លោក Erdogan៖ ទួរគី និងប៉ូឡូញកំពុងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ ក្នុងនាមជាសម្ព័ន្ធមិត្ត NATO
ទូរទស្សន៍៖ ការចាប់ផ្តើមដកកងទ័ព គឺជាប្រភពនៃការមិនចុះសម្រុងគ្នារវាងអ៊ីស្រាអែល និងលីបង់
លោក RUTTE និយាយថា ចាំបាច់ត្រូវបង្កើនផលិតកម្មយោធានៅសងខាងនៃមហាសមុទ្រអាត្លង់ទិក
សាកសពជនអន្តោប្រវេសន៍ចំនួន ១១នាក់ទៀត បានអណ្តែតឡើងលើច្រាំង បន្ទាប់ពីទូកលិចនៅឆ្នេរ សមុទ្រលីប៊ី

ព័ត៌មានអន្តរជាតិ

ប្រភព៖ ការឈាន​ដល់​កិច្ចព្រមព្រៀង រវាង​អាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេល ២ ឬ ៣ថ្ងៃ គឺមិនទំនងសោះឡើយ​

2026/06/09 06:44:20 pm        49
ប្រភពពី​រដ្ឋាភិបាលប៉ាគីស្ថានបានប្រាប់សារព័ត៌មាន​ Anadolu នៅ​ថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា ការឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ គឺ «មិនទំនងកើតមាន​​​ឡើយ​» ដោយសារតែ «ស្ថានភាពស្មុគស្មាញ» ដែលកំពុងបន្តកើតមាន ជាពិសេសការរំលោភលើបទឈប់បាញ់ «ឥតឈប់ឈរ» របស់អ៊ីស្រាអែល នៅភាគខាងត្បូងនៃ​ប្រទេសលីបង់​។ការកត់សម្គាល់នេះបានធ្វើឡើង ដើម្បី​ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក លោក​ Donald Trump ដែល​ថា វាអាចចំណាយពេល «២ ឬ ៣ថ្ងៃ» ក្នុង​ការ​ឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយ នៅតំបន់​មជ្ឈិមបូព៌ា។នៅពេលដែលលោកកំពុងចាកចេញពីទីក្រុង New York បន្ទាប់ពីបាន​មើលការប្រកួតបាល់បោះ កាលពីថ្ងៃចន្ទ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំគិតថា យើងជិតឈាន​ដល់កិច្ចព្រមព្រៀងដ៏ល្អ រឹងមាំ និងមានឥទ្ធិពល»។ ហើយ​នៅពេលត្រូវ​បាន​សួរថា តើវានឹងចំណាយពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ លោកបានឆ្លើយ​ថា វានឹងចំណាយពេល «២ ឬ ៣ថ្ងៃ»។តែ​ប្រភពព័ត៌មានដែលស្និទ្ធនឹងដំណើរការសម្របសម្រួលនេះ បាននិយាយ​ថា៖ «(ស្ថានភាព) គឺស្មុគស្មាញ ហើយបានចូលដល់ដំណាក់កាលរសើបមួយ ពាក់​ព័ន្ធនឹង​ការរំលោភបំពានបទឈប់បាញ់ឥតឈប់ឈររបស់​អ៊ីស្រាអែល។ ដោយ​ពិចារណាលើ​ស្ថានភាពនេះ​ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភ្លាមៗ គឺមិនទំនងសោះឡើយ​»។ប្រភពបានបន្ថែមថា នា​ពេល​នេះ​ អាទិភាពចម្បងរបស់ប៉ាគីស្ថាន ក្នុង​នាម​ជា​អន្តរការី​ គឺបញ្ចប់ការរំលោភលើបទឈប់បាញ់ ហើយ​​ភាគីជម្លោះ​ត្រូវ​ចាប់ផ្ដើម​​ចរចា៕

អាជ្ញាធរឈីលីរឹបអូសបានគ្រឿងញៀនប្រហែលជាង ១០០តោនដែលខ្លែងបន្លំធ្វើជាឈើ

2026/06/09 06:41:07 pm        50
ក្រុមអាជ្ញាធរឈីលី រាយការណ៍ថា គ្រឿងញៀនទម្ងន់ជាង ១០០តោនដែលក្លែងបន្លំធ្វើជាឈើ ត្រូវរឹបអូសបាននៅតាមកំពង់ផែជាច្រើនក្នុងប្រទេសមួយនេះ ហើយវាអាចជាការរឹបអូសបានគ្រឿងញៀនច្រើនបំផុតជាប់កំណត់ត្រា ។ទីភ្នាក់ងារគយឈីលី និយាយថា ប្រតិបត្តិការនេះ គឺជាកិច្ចខិតខំរួមគ្នាដោយការិយាលរដ្ឋអាជ្ញា កងទ័ពជើងទឹក និងភ្នាក់ងារគយ ដែលរកឃើញទំនិញមានផ្ទុកគ្រឿងញៀននៅកំពង់ផែក្នុងទីក្រុង Arica, Valparaiso និងទីក្រុង San Antonio ។យោងតាមការអះអាងរបស់រដ្ឋអាជ្ញាក្រុង Arica លោក Mario Carrera បានឲ្យដឹងថា ឈើមួយដុំមានគ្រឿងញៀនចន្លោះពី ១០ភាគរយ និង ២០ភាគរយ ដែលនេះមានន័យថា វាជាការរឹបអូសបានកូកាអ៊ីនអ៊ីដ្រូក្លរីត និងកេតាមីនប្រហែល ១០៨ តោន ។លោកបន្តថា វាអាចជាការរឹបអូសបានគ្រឿងច្រើនបំផុត អំឡុងប្រតិបត្តិការតែមួយនៅក្នុងប្រវត្តិសាស្រ្តឈីលី ។ លោកនិយាយទៀតថា ប្រតិបត្តិការធំបំផុតកាលពីមុន បានធ្វើឡើងនៅកំពង់ផែតែមួយ ដែលស្ថិតនៅលើនាវា Nativo កាលពីឆ្នាំ ២០០១ ៕

វិមានក្រឹមឡាំង៖ មិនមានផែនការ សម្រាប់ការសន្ទនាតាម​​ទូរស័ព្ទ រវាងលោក Putin និង​លោក Trump ទេ​

2026/06/09 06:38:19 pm        48
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅ​ថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា នាពេល​នេះ មិនមានផែនការនោះ​ឡើយ​ សម្រាប់ការសន្ទនា​តាម​ទូរស័ព្ទ រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និង​មេដឹកនាំ​រុស្ស៊ី លោក Vladimir Putin ដោយបន្ថែមថា អ្នកចរចាអាមេរិក លោក Steve Witkoff និងលោក Jared Kushner នៅតែបន្តរក្សា​ទំនាក់ទំនង ទាំង​ជាមួយរុស្ស៊ី និងអ៊ុយក្រែន។លោក Witkoff និងលោក Kushner បានចូលរួមក្នុងកិច្ចប្រឹងប្រែងកាល​ពីមុន ដើម្បី​ធ្វើ​ការសម្របសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានជាប់គាំង នៅក្នុងខែកុម្ភៈ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមវិធានការ​យោធាលើ​អ៊ីរ៉ង់។លោក Peskov បាននិយាយថា៖ «ដំណើរការសម្របសម្រួល ស្ដី​បី​បញ្ហាអ៊ុយក្រែន បច្ចុប្បន្ននេះ​ត្រូវបានផ្អាក​។ អ្នកចរចាអាមេរិកកំពុងរក្សាទំនាក់ទំនង ដោយ​ការពិភាក្សាកំពុងបន្ត ទាំង​ជាមួយពួក​យើងតាមរយៈបណ្តាញដែលមានស្រាប់ និងជាមួយអ៊ុយក្រែន។ មិនទាន់មានកាលបរិច្ឆេទពិតប្រាកដ សម្រាប់ដំណើរទស្សនកិច្ចរបស់ពួកគេ នៅឡើយទេ ប៉ុន្តែយើងនឹងរីករាយក្នុងការស្វាគមន៍ពួកគេ នៅក្នុងប្រទេសរុស្ស៊ី ពេលណាក៏បាន»។កាលពីថ្ងៃចន្ទ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា លោកមានការសន្ទនា «ប្រកប​ដោយ​ភាព​វិជ្ជមាន» ជាមួយលោក Witkoff និងលោក Kushner ហើយបានសរសើរអ្វីដែលលោកហៅថា ការត្រៀមខ្លួនរបស់ពួកគេ ក្នុងការធ្វើការលើការដោះស្រាយសង្គ្រាម នៅ​អ៊ុយក្រែន ក្នុងសប្តាហ៍ខាងមុខនេះ។តែ​សម្រាប់​លោក Peskov អ្នក​នាំ​ពាក្យ​រូប​នេះ​បាននិយាយថា វិមានក្រឹមឡាំងមិនទាន់ត្រូវបានជូនដំណឹងនៅឡើយទេ អំពីការជជែក​នោះដោយភាគីសហរដ្ឋអាមេរិក៕

លោក Netanyahu ៖ អ៊ីស្រាអែលនឹងឆ្លើយតបដោយកម្លាំង បើសិនជាអ៊ីរ៉ង់ហ៊ានវាយប្រហារម្តងទៀត

2026/06/09 06:11:13 pm        43
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា ប្រទេសរបស់លោកនឹងឆ្លើយតបដោយកម្លាំង បើសិនជាអ៊ីរ៉ងហ៊ានវាយប្រហារម្តងទៀត ។នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ លោក Netanyahu បន្តថា លោកនឹងមិនអត់ធ្មត់ ឬទទួលយកអ្វីដែលលោកចាត់ទុកថាជា “សមីការថ្មី”ដែលអ៊ីរ៉ង់ និងក្រុមហេសបូឡា ព្យាយាបង្ខំអ៊ីស្រាអែលឲ្យធ្វើសង្រ្គាមនោះទេ ។កាលពីព្រឹកថ្ងៃចន្ទ អ៊ីរ៉ង់ និងអ៊ីស្រាអែលនិយាយថា ពួកគេបានបញ្ឈប់ការវាយប្រហារលើគ្នាទៅវិញទៅមក ក្រោយការអំពាវនាវពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បើទោះបីជាទីក្រុងតេអេរ៉ង់និយាយថា ពួកគេនឹងចាប់ផ្តើមការវាយប្រហារថ្មី បើសិនជាអ៊ីស្រាអែលបន្តវាយប្រហារក្រុមហេសបូឡានៅប្រទេសលីបង់ក៏ដោយ ។រលកនៃការវាយប្រហារក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គឺជាការតតាំងដាក់គ្នាដោយផ្ទាល់បំផុតរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់កាលពីខែមេសា ជាហេតុគំរាមកំហែងដល់កិច្ចខិតខំរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្រ្គាមរយៈពេលជាង ៣ខែរបស់ពួកគេ ៕

របាយការណ៍៖ ជម្លោះពិភពលោក បាន​ឡើង​ដល់កម្រិតខ្ពស់​បំផុត នៅឆ្នាំ២០២៥

2026/06/09 06:09:03 pm        44
នៅថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) នេះ ការសិក្សាមួយរបស់ប្រទេសន័រវ៉ែស បាន​បង្ហាញ​ថា ក្នុងឆ្នាំ ២០២៥ ពិភពលោកបានឃើញជម្លោះរវាង​រដ្ឋ ​មាន​ចំនួន​ខ្ពស់បំផុត គិត​ចាប់តាំងពីសង្គ្រាមលោកលើកទី២ ដោយព្រមានអំពីការកើនឡើងនូវ​ការវាយប្រហារដែលផ្តោតលើជនស៊ីវិល។របាយការណ៍និន្នាការជម្លោះប្រចាំឆ្នាំ ពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអូស្លូ (Prio) បានឲ្យ​ដឹង​​ថា ក្នុងឆ្នាំ​២០២៥ ជម្លោះចំនួន ៦៥ ដែលពាក់ព័ន្ធនឹងរដ្ឋយ៉ាងហោចណាស់មួយ ត្រូវបានកត់ត្រាទូទាំងពិភពលោក ដែលជាកម្រិតខ្ពស់បំផុត​ថ្មី ចាប់តាំងពីឆ្នាំ១៩៤៦។ជម្លោះរវាងរដ្ឋ​ ក៏បានឈានដល់កម្រិតខ្ពស់​បំផុតថ្មីផង​ដែរ ក្នុងរយៈពេល ៨០ឆ្នាំ ដោយកើនឡើងទ្វេដង បើធៀប​នឹង​ឆ្នាំមុន ពោល​គឺ​​ឡើងដល់​​ ៨ដង​ ដោយ​ក្នុង​នោះ​រួមមាន​ទាំង​ការប៉ះទង្គិចគ្នាតាមព្រំដែន រវាងប្រទេស​ឥណ្ឌា និងប៉ាគីស្ថាន ហើយ​អាហ្វហ្គានីស្ថាន និងប៉ាគីស្ថានជាដើម​ ក៏ដូចជាការឈ្លានពានរបស់រុស្ស៊ី លើ​អ៊ុយក្រែន និងប្រតិបត្តិការយោធារបស់​អ៊ីស្រាអែល នៅ​ស៊ីរី។អ្នកស្រាវជ្រាវ លោកស្រី Siri Aas Rustad បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយក្រុម ក្នុង​នោះ​រួមមាន​ទាំង AFP ផងដែរ​ថា៖ «ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ណាស់​ មិនមានរឿងវិជ្ជមានកើត​ឡើង​ច្រើនទេ។ ជាធម្មតា ខ្ញុំអាចច្របាច់អ្វីមួយវិជ្ជមានចេញពីហេតុការណ៍​នោះ​ ប៉ុន្តែឆ្នាំនេះ វាគឺ​គួរឲ្យ​បារម្ភ​ណាស់​ ពាក់​ព័ន្ធ​នឹង​ទិន្ន​ន័យ​នេះ​​»។ឆ្នាំ២០២៥ គឺជាឆ្នាំដែលមានអ្នកស្លាប់ច្រើនបំផុតទី៣ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់ ដោយមានអ្នកស្លាប់ប្រហែល ២៤៥.០០០នាក់ ដែលទាក់ទងដោយផ្ទាល់ទៅនឹងការប្រយុទ្ធគ្នា ឬអំពើហិង្សានយោបាយ ដោយ​ជិត ៧៦.៥០០នាក់ ក្នុងចំណោមពួកគេត្រូវបានសន្មតថា ជាការវាយប្រហារដែលកំណត់គោលដៅដោយផ្ទាល់លើជនស៊ីវិល បើប្រៀបធៀបទៅនឹង ១៤.២០០នាក់ ក្នុងឆ្នាំ២០២៤៕

ប្រមុខ WHO ស្នើសុំឲ្យអ៊ូហ្គង់ដា ពិចារណាឡើងវិញការបិទព្រំដែន ដោយសារជំងឺអេបូឡា

2026/06/09 06:07:01 pm        42
ប្រមុខអង្គការសុខភាពពិភពលោក(WHO) និយាយថា អ៊ូហ្គង់ដាគួរតែគិតគូរឡើងវិញចំពោះការសម្រេចចិត្តរបស់ខ្លួន ក្នុងការបិទព្រំដែនជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយសារការរីករាលដាលឆ្លងជំងឺអេបូឡា ។អគ្គលេខាធិការអង្គការ WHOលោក Tedros Adhanom Ghebreyesus បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ អំឡុងដំណើរទស្សនកិច្ចទៅកាន់អង្គភាពធ្វើចត្តាឡីស័កជំងឺអេបូឡា នៅមន្ទីរពេទ្យក្នុងរដ្ឋធានី Kampala របស់អ៊ូហ្គង់ដា ។នៅក្នុងសេចក្តីអត្ថាធិប្បាយមួយទៀត លោក Tedros បានកោតសរសើរប្រទេសនៅអាហ្វ្រិកខាងកើតមួយនេះ សម្រាប់ការឆ្លើយតបជំងឺអេបូឡារបស់ពួកគេ ។ប៉ុន្តែនៅពេលក្រុមអ្នកសារព័ត៌មានសួរពីការសម្រេចចិត្តកាលពីចុងខែមុនរបស់អ៊ូហ្គង់ដា ក្នុងការបិទព្រំដែនបណ្តោះអាសន្នរបស់ខ្លួនជាមួយកុងហ្គោ ដើម្បីរារាំងការរីករាលដាលឆ្លងជំងឺអេបូឡា លោក Tedros និយាយថា ការរឹតត្បិតការធ្វើដំណើរមិនប្រសិទ្ធិភាពនោះទេ ដូច្នេះហើយ លោកសង្ឃឹមថា អាជ្ញាធរអ៊ូហ្គង់ដា នឹងពិចារណាឡើងវិញ ។សូមបញ្ជាក់ថា អ៊ូហ្គង់ដា បានរាយការណ៍ករណីឆ្លងជំងឺអេបូឡាត្រូវបានបញ្ជាក់ចំនួន ១៩នាក់ ដែលភាគច្រើននៃពួកគេបានចូលប្រទេសមកពីកុងហ្គោ ៕

មនុស្សយ៉ាងហោច ១១នាក់ ស្លាប់ ក្រោយទូកអន្តោប្រវេសន៍លិចនៅជិតប្រទេសម៉ាល់តា

2026/06/09 06:01:50 pm        42
រូបភាពវីដេអូឃ្លីបដែលបានបញ្ចេញដោយអង្គការឃ្លាំមើលសមុទ្រដែលជាអង្គការក្រៅរដ្ឋាភិបាល ឃើញប្រតិបត្តិការជួយសង្រ្គោះ បន្ទាប់ពីទូកអន្តោប្រវេសន៍មួយគ្រឿង បានលិចនៅជិតតំបន់ឆ្នេរប្រទេសម៉ាល់តា ។យោងតាមការអះអាងរបស់អង្គការឃ្លាំមើលសមុទ្រ បានឲ្យដឹងថា មនុស្សយ៉ាងហោច ១១នាក់ បានស្លាប់នៅក្នុងឧបទ្ទេវហេតុលិចទូកដឹកអន្តោប្រវេសន៍មួយគ្រឿងនេះ ។ពួកគេបន្តថា គេនៅមិនទាន់ដឹងច្បាស់នោះទេថាតើមានមនុស្សប៉ុន្មាននាក់ទៀត កំពុងបាត់ខ្លួន ។ខណៈពេលនោះដែរ ឆ្មាំល្បាតឆ្នេរអ៊ីតាលី និយាយកាលពីថ្ងៃអាទិត្យថា ទូកមួយគ្រឿងដែលចាកចេញពីប្រទេសលីប៊ី ដឹកមនុស្សប្រហែល ៦០នាក់ បានលិចនៅចម្ងាយប្រហែល ៨៣គ.ម ភាគអាគ្នេយប្រទេសម៉ាល់តា ។ឆ្មាំល្បាតឆ្នេរនិយាយថា ក្រុមជួយសង្រ្គោះបានរកឃើញសាកសពមនុស្ស ១១នាក់ ខណៈទូកនេសាទនៅតំបន់នោះ បានសង្រ្គោះអ្នករស់រានប្រហែល ៤៨នាក់ ៕

ចិន៖ បម្រាម​នាំចេញទំនិញ​ប្រើប្រាស់​បាន ២ផ្លូវ​ គឺ​ចង់​​បញ្ឈប់បំណង​​​ធ្វើយោធូនីយកម្ម​ឡើងវិញរបស់ជប៉ុន

2026/06/09 05:41:37 pm        55
នា​ថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) នេះ ក្រសួងការបរទេសចិន បាន​ឲ្យ​ដឹង​ថា ប្រទេសចិនបានហាមឃាត់ការនាំចេញទំនិញ​ប្រើប្រាស់បាន ២ផ្លូវទាំងអស់ ទៅកាន់អ្នកប្រើប្រាស់យោធាជប៉ុន និងសម្រាប់គោលបំណងណាមួយដែលអាចបង្កើនសមត្ថភាពយោធារបស់ជប៉ុន ដោយចំណាត់​នេះមានគោលបំណងបញ្ឈប់ការប៉ុនប៉ង​ ក្នុង​ការ​ធ្វើយោធូនីយកម្ម​ឡើងវិញ និងក្នុង​​ការ​អភិវឌ្ឍអាវុធ​នុយក្លេអ៊ែរ​របស់ជប៉ុន។អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានធ្វើការកត់សម្គាល់បែបនេះ ខណៈដែល​ឆ្លើយតបទៅនឹងរបាយការណ៍ ដែលថា សហរដ្ឋអាមេរិកបានស្នើឲ្យ​ប្រទេសចិនចាប់ផ្ដើម​ការនាំចេញរ៉ែកម្រទៅកាន់​ជប៉ុនឡើង​វិញ​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Global Times ដែលគ្រប់គ្រងដោយរដ្ឋ។លោក Lin បានបដិសេធមិនបញ្ជាក់ថា តើរដ្ឋបាលរបស់​លោកប្រធានាធិបតី​ Donald Trump បានធ្វើការស្នើសុំបែបនេះដែរ ឬអត់នោះទេ។ លោក Lin បាននិយាយថា៖ «ដោយ​ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ប្រទេសចិនបានហាមឃាត់ការនាំចេញទំនិញ​ប្រើប្រាស់បាន ២ផ្លូវ​ទាំងអស់ ទៅកាន់អ្នកប្រើប្រាស់យោធាជប៉ុន សម្រាប់គោលបំណងយោធា និងដល់អ្នកប្រើប្រាស់ចុងក្រោយផ្សេងទៀត ឬសម្រាប់គោលបំណងណាមួយដែលនឹងជួយបង្កើនសមត្ថភាពយោធារបស់ជប៉ុន»។លោកបានបញ្ជាក់​ថា គោលបំណងនៃការរឹតបន្តឹងនេះ គឺដើម្បី «បញ្ឈប់ការប៉ុនប៉ង ក្នុង​ការ​ធ្វើយោធូនីយកម្ម​ឡើងវិញ និងក្នុង​ការ​អភិវឌ្ឈអាវុធនុយក្លេអ៊ែររបស់ជប៉ុន»។គួរបញ្ជាក់​ថា ការហាមឃាត់ការនាំចេញនេះ ចូលជាធរមានភ្លាមៗ បន្ទាប់ពីមាន​ការប្រកាសដោយអាជ្ញាធរចិន កាលពីខែមករា ហើយវាគឺ​ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដ៏​ទូលំទូលាយរបស់ទីក្រុងប៉េកាំង ក្នុងការរឹតបន្តឹងការគ្រប់គ្រង លើទំនិញ និងបច្ចេកវិទ្យាដែលមាន​ភាព​រសើប​​ជាយុទ្ធសាស្ត្រ៕

មនុស្សយ៉ាងហោច ៣នាក់ ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យរោងចក្រផលិតផាវខុសច្បាប់នៅភាគខាងលិចឥណ្ឌា

2026/06/09 05:38:52 pm        38
ក្រុមមន្រ្តីក្នុងស្រុកនិយាយនៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើនទៀត បានរងរបួស ក្រោយអគ្គិភ័យឆាបឆេះឡើងនៅរោងចក្រផលិតផាវខុសច្បាប់មួយកន្លែង ស្ថិតក្នុងទីក្រុងភាគពាយ័ព្យ Jaipur ប្រទេសឥណ្ឌា ។ ពួកគេបន្តថា មនុស្ស ៨នាក់ បាននៅក្នុងរោងចក្រ ពេលដែលអគ្គិភ័យកើតឡើង ។លោក Yugantar Sharma គឺជាចៅក្រមក្រុង Jaipur និយាយថា ពួកយើងទទួលបានព័ត៌មានថា មាននូវអគ្គិភ័យនៅទីនេះ ហើយការងារសង្រ្គោះ បានចាប់ផ្តើម ។លោកបន្តថា ក្នុងរយៈពេលប្រហែល ២០-២៥នាទី អគ្គិភ័យ ត្រូវបានទប់ស្កាត់ជាប់ ហើយដូចអ្នកឃើញស្រាប់ហើយថា អគាររងការខូចខាតទាំងស្រុង ។ មនុស្ស ៥នាក់ បានរងរបួស ហើយពួកគេទទួលបានការព្យាបាលនៅមន្ទីរពេទ្យ ខណៈមនុស្ស ៣នាក់ បានស្លាប់ ។សូមបញ្ជាក់ថា ហេតុការណ៍ផ្ទុះ និងអគ្គិភ័យនៅតាមរោងចក្រផលិតកាំជ្រួចផ្កាភ្ញី និងរោងចក្រផលិតផាវ បានក្លាយជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌា ដោយសារមានវិធានការការពារតិចតួចប៉ុណ្ណោះ រារាំងកុំឲ្យឧបទ្ទេវហេតុបែបនេះ កើតឡើង ៕

នគរបាលកេនយ៉ាបាញ់ឧស្ម័នបង្ហូរទឹកភ្នែក អំឡុងបាតុកម្មប្រឆំាងនឹងមណ្ឌលចត្តាឡីស័យជំងឺអេបូឡាអាមេរិក

2026/06/09 05:35:55 pm        41
នៅថ្ងៃអង្គារនេះ នគរបាលកេនយ៉ា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងឃាត់ខ្លួនក្រុមបាតុករដែលនាំគ្នាតវ៉ាប្រឆាំងនឹងមណ្ឌលចត្តាឡីស័កសម្រាប់ពលរដ្ឋអាមេរិកដែលប៉ះពាល់នឹងជំងឺអេបូឡា បើទោះបីជាតុលាការកេនយ៉ា បញ្ជាឲ្យបញ្ឈប់ការងារសាងសង់បន្ថែមទៀតក៏ដោយ ។សំណុំផ្សែងបានហុយលើផ្លូវស្ថិតក្នុងទីក្រុងភាគកណ្តាល Nanyuki ខណៈនគរបាលព្យាយាមបំបែកហ្វូងបាតុករ ក្នុងនោះក្រុមបាតុករនាំគ្នារត់ ស្រែក និងកាន់បដា ។ មន្រ្តីនគរបាល ត្រូវបានគេមើលឃើញផងដែរ ឃាត់ខ្លួនបាតុករ និងលើកពួកគេដាក់លើរថយន្តនគរបាល ។មណ្ឌលចត្តាឡីស័យមាន ៥០គ្រែ ស្ថិតនៅមូលដ្ឋានទ័ពអាកាសនេះ បានធ្វើពលរដ្ឋជាច្រើនខឹងសម្បារ ដោយពួកគេចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា ផ្លាស់ប្តូរបន្ទុកថែទាំអ្នកប៉ះពាល់នឹងជំងឺអេបូឡានៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ៊ូហ្គង់ដា មកកាន់ប្រទេសកេនយ៉ា ។មនុស្ស ២នាក់ ត្រូវបានសម្លាប់ នៅក្នុងបាតុកម្មកាលពីសប្តាហ៍មុន នៅទីក្រុង Nanyuki ជាទីដែលកំហឹងបានកើនឡើង ពេលដែលអាជ្ញាធរកេនយ៉ា និងសហរដ្ឋអាមេរិក បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះផែនការសាងសង់មណ្ឌលចត្តាឡីស័កនេះ ។ពលរដ្ឋសហរដ្ឋអាមេរិកជាច្រើននាក់ បានប៉ះពាល់នឹងជំងឺអេបូឡា នៅតំបន់ភាគខាងកើតកុងហ្គោ និងអ៊ូហ្គង់ដា ជាទីដែលមានករណីឆ្លងបញ្ជាក់ជាង ៥០០នាក់ និងករណីស្លាប់បញ្ជាក់ ១០០នាក់ ដោយសារការរីករាលដាលឆ្លងដែលត្រូវបានប្រកាសកាលពីខែមុន ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេសិទ្ធិមនុស្សកម្ពុជា៖ “សាមគ្គីភាព​ជាកម្លាំង ហើយការរួបរួមគ្នា​របស់យើង​បង្ហាញពីភាពរឹងមាំ​ដែល​អាច​ជម្នះគ្រប់ឧបសគ្គ និងសន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់សិទ្ធិមនុស្ស”
06/24/2026 03:06 PM
លោក Erdogan៖ ទួរគី និងប៉ូឡូញកំពុងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ ក្នុងនាមជាសម្ព័ន្ធមិត្ត NATO
06/24/2026 03:06 PM
ទូរទស្សន៍៖ ការចាប់ផ្តើមដកកងទ័ព គឺជាប្រភពនៃការមិនចុះសម្រុងគ្នារវាងអ៊ីស្រាអែល និងលីបង់
06/24/2026 03:06 PM
លោក RUTTE និយាយថា ចាំបាច់ត្រូវបង្កើនផលិតកម្មយោធានៅសងខាងនៃមហាសមុទ្រអាត្លង់ទិក
06/24/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ចំនួន ១១នាក់ទៀត បានអណ្តែតឡើងលើច្រាំង បន្ទាប់ពីទូកលិចនៅឆ្នេរ សមុទ្រលីប៊ី
06/24/2026 03:06 PM
សេចក្តីសម្រេចរបស់ UN ជំរុញឲ្យមានការទទួលខុសត្រូវចំពោះការវាយប្រហារលើកងកម្លាំងរក្សាសន្តិភាព
06/24/2026 03:06 PM
UN៖ មនុស្សជាង ១៣លាននាក់ កំពុងជួបបញ្ហាអសន្តិសុខស្បៀងធ្ងន់ធ្ងរ នៅក្នុងប្រទេសស៊ីរី
06/24/2026 03:06 PM
អាមេរិកដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនគុយបាសំខាន់ៗ ខណៈសេដ្ឋកិច្ចរបស់កោះនេះ កំពុងដួលរលំ
06/24/2026 03:06 PM
មេដឹកនាំក្រុមហេសបូឡាទាមទារឲ្យអ៊ីស្រាអែល ដកកងទ័ពចេញពីលីបង់ទាំងស្រុង
06/24/2026 03:06 PM
ក្រសួងការងារ នឹងនាំយកឱកាសកា​រងារជាង ៩ម៉ឺនកន្លែង រួមនឹងអត្ថប្រយោជន៍ស​ង្គម និង​ការបណ្ដុះបណ្ដាលជំនាញ​ដោយឥតគិតថ្លៃ​ ជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូង​ឃ្មុំនៅ​ចុងសប្ដាហ៍នេះ
06/24/2026 02:06 PM