អេស្ប៉ាញដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល ២រូប
ប្រធានាធិបតី៖ រុស្សីកំពុងប្រឹងប្រែង «មានឥទ្ធិពល» លើម៉ុលដាវី អំឡុងការបោះឆ្នោតដ៏សំខាន់
អេត្យូពីបើកសម្ពោធន៍ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីធំបំផុតប្រចាំនៅអាហ្វ្រិក
ប្រជាពលរដ្ឋរត់គេចខ្លួនស៊ូដង់រៀបរាប់ពីការឡោមព័ទ្ធទីក្រុង al-Fashirពីសំណាក់កងកម្លាំង RSF

ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះអាមេរិក ត្រឡប់ទៅសមុទ្រចិនខាងត្បូងជាថ្មី ខណៈភាពតានតឹងមិនធូរស្បើយ

2025/05/28 10:36:24 am        181
នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ ឈ្មោះ USS Nimitz របស់សហរដ្ឋអាមេរិក ត្រូវតាមដានឃើញថា បានវិលត្រឡប់ទៅកាន់សមុទ្រចិនខាងត្បូងដ៏ប្រកួតប្រជែងវិញជាថ្មីម្ដងទៀត ជាទីដែលការអះអាងអធិបតេយ្យភាពរបស់ចិន គ្របដណ្តប់លើដែនទឹកភាគច្រើនរបស់ខ្លួន និងខណៈដែលភាពតានតឹងហាក់មិនធូរស្បើយឡើយ។ទាក់ទងនឹងប្រតិបត្តិការរបស់នាវា Nimitz នៅសមុទ្រចិនខាងត្បូង កងនាវាចរទី៧ របស់សហរដ្ឋអាមេរិក មានមូលដ្ឋាននៅជប៉ុន — ដែលរក្សាវត្តមានកងទ័ពជើងទឹករបស់អាមេរិកនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច — បានប្រាប់សារព័ត៌មាន Newsweek ថា នាវាចម្បាំង "មានវត្តមាន និងបង្កើនកម្លាំងត្រៀមប្រយុទ្ធដល់បញ្ជាការ"។នាវាផ្ទុកយន្តហោះនោះបានទៅដល់សមុទ្រចិនខាងត្បូង កាលដើមខែឧសភា ហើយបានប្រតិបត្តិការនៅទីនោះអស់ពីរសប្តាហ៍ មុនពេលបើកត្រឡប់ទៅច្រកសមុទ្រម៉ាឡាកាវិញ — ជាផ្លូវទឹកតភ្ជាប់សមុទ្រចិនខាងត្បូង ជាមួយមហាសមុទ្រឥណ្ឌា— ដោយបង្កើនការរំពឹងទុកអំលទ្ធភាពនៃពីការដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា។យ៉ាងណាក៏ដោយ ការវិលត្រឡប់របស់នាវា Nimitz ទៅកាន់សមុទ្រចិនខាងត្បូងនេះ បានកើតឡើងនៅពេលចិន បន្តអះអាងសិទ្ធទឹកដីនៅក្នុងតំបន់ ដែលជារឿយៗនាំឱ្យមានការប្រឈមមុខដាក់គ្នា និងការប៉ះទង្គិចជាមួយកងកម្លាំងដែនសមុទ្រជិតខាង រួមទាំងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក និងដែលត្រូវបានការពារដោយសន្ធិសញ្ញាការពារគ្នាទៅមក។បន្ថែមពីលើនាវា Nimitz និងនាវាចម្បាំងថ្មីមួយឈ្មោះ George Washington គេមើលឃើញថានៅមាននាវាវាយលុកថលជលិករបស់អាមេរិកមួយគ្រឿងផ្សេងទៀតឈ្មោះ USS America ដែលត្រូវបញ្ជូនតាមមូលដ្ឋានរបស់ជប៉ុន ទៅកាន់សមុទ្រហ្វីលីពីន កាលពីសប្តាហ៍មុន។ គេមិនទាន់ច្បាស់ឡើយថា តើនាវាអាមេរិកទាំងបីគ្រឿងនោះនឹងប្រមូលផ្តុំនៅទីតាំងណានៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច សម្រាប់ប្រតិបត្តិការរួមគ្នាក្នុងប៉ុន្មានសប្តាហ៍ខាងមុខ៕

ក្រុមហាម៉ាស ព្រមានប្រជាជនប៉ាឡេស្ទីននៅឱ្យឆ្ងាយពីការចែកចាយស្បៀងអាហារដែលគាំទ្រដោយសហរដ្ឋអាមេរិក

2025/05/28 10:15:53 am        102
ក្រុមហាម៉ាស កំពុងព្រមានប្រជាជនប៉ាឡេស្ទីនដែលអស់សង្ឃឹមចំពោះការធ្វើដំណើរទៅកាន់កន្លែងចែកចាយអាហារដ៏ច្របូកច្របល់ដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅដែនដីហ្កាហ្សា ដែលបានមើលឃើញភាពចលាចលកើតឡើងនៅពេលបើកដំណើរការកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ខណៈប្រជាជនហ្កាហ្សាពោពេញដោយការស្រេកឃ្លានរាប់ពាន់នាក់បានសម្រុកចូលមជ្ឈមណ្ឌលផ្តល់ជំនួយ ទន្ទឹមនឹងមានរបាយការណ៍មនុស្សស្លាប់៣នាក់ និងរាប់សិបនាក់រងរបួសក្នុងពេលព្យាយាមទទួលបានជំនួយ។ មូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ត្រូវបានវាយប្រហារដោយការចាប់ផ្តើមដ៏ហិង្សានៅឯកន្លែងចែកចាយអាហារដំបូងរបស់ខ្លួនក្នុងទីក្រុង រ៉ាហ្វា (Rafah) ជាមួយនឹងវីដេអូដែលបង្ហាញពីហ្វូងមនុស្សកំពុងស្រេកឃ្លានបានរុញច្រានបុគ្គលិក និងដណ្ដើមយកកញ្ចប់ជំនួយពីចេញពីកន្លែងចែកចាយជំនួយនោះ។ ក្រុមនេះ និងមន្ត្រីអ៊ីស្រាអែល ក៏បានអះអាងដោយពុំបានផ្តល់ភស្តុតាងថា ក្រុមហាម៉ាស បានព្យាយាមរារាំងជនស៊ីវិលមិនឱ្យចូលដល់មជ្ឈមណ្ឌលចែកចាយជំនួយ។ក្រុមហាម៉ាស ដែលបានបដិសេធការចោទប្រកាន់នេះ បានចេញការព្រមានកាលពីថ្ងៃចន្ទ ដោយអះអាងថា ទីតាំងដែលត្រូវបានអនុម័តដោយអ៊ីស្រាអែល គឺជាផ្នែកនៃផែនការបង្ខំប្រជាជនប៉ាឡេស្ទីន ចូលទៅក្នុងសង្កាត់ប្រមូលផ្តុំនានាក្នុងដែនដីហ្កាហ្សា ដើម្បីកាត់បន្ថយប្រតិបត្តិការយោធារបស់រដ្ឋជ្វីហ្វ បំណងកាន់កាប់តំបន់រងការឡោមព័ទ្ធនេះទាំងមូល។ ទីបំផុតក្រុមហាម៉ាស បានថ្កោលទោសភាពចលាចលកាលពីថ្ងៃអង្គារថាដោយសារតែការគ្រប់គ្រងមិនត្រឹមត្រូវ រវាងមូលនិធិមនុស្សធម៌ហ្កាហ្សា និងអ៊ីស្រាអែល ដែលបណ្តាលឱ្យកងកម្លាំងការពារអ៊ីស្រាអែល IDF បាញ់ព្រមាន ដើម្បីស្ដារការគ្រប់គ្រងឡើងវិញនៃមជ្ឈមណ្ឌលជំនួយនានា៕

ស៊ូដង់និយាយថា ជំងឺអាសន្នរោគបានសម្លាប់មនុស្ស ១៧២នាក់ក្នុងមួយសប្តាហ៍ អំឡុងសង្គ្រាមគ្មានសញ្ញាបញ្ចប់

2025/05/28 10:05:40 am        55
ក្រសួងសុខាភិបាលរបស់ប្រទេសស៊ូដង់បានរាយការណ៍ពីការកើនឡើងនៃករណីឆ្លងជំងឺអាសន្នរោគនៅក្នុងប្រទេស ដែលហែកហួរដោយសង្គ្រាមមួយនេះ ដោយមានការឆ្លងចំនួន២.៧០០នាក់និង១៧២នាក់បានស្លាប់កាលពីសប្តាហ៍មុន។ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្រសួងខាងលើបាននិយាយថា ៩០ភាគរយនៃករណីឆ្លង ត្រូវបានរាយការណ៍នៅក្នុងរដ្ឋខាទុំ (Khartoum) ជាកន្លែងដែលការផ្គត់ផ្គង់ទឹក និងអគ្គិសនីត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារការវាយប្រហារដោយយានដ្រូន ដែលត្រូវបានស្តីបន្ទោសលើកងកម្លាំងគាំទ្រប៉ារ៉ារហ័ស (RSF)កំពុងមានសង្រ្គាមជាមួយកងទ័ព ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ មក។ករណីឆ្លងជាច្រើន ក៏ត្រូវបានរាយការណ៍ផងដែរនៅភាគខាងត្បូង កណ្តាល និងភាគខាងជើងនៃប្រទេសនេះ ។ជំងឺអាសន្នរោគគឺជាជំងឺរាតត្បាតចំពោះប្រទេសស៊ូដង់ ប៉ុន្តែការផ្ទុះឡើងកាន់តែធ្ងន់ធ្ងរ និងកាន់តែញឹកញាប់ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង ដោយបំផ្លាញប្រព័ន្ធទឹកស្អាត និងអនាម័យ និងហេដ្ឋារចនាសម្ព័ន្ធសុខភាពដែលផុយស្រួយរួចស្រាប់ទៅហើយ។កាលពីថ្ងៃអង្គារសប្តាហ៍មុន ក្រសួងបាននិយាយថា មនុស្សចំនួន៥១នាក់បានស្លាប់ដោយសារជំងឺអាសន្នរោគ ក្នុងចំណោមករណីដែលបានរាយការណ៍ជាង២.៣០០នាក់ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ ហើយ៩០ភាគរយនៃការឆ្លងទាំងនោះ នៅក្នុងរដ្ឋខាទុំ (Khartoum) ។ កងកម្លាំងគាំទ្រប៉ារ៉ារហ័ស នៅខែនេះបានចាប់ផ្តើមការវាយប្រហារដោយយានដ្រូននៅទូទាំងរដ្ឋធានីខាទុំ(Khartoum) រួមទាំងស្ថានីយថាមពលចំនួនបី មុនពេលត្រូវបានរុញច្រានទាំងស្រុងចេញពីទីតាំងដែលកាន់កាប់ចុងក្រោយរបស់ពួកគេ នៅក្នុងរដ្ឋធានីនេះ កាលពីសប្តាហ៍មុន៕

លោក Trump និយាយថា Putin កំពុងប្រលែងលេងជាមួយភ្លើងក្នុងការព្រមានថ្មីលើមេដឹកនាំរុស្ស៊ី

2025/05/28 09:54:45 am        99
ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានលោក Vladimir Putin កាលពីថ្ងៃអង្គារ ២៧ ឧសភា ថា លោកកំពុងប្រលែងលេងជាមួយភ្លើង ដោយរិះគន់បើកចំហរជាថ្មី ទៅកាន់សមភាគីរុស្ស៊ី ជុំវិញកិច្ចខិតខំប្រឹងប្រែងសន្តិភាពអ៊ុយក្រែន ដែលនៅតែជាប់គាំង។ ការអត្ថាធិប្បាយចុងក្រោយបំផុតរបស់លោក Trump បានកើតឡើងបន្ទាប់ពីលោកបានហៅមេដឹកនាំវិមានក្រឹមឡាំងថាជាមនុស្ស ផ្ដេសផ្ដាសខ្លាំង កាលពីចុងសប្តាហ៍មុន បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ធំរបស់រុស្ស៊ីលើទីក្រុង Kyiv ហើយបានព្រមានថាទីក្រុងមូស្គូប្រឈមការដាក់ទណ្ឌកម្មថ្មី។លោក Trump បាននិយាយនៅលើបណ្តាញសង្គម Truth Social របស់លោកកាលពីថ្ងៃអង្គារថាអ្វីដែលលោក Vladimir Putin មិនដឹងនោះគឺថា ប្រសិនបើមិនមែនសម្រាប់លោកទេ រឿងអាក្រក់ជាច្រើននឹងកើតឡើងចំពោះប្រទេសរុស្ស៊ីរួចហើយ ។ លោកចង់និយាយថា រឿងទាំងនោះគឺធ្ងន់ធ្ងរណាស់។លោក Putin កំពុងប្រលែងលេងជាមួយភ្លើងហើយ។ លោក Trump ពុំបានបញ្ជាក់ថាអ្វីទៅជារឿងធ្ងន់ធ្ងរ ឬការគំរាមកំហែងជាក់លាក់ណាមួយនោះទេ។ប៉ុន្តែកាសែត Wall Street Journal និង CNN ទាំងពីរបានរាយការណ៍ថាឥឡូវនេះលោក Trump កំពុងពិចារណាការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីនៅដើមសប្តាហ៍នេះ ខណៈសង្កត់ធ្ងន់ថារូបលោកនៅតែអាចផ្លាស់ប្តូរចិត្តរបស់លោកបាន។ លោក Trump បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថាលោកពិតជាកំពុងពិចារណាលើការបង្កើនទណ្ឌកម្មលើទីក្រុងមូស្គូមែន៕

នាយករដ្ឋមន្ត្រីចិន ប្រាប់ប្រទេសអាស៊ាន និងប្រទេសឈូងសមុទ្រ ឲ្យផ្លាស់ប្តូររបាំងពាណិជ្ជកម្ម

2025/05/28 09:18:47 am        61
នាយករដ្ឋមន្ត្រីចិន លោក លីឈាំង(Li Qiang) កាលពីថ្ងៃអង្គារ បានជំរុញឱ្យប្រទេសនៅអាស៊ីអាគ្នេយ៍ និងប្រទេសឈូងសមុទ្រ ឲ្យផ្លាស់ប្តូររបាំងពាណិជ្ជកម្ម និងពង្រីកការបើកចំហរ ក្នុងពេលមានការកើនឡើងនូវការការពារនិយម និងបាននិយាយថាទីក្រុងប៉េកាំង មានទំនុកចិត្តថាខ្លួនអាចរក្សាស្ថិរភាពសេដ្ឋកិច្ចបាន នៅពេលប្រឈមមុខទៅនឹងបញ្ហាប្រឈមនានា។លោក Li បាននិយាយនៅក្នុងព្រឹត្តិការណ៍ទទួលទានអាហារពេលល្ងាច ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៅក្នុងទីក្រុង គួឡាឡាំពួ(Kuala Lumpur) ប្រទេសម៉ាឡេស៊ីជាមួយបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។សង្រ្គាមពាណិជ្ជកម្មរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកែប្រែផ្លាស់ប្តូរដោយរដ្ឋបាលរបស់លោក ហើយរដ្ឋាភិបាលចិន បានជាប់ពាក់ព័ន្ធក្នុងការដំឡើងពន្ធសងសឹក មុនពេលដើរថយក្រោយបន្ទាប់ពីការចរចា។ភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បានជំរុញឱ្យមានការព្រួយបារម្ភសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលពឹងផ្អែកលើការស្តារឡើងវិញដែលជំរុញដោយការនាំចេញក្នុងពេលមានតម្រូវការធ្លាក់ចុះ និងសម្ពាធការកាត់បន្ថយនៅក្នុងស្រុក។លោក Li បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានបន្តងើបឡើងវិញ និងប្រសើរឡើង ចាប់តាំងពីដើមឆ្នាំនេះ ហើយការនាំចេញរបស់ចិននៅតែ «មានភាពធន់ ទោះបីជាមានសម្ពាធពីខាងក្រៅក៏ដោយ»។

ពលរដ្ឋប៉ាឡេស្ទីន សម្រុកទៅកាន់មជ្ឈមណ្ឌលជំនួយគាំទ្រដោយអាមេរិក ទោះបីបារម្ភពីការត្រួតពិនិត្យក៏ដោយ

2025/05/28 09:16:01 am        72
ប្រជាជនប៉ាឡេស្ទីន រាប់រយនាក់បានសម្រុកទៅកាន់ទីតាំងនានានៅកន្លែងដែលជំនួយត្រូវបានចែកចាយដោយមូលនិធិគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ទី២៧ ឧសភា ជាមួយនឹងភាពអស់សង្ឃឹមសម្រាប់ស្បៀងអាហារ ដែលជម្នះលើការព្រួយបារម្ភអំពីការធ្វើជីវមាត្រ និងការត្រួតពិនិត្យផ្សេងៗទៀត។គិតត្រឹមរសៀលថ្ងៃអង្គារ មូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា បាននិយាយថា ខ្លួនបានចែកចាយស្បៀងអាហារប្រហែល ៨.០០០កេស ដែលស្មើនឹងអាហារប្រហែល៤៦២.០០០កញ្ចប់ បន្ទាប់ពីការបិទផ្លូវជិតបីខែរបស់អ៊ីស្រាអែលនៅតំបន់ហ៊ុមព័ទ្ធមួយនេះ។ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ រួមមានទាំងស្ត្រី និងកុមារ ខ្លះធ្វើដំណើរដោយថ្មើរជើង ឬជិះរទេះសេះ បានសម្រុកឆ្ពោះទៅកន្លែងចែកចាយស្បៀងអាហារមួយកន្លែងក្នុងទីក្រុង Rafah ភាគខាងត្បូង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពអ៊ីស្រាអែលទាំងស្រុង ដើម្បីទទួលបានកញ្ចប់អាហារ។វីដេអូដែលសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗ បានបង្ហាញជួរមនុស្សដើរកាត់ច្រករបៀងដែលមានខ្សែលួស និងចូលទៅក្នុងវាលចំហដ៏ធំមួយដែលជំនួយត្រូវបានដាក់នៅទីនោះ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ្វីដែលបានកើតឡើងនៅថ្ងៃនេះ គឺជាភស្តុតាងជាក់ស្តែងការបរាជ័យនៃការចូលកាន់កាប់ដើម្បីគ្រប់គ្រងវិបត្តិមនុស្សធម៌ដែលអ៊ីស្រាអែលបានបង្កើតឡើងដោយចេតនា តាមរយៈគោលនយោបាយនៃភាពអត់ឃ្លាន ការហ៊ុមព័ទ្ធ និងការទម្លាក់គ្រាប់បែក»។

សម្ព័ន្ធមិត្តរបស់លោក Putin គំរាមកាន់កាប់ទឹកដីទាំងមូលរបស់អ៊ុយក្រែន យកធ្វើជា "តំបន់ទ្រនាប់"

2025/05/28 08:55:42 am        240
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់មេដឹកនាំវិមានក្រឹមឡាំងបច្ចុប្បន្ន គឺលោក Vladimir Putin បានព្រមានថា ទីក្រុងមូស្គូ នៅទីបំផុតអាចនឹងកាន់កាប់ស្ទើរតែទាំងអស់នៃទឹកដីអ៊ុយក្រែន ប្រសិនបើទីក្រុងគីវ នៅតែបន្តទទួលសព្វាវុធពីលោកខាងលិច ដោយបង្ហោះផែនទី "តំបន់ទ្រនាប់" ដើម្បីបញ្ជាក់ពីការគំរាមរបស់ខ្លួន។វិទ្យាស្ថានសម្រាប់ការសិក្សាសង្រ្គាម (ISW) បាននិយាយថា តាមអត្រាបច្ចុប្បន្ននៃការវាយរុលរបស់កងកម្លាំងទីក្រុងមូស្គូ ក្នុងប្រតិបត្តិការវាយលុកពេញលក្ខណៈរបស់ខ្លួន នោះរុស្ស៊ីនឹងត្រូវចំណាយពេលប្រហែលមួយសតវត្សរ៍ ដើម្បីដណ្តើមកាន់កាប់ទឹកដីភាគច្រើនដូចដែលសម្ព័ន្ធមិត្តរបស់លោក Putin រូបនេះបានលើកឡើង។លោក Medvedev ដែលឥឡូវនេះជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានបម្រើការជាប្រមុខរដ្ឋរបស់ប្រទេសនេះរវាងឆ្នាំ២០០៨ និង២០១២ ហើយតែងបានបង្ហោះសារដ៏ក្ដៅគគុកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គំរាមកំហែងលោកខាងលិច ចំពោះការគាំទ្រអ៊ុយក្រែន។លោក Medvedev និងក្រុមមន្ត្រីរុស្ស៊ីផ្សេងទៀត បានអំពាវនាវម្តងហើយម្តងទៀតឱ្យបង្កើតតំបន់ទ្រនាប់នៅភាគខាងជើងអ៊ុយក្រែន ដើម្បីដាក់គម្លាតទីក្រុងរុស្ស៊ី ចេញពីជួរមុខនៃប្រព័ន្ធសព្វាវុធវាយប្រហាររយៈចម្ងាយឆ្ងាយ ដែលលោកខាងលិច ផ្ដល់ឱ្យអ៊ុយក្រែន។ វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) បាននិយាយថា សេចក្តីថ្លែងការណ៍ចុងក្រោយរបស់លោក Medvedev គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់វិមានក្រឹមឡាំង ដើម្បីបង្ហាញភាពត្រឹមត្រូវនៃប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន និងការកាន់កាប់រយៈពេលវែងនៃទឹកដីអ៊ុយក្រែន៕

បណ្ដារដ្ឋមន្ត្រីសហភាពអឺរ៉ុប អនុម័តជាផ្លូវការនូវមូលនិធិសព្វាវុធថ្មីតម្លៃ ១៥០ពាន់លានអឺរ៉ូ

2025/05/28 08:52:17 am        81
សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ (២៧ ឧសភា) បានអនុម័តជាផ្លូវការនូវការបង្កើតមូលនិធិសព្វាវុធរបស់ប្លុកអឺរ៉ុប មានតម្លៃ ១៥០ពាន់លានអឺរ៉ូ (១៧០,៧ ពាន់លានដុល្លារអាមេរិក) ដែលជំរុញដោយការភ័យខ្លាចនៃការវាយប្រហារណាមួយរបស់រុស្ស៊ីនៅក្នុងប៉ុន្មានឆ្នាំខាងមុខ និងការសង្ស័យពីការប្តេជ្ញាចិត្តសន្តិសុខរបស់សហរដ្ឋអាមេរិក ចំពោះទ្វីប។ការអនុម័តដោយរដ្ឋមន្ត្រីមកពីបណ្តាប្រទេសសហភាពអឺរ៉ុបក្នុងជំនួបនៅទីក្រុងប្រ៊ុចសែលនេះ គឺជាជំហានផ្លូវច្បាប់ចុងក្រោយបំផុតក្នុងការបង្កើតគម្រោងសកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប ហៅកាត់ថា SAFE ដោយប្រើប្រាស់ឥណទានរួមរបស់សហភាពអឺរ៉ុប ដើម្បីផ្តល់ប្រាក់កម្ចីដល់បណ្តាប្រទេសអឺរ៉ុប សម្រាប់គម្រោងការពារជាតិរួមគ្នា។អ្នកការទូតនិយាយថា វិធានការនេះត្រូវបានគាំទ្រដោយប្រទេសចំនួន២៦ ក្នុងចំណោមសមាជិកទាំង២៧ របស់សហភាពអឺរ៉ុប ដោយប្រទេសហុងគ្រី បានអនុប្បវាទ។ គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់ប្លុកអឺរ៉ុប បានស្នើមូលនិធិនោះកាលពីខែមីនា ខណៈការភ័យខ្លាចបានកើនឡើងខ្លាំងក្នុងចំណោមមេដឹកនាំអឺរ៉ុប ដែលពួកគេមិនអាចប្រាកដចិត្តបានទៀតឡើយថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នឹងការពារពួកគេពីការវាយប្រហារ។លើសពីនេះ ដោយបារម្ភពីប្រតិបត្តិការយោធារុស្ស៊ី ក្នុងឆ្នាំ២០២២ លើអ៊ុយក្រែន និងការភ័យខ្លាចថាពួកគេអាចជាគោលដៅបន្ទាប់របស់ទីក្រុងមូស្គូ បណ្ដាប្រទេសសហភាពអឺរ៉ុប បានបង្កើនការចំណាយលើវិស័យការពារជាតិច្រើនជាង ៣០% រួចហើយក្នុង ៣ឆ្នាំចុងក្រោយនេះ ប៉ុន្តែមេដឹកនាំសហភាពអឺរ៉ុបនិយាយថានោះនៅតែមិនគ្រប់គ្រាន់ទេ៕

អាល្លឺម៉ង់ គំរាមបោះជំហានប្រឆាំងនឹងអ៊ីស្រាអែល ជុំវិញសង្រ្គាមដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា

2025/05/28 08:44:27 am        192
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានគំរាមចាត់វិធានការមិនជាក់លាក់ជាច្រើនប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃអង្គារ (២៧ ឧសភា) ហើយនិយាយថា ទីក្រុងប៊ែរឡាំង នឹងមិននាំចេញសព្វាវុធដែលប្រើដើម្បីបំពានច្បាប់មនុស្សធម៌ទេ ខណៈប្រមុខការបរទេសរូបនេះ និងលោកអធិការបតី Friedrich Merz បានបង្កើនការស្តីបន្ទោសយ៉ាងចាស់ដៃបំផុតជុំវិញសង្គ្រាមដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា ប៉ាឡេស្ទីន។អាល្លឺម៉ង់ រួមជាមួយនឹងសហរដ្ឋអាមេរិក បានបន្តគាំទ្រយុទ្ធនាការយោធារបស់អ៊ីស្រាអែល តាំងពីយូរយារណាស់មកហើយ ចាប់តាំងពីការវាយប្រហារថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣មក ពីសំណាក់ក្រុមហាម៉ាស ទោះបីជាអ៊ីស្រាអែល កាន់តែឯកោជាអន្តរជាតិក៏ដោយ។ ជំហរប្រែប្រួលនេះកើតឡើងនៅពេលដែលសហភាពអឺរ៉ុប កំពុងពិនិត្យមើលគោលនយោបាយអ៊ីស្រាអែលរបស់ខ្លួន ហើយចក្រភពអង់គ្លេស បារាំង និងកាណាដាក៏បានគំរាមធ្វើ "សកម្មភាពជាក់ស្តែង" ជុំវិញបញ្ហាហ្កាហ្សាផងដែរ។ថ្លែងទៅកាន់ទូរទស្សន៍ WDR លោក Wadephul បានព្រមានថា ការគាំទ្រជាប្រវត្តិសាស្ត្ររបស់អាល្លឺម៉ង់ សម្រាប់អ៊ីស្រាអែល មិនត្រូវឱ្យគេប្រើប្រាស់ជាឧបករណ៍ទេ ព្រោះការវាយប្រហារតាមអាកាសដ៏ធំ និងកង្វះខាតស្បៀងអាហារ និងឱសថ បានធ្វើឱ្យស្ថានការណ៍ហ្កាហ្សា "មិនអាចទ្រាំទ្របាន"។នៅមុននោះ លោក Merz បានរិះគន់ខ្លាំងៗចំពោះការវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សា ថាលែងសមហេតុផលជាតម្រូវការក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាសទៀតហើយ ហើយ "ក៏លែងយោគយល់បានទៀតដែរ"។ ការផ្លាស់ប្តូរជំហរ និងសំឡេងកាន់តែតឹងរបស់រដ្ឋាភិបាលអាល្លឺម៉ង់នេះ កើតឡើងបន្ទាប់ពីការអំពាវនាវក្នុងចំណោមដៃគូចម្រុះ គឺគណបក្សសង្គមនិយមប្រជាធិបតេយ្យ ឱ្យបញ្ឈប់ការនាំចេញអាវុធទៅកាន់អ៊ីស្រាអែល បើមិនដូច្នោះទេនឹងប្រថុយរុញច្រានអាល្លឺម៉ង់ ឱ្យពាក់ព័ន្ធក្នុងភាពស្មុគស្មាញនៅក្នុងឧក្រិដ្ឋកម្មសង្គ្រាម៕

បុរសម្នាក់ត្រូវបានចាប់ខ្លួនសង្ស័យពីបទប៉ុនប៉ងមនុស្សឃាតក្រោយបើករថយន្តបំបុកក្បួនដង្ហែក្រុមបាល់ទាត់ Liverpool របស់អង់គ្លេស

2025/05/28 08:23:43 am        143
បុរសជនជាតិអង់គ្លេសស្បែកសវ័យ៥៣ឆ្នាំម្នាក់មកពីតំបន់ Liverpool ត្រូវបានចាប់ខ្លួន ពីបទប៉ុនប៉ងមនុស្សឃាត ដោយការបើកបរប្រកបដោយគ្រោះថ្នាក់ និងក្នុងស្ថានភាពមិនសមរម្យ ដោយសារគ្រឿងញៀន បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបុកហ្វូងក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ Liverpool អំឡុងក្បួនដង្ហែពាន លីគកំពូល (Premier League) បណ្តាលឲ្យមនុស្សជាង៥០នាក់រងរបួស។ នគរបាលបាននិយាយថា ជនរងគ្រោះចំនួន១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថានភាពធម្មតាកាលពីថ្ងៃអង្គារ ២៧ ឧសភា ដោយបន្ថែមថា ពួកគេទាំងអស់ហាក់ដូចជាបានជាសះស្បើយឡើងវិញហើយ។ នគរបាលអង់គ្លេសជឿថា ឧបទ្ទវហេតុនៅកណ្តាលទីក្រុង Liverpool ដែលប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទ គឺមិនមែនជាអំពើភេរវកម្មទេ។ ពួកគេបាននិយាយថា អ្នកបើកបររថយន្តម៉ាក Ford Galaxy ពណ៌ប្រផេះ ដែលពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ ត្រូវបានគេជឿថា បានតាមរថយន្តសង្គ្រោះបន្ទាន់ ចូលទៅក្នុងផ្លូវដែលត្រូវបានបិទនៅពេល របាំងផ្លូវត្រូវបានលើក ដើម្បីអនុញ្ញាតឱ្យក្រុមគ្រូពេទ្យជួយដល់ជនរងគ្រោះ ដែលសង្ស័យថាគាំងបេះដូង។   ពេលរថយន្តឈប់ ប្រជាពលរដ្ឋខឹងសម្បាក៏នាំគ្នាវាយបំបែកកញ្ចក់រថយន្ត ខណៈសមត្ថកិច្ចបានព្យាយាមទប់ស្កាត់មិនឲ្យចូលទៅជិតអ្នកបើកបរនោះ។ក្រុមអាជ្ញាធរពុំបានស៊ើបអង្កេតឧបទ្ទវហេតុនេះជាព្រឹត្តិការណ៍ជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មទេ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា នឹងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMDM)
09/09/2025 08:09 PM
សេចក្តីព្រាងរបាយការណ៍ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គ្រោងដាក់ជូន ទីស្តីការគណៈរដ្ឋមន្ត្រី នាពេលឆាប់ខាងមុខ
09/09/2025 08:09 PM
ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវជនរួមជាតិ បន្តជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយរឿងព្រំដែន និងវីរកងទ័ព
09/09/2025 08:09 PM
រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្រ្តីរំលឹកដល់សហភាតរៈ កំពុងបម្រើសេវាសុខាភិបាល ក្នុងវិស័យឯកជន ឱ្យចូលរួមជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលឱ្យបានជាប្រយោជន៍ច្រើនបំផុតដល់ប្រជាជនកម្ពុជា
09/09/2025 08:09 PM
អេស្ប៉ាញដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល ២រូប
09/09/2025 08:09 PM
ប្រធានាធិបតី៖ រុស្សីកំពុងប្រឹងប្រែង «មានឥទ្ធិពល» លើម៉ុលដាវី អំឡុងការបោះឆ្នោតដ៏សំខាន់
09/09/2025 07:09 PM
អេត្យូពីបើកសម្ពោធន៍ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីធំបំផុតប្រចាំនៅអាហ្វ្រិក
09/09/2025 07:09 PM
ប្រជាពលរដ្ឋរត់គេចខ្លួនស៊ូដង់រៀបរាប់ពីការឡោមព័ទ្ធទីក្រុង al-Fashirពីសំណាក់កងកម្លាំង RSF
09/09/2025 07:09 PM
ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សា តវ៉ាប្រឆាំងបទបញ្ជាឲ្យជម្លៀសខ្លួនរបស់អ៊ីស្រាអែល
09/09/2025 07:09 PM
អ៊ីស្រាអែលសន្យាបង្កើនការវាយប្រហារទីក្រុងហ្កាហ្សា និងនិយាយប្រាប់ឲ្យអ្នកស្រុកចាកចេញជាបន្ទាន់
09/09/2025 07:09 PM