ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី

ព័ត៌មានអន្តរជាតិ

បង្កើនការអំពាវនាវរកជំនួយទ្វេដងសម្រាប់លីបង់ដល់ជិត៦៤០លានដុល្លារ ក្នុងពេលមានការវាយប្រហាររបស់អ៊ីស្រាអែល

2026/06/06 12:18:34 pm        46
​ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) កាលពីថ្ងៃសុក្របានបង្កើនការអំពាវនាវរកជំនួយទ្វេដងសម្រាប់ប្រទេសលីបង់ដល់ជិត ៦,៤ លានដុល្លារអាមេរិក ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ដែលកាន់តែធ្ងន់ធ្ងរ បណ្តាលមកពីជម្លោះក្នុងតំបន់ដែលអូសបន្លាយពេល។ កាលពីខែមីនា ឆ្នាំនេះ អង្គការសហប្រជាជាតិ បានអំពាវនាវរកជំនួយចំនួន៣០៨លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការឆ្លើយតបមនុស្សធម៌ដឹកនាំដោយរដ្ឋាភិបាលលីបង់ ប៉ុន្តែមានតែ១៨៥លានដុល្លារអាមេរិកប៉ុណ្ណោះដែលប្រមូលបានកាលពីចុងខែឧសភា។អង្គការ OCHA បាននិយាយថា បន្ថែមលើការសម្រេចបាននូវគោលដៅរៃអង្គាសមូលនិធិដំបូងចំនួន ៣០៨លានដុល្លារអាមេរិក ត្រូវការជំនួយបន្ថែមចំនួន៣៣១លានដុល្លារអាមេរិកទៀត ដើម្បីគ្របដណ្តប់លើប្រជាជនប្រហែល១,៤លាននាក់នៅក្នុងប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមមួយនេះ។ លោក Imran Riza អ្នកសម្របសម្រួលមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា «ថ្ងៃនេះ យើងអំពាវនាវរកមូលនិធិបន្ថែមចំនួន ៣៣១,៥ លានដុល្លារ ដើម្បីទ្រទ្រង់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជីវិតសម្រាប់មនុស្ស ១,៤ លាននាក់ ដែលនាំឱ្យសំណើសរុបរបស់យើងសម្រាប់ការអំពាវនាវភ្លាមៗរហូតដល់ខែសីហា ឆ្នាំនេះកើនឡើងដល់ ៦៣៩,៩ លានដុល្លារ» ។ទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីអំពាវនាវរកជំនួយរបស់ខ្លួនថា វិបត្តិមនុស្សធម៌នៅក្នុងប្រទេសលីបង់ធ្ងន់ធ្ងរ និងកាន់តែយ៉ាប់យ៉ឺន ដោយសារតែជម្លោះនៅបន្ត បានធ្វើឱ្យមនុស្សជិត ១ លាននាក់ជម្លៀសខ្លួន ហើយបុគ្គលិកសុខាភិបាល និងអ្នកឆ្លើយតបបន្ទាន់កំពុង «ប្រឈមទៅនឹងការស្លាប់ និងរងរបួសក្នុងទ្រង់ទ្រាយគួរឱ្យព្រួយបារម្ភ»។

​ អាមេរិក វាយប្រហារទីតាំងឆ្នេរនៅអ៊ីរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់បង្ហោះយានដ្រូនក្នុងការបំផ្ទុះចុងក្រោយ

2026/06/06 10:52:14 am        59
​យោធាអាមេរិកនិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារទីតាំងរ៉ាដានៅឆ្នេរសមុទ្រអ៊ីរ៉ង់នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីការបាញ់ទម្លាក់យានដ្រូនដែលអ៊ីរ៉ង់បានបង្ហោះទៅកាន់ច្រកសមុទ្រ Hormuz ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរដែលកាន់តែរីកធំ។មន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា យោធាអាមេរិកជឿថា យានដ្រូនអ៊ីរ៉ង់ចំនួនបួនគ្រឿងបានកំណត់គោលដៅទៅលើការធ្វើចរាចរណ៍ផ្លូវសមុទ្រក្នុងតំបន់។ បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក បាននិយាយនៅលើបណ្តាញសង្គម X ថា សហរដ្ឋអាមេរិក បានវាយប្រហារទីតាំងឃ្លាំមើលរបស់អ៊ីរ៉ង់នៅតំបន់ Goruk និងកោះ Qeshm ដែលស្ថិតនៅលើច្រកសមុទ្រ Hormuz ។សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចូលរួមក្នុងការចរចាដោយប្រយោលជាចម្បង ដើម្បីធានាបាននូវកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយដើម្បីបញ្ឈប់សង្គ្រាមរយៈពេលបីខែមកនេះ ដែលបន្សល់ទុកបញ្ហាជាច្រើន រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលត្រូវចរចាបន្ថែមទៀត។ជាផ្នែកមួយនៃកិច្ចព្រមព្រៀងណាមួយ ទីក្រុងតេអេរ៉ង់ ចង់ទទួលបានប្រាក់ចំណូលពីប្រេងរាប់ពាន់លានដុល្លារ ការលើកលែងទណ្ឌកម្មលើការនាំចេញប្រេងឆៅ ការដកចេញការបិទផ្លូវរបស់សហរដ្ឋអាមេរិកនៅកំពង់ផែ និងការគ្រប់គ្រងនៅច្រកសមុទ្រនេះ។ អ៊ីរ៉ង់ បានបិទច្រកសមុទ្រ Hormuz ដោយប្រសិទ្ធភាព ជាកន្លែងដែលប្រេងប្រហែលមួយភាគប្រាំរបស់ពិភពលោក បានឆ្លងកាត់នៅមុនសង្គ្រាម។

ចៅក្រមអាមេរិក លុបសុពលភាពគោលនយោបាយរបស់លោក Trump ដែលផ្តោតលើជនអន្តោប្រវេសន៍មកពី៣៩ប្រទេស

2026/06/06 10:51:38 am        64
​ចៅក្រមសហព័ន្ធម្នាក់ កាលពីថ្ងៃសុក្របានចេញសេចក្តីសម្រេចថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអនុម័តគោលនយោបាយដោយខុសច្បាប់ជាបន្តបន្ទាប់លើការហាមឃាត់ពលរដ្ឋមកពី៣៩ប្រទេស មិនឱ្យទទួលបានការសម្រេចលើពាក្យសុំសិទ្ធិជ្រកកោន ការអនុញ្ញាតការងារ ប័ណ្ណបៃតង និងសញ្ជាតិ។លោក John McConnell ប្រធានតុលាករសហរដ្ឋអាមេរិកប្រចាំតំបន់នៅទីក្រុង Providence រដ្ឋ Rhode Island បានលុបសុពលភាព និងបើកទំព័រថ្មីនៃគោលនយោបាយសេវាសញ្ជាតិនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិកដែលបានអនុម័ត ដោយលោកនិយាយថា បានធ្វើឱ្យពលរដ្ឋមកពីប្រទេសអាហ្វ្រិក អាស៊ី អាមេរិកឡាទីន និងមជ្ឈិមបូព៌ារាប់សិបនាក់ស្ថិតក្នុង «ឋានៈស្របច្បាស់មិនច្បាស់លាស់គ្មានពេលកំណត់»។លោកបាននិយាយថា ជនអន្តោប្រវេសន៍ បានប្រកាន់ខ្ជាប់នូវដំណើរការផ្លូវច្បាប់ដែលសភាបានអនុម័ត ហើយអង្គភាពសេវាពលរដ្ឋនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិក(USCIS) បានអនុម័តដោយបទប្បញ្ញត្តិ ប៉ុន្តែបាន «ជាប់គាំងដោយការរង់ចាំ រយៈពេលជាច្រើនខែដើម្បីបញ្ចប់សម្រាប់សំណើសុំអត្ថប្រយោជន៍ ដែលអង្គភាពសេវាពលរដ្ឋនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិក(USCIS) បដិសេធមិនវិនិច្ឆ័យ»។

ការប៉ះទង្គិចគ្នារវាងអាមេរិក និងអ៊ីរ៉ង់នៅបន្ត ខណៈលោកTrump បញ្ជាក់ថាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ មិនអាចប្រញាប់ទេ

2026/06/06 10:51:14 am        43
​បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបង្ហោះសារនៅលើបណ្តាញសង្គម X នៅម៉ោងចុងក្រោយស្តីពីឧបទ្ទវហេតុមួយដែលបានកើតឡើងនៅត្រង់ចំណុចមួយកាលពីថ្ងៃសុក្រ។ ទោះបីជាបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែមានសុពលភាពក៏ដោយ ក៏នៅមានការប៉ះទង្គិចគ្នាក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈប្រទេសទាំងពីរតាមរយៈអន្តរការី ព្យាយាមធ្វើការដើម្បីបញ្ចប់សង្គ្រាម ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។កាលពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ត្រូវបានគេសួរថា «តើមានអ្វីកើតឡើង? តើមានអ្វីត្រូវចំណាយពេលយូរ?» នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Meet the Press របស់ ប្រព័ន្ធផ្សព្វផ្សាយNBC។ លោកប្រធានាធិបតី បានប្រៀបធៀប អ៊ីរ៉ង់ជាថ្មីម្តងទៀតទៅនឹងសង្គ្រាមវៀតណាម។ លោកបាននិយាយថា អ៊ីរ៉ង់ បានបន្តរយៈពេលទើបតែជាងបីខែប៉ុណ្ណោះ។ សង្គ្រាមនៅវៀតណាមចំណាយពេលជាង១៩ឆ្នាំ អាស្រ័យលើពេលដែលអ្នកគណនាការចាប់ផ្តើម និងចុងបញ្ចប់នៃសង្គ្រាម។ប៉ុន្តែលោក Trump បាននិយាយថា លោកមិនប្រញាប់ប្រញាល់ទេ ព្រោះលោកចង់ធ្វើឱ្យប្រាកដថា កិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកយល់ព្រមជាមួយអ៊ីរ៉ង់ គឺជាកិច្ចព្រមព្រៀងមួយដែលស្ថិតនៅក្នុងផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក។ លោកក៏បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ NBC ដែរថា នេះគឺជាប្រទេសមានមេដឹកនាំដ៏មានមោទនភាព ជាមេដឹកនាំដែលពុំមានឆន្ទៈក្នុងការធ្វើសម្បទានដោយងាយស្រួលឡើយ ហើយលោក Donald Trump យល់ថា នេះគឺជាផ្នែកមួយនៃដំណើរការព្យាយាមបញ្ចប់សង្គ្រាម។ វាមិនអាចប្រញាប់ប្រញាល់សម្រាប់ការពិចារណាខាងនយោបាយ បានទេ។

អ៊ីរ៉ង់ ប្រកាសគាំទ្រក្រុមហេសបូឡា ខណៈកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយស្ថិតក្នុងមន្ទិលសង្ស័យ

2026/06/06 10:50:46 am        48
​អ៊ីរ៉ង់ បានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះក្រុមហេសបូឡាជាសម្ព័ន្ធមិត្តនៅលីបង់របស់ខ្លួន ហើយបានទាមទារឱ្យអ៊ីស្រាអែល ដកកងទ័ពចេញពីភាគខាងត្បូងប្រទេសលីបង់ ដោយបង្ហាញពីផលវិបាកដែលកំពុងប្រឈមទៅនឹងកិច្ចព្រមព្រៀងបណ្តោះអាសន្នដើម្បីបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។អ៊ីរ៉ង់ បានបង្កើតបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ជាលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយទីក្រុងវ៉ាស៊ីនតោនដើម្បីដោះស្រាយសង្គ្រាមក្នុងតំបន់ ដែលបច្ចុប្បន្នស្ថិតនៅក្នុងខែទីបួន និងចាប់ផ្តើមឡើងវិញការដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz ។ការប្រយុទ្ធគ្នាជុំចុងក្រោយរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល បានផ្ទុះឡើងនៅដើមខែមីនា ពីរថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់។ ក្រុមហេសបូឡា បាននិយាយថា សកម្មភាពរបស់ខ្លួន គឺគាំទ្រដល់ទីក្រុងតេអេរ៉ង់។រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានប្រាប់ទូរទស្សន៍លីបង់ Al Mayadeen កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «សង្គ្រាម នឹងបញ្ចប់លុះត្រាតែវាបញ្ចប់នៅក្នុងប្រទេសលីបង់ ផងដែរ»។លោកនិយាយថា «ការបញ្ចប់សង្គ្រាមលើប្រទេសលីបង់ ត្រូវតែអមដោយការដកកងកម្លាំងអ៊ីស្រាអែលចេញពីទឹកដីដែលពួកគេបានកាន់កាប់»។អ៊ីស្រាអែល បានបន្តវាយប្រហារនៅភាគខាងត្បូងប្រទេសលីបង់ និងបាននិយាយថាកងកម្លាំងរបស់ខ្លួននឹងមិនដកកងទ័ព ឬបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសនេះឡើយ។ លោក Mohsen Rezaei ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយថា ក្រុមហេសបូឡា «បានធ្វើការលះបង់យ៉ាងធំធេងនៅក្នុងសង្គ្រាមថ្មីៗនេះ ហើយក្រុមនេះគឺជាសម្ព័ន្ធមិត្តរបស់យើង។ ដូច្នេះ យើងគាំទ្រក្រុមហេសបូឡា និងនៅតែប្តេជ្ញាយ៉ាងមុតមាំចំពោះកាតព្វកិច្ចរបស់យើងចំពោះក្រុមនេះ»។

មេដឹកនាំលីបង់ ស្តីបន្ទោសអ៊ីរ៉ង់ ខណៈអ៊ីស្រាអែល និងក្រុមហេសបូឡា វាយប្រហារគ្នាទៅវិញទៅមក

2026/06/06 09:40:16 am        50
មេដឹកនាំលីបង់ បានចេញការអំពាវនាវចំៗឲ្យអ៊ីរ៉ង់ ឈប់ជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសខ្លួនកាលពីថ្ងៃសុក្រ ទី៥ ខែមិថុនា ខណៈអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយទីក្រុងតេអេរ៉ង់ បានវាយប្រហារគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីត្រូវបានក្រុមនេះច្រានចោលយ៉ាងដាច់ខាត។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បានរាយការណ៍ពីការវាយប្រហារថ្មីរបស់អ៊ីស្រាអែលលើទីតាំងជាង៤០កន្លែងកាលពីថ្ងៃសុក្រ ខណៈក្រុមហេសបូឡាបានអះអាងពីការវាយប្រហារថ្មីៗលើកងទ័ពអ៊ីស្រាអែលដែលបានឈ្លានពាននៅភាគខាងត្បូង។ ប្រទេសលីបង់ ត្រូវបានអូសទាញឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា នៅពេលដែលក្រុមហេសបូឡា បានវាយប្រហារអ៊ីស្រាអែលនៅថ្ងៃទី២ ខែមីនា ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ អ៊ីរ៉ង់ ក្នុងការចរចាសន្តិភាពជាមួយទីក្រុងវ៉ាស៊ីនតោន បានទទូចថា ការប្រយុទ្ធគ្នានៅលីបង់ និងសង្គ្រាមនៅឈូងសមុទ្រ មានទំនាក់ទំនងគ្នាមិនអាចកាត់ផ្តាច់បាន។ នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានថ្លែងទៅកាន់មេដឹកនាំអ៊ីរ៉ង់ដោយត្រង់ៗក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា «សូមអាណិតដល់ភាគខាងត្បូងរបស់យើង ឈប់ចាត់ទុកភាគខាងត្បូង និងប្រជាជនតំបន់នោះជាទម្ងន់នៃការចរចា»។ «យើងជាប្រជាជននៃប្រទេសអធិបតេយ្យភាព បដិសេធមិនបម្រើជាសមរភូមិបើកចំហសម្រាប់សង្គ្រាមរបស់នណាម្នាក់ឡើយ»។ ប្រធានាធិបតី លោក Joseph Aoun បានស្នើសារស្រដៀងគ្នានេះសម្រាប់ប្រទេសអ៊ីរ៉ង់នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ CNN។ លោកបាននិយាយថា «វាពុំមែនជាប្រទេសរបស់អ្នកទេ វាជាប្រទេសរបស់យើង»។ «វាពុំមែនជាការងាររបស់អ្នកក្នុងការជ្រៀតជ្រែកចូលក្នុងប្រទេសរបស់យើងទេ»។ បេសកជនលីបង់ និងអ៊ីស្រាអែល នៅក្នុងទីក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងគ្នាលើបទឈប់បាញ់នៅសប្តាហ៍នេះ ដែលមានលក្ខខណ្ឌលើ «ការបញ្ឈប់ទាំងស្រុង» នៃការបាញ់ប្រហាររបស់ក្រុមហេសបូឡា ដោយពុំបានលើកឡើងពីការបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលឡើយ។ ក្រុមហេសបូឡា បានច្រានចោលកិច្ចព្រមព្រៀងនេះ ដោយទាមទារឱ្យមានបទឈប់បាញ់ដ៏ទូលំទូលាយ និងការដកទ័ពរបស់អ៊ីស្រាអែល ចេញពីភាគខាងត្បូងប្រទេសលីបង់។

លោកPutin៖ បច្ចុប្បន្នលោកមិនឃើញមានហេតុផលណាមួយដើម្បីជួបជាមួយមេដឹកនាំអ៊ុយក្រែនទេ

2026/06/06 08:46:11 am        42
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃសុក្រ ទី៥ ខែមិថុនា បានច្រានចោលជំនួបជាមួយសមភាគីអ៊ុយក្រែនរបស់លោកក្នុងពេលណាមួយឆាប់ៗ មួយថ្ងៃបន្ទាប់ពីលោក Volodymyr Zelenskyy បានអំពាវនាវឱ្យមានការអង្គុយចរចារវាងមេដឹកនាំទាំងពីរដើម្បីបញ្ចប់សង្គ្រាមរយៈពេលបួនឆ្នាំមកនេះ។ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចក្នុងទីក្រុង Saint Petersburg លោក Putin បាននិយាយថា លោកមើលឃើញថាគ្មានចំណុចណាមួយដើម្បីជួបជាមួយលោក Zelenskyy ទេ រហូតដល់លក្ខខណ្ឌនានានៃកិច្ចព្រមព្រៀងសន្តិភាពដែលអាចធ្វើទៅបានត្រូវបានព្រមព្រៀង ដែលបណ្តាលឲ្យទីក្រុងគីវនិយាយថា មេដឹកនាំរុស្ស៊ី «ខ្សោយ» និង «កំពុងជ្រើសរើសសង្គ្រាមជាថ្មីម្តងទៀត»។លោកPutin ក៏បានប្តេជ្ញាថានឹងបន្តការវាយលុកដោយយោធារបស់រុស្ស៊ីរហូតដល់គោលដៅសង្គ្រាមរបស់ខ្លួនបានសម្រេចពេញលេញ។ រុស្ស៊ី បានទាមទារការគ្រប់គ្រងតំបន់ Donbas ភាគខាងកើតរបស់អ៊ុយក្រែន ព្រមទាំងការរឹតត្បិតនយោបាយ និងយោធាដ៏ទូលំទូលាយលើតំបន់ជិតខាងនោះ។ ទីក្រុងគីវ និងសម្ព័ន្ធមិត្តរបស់ខ្លួនបានច្រានចោលការចរចាទាំងនោះថា ស្មើនឹងការចុះចាញ់។ការចរចាសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក បានបរាជ័យក្នុងការនាំយកភាគីទាំងពីរឱ្យខិតជិតដល់កិច្ចព្រមព្រៀងមួយ។ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ លោក Zelenskyy បានចេញសេចក្តីអំពាវនាវដោយផ្ទាល់ដ៏កម្រមួយទៅកាន់មេដឹកនាំរុស្ស៊ីថា «អ៊ុយក្រែន ស្នើឱ្យបញ្ចប់សង្គ្រាមនេះ តាមរយៈការចូលរួមដោយផ្ទាល់រវាងយើង និងអ្នក។ ខ្ញុំសូមស្នើឱ្យមានជំនួបមួយ»។ លោកនិយាយថា «ខ្ញុំស្នើឱ្យកំណត់កាលបរិច្ឆេទច្បាស់លាស់សម្រាប់ជំនួបបែបនេះ»។ ប៉ុន្តែ លោក Putin បានច្រានចោល កាលពីថ្ងៃសុក្រ។

អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង

2026/06/05 10:36:36 pm        33
លោក John Delury គឺជាអ្នកវិភាគជាន់ខ្ពស់មួយរូបនៅវិទ្យាស្ថាន Asia Society និយាយថា លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក Xi Jinping ដើម្បីបង្ហាញថា កូរ៉េខាងជើងគឺជាប្រទេសមហាអំណាចនុយក្លេអ៊ែរ និងមានមិត្តកំពូលដូចជាចិន ។គួរឲ្យដឹងថា លោក Xi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនៅថ្ងៃទី ៨ និង ៩ ខែមិថុនាខាងមុខនេះ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកក្នុងឆ្នាំ ២០២៦នេះ ហើយនិងជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេលជិត ៧ឆ្នាំ ទៅកាន់ទីក្រុងព្យុងយ៉ាង ។ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថា តបតាមការអញ្ជើញរបស់លោក Kim Jong Un លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺកូរ៉េខាងជើង ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែមិថុនា សប្ដាហ៍ក្រោយ ។ដំណើរទស្សនកិច្ចនេះដែរ កើតឡើងភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំរបស់លោកនៅទីក្រុងប៉េកាំងជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែឧសភា ។ទីក្រុងប៉េកាំង បានធ្វើការ ដើម្បីអូសទាញទីក្រុងព្យុងយ៉ាងឲ្យវិលត្រឡប់មកវិញ ក្រោយការរីករាលដាលឆ្លងជំងឺ COVID-19 បានបង្កកការផ្លាស់ប្តូររបស់ពួកគេ ហើយលោក Kim បានពង្រឹងទំនាក់ទំនងផងដែរជាមួយទីក្រុងមូស្គូ តាមរយៈការបញ្ជូនអាវុធ និងទាហាន ដើម្បីគាំទ្រសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ៕

ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់

2026/06/05 08:43:33 pm        29
ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប(EU)លោកស្រី Apostolos Tzitzikostas និយាយថាពុំមានសញ្ញានៃកង្វះខាតប្រេងយន្តហោះនោះទេនៅអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះបើទោះបីជាការហក់ឡើងខ្ពស់តម្លៃប្រេងបង្កឡើងដោយសារសង្រ្គាមអ៊ីរ៉ង់ក៏ដោយ ។ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់តភ្ជាប់តំបន់ឈូងសមុទ្រទៅកាន់ទីផ្សារសកលបានបិទភាគច្រើន ក្នុងរយៈពេល ៣ខែកន្លងមកនេះ ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងប្រហែល១៤លានបារ៉ែល ក្នុង ១ថ្ងៃ ឬស្មើនឹង ១៤ភាគរយនៃតម្រូវការសកល ។លោកស្រ Tzitzikostas និយាយនៅក្នុងបទសម្ភាសន៍នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា មកទល់នឹងពេលនេះEU បានទប់ទល់ការរំខាន ស្របពេលតំបន់មជ្ឈិមបូព៌ាស្មើនឹងប្រហែល២០ភាគរយនៃការនាំចូលប្រេងយន្តហោះ ក្នុងនោះការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកនិងនីហ្សេរីយ៉ា ជាអ្នកបំពេញបន្ថែមចន្លោះប្រហោង ។លោកស្រីបនតថា បច្ចុប្បន្នគ្មានទេកង្វះខាតប្រេងយន្តហោះនៅអឺរ៉ុប។ ពួកយើងពុំមានសញ្ញាណាមួយថា ពួកយើងមាននូវកង្វះខាតប្រេងយន្តហោះ ក្នុងពេលខាងមុខនេះឡើយ៕

លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា

2026/06/05 08:40:41 pm        30
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Vladimir Putin និយាយថា រុស្ស៊ី បានទាក់ទងជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា ។លោក Putin និយាយដោយបដិសេធន៍មិនធ្វើសេចក្តីអត្ថាធិប្បាយបន្ថែមថា គុយបាដែលស្ថិតក្រោមការបិទប្រេងរបស់សហរដ្ឋអាមេរិក គឺជាប្រទេសមេត្រីភាពមួយ ។ខណៈពេលនោះដែរ ប្រធាននាយកដ្ឋានអាមេរិកឡាទីននៃក្រសួងការបរទេសរុស្ស៊ីលោក Alexander Shchetinin បាននិយាយប្រាប់សារព័ត៌មាន TASS នៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិក្នុងទីក្រុង St. Petersburgថា ទីក្រុងមូស្គូ និងទីក្រុងឡាហាវ៉ាន កំពុងសម្របសម្រួលជំហានរបស់ពួកគេ ដើម្បីជួយគុយបាដោះស្រាយវិបត្តិដែលប្រទេសនេះកំពុងជួបប្រទះ ។សូមបញ្ជាក់ថា ស្ថានភាពនៅក្នុងប្រទេសគុយបា កាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំង ចាប់តាំងពីចុងខែមករារហូតមក បន្ទាប់ពីរដ្ឋបាលសហរដ្ឋអាមេរិក បានប្រកាសពីវិធានការដែលមានគោលបំណងបិទការផ្គត់ផ្គង់ប្រេងឥន្ធនៈទាំងស្រុង ទៅកាន់ប្រទេសកោះមួយនេះ ។ កាលពីខែមីនាកន្លងទៅទៅ បណ្តាញអគ្គិសនីជាតិ មិនដំណើរការទាំងស្រុងចំនួន ៣លើក ហើយពួកគេកំពុងប្រឈមនឹងការខ្វះខាតប្រេងសាំង និងប្រេងម៉ាស៊ូតយ៉ាងធ្ងន់ធ្ងរ ។ ដោយឡែក ក្រុមហ៊ុនបរទេសមួយចំនួន បានផ្អាកជើងហោះហើរទៅកាន់ប្រទេសគុយបាផងដែរ ដោយសារកង្វះខាតប្រេងយន្តហោះ នៅអាកាសយានដ្ឋានប្រទេសមួយនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM
ការបាញ់ប្រហាររបស់ទាហានអ៊ីស្រាអែលសម្លាប់មនុស្ស ២នាក់នៅប្រទេសលីបង់
06/23/2026 08:06 PM