អធិការបតីអាល្លឺម៉ង់ សារភាពថា អឺរ៉ុបមិនអាចដើរតួនាទីជាសកល ដែលខ្លួនចង់បាននោះទេ
លោក Kim Jong Un៖ កូរ៉េខាងជើងគាំទ្រការតស៊ូរបស់រុស្ស៊ី ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន
ប្លុកអារ៉ាប់ និយាយថា ពុំមានសន្តិភាពកើតឡើង ដោយគ្មានទីបញ្ចប់សកម្មភាព «អរិភាព»របស់ អ៊ីស្រាអែលនោះទេ
សហភាពអឺរ៉ុប និងអាមេរិក នឹងពិភាក្សាអំពីទណ្ឌកម្មថ្មីលើរុស្ស៊ី នៅថ្ងៃទី 0៨ ខែកញ្ញា

ព័ត៌មានអន្តរជាតិ

ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់ជនប៉ាឡេស្ទីន ៥១នាក់ក្នុងតំបន់ហ្កាហ្សានាថ្ងៃព្រហស្បតិ៍នេះ

2025/05/22 07:04:29 pm        93
ប្រភពសុខាភិបាល បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់ជនប៉ាឡេស្ទីនរាប់សិបនាក់នៅថ្ងៃព្រហស្បតិ៍ ស្របពេលដែលការផ្គត់ផ្គង់ជំនួយមនុស្សធម៌មានដែនកំណត់ ធ្វើដំណើរយឺតៗចូលទៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ ក្រោយអ៊ីស្រាអែលបន្ធូរបន្ថយការបិទច្រកទាំងស្រុងរបស់ពួកគេ ។ប្រភពសុខាភិបាលនិយាយប្រាប់កាសែត Al Jazeera ថា មនុស្សយ៉ាងហោច ៥១នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល រួមទាំងមនុស្ស ២៥នាក់ នៅទីក្រុងហ្កាហ្សា និងភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប ។ទីភ្នាក់ងារព័ត៌មានផ្លូវការប៉ាឡេស្ទីន Wafa រាយការណ៍ថា មនុស្សយ៉ាងហោច ១០នាក់ រួមទាំងសមាជិក ៩នាក់ក្នុងគ្រួសារតែមួយ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលដែលមានគោលដៅលើកន្លែងរស់នៅរបស់មនុស្សជម្លៀសខ្លួន ស្ថិតក្នុងតំបន់ al-Baraka នៃទីក្រុង Deir el-Balah នៅភាគកណ្តាលតំបន់ហ្កាហ្សា ។ទីភ្នាក់ងារ Wafa រាយការណ៍ទៀតថា មនុស្ស ៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើផ្ទះរបស់គ្រួសារលោក Bakhit ស្ថិតក្នុងតំបន់ as-Saftawi ។ដោយឡែក ក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា ក្នុងទីក្រុង Beit Lahiya នៅភាគខាងជើងហ្កាហ្សា ការផ្លោងគ្រាប់កាំភ្លើងធំរបស់រថក្រោះ ត្រូវចំឃ្លាំងឱសថនៅក្នុងមន្ទីរពេទ្យ Al-Awda និងបង្កជាអគ្គិភ័យកើតឡើង ។ ក្រុមការងារសង្រ្គោះ បានព្យាយាមពន្លត់ភ្លើងអស់រយៈពេលជាច្រើនម៉ោង ។ខណៈពេលនោះដែរ ក្រុមគ្រូពេទ្យបឋម និយាយថា រថក្រោះចតនៅក្រៅមន្ទីរពេទ្យ Al-Awda រារាំងមិនឲ្យនរណាម្នាក់ចូលទៅក្នុងបរិវេនមន្ទីរពេទ្យមួយនេះឡើយ ៕

អធិការបតីអាល្លឺម៉ង់ លោក Merz និយាយថា សម្ព័ន្ធមិត្តណាតូ ប្តេជ្ញាការពារដែនដី

2025/05/22 06:59:06 pm        109
អធិការបតីលោក Friedrich Merz នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) នេះ បាននិយាយថា ប្រទេសអាល្លឺម៉ង់ និងដៃគូរបស់ខ្លួន បានប្តេជ្ញាការពារដែនដីទាំងអស់របស់សមាជិកអង្គការណាតូ (NATO) ដោយការលើកឡើងនេះកើតមានអំឡុងពេលបំពេញទស្សនកិច្ច នៅទីក្រុង Vilnius ខណៈដែលលោកបានកត់សម្គាល់ពីការដាក់ពង្រាយកងពលតូចអាល្លឺម៉ង់នៅប្រទេសលីទុយអានី ដើម្បីពង្រឹងព្រំដែនខាងកើតរបស់សម្ព័ន្ធភាព។ដំណើរទស្សនកិច្ចនេះ ធ្វើឡើងនៅពេលដែលបណ្ដាមេដឹកនាំនៃអង្គការណាតូ ត្រៀមជួបប្រជុំនៅខែក្រោយ ដើម្បីកំណត់គោលដៅថ្មី ស្តីពីការបំពេញកង្វះខាតផ្នែកសមត្ថភាព និងដើម្បីដោះស្រាយបញ្ហា ដែលថា តើសមាជិកគួរចំណាយកម្រិតណាលើវិស័យការពារជាតិ បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។លោក Merz បានប្រាប់អ្នកសារព័ត៌មានថា៖ «រួមគ្នាជាមួយដៃគូរបស់យើង យើងប្តេជ្ញាការពារដែនដីរបស់សម្ព័ន្ធមិត្ត ប្រឆាំងនឹងការឈ្លានពានណាមួយ។ ហើយសន្តិសុខនៃសម្ព័ន្ធមិត្តបាល់ទិករបស់យើង ក៏ជាសន្តិសុខរបស់យើងដែរ»។ ពាក់ព័ន្ធនឹងគោលដៅនៃកិច្ចប្រជុំកំពូលនាពេលខាងមុខ លោក Merz បានប្រាប់ថា៖ «សមត្ថភាពការពាររបស់អឺរ៉ុប ត្រូវតែត្រូវបានពង្រឹងក្នុងរយៈពេលវែង ហើយឧស្សាហកម្មការពារជាតិរបស់យើង ត្រូវតែពង្រីកសមត្ថភាពរបស់ខ្លួន»។គួរបញ្ជាក់ថា កិច្ចប្រឹងប្រែង ដើម្បីជំរុញការប្តេជ្ញាចិត្តរបស់អង្គការ NATO កើតឡើងក្រោមសម្ពាធពីលោកប្រធានាធិបតី Donald Trump ដែលបានត្អូញត្អែរថា សហរដ្ឋអាមេរិកចំណាយច្រើនពេក សម្រាប់សន្តិសុខរបស់អឺរ៉ុប៕

WFP ៖ នៅមិនទាន់មានជំនួយណាមួយចូលដល់ពលរដ្ឋនៅក្នុងតំបន់ហ្កាហ្សានោះទេ

2025/05/22 06:44:42 pm        90
លោក Antoine Renard គឺជាអ្នកតំណាង និងជាប្រធានប្រចាំតំបន់របស់កម្មវិធីស្បៀងអាហារពិភពលោក(WFP)បាននិយាយថា នៅមិនទាន់មានជំនួយណាមួយចូលដល់ពលរដ្ឋនៅក្នុងតំបន់ហ្កាហ្សានោះទេ ស្របពេលដែលជនប៉ាឡេស្ទីននៅក្នុងដែនដីបិទច្រកមួយនេះ រង់ចាំការមកដល់ស្បៀងអាហារតាមការសន្យា បើទោះបីជាមានសម្ពាធអន្តរជាតិ និងក្នុងស្រុកកើនឡើងក៏ដោយ លើរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីអនុញ្ញាតឲ្យជំនួយបន្ថែមទៀតចូលដល់ពលរដ្ឋដែលស្ថិតលើមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស ក្រោយការបិទច្រករយៈពេល ១១សប្តាហ៍ ។កាន់ឆ្នាំងទទេរ បុរស និងស្រ្តី រង់ចាំជាមួយកូនៗរបស់ពួកគេនៅក្រៅផ្ទះបាយស៊ុបបណ្តោះអាសន្ននៅទីក្រុង Khan Younis ដោយសង្ឃឹមថានឹងទទួលបានអាហារពេលថ្ងៃរបស់ពួកគេ ។ប៉ុន្តែភាគច្រើននៃអ្នកដែលបាននិយាយជាមួយទីភ្នាកងារព័ត៌មានរ៉យទ័រ និយាយថា ពួកគេពុំទទួលបានអាហារណាមួយសោះឡើយ ។យោងតាមតួលេខយោធាអ៊ីស្រាអែល បានឲ្យដឹងថា រថយន្តដឹកជំនួយតិចជាង ១០០គ្រឿង បានធ្វើដំណើរចូលទៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃចន្ទរហូតមក ពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu យល់ព្រមដកចេញការបិទច្រកដែលធ្វើឲ្យពលរដ្ឋហ្កាហ្សាពិបាករស់រាន ។ជាមួយនឹងការវាយប្រហារតាមច្រកអាកាស និងការផ្លោងគ្រាប់កាំភ្លើងធំរបស់រថក្រោះនៅតែបន្តមានគោលដៅលើដែនដីបិទច្រកមួយនេះ សម្លាប់មនុស្សរាប់សិបនាក់កាលពីថ្ងៃពុធ ហាងដុតនំក្នុងស្រុក និងប្រតិបត្តិករដឹកជញ្ជូន និយាយថា ពួកគេនៅមិនទាន់ឃើញមានការផ្គត់ផ្គង់ម៉្សៅ និងគ្រឿងចាំបាច់ផ្សេងទៀតនោះទេ ។ការចាប់ផ្តើមការវាយប្រហារឡើងវិញរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាចាប់តាំងពីខែមីនា ក្រោយបទឈប់បាញ់ដ៏ផុយស្រួលរយៈពេល ២ខែ បានធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីបណ្តាប្រទេសជាច្រើននៅលើពិភពលោក ហើយសូម្បីតែសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល ក៏បានបង្ហាញសញ្ញាបាត់បង់ការអត់ធ្មត់ចំពោះលោក Netanyahu ផងដែរ ។យោងតាមការអះអាងរបស់អាជ្ញាធរសុខភាពហ្កាហ្សា បានឲ្យដឹងថា យុទ្ធនាករសឹករបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជាង ៥៣.៦០០នាក់ និងបានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សាស្រ្ទីបស្ទើរតែទាំងស្រុង ជាទីដែលក្រុមជំនួយនិយាយថា សញ្ញានៃកង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរ មានលក្ខណៈទ្រង់ទ្រាយធំ ៕

អគ្គិភ័យបានឆាបឆេះរោងចក្រប្រេងនៅតំបន់ភាគខាងជើងប្រទេសម៉ិកស៊ិក

2025/05/22 06:43:58 pm        109
យោងតាមការអះអាងរបស់ទីភ្នាក់ងារការពារស៊ីវិល Nuevo Leon បានឲ្យដឹងថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យអាចពន្លត់អណ្តាតភ្លើងឆាបឆេះរោងចក្រប្រេងនៅទីក្រុង Cadereyta កាលពីថ្ងៃពុធ គឺជាទីក្រុងស្ថិតនៅភាគខាងជើងប្រទេសម៉ិកស៊ិក ។រូបថតសន្លឹកពីក្រុមការពារស៊ីវិល ឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាមពន្លត់អណ្តាតភ្លើងឆាបឆេះបរិវេណរោងចក្រ ។ក្រុមអាជ្ញាធរនិយាយថា មនុស្ស ១១នាក់ ត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុ ហើយមនុស្សម្នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសាររបួសទទួលរងពីឧបទ្ទេវហេតុអគ្គិភ័យនេះ ។គ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ពាក់ព័ន្ធនឹងអគ្គិភ័យនេះ ខណៈដែលមូលហេតុបណ្តាលឲ្យកើតមានអគ្គិភ័យ កំពុងស្ថិតក្នុងការស៊ើបអង្កេត ៕

មនុស្សយ៉ាងតិច ២១នាក់ បាត់ខ្លួន ខណៈភ្លៀងធ្លាក់ខ្លាំង នៅភាគខាងត្បូងចិន បង្កឲ្យមានបំណាក់ដី

2025/05/22 06:43:27 pm        117
មនុស្សយ៉ាងតិច ២១នាក់ បានជាប់ទៅណាមិនរួច បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង បានបង្កឲ្យមានបំណាក់ដីនៅក្នុងខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) នេះ ដោយយោធាត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ។ដោយដកស្រង់របាយការណ៍បឋម ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា បំណាក់ដីបានកើតមាននៅភូមិ Qingyang ដែលធ្វើឲ្យមនុស្ស ១៩នាក់មកពី ៨គ្រួសារផ្សេងគ្នា ជាប់នៅទីនោះ។ចំណែកទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា មនុស្ស ២នាក់ទៀត បានជាប់នៅទីក្រុងតូច Changshi ក្បែរនោះ។ អាជ្ញាធរក៏បានចេញការព្រមាន អំពីហានិភ័យនៃការមានគ្រោះមហន្តរាយភូមិសាស្ត្រក្នុងតំបន់ក្បែរនោះផងដែរ។គួរបញ្ជាក់ថា ប្រទេសចិនកំពុងប្រឈមនឹងរលកកម្ដៅក្ដៅជាងមុន និងយូរជាងមុន ក៏ដូចជាភ្លៀងធ្លាក់ខ្លាំងញឹកញាប់ជាងមុន និងមិនអាចទាយទុកមុនបាន ដោយសារបម្រែបម្រួលអាកាសធាតុ។ អាជ្ញាធរបានឲ្យដឹងថា ប្រទេសនេះងាយរងគ្រោះដោយសារផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ព្រោះតែចំនួនប្រជាជនដ៏ច្រើនរបស់ខ្លួន៕

ប្រធានាធិបតីអ៊ីស្រាអែល៖ «ភេរវកម្ម និងភាពស្អប់ខ្ពើម នឹងមិនធ្វើឲ្យពួកយើងបែកបាក់ឡើយ»

2025/05/22 06:42:49 pm        52
ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) បានលើកឡើងថា លោក «តក់ស្លុត» ចំពោះហេតុការណ៍បាញ់សម្លាប់បុគ្គលិកស្ថានទូតអ៊ីស្រាអែល ២នាក់ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប៉ុន្តែបានបន្ថែមថា ប្រទេសទាំង២ នឹង «រួបរួមគ្នាការពារប្រជាជនរបស់ពួកយើង»។លោក Herzog បាននិយាយថា៖ «នេះគឺជាទង្វើគួរឲ្យស្អប់ខ្ពើម ជាសកម្មភាពប្រឆាំងជនជាតិជ្វីហ្វនិយម ដែលបានឆក់យកជីវិតបុគ្គលិកវ័យក្មេង ២នាក់នៃស្ថានទូតអ៊ីស្រាអែល។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនឹងឈររួបរួមគ្នាការពារប្រជាជនរបស់យើង និងតម្លៃរួមរបស់យើង។ ភេរវកម្ម និងការស្អប់ នឹងមិនធ្វើឲ្យពួកយើងបែកបាក់ឡើយ»។រីឯរដ្ឋមន្ត្រីការបរទេស លោក Gideon Saar ក៏បានប្ដេជ្ញាផងដែរថា អ៊ីស្រាអែលនឹងមិនចុះចាញ់ ចំពោះ «ភេរវកម្ម» ដោយនិយាយថា លោក «មានអារម្មណ៍រន្ធត់» ចំពោះការវាយប្រហារនៅខាងក្រៅសារមន្ទីរជនជាតិជ្វីហ្វ ក្នុងទីក្រុងវ៉ាស៊ីនតោន ដោយខ្មាន់កាំភ្លើងម្នាក់ដែលបានស្រែកថា «ផ្ដល់សេរីភាពឲ្យប៉ាឡេស្ទីន»។ចំណែកនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយនៅថ្ងៃទី២២ ខែឧសភានេះថា លោកបានបញ្ជាឲ្យបង្កើនវិធានការសន្តិសុខ នៅឯបេសកកម្មការទូតរបស់អ៊ីស្រាអែលទូទាំងពិភពលោក៕

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជំរុញឲ្យមានការសន្ទនាជាមួយភាគីជម្លោះមីយ៉ាន់ម៉ា ក្រោយជំនួបក្រៅផ្លូវការ

2025/05/22 06:42:08 pm        65
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim កាលពីថ្ងៃពុធម្សិលមិញ បានជំរុញឲ្យមានការចូលរួមស៊ីជម្រៅជាងនេះរបស់អាស៊ានជាមួយភាគីជម្លោះទាំងអស់របស់មីយ៉ាន់ម៉ា ដោយលោកចាត់ទុកការរញ្ជួយដីថ្ងៃទី ២៨ ខែមីនា ថាជាឱកាសដ៏សំខាន់មួយ ក្នុងការធ្វើឲ្យរស់រានឡើងវិញទំនាក់ទំនងការទូតក្នុងតំបន់ ។ម៉ាឡេស៊ីគឺជាប្រធានបច្ចុប្បន្នរបស់អាស៊ានមានសមាជិក ១០ប្រទេស ។ លោក Anwar និយាយថា លោកទទួលបានការគាំទ្រជាឯកច្ឆន្ទពីសមភាគីអាស៊ាន ដើម្បីបន្តការសន្ទនា ស្របពេលកើតមានគ្រោះរញ្ជួយដីវាយប្រហារមីយ៉ាន់ម៉ា ដែលបានសម្លាប់មនុស្សជាង ៣.៧០០នាក់ ។លោកនិយាយថា ពេលលោកពិគ្រោះយោបល់ជាមួយសហការីអាស៊ានទាំងអស់ គ្មានសហការីណាម្នាក់និយាយថា ត្រូវប្រុងប្រយ័ត្ននោះទេ ។ ពួកគេទាំងអស់គ្នានិយាយថា វាជាការល្អក្នុងការប្រើប្រាស់ការរញ្ជួយដីនេះជាឱកាសដើម្បីចូលរួមជាមួយភាគីជម្លោះទាំងអស់នៅមីយ៉ាន់ម៉ា ។ស្របពេលសង្កត់ធ្ងន់ពីតម្រូវការសន្ទនាគ្នានោះ លោក Anwar និយាយថា ម៉ាឡេស៊ីគ្មានបំណងដាក់លក្ខខណ្ឌលើមីយ៉ាន់ម៉ានោះទេ ។លោក Anwar ប្រកាសថា ម៉ាឡេស៊ីបានផ្តួចផ្តើមកិច្ចពិភាក្សាក្រៅផ្លូវការជាមួយក្រុមជាច្រើនពាក់ព័ន្ធជាមួយជម្លោះមីយ៉ាន់ម៉ា ធ្វើឲ្យការបោះជំហានេះក្លាយជាការប៉ុនប៉ងដ៏សំខាន់ដំបូងមួយ ចំពោះការចូលរួមរបស់អាស៊ាន ក្នុងការលើកឡើងវិបត្តិមួយនេះ ។លោកបន្តថា អ្វីដែលសំខាន់ម្តងទៀត គឺសេចក្តីថ្លៃថ្នូររបស់មនុស្ស អ្នកត្រូវតែបញ្ឈប់ការកាប់សម្លាប់មនុស្ស ឬដុតកម្ទេចផ្ទះសម្បែងប្រជាពលរដ្ឋ ៕

កងពន្លត់អគ្គិភ័យក្រិក ប្រុងជើងការខ្ពស់ ក្រោយរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ កើតមាននៅកោះ Crete

2025/05/22 06:41:22 pm        78
សេវាកម្មសង្គ្រោះបន្ទាន់ បានស្ថិតនៅក្នុងការប្រុងជើងការកម្រិតខ្ពស់ នៅកោះ Crete នាថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) នេះ បន្ទាប់ពីរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ បានកើតមាននៅកោះរបស់ប្រទេសក្រិកមួយនេះ ដែលនាំមានរំញ័រ នៅទូទាំងប្រទេសទួរគី និងអ៊ីស្រាអែល។កងពន្លត់អគ្គិភ័យ បានប្រាប់ឲ្យដឹងថា រហូតមកដល់ពេលនេះ ខ្លួនមិនទាន់ទទួលបានការស្នើសុំជំនួយ ឬការរាយការណ៍ អំពីការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរណាមួយឡើយ ។បើយោងតាមរបាយការណ៍ ដែលបង្ហោះនៅលើបណ្ដាញសង្គម X បានឲ្យដឹងថា ការរញ្ជួយដែលបានកើតឡើងចម្ងាយ ៧៩គីឡូម៉ែត្រ ពីទីក្រុង Heraklion នៅវេលាម៉ោង ៦:១៩ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៣:១៩ ម៉ោងសកល) ថ្ងៃព្រហស្បតិ៍នេះ បានបង្កជាការភ័យតក់ស្លុតដល់អ្នកស្រុក និងអ្នកទេសចរដែលទៅសម្រាកនៅលើកោះនេះ នាដើមដំបូងនៃរដូវកាលរដូវក្តៅ។ វីដេអូពីកាមេរ៉ាសុវត្តិភាព (CCTV) ដែលត្រូវបានបង្ហោះនៅលើបណ្ដាញ Facebook បង្ហាញពីផើងរុក្ខជាតិនៅលើយ៉រមុខផ្ទះ ញ័រអស់ប៉ុន្មានវិនាទី។គួរបញ្ជាក់ថា ក្រិកគឺជាប្រទេសមួយដែលងាយនឹងជួបគ្រោះរញ្ជួយដីបំផុត នៅអឺរ៉ុប ហើយកម្រិតនៃការរញ្ជួយដែលមិនធ្លាប់មានពីមុនមក បានអង្រួនកោះទេសចរណ៍ដ៏ពេញនិយម Santorini អស់ជាច្រើនសប្តាហ៍ កាលពីដើមឆ្នាំនេះ ដែលបង្ខំឲ្យមនុស្សរាប់ពាន់នាក់ ត្រូវជម្លៀសចេញ និងបិទសាលារៀន៕

យោធាអ៊ីស្រាអែល ស្ទាក់ចាប់មីស៊ីល ដែលបាញ់ចេញពីប្រទេសយេម៉ែន

2025/05/22 05:25:48 pm        59
ស៊ីរ៉ែនវាយឆ្មក់តាមអាកាស បានបន្លឺឡើង នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម ជាទីដែលអ្នកសារព័ត៌មាន AFP បានរាយការណ៍ថា មានសំឡេងផ្ទុះឡើងយ៉ាងខ្លាំង ខណៈដែលយោធាអ៊ីស្រាអែល បានប្រកាសថា ខ្លួនបានស្ទាក់ចាប់មីស៊ីលដែលបានបាញ់ចេញពីប្រទេសយេម៉ែន នៅពីថ្ងៃព្រហស្បតិ៍នេះ ជាលើកទី២ ក្នុង   រយៈពេលតិចជាង ១២ម៉ោង។កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅមុនថ្ងៃត្រង់ (ម៉ោង ០៩: 00 ម៉ោងសកល)ថា៖    «បន្ទាប់ពីសំឡេងស៊ីរ៉ែន ដែលបានបន្លឺឡើងភ្លាមៗ នៅក្នុងតំបន់ជាច្រើន ក្នុងប្រទេសអ៊ីស្រាអែល មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន ត្រូវបានស្ទាក់ចាប់»។នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ យោធាក៏បាននិយាយផងដែរថា ខ្លួនបានបាញ់ទម្លាក់មីស៊ីល ដែលបាញ់ចេញពីប្រទេសយេម៉ែន ដែលក្រុមឧទ្ទាមហ៊ួទី បានធ្វើការវាយប្រហារម្តងហើយម្តងទៀត ដោយពួកគេនិយាយថា ជាការឆ្លើយតបទៅនឹងការវាយលុក នៅតំបន់ហ្កាហ្សារបស់អ៊ីស្រាអែល។សេវាសង្គ្រោះបន្ទាន់ Magen David Adom របស់អ៊ីស្រាអែល បាននិយាយថា មិនមានអ្នកស្លាប់ដោយសារការបាញ់មីស៊ីលនោះទេ ទោះបីជាបុរសម្នាក់ បានរងរបួស ខណៈពេលកំពុងស្វែងរកទីជម្រកតាំងពីដំបូងក៏ដោយ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស កំពុងប្រឈមមុខនឹងការអំពាវនាវឲ្យទទួលស្គាល់ភាពជារដ្ឋប៉ាឡេស្ទីន

2025/05/22 05:23:54 pm        78
សារព័ត៌មាន Daily Telegraph បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃគណបក្សការងារដែលកំពុងគ្រប់គ្រងអំណាច កំពុងជំរុញឲ្យរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Lammy ទទួលស្គាល់ប៉ាឡេស្ទីន ជារដ្ឋមួយ។សមាជិកសភាលោក Emily Thornberry បាននិយាយថា សម្រេចនេះ នឹងក្លាយជា «ជំហានដំបូង» ប្រសិនបើលោក Lammy បានប្រកាសពីការទទួលស្គាល់របស់អង់គ្លេស នៅខែក្រោយ នៅក្នុងសន្និសីទជាន់ខ្ពស់ដែលត្រូវបានរៀបចំរួម ដោយអារ៉ាប៊ីសាអ៊ូឌីត និងបារាំង។ការសម្រេចនេះដែរ ធ្វើឡើងបន្ទាប់ពីការបញ្ឈប់ការចរចាពាណិជ្ជកម្មរបស់លោក Lammy ជាមួយអ៊ីស្រាអែល និងបានកោះអញ្ជើញឯកអគ្គរដ្ឋទូតរបស់ប្រទេសនេះ ដើម្បីឆ្លើយតបទៅនឹងការវាយលុកជាថ្មីរបស់ទីក្រុង Tel Aviv ។សេចក្តីថ្លែងការណ៍របស់គណបក្សការងារ នៅពេលបោះឆ្នោតសកលចុងក្រោយ បានបញ្ជាក់ថា គណបក្សនេះ ត្រូវបាន «ប្តេជ្ញាចិត្ត» ក្នុងការទទួលស្គាល់ប៉ាឡេស្ទីន នៅក្នុងបរិបទនៃដំណោះស្រាយរដ្ឋពីរ។នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាជាយូរមកហើយក្នុងការទប់ស្កាត់ការបង្កើតរដ្ឋប៉ាឡេស្ទីន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងកម្លាំងនគរបាលខេត្តកោះកុងបានរៀបចំដេីម្បីការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង
09/06/2025 07:09 PM
អធិការបតីអាល្លឺម៉ង់ សារភាពថា អឺរ៉ុបមិនអាចដើរតួនាទីជាសកល ដែលខ្លួនចង់បាននោះទេ
09/06/2025 05:09 PM
លោក Kim Jong Un៖ កូរ៉េខាងជើងគាំទ្រការតស៊ូរបស់រុស្ស៊ី ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន
09/06/2025 04:09 PM
ប្លុកអារ៉ាប់ និយាយថា ពុំមានសន្តិភាពកើតឡើង ដោយគ្មានទីបញ្ចប់សកម្មភាព «អរិភាព»របស់ អ៊ីស្រាអែលនោះទេ
09/06/2025 04:09 PM
សហភាពអឺរ៉ុប និងអាមេរិក នឹងពិភាក្សាអំពីទណ្ឌកម្មថ្មីលើរុស្ស៊ី នៅថ្ងៃទី 0៨ ខែកញ្ញា
09/06/2025 04:09 PM
ទីប្រឹក្សា៖ អ៊ីស្រាអែលគ្រោងនឹងឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់ក្រុមហ៊ួទី ក្នុងការប្រើប្រាស់អាវុធគីមី
09/06/2025 04:09 PM
កងទ័ពជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់ នៅរដ្ឋ Punjab ខណៈទឹកទន្លេហូរលើសពីសញ្ញាគ្រោះថ្នាក់ នៅប្រទេសឥណ្ឌា
09/06/2025 04:09 PM
លោក Trump៖ សហរដ្ឋអាមេរិក មិនមានផែនការផ្តួលរំលំរដ្ឋាភិបាលវ៉េណេហ្ស៊ុយអេឡាទេ
09/06/2025 04:09 PM
នាយករដ្ឋមន្ត្រីឥណ្ឌាកោតសរសើរការវាយតម្លៃជាវិជ្ជមានរបស់លោក Trump ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ
09/06/2025 04:09 PM
ឯកឧត្តម វង សូត អញ្ជើញទស្សនកិច្ចសិក្សាឈ្វេងយល់អាកាសយានដ្ឋានអន្តរជាតិតេជោ
09/06/2025 04:09 PM