មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ

ព័ត៌មានអន្តរជាតិ

លោក Trump៖ ការវាយប្រហារថ្មីរបស់​​អ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងមិនប៉ះពាល់កិច្ចព្រមព្រៀងសន្តិភាពទេ

2026/06/08 04:29:36 pm        60
ប្រទេសអ៊ីស្រាអែលបានឲ្យ​ដឹង​ថា ខ្លួនបានវាយប្រហារគោលដៅយោធា នៅភាគខាងលិច និងភាគ​កណ្តាល​របស់​អ៊ីរ៉ង់ នាថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ​២០២៦)​ នេះ​ ដោយ​ប្រតិបត្តិការ​នេះនៅ​តែ​​កើត​ឡើង​ បើ​ទោះ​ជា​ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានគេរាយការណ៍ថា បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ឲ្យ​ចៀសវាងការវាយប្រហារបន្ថែមទៀតក៏ដោយ។កាល​ពី​ថ្ងៃទី៧ ខែមិថុនា លោក Trump បាននិយាយ​ថា ការវាយប្រហារថ្មីដោយអ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងមិនប៉ះពាល់ដល់កិច្ចចរចាសន្តិភាពរបស់រដ្ឋបាលលោកជាមួយទីក្រុងតេអេរ៉ង់ទេ ដោយបន្ថែមថា លោក Netanyahu «មិនមែន​អ្នក​សម្រេច​ចិត្ត​» នោះ​ទេ។លោក Trump បានជំរុញ​យ៉ាង​ខ្លាំង​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់ការវាយប្រហាររបស់ខ្លួន នៅក្នុងប្រទេសលីបង់ ដែល​អាច​បើក​ឱកាស​ឲ្យ​មានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមកាន់តែទូលំទូលាយជាមួយអ៊ីរ៉ង់ ដោយ​ក្នុង​នោះ​រួមមាន​ទាំងការស្តីបន្ទោស ចំពោះ​លោក Netanyahu ជាមួយពាក្យ​សម្ដី​អសុរោះ អំឡុង​ការជជែក​តាម​ទូរស័ព្ទ កាលពីសប្តាហ៍មុនផងដែរ។តែ​អ៊ីស្រាអែល កាល​ពី​ថ្ងៃទី៧ ខែមិថុនា បានចាប់ផ្តើមការវាយប្រហារនៅក្នុងតំបន់បេរូតជាលើកដំបូង ចាប់តាំងពីសហរដ្ឋអាមេរិក បានប្រកាសពីផែនការឈប់បាញ់ សម្រាប់ប្រទេសលីបង់កាលពីសប្តាហ៍មុន។ អ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើគោលដៅអ៊ីស្រាអែល ដើម្បីសងសឹក ដែលធ្វើឲ្យ​​កិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ស្ថិតក្នុងហានិភ័យ។យ៉ាង​ណាក្ដី លោក Trump បានទទូចថា កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមកាន់តែទូលំទូលាយនៅតែអាចនឹង​​កើត​មាន​។ លោក Trump បានប្រាប់សារព័ត៌មាន​ Financial Times ថា៖ «វា (ការ​វាយប្រហារ) នឹងមិនមានផលប៉ះពាល់អ្វីដល់កិច្ចព្រមព្រៀងនោះទេ។ ខ្ញុំជាអ្នកសម្រេច​ចិត្ត​។ ខ្ញុំជាអ្នកសម្រេច​ចិត្ត​ទាំងអស់។ គាត់ (លោក Netanyahu) មិនជាអ្នក​សម្រេច​ចិត្ត​នោះទេ»៕

លោក XI សាទរចំពោះ «ការចាប់ផ្តើមថ្មី»ក្នុងទំនាក់ទំនងជាមួយកូរ៉េខាងជើង នៅមុនកិច្ចប្រជុំកំពូល

2026/06/08 04:25:43 pm        62
លោក ប្រធានាធិបតី ស៊ី ជីនពីង បាននិយាយនៅពីថ្ងៃចន្ទ (ទី៨ ខែមិថុនា)នេះ នៅក្នុងការអត្ថាធិប្បាយមួយ ដែលបានចេញផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសជិតខាងនេះ មុនពេលលោកទៅដល់ទីក្រុងព្យុងយ៉ាងសម្រាប់កិច្ចប្រជុំកំពូលដ៏កម្រមួយជាមួយលោកមេដឹកនាំ គីម ជុងអ៊ុន ថា ទំនាក់ទំនងរវាងប្រទេសចិន និងកូរ៉េខាងជើង កំពុងស្ថិតនៅ «ចំណុចចាប់ផ្តើមប្រវត្តិសាស្ត្រថ្មី»។ លោក ស៊ី បាននិយាយនៅក្នុងកាសែត Rodong Sinmun មុនពេលដំណើរទស្សនកិច្ចមួយ ដែលត្រូវបានគេមើលឃើញថា មានសារៈសំខាន់ ពីព្រោះវាជាដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូងរបស់លោកនៅឆ្នាំនេះថា គោលនយោបាយដ៏រឹងមាំរបស់ចិន គឺការអភិវឌ្ឍទំនាក់ទំនងជាមួយកូរ៉េខាងជើង ហើយប្រទេសទាំងពីរ នឹងពង្រឹងការផ្លាស់ប្តូរទស្សនៈគ្នាលើគ្រប់វិស័យ។ លោក ស៊ី បានបន្ថែមថា៖«យើងត្រូវតែប្រឆាំងនឹងអនុត្តរភាព អំណាចផ្តាច់ការ និងការប៉ុនប៉ង និងការសមគំនិតគ្នាទាំងអស់ ដើម្បីស្តារឡើងវិញនូវលទ្ធិយោធានិយម ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់»។លោក ស៊ី ត្រូវបានគេរំពឹងថា នឹងធ្វើការពិភាក្សាជាមួយលោក គីម ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងរយៈពេល ៧ឆ្នាំ ទៅកាន់ប្រទេសជិតខាងរបស់ចិន នៅពេលដែលសេដ្ឋកិច្ចរបស់ខ្លួន ដែលត្រូវបានពង្រឹងដោយទំនាក់ទំនងពាណិជ្ជកម្ម និងយោធាកាន់តែកើនឡើងជាមួយប្រទេសរុស្ស៊ី អាចជំរុញទំនុកចិត្តរបស់លោក គីម ក្នុងកិច្ចពិភាក្សានេះ៕

រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ ប្រសិនបើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់មិនកើតឡើង យើងត្រៀមធ្វើអ្វីដែលត្រូវធ្វើ

2026/06/08 04:22:58 pm        50
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បាននិយាយថា ខណៈកិច្ចព្រមព្រៀងស្តីពីអ៊ីរ៉ង់ «នឹងកើតឡើងក្នុងពេលឆាប់ៗនេះ» សហរដ្ឋអាមេរិកបានត្រៀមជាស្រេច ធ្វើអ្វីដែលចាំបាច់ត្រូវធ្វើដើម្បីធានាថាអ៊ីរ៉ង់នឹងមិនទទួលបានអាវុធនុយក្លេអ៊ែរឡើយ»។ «នៅទីបំផុត យើងគិតថាកិច្ចព្រមព្រៀងមួយ ជាកិច្ចព្រមព្រៀងដ៏អស្ចារ្យ។ វាទំនងជានឹងកើតឡើងក្នុងពេលឆាប់ៗនេះ»។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសបទឈប់បាញ់ជាមួយអ៊ីរ៉ង់កាលពីខែមេសា ប៉ុន្តែសង្គ្រាមបានជាប់គាំង ដោយអ៊ីរ៉ង់នៅតែបិទច្រកសមុទ្រ Hormuz ភាគច្រើនមិនឱ្យដឹកជញ្ជូនទំនិញ ហើយលោក Trump គំរាមថានឹងវិលត្រឡប់ទៅរកការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ប្រសិនបើការចរចាសន្តិភាពបរាជ័យ។ការវាយប្រហារតបតពីអ៊ីរ៉ង់នៅតែបន្តប្រឆាំងសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់ ដូចជាប្រទេសបារ៉ែន និងគូវ៉ែត ដែលអ៊ីរ៉ង់បានកំណត់គោលដៅក្នុងការវាយប្រហារដោយមីស៊ីលបាលីស្ទីកកាលពីថ្ងៃសុក្រ ទី៥ ខែមិថុនា។ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានពិភាក្សាគ្នាសម្រាប់កិច្ចព្រមព្រៀងដែលអាចកើតមាន ដើម្បីបើកច្រកសមុទ្រ Hormuz ដែលតាមរយៈច្រកនេះ ២០%នៃប្រេងរបស់ពិភពលោក បានឆ្លងកាត់នៅមុនពេលសង្គ្រាម។

អ៊ីតាលីរកឃើញសាកសពចំនួន ១០នាក់ ពីទូកដឹកជនអន្តោប្រវេសន៍លិច នៅឆ្នេរសមុទ្រម៉ាល់តា

2026/06/08 04:17:43 pm        46
ឆ្មាំសមុទ្រអ៊ីតាលីបាននិយាយកាលពីថ្ងៃអាទិត្យថា ទូកល្បាតមួយគ្រឿង បានរកឃើញសាកសពមនុស្ស ១០នាក់ បន្ទាប់ពីនាវានេសាទមួយគ្រឿង បានជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ៤៨នាក់ ពីទូក ដែលបានលិច នៅជិតឆេ្នរសមុទ្ររបស់ប្រទេសម៉ាល់តា។ ឆ្មាំសមុទ្របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននៅបន្តស្វែងរកតំបន់មួយមានចម្ងាយប្រហែល ៥២ ម៉ាយ (៨៤ គីឡូម៉ែត្រ) ភាគអាគ្នេយ៍នៃប្រទេសម៉ាល់តា ជាកន្លែងដែលទូកជនអន្តោ ប្រវេសន៍ ត្រូវបានគេរាយការណ៍ថា បានលិច។មន្ត្រីបាននិយាយថា ទូកនេះដែលមានមនុស្សប្រហែល ៦០នាក់ នៅលើនោះ បានចាកចេញពីប្រទេស លីប៊ី។ ឆ្មាំសមុទ្រ ដែលជាផ្នែកមួយនៃកងទ័ពជើងទឹកអ៊ីតាលី បានបញ្ជូនទូកល្បាតមួយគ្រឿងទៅកាន់តំបន់ដែលទូកជនអន្តោប្រវេសន៍លិចតាម ការស្នើសុំរបស់អាជ្ញាធរម៉ាល់តា។ឆ្នេរសមុទ្រលីប៊ី គឺជាចំណុចចេញដំណើរដ៏សំខាន់មួយសម្រាប់ជនអន្តោប្រវេសន៍ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេពីអាហ្វ្រិកខាងជើងដោយជិះទូកតូចៗ ដែលស្វែងរកលក្ខខណ្ឌរស់នៅល្អប្រសើរនៅអឺរ៉ុប។ មនុស្សរាប់ពាន់នាក់ បានស្លាប់ ក្នុងអំឡុងពេលធ្វើដំណើរដ៏គ្រោះថ្នាក់នេះ៕

សម្ព័ន្ធមិត្តអឺរ៉ុបជិតស្និទ្ធរបស់លោក ហ្សេឡិនស្គី បានកំណត់លក្ខខណ្ឌចំនួន ៥ សម្រាប់ការចរចាសន្តិភាព

2026/06/08 04:07:05 pm        81
មេដឹកនាំអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបជិតស្និទ្ធរបស់ខ្លួន គឺចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានកំណត់លក្ខខណ្ឌចំនួន ៥ សម្រាប់ការឈានដល់កិច្ចព្រមព្រៀង «ប្រកបដោយយុត្តិធម៌ និងយូរអង្វែង» ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីការចរចានៅទីក្រុងឡុងដ៍ លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Sir Keir Starmer ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា ពួកគេនឹងគាំទ្រអ៊ុយក្រែនយ៉ាងពេញទំហឹង»។លក្ខខណ្ឌទាំង៥ រួមមានការបញ្ឈប់ការប្រយុទ្ធគ្នា ការចាប់ផ្តើមការចរចាពីជំហរបច្ចុប្បន្ន នៅក្នុងវិស័យនេះ ក៏ដូចជាការធានាសន្តិសុខ «ដ៏រឹងមាំ» សម្រាប់អ៊ុយក្រែន។មេដឹកនាំទាំងនេះ បានបញ្ជាក់ជាថ្មីអំពីតម្រូវការសម្រាប់សហរដ្ឋអាមេរិកក្នុងការចូលរួមជាផ្នែកមួយនៃដំណើរការ ខណៈដែលការផ្តោតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានបង្វែរទៅសង្គ្រាមជាមួយនឹងអ៊ីរ៉ង់៕

លោក Trump ចាំបាច់ត្រូវកាត់បន្ថយការគាំទ្រផ្នែកយោធាដើម្បីបង្ខំលោក Netanyahu ឱ្យធ្វើតាមបំណងរបស់អាមេរិក

2026/06/08 03:56:06 pm        54
លោក Trita Parsi សហស្ថាបនិកនៃវិទ្យាស្ថាន Quincy ទទួលបន្ទុកការទទួលខុសកិច្ចការនយោបាយ និងគ្រប់គ្រង និយាយថា លោក Trump ចាំបាច់ត្រូវធ្វើឲ្យច្រើនជាងការសន្ទនាតាមទូរស័ព្ទ ប្រសិនបើលោកចង់ឱ្យលោក Netanyahu ធ្វើតាមផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ លោកនិយាយថា «ប្រសិនបើអ្នកចង់បញ្ឈប់លោក Netanyahu អ្នកចង់ឱ្យលោកគោរពតាមផលប្រយោជន៍របស់ប្រធានាធិបតីអាមេរិកនិងផលប្រយោជន៍របស់សហរដ្ឋអាមេរិក អ្នកមិនអាចធ្វើដូច្នេះបានទេ ដោយគ្រាន់តែធ្វើការសន្ទនាតាមទូរស័ព្ទនោះ»។ អ្នកត្រូវតែដាក់វិធានការដើម្បីរឹតត្បិតល្បិចកលរបស់អ៊ីស្រាអែល និងចាំបាច់ត្រូវដកចេញសមត្ថភាពរបស់ពួកគេក្នុងការវាយប្រហារទៅលើអ៊ីរ៉ង់»។ លោក Parsi បាននិយាយថា «បើគ្មានការគាំទ្រយ៉ាងសកម្មពីអាមេរិកទេ លោក Netanyahu មិនអាចធ្វើបែបនេះបានទេ ដូច្នេះនេះគឺនិយាយអំពីលោក Trump ដកការគាំទ្រនោះចេញពីលោក Netanyahu ដើម្បីបង្ខំលោកឱ្យធ្វើតាមបំណងរបស់សហរដ្ឋអាមេរិក»។

មន្ត្រី៖ រុស្ស៊ីមានគម្រោងលុបចោលទិដ្ឋាការជាមួយប្រទេសចំនួនបី នៅឆ្នាំ ២០២៦នេះ

2026/06/08 03:54:26 pm        91
ប្រធាននាយកដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី និងគម្រោងពិសេសនៅក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Nikita Kondratyev បានប្រាប់សារព័ត៌មាន TASS នៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St. Petersburg (SPIEF) ថា រុស្ស៊ីមានគោលបំណងលុបចោលតម្រូវការទិដ្ឋាការសម្រាប់ពលរដ្ឋម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងកូវ៉ែត នៅឆ្នាំ ២០២៦នេះ។ លោក Kondratyev បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖«ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី គឺជាអាទិភាពសំខាន់ៗសម្រាប់ឆ្នាំនេះ។ យើងក៏រំពឹងថា នឹងមានប្រទេសកូវ៉ែតផងដែរ។ ទាំងនេះ ទំនងជាប្រទេសទាំងបីដែលយើងចង់បញ្ចប់ដំណើរការចរចានៅឆ្នាំនេះ»។លោកប្រធាននាយកដ្ឋាន បានសម្តែងក្តីសង្ឃឹមថា ក្រសួងការបរទេសរុស្ស៊ី នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបញ្ចប់ និងសម្របសម្រួលកិច្ចព្រមព្រៀងដែលពាក់ព័ន្ធ។វេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St. Petersburg (SPIEF)នេះ ត្រូវបានប្រារព្ធឡើង ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែមិថុនា ក្រោមប្រធានបទ «កិច្ចសន្ទនាជាក់ស្តែង៖ ផ្លូវឆ្ពោះទៅរកអនាគតដ៏ស្ថិរភាព»។ យោងតាមលោក Anton Kobyakov ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការរៀបចំ SPIEF ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំអ្នកតំណាងមកពីប្រទេសចំនួន ១៤២ ដោយមានកិច្ចព្រមព្រៀងជាង ១.000ត្រូវបានចុះហត្ថលេខា ដោយមានទឹកប្រាក់សរុបជាង ៦,៦៤២ សែនកោដិ រូប្លិ៍ (ប្រហែល ៩០,៤ ពាន់លានដុល្លារ)។ វេទិកានេះត្រូវបានរៀបចំឡើងដោយមូលនិធិ Roscongress ដោយមានសារព័ត៌មាន TASS ជាដៃគូព័ត៌មានទូទៅរបស់ខ្លួន៕

[UPDATE] ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅហ្វីលីពីន កើនឡើងដល់យ៉ាង​ហោច​ណាស់​ ១៥នាក់​

2026/06/08 03:49:36 pm        49
មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រនៅភាគខាងត្បូងនស​ប្រទេសហ្វីលីពីន បានកើនឡើងដល់យ៉ាងហោចណាស់ ១៥នាក់ហើយ​ ដោយមានអ្នក​របួស​ជាង ១០០នាក់។រញ្ជួយដីនេះបានកើត​ឡើង​នៅភាគខាងត្បូងកោះ Mindanao នៅ​ថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយបានបណ្ដាល​ឲ្យ​អគារបាក់​រលំ និងបង្កឲ្យ​មានការព្រមានអំពីរលកយក្សស៊ូណាមិ នៅទូទាំងតំបន់។ ហើយ​អាជ្ញាធរហ្វីលីពីន បានជំរុញឲ្យ​ប្រជាជននៅតំបន់ឆ្នេរសមុទ្រដែលរងផលប៉ះពាល់ផ្លាស់ទៅទី​ខ្ពស់បន្ទាប់ពីរញ្ជួយដី​នៅឆ្នេរសមុទ្រ បានវាយប្រហារភាគខាងត្បូងនៃទីក្រុង General Santos ជាទីក្រុងមួយដែលមានប្រជាជនប្រហែល ៧២០.០០០នាក់។​បើយោងតាម​ទី​ភ្នាក់​ងារ​ស្ទាប​ស្ទង់ភូគព្ភសាស្ត្ររបស់​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា រញ្ជួយតូច​ៗដ៏ខ្លាំងក្លា​​ជាបន្តបន្ទាប់ បានធ្វើ​ឲ្យ​តំបន់នេះ​រង្គើ​រយៈ​ពេល​ប្រហែល ២ម៉ោងបន្ទាប់ពីមាន​រញ្ជួយដីលើកដំបូង ដោយ​ខ្លាំង​បំផុតមានកម្រិត​ ៦,៥រ៉ិចទ័រ។ វីដេអូដែលត្រូវបានបង្ហោះនៅ​លើ​បណ្ដាញ​សង្គម និងត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មាន​ AFP បានបង្ហាញឲ្យឃើញ​មជ្ឈមណ្ឌលផ្សារទំនើបមួយដែលមានភោជនីយដ្ឋានអាហាររហ័ស Jollibee បានបាក់​រលំទៅជាគំនរបាក់បែកនៅក្នុងទីក្រុង General Santos។ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានផ្អាកថ្នាក់រៀននៅតំបន់ដែលរងផលប៉ះពាល់នៃកោះ Mindanao ខណៈពេលដែលអំពាវនាវឲ្យ​ប្រជាជននៅតំបន់ឆ្នេរសមុទ្រជម្លៀសចេញជាបន្ទាន់។រញ្ជួយដីនៅថ្ងៃចន្ទនេះ​ បានបង្កឲ្យ​មានការព្រមាន អំពី​ការជម្លៀស សម្រាប់តំបន់ឆ្នេរសមុទ្រនៃប្រទេសជិតខាង គឺឥណ្ឌូនេស៊ី និងម៉ាឡេស៊ី តែ​ប្រទេសទាំង២ បានដក​ការព្រមានជាបន្តបន្ទាប់។ ចំណែក​អាជ្ញាធរ​របស់ប្រទេស​​ជប៉ុនបានចេញសេចក្តីជូនដំណឹង អំពីរលកយក្សស៊ូណាមិសម្រាប់តំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ខ្លួន ដោយព្យាករ​ថា រលកយក្សស៊ូណាមិ អាច​នឹងវាយប្រហារតំបន់ផ្សេងៗគ្នា៕

អ៊ីរ៉ង់ ព្រាងនិយ័តកម្មដើម្បីឲ្យនាវាបង់ប្រាក់សម្រាប់សេវាឆ្លងកាត់នៅច្រកសមុទ្រ Hormuz

2026/06/08 03:44:05 pm        98
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់ប្រទេសបានឲ្យដឹងថា អ៊ីរ៉ង់កំពុងព្រាងនិយ័តកម្មដើម្បីឲ្យនាវាបង់សេវាសម្រាប់ការឆ្លងកាត់នៅច្រកសមុទ្រ Hormuz ដើម្បីទទួលបានសន្តិសុខសមុទ្រ និងសេវាបរិស្ថាន ។ ដោយដកស្រង់សម្តី លោកស្រី Shina Ansari អនុប្រធានាធិបតីអ៊ីរ៉ង់និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ទីភ្នាក់ងារបានរាយការណ៍ថា សេចក្តីព្រាងបឋម ត្រូវបានបញ្ចប់កាលពីពេលពេលថ្មីៗនេះ ទោះបីជាអត្រាថ្លៃសេវា និងយន្តការប្រមូលប្រាក់ជាក់លាក់នៅមិនទាន់ត្រូវបានកំណត់ក៏ដោយ។ សេចក្តីព្រាងនិយ័តកម្ម នឹងត្រូវបានបញ្ជូនសម្រាប់ការពិនិត្យឡើងវិញផ្ទៃក្នុង និងការអនុម័តដោយក្រសួងបរិស្ថានអ៊ីរ៉ង់ មុនពេលត្រូវបានបញ្ជូនទៅកាន់អាជ្ញាធរពាក់ព័ន្ធសម្រាប់នីតិវិធីផ្លូវច្បាប់ជាបន្តបន្ទាប់។ លោកស្រី Ansari និយាយថា វិធានការដែលបានស្នើឡើងនេះ លើសពីថ្លៃសេវាបរិស្ថាន ហើយវាក៏គ្របដណ្តប់លើការគាំទ្រផ្លូវសមុទ្រ សេវាសន្តិសុខ និងសេវាបរិស្ថានដែលផ្តល់ដោយរដ្ឋឆ្នេរសមុទ្រដល់នាវាដែលឆ្លងកាត់។ អនុប្រធានាធិបតីរូបនេះបាននិយាយថា ច្រកសមុទ្រHormuz ស្ថិតនៅក្នុងដែនទឹក និងអំណាចផ្លូវច្បាប់នៃដែនអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ង់ និងប្រទេសអូម៉ង់ ហើយរដ្ឋជាប់ឆ្នេរសមុទ្រមានសិទ្ធិទាមទារថ្លៃសេវាសមស្របសម្រាប់សេវានានាដែលត្រូវបានផ្តល់ក្នុងការរក្សាសុវត្ថិភាពនាវាចរណ៍ សន្តិសុខតំបន់ និងការការពារបរិស្ថាន។

របាយការណ៍៖ សហរដ្ឋអាមេរិកពិចារណាលើផែនការទិញកោះ CHAGOS ពីប្រទេសម៉ូរីស

2026/06/08 03:37:16 pm        64
សេតវិមានកំពុងពិចារណាលើផែនការទិញកោះ Chagos ពីប្រទេសម៉ូរីស។ នេះបើយោងតាមរបាយការណ៍របសសារព័ត៌មាន Telegraph កាលពីថ្ងៃអាទិត្យ។របាយការណ៍នេះបានឲ្យដឹងថា មន្ត្រីអាមេរិកបានរៀបចំសំណើមួយ ដើម្បីជៀសវាងការចរចាជាមួយរដ្ឋា ភិបាលចក្រភពអង់គ្លេស ហើយធ្វើកិច្ចព្រមព្រៀងផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីគ្រប់គ្រងកោះ Diego Garcia។ផែនការនេះ គឺស្ថិតក្នុងចំណោមជម្រើសជាច្រើន ដែលកំពុងត្រូវបានព្រាងដោយសេតវិមាន នៅក្នុងឯកសារមួយដែលមានគោលបំណងផ្តល់ជម្រើសដល់នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ដែលប្រគល់អធិបតេយ្យភាពនៃប្រជុំកោះមហាសមុទ្រឥណ្ឌាទៅឲ្យប្រទេសម៉ូរីស។ នេះបើយោងតាមរបាយការណ៍។ មន្ត្រីអាមេរិកម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាន់ខ្ជាប់ជំហរ របស់លោកថា ចក្រភពអង់គ្លេសមិនគួរបោះបង់ចោលដែនដីមហាសមុទ្រឥណ្ឌារបស់អង់គ្លេស ដែលរួមបញ្ចូលទាំងមូលដ្ឋានយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅលើកោះ Diego Garcia នោះទេ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM