អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា

ព័ត៌មានអន្តរជាតិ

នគរបាលបង្រ្កាបកុបកម្មរារាំងបាតុករមិនឲ្យធ្វើដំណើរទៅកាន់កាន់ពហកីឡដ្ឋាន Mexico City

2026/06/12 07:06:13 pm        38
នគរបាលបង្រ្កាបកុបកម្ម បានរារាំងក្រុមបាតុករមិនឲ្យចូលទៅកាន់តំបន់នៅជិតពហុកីឡដ្ឋាន Mexico City ស្របពេលព្រឹត្តការណ៍ FIFA World Cup 2026 បានបើកពិធីចាប់ផ្តើមការប្រកួត ។រដ្ឋាភិបាលម៉ិកស៊ិក បានបញ្ជាក់ថា ចលនាសង្គមចំនួន ១៩ មានគម្រោងតវ៉ានៅជិតពហុកីឡដ្ឋាននេះ អំឡុងសប្តាហ៍នៃការបើកព្រឹត្តការណ៍ World Cup ។គួរឲ្យដឹងថា កាលពីថ្ងៃទី៩ ខែមិថុនាកន្លងទៅ មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងបាតុកម្ម ដែលដឹកនាំដោយក្រុមបំបែកពីសហជីពគ្រូបង្រៀន CNTE បន្ទាប់ពីមានការតវ៉ារយៈពេល ១សប្តាហ៍ដែលប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានហៅថា ជាការបង្កហេតុ ។ លោកស្រី Sheinbaum បានប្រាប់សន្និសីទសារព័ត៌មានថា ដូចអ្វីបង្ហាញឲ្យឃើញ ថាតើស្ថានភាពនៅម៉ិកស៊ិក កំពុងមានសភាពអាក្រក់កម្រិតណាទៅ ។ ការបិទផ្លូវរបស់នគរបាល បានរារាំងក្រុមបាតុករមិនឲ្យចូលទៅដល់ពហុកីឡដ្ឋាន Azteca ដែលនឹបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបើកឆាកព្រឹត្តិការណ៍ World Cup កាលពីថ្ងៃទី១១ ខែមិថុនា ។ សូមបញ្ជាក់ថា ប្រទេសម៉ិកស៊ិក កំពុងធ្វើជាសហម្ចាស់ផ្ទះព្រឹត្តការណ៍បាល់ទាត់ FIFA World Cup 2026 ជាមួយសហរដ្ឋអាមេរិក និងកាណាដា ៕

ប្រភព៖ ឥណ្ឌាកោះអញ្ជើញអ្នកការទូតជាន់ខ្ពស់អាមេរិកលើកទី២ ដើម្បីតវ៉ាការវាយប្រហារលើ​នាវា​ នៅ​សមុទ្រអូម៉ង់

2026/06/12 07:04:01 pm        34
ប្រភពមួយរូប​ពីឥណ្ឌា បាននិយាយថា ប្រទេស​ឥណ្ឌាបានកោះអញ្ជើញ​អនុប្រធានបេសកកម្មអាមេរិក នៅទីក្រុងដេលី (Delhi) នាថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) នេះ​ ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហាររបស់យោធាអាមេរិក លើនាវា​ពាណិជ្ជកម្ម នៅម្ដុំ​សមុទ្រអូម៉ង់ ដោយ​នេះគឺ​ជាលើកទី២ ហើយ ក្នុងរយៈពេល ៣ថ្ងៃ ដែល​ទីក្រុងញូវដេលី (New Delhi) បានសម្តែងការមិនពេញចិត្តរបស់ខ្លួន។អនុប្រធានបេសកកម្មអាមេរិកប្រចាំប្រទេសនេះ លោក Jason Meeks ត្រូវបានកោះអញ្ជើញ​ដោយ​ឥណ្ឌាជាលើកដំបូងនៅថ្ងៃទី១០ ខែមិថុនា បន្ទាប់ពីមាន​ការវាយប្រហាររបស់កងទ័ពជើងទឹកអាមេរិក ដែលបានសម្លាប់នាវិកឥណ្ឌា ៣នាក់ នៅលើនាវាដឹកប្រេង Settebello ដែលមានទង់ជាតិប្រទេស​ប៉ាឡូ (Palau)។កាលពីថ្ងៃទី១១ ខែមិថុនា នាវាដែលមាននាវិកឥណ្ឌា ១គ្រឿង​ផ្សេង​ទៀត ត្រូវបានវាយប្រហារ តែ​គ្មានរបាយការណ៍អំពីការស្លាប់ ឬរបួសនោះឡើយ​។ដោយសំដៅទៅលើក្រសួងការបរទេស ប្រភពនោះបាននិយាយថា «MEA បានកោះអញ្ជើញ​លោក​ Meeks ឲ្យទៅ​ស្ដាប់​ការតវ៉ា ចំពោះ​ការវាយប្រហារលើនាវា​ពាណិជ្ជកម្ម នៅម្ដុំ​សមុទ្រអូម៉ង់»។ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងញូវដេលី មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ទីក្រុងញូវដេលី និងទីក្រុងវ៉ាស៊ីនតោនបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ហើយការកោះអញ្ជើញ​អ្នកការទូតអាមេរិកម្នាក់មកធ្វើការតវ៉ា គឺជា​ករណី​កម្រមានណាស់៕

អគ្គីភ័យទ្រង់ទ្រាយធំឆាបឆេះឃ្លាំងស្តុកទំនិញនៅរដ្ឋ California សហរដ្ឋអាមេរិក

2026/06/12 07:02:11 pm        47
រូបភាពវីដេអូឃ្លីបឃើញសំណុំផ្សែងខ្មៅដ៏ធំមួយហុយចេញពីអគ្គិភ័យឆាបឆេះឃ្លាំងមួយកន្លែងស្ថិតក្នុងទីក្រុង Tracy រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ក្រោយអណ្តាតភ្លើងឆាបឆេះនៅអគារ Medline ។នាយកដ្ឋាននគរបាលក្រុង Tracy និយាយថា ក្រុមសង្រ្គោះបន្ទាន់ បានឆ្លើយតបទៅកាន់ទីតាំងកើតហេតុកាលពីវេលាម៉ោង ១រសៀល ម៉ោងក្នុងស្រុក ដោយពួកគេបិទផ្លូវ ដើម្បីជួយជម្លៀសមនុស្សចេញ និងបើកផ្លូវសម្រាប់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ។យោងតាមការធ្វើបច្ចុប្បន្នភាពរបស់នគរបាល បានឲ្យដឹងថា អគ្គិភ័យនៅតែបន្តឆាបឆេះ នៅវេលាម៉ោង ៤ និង ១០នាទីល្ងាច ម៉ោងក្នុងស្រុក ។ក្រុមមន្រ្តីក្រុង បានធ្វើការព្រមានសាធារណជនក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គមពីគុណភាពខ្យល់អន់ ហើយនិងណែនាំអ្នកស្រុកមិនត្រូវធ្វើដំណើរទៅកាន់កន្លែងកើតហេតុនោះទេ ៕

អាកាសយានដ្ឋាន នៅអាល្លឺម៉ង់ ​ពន្យារពេល និងលុបជើង​ហោះហើរ ក្រោយមាន​ការជម្លៀសចេញទាក់ទងនឹងសន្តិសុខ

2026/06/12 07:00:16 pm        33
អ្នកនាំពាក្យមួយ​រូប​ បាននិយាយថា នឹងមានការពន្យារពេល និងការលុបចោលជើង​ហោះហើរ​យ៉ាង​ច្រើន នៅឯ​អាកាសយានដ្ឋាន ក្នុង​ទីក្រុង​ Hamburg របស់ប្រទេស​អាល្លឺម៉ង់ នាថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) នេះ​ បន្ទាប់ពីស្ថានីយមួយត្រូវជម្លៀសអ្នក​ដំណើរ​ចេញ ដោយសារតែឧប្បត្តិហេតុសន្តិសុខ។អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «វិធានការប្រុងប្រយ័ត្នដែលត្រូវបាន​ធ្វើឡើងដោយនគរបាល​សហព័ន្ធបានបញ្ចប់ហើយ ហើយអ្នកដំណើរ ឥឡូវនេះ កំពុងឆ្លងកាត់ការ​ត្រួត​ពិនិត្យ​សន្តិសុខជាថ្មី​។ ប្រតិបត្តិការហោះហើរកំពុងចាប់​ផ្ដើម​ឡើងវិញ»។ដោយមិនបានបញ្ជាក់ពីចំនួនជើង​ហោះហើរដែល​ត្រូវបាន​លុប​នេះ​ ស្ដ្រី​អ្នក​នាំពាក្យ​រូប​នេះ​បានបន្ថែម​ថា៖ «តែ​យ៉ាងណាក្ដី​ នឹងមានការពន្យារពេល ដោយ​ខ្លះតម្រូវ​ឲ្យ​មាន​ភាពម៉ត់ចត់​ ដែល​អាច​ពេញមួយថ្ងៃតែ​ម្ដង​។ ជើងហោះហើរក៏នឹងត្រូវបានលុបចោលពេញមួយថ្ងៃផងដែរ»។អ្នកនាំពាក្យនគរបាល​សហព័ន្ធបានឲ្យ​ដឹង​ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៩:៤៥នាទី ម៉ោងក្នុងស្រុក (ត្រុវ​នឹង​ម៉ោង ៧:៤៥នាទី ម៉ោង​សកល) នៅពេលដែលបុរសម្នាក់ចុចប៊ូតុងសង្គ្រោះបន្ទាន់ដែលបើកផ្លូវរត់ភៀសខ្លួន ដោយបាន​ចូលដោយគ្មានការអនុញ្ញាតទៅកាន់តំបន់សន្តិសុខ ដោយបន្ថែមថា បុរសនោះទំនងជាវង្វេងផ្លូវ៕

សត្វក្រៀលនៅបឹងអាមេនី រងការគំរាមកំហែងដោយសារគម្រោងអភិវឌ្ឍន៍រមណីដ្ឋានប្រណីត

2026/06/12 06:57:57 pm        29
អង្គការសប្បុរសធម៌អភិរក្សនិយាយថា សត្វក្រៀលអាចនឹងបាត់បង់ទីជម្រកដ៏ចាំបាច់របស់ពួកវា បើសិនជាគម្រោងសាងសង់រមណីដ្ឋានប្រណីតនៅតំបន់ Vjosa Narta របស់អាមេនី បន្តតាមផែនការ ។ គម្រោងនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនដែលមានការជាប់ពាក់ព័ន្ធនឹងកូនប្រសារប្រុស Jared Kushner របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។ ក្រុមអភិរក្សាជីវិតសត្វស្លាបអាមេនី PPNEA បានរាប់ឃើញសត្វក្រៀល ៧ពាន់ក្បាល ឆ្លងកាត់តំបន់ការពារ Vjosa Narta ជារៀងរាល់ឆ្នាំ ហើយតំបន់នោះគឺជាកន្លែងធ្វើសំបុករបស់សត្វក្រៀលទាំងនេះ ។ ពួកគេបន្តថា បើសិនគម្រោងបន្ត ច្បាស់ណាស់ថា មានហានិភ័យធ្វើឲ្យសត្វក្រៀលទំាងអស់នេះ នឹងត្រូវបាត់បង់ ។ សូមបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគ Affinity Partners របស់លោក Kushner ពាក់ព័ន្ធនឹងគម្រោងតម្លៃ ១,៦ពាន់លានដុល្លារ លើតំបន់ឆ្នេរមិនទាន់អភិវឌ្ឍ ស្ថិតនៅជិតបឹង Narte ដែលជាជម្រករបស់សត្វក្រៀល ភេ និងកន្ធាយសមុទ្រ សម្រាប់ធ្វើសំបុក ៕

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បង្ហាញសេចក្ដីពិស្ដារនៃសេចក្តីព្រាងអនុស្សរណៈ ១៤ចំណុច ជាមួយអាមេរិក

2026/06/12 06:55:45 pm        40
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់នៅថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) នេះ បានចេញផ្សាយ​សេចក្ដី​លម្អិតនៃសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១៤ចំណុច រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ដោយបង្ហាញពីភាពខុសគ្នាយ៉ាង​ច្រើន​ពីលក្ខខណ្ឌ ​ដែលត្រូវ​បានរាយការណ៍ពីមុនដោយសារព័ត៌មាន Axios ទាក់ទងនឹងការបន្ធូរបន្ថយទណ្ឌកម្ម ទ្រព្យសម្បត្តិអ៊ីរ៉ង់ដែល​ត្រូវបាន​ ការប្តេជ្ញាចិត្ត ក្នុងការកសាងឡើងវិញ និងវិសាលភាពនៃការចរចានាពេលអនាគត។យោងតាមសារព័ត៌មាន​ Mehr បាន​ឲ្យ​ដឹង​ថា សេចក្តីព្រាងនេះមាន ១៤ចំណុច ហើយនៅតែត្រូវឆ្លងកាត់ការពិនិត្យឡើងវិញ និងការអនុម័តចុងក្រោយដោយអាជ្ញាធរពាក់ព័ន្ធ​របស់​អ៊ីរ៉ង់។ កំណែដែលបានរាយការណ៍ទាំង២ មាន​ចំណុចរួម​សំខាន់ៗមួយចំនួន ប៉ុន្តែភាពខុសគ្នាយ៉ាង​ច្រើន​លេចឡើងនៅក្នុងរបៀបដែលគោលបំណងទាំងនោះ នឹងត្រូវបានអនុវត្ត។សារព័តព័ត៌មាន Axios បានរាយការណ៍អំពីការ «ពង្រីក» រយៈពេល ៦០ ថ្ងៃនៃបទឈប់បាញ់ដែលមានស្រាប់ ក្នុង​នោះ​រួមមាន​ទាំងនៅក្នុងប្រទេសលីបង់ផង​ដែរ​ ខណៈពេលដែលការចរចានុយក្លេអ៊ែរនៅតែបន្ត​។ ផ្ទុយទៅវិញ សេចក្តីព្រាងដែលបានចេញផ្សាយដោយសារព័ត៌មាន​ Mehr អំពាវនាវឲ្យ​មានការបញ្ឈប់អរិភាព «ភ្លាមៗ និងជាអចិន្ត្រៃយ៍» លើគ្រប់សមរភូមិ ក្នុង​នោះ​រួមទាំងនៅ​លីបង់ផង​ដែរ ដោយ​បន្ទាប់មក បើក​ការចរចារយៈពេល ៦០ថ្ងៃ ឆ្ពោះទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយ។ជាង​នេះ​ទៀត ក្រៅពី​ចំណុចផ្សេង របាយការណ៍ទាំង២ ក៏មាន​ភាព​ខុសគ្នាដែរ ជុំវិញ​ការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ សារព័ត៌មាន​ Axios បានរាយការណ៍ពីការបើកឡើងវិញ «ភ្លាមៗ» នៃផ្លូវទឹកយុទ្ធសាស្ត្រដោយមិនមាន​ការ​បង់ថ្លៃ​សេវា និងការស្តារបរិមាណដឹកជញ្ជូនឲ្យ​ទៅកាន់កម្រិត​ធម្មតាឡើងវិញ។ តែ​សេចក្តីព្រាងដែលត្រូវ​បានរាយការណ៍ដោយអ៊ីរ៉ង់ ចែងអំពីការបើកច្រកសមុទ្រឡើងវិញ ក្នុងរយៈពេល ៣០​ថ្ងៃ និងសម្របសម្រួលជាមួយអ៊ីរ៉ង់។គួរ​បញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ អ៊ីរ៉ង់បានបញ្ជាក់​ថា «ផ្នែកសំខាន់» ក្នុង​អត្ថបទនៃការយោគយល់ ជាមួយសហរដ្ឋអាមេរិក ត្រូវបានបញ្ចប់ហើយ​ ខណៈពេលដែលចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា ធ្វើឲ្យ​ខូចដល់វឌ្ឍនភាព តាមរយៈការផ្លាស់ប្តូរជំហរ៕

សង្ឃនាយក៖ ទំហំនៃការបំផ្លិចបំផ្លាញនៅលីបង់មិនដូចអ្វីពីមុននោះទេ

2026/06/12 06:54:02 pm        28
លោក Elias Kfoury គឺជាសង្ឃនាយកអូស្សូដក់ក្រិកនៅទីក្រុង Tyre ដែលធ្លាប់ឆ្លងកាត់សង្រ្គាមជាច្រើនលើកក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ និយាយថា ទំហំនៃការបំផ្លិចបំផ្លាញនៅលីបង់មិនដូចអ្វីដែលលោកធ្លាប់បានឃើញពីមុននោះទេ ។លោក Kfoury និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ច្បាស់ណាស់ថា នេះគឺជាឆ្នាំដ៏លំបាកបំផុត ។ ការវាយប្រហារធ្វើឲ្យប៉ះពាល់ពលរដ្ឋ ពួកគេពុំបានលើកលែងឡើយ សូម្បីមនុស្ស ថ្ម ទីកន្លែងគោរពបូជា ឬវត្ថុបុរាណ ។គ្រិស្តសាសនិក បានរស់នៅតំបន់ភាគខាងត្បូងលីបង់ជាយូរមកហើយតាំងពីពេលដែលកើតមានសាសនា ហើយសព្វថ្ងៃពួកគេមានចំនួនស្មើនឹងប្រហែល ៣០ភាគរយនៃពលរដ្ឋសរុបរបស់លីបង់ ។លោក Kfoury បានប៉ាន់ប្រមាណថា យោធាអ៊ីស្រាអែលបណ្តាលឲ្យខូចខាតកន្លែងគោរពបូជាតម្លៃប្រហែលជាង ១០០លានដុល្លារនៅតំបន់ភាគខាងត្បូងលីបង់ ។ ព្រះវិហារកាតូលិក St. George Melkite រងការខូចខាតដោយសារការវាយប្រហាររបស់អ៊ីស្រាអែល អំឡុងសង្រ្គាមលើកមុន ហើយបច្ចុបន្នក្លាយជាអគារបាក់បែក ៕

ប៊ុលហ្គារី បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតពហុជាតិ Strike Back 26

2026/06/12 06:52:05 pm        30
ប្រទេសប៊ុលហ្គារី បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតពហុជាតិ “Strike Back 26” កាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះមានការចូលរួមរបស់ទាហាន ១.៥០០នាក់ មកពីប្រទេសចំនួន ៦ ។សមយុទ្ធនេះដែរ ដឹកនាំដោយកងពលតូចមេកានិក Tundzha លេខ ២ ដោយបានប្រមូលផ្តុំកម្លាំងមលកពីប៊ុលហ្គារី សហរដ្ឋអាមេរិក អ៊ីតាលី ទួរគី និងរ៉ូម៉ានី ក្នុងនោះមានការចូលរួមពីគ្រឿងយុទ្ធោបករណ៍ជិត ៤២០គ្រឿង ។រថពាសដែក បានបាញ់គ្រាប់ពិត អំឡុងសមយុទ្ធនេះ ខណៈទាហានប្រតិបត្តិការយានដ្រូន និងធ្វើតេស្តបច្ចេកវិទ្យាយានគ្មានមនុស្សបើកថ្មី ។រដ្ឋមន្រ្តីការពារជាតិប៊ុលហ្គារីលោក Dimitar Stoyanov បានអង្កេតសមយុទ្ធនេះ ហើយលោកបាននិយាយជាមួយទាហានដែលបានចូលរួមមកពីប្រទេសជាច្រើន ។លោក Stoyanov និយាយថា អ្វីដែលលោកឃើញ បានធ្វើឲ្យលោកសប្បាយចិត្ត ហើយលោកអាចនិយាយបានថា វឌ្ឍនភាពលើកងកម្លាំងជើងគោក ក្នុងការប្រើប្រាស់យានគ្មានមនុស្សបើក ហើយនិងបច្ចេកវិទ្យាថ្មី ៕

ពលរដ្ឋអ៊ីស្រាអែល បង្ហាញក្តីសង្ឃឹម និងមន្ទិលសង្ស័យចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់

2026/06/12 06:39:52 pm        27
នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋអ៊ីស្រាអែល បានបង្ហាញពីអារម្មណ៍ច្របូកច្របល់របស់ពួកគេលាយឡំក្តីសង្ឃឹមផង និងមន្ទិលសង្ស័យផងចំពោះសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្រោយលោកប្រធានាធិបតី Donald Trumpនិយាយថា កិច្ចព្រមព្រៀងអាចនឹងត្រូវបានចុះហត្ថលេខាក្នុងពេលដ៏ខ្លីខាងមុខនេះ អាចនៅចុងសប្តាហ៍នេះតែម្តង បើទោះបីជាទីក្រុងតេអេរ៉ង់និយាយថា ពួកគេពុំទាន់បានសម្រេចចិត្តចុងក្រោយក៏ដោយ ។លោក Uri Pozniansky គឺជាពលរដ្ឋអ៊ីស្រាអែលវ័យ ៣៨ឆ្នាំមួយរូបនិយាយថា បើពួកយើងទទួលយកការសម្រេចចិត្ត វានឹងល្អសម្រាប់ពួកយើង ហើយនិងប្រជាជនរបស់ពួកយើង ជាពិសេសនៅតំបន់ភាគខាងជើងអ៊ីស្រាអែល ពីព្រោះថា បច្ចុប្បន្នពួកយើងរស់នៅសុខស្រួលនៅតំបន់ភាគកណ្តាល ប៉ុន្តែបងប្អូនរបស់ពួកយើង ពលរដ្ឋរបស់ពួកយើងរស់នៅមិនសុខស្រួលនោះទេនៅតំបន់ភាគខាងជើង ពួកគេគ្មានជីវិតដូចជាពួកយើងនោះទេ ។កិច្ចព្រមព្រៀង បើសិនជាបានបញ្ជាក់ពិតមែន នឹងក្លាយជាការទម្លុះភាពទាល់ច្រកផ្នែកការទូតដ៏សំខាន់បំផុតមិនទាន់មាន ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ៣ខែ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យតម្លៃថាមពលហក់ឡើងខ្ពស់ ក្រោយអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ពុំឲ្យមានការដឹកជញ្ជូន ។ចាប់តាំងពីពាក់កណ្តាលខែមីនារហូតមក លោក Trump អះអាងម្តងហើយម្តងទៀតថា កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម ជិតកើតមានហើយ ៕

ទិន្នន័យផ្លូវការបង្ហាញថា អតិផរណា នៅបារាំង កើនឡើងដល់ ២,៤ភាគរយ ក្នុងខែឧសភា

2026/06/12 06:37:31 pm        27
ដោយ​បញ្ជាក់ពីការព្យាករបឋម ទិន្នន័យផ្លូវការពីទីភ្នាក់ងារស្ថិតិជាតិបារាំង INSEE បានបង្ហាញនៅថ្ងៃសុក្រ ទី១២ ខែមមិថុនា ឆ្នាំ២០២៦) នេះថា តម្លៃទំនិញប្រើប្រាស់ នៅប្រទេសបារាំង បានកើនឡើង ២,៤ភាគរយ​ ធៀបនឹងឆ្នាំមុន នៅក្នុងខែឧសភា ឆ្នាំ២០២៦ នេះ ពោល​គឺ​ឡើងពីកម្រិត​ ២,២ភាគរយ​ នៅក្នុងខែមេសា។​ការកើនឡើងនេះភាគច្រើនត្រូវបានជំរុញដោយតម្លៃថាមពល ដែលបានកើនឡើង ១៦,៦ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​ ដែលគាំទ្រដោយការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈ ១១,៣ភាគរយ​។ អតិផរណាសេវាកម្មក៏បានកើន​ឡើង​លឿន​ផងដែរ ដោយឡើងដល់ ២,១ភាគរយ បើធៀបទៅនឹងខែមុន។ផ្ទុយទៅវិញ កំណើនតម្លៃអាហារបានថយ​ចុះបន្តិចមកត្រឹម ១,១ភាគរយ​ ខណៈដែលតម្លៃទំនិញផលិតពីរោង​ចក្រ​ នៅតែមិនប្រែប្រួល គឺ​នៅ​កម្រិតដក ០,៦ភាគរយ​។ អតិផរណាមូលដ្ឋាន ដែលមិនរាប់បញ្ចូលទំនិញងាយនឹងប្រែប្រួល​ឡើង​ចុះ​ បានកើនឡើងដល់ ១,៥ភាគរយ​ នៅក្នុងខែឧសភា ដោយ​ឡើង​ពី​ ១,២ភាគរយ នៅក្នុងខែមេសា។ចំណែក​សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ដែលសម្របសម្រួលដោយសហភាពអឺរ៉ុប (EU) បានកើនឡើង ២,៨ភាគរយ ក្នុងខែឧសភា ធៀបនឹងឆ្នាំមុន ដោយ​កើនឡើងពី ២,៥ភាគរយ ក្នុងខែមេសា។ មន្ត្រីបាននិយាយថា តួលេខទាំងនេះ បង្ហាញពីការកើនឡើងបន្តិចបន្តួចនៃអតិផរណា ដែលភាគច្រើនបណ្តាលមកពីថ្លៃថាមពលឡើង​ខ្ពស់​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM