អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា

ព័ត៌មានអន្តរជាតិ

កសិករនៅនីហ្សេរីយ៉ាកំពុងបោះបង់ចោលដីស្រែចម្ការរបស់ពួកគេ ដោយសារតែការវាយប្រហារដោយក្រុមប្រដាប់អាវុធ

2026/06/12 06:12:12 pm        24
រយៈពេលប៉ុន្មានសប្តាហ៍ទៀតចូលដល់រដូវវស្សាប្រចាំឆ្នាំដ៏សំខាន់របស់ប្រទេសនីហ្សេរីយ៉ា កសិករនៅទូទាំងភាគខាងជើង កំពុងបោះបង់ចោលដីស្រែចម្ការរបស់ពួកគេ ដោយសារតែការវាយប្រហារដោយក្រុមប្រដាប់អាវុធ ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហាររបស់ប្រទេសដែលមានប្រជាជនច្រើនបំផុតនៅអាហ្វ្រិក។ក្រុមជីហាដ និងក្រុមចោរប្លន់ដែលមានជំនាញក្នុងការចាប់ជំរិត ដើម្បីប្រាក់លោះ និងសត្វគោក្របី បានគំរាមកំហែងសហគមន៍នៅភាគខាងជើង និងកណ្តាលប្រទេសនីហ្សេរីយ៉ា ជាកន្លែងដែលពួកគេបើកការវាយឆ្មក់ដ៏សាហាវ និងយកពន្ធពីកសិករដែលចង់ចូលទៅក្នុងវាលស្រែចម្ការរបស់ពួកគេ។បន្ទាប់ពីបង់ប្រាក់លោះ កសិករមួយចំនួនគ្មានលុយនៅសល់សម្រាប់បង់ពន្ធដើម្បីចូលទៅក្នុងដីរបស់ ពួកគេ។ អ្នកផ្សេងទៀតរត់គេចខ្លួន ដោយបន្សល់ទុកវាលស្រែដែលមិនទាន់ដាំដុះនៅក្នុងប្រទេសមួយដែលមនុស្សរាប់លាននាក់ខ្វះអាហារគ្រប់គ្រាន់សម្រាប់បរិភោគជារៀងរាល់ថ្ងៃ។ លោក Ya'u Tumfafi មន្ត្រីម្នាក់នៅផ្សារគ្រាប់ធញ្ញជាតិ Dawanau នៃទីក្រុងKano បាននិយាយថា៖«ហានិភ័យនៃការខ្វះខាតស្បៀងអាហារ គឺខ្ពស់ណាស់ ដោយសារតែកសិករមួយចំនួនធំ មិនអាចចូលទៅកាន់ស្រែចម្ការរបស់ពួកគេបាន ដោយសារតែការវាយប្រហារដោយក្រុមចោរប្លន់ និងក្រុមឧទ្ទាម»៕

WSJ៖ លោក Trump និងសម្ព័ន្ធមិត្ត កំពុងធ្វើការលើផែនការ ដើម្បីលុបការចោទប្រកាន់ទម្លាក់តំណែង​

2026/06/12 06:09:43 pm        19
ដោយបញ្ជាក់ពីរបាយការណ៍មួយនៅក្នុងសារព័ត៌មាន Wall Street Journal (WSJ) មន្ត្រីសេតវិមានម្នាក់បាននិយាយកាល​ពី​ថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) ថា ប្រធានាធិបតីអាមេរិកលោក Donald Trump និងសម្ព័ន្ធមិត្តរបស់លោក កំពុងជំរុញសមាជិក​សភាឲ្យ​អនុម័តសេចក្តីសម្រេច​​មួយដែលមានគោលបំណងលុបចោលការចោទប្រកាន់ទម្លាក់​តំណែង​អាណត្តិទី១ របស់លោក។លោក Trump ត្រូវបានសភាតំណាងរាស្ត្រអាមេរិកចោទប្រកាន់ទម្លាក់តំណែង​ ២ដង ក្នុងអំឡុងរយៈពេល ​៤ឆ្នាំដំបូង ក្នុងការកាន់តំណែងរបស់​លោក​។ លើកទី១ បានចោទប្រកាន់ពីបទរំលោភអំណាច ហើយលោកត្រូវបានសម្រេច​ឲ្យ​រួចទោស​នៅដើមឆ្នាំ២០២០។ លើកទី២ បានចោទប្រកាន់លោកពីបទញុះញង់ឲ្យ​មានការបះបោរ ពាក់​ព័ន្ធ​នឹង​ការវាយប្រហារនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នី​វិមានកាពីតូលរបស់​សហរដ្ឋអាមេរិកដោយអ្នកគាំទ្ររបស់លោក។លោក Trump បានគេចផុតពីការបណ្តេញចេញពីអំណាច ក្នុងករណីទាំង២ ហើយការខឹងហ​សម្បារបស់លោក ចំពោះការចោទប្រកាន់នេះ​ បានជួយជំរុញដល់​យុទ្ធនាការប្រជែង​តំណែង​ប្រធានាធិបតីឆ្នាំ២០២៤ របស់លោក ដែលលោកបានយកឈ្នះលោកស្រី Kamala Harris មកពីគណបក្សប្រជាធិបតេយ្យ។សារព័ត៌មាន WSJ បានរាយការណ៍ថា លោក Trump និងក្រុមរបស់លោកចង់​ឲ្យ​សមាជិកសភាអនុម័តសេចក្តីសម្រេចមួយដែលមានគោលបំណងលុបចោលការចោទប្រកាន់ទម្លាក់តំណែង​នេះ។ មន្ត្រីសេតវិមានបានប្រាប់អ្នកសារព័ត៌មានថា មន្ត្រីសេតវិមានបានជំរុញយ៉ាងខ្លាំងឲ្យ​មានវឌ្ឍនភាពលើបញ្ហានេះ៕

កាណាដាចាប់ផ្តើមព្រឹត្តិការណ៍ World Cup ជាមួយនឹងការវិនិយោគវិស័យ​កីឡាជាង ៧៥០លានដុល្លារ

2026/06/12 04:33:10 pm        20
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានប្រារព្ធពិធីបើកព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ កាលពី​ថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) ដោយបានបង្ហាញពីការវិនិយោគរបស់រដ្ឋាភិបាលលើវិស័យកីឡាដ៏ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ ខណៈព្រឹត្តិការណ៍ប្រកួត​បាល់​ទាត់ពិភពលោកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ កំពុងដំណើរការនៅទូទាំងតំបន់​អាមេរិកខាងជើង។លោក Carney បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជាលើកដំបូង ការប្រកួតបាល់ទាត់ពិភពលោកផ្នែកបុរស (FIFA Men's World Cup) នឹងត្រូវលេងនៅប្រទេសកាណាដា។ ដោយមាន​ការប្រកួតនៅទីក្រុង Vancouver និង Toronto បារកីឡា សណ្ឋាគារ និងបន្ទប់ទទួលភ្ញៀវ នឹងពោរពេញទៅដោយអ្នកគាំទ្រមកពីទូទាំងប្រទេសកាណាដា និងជុំវិញពិភពលោក»។លោកបានកត់សម្គាល់ថា រដ្ឋាភិបាលកាណាដាបានធ្វើការវិនិយោគដ៏ធំបំផុតលើវិស័យកីឡា ក្នុងប្រវត្តិសាស្ត្ររបស់​ប្រទេស​ ដោយបានប្តេជ្ញាចិត្តលៃ​ទឹក​ប្រាក់​ជាង ៧៥០លានដុល្លារ ដើម្បីគាំទ្រដល់អត្តពលិកគ្រប់កម្រិត។ មូលនិធិនេះគាំទ្រដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលបាល់ទាត់ជាតិកាណាដា និងរួមបញ្ចូលគម្រោងបាល់ទាត់ចំនួន ៣៣០​ ដែលត្រូវបានប្រកាសកាលពីខែមុន រាប់​ចាប់ពីការមើលការប្រកួតផ្សាយ​ផ្ទាល់ រហូតដល់កម្មវិធីវប្បធម៌ដែលមានប្រធានបទបាល់ទាត់។លោកនាយករដ្ឋមន្ត្រី បានបន្ថែម​ថា៖ «ព្រឹត្តិការណ៍ FIFA World Cup ត្រូវបានគេព្យាករថា នឹងបង្កើត និងគាំទ្រការងារជិត ២៥.០០០កន្លែង និងបន្ថែម ២ពាន់លានដុល្លារដល់សេដ្ឋកិច្ចរបស់ប្រទេសកាណាដា»។គួរបញ្ជាក់​ថា ការប្រកួតនេះ ដែលរៀបចំរួមគ្នាដោយកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមពីថ្ងៃទី​១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ហើយ​ប្រមូលផ្តុំប្រទេសចំនួន ៤៨ សម្រាប់ការប្រកួតចំនួន ១០៤ប្រកួត​ នៅទូទាំងទីក្រុងចំនួន ១៦។ កាណាដានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតចំនួន ១៣ប្រកួត នៅទីក្រុង Toronto និង Vancouver៕

អ្នក​ចម្រៀង Shakira និង Burna Boy ធ្វើ​ឲ្យ​អ្នកទស្សនារំភើប​រីករាយ ក្នុងពិធីបើកព្រឹត្តិការណ៍ World Cup

2026/06/12 04:31:00 pm        50
តារាចម្រៀង​ស្រី Shakira និងអ្នក​ចម្រៀងប្រុស​សញ្ជាតិ​នីហ្សេរីយ៉ា Burna Boy បានធ្វើឲ្យ​អ្នកទស្សនាអង្គុយ​មិន​ជាប់​នឹង​កៅអីរបស់ពួកគេ ក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតបាល់​ទាត់ពិភពលោក​ឆ្នាំ២០២៦ (2026 World Cup) នៅឯកីឡដ្ឋាន​ Estadio Azteca កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) នៅ​មុនការប្រកួតបើកឆាក រវាងក្រុម​សហម្ចាស់ផ្ទះ គឺម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង។អំ​ឡុងការ​សម្ដែង​ដ៏​គួរ​ឲ្យ​ជក់ចិត្ត​នោះ​ គេបាន​ឃើញ​​អ្នករាំនាំ​គ្នា​រាំ​​ជុំវិញពានចម្លង​ World Cup ខណៈពេលដែលកាំជ្រួចភ្ញីបានផ្ទុះឡើងនៅឯ​ពហុកីឡដ្ឋានប្រវត្តិសាស្ត្រដែលអាច​ផ្ទុកមនុស្ស ៨០.០០០នាក់ ជា​ទី​ដែលធ្លាប់​បានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ១៩៧០​ និងឆ្នាំ១៩៨៦ ហើយត្រូវបានជួសជុលឡើងវិញ សម្រាប់ការប្រកួតឆ្នាំនេះ។នៅក្នុង​ពេល​វេលា​ដ៏​គួរ​ឲ្យរំភើប​ខ្លាំង​នៃពិធីបើក​នេះ តារាចម្រៀង​ស្រី​សញ្ជាតិ​កូឡុំប៊ី Shakira និងអ្នកចម្រៀង​​ Burna Boy បានច្រៀង​រួម​គ្នា​នូវ​បទ «Dai Dai» ដែលជាបទចម្រៀងផ្លូវការនៃការប្រកួតបាល់​ទាត់​កម្រិត​ពិភពលោក​ ខណៈ​សំឡេងហ៊ោកញ្ជ្រៀវលាន់ចេញ​​ពីហ្វូងមនុស្សយ៉ាង​​កង​រំពង​ពេញ​កីឡដ្ឋាន​។គួរ​បញ្ជាក់ថា ​ការប្រកួតកីឡាបាល់​ទាត់​របស់​ពិភពលោកដែលតែង​កើត​មាន​ឡើង ៤ឆ្នាំម្ដង និង​​ដែលមាន ៤៨ក្រុមចូល​រួម​នេះ​​ ក៏កំពុងត្រូវបានធ្វើជាម្ចាស់ផ្ទះដោយសហរដ្ឋអាមេរិក និងកាណាដាផង​ដែរ​ ហើយនឹងមានការប្រកួតចំនួន ១០៤ប្រកួត ដែលវគ្គផ្តាច់ព្រ័ត្រ នឹង​ត្រូវ​ធ្វើ​ឡើង​នៅរដ្ឋ New Jersey នាថ្ងៃទី១៩​ ខែកក្កដា៕

NYT៖ អាមេរិកគ្រោង​កាត់បន្ថយយន្តហោះចម្បាំង និងនាវាចម្បាំង សម្រាប់ប្រតិបត្តិការណាតូ នៅអឺរ៉ុប

2026/06/12 04:28:43 pm        35
ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អឺរ៉ុប ២រូប សារព័ត៌មាន New York Times (NYT) បានរាយការណ៍នៅថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) នេះថា សហរដ្ឋអាមេរិកមានគម្រោងកាត់បន្ថយយន្តហោះ និងនាវាចម្បាំងយ៉ាងច្រើន ដែលខ្លួនផ្តល់ជូន សម្រាប់ប្រតិបត្តិការរបស់អង្គការណាតូ​ (NATO) នៅតំបន់​អឺរ៉ុប ។សេចក្ដី​រាយ​ការណ៍នេះបានឲ្យ​ដឹង​ថា ការសម្រេចនេះនឹងកម្រិត​សមត្ថភាពរបស់អង្គការ​ណាតូ ក្នុងការបើកការវាយប្រហារចម្ងាយឆ្ងាយ និងធ្វើការឃ្លាំមើល។របាយការណ៍នេះបានបញ្ជាក់​ថា ផែនការរបស់សហរដ្ឋអាមេរិក រួមមានការកាត់បន្ថយចំនួនយន្តហោះចម្បាំង F-16 និង F-15E ពីប្រហែល ១៥០​គ្រឿង មកត្រឹម ១០០គ្រឿង ក៏ដូចជាការកាត់បន្ថយយន្តហោះឈ្លបយកការណ៍នៅ​សមុទ្រ ពី ២៦គ្រឿង មកត្រឹម ១៥គ្រឿង និងការដកយន្តហោះដឹកប្រេងឥន្ធនៈទាំង ​៨គ្រឿង ដែលខ្លួនធ្លាប់ផ្តល់ឲ្យ​អឺរ៉ុប។ជាមួយ​គ្នា​នេះ សារព័ត៌មាន​ NYT បានឲ្យដឹង​ទៀត​ថា គម្រោង​នេះ​ក៏មានគោលបំណងចល័ត​ទៅ​ទីតាំង​ផ្សេង​នូវ​នាវាមុជទឹកបាញ់មីស៊ីល និងនាវាផ្ទុកយន្តហោះ រួមជាមួយនឹងនាវាចម្បាំងជាច្រើនគ្រឿង និងយន្តហោះចម្បាំងជាច្រើនគ្រឿង ដែលចូលរួមក្នុងបេសកកម្មរបស់នាវាផ្ទុកយន្តហោះ ដោយបន្ថែមថា ក្រុមយន្តហោះទម្លាក់គ្រាប់បែកមួយ ក្នុងចំណោម ២ក្រុមដែលពីមុនត្រូវបានចាត់តាំង សម្រាប់ការពារជាតិអឺរ៉ុប ក៏អាចនឹងត្រូវបានផ្លាស់ប្តូរទីតាំងផងដែរ។ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗបានទេ។ ហើយ​អង្គការណាតូ និងក្រសួងការពារជាតិសហរដ្ឋអាមេរិក ក៏​មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធ​នឹងរបាយការណ៍​នេះ​៕

NATO នឹងកាត់បន្ថយចំនួនកងកម្លាំងរក្សាសន្តិភាពនៅប្រទេសកូសូវ៉ូ

2026/06/12 04:25:49 pm        37
អង្គការណាតូបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួននឹងកាត់បន្ថយចំនួនកងទ័ពក្នុងបេសកកម្មរក្សាសន្តិភាពរបស់ខ្លួន នៅប្រទេសកូសូវ៉ូ ដោយសារស្ថានភាពសន្តិសុខ បានប្រសើរឡើង។បេសកកម្ម KFOR (កងកម្លាំងកូសូវ៉ូ) ដែលបច្ចុប្បន្នមានកងទ័ព ៤.៦០០នាក់ ត្រូវបានឈរជើង នៅប្រទេសកូសូវ៉ូ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមឆ្នាំ ១៩៩៨-១៩៩៩ រវាងក្រុមឧទ្ទាមបំបែកខ្លួនជនជាតិ អាល់បានី និងកងកម្លាំងស៊ែរប៊ី។លោកឧត្តមសេនីយ៍អាមេរិក Alexus Grynkewich មេបញ្ជាការយាធាជាន់ខ្ពស់របស់អង្គការណាតូប្រចាំទ្វីបអឺរ៉ុប បានលើកឡើងថា៖«លក្ខខណ្ឌបច្ចុប្បន្នផ្តល់ឱកាស ដើម្បីបង្កើនប្រសិទ្ធភាពទំហំ និងឥរិយាបថរបស់បេសកកម្ម KFOR បន្ថែមទៀត»។អង្គការណាតូបាននិយាយថា៖«ការកាត់បន្ថយដែលបានកំណត់ចំនួន» ត្រូវបានគេរំពឹងថា នឹងកើតឡើង នៅឆ្នាំនេះ ហើយការកាត់បន្ថយនឹង «កើតឡើងជាបណ្តើរៗ និងស្របតាមលក្ខខណ្ឌជាក់ស្តែង ហើយអាចត្រូវបានផ្លាស់ប្តូរ៕

កិច្ចព្រមព្រៀងរបស់លោក Trump ជាមួយ​អ៊ីរ៉ង់ យឺតយ៉ាវ​ដោយសាររបៀប​នៃ​ការ​ចរចា​របស់​ភាគីទាំង២​​

2026/06/12 04:23:06 pm        49
លោកប្រធានាធិបតី Donald Trump បាននិយាយម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតនៅលើចំណុចកៀក​មែន​ទែន​ហើយ ក្នុង​ការ​ឈាន​កិច្ចព្រមព្រៀង ដើម្បីបញ្ចប់ជម្លោះរបស់ភាគីទាំង២​។ ប៉ុន្តែ​​ការពិតជាក់ស្ដែង​ បានបង្ហាញថា វាគឺ​ជា​អ្វី​ដែល​ពិបាក​នឹង​សម្រេច​បាន​ ដោយ​មួយផ្នែកដោយសារតែលក្ខណៈ​នៃ​ការចរចាផ្ទាល់​តែម្ដង​។ឧទាហរណ៍ចុងក្រោយបំផុត បានកើតឡើងនៅ​ថ្ងៃសុក្រ​ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) នេះ​ នៅពេលដែលលោក Trump បានអះអាងថា កិច្ចព្រមព្រៀងមួយជិតកើត​មាន​ហើយ ដោយប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងមួយអាចត្រូវបានចុះហត្ថលេខាក្នុង​រង្វង់​ចុងសប្តាហ៍នេះ។ តែអ៊ីរ៉ង់បានបដិសេធការអះអាងរបស់លោក Trump ដោយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars របស់ប្រទេស​នេះ បានរាយការណ៍ថា មេដឹកនាំរបបនេះមិនបានអនុម័តឯក​សារ​ណាមួយជាមួយសហរដ្ឋអាមេរិកនោះ​ទេ។ទោះបី​ជា​ទំនោរ​របស់លោក Trump ក្នុង​ការនិយាយលើស​ពីការពិត​ ការគំរាមកំហែង និងការបញ្ចុះបញ្ចូល​ ជួយពន្យល់ពីភាពមិន​ច្បាស់លាស់​ ស្ដី​ពី​ស្ថានភាពនៃការចរចាក៏ដោយ ក៏​មានហេតុផលមួយទៀតដែលកិច្ចព្រមព្រៀងមួយ ពិបាកសម្រេចបាន ដោយ​នោះគឺ​វិធីដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងអនុវត្តការចរចារបស់ពួកគេ។មន្ត្រីអាមេរិក អ្នកវិភាគ និងបុគ្គល​ដែលដឹង​ពី​បញ្ហានេះ លើកឡើង​ថា ការចរចា គឺមិន​សូវ​ផ្ដោតលើ​កិច្ចពិភាក្សាជាក់ស្តែង និងជាដំណើរការយឺតយ៉ាវ​ស្មុគស្មាញ ដែលសារត្រូវចំណាយពេលច្រើនថ្ងៃ ដើម្បីបញ្ជូន​ទីទៅមក។ អ្នក​ទាំង​នោះ​បានស្នើសុំនិយាយ ក្នុង​លក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ ដោយសារកិច្ច​ពិភាក្សាមិន​ត្រូវ​បាន​ឲ្យ​ដឹង​​ជាសាធារណៈ​ឡើយ​។បុគ្គលទាំង​នោះ បាន​ប្រាប់​ឲ្យដឹង​បន្ថែម​ទៀត​ថា អ្វី​ដែល​សំខាន់នោះ គឺថា ​សំណើពីក្រុម​អ្នកចរចាអាមេរិក ឆ្លងកាត់ផ្លូវការទូតដ៏​ស្មុគស្មាញខ្លាំង​ ដែលជារឿយៗពាក់ព័ន្ធនឹងអ្នកនាំសារខាងអ៊ីរ៉ង់ ដោយសារ​ពួក​គេ​ត្រូវ​លាក់បាំងទីតាំងរបស់មេដឹកនាំកំពូល លោក​ Mojtaba Khamenei៕

របាយការណ៍៖ អារ៉ាប់រួម និងអ៊ីរ៉ង់ ជួបពិភាក្សាទល់មុខគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹង

2026/06/12 04:15:12 pm        35
យោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងថា មន្ត្រីសន្តិសុខជាន់ខ្ពស់មកពីប្រទេសអារ៉ាប់រួម(UAE) និងអ៊ីរ៉ង់ បានជួបប្រជុំទល់មុខគ្នាជាលើកដំបូង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg បាននិយាយថា កិច្ចប្រជុំនេះ បានបង្ហាញពីការផ្លាស់ប្តូរច្រើនសម្រាប់ភាគីទាំងពីរ ហើយបានកើតឡើងក្នុងពេលមានការកើនឡើងការទទួលស្គាល់អំពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីដ៏ស្ងប់ស្ងាត់។ប្រទេសអារ៉ាប់រួម បច្ចុប្បន្នទំនងជាកំពុងអនុវត្តតាមវិធីដូចគ្នា ខណៈប្រទេសកាតា និងអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានវាយប្រហារដោយអ៊ីរ៉ង់ ប៉ុន្តែកំពុងបន្តផ្នែកការទូតដើម្បីបន្ធូរបន្ថយភាពតានតឹង។យោងតាមរបាយការណ៍ ក្នុងអំឡុងពេលជម្លោះ អ៊ីរ៉ង់បានវាយប្រហារលើប្រទេសអារ៉ាប់រួមជាច្រើនលើក ខណៈទីក្រុងអាប៊ូដាប៊ីបានវាយបកវិញ។ ប្រទេសអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មធំបំផុតមួយរបស់អ៊ីរ៉ង់ នៅមុនពេលសង្គ្រាម។

ប្រទេសនៅអឺរ៉ុប បង្កើនការចំណាយលើវិស័យការពារជាតិ ក្នុងពេលមានការព្រួយបារម្ភខ្លាំងឡើងអំពីសន្តិសុខ

2026/06/12 04:12:52 pm        26
ការប្រកាសកាលពីពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកថា ខ្លួននឹងកាត់បន្ថយវត្តមានយោធានៅអឺរ៉ុប រួមជាមួយនឹងទំនាក់ទំនងដ៏តានតឹងរបស់សហភាពអឺរ៉ុប(EU) ជាមួយរុស្ស៊ី បានបង្កើនការព្រួយបារម្ភអំពីសន្តិសុខនៅទូទាំងប្លុក និងបានពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពយោធា។រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសបែលហ្ស៊ិក លោក Theo Francken បានប្រកាសពីផែនការវិនិយោគទឹកប្រាក់ចំនួន៣,៧ពាន់លានអឺរ៉ូ ឬ៤,២៧ពាន់លានដុល្លារអាមេរិក លើនវានុវត្តន៍ការពារជាតិនៅទសវត្សរ៍បន្ទាប់។ ក្រសួងការពារជាតិ បាននិយាយថា ការវិនិយោគនេះ មានគោលបំណងជំរុញការស្រាវជ្រាវ អភិវឌ្ឍន៍ និងពង្រឹងឧស្សាហកម្មការពារជាតិរបស់ប្រទេស។ប្រទេសនានា រួមមានអាល្លឺម៉ង់ អង់គ្លេស ប៉ូឡូញ និងរ៉ូម៉ានី ក៏បានប្រកាសពីផែនការវិនិយោគថ្មីលើការចំណាយលើវិស័យការពារជាតិ ការផ្គត់ផ្គង់យោធា និងការផលិតសព្វាវុធផងដែរ ខណៈយន្តការផ្តល់ហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបដើម្បីពង្រឹងការត្រៀមការពារជាតិ បានចូលដល់ដំណាក់កាលអនុវត្ត ក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសន្តិសុខ។កាលពីថ្ងៃទី៥ ខែមិថុនា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានព្រមានអំពីលទ្ធភាពនៃការវាយប្រហារលើរដ្ឋជាសមាជិកណាតូ និងបានប្រកាសពីផែនការបង្កើនការចំណាយលើវិស័យការពារជាតិដល់២,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ចាប់ពីឆ្នាំ២០២៧ ជាមួយនឹងការបង្កើនបន្ថែម ដល់៣ភាគរយ ដែលបានគ្រោងទុកនៅពេលក្រោយ។

អេហ្ស៊ីប ជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចាប់យកឱកាសដើម្បីបញ្ចប់សង្គ្រាម

2026/06/12 04:09:56 pm        29
ក្រសួងការបរទេសអេហ្ស៊ីប បានបង្ហាញនូវក្តីសង្ឃឹមថា ឱកាសនេះនឹងត្រូវបានចាប់យកដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅលើបណ្តាញសង្គម X ក្រសួងបាននិយាយថា អេហ្ស៊ីប «បានតាមដានដោយមានការពេញចិត្តយ៉ាងខ្លាំង និងសរសើរអ្វីដែលត្រូវបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ទាក់ទងនឹងការលុបចោលការវាយប្រហារដោយយោធាតាមផែនការ ទៅលើប្រទេសអ៊ីរ៉ង់»។ក្រសួងបាននិយាយថា អេហ្ស៊ីបសង្ឃឹមថា «ឱកាស នឹងត្រូវបានចាប់យកដើម្បីឈានដល់កិច្ចព្រមព្រៀងលើបញ្ហាដែលនៅសេសសល់នានា និងដើម្បីជំរុញបរិយាកាសដែលអំណោយផលដល់ការបញ្ចប់សង្គ្រាម និងការចាប់ផ្តើមដំណាក់កាលថ្មីនៃស្ថិរភាពក្នុងតំបន់»។ក្រសួងបាននិយាយបន្ថែមថា អេហ្ស៊ីប «បន្តកិច្ចខិតខំប្រឹងប្រែងដោយមិននឿយហត់ ហ្មត់ចត់ និងស្មោះត្រង់ ក្នុងការសម្របសម្រួល និងមានកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ ដើម្បីបន្ធូរបន្ថយភាពតានតឹង»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM