មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ

ព័ត៌មានអន្តរជាតិ

នេប៉ាល់ នឹងដោះស្រាយបញ្ហាព្រំដែនជាមួយឥណ្ឌា តាមរយៈកិច្ចសន្ទនាការទូត

2026/06/08 06:45:54 pm        37
រដ្ឋមន្រ្តីការបរទេសនេប៉ាល់លោក Shishir Khanal និយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងកដ្ឋម៉ាន់ឌូ នៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនជាមួយឥណ្ឌា តាមរយៈកិច្ចសន្ទនាការទូត និងតាមរយៈយន្តការទ្វេភាគីដែលត្រូវបានបង្កើតឡើង ។លោក Khanal បានធ្វើដំណើរទៅដល់ទីក្រុងញូវដែល្លី កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋមន្រ្តីលើកដំបូងដោយរដ្ឋាភិបាលទើបបង្កើតថ្មីនៅប្រទេសនេប៉ាល់ ។លោកនិយាយថា គ្មានបញ្ហាណាថាធំនោះទេ ហើយស្មុគស្មាញគ្មានព្រំដែនមិនអាចដោះស្រាយគ្នាបាននោះទេ ពេលដែលពួកយើងអង្គុយចុះ ដោយបើកចិត្តឲ្យទូលាយ ជាមួយចិត្តគំនិតសមហេតុផល និងចេះគោរពគ្នាទៅវិញទៅមក ។លោក Khanal និយាយទៀតថា ឆ្នាំ ២០២៦នេះ គឺជាឱកាសដ៏អំណោយ និងសមស្របបំផុតដែលពួកយើងបានមើលឃើញ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដើម្បីបង្កើន និងផ្លាស់ប្តូរទំនាក់ទំនងនេប៉ាល់-ឥណ្ឌា ។ប្រទេសគ្មានសមុទ្រនេប៉ាល់ ពឹងផ្អែកឥណ្ឌាលើពាណិជ្ជកម្ម និងការផ្គត់ផ្គង់ស្បៀងអាហារ ហើយនិងប្រេងឥន្ធនៈ ។ ប្រទេសទាំង ២ ចែករំលែកវប្បធម៌ហិណ្ឌូ ហើលពលរដ្ឋនេប៉ាល់យ៉ាងច្រើន ធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីទៅធ្វើការនៅប្រទេសឥណ្ឌា ៕

លោក Netanyahu៖ កងកម្លាំងអ៊ីស្រាអែលសម្លាប់ក្រុមជីវពលហេសបូឡា ៣៥០នាក់ ក្នុងរយៈពេល ១សប្តាហ៍

2026/06/08 06:43:42 pm        68
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានថ្លែងទៅកាន់គណៈរដ្ឋមន្រ្តីកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលបានសម្លាប់ក្រុមជីវពលហេសបូឡា ៣៥០នាក់ ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ។លោក Netanyahu និងរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Israel Katz និយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា កាលពីថ្ងៃអាទិត្យ យោធាអ៊ីស្រាអែល បានវាប្រហារទីបញ្ជាការក្រុមភេរវកម្មនៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ប្រទេសលីបង់ ដែលជាតំបន់កាន់កាប់ Dahiyeh របស់ក្រុមហេសបូឡា ជាការឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមមួយនេះលើទឹកដីអ៊ីស្រាអែល ។លោកបន្តថា យោធាអ៊ីស្រាអែល ដណ្តើមគ្រប់គ្រងបានក្រុមហ៊ុន Beaufort Ridge និងរកឃើញហេដ្ឋារចនាសម្ព័ន្ធក្រោមដីយ៉ាងច្រើន ។លោក Netanyahuនិយាយទៀតថា ពួកយើងកំពុងបញ្ចប់ការរុះរើភូមិភេរវកម្មមួយចំនួន ស្ថិតនៅតាមបណ្តោយព្រំដែនរបស់ពួកយើង ពួកយើងបានវាយប្រហារពួកគេយ៉ាងចាស់ដៃ ហើយពួកយើងដឹងថា ក្រុមហេសបូឡា កំពុងរត់គេចខ្លួន ។ ពួកយើងមិនបណ្តោយឲ្យមានការវាយប្រហារដែនដីរបស់ពួកយើងទៀតឡើយ ឬសហគមន៍របស់ពួកយើង ។គួរឲ្យដឹងថា ប្រទេសលីបង់ ត្រូវបានអូសទាញឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា នៅពេលដែលក្រុមហេសបូឡា បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី២ ខែមីនា ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ៕

នាយករដ្ឋមន្ត្រីលីបង់៖អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើប្រទេសនេះជិត ៣.៥០០ដង ក្នុងអំឡុងពេលបទឈប់បាញ់

2026/06/08 06:41:06 pm        29
នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam នៅថ្ងៃចន្ទនេះថា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជិត ៣.៥០០ដង លើប្រទេសលីបង់ និងការផ្ទុះរាប់រយដង ចាប់តាំងពីសហរដ្ឋអាមេរិកបានប្រកាសបទឈប់បាញ់សម្រាប់ប្រទេសនេះ នៅថ្ងៃទី ១៦ ខែមេសា។ បទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក បានចូលជាធរមានភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ១៧ ខែមេសា ដោយកងទ័ពអ៊ីស្រាអែលនៅតែឈរជើងយ៉ាងជ្រៅ នៅក្នុងភាគខាងត្បូងប្រទេសលីបង់។ ខណៈពេលដែលបទឈប់បាញ់នេះ បានបញ្ឈប់ការវាយប្រហារតាមអាកាសភាគច្រើនលើទីក្រុងបេរូត និងតំបន់ជាយក្រុងរបស់ខ្លួន វាបានបរាជ័យក្នុងការបញ្ឈប់ការប្រយុទ្ធគ្នា នៅភាគខាងត្បូងប្រទេសលីបង់រវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។នៅក្នុងការអត្ថាធិប្បាយ ដែលបានចេញផ្សាយដោយការិយាល័យរបស់លោកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Salam បាននិយាយថា ចាប់ពីថ្ងៃទី ១៧ ខែមេសា ដល់ថ្ងៃទី ០៧ ខែមិថុនា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសចំនួន ៣.៤៩១ ដង ការរុះរើហេដ្ឋារចនាសម្ព័ន្ធ ចំនួន ៤០៧ដង និងប្រតិបត្តិការបំផ្លាញចំនួន ៦ដង ឬការបំផ្លាញ ដែលបានធ្វើឲ្យភូមិមួយចំនួននៅក្នុងផ្នែកខាងត្បូងបំផុតនៃប្រទេសលីបង់ ត្រូវបានបំផ្លាញទាំងស្រុង។យោធាអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕

ប្រធានាធិបតីអាហ្វ្រិកខាងត្បូងសន្យាបង្ក្រាបក្រុមនៅពីក្រោយការវាយប្រហាររើសអើងជនបរទេស

2026/06/08 06:38:11 pm        36
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa និយាយថា ប្រទេសរបស់លោកនឹងបង្រ្កាបក្រុមនៅពីក្រោយការវាយប្រហាររើសអើងជនបរទេស ស្របពេលបាតុកម្មប្រឆាំងអន្តោប្រវេសន៍ ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះប្រទេសមួយនេះ ។ហ្គាណា នីហ្សេរីយ៉ា ម៉ាឡាវី និងម៉ូសំប៊ីក កំពុងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋមួយចំនួនរបស់ពួកគេដែលជាប់ខ្លួននៅក្នុងបាតុកម្មប្រឆាំងអន្តោប្រវេសន៍ ដែលពេលខ្លះ បានប្រែក្លាយជាអំពើហិង្សា ។ ប្រទេសម៉ូសំប៊ីក និយាយថា ពលរដ្ឋរបស់ពួកគេ ៥នាក់ ត្រូវបានសម្លាប់ ។លោក Ramaphosa និយាយនៅក្នុងសុន្ទរកថាចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ដោយពុំបញ្ជាក់ឲ្យបានច្បាស់លាស់លើវិធានការថា ពួកយើងនឹងធ្វើ ដើម្បីប្រឆាំងកម្លាំងដែលចំណេញក្តីកង្វល់របស់ប្រជាជនពួកយើងពីការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីទទួលបានផលប្រយោជន៍នយោបាយខ្លួនឯង ។លោកបានព្រមានពលរដ្ឋផងដែរថា មិនត្រូវហៅមនុស្សឲ្យឈប់តាមផ្លូវ ដើម្បីទាមទារអត្តសញ្ញាណរបស់ពួកគេនោះឡើយ ហើយការអនុវត្តច្បាប់អន្តោប្រវេសន៍ គឺជាទំនួលខុសត្រូវតែមួយគត់របស់រដ្ឋ ។សូមបញ្ជាក់ថា ការវាយប្រហាររើសអើងជនបរទេស បានក្លាយជាបញ្ហាច្រំដែលមួយនៅអាហ្វ្រិកខាងត្បូង ជាទីដែលជនអន្តោប្រវេសន៍ ត្រូវបានគេស្តីបន្ទោសសម្រាប់វិបត្តិសេដ្ឋកិច្ច ដូចជាអត្រាគ្មានការងារខ្ពស់ និងឧក្រិដ្ឋកម្មជាដើម ៕

អាជ្ញាធរ៖ អ៊ីស្រាអែលវាយប្រហារទីក្រុងមួយ នៅភាគខាងលិចប្រទេសអ៊ីរ៉ង់

2026/06/08 06:35:01 pm        45
អភិបាលរងខេត្ត Hamadan លោក Hamze Amrani បាននិយាយថា គោលដៅនៅក្នុងទីក្រុង Kabudrahang របស់ប្រទេសអ៊ីរ៉ង់នៅភាគខាងលិចនៃប្រទេស បានរងការវាយប្រហាររបស់អ៊ីស្រាអែល។លោកបាននិយាយថា៖«មួយម៉ោងមុននេះ ការវាយប្រហាររបស់សត្រូវ គឺផ្តោតលើសង្កាត់មួយ ក្នុងចំណោមសង្កាត់នៃទីក្រុង Kabudrahang។ ជាសំណាងល្អ ការវាយប្រហារនោះមិនបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសនោះទេ»។កាលពីល្ងាចថ្ងៃទី ០៧ ខែមិថុនា អ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើតំបន់ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់មីស៊ីលទាំងអស់។ ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលពីមុនទៅលើទីតាំងរបស់ក្រុមហេសបូឡាមួយកន្លែងនៅជាយក្រុង Beirut កាលពីថ្ងៃអាទិត្យ។ យោងតាមភាគីអ៊ីស្រាអែល ការវាយប្រហារនេះ បានកើតឡើងជាការឆ្លើយតបទៅនឹងការបាញ់ផ្លោងនៅតំបន់ភាគខាងជើងនៃរដ្ឋជ្វីហ្វដោយក្រុមហេសបូឡា ដើម្បីសងសឹកចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ កងកម្លាំងការពារអ៊ីស្រាអែលបានធ្វើការវាយប្រហារជាបន្តបន្ទាប់លើទឹកដីនៃសាធារណរដ្ឋឥស្លាម ក្នុងអំឡុងពេលយប់៕

អាល្លឺម៉ង់ជំរុញឲ្យ​អ៊ីស្រាអែល និងអ៊ីរ៉ង់បន្ធូរបន្ថយភាពតានតឹង និងចាប់​ផ្ដើម​កិច្ចចរចាការទូត​ឡើង​វិញ​

2026/06/08 06:32:27 pm        39
នាថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រទេស​អាល្លឺម៉ង់បានអំពាវនាវឲ្យ​អ៊ីស្រាអែល និងអ៊ីរ៉ង់បន្ធូរបន្ថយភាពតានតឹង និងវិលត្រឡប់ទៅរកមាគ៌ាការទូតវិញ ដើម្បីបញ្ចប់ជម្លោះយោធារវាង​ភាគីទាំង​២ បន្ទាប់ពីវាបានផ្ទុះឡើងជាថ្មីកាល​ពី​ថ្ងៃអាទិត្យចុងសប្ដាហ៍​កន្លង​ទៅ​។អ្នកនាំពាក្យរដ្ឋាភិបាល លោក Stefan Kornelius បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងប៊ែរឡាំងថា៖ «យើងជំរុញឲ្យ​គ្រប់ភាគីទាំងអស់បន្ធូរបន្ថយភាពតានតឹង និងជំរុញដំណោះស្រាយការទូត ដែល​ស្ថិតនៅក្រោមការចរចាអស់រយៈពេលជា​យូរមកហើយ។ នោះគឺជាជំហររបស់រដ្ឋាភិបាលអាល្លឺម៉ង់»។ជាមួយ​គ្នា​នេះ លោកបានបញ្ជាក់ជាថ្មីនូវ «ការគាំទ្ររបស់ប្រទេសលោក ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក ដើម្បីឈានដល់កិច្ចព្រមព្រៀង» ជាមួយអ៊ីរ៉ង់។គួរ​បញ្ជាក់ថា ភាពតានតឹងបានកើនឡើងកាល​ពី​ថ្ងៃអាទិត្យ នៅពេលដែលអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើរដ្ឋធានីបេរូតរបស់ប្រទេសលីបង់ ទោះបីជាមានបទឈប់បាញ់ជាបន្តបន្ទាប់ក៏ដោយ ដែលជំរុញឲ្យ​អ៊ីរ៉ង់បាញ់មីស៊ីលទៅលើភាគខាងជើងអ៊ីស្រាអែល ដើម្បីសងសឹក ហើយ​អ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាសជាច្រើនលើក លើ​អ៊ីរ៉ង់៕

មេដឹកនាំវ៉េណេស៊ុយអេឡា នឹងជួបជាមួយលោក Erdogan ក្នុងដំណើរទស្សនកិច្ចគ្មានការគ្រោងទុកនៅទួរគី

2026/06/08 06:28:54 pm        26
មន្ត្រីបាននិយាយថា ប្រធានាធិបតីស្តីទីរបស់ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez នឹងជួបជាមួយប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) នៅថ្ងៃចន្ទនេះ បន្ទាប់ពីបានមកដល់ទីក្រុងអ៊ីស្តង់ប៊ុលក្នុងដំណើរទស្សនកិច្ចដែលមិនប្រកាសជាមុន។លោកស្រី Rodriguez ដែលបានដឹកនាំប្រទេសវ៉េណេស៊ុយអេឡា ចាប់តាំងពីកងកម្លាំងអាមេរិកបានចាប់ខ្លួនអតីតប្រធានាធិបតីសង្គមនិយម លោក នីកូឡាស ម៉ាឌូរ៉ូ ( Nicolas Maduro) ក្នុងខែមករា បានមកដល់ទីក្រុងអ៊ីស្តង់ប៊ុល កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ ទៅកាន់ប្រទេសឥណ្ឌា។ការមកដល់របស់លោកស្រី ត្រូវបានប្រកាសនៅប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយរដ្ឋមន្ត្រីថាមពលទួរគី លោក Alparslan Bayraktar ដែលបាននិយាយថា លោកស្រីបានមកតាមការអញ្ជើញរបស់លោក អឺដូហ្កាន់។លោកស្រី Rodriguez និងលោក អឺដូហ្កាន់ នឹងជួបគ្នា នៅម៉ោង ៥:០០ ល្ងាច (ម៉ោង ១៤: ៣០ ម៉ោងសកល) នៅវិមាន Dolmabahce នៅលើច្រាំងនៃច្រកសមុទ្រ Bosphorus។ នេះបើយោងតាមការចុះផ្សាយរបស់ការិយាល័យប្រធានាធិបតី៕

នាវាដឹកជំនួយមនុស្សធម៌ពីម៉ិកស៊ិក និងបេលីស បានធ្វើដំណើរទៅដល់ប្រទេសគុយបា

2026/06/08 06:24:46 pm        43
នាវាដឹកស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់ទម្ងន់ ១.៧០០តោន ពីប្រទេសម៉ិកស៊ិក និងប្រទេសបេលីស បានធ្វើដំណើរទៅដល់ទីក្រុងឡាហាវ៉ាន់ កាលពីថ្ងៃអាទិត្យ ស្របពេលដែលប្រទេសគុយបា បន្តជួបវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ។នាវា Asian Katra ដោតទង់ជាតិប៉ាណាម៉ា បានចូលចតនៅច្រកសមុទ្រទីក្រុងឡាហាវ៉ាន់ កាលពីព្រឹកថ្ងៃអាទិត្យ ។ការដឹកជញ្ជូននេះ គឺជាផ្នែកមួយនៃការចែកចាយជំនួយមនុស្សធម៌ពីម៉ិកស៊ិក ដែលបានទៅដល់ប្រទេសកោះគុយបា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ។ ចាប់តាំងពីខែកុម្ភៈរហូតមក ម៉ិកស៊ិក បានធ្វើការដឹកជញ្ជូនជំនួយជាច្រើនទៅកាន់ប្រទេសគុយបា ។ជំនួយនេះដែរ បានកើតមាន ស្របពេលដែលប្រទេសគុយបា ជួបវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ បង្កឡើងដោយសារការបិទខ្ទប់របស់សហរដ្ឋអាមេរិក លើការនាំចូលប្រេង ។លោកស្រី Betsy Diaz Velazquez គឺជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្នុងស្រុកគុយបា និយាយថា ពួកយើងទទួលបានជំនួយសាមគ្គីពីប្រទេសម៉ិកស៊ិក និងបេលីស ។ លោកស្រីបន្តថា ម៉ិកស៊ិក បានបញ្ជាក់ការប្តេជ្ញាចិត្តនៅបន្តរបស់របស់ពួកគេ ដើម្បីជួយប្រទេសរបស់ពួកយើង និងប្រជាជនរបស់ពួកយើង ពួកយើងសូមធ្វើការថ្លែងអំណរគុណចំពោះប្រធានាធិបតីរបស់ពួកគេ និងប្រជាជនរបស់ពួកគេ ៕

ក្រុមហ៊ូធីនិយាយថា ពួកគេនឹងហាមឃាត់ការធ្វើនាវាចរណ៍តាមសមុទ្ររបស់អ៊ីស្រាអែលនៅសមុទ្រក្រហម

2026/06/08 06:22:22 pm        47
នៅថ្ងៃចន្ទនេះ ក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែន និយាយថា ពួកគេនឹងហាមឃាត់ការធ្វើនាវាចរណ៍តាមសមុទ្ររបស់អ៊ីស្រាអែលនៅសមុទ្រក្រហម ។អ្នកនាំពាក្យយោធាក្រុមហ៊ូធីលោក Yahya Sarea និយាយថា ពួកគេបានវាយប្រហារអ៊ីស្រាអែល ។ យោធាអ៊ីស្រាអែល និយាយថា ពួកគេបានដាក់ឲ្យដំណើរការប្រព័ន្ធការពារដែនអាកាស ដើម្បីបាញ់ស្កាត់មីស៊ីលដែលពួកគេបានកំណត់ថា បាញ់ចេញពីប្រទេសយេម៉ែន នៅក្នុងការវាយប្រហារមួយដែលជាការវាយប្រហារលើកដំបូងរបស់យេម៉ែនលើអ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ។លោក Sareaនិយាយថា ពួកយើងសូមប្រកាសបំរាមពេញលេញ និងទាំងស្រុងលើការធ្វើនាវាចរណ៍តាមសមុទ្ររបស់សត្រូវអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម ហើយពួកយើងចាត់ទុកការបំលាស់ទីទាំងអស់របស់សត្រូវថា ជាគោលដៅយោធា នៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ពួកយើង ចាប់ពីពេលដែលសេចក្តីថ្លែងការណ៍នេះ បានចេញ ។លោកបន្តថា ពួកយើងសូមបញ្ជាក់ថា ពួកយើងនឹងឆ្លើយតបការកើនឡើងភាពតានតឹងជាមួយនឹងការកើនឡើងភាពតានតឹង ហើយប្រតិបត្តិការយោធារបស់ពួកយើង នឹងកើនឡើង ស្របតាមហេតុការណ៍ ការធ្វើសង្រ្គាម និងការចាប់ដៃគូជាមួយក្រុមជីហាដ ៕

លោក Trump ប្រាប់​ថា ទាំងអ៊ីស្រាអែល និងអ៊ីរ៉ង់ ត្រូវតែបញ្ឈប់ «ការវាយ​ប្រហារ» ជាបន្ទាន់

2026/06/08 06:19:27 pm        43
តាម​រយៈ​ការបង្ហោះមួយលើ​បណ្ដាញ​សង្គម​ Truth Social នៅ​ថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់​ថា «ទាំង​អ៊ីស្រាអែល និងអ៊ីរ៉ង់ ត្រូវតែបញ្ឈប់ការ «ការ​វាយ​ប្រហារ» ជាបន្ទាន់។អ៊ីស្រាអែល នៅមុ​ននេះ​បានឲ្យ​ដឹង​ថា ខ្លួនបានវាយប្រហាររោងចក្រគីមីឥន្ធនៈមួយកន្លែង នៅភាគនិរតីអ៊ីរ៉ង់ រួមជាមួយនឹងការវាយប្រហារនៅកន្លែងផ្សេងទៀត លើគោលដៅយោធា បន្ទាប់ពីលោក Trump ត្រូវបានគេរាយការណ៍ថា បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ឲ្យចៀសវាងការវាយប្រហារបន្ថែមទៀត។យ៉ាង​ណាក្ដី អ៊ីរ៉ង់ និងអ៊ីស្រាអែល នៅ​ថ្ងៃចន្ទនេះ​ បានបើក​ការ​វាយប្រហារលើ​ទឹកដីរបស់គ្នាទៅវិញទៅមកជាលើកដំបូង ចាប់តាំងពីបទឈប់បាញ់ដ៏រង្គោះរង្គើ បានផ្អាក​​សង្គ្រាមរយៈពេល ៥​សប្តាហ៍ ​ ជា​ការ​ចាប់​ផ្ដើម​ឡើង​វិញ​ដែលបង្កឲ្យ​មានការភ័យខ្លាចថា ការកើនឡើងនូវ​ភាព​តាន​តឹង​នេះអាចបង្កឲ្យ​ផ្ទុះជម្លោះទ្រង់ទ្រាយធំថ្មីមួយ។អ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើអ៊ីស្រាអែលពេញមួយយប់ ហើយអ៊ីស្រាអែលបានឆ្លើយតបដោយកំណត់គោលដៅទីតាំងយោធា នៅក្នុងសាធារណរដ្ឋឥស្លាម ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ហាក់ដូចជាប្រឆាំងនឹងការអំពាវនាវរបស់សម្ព័ន្ធមិត្តរបស់លោក​ គឺ​លោក Trump ដែល​ត្រូវ​ការឲ្យ​អត់ធ្មត់។ការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់បានកើតឡើង បន្ទាប់ពីមាន​ការវាយប្រហាររបស់អ៊ីស្រាអែល លើ​គោលដៅរបស់ក្រុមហេបូឡានៅ​លីបង់ ដែលជា​ក្រុម​គាំទ្រដោយ​អ៊ីរ៉ង់ នៅក្នុងតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត។ អ៊ីរ៉ង់បានព្រមានម្តងហើយម្តងទៀតថា ខ្លួននឹងវាយប្រហារអ៊ីស្រាអែល ប្រសិនបើរដ្ឋធានីលីបង់ត្រូវបានកំណត់គោលដៅ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
06/24/2026 07:06 AM
មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM