សហរដ្ឋអាមេរិក ជំរុញសន្តិភាពយូរអង្វែង ខណៈកិច្ចចរចារវាងអ៊ីស្រាអែលនិងលីបង់ ចាប់ផ្តើម
អង្គការសហប្រជាជាតិ ចាប់ផ្តើមជម្លៀសនាវិកជាង១១.០០០នាក់ ដែលជាប់ខ្លួននៅច្រកសមុទ្រ Hormuz
រដ្ឋមន្ត្រីការបរទេសអាមេរិក ច្រានចោលការទាមទារឲ្យបង់ប្រាក់របស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz ខណៈភាពតានតឹងនៃកិច្ចព្រមព្រៀងកើនឡើង
មេដឹកនាំកំពូលកូរ៉េខាងជើង បង្ហាញផែនការសម្រាប់នាវាចម្បាំងកងទ័ពជើងទឹកបំពាក់អាវុធនុយក្លេអ៊ែរទម្ងន់១០.០០០តោន

ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង និងចិន យល់ព្រមជំរុញទំនាក់ទំនងនៅក្នុងកិច្ចប្រជុំកំពូលទីក្រុងព្យុងយ៉ាង

2026/06/09 08:09:33 am        64
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយនៅថ្ងៃអង្គារ ៩មិថុនានេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un )និងលោក ស៊ី ជីនពីង (Xi Jinping )បានរៀបចំកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃចន្ទ៨មិថុនាសប្ដាហ៍នេះ នៅទីក្រុងព្យុងយ៉ាង ហើយបានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗ ។ ទីភ្នាក់ងារសារព័ត៌មាន KCNA ខាងលើនិយាយថា មេដឹកនាំទាំងពីរបានយល់ព្រមអភិវឌ្ឍទំនាក់ទំនងទ្វេភាគីទៅជាជំពូកថ្មីមួយ អំឡុងទស្សនកិច្ចកិច្ចផ្លូវរដ្ឋនៅថ្ងៃចន្ទនិងថ្ងៃអង្គារ ៨ដល់៩មិថុនាសប្ដាហ៍នេះ ។ យោងតាម KCNA ដដែល លោក គីម បានប្រាប់លោក ស៊ី ថា រូបលោកនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះ «គោលការណ៍ចិនតែមួយ» ដែលទីក្រុងប៉េកាំងចាត់ទុកថាមានន័យថាភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ជាកម្មសិទ្ធិរបស់ប្រទេសតែមួយ ដោយមិនគិតពីស្ថានភាពអន្តរជាតិផ្លាស់ប្តូរយ៉ាងណានោះទេ។ យោងតាម KCNA លោក ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់កូរ៉េខាងជើងក្នុងរយៈពេលប្រាំពីរឆ្នាំ បានប្រាប់លោក គីម ថា លោកនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកជាឱកាសមួយដើម្បីសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងទ្វេភាគី។ KCNA បានបន្ថែមថា មេដឹកនាំទាំងពីរក៏បានយល់ព្រមធ្វើឱ្យការទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅតាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមន្ត្រីជាន់ខ្ពស់ផងដែរ។ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងមួយនេះ ពុំបាននិយាយថា តើមេដឹកនាំទាំងពីរបានពិភាក្សាអំពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងឬអត់នោះទេ។ នៅមុនជំនួបទល់មុខគ្នា លោកប្រធានាធិបតីចិន បានមានប្រសាសន៍ថា ពួកលោកត្រូវតែប្រឆាំងនឹងអនុត្តរភាព អំណាចផ្តាច់ការ និងការប៉ុនប៉ង និងការឃុបឃិតទាំងអស់ ដើម្បីរស់ឡើងវិញនូវយោធានិយម ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ លោកក៏បានសន្យាផងដែរថា នឹងធ្វើការជាមួយកូរ៉េខាងជើង ដើម្បីលើកកម្ពស់ពហុភាគីនិយមដោយយុត្តិធម៌ និងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចរួមបញ្ចូលគ្នា ដែលនឹងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ក្នុងការកសាងសហគមន៍នៃមនុស្សដែលមានវាសនារួមគ្នា៕ 

ភ្ញៀវទេសចរចិននៅព្រំដែនកូរ៉េខាងជើង សង្ឃឹមថានឹងមានទំនាក់ទំនងប្រកបដោយស្ថិតស្ថេរ

2026/06/08 08:45:33 pm        21
ស្របពេលដែលប្រធានាធិបតីចិនលោក Xi Jinping ធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ ភ្ញៀវទេសចរចិននៅទីក្រុងព្រំដែន Dandong បានបង្ហាញក្តីសង្ឃឹមរបស់លោកសម្រាប់ទំនាក់ទំនងចិន-កូរ៉េខាងជើងប្រកបដោយស្ថិតស្ថេរ ។ លោក Liu Guangzhong គឺជាភ្ញៀវទេសចរចិនដែលបានធ្វើដំណើរទៅកាន់តំបន់ព្រំដែនចិន-កូរ៉េខាងជើង និយាយថា មិត្តភាពយូរអង្វែងរវាងប្រទេសទាំង ២ របស់ពួកយើង តែងតែខ្លាំង ។ លោកបន្តថា លោកមកពីទីក្រុង Yancheng ស្ថិតក្នុងខេត្ត Jiangsu ។ លោកធ្លាប់ធ្វើការលើគម្រោងនៅទីក្រុង Shenyang ។ វាគឺជាឱកាសដ៏ល្អមួយក្នុងការធ្វើដំណើរមកកាន់តំបន់ព្រំដែន និងសំឡឹងមើលទេសភាពនៅព្រំដែនចិន-កូរ៉េខាងជើង ជាពិសេសនៅភាគខាងកូរ៉េខាងជើង ។ លោក Guangzhong និយាយទៀតថា ពួកយើងធ្លាប់គិតថា កូរ៉េខាងជើងមិនសូវអភិវឌ្ឍនោះទេ ប៉ុន្តែការពិតនោះ បច្ចុប្បន្នពួកគេមើលទៅអភិវឌ្ឍបានច្រើនណាស់ ។ ទីក្រុង Dandong គ្រាន់តែឆ្លងទន្លេ Yalu ពីទីក្រុង Sinuiju របស់កូរ៉េខាងជើង ហើយវាគឺជាច្រកពាណិជ្ជកម្មដ៏សំខាន់មួយ រវាងប្រទេសទាំង ២ ។ លោក Xi ត្រូវបានគេរំពឹងថា នឹងពិភាក្សាលើបញ្ហាជាច្រើនជាមួយលោក Kim ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោក ដែលជាដំណើរទស្សនកិច្ចលើកដំបូង ក្នុងរយៈពេល ៧ឆ្នាំ ទៅកាន់ប្រទេសជិតខាងរបស់ចិន ៕

របាយការណ៍៖ មន្ត្រីហេសបូឡា បញ្ជាក់​ថា ក្រុមមិនមានទំនាក់ទំនងផ្ទាល់ជាមួយលោក Trump ទេ

2026/06/08 08:28:37 pm        40
មន្ត្រីជាន់ខ្ពស់មួយ​រូប​របស់ក្រុម​​ហេសបូឡា ​ បានប្រាប់សារព័ត៌មាន AFP នៅ​ថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយ​នេះ មិនមានទំនាក់ទំនងផ្ទាល់ជាមួយលោកប្រធានាធិបតី Donald Trump នោះ​ទេ ទោះបីជាសេចក្តីថ្លែងការណ៍ថ្មីៗពីមេដឹកនាំអាមេរិក បានបង្ហាញផ្ទុយពីការ​និយាយ​នេះក៏ដោយ។ទីក្រុងវ៉ាស៊ីនតោនចាត់ទុកក្រុម​ហេសបូឡាថា ជាក្រុម «ភេរវករ» រួមទាំងផ្នែកយោធា និងនយោបាយ ហើយថ្មីៗនេះ បានដាក់ទណ្ឌកម្មលើសមាជិកសភាមួយចំនួនរបស់ក្រុម​នេះ​។ កាលពីថ្ងៃពុធសប្តាហ៍មុន ដោយសំដៅទៅលើកិច្ចប្រឹងប្រែង ដើម្បីបញ្ឈប់សង្គ្រាមចុងក្រោយបង្អស់នៅក្នុងប្រទេសលីបង់ រវាងអ៊ីស្រាអែល និងក្រុម​សកម្មប្រយុទ្ធនេះ​ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា «យើងពិតជាបានជជែក​ជាមួយក្រុម​ហេសបូឡាជាលើកដំបូង»។២ថ្ងៃមុននេះ​ បន្ទាប់ពីអ៊ីស្រាអែលគំរាមទម្លាក់​គ្រាប់បែកម្តងទៀតនៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ដែលជាទី​តាំង​ដ៏​រឹង​មាំ​របស់​ក្រុម​ហេសបូឡា លោក Trump បានបញ្ជាក់​ថា៖ «តាមរយៈតំណាងរាស្ត្រកម្រិត​ខ្ពស់​ ខ្ញុំបានជជែក​តាម​ទូរស័ព្ទយ៉ាងល្អជាមួយក្រុម​ហេសបូឡា»។យ៉ាង​ណាក្ដី មន្ត្រីជាន់ខ្ពស់របស់​ក្រុម​ហេសបូឡា លោក Mahmud Qomati បានប្រាប់សារព័ត៌មាន​ AFP ក្នុងកំណត់សម្គាល់ជាលាយលក្ខណ៍អក្សរថា៖ «មិនមានទំនាក់ទំនងផ្ទាល់ រវាងលោក​ប្រធានាធិបតី Trump និងមន្ត្រីហេសបូឡានោះ​ទេ»។ លោក​បានឲ្យ​ដឹង​ទៀត​​ថា លោក Trump «ប្រហែលជា» កំពុង​សំដៅ​ទៅ​លើ​អ្វី​​ដែល​ទីប្រឹក្សា​របស់​ប្រធាន​សភា លោក​ Nabih Berri «ទាក់ទង​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក និង​ការ​បញ្ជូន​សារ»។លោក Qomati បាន​បន្ថែម​​ថា ការលើក​ឡើង​​របស់​លោក Trump អំពី​ការ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​ហេសបូឡា «បង្ហាញ​ពី​កម្រិត​ដែល​រដ្ឋបាល​អាមេរិក​ត្រៀម​​បោះបង់​​អាជ្ញាធរ​លីបង់ ពោល​គឺ​យ៉ាងហោចណាស់​ក៏បង្ហាញ​ពី​សញ្ញានៃ​​ការ​ទាក់ទង​ជាមួយ​គណបក្ស​ខ្លាំង និង​មាន​ឥទ្ធិពល​នៅ​លីបង់​ដែរ»៕

EU ដាក់ទណ្ឌកម្មលើអ្នកនាំពាក្យអង្គភាពកងទ័ព​ជើង​ទឹក IRGC និងបញ្ជាការតំបន់របស់​អ៊ីរ៉ង់

2026/06/08 08:23:26 pm        41
សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ បានដាក់ទណ្ឌកម្មលើអ្នកនាំពាក្យនៃកងទ័ព​ជើង​ទឹក​របស់​កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់​ (IRGC) និងបញ្ជាការតំបន់មួយ ពាក់ព័ន្ធ​នឹង​ការបិទច្រកសមុទ្រ Hormuz។សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សា EU បានឲ្យ​ដឹង​ថា៖ «នៅថ្ងៃនេះ ក្រុមប្រឹក្សាបានអនុម័តនូវវិធានការរឹតត្បិត លើ​បុគ្គល ២រូប​ និងអង្គភាពមួយ ក្រោមក្របខ័ណ្ឌច្បាប់ដែលត្រូវបានពង្រីក ដោយ​ផ្តោតលើអ្នកដែលពាក់ព័ន្ធនឹងចំណាត់ការ​ និងគោលនយោបាយរបស់អ៊ីរ៉ង់ ដែលគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរណ៍ នៅតំបន់​មជ្ឈិមបូព៌ា»។ប្លុកនេះបានបញ្ជាក់​ថា ខ្លួនកំពុងចុះបញ្ជីលោក Mohammad Akbarzadeh អ្នកនាំពាក្យនៃអង្គភាព​កង​ទ័ព​ជើង​ទឹក​របស់​ IRGC និងបញ្ជាការខេត្ត Hormozgan របស់អង្គការនេះ។ សេចក្ដី​ថ្លែង​ការណ៍​របស់ប្លុក​ក៏បានកត់សម្គាល់ផងដែរថា ខ្លួនកំពុងចុះបញ្ជីលោក Hamid Hosseini ដែល​ជា​តំណាងនៃ​សហជីពអ្នកនាំចេញផលិតផលប្រេង ឧស្ម័ន និងប្រេងកាតរបស់អ៊ីរ៉ង់។សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់​ថា «អ្នកដែលត្រូវបានចុះបញ្ជីក្រោមប្រព័ន្ធ​ទណ្ឌកម្មនេះ​ ត្រូវទទួលរងការបង្កកទ្រព្យសម្បត្តិ ហើយមាន​ការ​ហាមឃាត់មិនឲ្យ​ផ្តល់មូលនិធិ ឬធនធានសេដ្ឋកិច្ចដល់ពួកគេ ទាំងដោយផ្ទាល់ ឬដោយប្រយោល»។ប្លុក​នេះ​បានបន្ថែម​​ថា ការហាមឃាត់ការធ្វើដំណើរទៅកាន់ EU «ត្រូវ​បាន​អនុវត្ត ចំពោះបុគ្គលទាំងអស់ដែលត្រូវ​បានចុះបញ្ជី»៕

រលកយក្សស៊ូណាមិទៅ​ដល់ជប៉ុន ក្រោយ​មាន​រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ នៅហ្វីលីពីន

2026/06/08 08:18:27 pm        40
យោងតាមអាជ្ញាធរជប៉ុន និងសហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា រលកយក្សស៊ូណាមិបានទៅ​ដល់កោះ Okinawa និងតំបន់ផ្សេងទៀតរបស់​ប្រទេសជប៉ុន នៅថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ​ បន្ទាប់ពី​ រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ បានកើតមាន​នៅ​ភាគខាងត្បូងហ្វីលីពីន។ទីភ្នាក់ងារឧតុនិយមជប៉ុន បាន​ឲ្យ​ដឹង​នៅក្នុងសន្និសីទសារព័ត៌មានមួយថា រលកយក្សស៊ូណាមិកម្រិតស្រាលមួយ ត្រូវបានគេសង្កេតឃើញនៅកោះដ៏​សំខាន់ Okinawa នៅវេលា​ម៉ោងប្រហែល ១២:១៨នាទី (ម៉ោង​ក្នុង​ស្រុក​) បន្ទាប់ពីទីភ្នាក់ងារនេះបានចេញសេចក្តីជូនដំណឹង អំពីរលកយក្សស៊ូណាមិ សម្រាប់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៅភាគខាងកើត ខាងលិច និងខាងត្បូងរបស់​ប្រទេស។ដូចគ្នាដែរ រលកយក្សស៊ូណាមិកម្ពស់ ២០សង់ទីម៉ែត្រ ត្រូវបានគេសង្កេតឃើញនៅឯកោះ Chichijima នៃ​ប្រជុំកោះ​ Ogasawara នៅមហាសមុទ្រប៉ាស៊ីហ្វិក ចម្ងាយប្រហែល ១.០០០គីឡូម៉ែត្រ នៅ​ភាគខាងត្បូងនៃភាគ​កណ្តាលទីក្រុងតូក្យូ នៅម៉ោងប្រហែល ១៣:៤៦នាទី ម៉ោង​ក្នុង​ស្រុក​។ទីភ្នាក់ងារនេះបានជូនដំណឹងដល់សាធារណជននៅ​មុននេះថា រលកយក្សស៊ូណាមិកម្ពស់រហូតដល់ ១ ម៉ែត្រ អាចទៅដល់កោះ Miyako និងកូន​កោះ Yaeyama នៅឯ​ Okinawa និងកន្លែងផ្សេងទៀត។ សេចក្តីជូនដំណឹងនេះ ដែលគ្របដណ្តប់លើតំបន់លាតសន្ធឹងពីខេត្ត Ibaraki ជិតទីក្រុងតូក្យូ រហូតដល់ខេត្តកោះ Okinawa នៅ​​ភាគ​ខាងត្បូងបំផុតរបស់ប្រទេសជប៉ុន ត្រូវបានដក​ចេញ​នា​ពេលរសៀល។គួរ​បញ្ជាក់ថា បើយោងតាមស្ថាប័ន​ស្ទាប​ស្ទង់ភូគព​សាស្ត្ររបស់​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា រញ្ជួយដី នៅថ្ងៃចន្ទនេះ បានកើត​ឡើង​នៅ​ចម្ងាយ ២៦គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Kablalan ក្នុងប្រទេសហ្វីលីពីន ដោយមាន​ជម្រៅ ៥៥.២គីឡូម៉ែត្រ នៅម៉ោងប្រហែល ៧:៣៧នាទី​ ម៉ោងក្នុងស្រុក។ អាជ្ញាធរហ្វីលីពីនបានបញ្ជាក់​ថា យ៉ាងហោចណាស់មនុស្ស ៣២នាក់បានបាត់បង់​ជីវិត​ និងជាង ១៣០​នាក់បានរងរបួស៕

មនុស្ស ៣២នាក់ស្លាប់ ជាង ២០នាក់បាត់ខ្លួន ក្រោយការរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ អង្រួនតំបន់ភាគខាងត្បូងហ្វីលីពីន

2026/06/08 08:09:00 pm        51
ក្រុមមន្រ្តីនិយាយថា មនុស្សយ៉ាងហោច ៣២នាក់ បានស្លាប់ និងជាង ២០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយការរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ អង្រួនតំបន់ឆ្នេរកោះ Mindanao ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន ។ការរញ្ជួយដីនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣៧នានីព្រឹក ម៉ោងក្នុងស្រុក ថ្ងៃចន្ទ បង្កឲ្យមានការប្រកាសអាសន្នពីរលកស៊ូណាមិ នៅប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី ជប៉ុន និងអូស្រ្តាលី ។ ការប្រកាសអាសន្នមួយចំនួន ត្រូវបានលុបចោលវិញ រយៈពេលប៉ុនា្មនម៉ោងក្រោយមក ។រូបថតសន្លឹក និងរូបភាពវីដេអូឃ្លីបឃើញអគារបាក់ រួមទាំងរូបភាពវីដេអូឃ្លីបរបស់ភោជនីយដ្ឋាន Jollibee បានរាបដល់ដី ហើយបំណាក់ដី ត្រូវបានរកឃើញផងដែរនៅតាមតំបន់មួយចំនួន ។ក្រុមអាជ្ញាធរនិយាយថា មនុស្សជាង ១០០នាក់ បានរងរបួស នៅតាមខេត្តជាច្រើន ក្នុងនោះមនុស្សជាង ២០នាក់ កំពុងបាត់ខ្លួន ហើយអ្នកស្រុក ១ម៉ឺននាក់ ត្រូវបានជម្លៀសចេញជាមុន ។ ចំនួនគ្រោះថ្នាក់នេះដែរ នៅត្រូវបញ្ជាក់ផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារគ្រោះមហន្តរាយជាតិហ្វីលីពីន ។កោះ Mindanao គឺជាកោះធំបំផុតទី ២របស់ហ្វីលីពីន ទាំងទំហំ និងចំនួនប្រជាពលរដ្ឋ ហើយគឺជាខេត្តមួយ មានពលរដ្ឋរស់នៅប្រហែល ២៦លាននាក់ ៕

ចិននិយាយថា គោលជំហរឧបទ្វីបកូរ៉េមិនផ្លាស់ប្តូរ ខណៈលោក Xi បំពេញទស្សនកិច្ចនៅកូរ៉េខាងជើង

2026/06/08 07:54:11 pm        54
ក្រសួងការបរទេសចិន និយាយនៅថ្ងៃចន្ទនេះថា គោលជំហររបស់ខ្លួនលើឧបទ្វីបកូរ៉េ នៅតែមិនផ្លាស់ប្តូរ និងស្ថិតស្ថេរ ក្រោយលោកប្រធានាធិបតី Xi Jinping ធ្វើដំណើរទៅដល់កូរ៉េខាងជើងនៅថ្ងៃនេះ សម្រាប់កិច្ចប្រជុំជាមួយលោកមេដឹកនាំ Kim Jong Un ។លោក Lin Jian គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា គោលជំហរ និងគោលនយោបាយរបស់ចិនលើបញ្ហាឧបទ្វីបកូរ៉េ នៅតែមិនផ្លាស់ប្តូរ ហើយនិងស្ថិតស្ថេរ ។ លោក Lin បានថ្លែងបែបនេះ ជាការឆ្លើយតបនឹងសំនួរថាតើចិននឹងទទួលយកកូរ៉េខាងជើងជារដ្ឋអាវុធនុយក្លេអ៊ែរ ឬនៅគាំទ្រការរំសាយអាវុធនុយក្លេអ៊ែរឬយ៉ាងណា ហើយថាតើលោក Xi Jinping នឹងពិភាក្សាបញ្ហានេះ ជាមួយលោក Kim Jong-un ដែរឬទេ ។ លោក Xi បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង ដោយមានការទទួលស្វាគមន៍លើកម្រាលព្រំពីលោក Kim និងភរិយា Ri Sol Ju ។ លោក Xi ត្រូវបានគេរំពឹងថា នឹងធ្វើការពិភាក្សាលើបញ្ហាជាច្រើនជាមួយលោក Kim ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោក ដែលជាដំណើរទស្សនកិច្ចលើកដំបូង ក្នុងរយៈពេល ៧ឆ្នាំ ទៅកាន់ប្រទេសជិតខាងរបស់ចិន ៕

អ៊ីរ៉ង់បន្ទោសសហរដ្ឋ​អាមេរិក អំឡុងពេល​មាន​​ការ​វាយ​ប្រហារទៅ​វិញ​ទៅមក​ថ្មីៗជាមួយអ៊ីស្រាអែល

2026/06/08 07:53:45 pm        39
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយនៅ​ថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា ការ​វាយ​ប្រហារ​គ្មាពេញមួយយប់ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល នឹងធ្វើឲ្យ​កាន់តែអាក្រក់ទៅៗចំពោះ​ «ដំណើរការការទូតដ៏ច្របូកច្របល់» ជាមួយសហរដ្ឋអាមេរិក ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់ កំពុងផ្លាស់ប្តូរសារជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងបរិយាកាស «មិន​ទុក​ចិត្ត​គ្នា​ខ្លាំង»។លោក Baghaei បាននិយាយថា វិធានការ​របស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ មិនថា ត្រូវបានអនុវត្តដោយមាន​ការ​ដឹង និងការយល់ព្រមពីសហរដ្ឋអាមេរិកដែរ ឬអត់នោះទេ គឺមានគោលបំណងបំផ្លាញដំណើរការ​ការទូត​។ លោកបានបន្ត​ថា ទីក្រុងវ៉ាស៊ីនតោន ក្នុងនាមជាភាគីនៃបទឈប់បាញ់ថ្ងៃទី៨ ខែមេសា ត្រូវ​ទទួលខុសត្រូវដោយផ្ទាល់ ចំពោះការរំលោភបំពានណាមួយ ក្នុង​នោះ​រួមទាំងការវាយប្រហារដែលត្រូវបាន​ជឿថា ធ្វើ​ឡើង​ដោយ​អ៊ីស្រាអែល ហើយលោកបានបន្ថែមថា ពិភពលោកគួរតែបារម្ភអំពីជម្លោះក្នុងតំបន់កាន់តែរាល​ដាល​នេះ​។លោក Baghaei បាននិយាយថា៖ «សហរដ្ឋអាមេរិកត្រូវ​ទទួលខុសត្រូវដោយផ្ទាល់ ចំពោះវិធានការ​ណាមួយដែលអ៊ីស្រាអែលធ្វើឡើង ទាក់ទងនឹងការរំលោភលើសន្តិភាព និងសន្តិសុខ ក្នុងតំបន់ ប្រឆាំងនឹងអ៊ីរ៉ង់​»។លោកបាននិយាយទៀត​ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថានទៅកាន់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអាទិត្យចុង​សប្ដាហ៍​កន្លង​មក គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តការផ្លាស់ប្តូរដោយប្រយោលជាមួយទីក្រុងវ៉ាស៊ីនតោន៕

នាវា ១គ្រឿង កើត​អគ្គិភ័យ​ នៅឯសមុទ្រអូម៉ង់ តែ​នាវិកជនជាតិ​ឥណ្ឌា ២៤នាក់ «មានសុវត្ថិភាព»

2026/06/08 07:32:04 pm        44
នាវា ១គ្រឿងបានកើត​មាន​អគ្គិភ័យ នៅ​ម្ដុំ​សមុទ្រអូម៉ង់ នៅ​ថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ​ ដោយអាជ្ញាធរឥណ្ឌា បានប្រកាសនៅពេលក្រោយថា សមាជិកនាវិកជនជាតិ​ឥណ្ឌាទាំង​អស់​ ២៤នាក់ នៅលើនោះ មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ​។លោក Opesh Kumar Sharma នាយក្រសួងកំពង់ផែ ដឹកជញ្ជូន និងផ្លូវទឹករបស់ប្រទេស​ឥណ្ឌា បានបញ្ជាក់​ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ១:៣០នាទី​រសៀល ម៉ោង​ក្នុង​ស្រុក (ត្រូវ​នឹង​ម៉ោង ៨:០០ ម៉ោងសកល) នៅលើនាវា MT Marivex។ លោកបានថ្លែងតាមរយៈបណ្ដាញ​សង្គម X ថា «តាមព័ត៌មានដែលមាន នាវិកឥណ្ឌាទាំងអស់មានសុវត្ថិភាពនាពេលនេះ​»។សមុទ្រ​អូម៉ង់ មាន​ទី​តាំង​ជាប់នឹងច្រកសមុទ្រ Hormuz ដែលបច្ចុប្បន្នស្ថិតនៅក្រោមការបិទខ្ទប់​ និងនៅកៀក​នឹងអរិភាពដែលទើបផ្ទុះឡើងថ្មី រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ សហជីព​នាវិកឥណ្ឌា បានឲ្យ​ដឹង​នៅ​មុននេះលើបណ្ដាញ​ X ថា អ្នក​ដើរ​សមុទ្រ​ជនជាតិ​ឥណ្ឌា ២៤នាក់ នៅលើនាវា នៅម្ដុំ​សមុទ្រអូម៉ង់ កំពុងស្វែងរកជំនួយបន្ទាន់។យោងតាមសារព័ត៌មាន ​​News18 ដោយដកស្រង់ប្រភពព័ត៌មានសមុទ្រ បាន​ឲ្យ​ដឹង​ថា នាវានោះ​ត្រូវ​បានអគ្គិភ័យ​ឆាបឆេះ ដោយសារតែការវាយប្រហារដោយយាន​ដ្រូន​ ឬមីស៊ីលដែល​មិន​ត្រូវ​បាន​បញ្ជាក់​ច្បាស់​លាស់​។ សារព័ត៌មាន​បានបន្ថែម​ថា ការផ្ទុះបានធ្វើ​ឲ្យ​បន្ទប់ម៉ាស៊ីនរង​​ខូចខាត​យ៉ាង​ខ្លាំង​។ Marivex គឺជានា​វា​ដឹកប្រេង/គីមី ដែលធ្វើដំណើរក្រោមទង់ជាតិប្រទេស Palau៕

សម្តេចប៉ាបជំរុញឲ្យក្រុមមេដឹកនាំបញ្ឈប់ការបែងចែក ខណៈទ្រង់ជួបជនអន្តោប្រវេសន៍ និងអ្នកគ្មានផ្ទះសម្បែងនៅអេស្ប៉ាញ

2026/06/08 07:31:34 pm        29
សម្តេចប៉ាប Leo បានជំរុញឲ្យក្រុមមេដឹកនាំសកលលោក ចៀសវាងការបែងចែករបស់ពួកគេ និងអំពាវនាវឲ្យពួកគេស្តាប់សំឡេងស្រែកហៅសន្តិភាពរបស់ពិភពលោក ។សម្តេចប៉ាប បានយាងដំណើរទស្សនកិច្ចទៅកាន់ជម្រក និងមជ្ឈមណ្ឌលទទួលជនអន្តោប្រវេសន៍នៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ កាលពីថ្ងៃសៅរ៍ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយត្រូវបានស្វាគមន៍ដោយព្រះមហាក្សត្រអេស្ប៉ាញ នៅឯព្រះបរមរាជវាំង ។ព្រះអង្គមានបន្ទូលថា ទ្រង់អញ្ជើញអ្នករាល់គ្នាឲ្យទុកមួយឡែកការទាស់ទែងគ្នា និងរឿងរ៉ាវផ្ទុយគ្នានៃការពិតសង្គមរបស់អ្នក និងប្រវត្តិសាស្រ្តរបស់អ្នក ដើម្បីជំនះភាពស្មគស្មាញតាមរយៈការកោតសរសើរប្រកបដោយផ្លែផ្កា ។ក្រុមអ្នកគោរពបូជារាប់ពាន់នាក់ បានឈរតម្រង់ជួរតាមផ្លូវនៅតំបន់ភាគកណ្តាលទីក្រុង Madrid ដើម្បីអបអរសាទរសម្តេចប៉ាប Leo អំឡុងការយាងដំណើរទស្សនកិច្ចលើកដំបូងរបស់ព្រះអង្គលើទីនាំងសម្តេចប៉ាប នៅប្រទេសអេស្ប៉ាញ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិក ជំរុញសន្តិភាពយូរអង្វែង ខណៈកិច្ចចរចារវាងអ៊ីស្រាអែលនិងលីបង់ ចាប់ផ្តើម
06/24/2026 09:06 AM
កម្ពុជាសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការមិនអាចរំលោភបំពានបានលើសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ
06/24/2026 09:06 AM
អង្គការសហប្រជាជាតិ ចាប់ផ្តើមជម្លៀសនាវិកជាង១១.០០០នាក់ ដែលជាប់ខ្លួននៅច្រកសមុទ្រ Hormuz
06/24/2026 09:06 AM
រដ្ឋមន្ត្រីការបរទេសអាមេរិក ច្រានចោលការទាមទារឲ្យបង់ប្រាក់របស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz ខណៈភាពតានតឹងនៃកិច្ចព្រមព្រៀងកើនឡើង
06/24/2026 09:06 AM
មេដឹកនាំកំពូលកូរ៉េខាងជើង បង្ហាញផែនការសម្រាប់នាវាចម្បាំងកងទ័ពជើងទឹកបំពាក់អាវុធនុយក្លេអ៊ែរទម្ងន់១០.០០០តោន
06/24/2026 09:06 AM
លោកTrump និងអ៊ីរ៉ង់ខ្វែងគំនិតគ្នាជុំវិញការធ្វើអធិការកិច្ចនុយក្លេអ៊ែរនិងទ្រព្យសកម្មបង្កកក្នុងកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម
06/24/2026 08:06 AM
រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
06/24/2026 07:06 AM
មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM