អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា

ព័ត៌មានអន្តរជាតិ

UN៖ ចំនួនការវាយប្រហាររបស់អ្នកតាំងលំនៅឋាននៅតំបន់វេសបែងលើសពី ១.000 ដង នៅឆ្នាំនេះ

2026/06/12 02:37:10 pm        106
ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនការវាយប្រហាររបស់អ្នកតាំងលំនៅឋាន នៅតំបន់វេសបែង ( West Bank) ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ ឬខូចខាតទ្រព្យសម្បត្តិរហូតមកដល់ពេលនេះ ក្នុងឆ្នាំនេះ បានលើសពី ១.000 ដង។ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ការវាយប្រហាររបស់អ្នកតាំងទីលំនៅ បានប៉ះពាល់ដល់សហគមន៍ជាង ២៣០ នៅគ្រប់តំបន់ទាំងអស់នៃតំបន់វេសបែង។OCHA បានបញ្ជាក់ថា៖«ប្រជាជនប៉ាឡេស្ទីនជាង ២.២០០នាក់ ត្រូវបានផ្លាស់ទីលំនៅ នៅឆ្នាំនេះដោយសារតែអំពើហិង្សារបស់អ្នកតាំងលំនៅឋាន និងការរឹតបន្តឹងការចូលទៅតំបន់នេះ រួមជាមួយនឹងមនុស្សរាប់រយនាក់ទៀតដែលត្រូវបានផ្លាស់ទីលំនៅ ដោយសារតែការរុះរើផ្ទះសម្បែងដោយអាជ្ញាធរអ៊ីស្រាអែល»។ «កាលពីសប្តាហ៍មុន ការវាយប្រហាររបស់អ្នកតាំងលំនៅថឋាន បានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីនជាង ៣០នាក់ រងរបួស និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងជីវភាពរស់នៅ»។ការិយាល័យនេះបាននិយាយថា ល្បឿនបច្ចុប្បន្ននៃការវាយប្រហាររបស់អ្នកតាំងលំនៅឋាន ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ ឬខូចខាតទ្រព្យសម្បត្តិ ដែលឥឡូវនេះមានឧប្បត្តិហេតុជាមធ្យម ៦ ករណី ក្នុងមួយថ្ងៃ គឺខ្ពស់ជាងឆ្នាំណាមួយ ដែលបានកត់ត្រាទុក៕

ជនភៀសខ្លួនដែលបានចុះបញ្ជីដោយUNចំនួន ១,៣ លាននាក់ បានវិលត្រឡប់ទៅប្រទេសស៊ីរីវិញ នៅឆ្នាំ ២០២៥

2026/06/12 02:30:46 pm        24
ប្រជាជនប្រមាណ ១,៣ លាននាក់ បានវិលត្រឡប់ទៅប្រទេសស៊ីរីវិញ នៅឆ្នាំ ២០២៥ ដែលជាចលនាវិលត្រឡប់របស់ជនភៀសខ្លួនដ៏ធំបំផុត នៅលើពិភពលោក ក្នុងឆ្នាំនោះ។ នេះបើយោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។ ចំនួនជនភៀសខ្លួនស៊ីរីឥឡូវនេះ បានធ្លាក់ចុះមកត្រឹម ៤,៩ លាននាក់ ដោយសារមនុស្សកាន់តែច្រើនបានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ បន្ទាប់ពីការដួលរលំនៃរបបរបស់លោក បាសា អាល់អាសាដ ក្នុងខែធ្នូ ឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសស៊ីរីនៅតែជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៦ ដែលមានចំនួនជនភៀសខ្លួនភាគច្រើន នៅទូទាំងពិភពលោក រួមជាមួយប្រទេសអាហ្វហ្គានីស្ថាន ស៊ូដង់ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អ៊ុយក្រែន និងមីយ៉ាន់ម៉ា។ សង្គ្រាមស៊ីវិលស៊ីរី ដែលមានរយៈពេលពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២៤ បានធ្វើឲ្យមនុស្ស ១២ លាននាក់ផ្លាស់ទីលំនៅ ដោយយ៉ាងហោចណាស់ ៥ លាននាក់ បានក្លាយជាជនភៀសខ្លួននៅក្នុងប្រទេសជិតខាង រួមទាំងប្រទេសទួរគី និងនៅក្នុងជំរំជនភៀសខ្លួននៅហ្ស៊កដានី និងលីបង់។ ទីក្រុងអង់ការ៉ា បានទទួលភៀសខ្លួនជាង ៣,៥ លាននាក់ ខណៈពេលដែលនៅអឺរ៉ុប ប្រទេសអាល្លឺម៉ង់បានទទួលមនុស្សច្រើនជាងគេដែលរត់គេចពីជម្លោះ ដោយមានប្រជាជនប្រហែល ១ លាននាក់រស់ នៅក្នុងប្រទេសនេះ។ រដ្ឋាភិបាលស៊ីរីបានបញ្ជាក់ជាថ្មីថា ខ្លួននឹងលើកទឹកចិត្តដល់ការវិលត្រឡប់របស់ជនភៀសខ្លួនដោយ «ស្ម័គ្រចិត្ត» ខណៈដែលទណ្ឌកម្មអន្តរជាតិជាច្រើន ត្រូវបានដក ដើម្បីជួយដល់ការស្តារឡើងវិញរបស់ប្រទេសនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី៕ 

អ៊ីរ៉ង់៖ វិសាលភាពសង្គ្រាមនឹងរាលដាលហួសពីតំបន់ ប្រសិនបើអាមេរិកនៅបន្តវាយប្រហារប្រឆាំងក្រុងតេអេរ៉ង់

2026/06/12 02:28:32 pm        55
មេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកធ្វើការវាយប្រហារម្តងទៀតប្រឆាំងនឹងអ៊ីរ៉ង់ វិសាលភាពនៃសង្គ្រាម នឹងរាលដាលហួសពីតំបន់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars កាលពីថ្ងៃព្រហស្បតិ៍។ លោក Ali Abdollahi មេបញ្ជាការនៃទីបញ្ជាការយោធារបស់អ៊ីរ៉ង់ គឺទីបញ្ជាការកណ្តាល Khatam al-Anbiya បានធ្វើការអត្ថាធិប្បាយនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅលើវេទិកាផ្សព្វផ្សាយសង្គម Truth Social កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងវាយប្រហារ អ៊ីរ៉ង់ «យ៉ាងខ្លាំងនៅយប់នេះ» ហើយនឹងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័នរបស់ប្រទេសនេះ ក្នុងពេលឆាប់ៗនេះ។ លោក Abdollahi បាននិយាយថា ម៉្យាងវិញទៀត សហរដ្ឋអាមេរិកបាននិយាយអំពីកិច្ចព្រមព្រៀង និងការចរចា ហើយមួយវិញទៀតនោះ បានប្រព្រឹត្ត «ទង្វើព្យាបាទ» ដោយសង្កត់ធ្ងន់ថា «ភាពផ្ទុយគ្នាយ៉ាងច្បាស់នៅក្នុងសកម្មភាព និងពាក្យសម្តីរបស់សហរដ្ឋអាមេរិក គឺជាមូលហេតុចម្បងនៃភាពអសន្តិសុខ នៅក្នុងតំបន់នេះ»។ លោក Abdollahi បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនអាចទូទាត់សងសម្រាប់ «ភាពអាម៉ាស់ និងការបរាជ័យជាបន្តបន្ទាប់» របស់ខ្លួន នៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ឬលាក់បាំង «ការបង្កសង្គ្រាម» របស់ខ្លួន តាមរយៈការឃោសនា និងសង្គ្រាមតាមប្រព័ន្ធផ្សព្វផ្សាយនោះទេ៕

កូរ៉េខាងត្បូងបាត់បង់ការងារចំនួន៤ម៉ឺនកន្លែង នៅខែឧសភា ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ១៧ខែ

2026/06/12 02:24:45 pm        50
ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងត្បូងបានបាត់បង់ការងារចំនួន ៤០.០០០ក ន្លែង នៅក្នុងខែឧសភា បើធៀបនឹងឆ្នាំមុន ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ១៧ ខែ ដោយសារតែភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាអូសបន្លាយពេលយូរ។យោងតាមទិន្នន័យពីក្រសួងទិន្នន័យ និងស្ថិតិ ចំនួនអ្នកមានការងារធ្វើ បានធ្លាក់មកត្រឹម ២៩,១២ លាននាក់ នៅក្នុងខែឧសភា បើប្រៀបធៀបទៅនឹងចំនួន ២៩,១៦ លាននាក់ នៅក្នុងឆ្នាំ ២០២៥។នេះគឺការថយចុះលើកដំបូង ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៤ នៅពេលដែលចំនួនការងារ បានធ្លាក់ចុះ ៥២.០០០កន្លែង បន្ទាប់ពីការប៉ុនប៉ងអនុវត្តច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol ដែលបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង។កំណើនការងារ នៅតែស្ថិតក្នុងចន្លោះ ២០០.០០០ កន្លែង នៅក្នុងខែកុម្ភៈ និងខែមីនា មុនពេលថយចុះមកត្រឹម ៧៤.០០០កន្លែង នៅក្នុងខែមេសា។

ក្រុងប៉េកាំង ហាមប្រាមប្រមុខការពារជាតិហ្វីលីពីនមិនឱ្យចូលជាន់ដីចិន ជុំវិញការលើកឡើងពីសមុទ្រចិនខាងត្បូង

2026/06/12 12:22:39 pm        39
ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១១ មិថុនាសប្ដាហ៍នេះថា រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន និងក្រុមគ្រួសាររបស់លោក ត្រូវបានហាមប្រាមមិនឱ្យចូលជាន់ដីប្រទេសចិន ដោយសារតែការអត្ថាធិប្បាយដែលលោកបានធ្វើឡើងអំពីការអះអាងសិទ្ធិររបស់ទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង។ ក្រសួងខាងលើបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការពារជាតិលោកGilberto Teodoro និងភរិយា និងកូនៗរបស់លោក ត្រូវបានហាមមិនឱ្យចូលក្នុងប្រទេសចិន រួមទាំងទីក្រុងហុងកុងផងដែរ ខណៈបុគ្គល និងក្រុមនានានៅក្នុងប្រទេសចិន ក៏ត្រូវបានហាមប្រាមមិនឱ្យធ្វើប្រតិបត្តិការណាមួយជាមួយលោក Teodoro ដូចគ្នា ។ លោក Teodoro ត្រូវបានគេស្គាល់ថាបានប្រើភាសាខ្លាំងៗដើម្បីប្រឆាំងនឹងការអះអាងសិទ្ធិររបស់ប្រទេសចិនលើដែនទឹកយុទ្ធសាស្ត្រ ដោយហៅការលើកឡើងទាំងនោះថាជា "រឿងប្រឌិត និងការកុហក" ដែលគ្មានប្រទេសអាស៊ីអាគ្នេយ៍ណាអាចទទួលយកបាន។ ទីក្រុងម៉ានីល បានប្រតិកម្មទៅនឹងទណ្ឌកម្មនេះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដដែល ដោយនិយាយថាហ្វីលីពីនចាត់ទុកបម្រាមនេះថាជាទង្វើមិនត្រឹមត្រូវ ដែលនឹងនាំឲ្យមានភាពស្មុគស្មាញថែមទៀតដល់ទំនាក់ទំនងទ្វេភាគី៕

អង្គការសហប្រជាជាតិនិយាយថា កងកម្លាំងរក្សាសន្តិភាពម៉ាឡេស៊ី ២នាក់ រងរបួសនៅលីបង់

2026/06/12 12:13:36 pm        30
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា កងកម្លាំងរក្សាសន្តិភាព នៃកងម្លាំងបណ្តោះអាសន្នប្រចាំប្រទេសលីបង់(UNIFIL)ពីរនាក់មកពីប្រទេសម៉ាឡេស៊ី បានរងរបួស នៅក្នុងការវាយប្រហារលើក្បួនរថយន្តដឹកជញ្ជូនមួយគ្រឿងនៅភាគខាងត្បូងប្រទេសលីបង់។ លោក Dujarric បានប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពរបស់ពួកគេមានស្ថេរភាព ហើយកងម្លាំងបណ្តោះអាសន្នប្រចាំប្រទេសលីបង់(UNIFIL) នឹងស៊ើបអង្កេតឧបទ្ទវហេតុនេះ ប៉ុន្តែពុំបានបញ្ជាក់ថាអ្នកណាជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ ដោយឡែក លោក Dujarric បាននិយាយថា រថក្រោះយោធាអ៊ីស្រាអែលមួយគ្រឿង បានបាញ់នៅជិតក្បួនរថយន្តអង្គការសហប្រជាជាតិ ជិតក្រុង Bint Jbeil ដោយក្បួនរថយន្តបានបង្វែរទិសដៅដើម្បីបន្តដំណើររបស់ខ្លួនដោយសុវត្ថិភាព។ លោក Dujarric បាននិយាយថា កងកម្លាំងរក្សាសន្តិភាពនៃកងម្លាំងបណ្តោះអាសន្នប្រចាំប្រទេសលីបង់(UNIFIL) ក៏បានសង្កេតឃើញសកម្មភាពយានដ្រូននៅក្នុងតំបន់ Biyyada។ អ្នកនាំពាក្យរូបនេះ បាននិយាយបន្ថែមថា «យើងរំលឹកជាថ្មីម្តងទៀតដល់តួអង្គទាំងអស់អំពីភាពមិនអាចរំលោភបំពានបានលើបុគ្គលិកអង្គការសហប្រជាជាតិ និងការិយាល័យរបស់អង្គការសហប្រជាជាតិ។

ឥណ្ឌា ទាមទារឱ្យបញ្ចប់ការវាយប្រហាររបស់អាមេរិកលើនាវា បន្ទាប់ពីនាវិកបីនាក់ត្រូវបានសម្លាប់

2026/06/12 12:12:07 pm        37
ប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការវាយប្រហារលើការដឹកជញ្ជូនទំនិញតាមនាវា បន្ទាប់ពីការវាយប្រហារចំនួនបីលើករបស់សហរដ្ឋអាមេរិកលើនាវាដឹកប្រេងដែលមាននាវិកឥណ្ឌានៅក្នុងសប្តាហ៍នេះ រួមទាំងការវាយប្រហារមួយលើកដែលបានសម្លាប់នាវិកបីនាក់។ អ្នកស្លាប់ទាំងនេះ ជាករណីដំបូងដែលត្រូវបានរាយការណ៍ចាប់តាំងពីការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិកលើការដឹកជញ្ជូនទំនិញមានទំនាក់ទំនងជាមួយអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី ១៣ ខែមេសា ដែលកងកម្លាំងអាមេរិក បានធ្វើឱ្យនាវាចំនួន៨គ្រឿងនៅជាប់គាំង និងបានបញ្ជាឲ្យនាវាជាង១០០គ្រឿងផ្សេងទៀតត្រឡប់ទៅវិញ។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានប្រាប់អ្នកសារព័ត៌មានថា «ការវាយប្រហារទាំងនេះត្រូវតែបញ្ឈប់ និងបញ្ចប់»។ «យើងក៏អំពាវនាវឱ្យមានការសន្ទនា និងដំណោះស្រាយផ្នែកការទូតដើម្បីឱ្យយើងអាចវិលត្រឡប់ទៅរកសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឱ្យបានឆាប់»។ លោកនិយាយថា ក្រសួងបានកោះហៅភារធារីសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងញូវឌែលី កាលពីថ្ងៃពុធ សប្តាហ៍នេះ ដើម្បីបង្ហាញពី ការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនចំពោះការវាយប្រហារដែលនៅតែបន្ត បន្ទាប់ពីការវាយប្រហារលើនាវាដឹកប្រេង Settebello នៅជិតសមុទ្រអូម៉ង់ ដែលនាវិកឥណ្ឌាបីនាក់ បានស្លាប់។

អ្នកវិភាគ៖ លោក Trump អនុវត្តយុទ្ធសាស្ត្រ «បង្កើនភាពតានតឹងដើម្បីបន្ធូរបន្ថយភាពតានតឹង» ជាមួយអ៊ីរ៉ង់

2026/06/12 12:04:12 pm        38
លោក Richard Weitz អ្នកជំនាញសន្តិសុខអន្តរជាតិនៅមហាវិទ្យាល័យការពារជាតិណាតូ បានប្រាប់សារព័ត៌មាន Al Jazeera ថា លោក Trump ទំនងជាបានអនុវត្តយុទ្ធសាស្ត្រ «បង្កើនភាពតានតឹង ដើម្បីបន្ធូរបន្ថយភាពតានតឹង» ជាមួយអ៊ីរ៉ង់។ លោក Weitz បាននិយាយថា «គំនិតនេះ ប្រសិនបើអ្នកមានជម្លោះកម្រិតមធ្យម ឬជម្លោះខ្លាំង ដូចជាជម្លោះរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ដើម្បីបង្ខំឱ្យសង្គ្រាមនេះបញ្ចប់អ្នកអាចគំរាមកំហែងបង្កើនភាពតានតឹង»។ លោកបាននិយាយថា «ជាក់ស្តែង នោះគឺជាគោលបំណងនៃការវាយប្រហារជុំចុងក្រោយរបស់សហរដ្ឋអាមេរិក ជាការគំរាមកំហែងរបស់លោកប្រធានាធិបតី Trump ដើម្បីដណ្តើមយកកោះនានានៅក្នុងប្រទេសអ៊ីរ៉ង់ និងអ្វីៗផ្សេងទៀត ហើយរឿងនេះអាចដំណើរការទៅបាន»។ លោកបាននិយាយបន្ថែមថា «ខ្ញុំគិតថា យើងនៅតែមានភាពមិនប្រាកដប្រជាមួយចំនួនអំពីអ្វីដែលត្រូវបានព្រមព្រៀងគ្នាច្បាស់លាស់ និងរបៀបដែលនឹងត្រូវបានអនុវត្ត»។

សមាជិកសភាអាមេរិក រិះគន់ការស្លាប់របស់កុមារម្នាក់នៅហ្កាហ្សាដោយជំងឺមហារីក ក្នុងពេលការបិទផ្លូវរបស់អ៊ីស្រាអែល

2026/06/12 12:01:31 pm        38
លោក Jim McGovern សមាជិកសភាសហរដ្ឋអាមេរិកបានបញ្ជាក់ពីការស្លាប់របស់ក្មេងប្រុសប៉ាឡេស្ទីនអាយុប្រាំមួយឆ្នាំម្នាក់ដោយសារជំងឺមហារីកគ្រាប់ឈាម ជាគំរូនៃផលវិបាកចំពោះការបិទផ្លូវរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ លោក McGovern បាននិយាយថា កុមាររូបនេះ បានស្លាប់ក្នុងពេលរង់ចាំរដ្ឋាភិបាលរបស់លោក Netanyahu អនុម័តសំណើសុំជម្លៀសចេញផ្នែកវេជ្ជសាស្រ្ត ខណៈលោក McGovern បានប្រកាសថាលោកនឹងចូលរួមជាមួយសមាជិកសភាចំនួន៦១នាក់ផ្សេងទៀតដើម្បីទាមទារឱ្យរដ្ឋបាល លោក Trump ធានាឱ្យមានការរៀបចំឡើងវិញនូវការជម្លៀសចេញផ្នែកវេជ្ជសាស្រ្តពីតំបន់ហ្កាហ្សា។ កាលពីប៉ុន្មានថ្ងៃមុនេះ អាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សាបាននិយាយថា អ៊ីស្រាអែលបានរារាំងពលរដ្ឋប៉ាឡេស្ទីនជាង ១៦.៥០០ នាក់ដែលត្រូវការការព្យាបាលនៅបរទេស មិនឱ្យចាកចេញពីតំបន់ហ្កាហ្សា។អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា និយាយនៅក្នុងសេចក្តីថ្លែងការណ៍ អ៊ីស្រាអែល បានហាមឃាត់អ្នកជំងឺមិនឱ្យចាកចេញពីតំបន់ហ្កាហ្សា ទោះបីមាន «បទឈប់បាញ់» រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ដែលត្រូវបានដាក់ឱ្យអនុវត្តកាលពីក្នុងខែតុលា ឆ្នាំមុន ក៏ដោយ។ សេចក្តីថ្លែងការណ៍នេះបាននិយាយថា អ៊ីស្រាអែល កំពុងសម្លាប់អ្នកជំងឺដោយសារតែការពន្យារពេលព្យាបាល។

ធនាគារពិភពលោក៖ សង្គ្រាមអាមេរិក-អ៊ីរ៉ង់ នឹងទាញសេដ្ឋកិច្ចពិភពលោកដល់កម្រិតទាបក្រោយជំងឺកូវីដ-១៩

2026/06/12 11:57:24 am        24
យោងតាមការព្រមានរបស់ធនាគារពិភពលោកបានឲ្យដឹងថា ជម្លោះនៅតំបន់មជ្ឈិមបូព៌ា នឹងនាំឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់កម្រិតទាបបំផុត ក្រោយជំងឺរាតត្បាតកូវីដ-១៩ ។ នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលចុងក្រោយរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ ២០២៦ មកនៅត្រឹម ២,៥ ភាគរយពី ២,៩ ភាគរយដែលខ្លួនបានព្យាករ កាលពីខែមករា ដោយលើកឡើងពីការកើនឡើងតម្លៃថាមពល អតិផរណាកើនឡើង និងការចំណាយលើសេវាប្រាក់កម្ចីកាន់តែខ្ពស់។ របាយការណ៍នេះបង្ហាញពីការចំណាយផ្នែកសេដ្ឋកិច្ចដ៏សំខាន់ចំពោះជម្លោះ ដែលមានហានិភ័យនៃការផ្ទុះឡើងជាថ្មីម្តងទៀត ខណៈបទឈប់បាញ់ដ៏ផុយស្រួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានសាកល្បងលើភាគីទាំងពីរ។ ការវិភាគព្រមានថា ទស្សនវិស័យអាចនឹងធ្លាក់ចុះបន្ថែមទៀត ប្រសិនបើការរំខានដល់ការផ្គត់ផ្គង់កាន់តែអាក្រក់។ ការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ ដែលជាផ្លូវទឹកឆ្លងកាត់ដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័ន ក្នុងឆ្លើយតបទៅនឹងអរិភាពបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានដាក់ភាពតានតឹងយ៉ាងខ្លាំងទៅលើថាមពលសកល និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផ្សេងទៀត។ ធនាគារពិភពលោក បានប៉ាន់ប្រមាណថាតម្លៃប្រេងឆៅប្រភេទ Brent ជាស្តង់ដារប្រេងអន្តរជាតិនឹងមានតម្លៃជាមធ្យម ៩៤ ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនេះ ដែលខ្ពស់ជាង ៣៦ ភាគរយនៃតម្លៃជាមធ្យមកាលពីឆ្នាំមុន។ តម្លៃជី ត្រូវបានគេព្យាករថានឹងកើនឡើងនៅឆ្នាំនេះ ដោយនឹងធ្វើឲ្យផលប៉ះពាល់ដល់តម្លៃស្បៀងអាហារ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM