មន្ត្រីកូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង និងអាមេរិក ពិភាក្សាគ្នា «យ៉ាងតានតឹង» ជុំវិញមូលនិធិ នៅមុនជំនួបកំពូល
ក្រុមអ្នកជំនាញ៖ អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា
នគរបាលអ៊ុយក្រែន សង្ស័យរុស្ស៊ីពាក់ព័ន្ធនឹងការសម្លាប់អតីតប្រធានសភា
ជប៉ុន និងកូរ៉េខាងត្បូងរកឃើញរដូវក្តៅដ៏ក្តៅបំផុតជាប់កំណតត្រានៅក្នុងប្រវត្តិសាស្រ្ត

ព័ត៌មានអន្តរជាតិ

អឺរ៉ុប បន្តទៅមុខជាមួយនឹងការដាក់ទណ្ឌកម្មរុស្ស៊ី បន្ទាប់ពីកិច្ចសន្ទនារវាងលោក Trump-Putin

2025/05/20 10:53:59 am        79
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយកាលពីល្ងាចថ្ងៃចន្ទ (១៩ ឧសភា) ថា បណ្ដាមេដឹកនាំអឺរ៉ុប បានយល់ព្រមបង្កើនសម្ពាធលើរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មបន្ថែមទៀត បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានសង្ខេបប្រាប់មេដឹកនាំអឺរ៉ុបអំពីកិច្ចសន្ទនាតាមទូរសព្ទរបស់លោកជាមួយមេដឹកនាំរុស្ស៊ី Vladimir Putin។លោក Merz បានបង្ហោះនៅលើបណ្ដាញសង្គម X ថា "អឺរ៉ុបនឹងបង្កើនសម្ពាធលើទីក្រុងមូស្គូ តាមរយៈការដាក់ទណ្ឌកម្ម ដែលនេះក៏ជាការយល់ស្របជាមួយលោក Trump បន្ទាប់ពីការសន្ទនានឹងលោក Putin" ដោយបន្ថែមថា "អឺរ៉ុប និងអាមេរិក រួបរួមគ្នាយ៉ាងខ្លាំងលើបញ្ហានេះ"។ គួរឱ្យដឹងថា បន្ទាប់ពីជំនួបតាមទូរសព្ទជាមួយលោក Putin លោក Trump ក៏បានពិភាក្សាតាមទូរសព្ទជាមួយមេដឹកនាំសហភាពអឺរ៉ុប បារាំង អ៊ីតាលី អាល្លឺម៉ង់ និងហ្វាំងឡង់។ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ការដាក់ទណ្ឌកម្មរបស់អាមេរិក លើរុស្ស៊ី មានអំណាច "ទប់ស្កាត់" សមត្ថភាពរបស់ទីក្រុងមូស្គូ ក្នុងការបន្តប្រតិបត្តិការយោធា។ លោក Trump បានអះអាងបន្ទាប់ពីកិច្ចសន្ទនាជាមួយលោក Putin ថា រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមការចរចាបទឈប់បាញ់ភ្លាមៗ ប៉ុន្តែមិនហាក់ដូចជាមិនទទួលបានសម្បទានអ្វីធំដុំនោះទេ។កាលពីសប្តាហ៍មុន Merz បាននិយាយថា ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី នឹងត្រូវអនុម័តនៅទីក្រុងព្រុចសែល នាថ្ងៃអង្គារ ២០ ឧសភា នេះ ប៉ុន្តែលោក Trump បានបញ្ជាក់កាលថ្ងៃចន្ទថា លោកនឹងមិនដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីទេ ព្រោះបើធ្វើរឿងនោះ "អាចបណ្ដាលឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ"៕

មេដឹកនាំហិរញ្ញវត្ថុ G7 ចង់បានការឯកភាពមិនយកពន្ធ តែអាចនឹងប្រឈមការរុញច្រានពីសហរដ្ឋអាមេរិក

2025/05/20 10:51:44 am        67
បណ្ដាមេដឹកនាំហិរញ្ញវត្ថុមកពីក្រុមប្រទេសប្រជាធិបតេយ្យឧស្សាហកម្មទាំងប្រាំពីរ ឬហៅថា G7 នឹងខិតខំស្វះស្វែងរកការឯកភាពលើបញ្ហា "មិនយកពន្ធ" នៅពេលដែលក្រុមមន្រ្តីជួបប្រជុំគ្នាក្នុងកាណាដា នាសប្តាហ៍នេះ ប៉ុន្តែប្រហែលជាពិបាកឈានដល់ការឯកភាពជាឯកច្ឆ័ន្ទណាស់ ជាមួយនឹងចេតនារបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ក្នុងការជំរុញសម្ព័ន្ធមិត្តឱ្យបម្រើផលប្រយោជន៍អាមេរិក។ក្រុមមន្ត្រី G7 និងអ្នកជំនាញការទូតសេដ្ឋកិច្ចបាននិយាយថា សមាជិក G7 ចំនួន ៦ផ្សេងទៀត ក្រៅពីសហរដ្ឋអាមេរិក ពោលគឺជប៉ុន អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី និងម្ចាស់ផ្ទះកិច្ចប្រជុំកាណាដា ចង់រក្សាសម្ព័ន្ធគោលនយោបាយលោកខាងលិចដ៏មានឥទ្ធិពលមួយនេះមិនឱ្យបែកបាក់គ្នា ជុំវិញការដំឡើងពន្ធរបស់លោក Trump និងការបញ្ច្រាសគោលនយោបាយអាមេរិកធំៗលើបម្រែបម្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការពន្ធសកល និងរឿងអ៊ុយក្រែនជាដើម។ទាំងអស់នោះបង្ហាញថា កិច្ចប្រជុំ G7 ដែលធ្វើឡើងចាប់ពីថ្ងៃអង្គារ (២០ ឧសភា) ដល់ថ្ងៃព្រហស្បតិ៍ (២២ ឧសភា) សប្ដាហ៍នេះ ប្រហែលជាត្រូវការភាសាទំនាក់ទំនងមិនសូវជាក់លាក់ និងការជៀសវាងប្រធានបទរសើបមួយចំនួន។ ប្រភពសង្ខេបពីជំហរអាមេរិកក្នុងកិច្ចពិភាក្សា បាននិយាយថា ការឯកភាពណាមួយក្នុងសេចក្ដីថ្លែងការណ៍រួម ត្រូវតែដើរឱ្យស្របគ្នានឹងអាទិភាពរបស់រដ្ឋបាលលោក Trump។គួរឱ្យដឹងថា សមាជិក G7 សុទ្ធតែជួបភាពតានតឹងពន្ធជាមួយទីក្រុងវ៉ាស៊ីនតោន ដោយជប៉ុន អាល្លឺម៉ង់ បារាំង និងអ៊ីតាលី បានប្រឈមពន្ធទ្វេដងនៃការនាំចូលទៅអាមេរិក ដល់ ២០% ឬច្រើនជាងនេះនៅដើមខែកក្កដា។ ចក្រភពអង់គ្លេស បានចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមានកំណត់ ដែលបន្សល់ទុកពន្ធ ១០% របស់អាមេរិក លើទំនិញភាគច្រើន ហើយម្ចាស់ផ្ទះកាណាដា នៅតែជួបការលំបាកជាមួយពន្ធ ២៥% ដាច់ដោយឡែករបស់លោក Trump លើការនាំចេញជាច្រើន៕

ប្រមុខអង្គការសុខភាពពិភពលោក(WHO) ជំរុញឱ្យប្រទេសនានា អនុម័តកិច្ចព្រមព្រៀងជំងឺរាតត្បាត

2025/05/20 10:47:26 am        65
ប្រមុខអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទ ទី១៩ ឧសភា បានជំរុញឱ្យប្រទេសនានា អនុម័តនៅសប្តាហ៍នេះនូវកិច្ចព្រមព្រៀងជំងឺរាតត្បាត ក្នុងគោលបំណងការពារការកើតមានម្តងទៀតនៃវិបត្តិ ជំងឺ COVID-19 ។រដ្ឋជាសមាជិករបស់អង្គការសុខភាពពិភពលោក កំពុងបើកសន្និបាតសុខភាពពិភពលោកប្រចាំឆ្នាំរបស់ខ្លួន ជាការជួបប្រជុំនៃស្ថាប័នធ្វើសេចក្តីសម្រេចចិត្តរបស់ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ។ ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថា «នៅឯមហាសន្និបាតនេះ រដ្ឋជាសមាជិក នឹងពិចារណា ហើយសង្ឃឹមថានឹងអនុម័តកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក»។ នេះពិតជាពេលវេលាជាប្រវត្តិសាស្ត្រ។ បន្ទាប់ពីការចរចារយៈពេលជាងបីឆ្នាំ ឯកសារនៃកិច្ចព្រមព្រៀង ត្រូវបានបញ្ចប់ចុងក្រោយដោយការឯកភាពគ្នាកាលពីខែមុន។សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចពិភាក្សា បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការជំរុញដំណើរការដកខ្លួនចេញរយៈពេលមួយឆ្នាំរបស់ប្រទេស ដើម្បីចាកចេញពីអង្គការសុខភាពពិភពលោក(WHO) ។កិច្ចព្រមព្រៀងស្តីពីការការពារជំងឺរាតត្បាត ការត្រៀមលក្ខណៈ និងការឆ្លើយតប ត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័តដោយមហាសន្និបាតតនៅថ្ងៃអង្គារនេះ។ វាមានគោលបំណងក្នុងការរកឃើញ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកាន់តែប្រសើរ ដោយផ្តោតសំខាន់លើការសម្របសម្រួល និងការតាមដានជាអន្តរជាតិកាន់តែខ្លាំងឡើង និងលទ្ធភាពទទួលបានវ៉ាក់សាំង និងការព្យាបាលដោយស្មើរភាពគ្នា។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu ប្តេជ្ញាថានឹង «យកមកគ្រប់គ្រងទាំងអស់» តំបន់ហ្កាហ្សា

2025/05/20 10:44:31 am        84
 អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹង «យកតំបន់ហ្កាហ្សាទាំងមូលមកគ្រប់គ្រង» ខណៈ បានបង្កើនការវាយលុកនៅទូទាំងដែនដីនេះ ជាកន្លែងដែលជំនួយបានចូលមកជាលើកដំបូងក្នុងរយៈពេលជាងពីរខែមកនេះ បន្ទាប់ពីការបន្ធូរបន្ថយការបិទផ្លូវ។ដោយការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ ត្រូវបានរារាំងដោយអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី២ ខែមីនា អង្គការសុខភាពពិភពលោកបានព្រមានថា «មនុស្សពីរលាននាក់នៅតំបន់ហ្កាហ្សា កំពុងស្រេកឃ្លាន»។អ៊ីស្រាអែល ដែលប្រឈមការរិះគន់កាន់តែខ្លាំងឡើងជុំវិញវិបត្តិមនុស្សធម៌ បានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យមានជំនួយត្រូវបានកំណត់ឲ្យចូលទៅក្នុងតំបន់ហ្កាហ្សា និងបាននិយាយថា រថយន្តដឹកជំនួយចំនួន៥គ្រឿងដំបូងបានចូលទៅក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃចន្ទ ដោយដឹកគ្រឿងផ្គត់ផ្គង់ រួមមានទាំងអាហារសម្រាប់ទារក។ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានលើកឡើងពី «ហេតុផលជាក់ស្តែង និងផ្នែកការទូត» សម្រាប់ការចាប់ផ្តើមជំនួយឡើងវិញ ដោយនិយាយថា «រូបភាពនៃភាពអត់ឃ្លានទ្រង់ទ្រាយធំ» អាចធ្វើឲ្យប៉ះពាល់ដល់ភាពស្របច្បាប់នៃកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ីស្រាអែល។មេដឹកនាំចក្រភពអង់គ្លេស បារាំង និងកាណាដា បានចេញការថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះទង្វើរបស់អ៊ីស្រាអែលក្នុងសង្គ្រាម ដោយបានរិះគន់ខ្លាំងៗចំពោះ «សកម្មភាពដ៏អាក្រក់» របស់ប្រទេសនេះនៅក្នុងតំបន់ហ្កាហ្សា ជាពិសេសការវាយលុកដែលបានពង្រីក និងការបន្តផ្តល់ជំនួយមិនគ្រប់គ្រាន់។ប្រទេសចំនួន២២ប្រទេស រួមមានប្រទេសបារាំង អង់គ្លេស កាណាដា ជប៉ុន និងអូស្ត្រាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ប្រជាជននៅតំបន់ហ្កាហ្សា «ប្រឈមភាពស្រេកឃ្លាន» និង «ត្រូវតែទទួលបានជំនួយដែលពួកគេត្រូវការយ៉ាងខ្លាំង»។

លោក Putin និងលោក Trump ចង់បានប្រក្រតីភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី

2025/05/20 10:39:03 am        85
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ទាំងលោក Vladimir Putin ទាំងលោក Donald Trump សុទ្ធតែចង់ឲ្យមានប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី និងបានពិភាក្សាអំពីការដោះដូរអ្នកទោសថ្មី រវាងប្រទេសទាំងពីរក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទរយៈពេលពីរម៉ោងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។  ជំនួយការរបស់វិមានក្រឹមឡាំងលោក Yuri Ushakov បាននិយាយថា មេដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងបន្ថែមទៀត ដោយបន្ថែមថា លោកទាំងពីរបានពិភាក្សាគ្នាអំពីការដោះដូរអ្នកទោសប្រាំបួននាក់ ក្នុងភាគីម្ខាងៗ។ វិមានក្រឹមឡាំងបាននិយាយថា លោក Putin និងលោក Trump ពុំបានពិភាក្សាអំពីពេលវេលាសម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន ក្នុងអំឡុងជជែកគ្នាតាមទូរស័ព្ទរយៈពេលពីរម៉ោងកាលពីថ្ងៃចន្ទ ប៉ុន្តែលោក Trump បានសង្កត់ធ្ងន់លើចំណាប់អារម្មណ៍របស់លោកក្នុងការឈានដល់កិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស។ លោក Yuri Ushakov ក៏បានប្រាប់អ្នកសារព័ត៌មានផងដែរថា មេដឹកនាំទាំងពីរបាននិយាយអំពីការដោះដូរជនជាតិរុស្ស៊ី ៩ នាក់សម្រាប់ជនជាតិអាមេរិក ៩ នាក់នៅក្នុងការដោះដូររអ្នកទោស ដែលជាផ្នែកមួយនៃការពិភាក្សាអំពីការកែលម្អទំនាក់ទំនងទ្វេភាគី។សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មដ៏ធំលើរុស្ស៊ីសម្រាប់ការវាយលុកអ៊ុយក្រែនកាលពីដើមឆ្នាំ ២០២២។ លោក Ushakov បន្ថែមថា លោក Trump និងលោក Putin មានបំណងជួបទល់មុខគ្នា និងចាត់តាំងក្រុមការងាររបស់ខ្លួន ធ្វើការនិងរៀបចំសម្រាប់ជំនួបនោះ ប៉ុន្តែពុំទាន់មានការឯកភាពគ្នាលើទីតាំងនៅឡើយទេ៕

លោក Trump អំពាវនាវឲ្យស៊ើបអង្កេតលើបុគ្គលល្បីៗដែលគាំទ្រ លោកស្រី Harris

2025/05/20 10:36:36 am        57
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យ «ស៊ើបអង្កេតជាចម្បង» លើតារាល្បីឈ្មោះនាង ប៊ីយ៉ន់សេ(Beyonce) លោក ប្រ៊ូស ស្ព្រីងស្ទីន(Bruce Springsteen) និងតារាល្បីៗផ្សេងទៀតដោយចោទប្រកាន់ថា ពួកគេត្រូវបានផ្តល់ប្រាក់រាប់លានដុល្លារដើម្បីជួយគាំទ្រគូប្រជែងគណបក្សប្រជាធិបតេយ្យរបស់លោក លោកស្រី Kamala Harris នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ ។នៅក្នុងការនិយាយវាយប្រហារពេញដោយពាក្យចចាមអារ៉ាម ដែលពុំបានផ្តល់ភស្តុតាងសម្រាប់ការចោទប្រកាន់ លោក Trump បានចោទថា នាង ប៊ីយ៉ន់សេ(Beyonce) ត្រូវបានផ្តល់ប្រាក់ចំនួន១១លានដុល្លារអាមេរិក ដើម្បីបង្ហាញវត្តមាននៅឯការប្រមូលផ្តុំគ្នារបស់លោកស្រីHarris ប៉ុន្តែរបាយការណ៍នេះ ត្រូវបានក្រុមរបស់គណបក្សប្រជាធិបតេយ្យ ច្រានចោល។ លោក Trump បានធ្វើឲ្យលោកស្រី Harris បរាជ័យ ដើម្បីចាប់ផ្តើមអាណត្តិទីពីររបស់លោកនៅក្នុងសេតវិមាន បាននិយាយថា ការចំណាយប្រាក់បែបនេះ អាចស្មើនឹងការរួមចំណែកក្នុងការធ្វើយុទ្ធនាការដោយខុសច្បាប់។ប្រធានាធិបតីសហរដ្ឋអាមេរិក បានចោទប្រកាន់ថា សម្រាប់ការប្រមូលផ្តុំយុទ្ធនាការរបស់លោកស្រី Harris កាលពីចុងខែតុលា ដែលតារាចម្រៀងបានបង្ហាញខ្លួន នាងBeyonce ត្រូវបានផ្តល់ប្រាក់ចំនួន ១១លានដុល្លារអាមេរិកដើម្បីសម្តែងនៅលើឆាកគាំទ្រលោកស្រី Harris។ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថា លោកមានបំណង «អំពាវនាវឱ្យមានការស៊ើបអង្កេតដ៏សំខាន់មួយលើបញ្ហានេះ»។ លោកនិយាយថា «បេក្ខជនមិនត្រូវបានអនុញ្ញាតឱ្យចំណាយប្រាក់សម្រាប់ ការគាំទ្រ ជាអ្វីដែល លោកស្រី Kamala Harris បានធ្វើ ក្រោមការបង្ហាញថាជាការចំណាយប្រាក់សម្រាប់ការកម្សាន្ត» ។

អង់គ្លេស សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការពារជាតិជាមួយ EU ក្នុង 'យុគសម័យថ្មី' នៃទំនាក់ទំនង

2025/05/20 08:51:30 am        102
ចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ (១៩ ឧសភា) បានយល់ព្រមកំណត់ឡើងវិញនូវទំនាក់ទំនងផ្នែកការពារជាតិ និងពាណិជ្ជកម្មដ៏សំខាន់បំផុតក្នុងកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប ចាប់តាំងពីការចាកចេញពីប្លុកអឺរ៉ុប ឬហៅថា Brexit បន្ទាប់ពីការកែប្រែសណ្ដាប់ធ្នាប់ពិភពលោករបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានរុញច្រានភាគីទាំងពីរឱ្យផ្សះផ្សារទំនាក់ទំនងដ៏មានជម្លោះរបស់ពួកគេឡើងវិញ។ជិត ៩ឆ្នាំបន្ទាប់ពីការបោះឆ្នោតចាកចេញពីប្លុកនេះ ចក្រភពអង់គ្លេស បានឈានដល់កិច្ចព្រមព្រៀងទូលំទូលាយជាមួយសហភាពអឺរ៉ុប រួមទាំងកតិកាសញ្ញាសន្តិសុខ និងការពារជាតិ ការរឹតបន្តឹងតិចជាងមុនលើអ្នកនាំចេញអាហារអង់គ្លេស និងអ្នកទេសចរ ព្រមទាំងកិច្ចព្រមព្រៀងនេសាទដ៏ចម្រូងចម្រាសថ្មីមួយ។ការដំឡើងពន្ធរបស់លោក Trump រួមជាមួយនឹងការព្រមានថា អឺរ៉ុបគួរតែប្រឹងប្រែងបន្ថែមទៀតដើម្បីការពារខ្លួន បានបង្ខំឱ្យរដ្ឋាភិបាលនានាជុំវិញពិភពលោកគិតឡើងវិញអំពីទំនាក់ទំនងពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ ដែលរឿងនេះនាំឱ្យលោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ខិតកាន់តែជិតស្និទ្ធជាមួយមេដឹកនាំអឺរ៉ុប។អមដោយប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa នៅឯវិមាន Lancaster House ទីក្រុងឡុងដ្រ៍ លោក Starmer បាននិយាយថា កិច្ចព្រមព្រៀងនេះគឺជា "យុគសម័យថ្មីក្នុងទំនាក់ទំនងរបស់ភាគីទាំងពីរ"។ លោកស្រី Von der Leyen និយាយថា ការស្ដារទំនាក់ទំនងនេះបានផ្ញើសារមួយថា "នៅក្នុងពេលវេលានៃអស្ថិរភាពពិភពលោក ហើយនៅពេលដែលទ្វីបអឺរ៉ុបប្រឈមការគំរាមកំហែងដ៏ធំបំផុតដែលមានជាច្រើនជំនាន់ អឺរ៉ុបនៅតែឈរប្រកៀកស្មាជាមួយគ្នា"៕

កាណាដា អង់គ្លេស និងបារាំង គំរាមដាក់ទណ្ឌកម្មអ៊ីស្រាអែលប្រឆាំងការពង្រីកប្រតិបត្តិការយោធានៅហ្កាហ្សា

2025/05/20 08:46:58 am        144
មេដឹកនាំនៃប្រទេសកាណាដា ចក្រភពអង់គ្លេស និងបារាំង កំពុងថ្កោលទោសការពង្រីកប្រតិបត្តិការយោធា និងសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងតំបន់ West Bank ដោយបានគំរាមនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះក្នុងការចាត់វិធានការជាក់ស្តែង រួមទាំងការដាក់ទណ្ឌកម្មផងដែរ។ សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ពីការខកចិត្តជាអន្តរជាតិកាន់តែខ្លាំងចំពោះការប្រព្រឹត្តរបស់អ៊ីស្រាអែល ដោយលើកឡើងពីកម្រិតមិនអាចអត់ឱនបាននៃការរងទុក្ខរបស់មនុស្សនៅក្នុងតំបន់ហ្កាហ្សា និងការរំលោភច្បាប់អន្តរជាតិម្តងហើយម្តងទៀត។ ក្រុមមេដឹកនាំបានរិះគន់ការប្រកាសរបស់អ៊ីស្រាអែលក្នុងការអនុញ្ញាតឱ្យមានបរិមាណអាហារមូលដ្ឋានមានកំណត់ចូលក្នុងតំបន់ហ្កាហ្សា ដោយហៅវិធានការនេះថាមិនគ្រប់គ្រាន់។ សេចក្តីថ្លែងការណ៍បាននិយាយថា ពួកលោកនឹងមិនឈរឱបដៃមើលឡើយ ខណៈពេលរដ្ឋាភិបាលលោក Netanyahu បន្តសកម្មភាពដ៏ព្រៃផ្សៃទាំងនេះ។ប្រសិនបើអ៊ីស្រាអែលមិនបញ្ឈប់ការវាយលុកយោធាជាថ្មី និងលុបចោលការរឹតបន្តឹងរបស់ខ្លួនលើជំនួយមនុស្សធម៌ទេ ពួកលោកនឹងចាត់វិធានការជាក់ស្តែងបន្ថែមទៀតជាការឆ្លើយតបរួមទាំងការដាក់ទណ្ឌកម្មផងដែរ។ សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា ប្រទេសទាំងបីតែងតែគាំទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួនប្រឆាំងអំពើភេរវកម្ម ប៉ុន្តែបានហៅការកើនឡើងនេះថាជាទង្វើហួសហេតុ។ អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការផ្លូវអាកាស និងថ្មើរជើងទូទាំងតំបន់ហ្កាហ្សាកាលពីចុងសប្តាហ៍មុន ដោយនិយាយថា ខ្លួននឹងដាក់សម្ពាធក្រុមហាម៉ាសឱ្យដោះលែងចំណាប់ខ្មាំងដែលនៅសល់ពីការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣។ កងទ័ពបានបញ្ជាឱ្យអ្នកក្រុង Khan Younis ដែលជាទីក្រុងធំបំផុតទីពីររបស់ដែនដីហ្កាហ្សាជម្លៀសចេញ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា អ៊ីស្រាអែលមានផែនការគ្រប់គ្រងទឹកដីហ្កាហ្សាទាំងមូល។សេចក្តីថ្លែងការណ៍របស់ប្រទេសទាំងបីបានរិះគន់យ៉ាងខ្លាំងចំពោះការប៉ុនប៉ងណាមួយដើម្បីពង្រីកការតាំងទីលំនៅ លើតំបន់ West Bank៕

អ៊ីស្រាអែល កំពុងអនុញ្ញាតឱ្យជនជាតិប៉ាឡេស្ទីនកាន់តែច្រើនចាកចេញពីដែនដីហ្កាហ្សា

2025/05/20 08:39:48 am        98
អស់ជាងមួយឆ្នាំមកហើយ អាជ្ញាធរអ៊ីស្រាអែល បានរារាំងជនជាតិប៉ាឡេស្ទីនជាច្រើន មិនឱ្យរត់គេចចេញពីភាពអត់ឃ្លាន និងសង្គ្រាមនៅតំបន់ហ្កាហ្សា ជាមួយក្រុមគ្រួសាររបស់ពួកគេ ប៉ុន្តែនៅទីបំផុត មនុស្សមួយចំនួនអាចចាកចេញពីតំបន់សង្រ្គាមនេះកាលពីខែមុន បន្ទាប់ពីអ៊ីស្រាអែល បានបន្ធូរបន្ថយការគ្រប់គ្រងដ៏តឹងរ៉ឹងរបស់ខ្លួនដោយមិននឹកស្មានដល់។អ្នកស្រុកទាំងនោះស្ថិតក្នុងចំណោមជនជាតិប៉ាឡេស្ទីនប្រហែល ១.០០០នាក់ ដែលចាកចេញពីដែនដីហ្កាហ្សា បន្ទាប់ពីការបន្ធូរច្បាប់របស់អ៊ីស្រាអែល ក្នុងប៉ុន្មានខែថ្មីៗ ដោយត្រូវជិះរថយន្តក្រុងចេញពីតំបន់ហ៊ុមព័ទ្ធនេះដើម្បីឡើងជើងហោះហើរទៅកាន់អឺរ៉ុប ឬទៅកាន់កន្លែងផ្សេងទៀត នេះបើយោងតាមបទសម្ភាសន៍ជាមួយពលរដ្ឋហ្កាហ្សា និងអ្នកការទូតបរទេស ដែលរងផលប៉ះពាល់។ការចាកចេញថ្មីតម្រូវឱ្យមានសំណើទៅកាន់អ៊ីស្រាអែល ដោយរដ្ឋាភិបាលបរទេស ហើយចំនួនរបស់អ្នកត្រូវស្នើឱ្យចាកចេញ មានតិចតួចនៅឡើយ។ គេមិនទាន់ដឹងច្បាស់ឡើយថា ហេតុអ្វីបានជាអ៊ីស្រាអែល ឥឡូវអនុញ្ញាតឱ្យជនជាតិប៉ាឡេស្ទីនកាន់តែច្រើនចាកចេញពីហ្កាហ្សា ដែលកើតឡើងស្របពេលការរិះគន់ពីអន្តរជាតិជុំវិញលក្ខខណ្ឌមនុស្សធម៌នៅទីនោះ។ យ៉ាងណាក៏ដោយ ការបន្ធូរបន្ថយការរឹតត្បិតនេះ ស្របទៅនឹងគោលដៅដែលបានបញ្ជាក់របស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការសម្រួលដល់ការតាំងទីលំនៅថ្មីរបស់ប្រជាជនហ្កាហ្សា នៅក្នុងប្រទេសដទៃ។រដ្ឋមន្ត្រីមហាផ្ទៃ លោក Moshe Arbel បានពណ៌នាការចាកចេញរបស់ពលរដ្ឋហ្កាហ្សា នាពេលថ្មីៗនេះទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប ថាជាសំណើចាកចេញពីហ្កាហ្សាស្រ្ទីប ជាបណ្តោះអាសន្ន និងដោយស្ម័គ្រចិត្ត ដើម្បីអនុញ្ញាតឱ្យមានការកសាងឡើងវិញ នៅក្នុងដំណើរការមួយដែលលោកនិយាយថា ត្រូវបានបំផុសគំនិតដោយលោកប្រធានាធិបតីអាមេរិក Donald Trump។ទោះជាមានការអត្ថាធិប្បាយពីលោក Arbel ក៏ដោយ ក៏មន្ត្រីអ៊ីស្រាអែលចំនួន ៥នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា ការបន្ធូរការរឹតបន្តឹងនេះមិនមែនជាការឆ្លើយតបដោយផ្ទាល់ចំពោះសំណើរបស់លោក Trump នៅតំបន់ហ្កាហ្សា ឬជាផ្នែកនៃផែនការណាមួយនោះទេ៕

លោកTrump៖ រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមកិច្ចចរចាភ្លាមៗស្តីពីបទឈប់បាញ់ ក្រោយជួបលោកPutin តាមទូរស័ព្ទ

2025/05/20 07:51:34 am        222
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ១៩ ឧសភា ថា រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមការចរចាភ្លាមៗ ឆ្ពោះទៅរកបទឈប់បាញ់ និងការបញ្ចប់សង្រ្គាមមានរយៈពេលបីឆ្នាំដែលការលើកឡើងបែបនេះធ្វើឡើង បន្ទាប់ពីលោកបានជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ ក្នុងការប្រកាសនៅលើបណ្ដាញសង្គម Truth Social លោក Trump បាននិយាយថា លោកបានបញ្ជូនបន្តផែនការសម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏ដូចជាមេដឹកនាំនៃសហភាពអឺរ៉ុប បារាំង អ៊ីតាលី អាល្លឺម៉ង់ និងហ្វាំងឡង់ ក្នុងការហៅទូរស័ព្ទជាក្រុមបន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយលោក Putin។លោក Trump បាននិយាយថា រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមការចរចាភ្លាមៗ ឆ្ពោះទៅរកបទឈប់បាញ់ ហើយសំខាន់ជាងនេះទៅទៀត គឺការបញ្ចប់សង្រ្គាម ។ក្រោយមកនៅឯសេតវិមាន លោកបានបន្ថែម លោកគិតថាវឌ្ឍនភាពខ្លះកំពុងត្រូវបានបង្កើតឡើងហើយ។ បន្ទាប់ពីបាននិយាយទៅកាន់លោក Trump លោក Putin បាននិយាយថាកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមគឺ ស្ថិតនៅលើផ្លូវត្រឹមត្រូវ ហើយថាទីក្រុងមូស្គូបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយអ៊ុយក្រែនលើកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលមួយ។លោក Putin បានប្រាប់អ្នកសារព័ត៌មាននៅជិតរមណីយដ្ឋានសមុទ្រខ្មៅ Sochi ថា ពួកលោកបានយល់ព្រមជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកថា រុស្ស៊ីនឹងស្នើ ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយភាគីអ៊ុយក្រែនលើអនុស្សរណៈស្តីពីលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម វ៉ាង វិនពីន៖សំឡេងរបស់ប្រទេសកម្ពុជាឮកាន់តែខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ
09/01/2025 11:09 PM
សម្ដេចតេជោអរគុណវៀតណាមបានផ្ដល់អាហារូបករណ៍គ្រប់វិស័យជាបន្តបន្ទាប់ទាំងវិស័យសេដ្ឋកិច្ច វិស័យយោធាបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា
09/01/2025 10:09 PM
អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាមសម្តែងក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមនាពេលបច្ចុប្បន្នដែលមានភាពរីកចម្រើន
09/01/2025 10:09 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវម៉ឺងម៉ាត់ឱ្យចាត់វិធានការចំពោះមុខតថភាពភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ
09/01/2025 09:09 PM
មន្ត្រីកូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង និងអាមេរិក ពិភាក្សាគ្នា «យ៉ាងតានតឹង» ជុំវិញមូលនិធិ នៅមុនជំនួបកំពូល
09/01/2025 08:09 PM
ក្រុមអ្នកជំនាញ៖ អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា
09/01/2025 08:09 PM
នគរបាលអ៊ុយក្រែន សង្ស័យរុស្ស៊ីពាក់ព័ន្ធនឹងការសម្លាប់អតីតប្រធានសភា
09/01/2025 08:09 PM
រដ្ឋមន្រ្តីសុខាភិបាល «ភាពរឹងមាំក្នុងការបំពេញតួនាទីរបស់មន្រ្តីសុខាភិបាល ធ្វើឱ្យសម្រេចបានគោលដៅ និងទទួលបានលទ្ធផលល្អ តាមការរំពឹងទុក»
09/01/2025 08:09 PM
«បញ្ហាភាពស៊ាំនៃថ្នាំផ្សះប្រឆាំងមេរោគ គឺផ្តើមពីបុគ្គលម្នាក់ៗ ដែលត្រូវយកចិត្តទុកដាក់ ពិចារណា និងគោរពបទដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវ មុនការសម្រេចប្រើប្រាស់»
09/01/2025 08:09 PM
ជប៉ុន និងកូរ៉េខាងត្បូងរកឃើញរដូវក្តៅដ៏ក្តៅបំផុតជាប់កំណតត្រានៅក្នុងប្រវត្តិសាស្រ្ត
09/01/2025 08:09 PM