សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ

ព័ត៌មានជាតិ

សម្ដេចធិបតីបញ្ជាក់ជាថ្មីថា គ្មានការកាត់ថវិកាវិស័យអប់រំ និងសុខាភិបាល ទៅបង្កើនវិស័យការពារជាតិ

2026/07/21 08:26:58 pm        229
ជាថ្មីម្តងទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នឹងមិនកាត់បន្ថយថវិកាពីវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីយកទៅទ្រទ្រង់វិស័យការពារ ជាតិនោះឡើយ។ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ នាព្រឹកថ្ងៃទី២១ ខែកក្កដា នេះ នៅខេត្តសៀមរាប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់អំពីការបង្កើនថវិកាសម្រាប់វិស័យអប់រំ និងសុខាភិបាល ជាផែនការអាទិភាព ព្រោះប្រទេសរីកចម្រើនទៅបាន គឺត្រូវតែមានធនធានមនុស្ស ដែលមានចំណេះដឹង និងសុខុមាលភាពល្អ។ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរ ការបង្កើនធនធានមនុស្ស គឺត្រូវមានបីចំណុចសំខាន់ គឺទី១- សុខភាពល្អ ២- ចំណេះដឹង និងបំណិន និងទី៣- ឱកាសការងារ ដោយបីចំណុចនេះគឺជាគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការជួយទៅដល់ប្រជាជន ហើយឲ្យប្រជាជនអាចជួយខ្លួនឯងបាន៕

សម្ដេចធិបតី សរសើរការកែទម្រង់វិស័យអប់រំ និងបន្តជំរុញការពង្រឹងសមត្ថភាពគ្រូបង្រៀនឱ្យមានគុណភាព

2026/07/21 08:11:21 pm        142
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ថ្លែងកោតសរសើរ សរសើរការកែទម្រង់វិស័យអប់រំ និងបន្តជំរុញការពង្រឹងសមត្ថភាពគ្រូបង្រៀនឱ្យមានគុណភាព។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេចធិបតី នាយករដ្ឋមន្រ្ដី សម្ដែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញនូវគោលនយោបាយ ផែនការ និងកម្មវិធីកែទម្រង់នានា របស់ក្រសួងអប់រំ ដើម្បីបង្កើនការចូលរួម និងលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិតជាពិសេសការកែទម្រង់ឧត្តមសិក្សា។ សម្ដេចធិបតី បានបញ្ជាក់ថា តាមរយៈការកែទម្រង់វិស័យអប់រំជាលទ្ធផលគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន បាននឹងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយគុណភាពនៃការអប់រំ និងការបណ្ដុះបណ្ដាល ក៏មានការរីកចម្រើនគួរឱ្យគត់សម្គាល់ ដោយឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំនួនសិស្ស និស្សិតកម្ពុជាចូលរួមសិក្សា និងទទួលបានជ័យលាភីលើការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញវិទ្យាសាស្រ្ដ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ទាំងនៅក្នុងតំបន់ និងសកលលោក។សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក វិស័យឯកជននានាជាដៃគូ ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ ចាប់តាំងពីថ្នាក់បឋម រហូតដល់ថ្នាក់ឧត្តមសិក្សា៕

ជនបរទេសជិត ១ពាន់នាក់ទៀត ត្រូវបានបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា Online Scams

2026/07/21 08:05:08 pm        387
ភ្នំពេញ៖ អាជ្ញាធរកម្ពុជាបានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៩៣២នាក់ (ស្រី ១៤៧នាក់) មាន ២៣សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តអនុវត្តនីតិវិធីបណ្ដេញចេញនូវក្រុមជនបរទេសទាំងនោះជាបន្តបន្ទាប់។ ​ជនបរទេសទាំង ២៣សញ្ជាតិ រួមមាន៖ ចិន, អ៊ូហ្គង់ដា, បង់ក្លាដេស, ប៉ាគីស្ថាន, ថៃ, ចិនតៃវ៉ាន់, នេប៉ាល់, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ឥណ្ឌា, មីយ៉ាន់ម៉ា, កូរ៉េ, វៀតណាម, នីហ្សេរីយ៉ា, ជប៉ុន, ឡាវ, អង់គ្លេស, លីប៊េរីយ៉ា, រុស្ស៊ី, ស្រីលង្កា, សិង្ហបុរី, នូវែលហ្សេឡង់ និងអ៊ូស្បេគីស្ថាន។ ​ក្នុងចំណោមនោះ មានករណីពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រួមមាន៖ ​ជនជាតិចិន ១៦២នាក់ (ស្រី ០២នាក់): ត្រូវបានបណ្ដេញចេញតាមយន្តហោះពិសេស តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ​ជនជាតិវៀតណាម ១៩នាក់ (ស្រី ០៨នាក់): ត្រូវបានបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី (ខេត្តព្រៃវែង)។ ​ជនជាតិថៃ ១៧នាក់ (ស្រី ០៨នាក់): ត្រូវបានបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម (ខេត្តកោះកុង)។ ​ចំណែកជនបរទេសផ្សេងទៀត ត្រូវបានបណ្ដេញចេញតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយសារប្រព្រឹត្តបទល្មើសផ្សេងៗដូចជា៖ ការលួចឆ្លងដែន, បន្លំឯកសារ, ស្នាក់នៅគ្មានលិខិតឆ្លងដែន, ចាប់ជំរិទទារប្រាក់, ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ), ជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។ ​ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសំអាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបានខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕

សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍អ្នកវិនិយោគិនអាមេរិកក្នុងពង្រីក និងបណ្ដាក់ទុនបន្ថែមនៅកម្ពុជា

2026/07/21 07:55:33 pm        454
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រកាស ស្វាគមន៍អ្នកវិនិយោគិនអាមេរិកក្នុងពង្រីក និងបណ្ដាក់ទុនបន្ថែមនៅកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះនៅវិមានព្រឹទ្ធសភា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ចំពោះលោក ឯកឧត្តមប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលដឹកនាំនូវអ្នកវិនិយោគអាមេរិកមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាឱកាសនេះ។ សម្ដេចតេជោបានលើកឡើងថា ជាញឹកញាំចាប់តាំងពីសម្ដេចនៅជានាយករដ្ឋមន្រ្ដី គឺតែងតែជួបជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ានដែលជជែកទៅលើបញ្ហាសេដ្ឋកិច្ច និងការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ ក៏បានលើកឡើងនៅចំពោះមុខអ្នកវិនិយោគរបស់អាមេរិកថា នៅពេលនេះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកកំពុងតែមានការកើនឡើង ហើយសម្ដេចសង្ឃឹមថា អ្នកវិនិយោគរបស់អាមេរិកនឹងមកបណ្ដាកទុននៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ នៅក្នុងឱកាសនោះ ឯកឧត្តម Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងធុរជនរបស់អាមេរិកបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មានសមាជិករបស់ហូតទៅដល់ជាង ១៨០ ក្រុមហ៊ុនដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅក្នុងប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជាតែម្ដង។ ឯកឧត្តមក៏បានលើកឡើងថា នៅពេលនេះទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកកំពុងកំពុងតែមានដំណើរការល្អ និងមានភាពល្អប្រសើរ ហើយឯកឧត្តម ក្នុងនាមវិស័យឯកជនតំណាងឱ្យក្រុមធុរកិច្ចអាមេរិក-អាស៊ានគឺចង់ចូលរួមចំណែកនៅក្នុងាករវិនិយោគនៅក្នុងប្រទេសកម្ពុជា និងរួមចំណែកក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តម Brian D. McFeeters លើកឡើងថា ធុរជនរបស់អាមេរិក ក៏ដូចជាដៃគូក្រុមហ៊ុនរបស់អាមេរិកដែលមកជួបសម្ដេចតេជោ គឺដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ ក៏ដូចជាពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនធំៗដែលជួបសម្ដេចតេជោ ក្នុងពេលនេះមានដូចជាក្រុមហ៊ុន Ford, ក្រុមហ៊ុន SC Johnson និងក្រុមហ៊ុន Coca-Cola ជាដើម រួមជាមួយនឹងក្រុមហ៊ុនដៃគូរបស់អាមេរិកមួយចំនួនទៀតដែលបានដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោនាឱកាសនេះ។ នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម Brian D. McFeeters ចំពោះទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកដែលកំពុងតែមានភាពល្អប្រសើរជាមួយគ្នា ហើយសម្ដេចតេជោ គាំទ្រយ៉ាងពេញទំហឹងចំពោះអ្នកវិនិយោគរបស់អាមេរិកមកកាន់កម្ពុជា។ សម្ដេចតេជោ បានលើកឡើងថា ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក គឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនេះឯងដែលជាចំណុចស្នូលដោយសម្ដេចសង្ឃឹមថា អ្នកវិនិយោគទុនរបស់អាមេរិកនឹងមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើន។ សម្ដេចបានគត់សម្គាល់ថា វិនិយោគិនរបស់អាមេរិកដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជាលើផលិតផលធ្វើដំណើរដូចជារថយន្ត ផ្នែកសុខុមាលភាព វិស័យអប់រំ និងការពង្រឹងផ្នែកបច្ចេកវិទ្យាផងដែរដែលជាចំណុចស្នូលមួយដែលកម្ពុជាចង់បាន។ សម្ដេចតេជោ បានលើកឡើងថា ប្រទេសកម្ពុជា ថ្វីត្បិតតែមានប្រជាជនតិច ប៉ុន្ដែមានកម្លាំងទិញដ៏ធំ៕

សម្ដេចធិបតី៖ ក្នុងអាណត្តិទី៧នេះ រដ្ឋាភិបាលនឹងពន្លឿនការកែទម្រង់វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

2026/07/21 07:40:16 pm        135
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ថ្លែងបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តពន្លឿនការកែទម្រង់វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ភាពស័ក្តិសិទ្ធ និងសមធម៌ តាមរយៈ ការសិក្សាដាក់ចេញនូវ គោលនយោបាយ យុទ្ធសាស្រ្ត និងកម្មវីធីកែទម្រង់ស៊ីជម្រៅតាមគ្រប់រូបភាព សំដៅទាញយកឱ្យអស់នូវសក្តានុពលនៃ «ផលលាភប្រជាសាស្រ្ត» ដែលកម្ពុជាកំពុងតែមាន។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «មនុស្ស» គឺជាធនធានចាំបាច់មិនអាចខ្វះបានសម្រាប់ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ដោយបានខិតខំកែច្នៃប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជន និងកុមារ ឱ្យមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ សីលធម៌ និងវិន័យ ក៏ដូចជា សុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ សំដៅឆ្លើយតបបានកាន់តែប្រសើរ និងទាន់ពេលទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ ទីផ្សារការងារ និង កិច្ចការពារមាតុភូមិ។ ក្នុងឱកាសនោះសម្ដេចធិបតីបានបញ្ជាក់ថា គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស, ទាំងរដ្ឋ និង ឯកជន, បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយគុណភាពនៃការអប់រំ និងការបណ្តុះ បណ្តាលក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់, ឆ្លុះបញ្ចាំងតាមរយៈ ការកើនឡើងនូវចំនួនសិស្សនិស្សិតកម្ពុជា ចូលរួម និងទទួលបានជ័យលាភីនៅក្នុងការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា, ទាំងនៅកម្រិតតំបន់ និង សកលលោក។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «មនុស្ស» គឺជាធនធានចាំបាច់មិនអាចខ្វះបានសម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយបានខិតខំកែច្នៃពលរដ្ឋកម្ពុជា ជាពិសេស យុវជន និង កុមារ ឱ្យមានចំណេះដឹងទូលាយ ជាមួយជំនាញពិតប្រាកដ, សីលធម៌ និង វិន័យ, ក៏ដូចជា សុខភាពផ្លូវកាយ និង ផ្លូវចិត្តរឹងមាំ សំដៅឆ្លើយតបបានកាន់តែប្រសើរ និងទាន់ពេល ទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ, ទីផ្សារការងារ និង កិច្ចការពារជាតិមាតុភូមិ ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តពន្លឿនការកែទម្រង់វិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព, ភាពស័ក្តិសិទ្ធ និងសមធម៌ តាមរយៈ ការសិក្សាដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្រ្ត និងកម្មវីធី កែទម្រង់ស៊ីជម្រៅតាមគ្រប់រូបភាព សំដៅទាញយកឱ្យអស់នូវសក្តានុពលនៃ «ផលលាភប្រជាសាស្រ្ត» ដែលកម្ពុជាកំពុងតែមាន៕

សម្ដេចធិបតី៖ ទស្សនកិច្ចនៅចិន គឺដើម្បីទាញផលប្រយោជន៍បច្ចេកវិទ្យា AI សម្រាប់អភិវឌ្ឍកម្ពុជា

2026/07/21 07:22:26 pm        125
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាន៍បញ្ជាក់ថា ដំណើរចូលរួមបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង និងចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសប្បនិម្មិត ឆ្នាំ២០២៦ កាលពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិនកន្លងទៅរបស់សម្ដេច គឺដើម្បីទាញផលប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងពីយន្តការផ្សេងៗទៀតមកពង្រឹងកម្ពុជា ខណៈ AI គឺជាបច្ចុប្បន្ន និងអនាគត បើកម្ពុជាមិនទទួលស្គាល់ មិនត្រៀមលក្ខណៈនឹងមិនចាប់ឱកាសពីឥឡូវទេនោះកម្ពុជានឹងដើរថយក្រោយគេហើយ។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេចធិបតីបានបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រទេសតូច ការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងលើកកម្ពស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)ផ្ទៃក្នុងក៏ជាការមួយល្អ ប៉ុន្ដែយើងត្រូវទទួលស្គាល់នូវគម្លាតបច្ចុប្បន្ន ខណៈប្រទេសខ្លះគេវិនិយោគលឿនជាងយើង ដូច្នេះដើម្បីឱ្យលំហូរនៃវិទ្យាសាស្រ្ដទាំងអស់នោះមក គឺយើងត្រូវចូលរួមជាមួយបច្ចេកវិទ្យាទាំងអស់នោះ។ សម្ដេចធិបតី បានឱ្យដឹងទៀតថា ក្នុងពេលជំនួបជាមួយវិនិយោគិនចិនធំៗនៅចិន ពួកគេភាគច្រើនចាប់អារម្មណ៍មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះពួកគេភាគតិចបំផុតដែលមកសុំវិនិយោគលើការដាំដំណាំកសិកម្ម, អ្នកធ្វើកសិកម្មមានមកដែរ ប៉ុន្ដែគេចង់ធ្វើ កសិ-ឧស្សាហកម្មបើករោងចក្រ ផលិតផលិតផលសម្រេច, ក្រៅពីនោះភាគច្រើនពួកគេចង់មកវិនិយោគលើផលិតគ្រឿងបង្គុំអគ្គិសនី និងបណ្ដុះបណ្ដាលបច្ចេកវិទ្យា AI។ សូមជម្រាបថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាទិភាពបច្ចេកវិទ្យាត្រូវបានកំណត់ជា «អាទិភាពគន្លឹះទី៥» (បន្ទាប់ពី មនុស្ស ផ្លូវ ទឹក ភ្លើង) ដោយផ្តោតជាសំខាន់លើ «បច្ចេកវិទ្យាឌីជីថល» ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងការធ្វើបរិវត្តកម្មឌីជីថល៕

វិទ្យាស្ថាន NIB ផ្ដល់​អាហារូបក​រណ៍​ជាង ១ពាន់កន្លែងដែលមាន ១០មុខជំនាញ សម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័​យ​

2026/07/21 06:15:55 pm        377
វិទ្យាស្ថាន​ជាតិពាណិ​ជ្ជសាស្ត្រ (NIB) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ បានផ្ដល់​​ជូន​ឱកាស​អាហារូបក​រណ៍សរុប ១ ​០៣៥ កន្លែង​ ដែលមាន ១០មុខជំនាញ សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយរង​ហានិភ័យ​ ព្រមទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពីរាជ​រដ្ឋាភិ​បាល តាម​រយៈ​កម្មវិធី ១.៥លាននាក់ (TVET 1.5M)ផងដែរ។បើតាមវិទ្យាស្ថាន NIB បានឱ្យដឹង​ថា ជំនាញ​ទាំង ១០នោះរួមមាន ការរចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ, សេវា​កម្ម​កុំ​ព្យូ​ទ័រ, សេវាក​ម្មរដ្ឋ​បាល, សេវា​កម្ម​អតិ​ថិ​ជន, ការដំ​ឡើង និង​អនុវត្តបច្ចេក​វិទ្យាឌីជី​ថល, ការ​ដំឡើង និងថែ​ទាំបណ្តាញ​កុំព្យូទ័រ, ការប​ង្កើតអា​ជីវកម្ម និង​សហ​គ្រិនភា​ព, សេ​វាកម្ម​ល​ក់អ​ន​ឡា​ញ, ការផ​លិតនំ, និងធុរកិ​ច្ចភេសជ្ជៈ។ ដើម្បីទទួលបា​នអាហារូបករណ៍សិក្ខា​កាមត្រូវបំពេញលក្ខ​ខណ្ឌដូ​ចជា ត្រូវមានអា​យុចាប់ពី ១៥ឆ្នាំឡើង​ទៅ និងមាន​អត្តសញ្ញាណប័​ណ្ណសញ្ញាតខ្មែរ ឬសំបុត្រ​កំណើត។ លើសពីនេះ សិក្ខាកាម នឹងទទួល​បានប្រាក់​ឧបត្ថម្ភ​បន្ថែម​ជារៀង​រាល់ខែ​ប្រសិន​ជា​មាន​ភ្ជាប់​មក​ជាមួយនិង​បណ្ណស​មធម៌​ (បណ្ណ​ក្រី​ក្រ​កម្រិត១ ឬក​ម្រិត២) ឬមានប​ណ្ណសម្គាល់​គ្រួសា​រងាយរង​ហានិភ័យ។ វិទ្យាស្ថាន​គ្រោងនឹង​បើកវគ្គបណ្ដុះបណ្ដា​លជាបន្តបន្ទាប់នៅដើមខែសីហានេះ និងចាប់ផ្ដើមបើក​ចុះឈ្មោះចាប់ពីថ្ងៃ​ដែលជូនដំណឹង​នេះតទៅ ដោយ​សិក្ខា​កាម អា​ចធ្វើ​ការទំនាក់ទំន​ងទៅចុះ​ឈ្មោះតាមរ​យៈលេខទូរសព្ទ ០៦៩ ៦០៦ ៥៧២/ ០១២ ៨៥៣ ០៣០ ឬទៅចុះឈ្មោះ​នៅទីតាំង​របស់វិ​ទ្យា​ស្ថាន​ផ្ទាល់ដែល​ស្ថិតនៅលើផ្លូវ ២១៧(សម្ដេ​ចមុន្នីរ៉េត) ជាប់​ផ្សារស្ទឹងមា​នជ័យថ្មី រា​ជធានីភ្នំពេញ។ គួររម្លឹកថា កម្មវិធីប​ណ្ដុះបណ្ដាលជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដល់យុវជន​គោលដៅម​កពីគ្រួសារ​ក្រីក្រ និងគ្រួសារងាយរង​ហានិភ័យនៅទូ​ទាំងប្រ​ទេស​ចំនួនប្រ​មាណ ១,៥លា​ននាក់ ក្នុង​កម្រិតស​ញ្ញាបត្របច្ចេ​កទេស និងវិជ្ជាជីវៈ ត្រូ​វបានផ្ដួចផ្ដើមឡើង​ដោយសម្តេ​ចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និ​ងប្រកាសដា​ក់ឱ្យអនុវ​ត្តដោយសម្ដេ​ចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​​ព្រះរាជាណាចក្រកម្ពុជា កាលពី​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕

អ្នកនាំពាក្យ៖ មន្ត្រីកម្ពុជាប្រចាំនៅប្រទេសថៃបានធ្វើការ និងតាមដានជាបន្ត​បន្ទាប់ជាមួយ​អាជ្ញាធរ​ថៃ​​ជុំវិញការ​បាត់ខ្លួន​របស់​ពលករ​ខ្មែរ​ពេល​ចុះទូក​នេសាទនៅ​សមុទ្រ​ថៃ

2026/07/21 05:59:17 pm        676
មន្រ្តីអនុ​ព័ន្ធការងា​រអមស្ថា​នទូ​ត​កម្ពុជា​ប្រចាំ​ប្រទេ​សថៃ បាននិ​ងកំពុង​សហការ​ជាមួយ​អាជ្ញា​ធរថៃ​យ៉ា​ង​​ជិត​ស្និទ្ធ ដើម្បី​ជួ​យសង្រ្គោះ និង​បន្ត​ស្វែង​រក​ពល​ករខ្មែ​រ​ដែ​ល​បានបា​ត់​ខ្លួនក្នុ​ងហេតុ​ការណ៍លិ​ច​ទូក​នេសាទ​មួយ​នៅ​សមុទ្រ ក្នុងខេ​ត្តត្រា​ត ប្រទេ​សថៃ។ នេះបើ​តាមកា​រលើ​ក​ឡើ​ងរប​ស់​លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្ដុះប​ណ្ដាល​វិជ្ជា​ជីវៈ នារ​សៀលថ្ងៃទី២០ ខែក​ក្កដា ឆ្នាំ​​២​០២៦នេះ។ លោក ស៊ុន មេសា បានថ្លែងថា ទូកនេសាទនេះ បានចា​ក​ចេញ​ទៅនេសាទ​នៅស​មុទ្រ​កាល​ពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៦ ប៉ុន្ដែទូក​នេះបា​នបាត់កា​រទាក់ទ​ងជាមួ​យ​ម្ចាស់​ទូក និងអា​ជ្ញា​ធរនៅថ្ងៃ​ទី​១០ ខែក​ក្កដាដោយ​មកដល់ពេលនេះសពពលរដ្ឋខ្មែរ ២រូប និងថៃ ១រូបត្រូវបានរកឃើញ។ លោកបញ្ជាក់​ថា៖​«រហូតមកដល់ពេលនេះក្រុមអ្នកជួយសង្រ្គោះ បានរកឃើញជនរងគ្រោះចំនួន ៣នាក់​ក្នុងចំណោម ៥នាក់ ដែលបាន​រងគ្រោះ​ក្នុង​ហេតុ​ការ​ណ៍លិច​ទូក​នេសាទ​នោះ។ ជ​ន​រង​គ្រោះ​ដែលរកឃើញទាំង ៣នាក់នោះ មានបងប្អូនខ្មែរ ២នាក់ និងថៃម្នាក់ ហើយ​សាកសព​បងប្អូន​ខ្មែរ ​១នាក់ ត្រូវបា​នប្រ​គល់ជូនសា​ច់ញាតិដើម្បីធ្វើបុណ្យ ហើយ​សព​ម្នាក់​ទៀត​កំពុង​តម្កល់​នៅ​មន្ទីរ​ពេទ្យ​ដើម្បី​រង់ចាំគ្រួសារមកទទួល»។ អ្នកនាំពាក្យរូបនេះបន្ថែមថា៖«យើង កំពុងសហការ តាមដាន និងស្វែង​រក​ខ្មែរ​ពី​រនាក់​ទៀត​ដែល​ត្រូវ​បាន​គេជឿ​ជាក់ថា បានបាត់បង់ជីវិត»។ ចំពោះករណីនេះ លោកស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានសង្កត់ធ្ងន់ថា សុវត្ថិភាព​របស់​បង​ប្អូន​​យើងនៅ​ក្រៅប្រ​ទេ​ស គឺ​ជា​ការងារ​អាទិភា​ពដែលរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់៕

យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​ នៅខេត្តកំពង់ឆ្នាំង អាច​ស្នើ​សុំ​អាហា​រូបករណ៍​ជាង ១ពាន់កន្លែង ពីវិទ្យា​ស្ថាន PIKCHH តាម​រយៈ​កម្ម​​វិធី TVET 1.5M

2026/07/21 05:38:03 pm        274
វិទ្យាស្ថាន​ពហុបច្ចេកទេសខេ​ត្ដកំពង់ឆ្នាំ​ង(PIKCHH) នៃក្រ​សួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​​ផ្តល់​អាហា​រូប​ក​រណ៍​ចំ​នួន ១,៤១៥ ​កន្លែង​ ដល់​យុវជ​ន​មក​ពីគ្រួសា​រ​ក្រីក្រ និង​ងាយ​រងហា​និភ័យ ក្រោ​មកម្មវិធី​បណ្ដុះ​​បណ្ដាល​ជំនា​ញ វិជ្ជាជីវៈ និង​បច្ចេក​ទេស​(TVET 1.5M) របស់​​សម្ដេចមហា​បវ​រធិបតី ហ៊ុន ម៉ា​ណែត​។បើតាមវិទ្យាស្ថាន PIKCHH បានឲ្យដឹងថា អាហារូបករណ៍ទាំងនេះ ផ្ដោតលើមុខជំនាញចំនួន ១៣​ រួមមាន សេវាកម្ម​កុំព្យូទ័រ, ការរចនាក្រាហ្វិក​ដោយ​​កុំព្យូទ័រ, កា​រ​ដំឡើង និ​ង​អនុវត្ដ​បច្ចេ​ក​វិទ្យា​ឌីជីថល, ការថែ​ទាំ និងជួ​សជុល​រថយន្ដ, ការថែទាំ​ និងជួសជុ​លម៉ាស៊ីនត្រ​ជាក់​រថយន្ដ, ការ​ដំឡើង​បណ្ដាញ​អគ្គិ​ស​នីក្នុងអគារ, ការ​ថែទាំ​ និង​ជួសជុល​ម៉ូទ័រអ​គ្គិសនី, ការដំ​ឡើង និងថែ​ទាំកាម៉េរា​សុវត្ថិភាព, សេវាកម្មបរិ​ក្ខារត្រជាក់​ក្នុងគេ​ហ​ដ្ឋាន, សេ​វា​កម្មសម្អាង​កាយ, ការថែ​ទាំ និងជួសជុល​ម៉ាស៊ីនធុនតូច, ការថែទាំ និង​ជួសជុលអគ្គិសនីរថយន្ដ, និងការកែ​ច្នៃបន្លែ​ និងផ្លែ​ឈើ។អត្ថប្រ​យោជន៍​ដែលទទួលបាន គឺការសិក្សា​ដោយ​​ឥតបង់ថ្លៃ, ទទួល​​បាន​ការ​ប្រឹ​ក្សា​យោបល់​ពី​កា​រជ្រើសរើស​ជំនាញ និង​ព័ត៌មាន​ទីផ្សារ​កា​រងារ, កន្លែង​​ចុះ​កម្មសិក្សា​នៅ​​តាម​សហ​គ្រាស, ទទួលបាន​​សញ្ញាបត្រ​ (C1) និង​ឱកាស​បន្ត​កា​រ​សិក្សា, ទទួ​ល​បាន​ប្រា​ក់ឧបត្ថម្ភ ១ ១២០ ០០០រៀល ក្នុង​មួយ​វគ្គ (ចំពោះអ្ន​ក​មាន​ប័ណ្ណសម​ធម៌ ក្រីក្រ ១,២ ឬគ្រួសារងាយរង​​ហានិភ័យ​ដែល​មានសុពលភាព)។ចំពោះវគ្គ​សិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះ​ចូលរៀនចាប់​ពីថ្ងៃជូនដំណឹង​នេះតទៅ ហើ​យសូម​​ទាក់ទង​ទៅកា​ន់​ទូ​រ​សព្ទលេខ ០១២​ ៤៧៤ ៣៤១/ ០១៥ ៨៤០ ៤២០/ ០១០​​ ៥៤៦ ១៧៧/ ០៩៧ ២៦៩ ៥៧១៣ ឬអ​ញ្ជើញ​​មក​វិទ្យាស្ថាន​ពហុបច្ចេកទេសខេត្ដកំពង់ឆ្នាំង ដែលមាន​ទីតាំងស្ថិត​នៅភូ​មិទួ​លក្រ​ឡា​ញ់ សង្កាត់កំ​ពង់ឆ្នាំង ក្រុងកំពង់​ឆ្នាំង ខេត្ដកំពង់ឆ្នាំ​ង។គួររម្លឹកថា កម្មវិធី​​បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន​គោ​លដៅមកពី​គ្រួសារ​​ក្រីក្រ និងគ្រួសារងាយ​រង​ហានិភ័យនៅទូទាំង​ប្រ​ទេស​ចំនួនប្រ​មាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្រ​បច្ចេកទេស និងវិជ្ជាជី​វៈ ត្រូវបាន​​ផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០​២៣ និងប្រ​កាសដាក់ឱ្យអនុវត្តដោយ​សម្ដេចមហា​​បវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋ​មន្ត្រី​នៃព្រះរា​ជា​ណាចក្រកម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែវិ​ច្ឆិកា ឆ្នាំ២០២៣៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ

2026/07/21 05:14:35 pm        227
សៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ។ប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖- សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា ការត្រៀមលក្ខណៈរបស់គ្រូ របស់សាស្រ្ដាចារ្យ គឺជាការជោគជ័យរបស់សិស្ស ពីព្រោះបើគ្រូកាន់តែស្រាវជ្រាវច្រើន មានចំណេះកាន់តែទូលំទូលាយ និងកាន់តែមានគុណភាពនោះក៏ផ្ដល់ការណែនាំដល់សិស្សកាន់តែល្អប្រសើរ និងឱ្យសិស្សទទួលបានជោគជ័យក្នុងការសិក្សាដែរ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី សម្ដែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញនូវគោលនយោបាយ ផែនការ និងកម្មវិធីកែទម្រង់នានា ដើម្បីបង្កើនការចូលរួម និងលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិតជាពិសេសការកែទម្រង់ឧត្តមសិក្សា។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា តាមរយៈការកែទម្រង់វិស័យអប់រំជាលទ្ធផលគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន បាននឹងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយគុណភាពនៃការអប់រំ និងការបណ្ដុះបណ្ដាល ក៏មានការរីកចម្រើនគួរឱ្យគត់សម្គាល់ ដោយឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំនួនសិស្ស និស្សិតកម្ពុជាចូលរួមសិក្សា និងទទួលបានជ័យលាភីលើការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញវិទ្យាសាស្រ្ដ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ទាំងនៅក្នុងតំបន់ និងសកលលោក។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលតែងតែចាត់ទុកមនុស្សគឺជាធនធានចាំបាច់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ដោយខិតខំកែច្នៃពលរដ្ឋកម្ពុជា ជាពិសេសយុវជន និងកុមារឱ្យមានចំណេះដឹងធំទូលាយជាមួយជំនាញពិតប្រាកដ សីលធម៌ និងវិន័យ ក៏ដូចជាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ សំដៅឆ្លើយតបកាន់តែប្រសើរសមស្របទៅនឹងទីផ្សារការងារ និងកិច្ចការពារជាតិមាតុភូមិ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បន្តពន្លឿនការកែទម្រង់វិស័យអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ភាពស័ក្ដិសិទ្ធិ និងសមធម៌ តាមរយៈការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ដស៊ីជម្រៅតាមគ្រប់រូបភាព សំដៅទាញយកឱនូវការអនុវត្តសក្ដានុពលផលលាភវិទ្យាសាស្រ្ដកម្ពុជាកំពុងតែមាន។- សម្ដេចធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា ប្រទេសក៏ដូចជាគ្រួសារ ក៏ដូចជាឪពុកម្ដាយរបស់កូនៗ គ្មានអ្វីសំខាន់ ហើយផ្ដល់ឱ្យកូនជាងឱកាសនៃការរៀនសូត្រ កសាងសមត្ថភាព ដើម្បីរស់ខ្លួនឯង ក្រែងថ្ងៃណាមួយអត់មានឪពុកម្ដាយ។ រឿងនេះមិនថាអ្នកក្រ អ្នកមាន មានឱកាសតែងតែខិតខំផ្ដល់ មិនថាអ្នកនៅជនបទ មិនថាអ្នកទៅទីក្រុង។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងថា ធនធានមនុស្សដែលមានសមត្ថភាព ហើយមានសុខភាពល្អ អាចធ្វើឱ្យប្រទេសយើងមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងក្នុងបរិបទសាកលភាវូបនីយកម្ម។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរម្លឹកថាកាលពីសម្ដេចអញ្ជើញបំពេញទស្សនកិច្ចនៅរុស្ស៊ី ហើយក្នុងជំនួបជាមួយឯកឧត្តមប្រធានាធិបតីរុស្ស៊ី ពូទីន គឺបានពិភាក្សាគ្នាអំពីទំនាក់ទំនងពង្រឹងក្នុងការវិនិយោគទៅវិញទៅមក។ ចំណែកមេដឹកនាំអាស៊ាន១០ប្រទេសផ្សេងទៀតក៏និយាយដូចគ្នា។ ចំណែកការទៅបារាំង ទៅជប៉ុន ឬប្រទេសផ្សេងទៀតក៏ដូចគ្នា ដូច្នេះធ្វើម៉េចដើម្បីឱ្យយើងមានភាពទាក់ទាញក្នុងនោះគឺធនធានមនុស្សនេះគឺជាកត្តាសំខាន់។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរម្លឹកដែរថា ដំណើរចូលរួមបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង និងចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសប្បនិម្មិត ឆ្នាំ២០២៦ កាលពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិនកន្លងទៅ គឺដើម្បីទាញផលប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងពីយន្តការផ្សេងៗទៀតដើម្បីទាញចូលមកពង្រឹងខ្លួនយើង ខណៈ AI គឺជាបច្ចុប្បន្ន និងអនាគត បើយើងមិនទទួលស្គាល់ មិនត្រៀមលក្ខណៈ និងមិនចាប់ឱកាសពីឥឡូវយើងនឹងដើរថយក្រោយគេហើយ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្នុងនាមជាប្រទេសតូច ការខិតខំប្រឹងប្រែងអភិវឌ្ឍ និងលើកកម្ពស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផ្ទៃក្នុងក៏ជាការមួយល្អ ប៉ុន្ដែយើងត្រូវទទួលស្គាល់នូវគម្លាតបច្ចុប្បន្ន ខណៈប្រទេសខ្លះគេវិនិយោគលឿនជាងយើង ដូច្នេះដើម្បីឱ្យលំហូរនៃវិទ្យាសាស្រ្ដទាំងអស់នោះមកយើង គឺយើងត្រូវចូលរួមជាមួយបច្ចេកវិទ្យាទាំងអស់នោះ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរម្លឹកដែរថា ក្នុងពេលជំនួបជាមួយវិនិយោគិនចិនធំៗនៅចិន ពួកគេភាគច្រើនចាប់អារម្មណ៍មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ពួកគេភាគតិចបំផុតដែលមកសុំវិនិយោគលើការដាំដំណាំកសិកម្ម, អ្នកធ្វើកសិកម្មមានមកដែរប៉ុន្ដែគេចង់ធ្វើកសិ-ឧស្សាហកម្មបើករោងចក្រ ផលិតផលិតផលសម្រេច ក្រៅពីនោះភាគច្រើនចង់មកវិនិយោគផលិតគ្រឿងបង្គុំអគ្គិសនី និងបណ្ដុះបណ្ដាលបច្ចេកវិទ្យា AI។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា គោលដៅរបស់រាជរដ្ឋាភិបាលមានបី គឺចង់ឱ្យធនធានមនុស្សមានសុខភាពល្អ, ឱ្យមនុស្សមានចំណេះដឹង បំណិន, និងឱ្យមនុស្សមានឱកាសការងារ ដែលបីនេះគឺជាគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការជួយទៅដល់ប្រជាជនដែលអាចឱ្យប្រជាជនជួយខ្លួនឯងបាន។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា ក្នុងកាលៈទេសៈពិភពលោកកំពុងជួបបញ្ហា រាជរដ្ឋាភិបាលបានបញ្ចេញថវិកាដើម្បីចេញខាតផ្នែកពន្ធលើវិស័យប្រេងឥន្ធនៈក្នុងខែៗប្រមាណ ៥០-៦០ លានដុល្លារ ដើម្បីជួយសម្រាលដល់បន្ទុករបស់ប្រជាពលរដ្ឋ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ អ្វីដែលយើងបានចេញពីសញ្ញាបត្រក្រោយបញ្ចប់ការសិក្សា, មេរៀនដែលយើងរៀនមួយចំនួននឹងត្រូវបានភ្លេចក្នុងរយៈពេល១៥ឆ្នាំខាងមុខ បើកយើងមិនយកទៅប្រើប្រាស់, ប៉ុន្ដែអ្វីដែលត្រូវរៀនជាប់ជានិច្ច សម្រាប់ខ្ញុំផ្នត់គំនិត និងរបៀបរបបនៃការគិតមួយចំនួនដែលបានមកពីការរៀន។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ការទទួលសញ្ញាបត្របានឆ្លុះបញ្ចាំងមេរៀនមួយចំនួន ទី១គឺជោគជ័យធំកើតចេញពីជោគជ័យតូចៗច្រើនផ្គុំគ្នា ដែលវាជាមេរៀនរបស់បងប្អូនក្នុងការសិក្សា និងការងារ, សូម្បីតែខ្ញុំជានាយករដ្ឋមន្រ្ដី ភាពជោគជ័យរបស់រាជរដ្ឋាភិបាល គឺវាអាស្រ័យទៅលើសេវាមួយៗតូចៗវាជោគជ័យ វិស័យមួយៗតូចៗជោគជ័យ។ បើយើងនិយាយថា រាជរដ្ឋាភិបាលជោគជ័យ តើយើងនិយាយអ្វី? វិស័យសេដ្ឋកិច្ច តើក្នុងវិស័យសេដ្ឋកិច្ច បានជោគជ័យអ្វីខ្លះ? វិស័យទេសចរណ៍ជោគជ័យអ្វីខ្លះ? អ្វីខ្លះដែលមិនទាន់ជោគជ័យ? គឺត្រូវរកវិធី ដើម្បីដោះស្រាយបញ្ហា ហើយក្នុងវិស័យមួយៗ គឺមានរឿងតូចៗជាច្រើនទៀត។ ដូច្នេះយើងត្រូវគិតឱ្យទូលំទូលាយ ប៉ុន្ដែត្រូវអនុវត្តផ្ដោតពីការងារតូចៗទៅមុន។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ភាពជោគជ័យត្រូវការពេលវេលាយូរអង្វែង និងភាពអំណត់អត់ធ្មត់, ត្រូវការប្រឈម និងការច្នៃប្រឌិត ភារកិច្ចមួយនឹងជួនកាលទៅធ្វើតាមផ្លូវនឹងទៅអត់អាចទៅរួចទេ ខិតខំអស់លទ្ធភាពយ៉ាងណាក៏ទៅមិនរួចដែរ តែខ្ញុំមិនបោះបង់ យើងមិនបោះបង់ យើងច្នៃវិធីដើម្បីធ្វើ។ ពេលខ្លះដើរត្រង់វាជិត ប៉ុន្ដែវាទៅមិនរួច វាត្រូវការពីរជំហាន។ តាំងពីយើងធ្វើការផ្ទាល់ខ្លួន រហូតទៅដល់ចរចាសន្តិភាព ចរចាបទឈប់បាញ់ រឿងនេះពេលខ្លះដ៏ដូចតែគ្នាដែរ ជួនកាលវាទៅត្រង់ផ្លូវនឹងវាមិនផ្ដល់ផលប្រយោជន៍ឱ្យយើងសុខចិត្តឆ្ងាយបន្ដិច តែយើងមិនបោះបង់នូវអ្វីដែលយើងចង់បាននោះទេ។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
07/25/2026 01:07 PM
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM
ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
07/25/2026 01:07 PM
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
07/25/2026 01:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ
07/25/2026 01:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
07/25/2026 12:07 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
07/25/2026 12:07 PM
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
07/25/2026 12:07 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
07/25/2026 12:07 PM