មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ

ព័ត៌មានអន្តរជាតិ

ទីក្រុង Utsunomiya របស់ជប៉ុនផ្អាកការសិក្សានៅតាមសាលារៀន ៩៤កន្លែង ក្រោយប្រទះឃើញសត្វខ្លាឃ្មុំ

2026/06/08 06:17:11 pm        33
មន្រ្តីសាលាក្រុងនិយាយថា នៅថ្ងៃចន្ទនេះ ទីក្រុង Utsunomiya ប្រទេសជប៉ុន បានផ្អាកការសិក្សានៅតាមសាលាបឋមសិក្សា និងសាលាអនុវិទ្យាល័យចំនួន ៩៤កន្លែង ក្រោយប្រទះឃើញសត្វខ្លាឃ្មុំជាលើកដំបូងពុំធ្លាប់ដែលមានកាលពីមុនមក ។ ទីក្រុងមានពលរដ្ឋរស់នៅកន្លះលាននាក់នេះ និងមានចម្ងាយប្រហែល ១០០គ.ម ភាគខាងជើងទីក្រុងតូក្យូ និយាយថា សត្វខ្លាឃ្មុំ ត្រូវបានគេប្រទះឃើញជាលើកដំបូងពុំធ្លាប់ដែលមានកាលពីមុន នៅតំបន់រស់នៅរបស់អ្នកស្រុក ស្ថិតនៅជិតសួនកម្សាន្តមួយកន្លែងកាលពីល្ងាចថ្ងៃសៅរ៍ ។ កាមេរ៉ាសុវត្ថិភាពនៅផ្លូវដើរផ្សារដ៏សំខាន់មួយកន្លែងរបស់ទីក្រុង Utsunomiya ឃើញសត្វខ្លាឃ្មុំមួយក្បាលដើរកាត់អ្នកឈរមើលដ៏គួរឲ្យភ្ញាក់ផ្អើល ២នាក់ កាលពីព្រឹកថ្ងៃអាទិត្យ ។ គួរឲ្យដឹងថា ការវាយប្រហាររបស់សត្វខ្លាឃ្មុំ រួមទាំងនៅតាមតំបន់ជនបទ បានកើនឡើងនៅក្នុងប្រទេសជប៉ុន បង្ខំឲ្យរដ្ឋាភិបាលបង្កើតក្រុមការងារក្នុងឆ្នាំនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ។ កាលពីសប្តាហ៍មុន ការវាយប្រហាររបស់សត្វខ្លាឃ្មុំមួយក្បាលនៅទីក្រុងភាគឦសាន Fukushima បណ្តាលឲ្យមនុស្សយ៉ាងហោច ៤នាក់ រងរបួស ហើយក្រុមអាជ្ញាធរពុំទាន់អាចចាប់វាបាននៅឡើយនោះទេ ៕

អ៊ីស្រាអែលបិទដែនអាកាសជាបណ្តោះអាសន្ន បន្ទាប់ពីបាន​ស្ទាក់ចាប់មីស៊ីលបាញ់ចេញ​ពីយេម៉ែន

2026/06/08 06:14:20 pm        44
យោងតាមទូរទស្សន៍ Channel 12 បាន​ឲ្យ​ដឹង​ថា អ៊ីស្រាអែលបានបិទដែនអាកាសរបស់ខ្លួនជាបណ្តោះអាសន្ន នៅថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ​ បន្ទាប់ពីបាន​ស្ទាក់ចាប់មីស៊ីល ១គ្រាប់ ដែលបាញ់ចេញពីប្រទេសយេម៉ែន។កងទ័ពអ៊ីស្រាអែល បានឲ្យ​ដឹង​ថា ខ្លួនបានស្ទាក់ចាប់មីស៊ីលនោះ បន្ទាប់ពីសំឡេងស៊ីរ៉ែនបានបន្លឺឡើងពាសពេញតំបន់ Tel Aviv ក៏ដូចជាផ្នែកខ្លះនៃភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។ បញ្ជាការដ្ឋានរណសិរ្សមាតុភូមិអ៊ីស្រាអែល នៅ​មុ​ន​នេះ​បានចេញការព្រមាន បន្ទាប់ពីបានប្រទះ​ឃើញការបាញ់មីស៊ីល។ទូរទស្សន៍ Channel 12 ក្រោយមកបានរាយការណ៍ថា អាជ្ញាធរអ៊ីស្រាអែល បានសម្រេចបិទដែនអាកាសរបស់ប្រទេសជាបណ្តោះអាសន្ន បន្ទាប់ពីមាន​នូវ​ហេតុការណ៍នេះ។សភាព​ការណ៍វិវត្តន៍នេះបានកើតឡើងចំពេលមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើងៗ ក្រោយ​​អ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ឆ្ពោះទៅភាគខាងជើងអ៊ីស្រាអែល កាល​ពី​យប់ថ្ងៃអាទិត្យ បន្ទាប់ពីមាន​ការវាយប្រហារពី​លើ​អាកាសរបស់អ៊ីស្រាអែល នៅ​តំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut។ក្រោយមក អ៊ីស្រាអែលបានបើកការវាយប្រហារ នៅ​ភាគខាងលិច និងភាគ​កណ្តាលនៃប្រទេសអ៊ីរ៉ង់ ដោយ​ការផ្ទុះជាច្រើនត្រូវបានរាយការណ៍នៅក្នុងទីក្រុងអ៊ីរ៉ង់ជាច្រើន ក្នុង​នោះរួមមាន​ទាំងទីក្រុង Tehran, Isfahan និង Tabriz ផង​ដែរ​៕

លោកស្រី Kallas ៖ ដំណោះស្រាយការទូតត្រូវការសម្រាប់អ៊ីរ៉ង់ ខណៈរដ្ឋមន្រ្តីការពារជាតិ EU ជួបជុំគ្នា

2026/06/08 06:11:40 pm        38
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប(EU)លោកស្រី Kaja Kallas និយាយនាថ្ងៃចន្ទនេះថា វិស័យការទូត ត្រូវការ ដើម្បីការពារសង្រ្គាមជាមួយអ៊ីរ៉ង់ ក្រោយអ៊ីស្រាអែលវាយប្រហារលើគោលដៅយោធាប្រទេសមួយនេះ ។អ៊ីស្រាអែលនិយាយនៅថ្ងៃចន្ទនេះថា ពួកគេបានវាយប្រហាររោងចក្រគីមីឥន្ធនៈនៅតំបន់ភាគនិរតីអ៊ីរ៉ង់ ជាមួយនឹងការវាយប្រហារកន្លែងផ្សេងទៀតលើគោលដៅយោធា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវបានគេរាយការណ៍ថា បាននិយាយប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahuថា ឲ្យជៀសវាងការវាយប្រហារបន្ថែមទៀត ។ វាគឺជាការវាយប្រហារលើកដំបូងលើទីតាំងថាមពលនៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីបទឈប់បាញ់កាលពីថ្ងៃទី ៨ ខែមេសា ។លោកស្រី Kallas និយាយមុនជំនួបរបស់រដ្ឋមន្រ្តីការពារជាតិ EUនៅប្រទេសស៊ីបថា ត្រូវតែមានដំណោះស្រាយផ្នែកការទូត ហើយពួកគេ ទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវតែចូលរួមតុចរចា ។លោកស្រីបន្តថា ត្រូវតែមានបទឈប់បាញ់ ហើយនិងបើកច្រកសមុទ្រ Hormuzឡើងវិញ ហើយកិច្ចពិភាក្សាពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ អាចបន្តតាមក្រោយ ។ សូមបញ្ជាក់ថា ក្រុមរដ្ឋមន្រ្តីការបរទេសអឺរ៉ុប នឹងជួបជុំគ្នានៅទីក្រុង Nicosia ប្រទេសស៊ីប ដើម្បីពិភាក្សាលើការគាំទ្របន្ថែមទៀតដល់អ៊ុយក្រែន យុទ្ធសាស្រ្តសន្តិសុខអឺរ៉ុប និងសន្តិសុខនាវាចរណ៍ រួមទាំងបេសកកម្មកងទ័ពជើងទឹក Aspides ផងដែរ ៕

ឯកអគ្គរដ្ឋទូតអាមេរិកនិយាយថា កិច្ចចរចាលីបង់-អ៊ីស្រាអែល នឹងបន្តនៅទីក្រុងវ៉ាស៊ីនតោន

2026/06/08 06:09:04 pm        37
ឯកអគ្គរដ្ឋទូតអាមេរិក Michel Issa បានជួបជាមួយប្រធានាធិបតីលីបង់ Joseph Aoun នៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីដំណើរការចរចា និងកិច្ចខិតខំប្រឹងប្រែងដែលមានគោលបំណងបញ្ចប់វិបត្តិបច្ចុប្បន្ននៅ ប្រទេសលីបង់។ថ្លែងបន្ទាប់ពីកិច្ចប្រជុំ លោក Issa បាននិយាយថា លោកបានបង្ហាញពីការគោរពរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះជំហរដែលលោក Aoun បានបង្ហាញថ្មីៗនេះ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ដោយពណ៌នាអំពីជំហរទាំងនោះថា មានសារៈសំខាន់ក្នុងការជំរុញដំណើរការចរចា។លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ដែលទីក្រុងវ៉ាស៊ីនតោនដាក់លើប្រទេសលីបង់ ដោយនិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ តាមដានការវិវត្ត នៅក្នុងប្រទេសនេះ យ៉ាងដិតដល់ និងពិភាក្សាអំពីឯកសារលីបង់ជាប្រចាំ។ដោយសំដៅទៅលើការវិត្តថ្មីៗនៅក្នុងតំបន់ លោកឯកអគ្គរដ្ឋទូតបានពិពណ៌នាអំពីព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យថា ជាសារនយោបាយ ហើយបាននិយាយថា សហរដ្ឋអាមេរិកបានសម្រេចចិត្តមិនអនុញ្ញាតឲ្យការប្រឈមមុខដាក់គ្នាពង្រីកបន្ថែមទៀតទេ៕

ទិន្នន័យ Flightradar ឃើញលំហរអាកាសទទេស្អាតនៅអ៊ីរ៉ង់ ស៊ីរី និងអ៊ីរ៉ាក់ ក្រោយការបិទដែនអាកាសបណ្តោះអាសន្ន

2026/06/08 06:06:34 pm        52
ទិន្នន័យហោះហើរ Flightradar ឃើញលំហរអាកាសទទេស្អាតនៅពីលើប្រទេសអ៊ីរ៉ង់ ស៊ីរី និងប្រទេសអ៊ីរ៉ាក់នាព្រឹកថ្ងៃចន្ទនេះ ក្រោយការបិទដែនអាកាសបណ្តោះអាសន្ន ។ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA រាយការណ៍ អ៊ីរ៉ង់ បានផ្អាកការហោះហើរទាំងអស់នៅអាកាសយានដ្ឋាន Mehrabad ស្ថិតក្នុងទីក្រុងតេអេរ៉ង់ រហូតដល់មានការជូនដំណឹងបន្ថែមទៀត ។ប្រទេសស៊ីរី បានបិទដែនអាកាសភាគខាងត្បូងរបស់ខ្លួនបណ្តោះអាសន្នផងដែរ សម្រាប់រយៈពេល ១២ម៉ោង ហើយនិងបញ្ឈប់ប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានក្រុងដាម៉ាស ។ចំណែកឯប្រទេសអ៊ីរ៉ាក់ បានបិទដែនអាកាសរបស់ខ្លួនដូចគ្នា ហើយនិងផ្អាកការធ្វើចរាចរណ៍លើដែនអាកាសទាំងអស់ សម្រាប់ហេតុផលសុវត្ថិភាព បន្ទាប់ពីការវាយប្រហារដោយរ៉ុក្កែតរបស់អ៊ីរ៉ង់ ក្នុងនោះអាជ្ញាធរអាកាសចរណ៍ស៊ីវិល និយាយថា ការបិទនេះ នឹងមានរយៈពេល ៧២ម៉ោង ។អ៊ីស្រាអែលនិយាយនៅថ្ងៃចន្ទនេះថា ពួកគេបានវាយប្រហាររោងចក្រគីមីឥន្ធនៈនៅតំបន់ភាគនិរតីអ៊ីរ៉ង់ ជាមួយនឹងការវាយប្រហារកន្លែងផ្សេងទៀតលើគោលដៅយោធា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវបានគេរាយការណ៍ថា បាននិយាយប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahuថា ឲ្យជៀសវាងការវាយប្រហារបន្ថែមទៀត ។ ដោយឡែក កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់(IRGC) បានដាក់ការស្តីបន្ទោសហដ្ឋអាមេរិក សម្រាប់ការវាយប្រហារគ្នាចុងក្រោយនេះជាមួយអ៊ីស្រាអែល ហើយពួកគេនិយាយថា ការវាយប្រហារបន្ថែមទៀតលើគោលដៅថាមពល និងមិនមែនយោធា នឹងមានផលវិបាកដល់សេដ្ឋកិច្ចសកល ។ ពួកគេនិយាយថា នៅក្នុងការសងសឹកនេះ ពួកគេបានវាយប្រហារមីស៊ីលលើរោងចក្រស្រដៀងគ្នានៅក្នុងទីក្រុង Haifa របស់អ៊ីស្រាអែល ៕

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំក្រុងមូស្គូ៖ ច្រកសមុទ្រ Hormuz នឹងត្រូវ​បាន​បើក​ ប៉ុន្តែត្រូវបង់​ថ្លៃឆ្លង​កាត់​​

2026/06/08 05:52:25 pm        32
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងមូស្គូ ត្រូវបានដកស្រង់សម្តីនៅថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ ដែល​បាន​និយាយ​ថា ច្រកសមុទ្រ Hormuz នឹងត្រូវ​បាន​បើកចំហ ប៉ុន្តែស្ថិតនៅក្រោមលក្ខខណ្ឌថ្មីដែលកំណត់ដោយប្រទេស​អ៊ីរ៉ង់ និងអូម៉ង់ ក្នុង​នោះ​រួមទាំងការ​បង់​ថ្លៃឆ្លង​កាត់​ផងដែរ។សង្គ្រាម រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយ​អ៊ីរ៉ង់ បានធ្វើ​ឲ្យ​លំហូរប្រេងឆ្លងកាត់ច្រកសមុទ្រនេះថយ​ចុះ​ ដែលមុនពេលមាន​ជម្លោះ ប្រេង ១ភាគ៥ របស់ពិភពលោកបាន​ឆ្លងកាត់​។ នាវាដឹកប្រេងជាច្រើនគ្រឿងបានចាកចេញពីឈូងសមុទ្រនាពេលថ្មីៗនេះ ប៉ុន្តែលំហូរប្រេង និងឧស្ម័នធម្មជាតិរាវ នៅតែត្រូវបានរឹតត្បិតយ៉ាងខ្លាំង។ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនានេះ​ ឯកអគ្គរដ្ឋទូត លោក​ Kazem Jalali បានប្រាប់សារព័ត៌មាន Izvestia នៅ​រុស្ស៊ីថា៖ «ជាការពិតណាស់ ច្រកសមុទ្រនេះ នឹងត្រូវបាន​បើក ប៉ុន្តែមានលក្ខខណ្ឌថ្មីដែលត្រូវកំណត់ដោយអាជ្ញាធរអ៊ីរ៉ង់ និងអូម៉ង់»។ដោយមិនបានពន្យល់លម្អិតឲ្យ​បាន​ច្បាស់លាស់​ លោកបានបន្ថែម​ថា៖ «យើងយល់ថា អ៊ីរ៉ង់ និងអូម៉ង់ត្រូវ​ផ្តល់សេវាកម្មមួយចំនួន ទាក់ទងនឹងច្រកសមុទ្រនេះ។ ហើយការ​បង់​ថ្លៃឆ្លង​កាត់ ​នឹងត្រូវបាន​គិត សម្រាប់សេវាកម្មទាំងនោះ»។គួរ​បញ្ជាក់​ថា អ៊ីរ៉ង់បាន​លើក​ឡើង​ថា កិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ គួរតែអនុញ្ញាតឲ្យ​ខ្លួនទាមទារថ្លៃសេវា សម្រាប់នាវា​ដែលឆ្លងកាត់ច្រកសមុទ្រនេះ​ ដែលតម្លៃ​នឹងប្រែប្រួល អាស្រ័យលើប្រភេទនាវា ទំនិញរបស់វា និងលក្ខខណ្ឌបច្ចុប្បន្ន។ ជំហរនោះត្រូវបានជំទាស់យ៉ាងខ្លាំងដោយប្រធានាធិបតីអាមេរិក លោក Donald Trump៕

លោកស្រី Kallas៖ សហភាពអឺរ៉ុបអនុញ្ញាតឲ្យនាវារបស់កងទ័ពជើងទឹកនៅសមុទ្រមេឌីទែរ៉ាណេឃាត់នាវាដឹកប្រេងរុស្ស៊ី

2026/06/08 05:50:20 pm        56
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប Kaja Kallas បានប្រកាស នៅពេលមកដល់កិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុបថា រដ្ឋជាសមាជិកសហភាពអឺរ៉ុប បានអនុញ្ញាតឲ្យនាវារបស់កងទ័ពជើងទឹករបស់ពួកគេ ដែលកំពុងប្រតិបត្តិការនៅសមុទ្រមេឌីទែរ៉ាណេជាផ្នែកមួយនៃប្រតិបត្តិការ IRINI ឃាត់នាវាដឹកប្រេងបរទេសដែលសង្ស័យថាដឹកជញ្ជូនប្រេងរបស់រុស្ស៊ីជាផ្នែកមួយនៃអ្វីដែលទីក្រុងប្រ៊ុចសែលពិពណ៌នាថា ជា «កងនាវាស្រមោល»។ លោកស្រីបាននិយាយថា៖«យើងក៏នឹងពិភាក្សាអំពីកងនាវាស្រមោលផងដែរ។ ប្រតិបត្តិការ IRINI របស់យើងបានផ្លាស់ប្តូរច្បាប់នៃការចូលរួម ហើយឥឡូវនេះបានចាប់ផ្តើមបញ្ចេញនាវាផងដែរ ដូច្នេះគំនិតនេះ គឺដើម្បីផ្លាស់ប្តូរការអនុវត្តល្អបំផុតដែលប្រទេសផ្សេងៗគ្នានៃសហភាពអឺរ៉ុប កំពុងធ្វើជាមួយនាវាដឹកប្រេង0ទាំងនោះ» ដោយសង្កត់ធ្ងន់ថា គោលបំណងសំខាន់នៃវិធានការនេះ គឺដើម្បីទប់ស្កាត់រុស្ស៊ីពីការផ្តល់មូល និធិដល់ប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន។ប្រតិបត្តិការ IRINI ត្រូវបានបង្កើតឡើងដោយសហភាពអឺរ៉ុបនៅសមុទ្រមេឌីទែរ៉ាណេ ក្នុងឆ្នាំ ២០២០ ដើម្បីត្រួតពិនិត្យនាវាពាណិជ្ជកម្ម និងការពារការដឹកជញ្ជូនអាវុធខុសច្បាប់ទៅកាន់ប្រទេសលីប៊ី។ យោងតាមរបាយការណ៍ ប្រតិបត្តិការនេះ មិនទទួលបានជោគជ័យក្នុងការសម្រេចបាននូវគោលបំណងនោះទេ៕

កសិករនៅរដ្ឋ Punjab ប្រទេសឥណ្ឌា នាំគ្នាដុតរូបសំណាកលោក Modi ស្របពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក

2026/06/08 05:10:40 pm        42
ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋមជ្ឈមណ្ឌលកសិកម្ម Punjab របស់ប្រទេសឥណ្ឌា នៅថ្ងៃចន្ទនេះ បានធ្វើការតវ៉ាប្រឆាំងបញ្ហាជាច្រើន រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ហើយនិងកង្វះខាតជីកសិកម្មដែលបង្កឡើងដោយសារការបង្អាក់ការផ្គត់ផ្គង់ បន្ទាប់ពីជម្លោះនៅអ៊ីរ៉ង់ ។ប្រទេសឥណ្ឌាដែលពឹងផ្អែកតំបន់មជ្ឈិមបូព៌ាសម្រាប់ការនាំចូលឧស្ម័នធម្មជាតិរាវប្រហែល ៥០ភាគរយនោះ បានរងផលប៉ះពាល់ដោយសារតម្លៃសកលហក់ឡើងខ្ពស់លើជីកសិកម្ម និងអត្រាដឹកជញ្ជូន ។តំបន់មជ្ឈិមបូព៌ាស្មើនឹងពាក់កណ្តាលនៃការនាំចូលសារធាតុឌីអាម៉ូញ៉ូម ផូស្វាត ក្នុងនោះប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺជាប្រទេសផ្គត់ផ្គង់ធំជាងគេបំផុត។កសិករដែលនាំគ្នាតវ៉ា ត្រូវបានគេមើលឃើញដុតរូបសំណាករបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ។ ក្រុមមេដឹកនាំកសិករនិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក អាចនឹងធ្វើឲ្យប៉ះពាល់អវិជ្ជមានដល់វិស័យកសិកម្ម ។ ពួកគេបន្តថា រដ្ឋាភិបាលកំពុងបន្តគោលនយោបាយដែលលំអៀងលើសាជីវកម្មធំៗ ជាជាងកសិករ និងសាធារណជន ។សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងឥណ្ឌា បានឈានដល់ការយោគយល់ដំបូងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែកុម្ភៈ ប៉ុន្តែកិច្ចចរចា មានការយឺតយ៉ាង ក្រោយវិធានការបោសសម្អាតពន្ធរបស់លោកប្រធានាធិបតី Donald Trump ត្រូវបានធ្វើឲ្យគ្មានសុពលភាពដោយតុលាការកំពូលសហរដ្ឋអាមេរិក ៕

ក្រុមនាវិកឥណ្ឌាត្រូវបានជម្លៀសចេញ បន្ទាប់ពីជាប់នៅលើនាវានៅឆ្នេរសមុទ្រទួរគី អស់រយៈពេល ១០ខែ

2026/06/08 05:08:45 pm        43
អ្នកត្រួតពិនិត្យម្នាក់ បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃចន្ទនេះថា នាវិកឥណ្ឌាចំនួន ៤នាក់ ដែលជាប់ អស់រយៈពេល ១០ខែ នៅលើនាវាដឹកកុងតឺន័រ ដែលគេបោះបង់ចោលនៅឆ្នេរសមុទ្រទួរគី ត្រូវបានយកចេញពីនាវានោះ។ នាវិកទាំង ៤នាក់ ត្រូវបានជាប់នៅលើកនាវាAZRA C ដែលមានទង់ជាតិម៉ុងហ្គោលី ដែលត្រូវបានចតនៅឆ្នេរសមុទ្រអ៊ីស្តង់ប៊ុល ក្នុងសមុទ្រ Marmara ចាប់តាំងពីខែសីហា ឆ្នាំ ២០២៥។ម្ចាស់នាវានេះត្រូវបានចាប់ខ្លួនកាលពីខែមករា ទាក់ទងនឹងការបង្ក្រាបគ្រឿងញៀនអន្តរជាតិដ៏ធំមួយ ដោយធ្វើឲ្យជោគវាសនារបស់វា និងអ្នកនៅលើនាវានេះ ស្ថិតក្នុងភាពមិនច្បាស់លាស់។លោក Selahattin Polat តំណាងនៃសហព័ន្ធកម្មករដឹកជញ្ជូនអន្តរជាតិ (ITF)របស់ប្រទេសទួរគី បានប្រាប់សារព័ត៌មាន AFP ថា៖«ការលំបាកដែលក្រុមនាវិកជួបប្រទះបានមកដល់ទីបញ្ចប់ហើយ»៕

ពលរដ្ឋលីបង់និយាយក្រោយភាពតានតឹងថ្មីថា ពួកគេសង្ឃឹមថា ជម្លោះនឹងត្រូវបញ្ចប់

2026/06/08 05:05:34 pm        42
ពលរដ្ឋលីបង់និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅទីក្រុងបេរូត នាថ្ងៃចន្ទនេះថា ពួកគេសង្ឃឹមថា ការកើនឡើងភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល នឹងត្រូវបញ្ចប់ ក្រោយប្រទេសទាំង ២ វាយប្រហារគ្នាទៅវិញទៅមក ។លោក Ali Ballout គឺជាពលរដ្ឋលីបង់វ័យ ៤២ឆ្នាំម្នាក់ មកពីតំបន់ភាគខាងត្បូងប្រទេសលីបង់និយាយថា ពាក់ព័ន្ធនឹងអ្វីដែលបានកើតឡើងកាលពីថ្ងៃម្សិលមិញ ពិតណាស់ថាពួកយើងសង្ឃឹមថា ស្ថានភាពទាំងមូលនឹងត្រូវស្ងប់ស្ងាត់ ហើយនិងត្រូវបញ្ចប់ ហើយមិនត្រូវមានការកើនឡើងភាពតានតឹងបន្ថែមទៀតនោះទេពីភាគីណាមួយ មិនត្រូវមានការផ្លោងគ្រាប់កាំភ្លើងធំបន្ថែមទៀតនោះឡើយ មិនត្រូវមានការវាយប្រហារបន្ថែមទៀតនោះទេ ពីព្រោះថា វានឹងនំាឲ្យមានការបំផ្លិចបំផ្លាញ ការស្លាប់មនុស្ស ហើយច្បាស់ណាស់ថា ពុំមាននរណាម្នាក់ចង់ស្លាប់នោះទេ នោះហើយគឺជាហេតុផលដែលពួកយើងសង្ឃឹមថា សង្រ្គាមមួយនេះនឹងត្រូវបញ្ចប់ ។អ៊ីស្រាអែលនិយាយនៅថ្ងៃចន្ទនេះថា ពួកគេបានវាយប្រហាររោងចក្រគីមីឥន្ធនៈនៅតំបន់ភាគនិរតីអ៊ីរ៉ង់ ជាមួយនឹងការវាយប្រហារកន្លែងផ្សេងទៀតលើគោលដៅយោធា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវបានគេរាយការណ៍ថា បាននិយាយប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahuថា ឲ្យជៀសវាងការវាយប្រហារបន្ថែមទៀត ។ លោក Trumpនិយាយថា ការវាយប្រហារថ្មីរបស់អ៊ីស្រាអែល និងអ៊ីរ៉ង់ ពុំប៉ះពាល់ដល់កិច្ចប្រជុំស្វែងរកសន្តិភាពរបស់រដ្ឋបាលលោកនោះឡើយ ជាមួយទីក្រុងតេអេរ៉ង់ ។ចំណែកឯកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់(IRGC) បានដាក់ការស្តីបន្ទោសហដ្ឋអាមេរិក សម្រាប់ការវាយប្រហារគ្នាចុងក្រោយនេះជាមួយអ៊ីស្រាអែល ហើយពួកគេនិយាយថា ការវាយប្រហារបន្ថែមទៀតលើគោលដៅថាមពល និងមិនមែនយោធា នឹងមានផលវិបាកដល់សេដ្ឋកិច្ចសកល ។ ពួកគេនិយាយថា នៅក្នុងការសងសឹកនេះ ពួកគេបានវាយប្រហារមីស៊ីលលើរោងចក្រស្រដៀងគ្នានៅក្នុងទីក្រុង Haifa របស់អ៊ីស្រាអែល ។សូមបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមកិច្ចប្រជុំ អ៊ីស្រាអែលបន្តវាយប្រហារលើលីបង់ នៅក្នុងជម្លោះជាមួយក្រុមហេសបូឡា ដែលក្រុមមន្រ្តីអ៊ីស្រាអែលនិយាយថា គួរចាត់ទុកថាជារឿងដាច់ដោយឡែកនៅក្នុងកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ ។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងតេអេរ៉ង់ និយាយថា កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយសហរដ្ឋអាមេរិក ផ្អែកលើបទឈប់បាញ់ដែលរូមបញ្ចូលនៅលីបង់ផងដែរ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM