លោក Katz ៖ កងទ័ពអ៊ីស្រាអែល នឹងបន្តនៅក្នុងប្រទេសលីបង់ ស៊ីរី និងហ្កាហ្សា «ដោយគ្មានកំណត់ពេលវេលា»
អង្គការ UNICEF អំពាវនាវរកជំនួយសម្រាប់កុមាររាប់ពាន់នាក់ដែលរងផលប៉ះពាល់ដោយរញ្ជួយដីនៅវ៉េណេស៊ុយឡា
តុលាការកំពូល អនុញ្ញាតឱ្យលោក Trump បញ្ចប់ការការពារការនិរទេសសម្រាប់ពលរដ្ឋស៊ីរី និងហៃទី
អ៊ីតាលី និងបារាំង ព្រមព្រៀងស្តីពីក្រុមចម្រុះដើម្បីគាំទ្រលីបង់ ក្រោយបេសកកម្មរបស់UN បញ្ចប់

ព័ត៌មានអន្តរជាតិ

ស្ថានទូតអ៊ីរ៉ង់ប្រចាំទុយនីស៊ី បង្ហាញពីតួនាទីរបស់ប្រទេសប៉ាគីស្ថានក្នុងដំណើរការកិច្ចព្រមព្រៀង

2026/06/15 04:59:03 pm        59
ស្ថានទូតអ៊ីរ៉ង់នៅជុំវិញពិភពលោក បានរិះគន់លោក Trump និងសហរដ្ឋអាមេរិក ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមមក។ នៅក្នុងការអធិប្បាយលើកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្ថានទូតទីក្រុងតេអេរ៉ង់ប្រចាំនៅប្រទេសទុយនីស៊ី បានបញ្ជាក់ពីអ្វីដែលខ្លួនពិពណ៌នាថា តួនាទីរបស់ប្រទេសប៉ាគីស្ថាននៅក្នុងដំណើរការនេះ។អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាលើអនុស្សរណៈនៃការយោគយល់ដើម្បីបញ្ចប់សង្គ្រាមជាង ១០០ ថ្ងៃមកនេះ ដោយទីក្រុងតេអេរ៉ង់និយាយថា កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងប្រទេសលីបង់ ដែលស្ថិតនៅក្រោមការវាយប្រហារយ៉ាងខ្លាំងរបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ២ ខែមីនា។ដោយត្រូវបានសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន និងប្រទេសកាតា កិច្ចព្រមព្រៀងនឹងត្រូវចុះហត្ថលេខាជាផ្លូវការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃសុក្រ ខាងមុខ។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា ច្រកសមុទ្រ Hormuz ដែលស្ថិតនៅក្រោមការបិទផ្លូវជាក់ស្តែងរបស់អ៊ីរ៉ង់ នឹងបើកសម្រាប់ការដឹកជញ្ជូនទាំងអស់នៅថ្ងៃសុក្រ ខណៈទីក្រុងតេអេរ៉ង់ បាននិយាយថា ការបិទផ្លូវទឹករបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅកំពង់ផែរបស់ខ្លួន ក៏នឹងត្រូវដកចេញភ្លាមៗផងដែរ។

កិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ បង្ហាញពីការបរាជ័យផ្ទាល់ខ្លួនរបស់លោក Netanyahu

2026/06/15 04:56:23 pm        116
លោក Gideon Levy អ្នកអត្ថាធិប្បាយនយោបាយរបស់អ៊ីស្រាអែល បាននិយាយថា សេចក្តីប្រកាសអំពីកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងត្រូវបានគេមើលឃើញនៅក្នុងប្រទេសអ៊ីស្រាអែល ថាជា «ការបរាជ័យរបស់អ៊ីស្រាអែល និងជាការបរាជ័យផ្ទាល់ខ្លួនរបស់លោក Netanyahu»។លោក Levy បានប្រាប់សារព័ត៌មាន Al Jazeera ថា អ៊ីរ៉ង់គឺជា «គម្រោងជីវិត» របស់លោក Netanyahu ហើយបច្ចុប្បន្ន អ៊ីស្រាអែល «ត្រូវបានដកចេញទាំងស្រុងពីការចរចា» ហើយអាចបានត្រឹមតែរារាំងប៉ុណ្ណោះ។លោកបាននិយាយថា ការខាតបង់បែបនេះ រួមមានអ្វីដែលលោកហៅថា «ការវាយប្រហារគួរឱ្យអស់សំណើច និងនៅក្មេងខ្ចី» ដែលអ៊ីស្រាអែលបានធ្វើនៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែពេលនេះ «វាច្បាស់ណាស់ថា អ៊ីស្រាអែលចាញ់នៅក្នុងហ្គេមនេះ»។លោក Levy បាននិយាយបន្ថែមថា ការសាកល្បងការប្តេជ្ញាចិត្តរបស់លោក Trump ក្នុងការទប់ស្កាត់អ៊ីស្រាអែល «នៅតែមកដល់» ខណៈលោក Netanyahu នៅតែចង់បំផ្លាញបទឈប់បាញ់ដែលបរាជ័យក្នុងការសម្រេចបាននូវអាទិភាពសំខាន់ៗរបស់អ៊ីស្រាអែល។ លោកបាននិយាយថា វាផុយស្រួយខ្លាំង ហើយលោកគិតថា បញ្ហាប្រឈមធំបំផុតនៃកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ គឺស្ថានភាពនៅក្នុងប្រទេសលីបង់។

អាហ្វ្រិកខាងត្បូង រឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ ក្នុងពេលមានការបញ្ជូនត្រឡប់ទៅវិញ

2026/06/15 04:52:30 pm        38
មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអាហ្វ្រិកខាងត្បូងបានបង្កើនការអនុវត្តច្បាប់អន្តោប្រវេសន៍នៅទូទាំងច្រកចូលកំពង់ផែទាំងអស់ រួមទាំងព្រំដែនគោក សមុទ្រ និងនៅអាកាសយានដ្ឋាន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Pretoria រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអភិវឌ្ឍន៍រដ្ឋធម្មនុញ្ញ លោកស្រី Mmamoloko Kubayi បាននិយាយថា ប្រតិបត្តិការដែលធ្វើឡើងតាមរយៈការស៊ើបអង្កេតកំពុងបន្តកំណត់គោលដៅលើអ្នកដែលស្នាក់នៅក្នុងប្រទេសដោយខុសច្បាប់ រួមទាំងអ្នកទាំងឡាយដែលស្នាក់នៅកន្លែងធ្វើការ។សន្និសីទសារព័ត៌មាន ធ្វើឡើងបន្ទាប់ពីសុន្ទរកថារបស់លោកប្រធានាធិបតី Cyril Ramaphosa កាលពីសប្តាហ៍មុន ដែលលោកបានប្រកាសពីវិធានការដើម្បីដោះស្រាយការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ក្នុងពេលមានការព្រួយបារម្ភ និងការតវ៉ាកើនឡើងជាសាធារណៈ នៅក្នុងទីក្រុងជាច្រើន។ វិធានការទាំងនេះរួមមាន កំណែទម្រង់ច្បាប់ការងារ ការគ្រប់គ្រងព្រំដែនកាន់តែតឹងរ៉ឹង និងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់អំពើពុករលួយនៅក្នុងប្រព័ន្ធអន្តោប្រវេសន៍។លោកស្រី Kubayi បាននិយាយថា ជនអន្តោប្រវេសន៍គ្មានឯកសារជាច្រើននាក់ និងនិយោជករបស់ពួកគេត្រូវបានចាប់ខ្លួនក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ខណៈជនអន្តោប្រវេសន៍គ្មានឯកសារជាង ៤០.០០០ នាក់ត្រូវបានចាប់ខ្លួនតាំងពីដើមឆ្នាំ ២០២៦។ លោកស្រី បាននិយាយថា រដ្ឋាភិបាលក៏កំពុងធ្វើការដើម្បីធ្វើឲ្យប្រសើរហេដ្ឋារចនាសម្ព័ន្ធព្រំដែន និងសេវាពាក់ព័ន្ធនានា រួមទាំងការទទួលបានការថែទាំសុខភាព សេវាសង្គម និងការសិក្សាអប់រំ។លោកស្រី Kubayi និយាយថា ការបង្កើតឡើងវិញនូវតុលាការមួយនៅមជ្ឈមណ្ឌលមាតុភូមិនិវត្តន៍ជនភៀសខ្លួន Lindela នឹងជួយពន្លឿនការនិរទេស ដោយចាត់ទុកបញ្ហានេះថាជាបញ្ហាបន្ទាន់។

ប្រតិបត្តិការជួយសង្រ្គោះធ្វើឡើងនៅប្រាសាទរងការឆាបឆេះនៅទីក្រុងគីវ ក្រោយការវាយប្រហាររបស់រុស្ស៊ី

2026/06/15 04:49:15 pm        39
ប្រតិបត្តិការពន្លត់អគ្គិភ័យបានធ្វើឡើងនៅទូទាំងទីក្រុងគីវ ប្រទេសអ៊ុយក្រែន នាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសធ្ងន់ធ្ងរបំផុតរបស់រុស្ស៊ីលើរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែនមួយនេះ ក្នុងរយៈពេល ២សប្តាហ៍ ក្នុងនោះក្រុមអាជ្ញាធរជំរុញឲ្យអ្នកស្រុកស្វែងរកទីជម្រក ។មនុស្ស ៤នាក់ ត្រូវបានសម្លាប់ ខណៈប្រាសាទ Kyiv Pechersk Lavra ដែលជានិមិត្តរូបនៃប្រវត្តិសាស្រ្តសាសនា និងវប្បធម៌អ៊ុយក្រែន រងការឆាបឆេះកាលពីយប់កន្លងទៅ ។លោក Tymur Tkachenko គឺជារដ្ឋបាលយោធាក្រុងគីវ និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Telegramថា ប្រាសាទ Kyiv Pechersk Lavra ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ត្រូវបានកសាងឡើងកាលពីឆ្នាំ ១០៥១ រងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារដោយផ្ទាល់នេះ ។យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរក្រុងគីវ បានឲ្យដឹងថា យានដ្រូន និងមីស៊ីលជាច្រើនគ្រាប់ បានវាយប្រហារអគារផ្ទះល្វែងខ្ពស់ៗជាច្រើនខ្នង និងធ្វើឲ្យខូចខាតបណ្តាញចរន្តអគ្គិសនីផងដែរ បណ្តាលឲ្យមនុស្សប្រហែល ១៤ម៉ឺននាក់ គ្មានថាមពលប្រើប្រាស់ ។យោធាអ៊ុយក្រែននិយាយនៅព្រឹកថ្ងៃចន្ទនេះថា រុស្ស៊ីបានបើកការវាយប្រហារមីស៊ីល ៧០គ្រាប់ និងយានដ្រូន ៦១១គ្រឿងលើអ៊ុយក្រែនទាំងយប់ ហើយនិងប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ បានបាញ់ទម្លាក់មីស៊ីល ៥០គ្រាប់ និងយានដ្រូន ៥៨២គ្រឿង ៕

ប្រតិបត្តិការជួយសង្រ្គោះធ្វើឡើងនៅប្រាសាទរងការឆាបឆេះនៅទីក្រុងគីវ ក្រោយការវាយប្រហាររបស់រុស្ស៊ី

2026/06/15 04:36:54 pm        46
ប្រតិបត្តិការពន្លត់អគ្គិភ័យបានធ្វើឡើងនៅទូទាំងទីក្រុងគីវ ប្រទេសអ៊ុយក្រែន នាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសធ្ងន់ធ្ងរបំផុតរបស់រុស្ស៊ីលើរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែនមួយនេះ ក្នុងរយៈពេល ២សប្តាហ៍ ក្នុងនោះក្រុមអាជ្ញាធរជំរុញឲ្យអ្នកស្រុកស្វែងរកទីជម្រក ។មនុស្ស ៤នាក់ ត្រូវបានសម្លាប់ ខណៈប្រាសាទ Kyiv Pechersk Lavra ដែលជានិមិត្តរូបនៃប្រវត្តិសាស្រ្តសាសនា និងវប្បធម៌អ៊ុយក្រែន រងការឆាបឆេះកាលពីយប់កន្លងទៅ ។លោក Tymur Tkachenko គឺជារដ្ឋបាលយោធាក្រុងគីវ និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Telegramថា ប្រាសាទ Kyiv Pechersk Lavra ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ត្រូវបានកសាងឡើងកាលពីឆ្នាំ ១០៥១ រងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារដោយផ្ទាល់នេះ ។យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរក្រុងគីវ បានឲ្យដឹងថា យានដ្រូន និងមីស៊ីលជាច្រើនគ្រាប់ បានវាយប្រហារអគារផ្ទះល្វែងខ្ពស់ៗជាច្រើនខ្នង និងធ្វើឲ្យខូចខាតបណ្តាញចរន្តអគ្គិសនីផងដែរ បណ្តាលឲ្យមនុស្សប្រហែល ១៤ម៉ឺននាក់ គ្មានថាមពលប្រើប្រាស់ ។យោធាអ៊ុយក្រែននិយាយនៅព្រឹកថ្ងៃចន្ទនេះថា រុស្ស៊ីបានបើកការវាយប្រហារមីស៊ីល ៧០គ្រាប់ និងយានដ្រូន ៦១១គ្រឿងលើអ៊ុយក្រែនទាំងយប់ ហើយនិងប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ បានបាញ់ទម្លាក់មីស៊ីល ៥០គ្រាប់ និងយានដ្រូន ៥៨២គ្រឿង ៕

អាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់ថា ខ្លួននឹងទទួលបានប្រាក់១២ពាន់លានដុល្លារដែលបានបង្កក មកវិញ

2026/06/15 04:33:43 pm        56
ដោយដកស្រង់ប្រភពផ្ទាល់ខ្លួនរបស់ខ្លួន លោក Barak Ravid អ្នកឆ្លើយឆ្លងព័ត៌មានរបស់គេហទំព័រ Axios បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ដែលថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ចេញទ្រព្យសម្បត្តិដែលត្រូវបានបង្កកចំនួន ១២ ពាន់លានដុល្លាររបស់ អ៊ីរ៉ង់ថា ជារឿងមិនពិត។ លោក Ravid បានបង្ហោះនៅលើប្រព័ន្ធផ្សាយសង្គម X ថា៖«នេះគឺមិនពិតទាំងស្រុងទេ។ នេះគឺជាកិច្ចព្រមព្រៀងបង់ប្រាក់សម្រាប់ការអនុវត្ត ហើយគ្មានមូលនិធិដែលត្រូវបានបង្កកណាមួយ នឹងត្រូវបានបញ្ចេញដោយគ្មានអ៊ីរ៉ង់អនុវត្តកាតព្វកិច្ចរបស់ពួកគេទេ»។ យោងតាមលោក អ៊ីរ៉ង់នឹងមិនអាចទទួលបានចំនួនទឹកប្រាក់ពីមូលនិធិដែលត្រូវបានបង្កករបស់ខ្លួន ដោយគ្មានលក្ខខណ្ឌ មុនពេលរយៈពេល ៦០ថ្ងៃនៃការចរចាចាប់ផ្តើម។នាពេលមុននេះ សារព័ត៌មាន Mehr បានរាយការណ៍ថា សហរដ្ឋអាមេរិកនឹងបញ្ចេញទ្រព្យសម្បត្តិដែលត្រូវបានបង្កកចំនួន ១២ ពាន់លានដុល្លារទៅឲ្យសាធារណរដ្ឋឥស្លាម មុនពេលដំណាក់កាលចុងក្រោយនៃការចរចាចាប់ផ្តើម។យោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងត្រូវបានតម្រូវឲ្យ បង្ហាញផែនការកសាងឡើងវិញដែលមានតម្លៃយ៉ាងហោចណាស់ ៣០០ពាន់លានដុល្លារសម្រាប់អ៊ីរ៉ង់៕

តុលាការចក្រភពអង់គ្លេស នឹងសម្រេចលើការហាមឃាត់ក្រុមគាំទ្រប៉ាឡេស្ទីនថាស្របច្បាប់ឬអត់

2026/06/15 04:31:09 pm        29
តុលាការជាន់ខ្ពស់របស់ទីក្រុងឡុងដ៍នៅថ្ងៃចន្ទនេះ នឹងសម្រេចលើការប្រឈមមុខដាក់គ្នាផ្នែកច្បាប់រវាង រដ្ឋាភិបាល និងក្រុមសកម្មជន Palestine Action ដែលបានឃើញមនុស្សរាប់ពាន់នាក់ ចាប់ពីនិស្សិតរហូតដល់បព្វជិតចូលនិវត្តន៍អាយុ ៨៣ឆ្នាំ ត្រូវបានចាប់ខ្លួន និងនាំខ្លួនចេញពីការតវ៉ាដោយនគរបាល។ការហាមឃាត់នេះ ដែលបានចូលជាធរមាននៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៥ បានធ្វើឲ្យសមាជិកភាព ឬការគាំទ្រដល់ក្រុមសកម្មភាពផ្ទាល់ក្លាយជាបទល្មើសព្រហ្មទណ្ឌដែលអាចផ្តន្ទាទោសជាប់ពន្ធនាគាររហូតដល់ ១៤ឆ្នាំ ក្រោមច្បាប់ភេរវកម្ម។សេចក្តីសម្រេចនៅថ្ងៃចន្ទនេះ នឹងកំណត់ថាតើរដ្ឋាភិបាលបានបំពានអំណាចរបស់ខ្លួន ក្នុងការហាមឃាត់ ក្រុមសកម្មជន Palestine Action ដែរឬទេ។ការហាមឃាត់នេះ ដែលនាំឲ្យមានការចាប់ខ្លួនមនុស្សប្រហែល ៣.000នាក់ បានដាក់ក្រុមនេះ នៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាល ដែលក៏រួមបញ្ចូលទាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងក្រុមហេសបូឡានៅប្រទេសលីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ផងដែរ៕

ស៊ីរីត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំង ក្នុងនាមជាប្រទេសភ្ញៀវ

2026/06/15 04:29:10 pm        37
លោកប្រធានាធិបតី Ahmad al-Sharaa ត្រូវបានគេរំពឹងថា នឹងតំណាងឲ្យប្រទេសនេះ នៅក្នុងកិច្ចប្រជុំថ្ងៃទី ១៥-១៧ ខែមិថុនា នៅទីក្រុង Evian-les-Bains ភាគអាគ្នេយ៍ប្រទេសបារាំង។ លិខិតអញ្ជើញនេះ ត្រូវបានប្រគល់ជូនដោយផ្ទាល់ទៅរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស៊ីរី លោក Yisr Barnieh។វត្តមានរបស់ប្រទេសស៊ីរីនៅក្នុងកិច្ចប្រជុំកំពូលនេះ ទំនងជាផ្តោតលើតួនាទីដ៏មានសក្តានុពលរបស់ខ្លួនជាមជ្ឈមណ្ឌលភស្តុភារកម្មយុទ្ធសាស្ត្រ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ជាពិសេសនៅក្នុងបរិបទនៃការរំខាន បន្ទាប់ពីការបិទច្រកសមុទ្រហ័រមូស។ចរាចរណ៍ផ្លូវសមុទ្រឆ្លងកាត់ច្រកសមុទ្រនេះ ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមរវាងអ៊ីរ៉ង់ និងសត្រូវរបស់ខ្លួននៅចុងខែកុម្ភៈ ដែលបណ្តាលឲ្យមានអស្ថិរភាពសេដ្ឋកិច្ចកាន់តែទូលំទូលាយ។នៅពេលដែលប្រទេសស៊ីរីចេញពីសង្គ្រាមស៊ីវិលរយៈពេល ១៤ ឆ្នាំ ប្រទេសនេះផ្តោតលើការកសាងឡើងវិញនូវសេដ្ឋកិច្ចដែលត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរដោយជម្លោះ និងទណ្ឌកម្មអន្តរជាតិ។ទោះបីជាការរឹតបន្តឹងជាច្រើនដែលដាក់ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់លោក បាសា អាល់អាសាដ ( Bashar al-Assad) ត្រូវបានបន្ធូរបន្ថយក៏ដោយ ប្រទេសនេះ នៅតែបន្តជួបប្រទះនឹងបញ្ហាប្រឈម សំខាន់ៗ ក្នុងការទាក់ទាញការវិនិយោគបរទេស និងការបង្កើតឡើងវិញនូវទំនាក់ទំនងធនាគារ ដែលមានស្ថិរភាព៕

ពលរដ្ឋរស់នៅក្នុងជម្រកជម្លៀសខ្លួនលីបង់ អបអរសារទរព័ត៌មាននៃកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់

2026/06/15 04:26:55 pm        47
នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋរស់នៅក្នុងជម្រកជម្លៀសខ្លួនលីបង់ បានស្វាគមន៍ព័ត៌មាននៃកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្រ្គាម ដែលនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif និយាយថា ការបញ្ចប់ប្រតិបត្តិការសឹកនៅជួរមុខទាំងអស់ រួមទាំងនៅលីបង់ផងដែរ ។រូបភាពវីដេអូឃ្លីបរបស់សាក្សីបញ្ចេញនៅថ្ងៃចន្ទនេះ ឃើញអ្នកស្រុកជួបជុំគ្នា និងនាំគ្នារាំរែកតាមចង្វាក់បទភ្លេងនៅចំណតរថយន្ត ស្ថិតក្នុងជម្រកជម្លៀសខ្លួនរបស់ពួកគេនៅទីក្រុង Burj Rahal ។ស្របពេលដែលនៅមានក្របខណ្ឌមួយ កិច្ចព្រមព្រៀងនេះ បានក្លាយជាការទម្លុះភាពទាល់ច្រកធំបំផុតឆ្ពោះទៅរកការដោះស្រាយជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យរង្គោះរង្គើរដល់ទីផ្សារថាមពល ចាប់តាំងពីវាចាប់ផ្តើមជាមួយនឹងការវាយប្រហាររួមដៃគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់កាលពីខែកុម្ភៈ ។អនុស្សរណៈយោគយល់ត្រូវបានគេកំណត់ឲ្យចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រខាងមុខនេះ ក្នុងប្រទេសស្វីស ។ ដោយឡែក លក្ខខ័ណ្ឌច្បាស់លាស់ ពុំត្រូវបានគេដឹងភ្លាមៗនោះទេ ។សូមបញ្ជាក់ថា លីបង់បានក្លាយជាចំណុចខ្ទាស់ដ៏ធំមួយនៅក្នុងកិច្ចចរចា ក្នុងនោះអ៊ីស្រាអែល និងក្រុមហេសបូឡា ពុំបានអើពើនោះឡើយចំពោះការអំពាវនាវឲ្យរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងមេដឹកនាំផ្សេងទៀតឲ្យបញ្ឈប់ការវាយប្រហារលើគ្នាទៅវិញទៅមករបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ៕

ប្រព័ន្ធផ្សព្វផ្សាយ៖ ការបោះឆ្នោតជ្រើសរើសប្រធានអាជ្ញាធរប៉ាឡេស្ទីន នឹងត្រូវធ្វើឡើងនៅឆ្នាំ ២០២៧

2026/06/15 04:20:13 pm        52
ទីភ្នាក់ងារសារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានប្រកាសថា ការបោះឆ្នោតជ្រើសរើសប្រធានអាជ្ញាធរនេះ នឹងត្រូវធ្វើឡើង នៅឆ្នាំ ២០២៧។លោក អាបាស ក៏បានចេញក្រឹត្យមួយ ដោយអំពាវនាវដល់ប្រជាជនប៉ាឡេស្ទីន ទាំងនៅក្នុងស្រុក និងនៅក្រៅទឹកដីនេះ ឲ្យចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាជាតិប៉ាឡេស្ទីន ដែលគ្រោងធ្វើឡើង នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន WAFA។យោងតាម WAFA លោក អាបាស កាលពីថ្ងៃអាទិត្យបានចេញក្រឹត្យច្បាប់មួយ ដើម្បីបង្កើនការចូលរួមនយោបាយ និងពង្រីកតំណាងប្រជាធិបតេយ្យ។ច្បាប់ថ្មីនេះ បង្កើនចំនួនអាសនៈនៅក្នុងក្រុមប្រឹក្សានីតិបញ្ញត្តិប៉ាឡេស្ទីនដល់ ២០០ ដោយបន្ថយសំឡេង បោះឆ្នោតអប្បរមាសម្រាប់ការឈ្នះអាសនៈដល់ ១ ភាគរយ និងបង្កើនចំនួនបេក្ខជនអប្បបរមា នៅក្នុងបញ្ជីបោះឆ្នោតនីមួយៗពី ១៦ ទៅ ២០នាក់»។ នេះបើយោងតាមការចុះផ្សាយរបស់ WAFA៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Katz ៖ កងទ័ពអ៊ីស្រាអែល នឹងបន្តនៅក្នុងប្រទេសលីបង់ ស៊ីរី និងហ្កាហ្សា «ដោយគ្មានកំណត់ពេលវេលា»
06/26/2026 02:06 PM
ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ខែមិថុនានេះ សមត្ថកិច្ចកម្ពុជា បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាង ៥០០ទីតាំង ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ២៥ទីតាំង
06/26/2026 01:06 PM
«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សា​សម្រួច​រចនា​សម្ព័ន្ធ​ការងារ​នៃអង្គភាពចំណុះជៀសវាងការអនុវត្តតួនាទីជាន់គ្នា
06/26/2026 01:06 PM
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបជាមួយក្រុមហ៊ុនខ្មែរ ពិភាក្សា​លើការនាំ​ផលិតផល​បន្ថែម​ទៅកាន់ទីផ្សារកូរ៉េ
06/26/2026 01:06 PM
ជម្រើសជាតិនារីកម្ពុជា ទទួលបានឈាមថ្មី ត្រៀមប្រជែងជើងឯកអាស៊ាន ក្រោយខកខានពីរដូវកាលមុន
06/26/2026 01:06 PM
ប្រធានក្រុមហ៊ុន CCCC របស់ចិន បានប្ដេជ្ញាចំពោះមុខសម្ដេចតេជោ អនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានជោគជ័យ
06/26/2026 01:06 PM
Manchester City ព្រមព្រៀងផ្ទេរ Elliot Anderson ពី Nottingham Forest ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប
06/26/2026 01:06 PM
ក្រសួងការងារលើកទឹកចិត្តយុវជនរៀនជំនាញឱ្យត្រូវនឹងទីផ្សារការងារ ជាជាងរៀនតាមគ្នា
06/26/2026 12:06 PM
តេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
06/26/2026 12:06 PM
ក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋឱ្យចូលរួមយុទ្ធនាការដាំដើមឈើទូទាំងប្រទេស ដើម្បីពង្រឹងភាពធន់របស់ប្រទេសប្រឆាំងនឹងបាតុភូតអែលនីញ៉ូ និងការប្រែប្រួលអាកាសធាតុ
06/26/2026 12:06 PM