ព្រះចន្ទក្រហមបានរះអំឡុងពេលចន្ទគ្រាសពេញនៅទូទាំងតំបន់អាស៊ី អឺរ៉ុប និងអាហ្វ្រិក
អារ៉ាប៊ីសាអូឌីតប្រកាសគម្រោងកសាងឡើងវិញទីក្រុងដាម៉ាស ដើម្បីបោសសម្អាតគំនរបាក់បែក
សហភាពអឺរ៉ុប បញ្ជាក់ថា មិន «លើកទឹកចិត្ត» ឲ្យមានកងនាវាជំនួយទៅតំបន់ហ្កាហ្សាទេ
យោធាអ៊ីស្រាអែលប្រាប់ថា ខ្លួនស្ទាក់ចាប់យានដ្រូនបង្ហោះចេញពីយេម៉ែន

ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី៖ អ៊ីរ៉ង់អនុញ្ញាតឲ្យមានការតាមដានសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើទណ្ឌកម្ម ត្រូវបានដកចេញ

2025/05/23 04:13:05 pm        82
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ទីក្រុងតេអេរ៉ង់ អាចនឹងអនុញ្ញាតឲ្យ មានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង នៅទីតាំងនុយក្លេអ៊ែររបស់ខ្លួន ក្នុងលក្ខខណ្ឌ ដែលទណ្ឌកម្មត្រូវបានដកចេញនោះ។លោកបានប្រាប់ទូរទស្សន៍ SNN ថា៖«យើងនឹងមិនបោះបង់សិទ្ធិរបស់យើងទេ ប៉ុន្តែយើងអាចចាត់វិធានការដើម្បី [ពង្រឹង]តម្លាភាពលើលក្ខខណ្ឌដែលទណ្ឌកម្ម ត្រូវបានដកចេញ» ។ក្នុងពេលជាមួយគ្នានេះ លោក Araghchi បាននិយាយថា វា «លឿនពេកក្នុងការនិយាយអំពីលទ្ធផលនៃការចរចា» ជាមួយសហរដ្ឋអាមេរិក ពីព្រោះបញ្ហានៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ទីក្រុងតេអេរ៉ង់ នៅតែ «មិនទាន់ដោះស្រាយបាន»។ នៅក្នុងលើកឡើងរបស់លោក ការចរចានឹងបន្ត «រហូតដល់សហរដ្ឋអាមេរិក ផ្តល់ព្រម»។បើមិនដូច្នេះទេ ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តទទូចលើការបញ្ឈប់ទាំងស្រុងនៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម «គ្មានកិច្ចព្រមព្រៀងណាមួយ នឹងត្រូវបានសម្រេចឡើយ»។លោក Araghchi បានបន្តទៀតថា ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មិនអាចស្តារឡើងវិញបានទេ ហើយគួរតែទុកវាចោលទៅ។លោកបានប្រាប់ទូរទស្សន៍ SNN ថា៖« ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA)មិនទាន់ស្លាប់នៅឡើយទេ ប៉ុន្តែវាមិនអាចស្តារឡើងបានទេ ដូច្នេះទុកវាឲ្យបែបនេះចុះ។

មេដឹកនាំអឺរ៉ុបស្នើឲ្យ EU សម្រួលដល់វិធានការបណ្តេញឧក្រិដ្ឋជនបរទេស

2025/05/23 04:11:06 pm        54
បើយោងតាមលិខិតដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters ប្រទេសអឺរ៉ុបចំនួន ៩ ដឹកនាំដោយអ៊ីតាលី និងដាណឺម៉ាក កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) នឹងស្នើឲ្យសហភាពអឺរ៉ុប (EU) សម្រួលឲ្យកាន់តែងាយស្រួល សម្រាប់រដ្ឋជាសមាជិក ក្នុងដំណើរការបណ្តេញឧក្រិដ្ឋជនបរទេស។រដ្ឋាភិបាលអឺរ៉ុបបានសម្តែងការខកចិត្ត ចំពោះរបៀបដែលតុលាការសិទ្ធិមនុស្សអឺរ៉ុបប្រើប្រាស់អនុសញ្ញាអឺរ៉ុប ស្តីពីសិទ្ធិមនុស្ស ដើម្បីរារាំងការនិរទេស ហើយពួកគេចង់ឃើញច្បាប់នោះត្រូវបានកែសម្រួលឡើងវិញ។លិខិតដែលត្រូវបានរៀបចំនៅមុនកិច្ចប្រជុំមួយ នាថ្ងៃព្រហស្បតិ៍ រវាងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni និងលោកស្រី Mette Frederiksen របស់ប្រទេសដាណឺម៉ាក ជំរុញឲ្យ EU ពិនិត្យឡើងវិញពីរបៀបដែលតុលាការបកស្រាយអនុសញ្ញានេះ។លិខិតនោះបានរៀបរាប់ថា៖ «យើងបានឃើញករណីទាក់ទងនឹងការបណ្តេញឧក្រិដ្ឋកម្មជនបរទេស ដែលការបកស្រាយនៃអនុសញ្ញានេះ បានបណ្តាលឲ្យមានការការពារមនុស្សខុស និងបានដាក់កម្រិតច្រើនពេកលើសមត្ថភាពរបស់រដ្ឋ ក្នុងការសម្រេចថា តើអ្នកណាត្រូវបណ្តេញចេញពីទឹកដីរបស់ពួកគេ«។រដ្ឋជាសមាជិកគួរតែមានសិទ្ធិទូលំទូលាយបន្ថែមទៀត ដើម្បីសម្រេចថា តើពេលណាត្រូវបណ្ដេញជនបរទេសដែលប្រព្រឹត្តបទឧក្រិដ្ឋចេញពីប្រទេស។លិខិតនោះត្រូវបានចុះហត្ថលេខាដោយមេដឹកនាំនៃប្រទេសដាណឺម៉ាក អ៊ីតាលី អូទ្រីស បែលហ្ស៊ិក សាធារណរដ្ឋឆេក អេស្តូនី ឡាតវី លីទុយអានី និងប៉ូឡូញ៕

អាមេរិកនឹងដាក់ទណ្ឌកម្មលើស៊ូដង់ ក្រោយរកឃើញថា រដ្ឋាភិបាលបានប្រើអាវុធគីមី

2025/05/23 04:09:15 pm        52
ក្រសួងការបរទេស កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើប្រទេសស៊ូដង់ បន្ទាប់ពីបានកំណត់ថា រដ្ឋាភិបាលរបស់ប្រទេសនេះ បានប្រើប្រាស់អាវុធគីមីនៅឆ្នាំ២០២៤ ក្នុងអំឡុងពេលមានជម្លោះ រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)។អ្នកនាំពាក្យក្រសួង លោកស្រី Tammy Bruce បានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍ថា វិធានការ ចំពោះស៊ូដង់ នឹងរួមបញ្ចូលការរឹតបន្តឹងលើការនាំចេញរបស់សហរដ្ឋអាមេរិក និងបន្ទាត់ឥណទានរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយនឹងចូលជាធរមាននៅថ្ងៃទី៦ ខែមិថុនា បន្ទាប់ពីសភាត្រូវបានជូនដំណឹងជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍។លោកស្រី Bruce បានបន្ថែមថា៖ «សហរដ្ឋអាមេរិកអំពាវនាវឲ្យរដ្ឋាភិបាលស៊ូដង់បញ្ឈប់ការប្រើប្រាស់អាវុធគីមីទាំងអស់ និងអនវុត្តកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀង CWC (អនុសញ្ញាហាមប្រាមមិនឲ្យប្រើប្រាស់អាវុធគីមី»។ក្រសួងការបរទេសស៊ូដង់មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ សង្គ្រាមនៅស៊ូដង់ បានផ្ទុះឡើង ក្នុងខែមេសា ឆ្នាំ២០២៣ ខណៈការតស៊ូដណ្ដើមអំណាច រវាងកងទ័ព និង RSF បង្កឲ្យមានរលកនៃអំពើហិង្សាជនជាតិភាគតិចជាបន្តបន្ទាប់ ដែលបង្កើតបានជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក និងបានធ្វើឲ្យតំបន់ជាច្រើនធ្លាក់ចូលក្នុងគ្រោះទុរភិក្ស។ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ និងប្រហែល ១៣លាននាក់ត្រូវផ្លាស់ទីលំនៅ៕

លោក Trump យករូបនៃការស្លាប់ «កសិករស្បែកស» នៅកុងហ្គោ បង្ហាញ ពេលចោទអាហ្វ្រិកខាងត្បូង

2025/05/23 04:07:19 pm        56
ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញរូបថតពីអេក្រង់នៃវីដេអូរបស់សារព័ត៌មាន Reuters ដែលថតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាផ្នែកនៃអ្វីដែលលោកបានបង្ហាញដោយមិនត្រឹមត្រូវ កាលពីថ្ងៃទី២១ ខែឧសភា ថា ជាភស្តុតាងនៃការសម្លាប់រង្គាលលើជនជាតិអាហ្វ្រិកខាងត្បូងស្បែកស។ដោយមានកាន់ការបោះពុម្ពអត្ថបទអមដោយរូបភាព អំឡុងជំនួបនៅការិយាល័យ Oval Office ដែលមានជម្លោះជាមួយប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa លោក Trump បាននិយាយថា៖ «ទាំងនេះ គឺកសិករស្បែកសទាំងអស់ដែលកំពុងត្រូវបានកប់»។ការពិត វីដេអូដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន Reuters កាលពីថ្ងៃទី៣ ខែកុម្ភៈ និងត្រូវបានផ្ទៀងផ្ទាត់ជាបន្តបន្ទាប់ ដោយក្រុមត្រួតពិនិត្យការពិតរបស់ទីភ្នាក់ងារសារព័ត៌មាននេះ បានបង្ហាញពីបុគ្គលិកមនុស្សធម៌ កំពុងលើកថង់រុំសព នៅក្នុងទីក្រុង Goma នៃប្រទេសកុងហ្គោ។រូបភាពនោះត្រូវបានដកចេញពីវីដេអូរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រោយមានការប្រយុទ្ធគ្នាយ៉ាងអាក្រក់បំផុតជាមួយក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ្វ៉ាន់ដា។អំឡុងកិច្ចប្រជុំ នៅសេតវិមាន លោក Trump បានបង្ហាញលោក Ramaphosa ជាមួយនឹងការបង្ហោះរបស់ប្លុក American Thinker ជាទស្សនាវដ្តីអនឡាញបែបអភិរក្ស ដែលផ្តោតលើជម្លោះ និងបញ្ហាពូជសាសន៍នៅអាហ្វ្រិកខាងត្បូង និងកុងហ្គោ។ សេតវិមានមិនបានឆ្លើយតបអ្វីឡើយទៅនឹងសំណើសុំការអត្ថាធិប្បាយ៕

ប្រមុខ WHO និយាយទាំងទប់ទឹកភ្នែក ដោយអង្វរអ៊ីស្រាអែលបង្ហាញ «ក្ដីមេត្តា» នៅតំបន់ហ្កាហ្សា

2025/05/23 04:05:24 pm        89
ដោយនិយាយទាំងប្រឹងទប់ទឹកភ្នែក ប្រមុខអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) បានជំរុញឲ្យអ៊ីស្រាអែលមាន «ក្តីមេត្តា» នៅក្នុងសង្គ្រាម នៅតំបន់ហ្កាហ្សា ហើយបានទទូចថា សន្តិភាពនឹងក្លាយជាផលប្រយោជន៍របស់អ៊ីស្រាអែល។អំឡុងពេលថ្លៃងសុន្ទរកថាពេញទៅដោយការរំជួលចិត្ត នៅឯសន្និបាតប្រចាំឆ្នាំរបស់ WHO លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាននិយាយថា សង្រ្គាមកំពុងធ្វើឲ្យអ៊ីស្រាអែលឈឺចាប់ ហើយនឹងមិននាំមកនូវដំណោះស្រាយយូរអង្វែងទេ។លោកវេជ្ជបណ្ឌិត Tedros វ័យ ៦០ឆ្នាំ ដែលតែងតែរំលឹកពីសម័យសង្គ្រាមផ្ទាល់ខ្លួនរបស់លោក ក្នុងប្រទេសអេត្យូពី បាននិយាយថា៖ «ខ្ញុំអាចទទួលបានអារម្មណ៍ថា មនុស្ស នៅតំបន់ហ្កាហ្សា មានអារម្មណ៍យ៉ាងណា នាពេលនេះ។ ខ្ញុំអាចទទួលបានក្លិនពីទីនោះ។ ខ្ញុំអាចមើលឃើញទិដ្ឋភាព នៅទីនោះ។ ខ្ញុំអាចសូម្បីតែឮសំឡេងពីទីនោះ។ ហើយនេះគឺដោយសារតែស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្តខ្លាំងក្លា (PTSD)»។លោកបានបន្ថែមថា៖ «អ្នកអាចសាកស្រមៃមើលថា តើមនុស្សម្នាកំពុងរងទុក្ខកម្រិតណាទៅ។ វាគឺពិតជាកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរ ដែលយកអាហារជាអាវុធ។ វាគឺពិតជាកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរ ដែលយកការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រាជាអាវុធ»។លោកបណ្ឌិត Tedros បានបន្តថា មានតែដំណោះស្រាយនយោបាយទេដែលអាចនាំមកនូវសន្តិភាពដ៏មានអត្ថន័យ។ លោកបានសង្កត់ធ្ងន់ថា៖ «ការអំពាវនាវឲ្យមានសន្តិភាព ពិតណាស់គឺជាផលប្រយោជន៍ដ៏ល្អបំផុត សម្រាប់អ៊ីស្រាអែលផ្ទាល់តែម្ដង។ ខ្ញុំមានអារម្មណ៍ថា សង្រ្គាមកំពុងធ្វើឲ្យអ៊ីស្រាអែលឈឺចាប់ហើយវានឹងមិននាំមកនូវដំណោះស្រាយយូរអង្វែងទេ។ ខ្ញុំសូមសួរថា តើអ្នកអាចមានក្ដីមេត្តាបានដែរ ឬទេ។ វាល្អសម្រាប់អ្នក និងល្អសម្រាប់ប៉ាឡេស្ទីន ហើយវាល្អសម្រាប់មនុស្សជាតិ»។ អង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែឧសភា បានចាប់ផ្តើមចែកចាយជំនួយប្រហែល ៩០ឡាន ជាការដឹកជញ្ជូនលើកដំបូងទៅកាន់តំបន់ហ្កាហ្សា គិតចាប់តាំងពីអ៊ីស្រាអែល បានរាំងខ្ទប់ទាំងស្រុងកាលពីថ្ងៃទី២ ខែមីនា៕

លោក Orban ចោទប្រកាន់អ៊ុយក្រែនពីបទធ្វើចារកម្មលើទឹកដីហុងគ្រី

2025/05/23 04:03:22 pm        96
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានចោទប្រកាន់អ៊ុយក្រែនថា បានធ្វើចារកម្មលើប្រទេសរបស់លោក រួមទាំងប្រតិបត្តិការស៊ើបការណ៍លើទឹកដីរបស់ប្រទេសនេះផងដែរ។ដោយថ្លែងតាមវិទ្យុ Kossuth លោកនាយករដ្ឋមន្ត្រី បាននិយាយថា លោកធ្លាប់ដឹងអំពីការថតវីដេអូដែលបង្ហាញពី«ការងាររបស់ភ្នាក់ងារអ៊ុយក្រែន ដែលកំណត់អត្តសញ្ញាដដោយរដ្ឋហុងគ្រី»។ បុគ្គលទាំងនេះបាននិងកំពុងព្យាយាមបង្កើតទំនាក់ទំនងជាមួយគណបក្សប្រឆាំង ដើម្បីបំផុសគំនិតសាធារណៈ ក្នុងការគាំទ្រចំពោះការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន។លោក Orban បាននិយាយថា៖«សកម្មភាពរបស់ពួកគេជាច្រើន បង្ហាញថា ពួកគេកំពុងព្យាយាមបញ្ចុះបញ្ចូលជនជាតិហុងគ្រី ឲ្យគាំទ្រសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងសហភាពអឺរ៉ុប» ។ យោងតាមលោកនាយករដ្ឋមន្ត្រី «ប្រជាជនអ៊ុយក្រែន ចង់ប្រមូលផ្តុំក្រុមប្រឆាំងហុងគ្រី ហើយកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត» ដើម្បីធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តនៅក្នុងការបោះឆ្នោតប្រជាមតិ ដែលកំពុងធ្វើឡើង នៅក្នុងប្រទេសហុងគ្រី ទាក់ទងនឹងការចូលជាសមាជិករបស់អ៊ុយក្រែន ទៅក្នុងសមាគមនេះ។លោកនាយករដ្ឋមន្ត្រី បានពន្យល់ថា៖«សេវាកម្មពិសេសរបស់ពួកគេ កំពុងធ្វើសកម្មភាពប្រតិបត្តិការ នៅលើទឹកដីហុងគ្រី ដើម្បីបង្ខំឲ្យរដ្ឋាភិបាលធ្វើការសម្រេចចិត្តដែលផ្ទុយនឹងផលប្រយោជន៍របស់យើង»។ លោក Orban បានបញ្ជាក់ថា អ៊ុយក្រែនកំពុងចំណាយប្រាក់យ៉ាងច្រើន លើកិច្ចខិតខំប្រឹងប្រែងនេះ ហើយព្យាយាម«ពាក់ព័ន្ធនឹងធនធានដ៏សំខាន់ៗ។

សម្ពាធពន្ធគយរបស់អាមេរិក សាកល្បងថ្នាក់ដឹកនាំអាស៊ីអាគ្នេយ៍ នៅឯកិច្ចប្រជុំកំពូលក្នុងតំបន់

2025/05/23 04:01:36 pm        54
ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ នឹងបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ចំពោះពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅពេលដែលឥស្សរជនទាំងអស់ នឹងជួបពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំកំពូល នាថ្ងៃទី២៦ ខែឧសភា ដោយព្រមានថា ចំណាត់ការឯកតោភាគី បង្កជាបញ្ហាប្រឈមដ៏ធំ ចំពោះកំណើនសេដ្ឋកិច្ច និងស្ថិរភាព ក្នុងតំបន់។ នេះបើយោងតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍ដែលសារព័ត៌មាន AFP បានឃើញ។ការដំឡើងអត្រាពន្ធរបស់លោក Trump បានផ្ដល់ភាពរង្គោះរង្គើដល់ទីផ្សារពិភពលោក និងរំខានដល់ពាណិជ្ជកម្មអន្តរជាតិ ហើយបានធ្វើឲ្យមេដឹកនាំមកពីប្លុកអាស៊ាន ដែលមានសមាជិក ១០ប្រទេស កំពុងប្រញាប់ប្រញាល់រកមធ្យោបាយ ដើម្បីបន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើពាណិជ្ជកម្មរបស់ពួកគេ។ប្លុកនេះក៏បានមើលឃើញផងដែរថា ខ្លួនឯងកំពុងស្ថិតក្នុងជម្លោះពាណិជ្ជកម្ម រវាងដៃគូពាណិជ្ជកម្មធំបំផុតរបស់ពួកគេ គឺសហរដ្ឋអាមេរិក និងចិន ដែលទីក្រុងវ៉ាស៊ីនតោន បានដំឡើងអត្រាពន្ធខ្ពស់បំផុត។ យោងតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍ដែលរំពឹងថា នឹងចេញដោយថ្នាក់ដឹកនាំអាស៊ាន បន្ទាប់ពីជួបប្រជុំគ្នានៅថ្ងៃទី២៦ ខែឧសភា បានបង្ហាញថា ប្រទេសសមាជិកទាំងអស់ សម្តែង «ក្ដីបារម្ភយ៉ាងខ្លាំង ជុំវិញការដាក់វិធានការពន្ធឯកតោភាគី»។ បើយោងតាមសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ដែលសារព័ត៌មាន AFP បានឃើញ បានលើកឡើងថា វិធានការរបស់លោក Trump «បង្កបញ្ហាប្រឈមដ៏ស្មុគស្មាញ និងគ្រប់រូបភាព ចំពោះកំណើនសេដ្ឋកិច្ច ស្ថិរភាព និងសមាហរណកម្មរបស់អាស៊ាន»។ សេចក្ដីព្រាងសេចក្ដីថ្លែងការណ៍នោះ បានឲ្យដឹងបន្ថែមថា ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងអស់ ក៏បាន «បញ្ជាក់ឡើងវិញផងដែរនូវការប្តេជ្ញាចិត្តរួមរបស់អាស៊ាន» ចំពោះប្រព័ន្ធពាណិជ្ជកម្មសេរីសកល។ បន្ទាប់ពីកិច្ចប្រជុំរបស់ប្លុកនេះ នៅថ្ងៃទី២៦ ខែឧសភា ថ្នាក់ដឹកនាំទាំងអស់ ត្រូវបើកកិច្ចប្រជុំកំពូលមួយថ្ងៃជាមួយប្រទេសចិន និងប្រទេសផលិតប្រេងមជ្ឈិមបូព៌ា។ក្រុមអ្នកវិភាគបានលើកឡើងថា អាស៊ានដែលមានប្រទេសម៉ាឡេស៊ីធ្វើជាប្រធានប្ដូរវេន នៅឆ្នាំ២០២៥ ជាប្រពៃណីបានរក្សាជំហរអព្យាក្រឹត សម្រាប់ការប្រកួតប្រជែងអំណាចសកល ប៉ុន្តែគោលនយោបាយនោះ កំពុងស្ថិតក្រោមសម្ពាធ ដោយសារតែវិធានការគាំពារនិយមរបស់លោក Trump។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានអំពាវនាវឲ្យមានផែនការសកម្មភាពរួមគ្នារបស់អាស៊ាន ដើម្បីដោះស្រាយការគំរាមកំហែងពីពន្ធគយដែលកំពុងកើនឡើង៕

លោក ម៉ូឌី បាននិយាយថា ប្រទេសប៉ាគីស្ថាន នឹងមិនទទួលបានទឹកដែលឥណ្ឌាមានសិទ្ធិគ្រប់គ្រងនោះទេ

2025/05/23 03:59:07 pm        58
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប៉ាគីស្ថាន នឹងមិនទទួលបានទឹកពីទន្លេដែលឥណ្ឌាមានសិទ្ធិនោះទេ មួយខែបន្ទាប់ពីការវាយប្រហារដ៏សាហាវ នៅក្នុងតំបន់កាស្មៀរ(Kashmir) ដែលគ្រប់គ្រងដោយឥណ្ឌា បាននាំឲ្យទីក្រុងញូវដែលី (New Delhi) ផ្អាកកិច្ចព្រមព្រៀងចែករំលែកទឹកទន្លេដ៏សំខាន់រវាងប្រទេសជិតខាង។ការព្យួរសន្ធិសញ្ញាដែនទឹក Indus ដែលចរចាដោយធនាគារពិភពលោក ក្នុងឆ្នាំ ១៩៦០ គឺស្ថិតក្នុងចំណោមវិធានការមួយចំនួន ដែលបានប្រកាសដោយឥណ្ឌាប្រឆាំងនឹងប៉ាគីស្ថានកាលពីខែមុន បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ២២ ខែមេសា ដែលបានសម្លាប់មនុស្ស ២៦នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរហិណ្ឌូ។ទីក្រុងញូវដែលី បាននិយាយថា ការវាយប្រហារនេះ ត្រូវបានគាំទ្រដោយប៉ាគីស្ថាន ដែលជាការចោទប្រកាន់ដែលទីក្រុងអ៊ីស្លាម៉ាបាដ បានបដិសេធ ហើយប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរ បានជាប់ពាក់ព័ន្ធក្នុងការប្រយុទ្ធគ្នាដោយយោធាដ៏អាក្រក់បំផុតរបស់ពួកគេ ក្នុងរយៈពេលជិត ៣ទសវត្សរ៍ មុនពេលយល់ព្រមលើបទឈប់បាញ់ នៅថ្ងៃទី ១០ ខែឧសភា។លោក ម៉ូឌី បាននិយាយនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយ នៅភាគពាយព្យនៃរដ្ឋ Rajasthan ដែលមានព្រំប្រទល់ជាប់ប្រទេសប៉ាគីស្ថានថា៖«ប៉ាគីស្ថាននឹងត្រូវផលវិបាកដ៏ធ្ងន់ធ្ងរសម្រាប់រាល់ការវាយប្រហារភេរវកម្ម...កងទ័ពប៉ាគីស្ថាន នឹងជួបការលំបាក ហើយសេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថាន គ៏នឹងរងប៉ះពាល់យ៉ាងខ្លាំង។

ការដេញដោលតាមទូរទស្សន៍ ធ្វើឲ្យការប្រជែងតំណែងប្រធានាធិបតីកូរ៉េខាងត្បូងកាន់តែស្វិតស្វាញ

2025/05/23 03:56:28 pm        53
បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានមើលឃើញការនាំមុខរបស់លោកនៅក្នុងយុទ្ធនាការបោះឆ្នោតធ្លាក់មកនៅក្នុងកម្រិតដ៏ស្ដួចស្ដើងយ៉ាងឆាប់រហ័ស អំឡុងការស្ទង់មតិចុងក្រោយបង្អស់ដែលត្រូវបានចេញផ្សាយ នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ ខណៈដែលលោក Kim Moon-soo របស់គណបក្សអភិរក្សនិយម បានឡើងប្រជាប្រិយភាព បន្ទាប់ពីមានការជជែកដេញដោលតាមទូរទស្សន៍ជាលើកដំបូងរបស់ពួកលោក។បេក្ខជនរបស់បក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យ (DP) លោក Lee មានការគាំទ្រប្រហែល ៤៥ភាគរយ នៅក្នុងការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវ Gallup Korea ដែលត្រូវបានធ្វើឡើងពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២២ ខែឧសភា ដោយបានធ្លាក់ចុះ ៦ភាគរយ ធៀបនឹងសប្តាហ៍មុន។ ចំណែកសំឡេងគាំទ្រ ចំពោះលោក Kim របស់បក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន (PPP) បានឡើងដល់ ៣៦ភាគរយ ពោលគឺកើនចំនួន ៧ភាគរយ។ បើទោះបីជាលទ្ធផលនោះ នៅតែបានបង្ហាញថា លោក Lee មានប្រៀបក៏ដោយ ក៏លោក Kim អាចមានឱកាសទៅកាន់តែកៀកនឹងគូប្រជែងរបស់ខ្លួនបានដែរ ប្រសិនបើលោកអាចបញ្ចុះបញ្ចូលលោក Lee Jun-seok របស់គណបក្សកំណែទម្រង់ (RP) ឲ្យដកខ្លួនចេញពីការប្រកួតប្រជែង ហើយរូបលោកអាចប្រមូលបានសំឡេងគាំទ្រភាគច្រើនរបស់បេក្ខជនរូបនេះ។ការស្ទង់មតិនេះ កើតមានឡើងបន្ទាប់ពីគូប្រកួតប្រជែង បានឡើងតទល់គ្នានៅក្នុងកម្មវិធីជជែកដេញដោលតាមកញ្ចក់ទូរទស្សន៍ជាលើកដំបូង កាលពីថ្ងៃទី១៨ ខែឧសភា។ ការស្ទង់មតិ ក៏បានឲ្យដឹងផងដែរថា មនុស្សកាន់តែច្រើន កំពុងបង្ហាញនូវការជ្រើសរើសរបស់ពួកគេ នៅពេលដែលការបោះឆ្នោតកាន់តែជិតមកដល់ ដោយចំនួននៃអ្នកបោះឆ្នោតមិនទាន់សម្រេចចិត្ត បានធ្លាក់ចុះដល់កម្រិតដែលត្រូវបានគេមើលឃើញនៅមុនការបោះឆ្នោតប្រធានាធិបតីចុងក្រោយ។ ការជជែកដេញដោលតាមកញ្ចក់ទូរទស្សន៍លើកទី២ ត្រូវគ្រោងធ្វើនៅល្ងាចថ្ងៃទី២៣ ខែឧសភានេះ។ ប្រជាជនកូរ៉េខាងត្បូង នឹងទៅបោះឆ្នោតនៅថ្ងៃទី៣ ខែមិថុនា ដើម្បីជ្រើសរើសមេដឹកនាំថ្មី បន្ទាប់ពីមានអស្ថិរភាពនយោបាយរយៈពេល ៦ខែ ដែលបង្កឡើងដោយការប្រកាសច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol៕

កងទ័ពអ៊ុយក្រែនធ្វើការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុង Lgov បានបណ្តាលឲ្យមនុស្សជាង ១០នាក់ រងរបួស

2025/05/23 03:54:07 pm        74
អភិបាលតំបន់ស្តីទីលោក Alexander Khinshtein បានសរសេរនៅលើបណ្តាញសង្គម Telegram ថា មនុស្ស ១២នាក់ ក្នុងនោះមានក្មេងជំទង់ពីរនាក់ បានរងរបួស នៅពេលដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានធ្វើការវាយប្រហារទ្រង់ទ្រាយមួយ លើទីក្រុង Lgov ក្នុងតំបន់ឃើស (Kursk)។លោកបានសរសេរថា៖«កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន បានធ្វើការវាយប្រហារដ៏ធំមួយ លើទីក្រុង Lgov ។ ការវាយប្រហារនេះ បានកំណត់គោលដៅលើផ្លូវហាយវេ Kursk-Rylsk នៅប្រទល់ទីក្រុងនេះ។ ជាអកុសល ជនស៊ីវិល ១២នាក់ បានរងរបួស ក្នុងនោះមានក្មេងជំទង់ពីរនាក់ ដែលមានអាយុ ១៣ និង ១៦ឆ្នាំ»។ក្មេងអាយុ ១៣ឆ្នាំ បានរងរបួសខ្នងផ្នែកខាងក្រោម។ ក្មេងប្រុសអាយុ ១៦ឆ្នាំ បានរងរបួសក្បាល និង ស្មាខាងឆ្វេង។ជនរងគ្រោះផ្សេទៀត មានស្រី ៧នាក់ ប្រុស៣នាក់ រងរបួសនិងមានស្នាមជាំ។ របួសរបស់ពួកគេ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ រថយន្ត ៤គ្រឿង អគារផ្ទះល្វែងមួយ និងផ្ទះ ២ខ្នង ត្រូវរងការខូចខាត ។ ការជួសជុល នឹងចាប់ផ្តើមភ្លាមៗ នៅពេលលស្ថានភាព ប្រសើរឡើង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជូន ឯកឧត្តមប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ
09/08/2025 08:09 PM
ព្រះចន្ទក្រហមបានរះអំឡុងពេលចន្ទគ្រាសពេញនៅទូទាំងតំបន់អាស៊ី អឺរ៉ុប និងអាហ្វ្រិក
09/08/2025 08:09 PM
អារ៉ាប៊ីសាអូឌីតប្រកាសគម្រោងកសាងឡើងវិញទីក្រុងដាម៉ាស ដើម្បីបោសសម្អាតគំនរបាក់បែក
09/08/2025 08:09 PM
សហភាពអឺរ៉ុប បញ្ជាក់ថា មិន «លើកទឹកចិត្ត» ឲ្យមានកងនាវាជំនួយទៅតំបន់ហ្កាហ្សាទេ
09/08/2025 08:09 PM
យោធាអ៊ីស្រាអែលប្រាប់ថា ខ្លួនស្ទាក់ចាប់យានដ្រូនបង្ហោះចេញពីយេម៉ែន
09/08/2025 08:09 PM
លោក Macron៖ បារាំង «ថ្កោលទោសយ៉ាងខ្លាំង» ចំពោះការបាញ់ប្រហារបង្ហូរឈាម នៅទីក្រុងហ្សេរុយសាឡឹមខាងកើត
09/08/2025 07:09 PM
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងជប៉ុន សន្យាធ្វើការជាមួយអាមេរិក ដើម្បីទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង
09/08/2025 07:09 PM
ព្យុះទីហ្វុង Tapah បោកបក់ដល់ដីគោកនៅចិន បង្ខំឲ្យមានការជម្លៀសខ្លួនទ្រង់ទ្រាយធំ និងបិទសាលារៀន
09/08/2025 07:09 PM
ប្រមុខ IAEA លោក Grossi ប្រាប់អ៊ីរ៉ង់ថា មិនមានពេលពិភាក្សាច្រើនទេ ជុំវិញការត្រួតពិនិត្យ
09/08/2025 07:09 PM
ការចរចាប្រាក់ឈ្នួលកម្មករ ភាគីនិយោជករក្សាគោលជំហរដដែល ខណៈភាគីសហជីពស្នើសុំតម្លើង១០ដុល្លារបន្ថែម
09/08/2025 07:09 PM