មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ

ព័ត៌មានអន្តរជាតិ

ឆ្មាំបដិវត្តន៍អ៊ីរ៉ង់៖ ខ្លួនបានវាយប្រហាររោងចក្រគីមីនៅ Haifa ប្រទេសអ៊ីស្រាអែលដើម្បីសងសឹក

2026/06/08 05:03:12 pm        60
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ខ្លួនបានឆ្លើយតបទៅនឹងអ្វីដែលពិពណ៌នាថាជាការវាយប្រហាររបស់ «អាមេរិក-អ៊ីស្រាអែល»ទៅលើទីតាំងគីមីឥន្ធនៈរបស់ខ្លួន ដោយអ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីលបាលីស្ទីកទៅលើរោងចក្រស្រដៀងគ្នានេះនៅក្នុងទីក្រុង Haifa ប្រទេសអ៊ីស្រាអែល។កងឆ្មាំបានព្រមានថា ការវាយប្រហារបន្ថែមទៀតលើគោលដៅមិនមែនយោធា និងគោលដៅថាមពលនៅក្នុងតំបន់ នឹងមានផលវិបាកនៅទូទាំងពិភពលោក។កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយមានចំណាត់ការប្រឆាំងនឹងគោលដៅស៊ីវិល និងការកំណត់គោលដៅលើឧស្សាហកម្មប្រេង សត្រូវបានចាប់ផ្តើមហ្គេមដ៏គ្រោះថ្នាក់ ដែលវិសាលភាពរបស់វានឹងរួមបញ្ចូលគោលដៅថាមពលទាំងអស់នៅក្នុងតំបន់ ហើយផលវិបាករបស់វាចំពោះសេដ្ឋកិច្ចសកល គឺជាការទទួលខុសត្រូវរបស់អ្នកបំផ្លាញ។

អ៊ីស្រាអែលប្រឈមនឹងលទ្ធភាពនៃការវាយប្រហារកើនឡើងរបស់អ៊ីរ៉ង់ ខណៈសាលារៀនបិទ និងពលរដ្ឋស្វែងរកទីជម្រក

2026/06/08 05:01:12 pm        38
នៅព្រឹកថ្ងៃចន្ទនេះ សាលារៀនគ្មានសិស្សនោះទេក្នុងទីក្រុងហ្សេរុយសាឡឹម និងទីក្រុង Haifa ស្របពេលដែលអ្នកស្រុកនៅទីក្រុងតែល អាវីវ ស្វែងរកទីជម្រក បន្ទាប់ពីការប្រកាសអាសន្នពាក់ព័ន្ធនឹងភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់ ។បើទោះបីជាមានការរំខានបែបនេះក្តី ពលរដ្ឋអ៊ីស្រាអែលនិយាយថា ជម្លោះម្តងហើយម្តងទៀតបានក្លាយជាទម្លាប់ប្រចាំថ្ងៃទៅហើយ ដោយពួកគេបង្ហាញជំនឿចិត្តលើសមត្ថភាពរបស់ប្រទេសពួកគេ ក្នុងការទប់ទល់ជាមួយនឹងការកើនឡើងភាពតានតឹងបន្ថែមទៀត ។ពលរដ្ឋមួយចំនួននិយាយថា ជម្លោះនេះត្រូវការកើតឡើង ហើយវាគឺជាបញ្ហារបស់អ៊ីស្រាអែលជាមួយនឹងការសម្រេចចិត្តរបស់អ៊ីស្រាអែល មិនមែនជាការសម្រេចចិត្តរបស់អាមេរិកនោះទេ ។ភាពតានតឹងនេះដែរ បានកើតឡើងក្រោយអ៊ីស្រាអែល និយាយថា ពួកគេវាយប្រហារគោលដៅយោធានៅតំបន់ភាគខាងលិច និងតំបន់ភាគកណ្តាលអ៊ីរ៉ង់នៅថ្ងៃចន្ទនេះ បើទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវបានគេរាយការណ៍ថា បាននិយាយប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahuថា ឲ្យជៀសវាងការវាយប្រហារបន្ថែមទៀត ។កាលពីរយៈពេលប៉ុន្មានម៉ោងមុននេះ លោក Trumpនិយាយថា ការវាយប្រហារថ្មីរបស់អ៊ីស្រាអែល និងអ៊ីរ៉ង់ ពុំប៉ះពាល់ដល់កិច្ចប្រជុំស្វែងរកសន្តិភាពរបស់រដ្ឋបាលលោកនោះឡើយ ជាមួយទីក្រុងតេអេរ៉ង់ ។គួរឲ្យដឹងថា លោក Trumpបានងាកទៅរកអ៊ីស្រាអែលឲ្យបញ្ឈប់ការវាយប្រហាររបស់ខ្លួននៅលីបង់ ដើម្បីអនុញ្ញាតឲ្យមានចម្លោះ សម្រាប់កិច្ចព្រមព្រៀងបញ្ចប់ជម្លោះទ្រង់ទ្រាយធំជាមួយអ៊ីរ៉ង់ រួមទាំងបានស្តីបន្ទោសលោកNetanyahu ដោយពាក្យអសុរោះទៀតផង នៅក្នុងការជជែកគ្នាតាមទូរស័ព្ទកាលពីសប្តាហ៍មុន ។ទោះបីជាយ៉ាងណាក៏ដោយ កាលពីព្រឹកថ្ងៃអាទិត្យ អ៊ីស្រាអែលបើកការវាយប្រហារលើទីក្រុងបេរូត ជាលើកដំបូង ចាប់តាំងពីសហរដ្ឋអាមេរិកប្រកាសផែនការឈប់បាញ់សម្រាប់លីបង់កាលពីសប្តាហ៍មុន ។អ៊ីរ៉ង់ បានបើកការវាយប្រហារមីស៊ីលលើគោលដៅអ៊ីស្រាអែល ជាការសងសឹក ធ្វើឲ្យកិច្ចប្រជុំសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្ថិតក្នុងហានិភ័យ ប៉ុន្តែលោក Trump និយាយយ៉ាងទទួចថា កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមទ្រង់ទ្រាយធំ ជិតសម្រេចបានហើយ ៕

អ៊ីរ៉ង់និយាយថា សហរដ្ឋអាមេរិក គឺជាអ្នកទទួលខុសត្រូវចំពោះការបន្តអរិភាពជាមួយអ៊ីស្រាអែល

2026/06/08 04:58:48 pm        44
អ៊ីរ៉ង់បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវចំពោះការបន្តការប្រយុទ្ធជាមួយអ៊ីស្រាអែល ដោយនិយាយថា សកម្មភាពរបស់អ៊ីស្រាអែល «មិនអាចបំបែកចេញ» ពីគោលនយោបាយរបស់សហរដ្ឋអាមេរិកបានទេ។អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baqaei បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតេអេរ៉ង់ដែលមានការចូលរួមពីទីភ្នាក់ងារសារព័ត៌មាន AFP ថា «ដោយគ្មានការសង្ស័យទេ ដូចដែលខ្ញុំបាននិយាយ សកម្មភាពរបស់របបជ្វីហ្វ នៅក្នុងតំបន់ មិនអាចបំបែកចេញពីគោលនយោបាយរបស់សហរដ្ឋអាមេរិកបានទេ»។លោកបានបន្ថែមថា៖«គ្មាននរណាម្នាក់ជឿថា របបជ្វីហ្វ នឹងអនុវត្តសកម្មភាពណាមួយ ដោយគ្មានការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមុនជាមួយសហរដ្ឋអាមេរិកនោះទេ»។លោក Baqaei បាននិយាយថា៖«នេះគឺជារឿងធម្មតាទេដែលដំណើរការការទូត ដែលបានចាប់ផ្តើម ដើម្បីបញ្ចប់សង្គ្រាមដែលដាក់ចេញនេះ នឹងរងផលប៉ះពាល់យ៉ាងខ្លាំង»៕

[UPDATE] ហ្វីលីពីនដក​ការ​ព្រមាន អំពីរលកយក្សស៊ូណាមិ ខណៈ​អ្នកស្លាប់​ដោយសារ​រញ្ជួយដី កើនឡើង​ដល់​​យ៉ាង​តិច​ ១៩នាក់​

2026/06/08 04:47:55 pm        68
រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ បានកើត​ឡើង​នៅ​ឆ្នេរសមុទ្រកោះ Mindanao នៅ​ភាគខាងត្បូងនៃ​ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយបានបណ្ដាល​ឲ្យ​មនុស្សយ៉ាងហោចណាស់ ១៩នាក់សា្លប់​ និង​ជាង ២០០នាក់ផ្សេងទៀតរង​របួស​។ទីភ្នាក់ងាររញ្ជួយដីរបស់ប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ ដោយណែនាំប្រជាជនរស់នៅ​តាមបណ្តោយឆ្នេរសមុទ្រឲ្យ​ជម្លៀសទៅកាន់តំបន់ខ្ពស់ៗ ឬធ្វើដំណើរទៅកាន់​ដីគោក​។ បន្ទាប់​មក នៅ​ថ្ងៃចន្ទដដែល​នេះ ប្រទេសទាំង ៣ បានដក​ការព្រមាននោះ​។ការខូចខាតដោយសាររលកយក្សស៊ូណាមិ ត្រូវបានរាយការណ៍នៅក្នុងភូមិយ៉ាងហោចណាស់មួយ បន្ទាប់ពីរញ្ជួយដីនេះ បានធ្វើ​ឲ្យ​មាន​រលកកម្ពស់ ១ម៉ែត្រ ចូលទៅក្នុងតំបន់​ឆ្នេរសមុទ្រក្បែរនោះ។ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បាននិយាយថា អាជ្ញាធរកំពុងធ្វើចាត់វិធានការ​​យ៉ាងឆាប់​រហ័ស​ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយ។ លោក Marcos បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រដ្ឋាភិបាលជាតិកំពុងចាត់វិធានការ​យ៉ាង​ឆាប់រហ័ស ហើយយើងនឹងមិនទុក​កោះ Mindanao ចោល​ទេ»។យោងតាមមន្ត្រីមកពីទីភ្នាក់ងារគ្រោះមហន្តរាយ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី បានកើនឡើងដល់យ៉ាងហោចណាស់ ១៩នាក់ នៅក្នុងប្រទេសហ្វីលីពីន ខណៈដែលមនុស្សជាង ២០០នាក់ បានរងរបួស​។ អ្នកនាំពាក្យការិយាល័យការពារជនស៊ីវិលហ្វីលីពីន លោក Junie Castillo បានឲ្យ​ដឹង​ថា រហូតមកដល់ពេលនេះ មានមនុស្សស្លាប់​ចំនួន ១៩នាក់ ត្រូវបានបញ្ជាក់​។ ហើយ​លោកបានបន្ថែមថា ១២នាក់នៅតែបាត់ខ្លួន។General Santos ជាទីក្រុងកំពង់ផែមួយនៅភាគខាងត្បូងនៃកោះ Mindanao ដែលមានប្រជាជនជាង ៧០០.០០០នាក់ និងជាមជ្ឈមណ្ឌលសម្រាប់ការនាំចេញត្រីធូណា និងពាណិជ្ជកម្មផ្សេងទៀត គឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារគ្រោះរញ្ជួយដីនេះ​៕

លោក ស៊ី ត្រូវបាន​ស្វាគមន៍យ៉ាងកក់ក្តៅ នៅ​កូរ៉េខាងជើង ខណៈលោក គីម កំណត់​បន្ទាត់​ក្រហមនុយក្លេអ៊ែរ

2026/06/08 04:45:38 pm        68
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ត្រូវបាន​ស្វាគមន៍យ៉ាងកក់ក្តៅ នៅពេលទៅ​ដល់កូរ៉េខាងជើង ដោយចាប់ផ្តើមដំណើរទស្សនកិច្ចមួយ ដែលមានគោលបំណងបញ្ជាក់ពីឥទ្ធិពលរបស់ទីក្រុងប៉េកាំង លើប្រទេសជិតខាងដែលមិន​ញញើត​ក្នុង​ការ​ពង្រីក​ឃ្លាំងអាវុធនុយក្លេអ៊ែរ និងមាន​សម្ព័ន្ធភាពកាន់តែស៊ីជម្រៅជាមួយរុស្ស៊ី​។ទីភ្នាក់ងារសារព័ត៌មានផ្លូវការ Xinhua បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) និងភរិយារបស់លោក គឺលោកស្រី រី សូលជូ (Ri Sol Ju) បានស្វាគមន៍លោក ស៊ី ដោយផ្ទាល់ នៅពេលដែលលោកបានទៅ​ដល់ទីក្រុងព្យុងយ៉ាង នៅថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ។ បន្ទាប់មក មេដឹកនាំទាំង២ បានបន្តដំណើរ​ទៅកាន់ទីលានគីម អ៊ីលស៊ុង (Kim Il Sung) សម្រាប់ពិធីស្វាគមន៍ជាផ្លូវការ ដែលមានការបាញ់កាំភ្លើងធំ​គំនាប់​ចំនួន ២១ណាត់​ និងបដា ២ភាសា ដែលប្រកាសពីមិត្តភាព «មិនអាចបំបែកបាន»។ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំចិនទៅកាន់ប្រទេសជិតខាងរបស់ខ្លួន ក្នុងរយៈពេល ៧ឆ្នាំ ហើយកើតឡើងប៉ុន្មាន​សប្តាហ៍បន្ទាប់ពីលោកបានទទួលប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំ​រុស្ស៊ី លោក Vladimir Putin នៅទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ជាបន្តបន្ទាប់។ទិដ្ឋ​ភាព​នេះ​ នឹងបង្ហាញពីអំណះអំណាងរបស់លោក ដែល​ថា ប្រទេសចិនបម្រើជាកម្លាំងស្ថិរភាពដែលមានសមត្ថភាពចូលរួមជាមួយគ្រប់ភាគីទាំងអស់ នៅពេលដែលការ​បែក​បាក់​ខាង​ភូមិសាស្ត្រនយោបាយ កំពុងមានកាន់តែធំ​ឡើងៗ​ នៅទូទាំងពិភពលោក។ ផ្ទុយទៅវិញ លោក Trump បានធ្វើឲ្យ​សម្ព័ន្ធមិត្តឃ្លាតឆ្ងាយ និងធ្វើឲ្យ​ទីផ្សារពិភពលោកមានភាពច្របូកច្របល់ជាមួយនឹងសង្គ្រាមរបស់លោកលើអ៊ីរ៉ង់ និងដោយសារ​ការបង្កើនរបាំងពាណិជ្ជកម្ម។មួយថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក ស៊ី ប្អូនស្រីរបស់លោក គីម គឺលោកស្រី គីម យ៉ូជុ​ង (Kim Yo Jong) បាននិយាយថា កម្មវិធីអាវុធបរមាណូរបស់ប្រទេសនេះ គឺ «មិនអាចចរចាបានឡើយ​» ហើយថា «មន្ត្រីនៅសហរដ្ឋអាមេរិក នៅ​តែ​មិនភ្ញាក់ពី​សុបិន​ និងភាព​ហួសសម័យរបស់ពួកគេ» ដោយផ្ញើសារច្បាស់លាស់ អំពីខ្សែបន្ទាត់​ក្រហមរបស់កូរ៉េខាងជើង ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ៕

ប្រធានាធិបតីបញ្ជាក់ជាថ្មីពីវិធីសាស្រ្តតាម​ដំណាក់កាលឆ្ពោះទៅលុប​បំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

2026/06/08 04:43:30 pm        46
លោកប្រធានាធិបតី Lee Jae Myung នៅ​ថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ បានអំពាវនាវឲ្យ​មានវិធីសាស្រ្តជា​ជំហាន​ៗ ចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈពេលដែលលោកបាននិយាយថា កូរ៉េខាងត្បូងគួរតែបន្តការសន្ទនាជាមួយទីក្រុងព្យុងយ៉ាង ទោះបីជាទំនាក់ទំនងអន្តរកូរ៉េស្ថិត​ក្នុង​ភាព​តានតឹងខ្លាំង​ក៏ដោយ។អំឡុង​ពេល​ថ្លែងនៅឯវិមាន​​ Cheong Wa Dae ​សម្រាប់​​សន្និសីទសារព័ត៌មានដែលប្រារព្ធខួបមួយ​ឆ្នាំ​នៃការចូលកាន់តំណែងរបស់លោក លោក Lee បាននិយាយថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង នៅតែជាគោលដៅចុងក្រោយ ប៉ុន្តែបាន​លើក​ឡើង​ថា ការចរចាគួរតែផ្តោតលើការបញ្ឈប់ការផលិតសម្ភារៈនុយក្លេអ៊ែរបន្ថែមជាមុនសិន ការពារការផ្ទេររបស់ពួកគេទៅក្រៅប្រទេស និងបញ្ឈប់ការអភិវឌ្ឍបន្ថែមទៀតនៃបច្ចេកវិទ្យាមីស៊ីលបាលីស្ទិក​។ លោកបាននិយាយថា ការកំណត់គោលដៅរយៈពេលខ្លី មធ្យម និងរយៈពេលវែង គឺជាវិធីសាស្រ្តប្រាកដនិយម ជា​ជាងការទទូចឲ្យ​លុបបំបាត់អាវុធនុយក្លេអ៊ែរភ្លាមៗ។អម​ដោយការ​បន្ថែមថា លោកបានពិភាក្សាអំពីគំនិតនេះជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ជាច្រើនដង លោក Lee បានបញ្ជាក់ថា៖ «ប្រសិនបើនរណាម្នាក់និយាយថា នេះមានន័យថា បោះបង់ចោលការលុបបំបាត់អាវុធនុយក្លេអ៊ែរ នោះគ្រាន់តែជាការ​មិន​អើពើនឹង​ស្ថាន​ភាព​ជាក់ស្ដែង​​ និងធ្វើឲ្យ​ស្ថានភាពកាន់តែអាក្រក់ទៅៗប៉ុណ្ណោះ​»។ជាមួយ​គ្នានេះ លោក Lee បានពិពណ៌នាអំពីទំនាក់ទំនងអន្តរកូរ៉េថា បានធ្លាក់ចុះដល់ចំណុចដែល «ស្ទើរតែមិនអាចបណ្ដោយ​ឲ្យ​កាន់តែអាក្រក់ទៅៗ» បាន​ទៀត​ឡើយ​។លោកបានសង្កត់ធ្ងន់​ថា ទីក្រុងសេអ៊ូលនៅតែប្តេជ្ញាចិត្ត ចំពោះការសន្ទនា កិច្ចសហប្រតិបត្តិការ និងការរួមរស់ជាមួយទីក្រុងព្យុងយ៉ាង ដោយអះអាងថា ការគោរពគ្នាទៅវិញទៅមក គឺមានសារៈសំខាន់ណាស់ក្នុងការកែលម្អទំនាក់ទំនង៕

OPEC+ នឹងជំរុញការផលិតប្រេង ខណៈបទឈប់បាញ់ នៅអ៊ីរ៉ង់ នៅតែសម្រេចមិន​ទាន់​បាន​​

2026/06/08 04:40:22 pm        45
ក្រុមប្រទេសផលិតប្រេងដែលមានឥទ្ធិពល ដែលគេស្គាល់ថា ជា OPEC+ កាល​ពី​ថ្ងៃអាទិត្យ (ទី៧ ខែមិថុនា ឆ្នាំ២០២៦) បានយល់ព្រមបង្កើនការផលិតចំនួន ១៨៨.០០០បារ៉ែល ក្នុងមួយថ្ងៃ នៅក្នុងខែកក្កដា ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ពិបាក​ឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញទាំងស្រុង។ចំណាត់​ការ​នេះ គឺជាការសន្យាចុងក្រោយបំផុត ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយក្រុមនេះ ដើម្បីបង្កើនទិន្នផល​។ តាម​ធម្មតា ការបង្កើន​ដោយក្រុម​ប្រទេសរបស់ប្លុក​ OPEC+ នឹងជួយជំរុញឲ្យ​តម្លៃប្រេង​ធ្លាក់ចុះ។ ប៉ុន្តែការបិទច្រកសមុទ្រប្រកបដោយប្រសិទ្ធភាព បានធ្វើឲ្យ​ការផ្គត់ផ្គង់ប្រេងប្រចាំថ្ងៃរបស់ពិភពលោកភាគច្រើនជាប់គាំង ដែលធ្វើឲ្យ​ការបង្កើន​ការ​ផលិត​នេះភាគច្រើនជានិមិត្តរូប។សម្ព័ន្ធប្រទេសផលិតប្រេងនេះ​ បាន​ឲ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រទេសនានានឹងបន្តតាមដាន និងវាយតម្លៃស្ថានភាពទីផ្សារយ៉ាងដិតដល់» ហើយបានកត់សម្គាល់ពី​ «សារៈសំខាន់នៃការអនុម័តវិធីសាស្រ្តប្រុងប្រយ័ត្ន»។ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីមាន​កិច្ចប្រជុំមួយ ដែលធ្វើឡើងពីចម្ងាយ ដោយ​ក្រុម​ប្រទេស OPEC+ ដែលរួមមានអាល់ហ្សេរី អ៊ីរ៉ាក់ កាហ្សាក់ស្ថាន គុយវ៉ែត អូម៉ង់ រុស្ស៊ី និងអារ៉ាប៊ីសាអ៊ូ​ឌីត៕

កងទ័ពអ៊ីស្រាអែល៖ អ៊ីរ៉ង់បានប្រព្រឹត្តនូវ​ «កំហុសធ្ងន់ធ្ងរ» ដោយការបាញ់មីស៊ីលជាបន្ត​បន្ទាប់​

2026/06/08 04:37:22 pm        49
កាល​ពី​ថ្ងៃអាទិត្យ (ទី៧ ខែមិថុនា ឆ្នាំ២០២៦) អ៊ីស្រាអែលបានចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា បានប្រព្រឹត្តនូវ​ «កំហុសធ្ងន់ធ្ងរ» បន្ទាប់ពីរាយការណ៍ថា ខ្លួនបានរងការបាញ់មីស៊ីលជាច្រើនលើកច្រើនសារ ពីអ៊ីរ៉ង់ ដែលជាការវាយប្រហារលើកដំបូង ចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាសនៅថ្ងៃទី៨ ខែមេសា សម្រាប់សង្គ្រាមមជ្ឈិមបូព៌ា។យោងតាមយោធា បាន​ឲ្យ​ដឹង​ថា សំឡេងស៊ីរ៉ែនព្រមាន​ពី​ការ​វាយប្រហារតាមអាកាស បានបន្លឺឡើងនៅទូទាំងតំបន់ធំៗនៃភាគខាងជើង និងភាគ​កណ្តាលអ៊ីស្រាអែល ក្នុង​នោះ​រួមទាំងទីក្រុង Haifa, Caesarea និង Hadera ផង​ដែរ​។ យោធាបានឲ្យ​ដឹង​ថា ក្រោយមក មេបញ្ជាការយោធាអ៊ីស្រាអែល លោក​ឧត្តមសេនីយ៍ឯក Eyal Zamir បានប្ដេជ្ញាថា យោធានឹង «វាយប្រហារសត្រូវដោយកម្លាំងភ្លាមៗ នៅពេលដែលមាន​ការ​អនុញ្ញាត»។ នៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ដែលត្រូវ​ចេញផ្សាយក្នុងរយៈពេលដ៏​ខ្លី យោធាបានឲ្យ​ដឹង​ថា ខ្លួនបានប្រទះ​ឃើញមីស៊ីលដែលបាញ់ចេញពីអ៊ីរ៉ង់ ហើយមីស៊ីលទាំងអស់ត្រូវបានស្ទាក់ចាប់។ ដោយ​បាន​ឆ្លើយតបទៅនឹងសំណើសុំព័ត៌មានលម្អិត យោធាបានបញ្ជាក់​ថា មីស៊ីលសរុបចំនួន ១១គ្រាប់ ត្រូវបានបាញ់ចេញពីអ៊ីរ៉ង់។យ៉ាង​ណាក្ដី សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល Magen David Adom បានឲ្យ​ដឹង​ថា មិនមានរបាយការណ៍ អំពីអ្នកស្លាប់ និងរបួសដោយសារមីស៊ីលនេះ​នៅ​ឡើយ​ទេ ប៉ុន្តែមនុស្សមួយចំនួន បានរងរបួស ខណៈពេលកំពុងប្រញាប់ប្រញាល់រត់ទៅកាន់ទីជម្រកសុវត្ថិភាព​។ចំណែក​ទីក្រុងតេអេរ៉ង់បានប្រាប់​ថា ការបាញ់មីស៊ីលទាំងនេះ ត្រូវបានធ្វើ​ឡើង​ទុកជា «ការព្រមាន» បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត កាលពីព្រឹកព្រលឹមថ្ងៃនោះ ដោយបន្ថែមថា ការឈ្លានពានបន្ថែមទៀត នឹងត្រូវបានឆ្លើយតបជាមួយនឹងការឆ្លើយ​តប «កាន់តែទូលំទូលាយ» ប្រឆាំងនឹងគោលដៅទាំងអស់របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលនៅក្នុងតំបន់​៕

ភាពចលាចលក្នុងពេលគ្រោះរញ្ជួយដីកម្រិត៧,៨រ៉ិចទ័រ ដែលបណ្ដាលឲ្យដំបូលសាលារៀនមួយដួលរលំ នៅហ្វីលីពីន

2026/06/08 04:34:39 pm        50
ដំបូលសាលារៀន​បឋមសិក្សាមួយ បាន​ដួលរលំ​ ​ក្នុងប្រទេសហ្វីលីពីន នៅ​ថ្ងៃចន្ទ (ទី ៨​ ខែមិថុនា) បន្ទាប់ពីមានការរញ្ជួយដីកម្រិ ៧​,៨រ៉ិចទ័រ បានវាយប្រហារកោះភាគខាងត្បូង។ រូបភាព​វីដេអូពីសាលាបឋមសិក្សា Mahayahay នៅ​ក្នុងទីក្រុង​ Digos បានបង្ហាញឲ្យឃើញថា សិស្សានុសិស្ស កំពុង​មានភាពជ្រួល​ច្រ​បល់ ក្នុងអំឡុងពេលមានការរញ្ជួយដីដ៏ខ្លាំងក្លា មុនពេលរចនា    សម្ព័ន្ធដំបូល បានដួលរលំ ដោយបុគ្គលិកកំពុង​ជួយធ្វើ​ឲ្យមាន​ភាពស្ងប់ស្ងាត់​ និងជម្លៀសកុមារទៅរកទីសុវត្ថិភាព​។ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ព អាចបញ្ជាក់ទីតាំងពីដំបូល ជណ្តើរ ធុងស្តុកទឹក​ និងប្លង់សាលារៀនដែលត្រូវគ្នា នឹងឯកសារ និងរូបភាពផ្កាយរណប។ កាលបរិច្ឆេទ ត្រូវបានផ្ទៀងផ្ទាត់ដោយមន្ត្រីមូលដ្ឋាន។ការិយាល័យការពារជនស៊ីវិលរបស់ប្រទេសហ្វីលីពីន បានរាយការណ៍ថា មានអ្នកស្លាប់យ៉ាងហោចណាស់៨ នាក់ បន្ទាប់ពីរញ្ជួយដីនេះ បាន​កើតឡើង​។ ការិយាល័យនេះ បានបន្ថែមថា ចំនួន​អ្នក​ស្លាប់ នៅត្រូវរង់ចាំការផ្ទៀងផ្ទាត់។  ការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានចេញនៅក្នុងប្រទេសហ្វីលីពីន និង​ប្រទេសជិតខាងឥណ្ឌូនេស៊ី ដោយប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក ចំណែក​ប្រជាជននៅតំបន់ឆ្នេរសមុទ្រ ត្រូវបានព្រមានឲ្យ​ផ្លាស់ទៅកាន់​កន្លែងខ្ពស់ៗ៕

លោក Trump៖ លោកនឹងមិនបញ្ចេញទ្រព្យសកម្មរបស់អ៊ីរ៉ង់មុនពេលកិច្ចព្រមព្រៀងបទឈប់បាញ់ឈានដល់ឡើយ

2026/06/08 04:31:55 pm        62
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងមិនបញ្ចេញទ្រព្យសកម្មរបស់អ៊ីរ៉ង់រាប់ពាន់លានដុល្លារនៅមុនពេលកិច្ចព្រមព្រៀងបទឈប់បាញ់យូរអង្វែងដែលត្រូវឈានដល់ដើម្បីបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ជាផ្លូវការនោះទេ។ លោក Trump បានថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC News ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការប្រឈមមុខដាក់គ្នាខ្លាំងក្លាជុំវិញមូលនិធិដែលត្រូវបានបង្កក។ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថា ការបញ្ចេញទ្រព្យសកម្មរបស់អ៊ីរ៉ង់ណាមួយ កើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់។ លោកនិយាយថា ប្រសិនបើពួកគេមានឥរិយាបថល្អ បើពួកគេធ្វើការងារបានល្អ នោះយើងចាប់ផ្តើមចរចា។ មន្ត្រីអ៊ីរ៉ង់បានបង្ហាញដដែលៗថា កិច្ចព្រមព្រៀងណាមួយអាចអាស្រ័យលើការបញ្ចេញទ្រព្យសកម្មរបស់ទីក្រុងតេអេរ៉ង់យ៉ាងហោចណាស់ដោយផ្នែក ដោយលើកឡើងពីការមិនទុកចិត្តយ៉ាងទូលំទូលាយចំពោះការចរចារបស់សហរដ្ឋអាមេរិក។សហរដ្ឋអាមេរិក បានបើកប្រតិបត្តិការយោធាពីរលើកប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងអំឡុងពេលនៃការចរចាដែលកំពុងបន្តលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាការពិតដែលអ្នកវិភាគជាច្រើននិយាយថា បានធ្វើឱ្យមន្ត្រីអ៊ីរ៉ង់មានការប្រុងប្រយ័ត្ននៅក្នុងកិច្ចចរចាបទឈប់បាញ់ដែលកំពុងបន្ត។ លោក Trump បាននិយាយជាច្រើនសប្តាហ៍មកហើយថា ការទម្លាយភាពទាល់ច្រកអាចធ្វើទៅបាន ទោះបីជាមានសញ្ញាតិចតួចនៃការផ្លាស់ប្តូរសំខាន់ៗលើបញ្ហាសំខាន់ៗ រួមមានការគ្រប់គ្រងនាពេលអនាគតនៅច្រកសមុទ្រ Hormuz កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងទ្រព្យសកម្មដែលត្រូវបានបង្កក។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM