្យាស្ថានសិក្សាអាមេរិករបស់ក្រសួងការបរទេសកូរ៉េខាងជើង បានចេញការរិះគន់នេះ នៅក្នុងអនុស្សរណៈមួយចុះថ្ងៃទី២៦ ខែឧសភា និងបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ មួយសប្តាហ៍ បន្ទាប់ពីលោកប្រធានាធិបតី ត្រាំ បានប្រកាសផែនការដែលមានតម្លៃ ១៧៥ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ប្រព័ន្ធការពារមីស៊ីល Golden Dome មុនពេលបញ្ចប់អាណត្តិរបស់លោក។ផែនការនេះ បានកើតឡើង នៅពេលដែលក្រុងវ៉ាស៊ីនតោន ព្យាយាមទប់ទល់នឹងការគំរាមកំហែង ដែលកំពុងវិវឌ្ឍន៍ ពីកូរ៉េខាងជើង ចិន និងរុស្ស៊ី ដោយធ្វើតាមក្រឹត្យខែមករារបស់លោក ត្រាំ ក្នុងការកសាង «Iron Domeសម្រាប់អាមេរិក» ដើម្បីដោះស្រាយការគំរាមកំហែង ដែលបង្កឡើងដោយមីស៊ីលបាលីស្ទីកតម្រង់គោលដៅល្បឿនលឿនជាងសំឡេង និងការវាយប្រហារតាមអាកាសកម្រិតខ្ពស់ផ្សេងទៀត។ប្រទេសកូរ៉េខាងជើង បានពណ៌នាផែនការប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកថា ជា «គំនិតផ្តួច   ផ្តើមគំរាមកំហែងដ៏គ្រោះថ្នាក់បំផុត» ក្នុងគោលបំណងសម្រួលដល់ការប្រើប្រាស់កម្លាំង និងការត្រៀមលក្ខណៈវាយលុកដោយយោធារបស់កងកម្លាំងអាមេរិក។

វិមានក្រឹមឡាំង៖ អឺរ៉ុបបន្តចូលរួមដោយប្រយោល ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី

2025/05/28 04:24:26 pm        32
អ្នកនាំពាក្យប្រធានាធិបតីលោក Dmitry Peskov បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា អឺរ៉ុបបន្តផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងគីវ ដូច្នេះនេះ គឺការចូលរួមដោយប្រយោលក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។  កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិហូឡង់ បានប្រកាសថា យន្តហោះចម្បាំង F-16 មួយក្រុមថ្មី ត្រូវបានបញ្ជូនទៅកាន់ទីក្រុងគីវ។ លើសពីនេះ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រកាសថា មិនមានការរឹតបន្តឹងលើអាវុធដែលផ្គត់ផ្គង់ដល់ទីក្រុងគីវ ដោយទីក្រុងប៊ែរឡាំង និងសម្ព័ន្ធមិត្តទៀតទេ។ នៅឯសន្និសីទកាសែតនេះ លោក Peskov ត្រូវបានសួរថា តើនេះបង្កើតហានិភ័យបន្ថែមសម្រាប់ការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែនដែរឬទេ។អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា៖«យើងឃើញថា អឺរ៉ុបកំពុងចូលរួមដោយប្រយោល៖ ការបញ្ជូនអាវុធ នៅតែបន្ត។ នេះគឺជាការចូលរួមដោយប្រយោលក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ យើងទាំងអស់គ្នា កំពុងតាមដានការពិភាក្សាដែលកំពុងបន្តអំពីលទ្ធភាពនៃការប្រឈមមុខរបស់«ក្រុមអឺរ៉ុប»។លោក Peskov បានចង្អុលបង្ហាញថា៖ «ជាការពិត អាកប្បកិរិយារបស់ប្រជាជនអឺរ៉ុប មិនបានរួមចំណែកដល់ការដោះស្រាយសន្តិភាពឡើយ»។

អាកាសយានដ្ឋានទីក្រុងមូស្គូត្រូវបានរំខាន ខណៈរុស្ស៊ីប្រាប់ថា អ៊ុយក្រែនវាយប្រហារដោយយានដ្រូន

2025/05/28 04:16:25 pm        43
អាជ្ញាធររុស្ស៊ីបានឲ្យដឹងថា ពួកគេបានតាមបំផ្លាញយានដ្រូនអ៊ុយក្រែនជិត ១៥០គ្រឿង ពេញមួយយប់រហូតដល់ថ្ងៃទី២៨ ខែឧសភា ជាវាយប្រហារដ៏ធំមួយដែលបានបង្ខំឲ្យអាកាសយានដ្ឋានទីក្រុងមូស្គូយ៉ាងហោចណាស់ចំនួន៣ ត្រូវផ្អាកជើងហោះហើរ។តាមរយៈកម្មវិធីផ្ញើសារ Telegram ក្រសួងការពារជាតិ បានបង្ហោះថា យានដ្រូនរបស់អ៊ុយក្រែនចំនួន ១១២គ្រឿង ត្រូវបាន «បំផ្លាញ និងស្ទាក់ចាប់» នៅក្នុងតំបន់ចំនួន ៦ផ្សេងគ្នា ក្នុងរយៈពេល ៣ម៉ោងរហូតដល់ពាក់កណ្តាលអធ្រាត្រ។ ហើយអភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា យានដ្រូនចំនួន ៣៣គ្រឿងផ្សេងទៀត ដែលសំដៅឆ្ពោះទៅកាន់រដ្ឋធានីរុស្ស៊ី ត្រូវបានបាញ់ទម្លាក់។យោធារុស្ស៊ីប្រកាសថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន កើតឡើងស្ទើររាល់ថ្ងៃ ប៉ុន្តែកម្រមានសភាពខ្លាំង និងកៀកៗគ្នា ក្នុងរយៈពេលខ្លីបែបនេះណាស់។ ទីក្រុងមូស្គូ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីព្រំដែន មិនមែនជាគោលដៅនៃការវាយប្រហារដ៏ធំបែបនេះទេ។ ប៉ុន្តែរដ្ឋធានីត្រូវបង្វែរផ្លូវហោះហើរកាន់តែច្រើនឡើងៗ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ការវាយប្រហារនេះកើតឡើងបន្ទាប់ពីអ៊ុយក្រែន បានប្រាប់ឲ្យដឹងថា ខ្លួនបានប្រឈមនឹងការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីរយៈពេល ៣ថ្ងៃយ៉ាងខ្លាំងក្លាបំផុត គិតចាប់តាំងពីទីក្រុងមូស្គូបានបើកការវាយលុកយោធារបស់ខ្លួន ក្នុងឆ្នាំ២០២២៕

ម៉ិកស៊ិក៖ ការពិនិត្យឡើងវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាមេរិក និងកាណាដា នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ

2025/05/28 04:12:44 pm        93
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក លោក Marcelo Ebrard បាននិយាយកាលពីថ្ងៃអង្គារថា ការពិនិត្យឡើងវិញនាពេលខាងមុខនៃកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា ស្តីពីពាណិជ្ជកម្មសេរី អាចចាប់ផ្តើមនៅចុងខែកញ្ញា ឬដើមខែតុលា។លោក Ebrard បាននិយាយទៅកាន់អ្នកសារព័ត៌មានថា បទប្បញ្ញត្តិរបស់សហរដ្ឋអាមេរិក តម្រូវឱ្យមានការពិគ្រោះយោបល់ជាមួយវិស័យផ្សេងៗ មុនពេលពិនិត្យឡើងវិញកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅក្នុងប៉ុន្មានខែខាងមុខនេះ។ លោកនិយាយបន្ថែមថា ម៉ិកស៊ិកនឹង «វាយតម្លៃអ្វីគ្រប់យ៉ាង» ហើយបច្ចុប្បន្នលោកកំពុងធ្វើការជាមួយវិស័យធុរកិច្ចរបស់ប្រទេស លើបញ្ហាដែកថែបនិងអាលុយមីញ៉ូម។លោកEbrard សង្ឃឹមថាសេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក នឹងឈានចូលទៅក្នុងដំណាក់កាលនៃ «សកម្មភាពតំបន់សេដ្ឋកិច្ចកាន់តែធំ» ដោយមានសមាហរណកម្មកាន់តែច្រើន នៅទូទាំងអាមេរិកខាងជើង។យោងតាមតួលេខផ្លូវការចុងក្រោយបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក ដែលជាប្រទេសធំទីពីរនៅអាមេរិកឡាទីន បន្ទាប់ពីប្រេស៊ីល បានកើនឡើង១,៤ភាគរយក្នុងឆ្នាំ២០២៤ ធ្លាក់ចុះពី៣,៣ភាគរយកាលពីឆ្នាំមុននោះ។រដ្ឋាភិបាលប្រទេសម៉ិកស៊ិក បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចនឹងកើនឡើងចន្លោះពី១,៥ ភាគរយទៅ២,៣ ភាគរយនៅឆ្នាំ២០២៥នេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការពារជាតិ៖ កិច្ចប្រជុំពិសេសលើកទី១ គណៈកម្មាធិការ GBC កម្ពុជា-ថៃ ព្រឹកនេះ ដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចបាន
09/10/2025 10:09 AM
អ៊ីរ៉ង់ និងទីភ្នាក់ងារ IAEA ប្រកាសកិច្ចព្រមព្រៀងស្តីពីការបន្តការត្រួតពិនិត្យនុយក្លេអ៊ែរ
09/10/2025 10:09 AM
លោក ថាក់ស៊ីន បង្ហើបពីការស្រោចស្រង់នយោបាយ ខណៈលោកចាប់ផ្តើមទទួលទោសជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ
09/10/2025 10:09 AM
សមាជិកសភាអាមេរិក នឹងធ្វើទស្សនកិច្ចផ្លូវការទៅចិន ក្នុងខែកញ្ញានេះ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ មក
09/10/2025 10:09 AM
ប្រេងឡើងឡើងថ្លៃ បន្ទាប់ពីអ៊ីស្រាអែល វាយប្រហារលើកាតា និងការជំរុញរបស់អាមេរិក ក្នុងការដាក់ពន្ធលើរុស្ស៊ី
09/10/2025 10:09 AM
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតជូនឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 10:09 AM
ក្រសួងការងារនឹងបន្តបើកកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាត្រីភាគី លើកទី៣ នៅព្រឹកថ្ងៃទី១០ កញ្ញានេះ
09/10/2025 10:09 AM
ប្រធានធនាគារ CEXIM សន្យាជួយជំរុញវិនិយោគិនចិន ពិនិត្យលទ្ធភាព​មកបណ្ដាក់​ទុន​នៅ​កម្ពុជា
09/10/2025 10:09 AM
[BREAKING NEWS] ប៉ូឡូញ បានបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ី ក្នុងដែនអាកាសខ្លួន ដោយជំរុញអ្នកស្រុកឱ្យប្រុងប្រយ័ត្ន
09/10/2025 10:09 AM
មេដឹកនាំពិភពលោកថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល លើមេដឹកនាំក្រុមហាម៉ាសនៅទីក្រុង Doha ប្រទេសកាតា
09/10/2025 09:09 AM