អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា

ព័ត៌មានអន្តរជាតិ

នាវិកបាត់ខ្លួនទាំង ៣នាក់របស់ឥណ្ឌា បានស្លាប់ ក្រោយការវាយប្រហាររបស់អាមេរិកលើទូកដឹកប្រេងនៅជិតតំបន់ឆ្នេរអូម៉ង់

2026/06/11 08:55:56 pm        31
លោក Sarbananda Sonowal គឺជារដ្ឋមន្រ្តីដឹកជញ្ជូនឥណ្ឌានិយាយនៅថ្ងៃព្រហស្បតិ៍នេះថា នាវិកបាត់ខ្លួនទាំង ៣នាក់ របស់ឥណ្ឌា បានស្លាប់ ក្រោយការវាយប្រហាររបស់យោធាសហរដ្ឋអាមេរិកលើនាវាដឹកប្រេងមួយគ្រឿង នៅក្នុងតំបន់ឈូងសមុទ្ររបស់អូម៉ង់ ។លោក Sonowal និយាយថា វាពិតជារឿងគួរឲ្យសោកស្ដាយណាស់ ពេលបានដឹងពីឧបទ្ទេវហេតុដ៏សោកសៅនេះ នៅលើនាវា MT Settebello ដោតទង់ជាតិប៉ាឡូ ។ លោកបន្តថា នាវិកឥណ្ឌា ៣នាក់ ដែលត្រូវបានគេរាយការណ៍ថាបាត់ខ្លួន ឥឡូវត្រូវបានបញ្ជាក់ហើយថា ពួកគេបានស្លាប់ ក្រោយរកឃើញសាកសពរបស់ពួកគេ ។សហរដ្ឋអាមេរិកនិយាយថា យោធារបស់ខ្លួន បានបើកការវាយប្រហារលើនាវាមួយគ្រឿងដែលមិនស្តាប់តាមការណែនាំ ហើយនិងដឹកប្រេងពីអ៊ីរ៉ង់ ។ប្រភពព័ត៌មានរបស់ឥណ្ឌា បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ទីក្រុងញូវដែលី បានកោះហៅឲ្យចូលខ្លួនឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិក បន្ទាប់ពីដាក់កំណត់ទូតតវ៉ាចំពោះការវាយប្រហារនេះ ៕

ក្រុមសិទ្ធិមនុស្ស៖ អ៊ីស្រាអែលផ្តល់ប្រាក់ ៣៣៨លានដុល្លារដល់ការពង្រីកការតាំងលំនៅនិគមន៍នៅវ៉េសប៊ែង

2026/06/11 08:47:44 pm        16
ក្រុមប្រឆាំងការតាំងលំនៅនិគមន៍អ៊ីស្រាអែល Peace Now និយាយថា អ៊ីស្រាអែលត្រូវបានគេរំពឹងថា នឹងអនុម័តការផ្តល់ប្រាក់ ៣៣៨លានដុល្លារនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីសាងសង់លំនៅនិគមន៍ថ្មី និងតភ្ជាប់ការតំាងលំនៅនិគមន៍ទំាងនេះជាមួយហេដ្ឋារចនាសម្ព័ន្ធនៅតំបន់កាន់កាប់វ៉េសប៊ែង ។ផែនការនេះ ត្រូវបានលើកកម្ពស់ដោយរដ្ឋមន្រ្តីហិរញ្ញវិត្ថុស្តាំនិយមជ្រុលអ៊ីស្រាអែលលោក Bezalel Smotrich ដែលបាននិយាយថា លោកចង់បញ្ចុះគំនិតរដ្ឋប៉ាឡេស្ទីន ។យោងតាមកាលវិភាគគណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានឲ្យដឹងថា ក្រុមរដ្ឋមន្រ្តី ត្រូវបានគេរំពឹងថា នឹងពិភាក្សាលើការបង្កើតទីតាំងបណ្តោះអាសន្នដែលត្រូវបានឯកភាពរួចទៅហើយនៅតំបន់វ៉េសប៊ែង ។ទោះបីជាយ៉ាងណាក៏ដោយ កាលវិភាគនោះ ពុំបាននិយាយថាតើ ក្រុមរដ្ឋមន្រ្តីនឹងអនុម័តលើការផ្តល់មូលនិធីឬយ៉ាងណានោះទេ ។សូមបញ្ជាក់ថា អ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលប្រហែល ៧ម៉ឺននាក់ បានរស់នៅក្នុងចំណោមជនប៉ាឡេស្ទីន ២,៧លាននាក់ នៅក្នុងតំបន់វ៉េសប៊ែង និងតំបន់ហ្សេរុយសាឡឹមខាងកើត ៕

តំបន់គ្រីមៀលែងមានប្រេងប្រើប្រាស់ ក្រោយការវាយប្រហារថ្មីដោយយានដ្រូនរបស់អ៊ុយក្រែន

2026/06/11 08:44:41 pm        45
ស្ថានីយប្រេងនៅឧបទ្វីបគ្រីមៀកាន់កាប់ដោយរុស្ស៊ី អស់ប្រេងទៅហើយនៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលយុទ្ធនាការរបស់អ៊ុយក្រែនប្រឆាំងនឹងខ្សែចង្វាក់ផ្គត់ផ្គង់ទៅកាន់តំបន់មួយនេះ បានកើនឡើង ។សាក្សីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅទីក្រុង Sevastopol ដែលជាទីក្រុងធំបំផុតរបស់ឧបទ្វីបមួយនេះ និយាយថា គ្មានប្រេងនោះទេនៅតាមស្ថានីយភាគច្រើន ក្នុងនោះការផ្គត់ផ្គង់ពិបាកចែកចាយប្រេងទៅកាន់ស្ថានីយនិមួយៗ ។សាក្សីម្នាក់ទៀតនៅក្នុងទីក្រុងទេសចរណ៍ Yevpatoriya និយាយថា មាននូវការតម្រង់ជួរយ៉ាងវែងនៅក្រៅស្ថានីយប្រេងដំណើរកមួយកន្លែងគត់នៅក្នុងទីក្រុងមួយនេះ ។សូមបញ្ជាក់ថា អ៊ុយក្រែន បានបង្កើនការវាយប្រហារយានដ្រូនរបស់ពួកគេលើខ្សែចង្វាក់ផ្គត់ផ្គង់ប្រេងទៅកាន់ឧបទ្វីបគ្រីមៀ ដែលរុស្ស៊ី រឹបអូសពីទីក្រុងគីវ កាលពីឆ្នាំ ២០១៤ ។យោងតាមទិន្នន័យដែលចងក្រងដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា កង្វះខាតប្រេងនេះ ត្រូវបានរាយការណ៍នៅលើបណ្តាញព័ត៌មានសង្គមថា កើតមាននៅតាមតំបន់ចំនួន ១៣ ។ មានតែ ៣តំបន់ប៉ុណ្ណោះ គឺតំបន់គ្រីមៀ និងតំបន់ ២ផ្សេងទៀតនៅស៊ីបេរី បានបញ្ជាក់ជាផ្លូវការនូវកង្វះខាតប្រេង ៕

សហរដ្ឋអាមេរិកវាយប្រហារគោលដៅនៅលើកោះ Kharg របស់អ៊ីរ៉ង់

2026/06/11 08:43:01 pm        41
មន្រ្តីសហរដ្ឋអាមេរិកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា យោធាសហរដ្ឋអាមេរិក បានវាយប្រហារគោលដៅយោធានៅលើកោះ Kharg របស់អ៊ីរ៉ង់ ។ សារព័ត៌មានអ៊ីរ៉ង់ រាយការណ៍ថា ពេលកំណត់បានមកដល់សម្រាប់ឱសានវាទកម្ទេចឲ្យក្លាយជាឋាននរករបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ការវាយប្រហារលើអ៊ីរ៉ង់ កើនឡើងពេញមួយថ្ងៃ ជាមួយនឹងការវាយប្រហារលើផ្លូវរថភ្លើង ស្ពាន អាកាសយានដ្ឋាន ហើយនិងរោងចក្រគីមីឥន្ធនៈ ធ្វើឲ្យកាត់ផ្តាច់បណ្តាញថាមពល ។ការផ្ទុះត្រូវបានគេរាយការណ៍នៅលើកោះ Kharg គឺជាទីតាំងនៃចំណតនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ ដែលលោក Trump បាននិយាយជាផ្លូវការចំពោះការបំផ្លាញ ឬរឹបអូសយក ។លោក Trump បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងក្លានៅយប់នេះ ហើយឆាប់ៗនេះ ហើយនិងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារប្រេង ក៏ដូចជាឧស្ម័នរបស់ពួកគេ នៅតំបន់មជ្ឈិមបូព៌ា ។លោកបានសរសេរក្នុងសារបង្ហោះលើបណ្ដាញព័ត៌មានសង្គម Truth Social របស់លោកថា នៅពេលណាមួយ ក្នុងពេលដ៏ខ្លីខាងមុខនេះ ពួកយើងនឹងដណ្តើមកាន់កាប់កោះ Kharg និងទីតាំងហេដ្ឋារចនាសម្ព័ន្ធប្រេងផ្សេងទៀត ហើយគ្រប់គ្រងទីផ្សារប្រេង និងឧស្ម័នរបស់ពួកគេទាំងស្រុង ដូចដែលពួកយើងធ្វើជាមួយប្រទេសវ៉េណេស៊ុយអេឡា ៕

ពលរដ្ឋនីហ្សេរីយ៉ាជាង ២៦០នាក់ រត់ភៀសខ្លួនចេញពីការវាយប្រហាររើសអើងជនបរទេសនៅអាហ្វ្រិកខាងត្បូងបានមកដល់ផ្ទះ

2026/06/11 08:42:15 pm        27
ក្រុមដំបូងនៃពលរដ្ឋនីហ្សេរីយ៉ាជាង ២៦០នាក់ ដែលបានធ្វើមាតុភូមិនិវត្តន៍ពីអាហ្វ្រិកខាងត្បូង បន្ទាប់ពីការកើនឡើងការវាយប្រហាររើសអើងជនបរទេសនៅអាហ្វ្រិកខាងត្បូង បានចុះចតនៅទីក្រុង Lagos នាថ្ងៃព្រហស្បតិ៍នេះ ។អំពើហិង្សាប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង បានកើតមានអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ពេលដែលក្រុមជបអន្ធពលប្រដាប់ដោយដំបង រំពាត់ និងខែល បានដង្ហែរក្បួនតាមតំបន់ជាច្រើននៅក្នុងប្រទេសមួយនេះ ទាមទារឲ្យពលរដ្ឋដែលគ្មានឯកសារស្នាក់នៅ ចាកចេញពីប្រទេសអាហ្វ្រិកខាងត្បូងនៅថ្ងៃទី ៣០ ខែមិថុនា ។ជនបរទេសត្រូវបានគេរាយការណ៍ ត្រូវបានគេបំភិតបំភ័យ និងវាយដុំដោយហ្វូងមនុស្សដែលទៅផ្ទះរបស់ពួកគេស្នាក់នៅ ក្នុងនោះគ្រួសារ ត្រូវបានគេបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេ ហើយមនុស្សជាច្រើនទៀត បានរត់ភៀសខ្លួនទាំងព្រលឹងចុងសក់ ។ប្រទេសហ្គាណា ម៉ូសំប៊ីក និងម៉ាឡាវី បានធ្វើមាតុភូមិនិវត្តន៍រួចទៅហើយពលរដ្ឋរបស់ពួកគេរាប់រយនាក់ ចេញពីអាហ្វ្រិកខាងត្បូង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។អាហ្វ្រិកខាងត្បូង ស្ថិតក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អាហ្វ្រិក ហើយនិងមានជនបរទេសជាង ៣លាននាក់ស្នាក់នៅ ដែលស្មើនឹងជាង ៥ភាគរយនៃពលរដ្ឋសរុបរបស់ពួកគេ ៕

ការបើកស្ពានកាណាដា-អាមេរិកដែលលោក Trump គំរាមរារាំង នៅទីក្រុង Detroit ត្រូវបានពន្យារពេល

2026/06/11 08:39:10 pm        37
ការបើកដំណើរការ​ស្ពានកាណាដា-អាមេរិកឆ្លងកាត់ទន្លេទីក្រុង​ Detroit ដែលប្រធានាធិបតីអាមេរិក លោក​ Donald Trump បានគំរាមរារាំងនៅ​មុន​នេះ ត្រូវបានពន្យារពេលដោយសារតែ «នៅសល់​បញ្ហាដោះ​ស្រាយ​ពុំ​ទាន់រួចរាល់»។ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ នៅ​ថ្ងៃព្រហស្បតិ៍ (ទី​១១ ខែមិថុនា ឆ្នាំ​២០២៦) នេះមុនពិធីកាត់ខ្សែបូនាថ្ងៃសុក្រ នៅឯ​ស្ពាននេះ អាជ្ញាធរស្ពាន Windsor-Detroit បានឲ្យ​ដឹង​ថា «ប្រទេស​កាណាដា និងសហរដ្ឋអាមេរិក បានយល់ព្រមពន្យារពេលការបើកដាក់​ឲ្យ​ដំណើរការ​ស្ពាននេះ​ ដោយប្រើ​ពេលវេលា​ចាំបាច់ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់»។ស្ពានអន្តរជាតិ Gordie Howe ត្រូវបានគ្រប់គ្រងរួមគ្នា ដោយកាណាដា និងរដ្ឋ Michigan ហើយត្រូវបានគេរំពឹងថា នឹងបើកឲ្យ​ធ្វើចរាចរណ៍នៅចុងខែនេះ។ការបើកស្ពាននេះនៅតែស្ថិតក្នុងភាព​មិន​ច្បាស់លាស់​អស់រយៈពេលជាច្រើនខែ បន្ទាប់ពីលោក Trump ដែលជាមេដឹកនាំ​​ទៅពី​គណបក្សសាធារណរដ្ឋ កាលពីខែកុម្ភៈ បានទាមទារឲ្យ​កាណាដាប្រគល់យ៉ាងហោចណាស់ពាក់កណ្តាលនៃកម្មសិទ្ធិគ្រប់​គ្រង​ស្ពានទៅឲ្យ​រដ្ឋាភិបាលសហព័ន្ធអាមេរិក និងយល់ព្រម ចំពោះការទាមទារដែលមិនបានបញ្ជាក់ផ្សេងទៀត នៅក្នុងការទាម​ទារ​ជាច្រើនរបស់លោក ជុំវិញ​បញ្ហាពាណិជ្ជកម្មឆ្លងព្រំ​ដែន​៕

លោក Trump សន្យាវាយប្រហារអ៊ីរ៉ង់​យ៉ាងខ្លាំងក្លា និងរឹបអូសកាន់កាប់​ទីតាំង​ប្រេង

2026/06/11 08:30:21 pm        33
នា​ថ្ងៃ​ព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ​ថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់ «យ៉ាងខ្លាំងក្លានៅយប់នេះ» ហើយឆាប់ៗនេះ នឹងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារប្រេង និងឧស្ម័នរបស់ប្រទេសនៅតំបន់​មជ្ឈិមបូព៌ាមួយ​នេះ។លោក Trump បានសរសេរបង្ហោះ​នៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា៖ «នៅពេល​ណាមួយ ក្នុង​​អនាគតដ៏ខ្លីខាងមុខ យើងនឹងដណ្តើមកាន់កាប់​កោះ Kharg និងទីតាំង​ហេដ្ឋារចនាសម្ព័ន្ធប្រេងផ្សេងទៀត ហើយគ្រប់គ្រងទីផ្សារប្រេង និងឧស្ម័នរបស់ពួកគេទាំងស្រុង ដូចដែលយើងធ្វើ​ជាមួយ​ប្រទេសវ៉េណេស៊ុយអេឡា»។ការ​លើក​ឡើង​នេះ​កើតមាន​បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយប្រហារសង​សឹក​គ្នា តាមអាកាសអស់រយៈពេល ២ថ្ងៃជាប់គ្នា។ ការកើនឡើងនៃអរិភាពនេះ បានចាប់ផ្តើមនៅដើមសប្តាហ៍នេះ ដោយសារមាន​ការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache របស់សហរដ្ឋអាមេរិក នៅជិតច្រកសមុទ្រ Hormuz ដែលបានបង្កជា​ការវាយប្រហារសង​សឹក​ នៅទូទាំងប្រទេស​អ៊ីរ៉ង់ និងលើមូលដ្ឋានរបស់សហរដ្ឋអាមេរិក នៅជុំវិញតំបន់នេះ​។ហើយ​នេះ​គឺជាការគំរាមកំហែងធ្ងន់ធ្ងរបំផុត ចំពោះបទឈប់បាញ់ដ៏ផុយស្រួយដែលបានព្រមព្រៀងគ្នាកាលពីខែមេសា ដោយបំផ្លាញ​​ក្តីសង្ឃឹម ដែល​ថា នឹង​មាន​ការបញ្ចប់យ៉ាងឆាប់រហ័សនូវ​សង្គ្រាម ដែលបានចាប់ផ្តើម​កាលពី​​ចុងខែកុម្ភៈ ជាមួយនឹងការវាយប្រហារតាមអាកាសរួមគ្នាដ៏ធំ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់៕

ប្រធានាធិបតីកូរ៉េខាងត្បូង៖ ការពឹងផ្អែក លើអាមេរិក សម្រាប់វិស័យ​ការពារជាតិ លែងសម​ស្រប​ទៀតហើយ

2026/06/11 08:29:38 pm        64
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយថា ការពឹងផ្អែកជាប្រពៃណីរបស់ទីក្រុងសេអ៊ូល លើសហរដ្ឋអាមេរិក សម្រាប់វិស័យ​ការពារជាតិ លែងសម​ស្រប​ទៀតហើយ ហើយប្រទេសនេះនឹងប្រឹង​ប្រែង​ក្លាយជាដៃគូដែលមានសមត្ថភាពការពារជាតិពឹង​លើ​ខ្លួនឯង។នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន​អ៊ីតាលី Corriere della Sera ដែលបានចេញផ្សាយនៅ​ថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) នេះ លោក Lee បានលើក​ឡើង​ថា៖ «ខ្ញុំជឿថា វិធីសាស្រ្តបែក​ខ្នែង​ ២ ​បែបនេះ បានបាត់បង់ភាព​សម​ស្រប​របស់វា​ហើយ អំឡុង​ការប្រែប្រួល​ថ្មីៗ នៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយ»។ នេះ​បើ​តាម​អត្ថបទ​ដកស្រង់​បកប្រែផ្សាយ​​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេអ៊ូល​។អ្វី​ដែល​លោកបាន​លើក​ឡើង​នេះ គឺសំដៅទៅលើរូបមន្តការទូតយូរអង្វែងរបស់កូរ៉េខាងត្បូងផ្នែក​ «សន្តិសុខជាមួយសហរដ្ឋអាមេរិក និងផ្នែក​សេដ្ឋកិច្ចជាមួយប្រទេសចិន»។ ជាមួយ​គ្នានេះ​ លោកបានបន្ត​ទៀត​ថា ទីក្រុងសេអ៊ូលក៏នឹងធ្វើការផង​ដែរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយទីក្រុងវ៉ាស៊ីនតោនជាផ្នែកមួយនៃវិធីសាស្រ្តថ្មី ដែលមានគោលបំណងបម្រើផលប្រយោជន៍ជាតិរបស់ប្រទេស ឲ្យ​កាន់តែប្រសើរឡើង។តែ​យ៉ាងណាក្ដី​ លោក Lee បានបញ្ជាក់​ថា សម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក នៅតែជា «អាក់ស៊ីសមូលដ្ឋាន» នៃការទូតរបស់កូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពស្វយ័តរបស់ទីក្រុងសេអ៊ូល គឺត្រូវការ ដើម្បីធ្វើទំនើបកម្មសម្ព័ន្ធភាព។គួរបញ្ជាក់ថា លោក Lee កំពុងបំពេញទស្សនកិច្ចនៅប្រទេសអ៊ីតាលី រហូតដល់ថ្ងៃអង្គារ។ ប្រទេស​កូរ៉េខាងត្បូង គឺជាសម្ព័ន្ធមិត្តចំណាស់ជាងគេ និងជិតស្និទ្ធបំផុតមួយរបស់សហរដ្ឋអាមេរិក ដោយមាន​​ទាហានអាមេរិកប្រហែល ២៨.០០០នាក់ ឈរជើងនៅឧបទ្វីបកូរ៉េ ក្រោមសន្ធិសញ្ញាការពារជាតិទៅវិញទៅមក រវាងទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល៕

ប្រមុខណាតូនិយាយថា អាមេរិកនៅតែប្តេជ្ញាចិត្តពេញលេញចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន

2026/06/11 08:19:30 pm        26
អគ្គលេខាធិការអង្គការណាតូលោក Mark Rutte បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកនៅតែបន្តប្តេជ្ញាចិត្តពេញលេញចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន ។ប្រមុខអង្គការណាតូរូបនេះ ថ្លែងបែបនេះ អំឡុងសន្តិសីទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីន័រវែសលោក Jonas Gahr Store នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ។លោក Rutte និយាយថា ចម្លើយគឺគ្មានថាទេ ។ សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តពេញលេញចំពោះសម្ព័ន្ធមិត្តណាតូ ។លោកបានលើកឡើងពីភ័ស្តុតាងនៃការប្តេជ្ញាចិត្តនេះ តាមរយៈវត្តមានរបស់ទាហានសហរដ្ឋអាមេរិកនៅអឺរ៉ុប ថ្នាក់ដឹកនាំអាមេរិកនៅក្នុងណាតូ ហើយនិងការរួមចំណែកការពារសមូហភាព ។លោក Rutte និយាយទៀតថា ការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានបញ្ជាក់តាមរយៈសកម្មភាពដ៏រឹងមាំ ដោយរូបលោកកត់សម្គាល់ឃើញថា សហរដ្ឋអាមេរិក នៅតែបន្តគាំទ្រស្ថាបត្យកម្មសន្តិសុខរបស់អង្គការណាតូ រាល់ថ្ងៃ ៕

រុស្ស៊ី៖ ភាពតានតឹងថ្មីៗ នៅតំបន់​មជ្ឈិមបូព៌ា គំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកទាំងមូល

2026/06/11 08:18:58 pm        31
រុស្ស៊ី នៅ​ថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) នេះ បាន​លើក​ឡើង​ថា ភាពតានតឹងថ្មិ នៅតំបន់​មជ្ឈិមបូព៌ា ដោយសារ​ការវាយប្រហារចុងក្រោយរបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គំរាមកំហែងសេដ្ឋកិច្ចពិភពលោកទាំងមូល ដោយបញ្ជាក់ជាថ្មីនូវការអំពាវនាវឲ្យ​វិលត្រឡប់ទៅរកការចរចាវិញ។នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា «ជុំចុងក្រោយនៃភាពតានតឹងដែលកំពុងកើនឡើង គឺពោរពេញទៅដោយផលវិបាកអវិជ្ជមានថ្មីៗបន្ថែម សម្រាប់ស្ថានភាពនៅក្នុងតំបន់ និងសេដ្ឋកិច្ចពិភពលោក​ទាំងមូល»។ ដោយជំរុញឲ្យ​គ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ លោក Peskov បានអំពាវនាវឲ្យ​វិលត្រឡប់ទៅរកការចរចាវិញ។គួរ​បញ្ជាក់​ថា ការវាយប្រហារសងសឹកគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបន្តអស់​រយៈពេល​ ២ថ្ងៃជាប់គ្នា ដោយប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹងបើកការវាយប្រហារបន្ថែម ប្រសិន​បើ​ទីក្រុងតេអេរ៉ង់មិន​ឈាន​ដល់​កិច្ចព្រមព្រៀងសន្តិភាពភ្លាមៗទេនោះ​។កាល​ពី​ថ្ងៃពុធ ក្រសួងការបរទេសរុស្ស៊ី បានប្រាប់​ថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីភាពតានតឹងកាន់តែខ្លាំងឡើងៗ ដោយអំពាវនាវឲ្យ​គ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងបញ្ឈប់ការវាយប្រហារជាបន្ទាន់​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM