អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា

ព័ត៌មានអន្តរជាតិ

ការឆ្លើយតបនឹងដង្កូវស៊ីសាច់អាមេរិក នឹងផ្តោតសំខាន់លើរដ្ឋ Texas, New Mexico, Arizona និងរដ្ឋ California

2026/06/12 06:34:35 pm        37
រដ្ឋមន្រ្តីកសិកម្មសហរដ្ឋអាមេរិកលោកស្រី Brooke Rollins និយាយថា កិច្ចខិតខំ ដើម្បីទប់ស្កាត់ការរីករាលដាលសត្វរុយបង្កឲ្យមានដង្កូវស៊ីសាច់នៅជិតព្រំដែនរដ្ឋ Texas កំពុងចាប់ផ្តើមហើយ បន្ទាប់ពីការរកឃើញកាលពីពេលថ្មីៗនេះ ជំរុញឲ្យមានការឆ្លើយតបពាក់ព័ន្ធនឹងសត្វរុយគ្មានមេរោគរាប់លានក្បាលដែលត្រូវបានដោះលែងឲ្យនៅលើដី និងនៅលើអាកាស ។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង La Pryor រដ្ឋ Texas លោកស្រី Rollins និយាយថា សត្វរុយគ្មានមេរោគ ៤លានក្បាល ត្រូវបានដោះលែងឲ្យនៅលើដី និង ៤លានក្បាលទៀត ត្រូវបានដោះលែងឲ្យនៅលើអាកាស បន្ទាប់ពីការរកឃើញដំបូងនៅក្នុងរដ្ឋ ។លោកស្រីថា ក្រៅពីការរកឃើញលើកទី ២ដែលនៅចម្ងាយពីគ្នាប្រហែល ៨គ.ម ពួកយើងពុំបានរកឃើញទៀតនោះទេនៅតំបន់នោះ ហើយការងារបច្ចេកវិទ្យាដំណើរការទៅយ៉ាងរលូន ។លោកស្រីនិយាយទៀតថា ក្រសួងកសិកម្មសហរដ្ឋអាមេរិកផ្តោតសំខាន់លើធនធានរបស់ខ្លួនយ៉ាងចម្បងលើរដ្ឋ Texas ក៏ដូចជារដ្ឋជិតខាង New Mexico, Arizona និងរដ្ឋ California ៕

មេដឹកនាំក្នុងតំបន់ និងជនសកម្មប្រយុទ្ធ IS ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស នៅភាគខាងកើតអ៊ីរ៉ាក់

2026/06/12 06:32:10 pm        30
យោធាអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាថា ជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ពីរនាក់ ក្នុងនោះមានមេដឹកនាំក្នុងតំបន់ម្នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារតាមអាកាសពីរលើក នៅក្នុងខេត្ត Diyala ភាគខាងកើតប្រទេសអ៊ីរ៉ាក់ យន្តហោះចម្បាំង F-16 របស់អ៊ីរ៉ាក់ បានធ្វើការវាយប្រហារតាមអាកាសលើទីតាំងរបស់ក្រុមសកម្មប្រយុទ្ធ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងតាមដានរយៈពេលជាច្រើនខែ និងការស៊ើបការណ៍សម្ងាត់ដ៏ត្រឹមត្រូវ។ នេះបើយោងតាមការចុះផ្សាយរបស់អង្គភាពព័ត៌មានសន្តិសុខនៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់។បន្ទាប់ពីការវាយប្រហារតាមអាកាស កងកម្លាំងជើងគោកអ៊ីរ៉ាក់ ដែលត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងនោះសម្រាប់ប្រតិបត្តិការបោសសម្អាត បានរកឃើញសាកសពពីរនាក់ ដែលម្នាក់ក្នុងចំណោមពួកគេ ត្រូវបានគេស្គាល់ថា ជាមេដឹកនាំជាន់ខ្ពស់ក្នុងតំបន់ Mohannad Karim Ali។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាននេះ។ខណៈពេលដែលប្រទេសអ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើ IS ក្នុងឆ្នាំ ២០១៧ សមាជិកដែលនៅសេសសល់របស់ក្រុមនេះ នៅតែបន្តវាយប្រហារកងកម្លាំងសន្តិសុខ និងជនស៊ីវិលនៅក្នុងទីក្រុង វាលខ្សាច់ និងតំបន់ដាច់ស្រយាល។ ចាប់តាំងពីពេលនោះមក អាជ្ញាធរបានបង្កើនយុទ្ធនាការតាមអាកាស និងថ្មើរជើងប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ IS៕

រលកកម្តៅវាយប្រហារខេត្ត Sindh របស់ប៉ាគីស្ថាន ខណៈសីតុណ្ហភាពកើនឡើងដល់ជាង ៥០អង្សាសេ

2026/06/12 06:30:00 pm        29
ក្រសួងឧតុនិយមប៉ាគីស្ថាននិយាយថា ប្រជាពលរដ្ឋរស់នៅក្នុងខេត្តភាគខាងត្បូង Sindh របស់ប៉ាគីស្ថាន រងផលប៉ះពាល់ខ្លាំងដោយសារលកកម្តៅ ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៥១អង្សាសេ ។ ទិន្នន័យបញ្ចេញដោយការិយាអាកាសធាតុឃើញថា ទីក្រុង Shaheed Benazirabad និងទីក្រុង Dadu រកឃើញសីតុណ្ហភាពកើនឡើងដល់ ៥១អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងខេត្ត Sindh ។ តំបន់បុរាណវិទ្យាប្រវត្តិសាស្ត្រ Mohenjodaro រកឃើញសីតុណ្ហភាព ៥០,៥អង្សាសេ ខណៈទីក្រុង Larkana និងទីក្រុង Jacobabad សីតុណ្ហភាពឈានដល់ ៥០អង្សាសេ ។ ក្រសួងឧតុនិយមប៉ាគីស្ថាន និយាយថា ទីក្រុង Hyderabad រកឃើញមានសីតុណ្ហភាព ៤៧អង្សាសេ ខណៈអាកាសយានដ្ឋាន Hyderabad រកឃើញសីតុណ្ហភាព ៤៨អង្សាសេ ។ នៅទីក្រុង Hyderabad អ្នកស្រុករៀបរាប់ថា រលកកម្តៅពិបាកស៊ូទ្រាំខ្លាំងណាស់ ។ លោក Ahmed Musa គឺជាអ្នកស្រុកម្នាក់និយាយថា សីតុណ្ហភាពបានកើនឡើងដល់ ៤៩អង្សាសេ ឬខ្ពស់ជាងនេះ ធ្វើឲ្យពួកយើងមិនអាចឈរបាននោះទេ សូម្បីតែនៅក្រោមម្លប់ ។ លោកថា ពលរដ្ឋងាកទៅស្លៀកពាក់សម្លៀកបំពាក់សើម ដើម្បីអាចបន្តដំណើរទៅមុខបាន ៕

ការបាញ់ប្រហារនៅខាងក្រៅលំនៅឋានរបស់អភិបាលក្រុង Aden ក្នុងប្រទេសយេម៉ែន សម្លាប់មនុស្ស ៤នាក់

2026/06/12 06:27:45 pm        43
អាជ្ញាធរមូលដ្ឋានបាននិយាយនៅថ្ងៃសុក្រនេះថា មនុស្ស ៤នាក់ បានស្លាប់ និងជាច្រើននាក់ទៀត រងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅខាងក្រៅលំនៅឋានរបស់លោក Abdul-Rahman Sheikh អភិបាលក្រុងកំពង់ផែ Aden ភាគខាងត្បូងប្រទេសយេម៉ែន។ យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរក្រុង Aden ការវាយប្រហារ បានកើតឡើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅពេលដែលខ្មាន់កាំភ្លើងនោះ បានបើកការបាញ់ប្រហារទៅលើឆ្មាំសន្តិសុខ នៅខាងក្រៅលំនៅឋានរបស់លោកអភិបាលក្រុង។ កងកម្លាំងសន្តិសុខ បានចាប់ផ្តើមប្រតិបត្តិការដេញតាមភ្លាមៗ ហើយបានសម្លាប់អ្នកវាយប្រហារនោះ។សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា ទាហានម្នាក់ និងគូស្វាមីភរិយាជនជាតិស៊ីរីមួយគូ បានស្លាប់ នៅក្នុងការបាញ់ប្រហារនេះ ខណៈដែលមនុស្សជាច្រើននាក់ទៀត បានរងរបួស។ គូស្វាមីភរិយានេះ ដែលជាវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកម្នាក់ កំពុងឆ្លងកាត់តំបន់នោះ នៅពេលដែលពួកគេ ត្រូវបានបាញ់ប្រហារ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។កាលៈទេសៈជុំវិញហេតុការណ៍នេះ នៅតែមិនទាន់ច្បាស់លាស់នៅឡើយ៕

ចិនព្រមានពីហានិភ័យទឹកជំនន់ធ្ងន់ធ្ងរនៅតំបន់វាលខ្សាច់ក្នុងខេត្ត Xinjiang

2026/06/12 06:25:44 pm        30
ចិនបានព្រមានតំបន់សហគមន៍វាលខ្សាច់នៅភាគពាយព្យខេត្ត Xinjiang និងតំបន់ក្បែរគ្នា ឲ្យត្រៀមខ្លួនសម្រាប់ទឹកជំនន់ធ្ងន់ធ្ងរ ក្នុងរដូវក្តៅនេះ បង្កឡើងដោយសារសីតុណ្ហភាពខ្ពស់ខុសប្រក្រតី ភ្លៀងធ្លាក់ខ្លាំង និងការរលាយផ្ទាំងទឹកកឆាប់រហ័ស ។ទូរទស្សន៍រដ្ឋ CCTV រាយការណ៍នៅថ្ងៃសុក្រនេះថា វាលខ្សាច់ Taklamakan ស្ថិតក្នុងខេត្ត Xinjiang ដែលជាវាលខ្សាច់ធំជាងគេបំផុតរបស់ចិន បានជួបទឹកជំនន់លើកដំបូងប្រចាំឆ្នាំ កាលពីដើមខែមិថុនានេះ ធ្វើឲ្យទឹកទន្លេ Tarim ឡើងដល់កម្រិតខ្ពស់ ។ស្របពេលវាលខ្សាច់ Taklamakan ជួបប្រទះទឹកជំនន់ស្រដៀងគ្នា ចាប់តាំងពីឆ្នាំ ២០២១រហូតមកនោះ តាមធម្មតាទឹកជំនន់បែបនេះ កើតឡើងនៅអំឡុងខែសីហា ពេលដែលសីតុណ្ហភាពឡើងក្តៅខ្លាំងដល់កម្រិតកំពូល ។ទោះបីជាយ៉ាងណាក៏ដោយ សីតុណ្ហភាពបានហក់ឡើងខ្ពស់ច្រើននៅដើមឆ្នាំនេះ ។ នៅថ្ងៃទី ១២ ខែមិថុនា ខេត្ត Xinjiang មើលឃើញសីតុណ្ហភាពក្តៅជាងមុន ៧,៣អង្សាសេ ពោលគឺកើនឡើងដល់ ៣៨អង្សាសេ ។ តំបន់ភាគខាងលិច និងតំបន់ភាគខាងត្បូងខេត្ត Xinjiang បានមើលឃើញភ្លៀងធ្លាក់ញឹកញាប់ផងដែរ កាលពីពេលថ្មីៗនេះ ។ទូរទស្សន៍ CCTV រាយការណ៍ថា ទឹកភ្លៀងនៅតំបន់មួយចំនួន បានកើនឡើងទ្វេដង ឬត្រីដង ច្រើនជាងកម្រិតមធ្យមជាប្រវត្តិសាស្រ្តនៅដើមខែមិថុនានេះ ៕

ឧត្តមសេនីយ៍ជាន់ខ្ពស់ NATO៖ រុស្ស៊ីមិនមានផែនការវាយប្រហារទឹកដីរបស់ប្រទេសសមាជិករបស់អង្គ ការនេះទេ

2026/06/12 06:23:35 pm        36
មេបញ្ជាការយោធាជាន់ខ្ពស់របស់ប្លុកនេះ បាននិយាយថា រុស្ស៊ីមិនមានគម្រោងវាយប្រហារទឹកដីរបស់ ប្រទេសជាសមាជិករបស់អង្គការណាតូទេ ទោះបីជាមានការព្រមានពីមន្ត្រីអឺរ៉ុបមួយចំនួនថា សមាជិកគួរតែត្រៀមខ្លួនសម្រាប់ការប៉ះទង្គិចគ្នាដោយអាវុធជាមួយទីក្រុងមូស្គូក៏ដោយ។រដ្ឋសមាជិកណាតូនីមួយៗ បានអនុម័តផែនការ ដើម្បីបង្កើនការចំណាយលើការការពារជាតិរបស់ពួកគេយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំ ២០២២ ដោយលើកឡើងពីជម្លោះអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងមិនវាយប្រហារប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកទេ លុះត្រាតែមានការវាយប្រហារជាមុនសិន។លោកឧត្តមសេនីយ៍ Alexus Grynkewich មេបញ្ជាការយោធារបស់ណាតូប្រចាំអឺរ៉ុប ដែលត្រូវបានស្រង់សម្តីដោយសារព៏ត៌មាន Financial Times បាននិយាយក្នុងអំឡុងពេលពិភាក្សាមួយនៅពិព័រណ៍អាកាសចរណ៍ ILA Berlin Air Show នៅក្នុងទីក្រុងប៊ែរឡាំង កាលពីថ្ងៃព្រហស្បតិ៍ថា៖«ខ្ញុំបានតាមដានព័ត៌មានស៊ើបការណ៍សម្ងាត់យ៉ាងដិតដល់»។ លោកឧត្តមសេនីយ៍រូបនេះ បានបន្ថែមថា៖«រុស្ស៊ីមិនកំពុងស្វែងរកជម្លោះទេ... ពួកគេយល់ពីពាក្យថា «សម្ព័ន្ធភាពការពារជាតិ» ហើយពួកគេយល់ថា យើងមានគុណសម្បត្តិមិនស៊ីមេទ្រីមួយចំនួន»៕

ព្យុះកួចវាយប្រហាររដ្ឋ Illinois ខណៈព្យុះជាច្រើនបោកបក់ឆ្លងកាត់តំបន់ Midwest របស់អាមេរិក

2026/06/12 06:21:05 pm        28
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញព្យុះកួច បានវាយប្រហាររដ្ឋ Illinois ខណៈព្យុះជាច្រើនបោកបក់ឆ្លងកាត់តំបន់ Midwest របស់សហរដ្ឋអាមេរិក ហើយអាកាសធាតុអាក្រក់ បានកើនឡើងយ៉ាងឆាប់រហ័ស ធ្វើឲ្យមានការឃ្លាំមើលព្យុះកួច និងទឹកជំនន់ ។ រូបភាពវីដេអូឃ្លីបរបស់សាក្សី ឃើញព្យុះកួចវាយប្រហារទីក្រុង Streator រដ្ឋ Illinois ស្ថិតនៅចម្ងាយប្រហែល ១២៩គ.ម ភាគនិរតីទីក្រុង Chicago ក្នុងនោះសំឡេងសឺរ៉ែន បានបន្លឺឡើង ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងរងគ្រោះពីផ្ទះ បង្គោលភ្លើង ភ្លើងស្តុប និងប្លង់ផ្លូវ ដែលផ្គូរផ្គងជាមួយរូបភាពផ្កាយរណបនៅតំបន់នោះ ។ សេវាកម្មអាកាសធាតុជាតិសហរដ្ឋអាមេរិក បានព្រមានពីការគំរាមកំហែងកើនឡើងរបស់ព្យុះកួច ហើយអាកាសធាតុអាក្រក់ ត្រូវបានគេរំពឹងថានឹងបន្តមានរហូតដល់ចុងសប្តាហ៍នេះ ។ តំបន់នៅក្នុងទីក្រុង Chicago ត្រូវបានដាក់ក្នុងកម្រិតហានិភ័យព្យុះធ្ងន់ធ្ងរទី ៤ ដែលស្ថិតនៅក្នុងកម្រិតព្យុះទាំង ៥ ៕

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon ត្រូវ​ជាប់ពន្ធនាគារ ៣០​ឆ្នាំ ជុំវិញឧប្បត្តិហេតុ​យាន​ដ្រូន នៅ​កូរ៉េខាងជើង

2026/06/12 06:18:58 pm        26
តុលាការកូរ៉េខាងត្បូងបានកាត់ទោសអតីតប្រធានាធិបតី លោក Yoon Suk Yeol ឲ្យ​ជាប់ពន្ធនាគារ ៣០ឆ្នាំ នៅថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) នេះ​ ពាក់​ព័ន្ធ​នឹង​ករណីបញ្ជូនយាន​ដ្រូន​យោធាចូលទៅក្នុងដែន​ដី​របស់​ប្រទេសកូរ៉េខាងជើង ជាចំណាត់​មួយដែលរដ្ឋ​អាជ្ញាបានអះអាងថា មានគោលបំណងបង្កើតលេស ដើម្បី​ប្រកាសច្បាប់អាជ្ញាសឹកដ៏មហន្តរាយរបស់លោក នៅឆ្នាំ២០២៤។ការ​បង្ហោះ​យានដ្រូន ​ ២ខែមុនពេលលោក​ Yoon ផ្អាកការគ្រប់គ្រងស៊ីវិល បានបង្កឲ្យ​មានកំហឹង នៅក្នុងទីក្រុងព្យុងយ៉ាង ដែលបានចោទប្រកាន់កូរ៉េខាងត្បូងថា បានទម្លាក់ខិត្តប័ណ្ណឃោសនាផងដែរ​។ចៅក្រមបានបញ្ជាក់​ថា លោក​ Yoon មានបំណងញុះញង់ទីក្រុងព្យុងយ៉ាង «ឲ្យ​អនុវត្តសកម្មភាពប្រដាប់អាវុធ ឬសកម្មភាពសមមូល ប្រឆាំងនឹងយោធាប្រជាជនកូរ៉េខាងត្បូង»។ នេះបើយោងតាមសេចក្តីសង្ខេបនៃសេចក្តីសម្រេចរបស់ខ្លួន​ដែលសារព័ត៌មាន AFP បាន​ឃើញ​។ចៅក្រម​​បានបន្ថែមថា លោក​ Yoon បានគ្រោងនឹង «បង្កើនភាពតានតឹងយោធាអន្តរកូរ៉េ និងបង្កើតវិបត្តិជាតិ» ដើម្បីឲ្យ​ច្បាប់អាជ្ញាសឹករបស់លោក​មាន​ភាព​ត្រឹម​ត្រូវ​។ អ្នកនាំពាក្យរបស់តុលាការទីក្រុង​សេអ៊ូល បានប្រាប់សារព័ត៌មាន​ AFP នៅថ្ងៃទី១២ ខែមិថុនានេះ​ថា អតីតប្រធានាធិបតីរូប​នេះ​ត្រូវបានកាត់ទោសឲ្យ​ជាប់ពន្ធនាគារ ៣០ឆ្នាំ ពីបទប្រើប្រាស់​យានដ្រូន​លុក​លុយ​។គួរ​បញ្ជាក់ថា លោក​ Yoon កំពុងជាប់ឃុំឃាំង ខណៈពេលដែលលោក​ប្តឹងឧទ្ធរណ៍ជំទាស់​នឹង​ការកាត់ទោសឲ្យ​ជាប់ពន្ធនាគារអស់មួយជីវិត ក្នុង​សំណុំរឿង​ដឹកនាំការបះបោរ ដោយ​ការ​ប្រកាសច្បាប់អាជ្ញាសឹករបស់លោក​។ លោកទទូចថា លោកបានប្រកាសច្បាប់អាជ្ញាសឹក «សម្រាប់តែប្រយោជន៍ជាតិ» ប៉ុណ្ណោះ៕

អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងរដ្ឋគុយបា ដោយបន្ថែមឧបសគ្គដល់​ការនាំចូលប្រេងឥន្ធនៈ

2026/06/12 06:16:27 pm        26
គេហទំព័ររបស់ក្រសួងរតនាគារ បានបង្ហាញកាល​ពី​ថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) ថា សហរដ្ឋអាមេរិក បានចេញទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនប្រេងរដ្ឋគុយបា Union Cuba Petroleo (CUPET) ដោយបន្ថែមឧបសគ្គបន្ថែមទៀត សម្រាប់រដ្ឋាភិបាលកោះនេះ ក្នុងការនាំចូលប្រេងឥន្ធនៈដែលត្រូវការយ៉ាង​ខ្លាំង​។ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើអង្គភាព និងប្រជាជនគុយបាជាច្រើន ក្នុង​នោះ​រួមទាំងប្រធានាធិបតីនៃប្រទេសកោះនេះផងដែរ ខណៈដែលខ្លួនកំពុងប្រឹង​ប្រែង​បង្កើនសម្ពាធលើមេដឹកនាំកុម្មុយនីស្តគុយបា។ទណ្ឌកម្មទាំងនេះ កើតឡើងបន្ទាប់ពីមាន​ការប្រកាសអាសន្នជាតិរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៦ ដែលនឹងដាក់ពន្ធលើប្រទេសណាមួយដែលផ្គត់ផ្គង់ប្រេងទៅកាន់កោះនេះ ជាចំណាត់​ការ​មួយបានដកហូតការនាំចូលប្រេងឥន្ធនៈ ដែលរួមចំណែកដល់ការដាច់ចរន្តអគ្គិសនីពាសពេញ​ប្រទេស​។រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានលើកឡើង​នៅក្នុងសារមួយលើបណ្ដាញ​សង្គមថា៖ «ឥស្សរជនកុម្មុយនិស្តគុយបា បានប្រើប្រាស់ថាមពលជាឧបករណ៍នៃការគ្រប់គ្រងសង្គម និងប្រាក់ចំណេញពីអំពើពុករលួយ»។ប្រទេសគុយបាបានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក​ ហើយបាននិយាយថា ទណ្ឌកម្មរបស់ទីក្រុង​វ៉ាស៊ីនតោន​លើកោះនេះ ស្មើនឹង «អំពើប្រល័យពូជសាសន៍»៕

ចិនបញ្ជាក់ពីការចាប់ខ្លួនពលរដ្ឋអាមេរិកម្នាក់ដែលសង្ស័យថាបានធ្វើចារកម្ម

2026/06/12 06:14:07 pm        29
ក្រសួងការបរទេសចិន បញ្ជាក់នៅថ្ងៃសុក្រនេះពីការចាប់ខ្លួនលោក Min Zin គឺជាពលរដ្ឋម្នាក់របស់សហរដ្ឋអាមេរិក ដោយពួកគេនិយាយថា ពលរដ្ឋម្នាក់នេះ សង្ស័យថា បានធ្វើចារកម្ម និងគំរាមកំហែងដល់សន្តិសុខជាតិចិន ។លោក Lin Jian គឺជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មានថា គេយល់ឃើញថា លោក Min Zin បានក្លាយជាកម្មវត្ថុនៃវិធានការព្រហ្មទណ្ឌដ៏ចាំបាច់ដោយអាជ្ញាធរពាក់ព័ន្ធ លើករណីសង្ស័យថា បានចូលរួមសកម្មភាពចារកម្មដែលធ្វើឲ្យគ្រោះថ្នាក់ដល់សន្តិសុខជាតិចិន ។លោកបន្តថា ភាគីចិនបានជូនដំណឹងទៅកាន់អគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំនៅទីក្រុង Guangzhou ហើយសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់លោក Min Zin ត្រូវបានការពារយ៉ាងពេញលេញ ។លោក Jian បានឆ្លើយសំណួរ ជុំវិញសេចក្តីរាយការណ៍របស់កាសែត New York Times ថា លោក Min Zin បានបាត់ខ្លួននៅទីក្រុង Kunming ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសចិន កាលពីសប្តាហ៍មុន ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM