អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា

ព័ត៌មានអន្តរជាតិ

អ្នកវិភាគ៖ ការបើកច្រកសមុទ្រ Hormuz នឹងផ្តល់ប្រយោជន៍ដល់អ៊ីរ៉ង់ តំបន់ និងពិភពលោក

2026/06/12 04:07:11 pm        32
លោក Richard Weitz អ្នកជំនាញសន្តិសុខអន្តរជាតិនៅមហាវិទ្យាល័យការពារជាតិណាតូ បាននិយាយទៅកាន់សារព័ត៌មាន Al Jazeera អំពីការប្រកាសរបស់លោក Trump ជុំវិញកិច្ចព្រមព្រៀងដែលជិតមកដល់ដោយត្រូវចុះហត្ថលេខាជាមួយអ៊ីរ៉ង់។លោកបាននិយាយថា «វាទំនងជាកិច្ចព្រមព្រៀងតាមដំណាក់កាល ដែលលក្ខខណ្ឌមួយចំនួនត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ដូចជាការបើកច្រកសមុទ្រ Hormuz» និង «លក្ខខណ្ឌផ្សេងទៀតដែលត្រូវដោះស្រាយនៅពេលបន្ទាប់ ដូចជាបញ្ហានុយក្លេអ៊ែរ»។លោកបាននិយាយបន្ថែមថា «តែងតែមានហានិភ័យ ដែលអ្នកអាចចាប់ផ្តើមធ្វើបានល្អគ្រប់គ្រាន់ ប៉ុន្តែក្រោយមកវាជាប់គាំងនៅក្នុងព័ត៌មានលម្អិតណាមួយ ហើយនោះនាំឱ្យមានការដាក់ចេញឡើងវិញ ឬត្រឡប់ទៅរកការសម្រេចបាននៅដំណាក់កាលទីមួយ»។ទាក់ទងនឹងការបើកច្រកសមុទ្រ Hormuz លោក Weitz បាននិយាយថា វាសំខាន់សម្រាប់អ៊ីរ៉ង់ ដែលត្រូវការនាំចេញប្រេងរបស់ខ្លួន ព្រមទាំងសម្ព័ន្ធមិត្តឈូងសមុទ្ររបស់សហរដ្ឋអាមេរិក និងសេដ្ឋកិច្ចពិភពលោកផងដែរ។

ក្រុមសង្គមស៊ីវិលអ៊ីស្រាអែល និងប៉ាឡេស្ទីនជំរុញសហគមន៍អន្តរជាតិកុំឲ្យបោះបង់ចោលដំណោះស្រាយរដ្ឋពីរ

2026/06/12 04:03:43 pm        29
ក្រុមសង្គមស៊ីវិលអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងជួបគ្នានៅប្រទេសបារាំង នៅថ្ងៃសុក្រនេះ ដើម្បីជំរុញសហគមន៍អន្តរជាតិកុំឲ្យបោះបង់ចោលដំណោះស្រាយរដ្ឋពីរ ខណៈដែលទីក្រុងប៉ារីសព្យាយាមរក្សាបញ្ហានេះឲ្យនៅរស់រវើក ខណៈសង្គ្រាមមជ្ឈិមបូព៌ានៅតែបន្ត។កិច្ចប្រជុំនេះ ដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់មកពីរាប់សិបប្រទេស គឺជាខួបមួយឆ្នាំ ចាប់តាំងពីសេចក្តីប្រកាសញូវយ៉កដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដែលបានកំណត់ផែនទីបង្ហាញផ្លូវឆ្ពោះទៅរករដ្ឋប៉ាឡេស្ទីន និងបានជំរុញឲ្យប្រទេសជាង ១០ ក្នុងនោះមានបារាំង អង់គ្លេស និងកាណាដា ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។អ្នកនាំពាក្យក្រសួងការបរទេសបារាំងបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖«ដោយសារស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ ដែលត្រូវបានបង្កឡើងដោយជម្លោះដែលហាក់ដូចជាគ្មានទីបញ្ចប់ ជនស៊ីវិលស្លាប់ច្រើនពេក និងវដ្តនៃអំពើហិង្សា និងដោយសារការអនុវត្តបទឈប់បាញ់នៅហ្កាហ្សាដែលជាប់គាំង...យើងជឿជាក់ថា សន្និសីទនេះឥឡូវនេះ មានសារៈសំខាន់ និងបន្ទាន់ជាងពេលណាៗទាំងអស់»។ជំនួបនេះនឹងបញ្ចប់ដោយការអំពាវនាវឲ្យមានសកម្មភាព»ចំនួន ៨ ចំណុច ដោយជំរុញឲ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការបញ្ឈប់ការតាំងទីលំនៅ ការកសាងឡើងវិញនៅហ្កាហ្សា កំណែទម្រង់អភិបាលកិច្ច និងការគាំទ្រពីអន្តរជាតិកាន់តែខ្លាំងសម្រាប់សង្គមស៊ីវិល៕

លោក TRUMP បង្កើនវោហាសាស្ត្ររបស់លោកទាក់ទងនឹងការដណ្តើមយកកោះ Kharg របស់អ៊ីរ៉ង់

2026/06/12 03:23:12 pm        37
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើនវោហាសាស្ត្ររបស់លោកទាក់ទងនឹងការដណ្តើមយកកោះខាករបស់អ៊ីរ៉ង់ ដោយសន្យាថា នឹងដណ្តើមយកស្ថានីយប្រេងដ៏សំខាន់នេះនៅក្នុង «អនាគតដ៏ខ្លីខាងមុខនេះ» ដើម្បី គ្រប់គ្រងទាំងស្រុងលើទីផ្សារប្រេង និងឧស្ម័នរបស់ពួកគេ»។ទោះបីជាលោកប្រធានាធិបតីបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្កើនការគំរាមកំហែងប្រឆាំងនឹងកោះនេះ លោកក៏បានទទួលស្គាល់ពីផលវិបាកនៃការឈ្លានពានទឹកដីនេះផងដែរ។ នៅក្នុងការអត្ថាធិប្បាយថ្មីៗនេះ ទៅកាន់សារព័ត៌មាន Fox News លោក ត្រាំ បាននិយាយថា «ចំណង់ចំណូលចិត្ត» របស់លោក គឺការដណ្តើមយកកោះនេះ ដើម្បីរកធនធានសម្រាប់សហរដ្ឋអាមេរិក ប៉ុន្តែលោកបានសួរថាតើប្រជាជនអាមេរិក មានឆន្ទៈចង់បានវា ដែរឬទេ ដោយបន្ថែមថាលោក «មិនចង់ដាក់ពង្រាយកងទ័ងជើងគោកទេ»។កោះ Kharg គឺជាកោះផ្កាថ្មតូចមួយដែលមានទីតាំងប្រហែល ១៥ ទៅ ១៦ ម៉ាយសមុទ្រពីឆ្នេរសមុទ្រអ៊ីរ៉ង់។ វាបម្រើជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់ ដោយកែច្នៃប្រេងឆៅ ៩០ ភាគរយរបស់អ៊ីរ៉ង់សម្រាប់នាំចេញតាមរយៈកំពង់ផែទឹកជ្រៅដែលអាចឲ្យនាវាដឹកប្រេងធំៗធ្វើដំណើរចេញចូលបាន។សារព័ត៌មាន BBC រាយការណ៍ថា «៩០% នៃប្រេងឆៅរបស់ប្រទេសអ៊ីរ៉ង់ ចូលមកតាមរយៈស្ថានីយមួយនៅលើកោះនេះ» ដែលផ្តល់ប្រភពចំណូលដ៏សំខាន់សម្រាប់កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC)។ ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានរ៉យទ័រកត់សម្គាល់ថា ការដណ្តើមយកនេះ អាចមិនមាន «ផលប៉ះពាល់ភ្លាមៗ» ទៅលើសេដ្ឋកិច្ចអ៊ីរ៉ង់ទេ ដោយសារការនាំចេញប្រេងរបស់ប្រទេសនេះ ត្រូវបានកាត់បន្ថយយ៉ាងច្រើនទៅហើយ ដោយសង្គ្រាមដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ៕

កូនប្រុស៖ អ៊ីស្រាអែលដោះលែងសហស្ថាបនិកក្រុមហាម៉ាស បន្ទាប់ពីត្រូវឃុំខ្លួនរយៈពេល ២ឆ្នាំ

2026/06/12 03:19:14 pm        47
កូនប្រុសរបស់សហស្ថាបនិកក្រុមហាម៉ាសម្នា ក់បាននិយាយថា អាជ្ញាធរអ៊ីស្រាអែល បានដោះលែងឪពុករបស់ខ្លួន នៅក្នុងតំបន់វេសបែងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីឃុំខ្លួនលោកដោយគ្មានការកាត់ក្តីអស់រយៈពេលជាងពីរឆ្នាំ។ កូនប្រុសរបស់លោក ឈ្មោះ Owais Yousef បាននិយាយថា លោក Hassan Yousef អាយុ ៧១ ឆ្នាំ ត្រូវបាន «ដោះលែងនៅជិតទីក្រុង Hebron ភាគខាងត្បូងនៃតំបន់វេសបែង» ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយ ក្នុងទីក្រុងរ៉ាម៉ាឡា ជាកន្លែងដែលលោករស់នៅ។លោក Yousef គឺជាមេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាសនៅតំបន់វេសបែង ដោយបានសហបង្កើតក្រុមនេះ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ រួមជាមួយលោក Sheikh Ahmad Yassine និងសមាជិកប៉ាឡេស្ទីនដទៃទៀតនៃក្រុមបងប្អូនមូស្លីម។នគរបាលអ៊ីស្រាអែលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបញ្ជាក់របស់សារព័ត៌មាន AFP ទេ។លោក Yousef ត្រូវបានឃុំខ្លួនដោយរដ្ឋបាលអ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ភ្លាមៗបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលដែលបានបង្កឲ្យមានសង្គ្រាមនៅតំបន់ហ្កាហ្សា៕

លោក Darchiev៖ លោក TRUMP មានសមត្ថភាពធ្វើការសម្រេចចិត្តដ៏ជោគជ័យក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិក

2026/06/12 03:15:13 pm        33
លោក Alexander Darchiev ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានសមត្ថភាពដោះស្រាយស្រាយដោយជោគជ័យ ក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។ លោក Darchiev បានថ្លែងអំឡុងពេលទទួលភ្ញៀវក្នុងពិធីបុណ្យជាតិរុស្ស៊ីដែលត្រូវបានប្រារព្ធឡើង នៅស្ថានទូតរុស្ស៊ី នាថ្ងៃទី១២ ខែមិថុនាថា៖«អាណត្តិប្រធានាធិបតីរយៈពេលពីរឆ្នាំកន្លះ គឺជាអាណត្តិដ៏សំខាន់មួយ។ ពុំអាចទៅរួចទេក្នុងការទស្សន៍ទាយនៅពេលនេះថា ការអភិវឌ្ឍក្នុងស្រុក និងគោលនយោ បាយការបរទេសរបស់សហរដ្ឋអាមេរិក នឹងឆ្ពោះទៅរកទិសដៅណានោះ។ ខ្ញុំជឿថា វាជាអាណត្តិដ៏គ្រប់គ្រាន់ ដើម្បីធ្វើអ្វីដែលអស្ចារ្យ»។ លោកឯកអគ្គរដ្ឋទូតរុស្ស៊ី បានបន្ថែមថា៖«ការសម្រេចគោលនយោបាយនេះ គឺតម្រូវឲ្យមានឆន្ទៈនយោ បាយ។ ខ្ញុំជឿថា លោកប្រធានាធិបតី ត្រាំ គឺជាមនុស្សម្នាក់ និងជាអ្នកនយោបាយម្នាក់ ដែលដឹងពីរបៀបធ្វើឲ្យភ្ញាក់ផ្អើល និងមានសមត្ថភាពធ្វើការសម្រេចចិត្តដ៏ជោគជ័យ»។ពិធីបុណ្យជាតិនេះ មានការចូលរួមពីបុគ្គលិកនៃសេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិក។ លើសពីនេះ តំណាងជាច្រើនរូបនៃក្រុមការទូតបរទេសដែលមានការទទួលស្គាល់នៅទីក្រុងវ៉ាស៊ីនតោន និងសហគមន៍អ្នកជំនាញនៃសហរដ្ឋអាមេរិក ឥស្សរជនសាធារណៈអាមេរិក និងជនរួមជាតិ ក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏ឧឡារិក នៅស្ថានទូតរុស្ស៊ីផងដែរ៕

ប្រធានាធិបតីលីបង់គូសបញ្ជាក់ពីលក្ខខណ្ឌសម្រាប់ការចរចាសន្តិភាពជាមួយអ៊ីស្រាអែល

2026/06/12 03:11:36 pm        17
ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សន្តិភាពជាមួយអ៊ីស្រាអែលពឹងផ្អែកលើការបំពេញតម្រូវការសំខាន់ៗរបស់លីបង់ រួមទាំងការដកទ័ពរបស់អ៊ីស្រាអែលផងដែរ។ យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ លោក Aoun បានលើកឡើងថា៖«យើងកំពុងស្វែងរកការបញ្ចប់ស្ថានភាពអរិភាពជាមួយអ៊ីស្រាអែលតាមរយៈជំហានដូចខាងក្រោម៖ ការដកទ័ពរបស់អ៊ីស្រាអែល ការបញ្ឈប់ការវាយប្រហារ ការដាក់ពង្រាយកងទ័ពលីបង់ និងការវិលត្រឡប់របស់ជនភៀសខ្លួន និងអ្នកជាប់ឃុំឃាំង»។ លោកបានថ្លែងក្នុងអំឡុងពេលជួបជាមួយគណៈប្រតិភូមកពីសមាគមវប្បធម៌ និងសេរីភាព ដែលជាគំនិតផ្តួចផ្តើមសង្គមស៊ីវិលមួយដែលចូលរួមចំណែកដល់ការការពារសេរីភាពនៃការជួបជុំ និងការនិយាយនៅក្នុងប្រទេសលីបង់ថា៖«បន្ទាប់ពីនោះ យើងអាចគិតអំពីសន្តិភាព»។ លោកប្រធានាធិបតីក៏បាននិយាយផងដែរថា ប្រទេសលីបង់នឹងបន្តការចរចាជាបន្តបន្ទាប់ ដោយពណ៌ នាអំពីកិច្ចចរចាថា ជាជម្រើសតែមួយគត់ដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់បំផ្លិចបំផ្លាញ និងជម្លោះនេះ៕ 

លោក Medvedev៖ ពុំមានប្រទេសណាមួយត្រូវរងសម្ពាធខ្លាំង ដូចប្រទេសរុស្ស៊ីនៅពេលនេះទេ

2026/06/12 03:09:41 pm        33
ប្រធានគណបក្សរួបរួមរុស្ស៊ី លោក Dmitry Medvedev បានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជំនាញសម្រាប់ការរៀបចំកម្មវិធីគណបក្សជាតិថ្មីមួយថា ប្រទេសរុស្ស៊ី គឺជាប្រទេសតែមួយគត់ក្នុងប្រវត្តិសាស្ត្រសម័យទំនើប ដែលទទួលរងនូវសម្ពាធខ្លាំងបែបនេះ។ លោក Medvedev បានហៅ «សម្ពាធខាងក្រៅដែលមិនធ្លាប់មានពីមុនមក» ថា ជាបញ្ហាប្រឈមមួយនៃសម័យកាលរបស់យើង។ លោកបាននិយាយថា៖«យើងត្រូវផ្តល់ចម្លើយ ហើយយើងកំពុងផ្តល់ចម្លើយ។ យើងត្រូវប្រឈមនឹងបញ្ហា នេះ យើងទទួលស្គាល់វា ហើយវាពិតជាពិបាកខ្លាំងណាស់»។ «ពុំដែលមានប្រទេសណាមួយ ត្រូវបានទទួលរងនូវការរឹតបន្តឹងខុសច្បាប់បែបនេះទេ»។ យោងតាមលោក អ្វីគ្រប់យ៉ាងត្រូវតែធ្វើ «ដើម្បីធានាថា ប្រទេសរុស្ស៊ីរីកចម្រើន ទោះបីជាស្ថិតក្នុងស្ថានភាពបែបនេះ។ ប្រជាពលរដ្ឋរបស់យើង មានគុណភាពជីវិតសមរម្យ។ យើងកំពុងព្យាយាមធ្វើបែបនេះ ពីព្រោះប្រទេសនេះ កំពុងអភិវឌ្ឍន៍៕

អ្នកជំនាញ UN ថ្កោលទោសការបង្ក្រាបដ៏សាហាវរបស់ក្រុមតាលីបង់ ទៅលើការតវ៉ាប្រឆាំងការចាប់ខ្លួនស្ត្រី

2026/06/12 03:06:14 pm        107
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសចំពោះការចាប់ខ្លួនដោយរបបតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននូវស្ត្រីរាប់សិបនាក់ពីបទរំលោភច្បាប់ស្លៀកពាក់ និងបានសម្តែងការព្រួយបារម្ភអំពីការប្រើប្រាស់កម្លាំងប្រឆាំងនឹងក្រុមបាតុករដែលបានធ្វើការតវ៉ាប្រឆាំងនឹងការចាប់ខ្លួនទាំងនោះ។ក្រុមអ្នកជំនាញបាននិយាយថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលថា អាជ្ញាធរតាលីបង់បានចាប់ខ្លួនស្ត្រីរាប់សិបនាក់ នៅក្នុងទីក្រុង Herat ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី ៦-៧ ខែមិថុនាពីបទរំលោភលើការរឹតបន្តឹងលើសម្លៀកបំពាក់របស់ស្ត្រី រួមទាំងតម្រូវការស្លៀកពាក់ សម្លៀកបំពាក់ប្រពៃណីមូស្លីម ជាមួយនឹងការបិទបាំងមុខ និងការហាមឃាត់ប្រើប្រាស់ទឹកអប់។ការតវ៉ាបានផ្ទុះឡើងនៅក្នុងទីក្រុង Herat នៅថ្ងៃទី ០៩ ខែមិថុនា ដើម្បីឆ្លើយតបទៅនឹងការចាប់ខ្លួន និងវិធានការរឹតត្បិតកាន់តែខ្លាំងឡើងដែលដាក់លើស្ត្រី។ មន្ត្រីតាលីបង់បានបាញ់ទៅលើក្រុមបាតុករ និងវាយដំក្រុមបាតុករ រួមទាំងបុរស ស្ត្រី និងកុមារ។ យ៉ាងហោចណាស់មនុស្សពីរនាក់ ក្នុងនោះមានក្មេងប្រុសម្នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ និងជាង ២០នាក់ រងរបួស។ អ្នកជំនាញបាននិយាយថា៖«ការប្រើប្រាស់កម្លាំងក្នុងការអនុវត្តច្បាប់ត្រូវបានរឹតត្បិតយ៉ាងតឹងរ៉ឹងក្រោមច្បាប់អន្តរជាតិ»។ «ការប្រើប្រាស់កម្លាំងនេះ ត្រូវបានអនុញ្ញាត តែនៅពេលដែលវាស្របច្បាប់ ចាំបាច់ និងសមាមាត្រទៅនឹងការគំរាមកំហែងដែលបង្កឡើងចំពោះមន្ត្រី ឬចំពោះអ្នកដទៃប៉ុណ្ណោះ»៕

ប្រមុខUN សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងភាពតានតឹងថ្មីៗ នៅមជ្ឈិមបូព៌ា

2026/06/12 02:49:50 pm        42
អ្នកនាំពាក្យរបស់លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឹរេស (Antonio Guterres) បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងភាពតានតឹង ថ្មី ៗ នៅមជ្ឈិមបូព៌ា។ អ្នកនាំពាក្យ លោក Stephane Dujarric បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ហ្គុយតឺរេស មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងជាបន្តបន្ទាប់នៅមជ្ឈិមបូព៌ា រួមទាំងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសជិតខាងនៅឈូងសមុទ្រ និងលើសពីនេះ ព្រមទាំងការកើនឡើងគួរឲ្យកត់សម្គាល់នៃវោហាសាស្ត្របង្កអរិភាព។ សេចក្តីថ្លែងការណ៍បាននិយាយថា៖«លោក ហ្គុយតឺរេស ជំរុញឲ្យភាគីនានាវិលត្រឡប់ទៅរកការអនុវត្តបទឈប់បាញ់ពេញលេញ និងជៀសវាងការធ្លាក់ចុះបន្ថែមទៀត ដែលដូចដែលលោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃពុធ អាចបង្កឲ្យមានការបន្តជម្លោះឡើងវិញទាំងស្រុង ជាមួយនឹងផលវិបាកដែលមិនអាចទាយទុកជាមុនបានសម្រាប់តំបន់នេះ និងពិភពលោក ជាពិសេសប្រទេសដែលងាយរងគ្រោះបំផុត»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា លោកអគ្គលេខាធិការបានបញ្ជាក់ជាថ្មីថា មធ្យោបាយតែមួយគត់ ដើម្បីឆ្ពោះទៅមុខ គឺតាមរយៈការសន្ទនា និងការចរចាពិតប្រាកដ។ លោកអំពាវនាវឲ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេទ្វេដងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព ទូលំទូលាយ និងប្រើប្រាស់បានយូរ ដែលជំរុញសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ៕  

ក្រុមសិទ្ធិមនុស្ស៖ ការវាយប្រហារដោយយានដ្រូនលើទីក្រុងសំខាន់នៃប្រទេសស៊ូដង់ បានសម្លាប់មនុស្ស ២៣នាក់

2026/06/12 02:47:25 pm        38
ក្រុមសិទ្ធិមនុស្សមួយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារដោយយានដ្រូនលើទីក្រុងយុទ្ធសាស្ត្រ El-Obeid របស់ប្រទេសស៊ូដង់ បានសម្លាប់មនុស្ស ២៣ នាក់ ដែលជាការវាយប្រហារតាមអាកាសដ៏សាហាវបំផុតមួយ ចាប់តាំងពីសង្គ្រាម បានចាប់ផ្តើម។ សង្គ្រាមយានដ្រូនបានក្លាយជាលក្ខណៈពិសេសដ៏លេចធ្លោកាន់តែខ្លាំងឡើងនៃជម្លោះរបស់ប្រទេសស៊ូដង់ ដែលបានផ្ទុះឡើងនៅក្នុងខែមេសា ឆ្នាំ ២០២៣ រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័ស (RSF)។ ក្រុមមេធាវីសង្គ្រោះបន្ទាន់ ដែលបានកត់ត្រាការរំលោភបំពានសង្គ្រាម បាននិយាយថា ការវាយប្រហារលើមជ្ឈមណ្ឌលសំខាន់នៅក្នុងតំបន់ Kordofan ភាគខាងត្បូង បានចាប់ផ្តើមកាលពីល្ងាចថ្ងៃពុធ ហើយបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ ដោយវាយប្រហារលើតំបន់លំនៅឋាន ការជួបជុំពិធីបុណ្យសព និងរថយន្តដឹកទំនិញដែលដឹកស្បៀងអាហារ។ ក្រុមនេះបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៩ នាក់ ផ្សេងទៀត បានរងរបួស ដោយបន្ទោសការវាយប្រហារនេះ ទៅលើកងកម្លាំងគាំទ្ររហ័ស (RSF)។ ការអះអាងទាំងនេះ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ ហើយពុំមានការអត្ថាធិប្បាយភ្លាមៗពី RSF ទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM