សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ

ព័ត៌មានជាតិ

កម្ពុជា ប្រាប់ទៅថៃឱ្យបញ្ឈប់បង្កើតលេសពន្យារពេលដោយចេតនា ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញជាបន្ទាន់ប្រកបដោយឆន្ទៈតាមកិច្ចព្រមព្រៀងដែលមានស្រាប់

2026/07/21 03:39:31 pm        161
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការអំពាវនាវឲ្យ ភាគីថៃបញ្ឈប់បង្កើតលេសសម្រាប់ការពន្យាពេលដោយចេតនារបស់ខ្លួន ទាក់ទងនឹងបញ្ហាព្រំដែនជាមួយ កម្ពុជា ហើយត្រូវវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញជាបន្ទាន់ ប្រកបដោយឆន្ទៈ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបាន ចេញកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានលើកឡើងថា លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានអះអាងនៅទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះថា ការដែលកម្ពុជាសម្រេចចិត្តដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បាន “បិទទ្វារ” ចំពោះការចរចាលើព្រំដែនគោក។ នេះមិនមែនជាការពិតទាល់តែសោះ។ ក្រសួងការបរទេសកម្ពុជាបានរំលឹកទៅភាគីថៃថា ព្រំដែនសមុទ្រ និងព្រំដែនគោកត្រូវបានគ្រប់ គ្រងដោយក្របខណ្ឌច្បាប់ផ្សេងគ្នា និងយន្តការទ្វេភាគីផ្សេងៗគ្នា ហើយកម្ពុជាជ្រើសរើសផ្លូវដោះស្រាយ តាម(UNCLOS) គឺពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រតែមួយគត់។ «ដូច្នេះ កម្ពុជាសូមអំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលដោយចេតនារបស់ខ្លួន ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញដោយសុច្ឆន្ទៈ តាមការព្រមព្រៀងគ្នារួចក្រោមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ គ្មានហេតុផលអ្វីទាំងអស់ ទាំងខាងផ្នែកច្បាប់ទាំងលើការអនុវត្តជាក់ស្តែង សម្រាប់ឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកពន្យារពេលបន្តអនុវត្តការងារ ខណ្ឌសីមាព្រំដែន ស្របគ្នានឹងដំណើរការលើបញ្ហាដែនសមុទ្រក្រោម UNCLOS នោះទេ។ការអំពាវនាវនេះ ក៏ត្រូវបានលើកឡើងផងដែរនៅក្រៅតំបន់ ដោយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះដែរ សភានៃប្រទេសនិយាយភាសាបារាំងបានអនុម័តសេចក្តីសម្រេចមួយ ដែលបញ្ជាក់ជាថ្មីនូវការគាំទ្រ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយបានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងបង្ហាញការគាំទ្រដល់ដំណើរការខណ្ឌសីមាព្រំដែន ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនជាបន្តទៀត។តាមរយៈក្រសួងការបរទេសកម្ពុជាក៏បានរំលេចផងដែរថា សហគមន៍អន្តរជាតិរំពឹងថា ប្រទេសថៃនឹងគោរពសាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីប្រាសាទព្រះវិហារ និងការកំណត់ព្រំដែនគោកស្របតាម អនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ដូចដែលភាគីទាំងពីរបានបញ្ជាក់ការទទួលស្គាល់តាម អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០។ក្រសួង បានបន្ថែមថា ការពន្យារពេលដំណើរការងារខណ្ឌសីមាព្រំដែនដោយគ្មានកំណត់ ដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍ និងកាត់យកទឹកដីកម្ពុជា ដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញអាស៊ាន ដែលមិនអាចអនុញ្ញាតឱ្យបន្តបានឡើយ៕ 

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃនៅស្រុកប្រាសាទសំបូរ

2026/07/21 04:04:04 am        40
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បាននាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រី មាសដល់វត្តចំនួន ២៥ ស្ថិតក្នុងស្រុកប្រាសាទសំបូរ ដើម្បីរួមចំណែកក្នុងការថែរក្សា និងលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនា ដែលជា សាសនារបស់រដ្ឋ។ឯកឧត្ដម យឹម លាត ទេសាភិបាលរង តំណាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅចុង សប្តាហ៍កន្លងមកនេះ បាននាំយកទៀនព្រះវស្សា ព្រមទាំងបច្ច័យដែលជាទឹកចិត្តប្រកបដោយសុទ្ធាជ្រះថ្លា របស់លោកជំទាវបណ្ឌិត ជា សិរី ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាដល់វត្តចំនួន ២៥ ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ, ក្នុងឱកាសនោះឯកឧត្ដមក៏បាន ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសាកសួសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ប្រគេនដល់ព្រះសង្ឃគ្រប់ៗព្រះអង្គ ក៏ដូចលោកយាយលោកតា ចាស់ព្រឹទ្ធាចារ្យ តាមវត្ត អារាមទាំងអស់ទូទាំងស្រុក ដោយសេចក្ដីគោរព និងនឹករលឹកបំផុត។ឯកឧត្ដម បានបញ្ជាក់ថា រាល់សមិទ្ធផលនានាដែលកើតយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងនៅក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងស្រុកប្រាសាទសំបូរ គឺសុទ្ធតែកើតចេញពីការខិតខំកសាងយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងក្រុមការងារចុះជួយមូលដ្ឋានស្រុកប្រាសាទសំបូរនេះដោយផ្ទាល់ផងដែរ។តាមរយៈបុណ្យកុសលដែលកើតចេញនាពេលនេះ, ឯកឧត្ដម យឹម លាត ក៏បានឧទ្ទិសជូនចំពោះដល់វិញ្ញាណនៃវិរៈយុទ្ធជន យុទ្ធនារីស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជានកម្ពុជា ដែលស្លាប់បាត់បង់ជីវិត ក្នុងបរបប្រល័យពូជសាសន៏ ប៉ុល ពត និងបានបួងសួងដល់វត្ថុសក្កិសិទ្ធិក្នុងលោក ជួយតាមឃុំគ្រងការពារដល់វរៈយុទ្ធជនការពារ ព្រំដែនទាំងអស់ ឲ្យមានសេចក្ដីសុខ និងឈ្នះអស់មាសត្រូវគ្រប់ទិសទី។ចំពោះទៀនព្រះវស្សា និងបច្ច័យដែលបានវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស សម្រាប់វត្តចំនួន ២៥ នៅក្នុង ស្រុកប្រាសាទរួមមាន៖ បច្ច័យសរុបចំនួនជាង ១០ លានរៀល និងទៀនវស្សា ២៥ គូ, អង្ករ ៦៤ បាវ, ទឹកបរិសុទ្ធ ៥៤យួ, ទឹកក្រូច ៥៤ កេស, មីជាតិ ៥៤ កេស, ត្រីខ ៥៤ យួ, ទឹកស៊ីអ៊ីវ ៥៤ យួ, ទឹកត្រី ៥៤ យួ, ប្រហុក ២ គីឡូក្រាម, អំបិល ៥១០ គីឡូក្រាម, ស្ករស ៦៤ បាវ, ទឹកដោះគោខាប់ ២៥ កេស និងស្លាដកចំនួន ២៥៕

ក្រសួងអភិវឌ្ឍន៍ជនបទបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទកាន់តែរឹងមាំ គាំទ្រដល់ការរស់នៅរបស់ប្រជាជន

2026/07/21 01:32:53 am        53
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបណ្តាផ្លូវនៅតាមជនបទ មានភាពប្រទាក់ក្រឡា និងកាន់តែរឹងមាំ បានកំពុងគាំទ្រ និងលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ មានផ្លូវល្អធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួងរួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាប្រចាំដោយក្រាលកៅស៊ូ DBST ចំនួន ៥ ខ្សែ ប្រវែងសរុបជាង ៩៤ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកចំនួន៤ ក្នុងខេត្ត ត្បូងឃ្មុំ ដោយក្នុងនោះឯកឧត្តមបានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងជំរុញលើការងារស្ថាបនា ការស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ ឬបេតុងជាដើម ដើម្បីសម្រួលដល់សហគមន៍ និងការផ្តល់សេវាផ្សេងៗជូនប្រជាពលរដ្ឋគ្រប់ទិសទីនៅទូទាំងប្រទេស ដែលនេះគឺជាការចូលរួមចំណែកលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ។ជុំវិញការថែទាំផ្លូវនេះ, ឯកឧត្តមបណ្ឌិត ក៏បានឯកភាពទទួលយក និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់លើការងារថែទាំផ្លូវជាប្រចាំដោយក្រាលកៅស៊ូ DBST ទាំង ៥ ខ្សែខាងលើ ដែលអនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រេចបានល្អប្រសើរ និងសូមបន្តយកចិត្តទុកដាក់បន្ថែមទៀត នៅក្នុងដំណាក់កាលបន្ទាប់ ព្រោះផ្លូវមានសារៈសំខាន់ណាស់ ហើយផ្លូវក៏ជាសរសៃឈាមនៃសេដ្ឋកិច្ចដ៏សំខាន់ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀនសូត្រ ការដឹកជញ្ជូនកសិផលរបស់កសិករ និងក៏ជាផ្នែកមួយបម្រើដល់សេដ្ឋកិច្ច តាមរយៈការធ្វើពាណិជ្ជកម្មផ្សេងៗផងដែរ។ឯកឧត្តមបណ្ឌិត ក៏បានរំលេចនូវសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងកើតឡើងថ្មីៗ គឺមិនមែនកើត ឡើងដោយចៃដន្យនោះឡើយ ពោលគឺបានកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រារដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលជាមូលដ្ឋានដល់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ គឺកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជនមានលទ្ធភាព ប្រកបរបរចិញ្ចឹមជីវិតតាមប្រក្រតីភាព៕

ប្រធានក្រុមការងារគណបក្សស្រុកសន្ទុក បាននាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់វត្តចំនួន ៦៦ ក្នុងស្រុកសន្ទុក

2026/07/21 12:13:23 am        45
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុក បាននាំយកទៀនព្រះវស្សាចំនួន ១២២ គូ និងព្រមទាំងបច្ច័យចំនួន ១៨ លានរៀល វេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមបណ្តាវត្តចំនួន ៦៦ ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។  លោកជំទាវបណ្ឌិត ជាសិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងព្រមទាំង បច្ច័យដែលជាទឹកចិត្តប្រកបដោយសុទ្ធាជ្រះថ្លា របស់លោកជំទាវបណ្ឌិត និងមហាឧបាសិកា ខៀវ ស៊ីណា ជា ចាន់តូ និងទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាដល់វត្តចំនួន ៦៦ វត្តស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដោយក្នុងឱកាសនោះលោកជំទាវបណ្ឌិត ក៏បានពាំនាំ ការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងប្រគេនដល់ព្រះសង្ឃគ្រប់ៗព្រះអង្គ ក៏ដូចជាលោកយាយ លោកតា ចាស់ ព្រឹទ្ធាចារ្យ តាមវត្តអារាមទូទាំងស្រុក ដោយសេចក្ដីគោរព និងនឹករលឹកបំផុត។ លោកជំទាវបណ្ឌិត បន្តថា ចំពោះការនាំយកទៀនព្រះវស្សា និងទេយ្យទានមកវេរប្រគេននាពេលនេះ គឺជាការបង្ហាញពីស្មារតី រួមចំណែកក្នុងការថែរក្សា និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានសំខាន់នៃសង្គមខ្មែរ ព្រមទាំងជួយទ្រទ្រង់ដល់ ជីវភាពព្រះសង្ឃសាមណេរ ក្នុងអំឡុងពេលគង់ចាំព្រះវស្សា អស់រយៈពេល៣ខែ តាមបែបបទព្រះធម៌វិន័យ។ តាមរយៈបុណ្យកុសល នេះ លោកជំទាវបណ្ឌិតបានឧទ្ទិសជូនដល់ជីដូន ជីតាមាតា បិតា និងញ្ញាត្តិតិការទាំង៧សណ្ដាន បានចែកឋានកាន់លោកខាងមុខ និង មួយចំណែកទៀត ក៏បានឧទ្ទិសជូនចំពោះដល់វិញ្ញាណនៃវិរៈយុទ្ធជន យុទ្ធនារី ស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានបូជាអាយុជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជានកម្ពុជា ដែលស្លាប់បាត់បង់ជីវិតក្នុងបរបប្រល័យពូជសាសន៏ ប៉ុល ពត និងបួងសួង ដល់វត្ថុសក្កិសិទ្ធិក្នុងលោក សូមជួយតាមឃុំគ្រងការពារដល់វរៈយុទ្ធជនការពារព្រំដែនទាំងអស់ ឲ្យមានសេចក្ដីសុខ និងឈ្នះអស់មាស ត្រូវគ្រប់ទិសទីផងដែរ។ ។ សូមបញ្ជាក់ថា ចំពោះទៀនព្រះវស្សា និងបច្ច័យដែលបានវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសដល់វត្តទាំង ៦៦ ក្នុងស្រុកសន្ទុករួមមាន៖ បច្ច័យចំនួន ១៨ លានរៀល និងទៀនវស្សាចំនួន ១២២គូ, អង្ក ១៧៩បាវ, ទឹកបរិសុទ្ធ ចំនួន ១៣២កេស, ទឹកក្រូចចំនួន ១៣២កេស, មីជាតិ ១៣២កេស, ត្រីខចំនួន ១៣២យួ, ទឹកស៊ីអ៊ីវចំនួន ១៣២យួ, ទឹកត្រីចំនួន ១៣២យួ, អំបិល ១ ៣១០ គីឡូក្រាម, ស្ករសចំនួន ១២៥បាវ, ទឹកដោះគោខាប់ចំនួន ៧៣កេស និងស្លាដកចំនួន ៦៦៕ អត្ថបទ៖ សុន រ៉ាឌី

គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា

2026/07/20 11:58:18 pm        147
នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ ដែលដឹកនាំដោយ ឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសម្របសម្រួលដោយ សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM) និង WorldBridge Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កូរ៉េ-កម្ពុជា ដែលបានឈានដល់កម្រិត «ដៃគូយុទ្ធសាស្ត្រ»។ ជាមួយគ្នានេះ គណៈប្រតិភូវិនិយោគិនកូរ៉េសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ គណៈប្រតិភូវិនិយោគិនកូរ៉េ បាន​បញ្ជាក់ថា​ គណៈប្រតិភូនេះ​ មានតំណាងក្រុមហ៊ុនចំនួន ១៥ មកពីវិស័យគន្លឹះៗដូចជា៖ យានយន្ត, អេឡិចត្រូនិក, វាយនភណ្ឌ, ការចែកចាយ និងម្ហូបអាហារ, ហិរញ្ញវត្ថុ និងធនាគារ, សំណង់, ព្រមទាំងការកម្សាន្ត និងវប្បធម៌ ។ ដំណើរទស្សនកិច្ចធុរកិច្ចនាពេលនេះ គឺដើម្បីរួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាង កូរ៉េ-កម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ​ និងមានគោលបំណងស្វែងយល់ពីស្ថានភាពទីផ្សារនៅកម្ពុជា ដើម្បីកំណត់ទិសដៅពង្រីកអាជីវកម្មបន្ថែម​ ក៏ដូចជា​ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនកូរ៉េថ្មីៗផ្សេងទៀត ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងចំណោមក្រុមហ៊ុនទាំង១៥, មានក្រុមហ៊ុនចំនួន ៧ កំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និង ៦ក្រុមហ៊ុនទៀត កំពុងវិនិយោគនៅប្រទេសវៀតណាម ដែលមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកាន់កម្ពុជា។ គណៈប្រតិភូ​វិនិយោគិនកូរ៉េ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងសកម្មដល់ក្រុមហ៊ុនកូរ៉េ ដើម្បីទទួលបាននូវការរីកចម្រើន និងជោគជ័យនៅកម្ពុជា ព្រមទាំងបានប្ដេជ្ញាចិត្តក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ជាការឆ្លើយតប សម្តេចធិបតីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូវិនិយោគិនកូរ៉េ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ KOCHAM​ និង WorldBridge Group​ ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ។ សម្តេចធិបតីបានបញ្ជាក់ថា នៅឆ្នាំក្រោយ​ ជាខួប​លេីកទី៣០​ នៃការបង្កេីតទំនាក់ទំនងការទូតឡេីងវិញ​ រវាងប្រទេសទាំងពីរ។ ក្នុងរយៈពេលជិត ៣ទសវត្សរ៍នៃការបង្កេីតទំនាក់ទំនងការទូត​កម្ពុជា-សាធារណរដ្ឋ​កូរ៉េនេះ,​ ទំនាក់ទំនងទ្វេភាគី​ នៃប្រទេសទាំងពីរ​ មានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។​ ទន្ទឹមនឹងនេះក្រុមហ៊ុនកូរ៉េក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះ សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់បណ្ដាក្រុមហ៊ុនកូរ៉េក្នុងការស្វែងរកឱកាសពង្រីក​ការវិនិយោគ ក៏ដូចជាការស្វែងរកឱកាសការវិនិយោគថ្មីៗទៀត​ លើវិស័យសក្កានុពលជាច្រើនទៀតនៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានា​របស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត​ដល់វិនិយោគិន​,​ ការកែទម្រង់​ស្ថាប័ន​,​ ការធ្វេីសាមញ្ញកម្មនីតិវិធីនានាព្រមទាំងការផ្តល់ការអនុគ្រោះពន្ធជាដេីម។ បន្ថែមលើនេះ សម្តេច​ធិបតី​ក៏បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាលបាននិងកំពុងប្តេជ្ញាចិត្តយ៉ាងមុតមាំ និងខិតខំក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវដែក ព្រមទាំងការបន្តអភិវឌ្ឍន៍វិស័យថាមពល​ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្មនិងការដឹកជញ្ជូន សំដៅធានាឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងតំបន់​ និងអន្តរជាតិ។ជាទីបញ្ចប់ សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តរក្សាបរិយាកាសវិនិយោគនៅកម្ពុជា​ ប្រកបដោយភាព​អំណោយផលខ្ពស់ និងលេីកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុនកូរ៉េ បន្តសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសជាក់ស្តែងក្នុងការពង្រីកការវិនិយោគ​ ក៏ដូចជាការវិនិយោគថ្មីៗនៅកម្ពុជា៕

ពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី

2026/07/20 11:20:31 pm        93
ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋដែលមិនទាន់អាចបានវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញបានដោយសារតែលំនៅដ្ឋានរបស់បងប្អូននៅក្បែរតំបន់ដែលយោធាថៃបានទន្រ្ទានឈ្លានពានគ្រប់គ្រង់យកនោះបច្ចុប្បន្នកំពុងបោះតងស្នាក់នៅជាបណ្តោះអាសន្នក្នុងជំរុំ ស្ថិតក្នុងឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យមានប្រម៉ាណជាង៤៨០គ្រួសារដោយក្នុងនោះមកពីស្រុកបន្ទាយអំពឹលនិងក្រុងសំរោង នៅតែបន្តមានក្តីសង្ឃឹមរំពឹងជឿជាក់លើការដឹកនាំដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជាដោយប្រើយន្តការច្បាប់ជៀសវាងការប្រើកម្លាំងយោធាដូចប្រទេសជិតខាងនោះដើម្បីរកសន្តិភាពជូនពលរដ្ឋខ្លួន។ប្រជាពលរដ្ឋភៀសសឹករូបនេះបានបន្តថា នៅពេលមានសង្រ្គាមឈ្លានរបស់យោធាថៃមកលើអធិបតីភាពកម្ពុជានោះរូបគាត់មិនអាចទ្រាំទ្រនិងការវៃប្រហារដ៌សាហាវឃោរឃៅដោយការបាញ់ប្លោង និងទម្លាក់គ្រប់ដោយប្រើយន្តហោះF16 របស់យោធាថៃមកលើមូលដ្ឋានគាត់រស់នៅបាននោះទេ។បញ្ងានេះហើយដែលត្រូវបង្ខំចិត្តធ្វើឲ្យរូបគាត់និងក្រុមគ្រួសារដទៃផ្សេងៗទៀតជាច្រើនគ្រួសារដែលរស់នៅក្បែរតំបន់ប្រឈមនោះត្រូវរត់ភៀសសឹកមករកទីតាំងមានសុវត្ថិភាព។ ដោយដំបូងឡើយបានមកជ្រកបោះតង់ស្នាក់វត្តភ្នំកំបោរ បន្តក៏អាជ្ញាធរឲ្យ ស្នាក់នៅវត្តគោកមន បន្ទាប់មកទៀតក៏បានបន្តដំណើរមកស្នាក់នៅក្នុងឃុំពង្រ ស្រុកចុងកាល់ ដើម្បីងាយស្រួលក្នុងគ្រប់គ្រង់របស់អាជ្ញាធរ។ប៉ុន្តែគិតមកដល់ពេលនេះពួកគាត់ពុំទាន់ទទួលផ្ទះអតីតយុទ្ធជនដែលជាជម្រកស្នាក់នៅបណ្តោះអាសន្នបានស្នាក់នៅដូចបងប្អូនភៀសសឹកដ៏ទៃផ្សេងទៀតនោះទេដោយរងចាំការរៀបចំចាត់ចែងដោះស្រាយរបស់អាជ្ញាធរ។បើទោះបីជាតំបន់របស់ពួកគាត់រស់នៅនោះមិនត្រូវបានជាប់ជាតំបន់ក្រហមយ៉ាងណាក្តីនោះប៉ុន្តែពួកគាត់នៅតែមានការបារម្មណ៌ពីសុខសុវត្ថិភាពក្នុងការវិលត្រឡប់ទៅវិញដោយសារតែតំបន់ដែលពួកគាត់រស់នៅនោះគឺជាកន្លែងឈរជើងរបស់យោធា។ កក្តាទាំងអស់នេះហើយដោយសារតែពួកគាត់នៅមានការបារម្មណ៌ពីសុវត្ថិភាពទើបបងប្អូនសុខចិត្តបោះតង់ស្នាក់នៅកន្លែងដែលមានសុវត្ថិភាពសិនទម្រាំតែអាជ្ញាធររៀបចំទីកន្លែងស្នាក់នៅជូននោះ។ពាក់ព័ន្ធបញ្ហានេះដែរលោក ម៉េត មាសភក្តី អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរបស់សាលាខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ក្រុមការងារbtvតាមប្រព័ន្ធតេក្រាមយ៉ាងខ្លីដូច្នេះថា បញ្ហាបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង៤៨០គ្រួសារនេះដែរអាជ្ញាធរខេត្តកំពុងធ្វើការគិតគូរ៕  ដោយ ៖ ឃិន សារិទ្ធ​

ស្ថាបនិកវិទ្យាល័យ ជា ចាន់តូ អាជ្ញាធរ លោកគ្រូ-អ្នកគ្រូ និងសិស្ស ចូលរួមដាំកូនដើម្បីបង្កើតបរិស្ថានបៃតង

2026/07/20 11:01:44 pm        38
ស្ថាបនិកវិទ្យាល័យ ជា ចាន់តូ អាជ្ញាធរ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមដាំកូនឈើនៅវិទ្យាល័យ ជា ចាន់តូ ដែលនេះជា ការបង្ហាញនូវសកម្មភាពដ៏មានតម្លៃ នឹងក្លាយជានិមិត្តរូប នៃការចូលរួមចំណែកក្នុងការកសាងបរិស្ថានបៃតង ជាមួយនឹងការអប់រំកាន់តែ ប្រសើរ សម្រាប់ប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន និងទៅពេលអនាគត។លោកជំទាវ ខៀវ ស៊ីណា ស្ថាបនិកវិទ្យាល័យ ជា ចាន់តូ លើកឡើងក្នុងពិធីអបអរសាទរទិវាដាំដើមឈើ នៅវិទ្យាល័យ ជា ចាន់តូ ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ នៅចុងសប្តាហ៍កន្លងមកថា ពិធី "រុក្ខទិវា” ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះ រាជកិច្ចដឹកនាំ របស់ព្រះករុណាព្រះបរមរតនកោដ្ឋ ក្នុងគោលបំណងជួយឱ្យបរិស្ថាន និងអាកាសធាតុមានផលល្អចំពោះភពផែនដី និង មនុស្សជាតិ ដែលពិធីនេះត្រូវបានបន្តប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៩២ រហូតមក ដើម្បីជំរុញឱ្យប្រជាពលរដ្ឋយល់ដឹង ពីសារៈសំខាន់ និងផលប្រយោជន៍ ក៏ដូចជាបណ្ដុះគំនិត ស្មារតីស្រឡាញ់ព្រៃឈើ និងបរិស្ថានផងដែរ។លោកជំទាវ បន្តថា ជាក់ស្តែងការចូលរួមដំាកូនឈើរពីអាជ្ញាធរ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនាពេលនេះ បានបង្ហាញ នូវសកម្មភាពដ៏មានតម្លៃ នៃការដាំកូនឈើរួមគ្នា មានន័យថា យើងបានបង្កើនលើកិច្ចការការពារ ថែរក្សា និងអភិរក្ស ដល់សោភ័ណ្ឌ ភាព ក៏ដូចជាបរិស្ថានបៃតង ក្នុងបរិវេណវិទ្យាល័យ ជា ចាន់តូ ដែលកំពុងសាងសង់ឡើង, នេះក៏ជាសកម្មភាពដ៏មានសារៈសំខាន់ ក្នុង ការថែរក្សាបរិស្ថាន បង្កើនគម្របព្រៃឈើ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ជាពិសេសសម្រាប់ជាម្លប់ដល់សិស្សានុសិស្ស អាចអង្គុយរៀនសូត្រនៅក្រៅម៉ោងសិក្សា សក្ដិសមសម្រាប់ការសិក្សាប្រកបដោយសុខុមាលភាព និងពោរពេញដោយភាពរស់រវើករបស់ សិស្សានុសិស្សទាំងអស់ ដែលនឹងត្រៀមចូលសិក្សាក្នុងអំឡុងខែកញ្ញាខាងមុខ។លោកជំទាវ ក៏បានអំពាវនាវដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សចូលរួមថែទាំកូនឈើរទាំងនោះឱ្យបានល្អ និងបានសង្កត់ ធ្ងន់ថា ដើមឈើមួយលូតលាស់បានល្អ មិនត្រឹមតែត្រូវការដីដែលមានជីវជាតិ ទឹកស្អាត និងពន្លឺព្រះអាទិត្យប៉ុណ្ណោះទេ ប៉ុន្តែទាមទារ ឱ្យអ្នកថែទាំមានភាពអត់ធ្មត់ និងការយកចិត្តទុកដាក់ខ្ពស់ ទើបដើមឈើទាំងនោះអាចរីកធំធាត់បាន។បន្ទាប់ពីដាំកូនឈើរួច, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានអញ្ជើញទៅពិនិត្យមើលអគារ និងសំណង់ផ្សេងៗនៅក្នុងវិទ្យាល័យ ជា ចាន់តូ ដែលបាននិងកំពុងសាងសង់ ដោយតាមរយៈវិទ្យាល័យមួយនេះ នឹងផ្តល់ជូននូវកម្មវិធី សិក្សាដែលសម្បូរបែបដល់សិស្សានុសិស្ស ដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញ និងគុណតម្លៃក្នុងការបង្កើតធនធានមនុស្សនៅកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

ថវិកាចំនួន ២២លានរៀលអំណោយរបស់ប្រមុខការពារជាតិកម្ពុជា ត្រូវបានក្រុមការងារចំពោះកិច្ចនាំយកទៅប្រគល់ជូនមន្ទីពេទ្យសំពៅលូន យោធភូមិភាគទី៥ សម្រាប់បំពាក់ម៉ាស៊ីនចម្រោះទឹកស្អាត

2026/07/20 10:57:48 pm        92
នៅថ្ងៃទីទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចំពោះកិច្ចក្រសួងការពារជាតិ បានចាត់តាំងក្រុមការងារចំពោះកិច្ច ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុន ខេមរដ្ឋ អនុប្រធានក្រុមការងារចំពោះកិច្ច និងជាប្រធានលេខាធិការដ្ឋាន រួមដំណើរដោយនាយទាហានជាន់ខ្ពស់សមាជិកក្រុមការងារចំពោះកិច្ចពីមន្ទីរពេទ្យព្រះកេតុមាលា នាយកដ្ឋានព័ត៌មាន និងនាយកដ្ឋានហិរញ្ញវត្ថុជាច្រើនរូបទៀត បាននាំយកថវិកាចំនួន ២២លានរៀល ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅប្រគល់ជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ សម្រាប់បំពាក់ម៉ាស៊ីនចម្រោះទឹកស្អាត១គ្រឿង មានកម្លាំងចម្រោះ ៥០០លីត្រក្នុងមួយម៉ោង ដើម្បីដោះស្រាយកង្វះទឹកស្អាតប្រើប្រាស់បរិភោគ និងដាំស្ល ជូនបុគ្គលិក យុទ្ធរបួស-ជំងឺ គ្រួសារយោធិន ប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យព្យាបាលក្នុងមន្ទីរពេទ្យ និងអង្គភាពទ័ពកំពុងប្រតិបត្តិការជុំវិញ។ លោកវរសេនីយឯក ងួន សុភី នាយកមន្ទីរពេទ្យយោធភូមិភាគទី៥ សំពៅលូន បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយជាថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានផ្តល់ជូនដល់មន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ នាពេលនេះ។ លោកវរសេនីយ៍ឯកបានចាត់ទុកថា ជំនួយឧបត្ថម្ភនេះពិតជាមានតម្លៃថ្លៃថ្លាណាស់សំរាប់សុខភាពយោធិន គ្រួសារយោធិនក៏ដូចជា ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកវរសេនីយ៍ឯកបានឱ្យដឹងថា បច្ចុប្បន្នអង្គភាពមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ មានបុគ្គលិក ជាង១០០នាក់ កំពុងបំពេញការងារ ទទួលពិនិត្យព្យាបាលជំងឺរបួសជូនដល់ទាំងយោធិននិងរួមទាំងពិនិត្យព្យាបាលជូនប្រជាពលរដ្ឋទូទៅផងដែរ។ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ប៊ុន ខេមរដ្ឋ បានសំណេះសំណាល និងនាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ក្រុមវេជ្ជបណ្ឌិតក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យយោធភូមិភាគទី៥ សំពៅលូនផងដែរ៕ 

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ស្រុក​សាមគ្គីមុនីជ័យ

2026/07/20 10:14:10 pm        421
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និង​ជា​ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបន្តដឹកនាំ​យុទ្ធនាការ​មនុស្ស​ធម៌យ៉ាងសកម្ម ដោយចាត់ចែងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និង​ព្យាបាល​​ជំងឺ​ទូទៅជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺដោយឥតគិតថ្លៃ, នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម​វេជ្ជបណ្ឌិត ហុក គ្រី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំ​ខេត្ត​កំពង់ស្ពឺ និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុម​ការ​ងារ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៨៣៧នាក់ ស្រី ៣៨៥នាក់ បានចុះផ្សព្វ​ផ្សាយ​អប់​រំ​សុខភាព ​វគ្គសង្គ្រោះបឋម និងពិនិត្យ ព្យាបាលជំងឺ ចែកឱសថ ផ្តល់សេវា រួមទាំងស្បៀង​អាហារ​មាន​ជា​នំប៉័ង និងទឹកសុទ្ធ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន ១៦,៧៩៦នាក់ ស្រី ១១,៥៨៩នាក់ (លើសផែនការគ្រោងទុកចំនួន ៥ដង)។ សកម្មភាពមនុស្សធម៌នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខមាលភាពសាធារណៈ កាត់​បន្ថយ​ការ​ចំណាយ និងនាំយក​សេវា​សុខាភិបាល​គុណភាព​ខ្ពស់​មក​កៀក​ជិត​ផ្ទះ​របស់​បង​ប្អូន​ប្រជាព​លរដ្ឋ។ ឯកឧត្តម អ៊ុក កោសា​ ប្រធានក្រុម​ការងារ​ចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ និងប្រជាពលរដ្ឋ បាន​គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលមានគ្រូពេទ្យជំនាញ និង​មាន​បទ​ពិសោធន៍​ល្អ​ៗក្នុងនិងក្រៅប្រទេស មានឧបករណ៍ទំនើប របៀបរបបធ្វើការល្អមានគុណភាព ថែម​ទាំង​បាន​លះបង់ទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងពេលវេលា ដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ជាតិ​ និងមាតុភូមិរបស់យើង ដោយមិនខ្លាចពីការនឿយហត់ឡើយ។ ឆ្លៀតក្នុងឱកាស​នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានពាំនាំនូវការ​ផ្ដាំ​ផ្ញើ​សាក​សួរ​សុខ​ទុក​ពី​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​ក្រុម​ការងារ​គ្រូ​ពេទ្យ​ស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនេះ។ ក៏​សូម​ថ្លែង​អំណរគុណទៅដល់អាជ្ញាធរដែនដី ស្រុក ឃុំ កងកម្លាំង ក៏ដូចជាសមាជិក សមាជិកា ស.ស.យ.ក ដែលបានរួមកម្លាំងគ្នាជួយសម្របសម្រួលរៀបចំឲ្យព្រឹតិ្តការណ៍នេះ ដំណើរ​ការ​មក​ដល់​ពេល​បច្ចុប្បន្ន និងសូមអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងសហការីទាំងអស់ នៃ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្តរបស់ឯកឧត្តមឧបនាយករដ្ឋមន្រី្ត ផ្ទាល់ ដែលចាប់តាំងពីឆ្នាំ២០១២ រហូតមក​ដល់​បច្ចុប្បន្ន​នេះ ​មានអាយុកាល១៤ឆ្នាំ និងឈានទៅ១៥ឆ្នាំ គឺបានខិតខំប្រឹងប្រែងខ្លាំងមែនទែន។ គួរ​បញ្ជាក់ផងដែរ ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានផ្ទាល់ និង​ចូល​រួម​​ចំណែក​​ដល់ការលើកកម្ពស់សុខមាលភាពប្រជាជន ដើម្បីសម្រេច​បាន​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និងយុទ្ធសាស្ត្របញ្ចកោណរបស់​រាជរដ្ឋាភិបាលអាណត្តិទី៧ ដែល​មាន​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ៕ អត្ថបទ: រដ្ឋា

ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តកោះកុង

2026/07/20 10:00:08 pm        242
នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បាន​អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម អនុ​ប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​គណៈ​កម្មាធិការកណ្តាល និងរួមទាំង សមាជិក សមាជិកា សរុបប្រមាណ ៣៥០រូប ។ ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ឈេង សុវណ្ណដា អនុប្រធានប្រចាំការស.ស.យ.ក. ខេត្តកោះកុង បាន​ធ្វើ​ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ខេត្ត​កោះ​កុង​ និងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ​ស.ស.យ.ក. ខេត្តកោះកុង ដែលសម្រេចបាននាពេលកន្លងមក តបតាមការ​ចង្អុល​បង្ហាញ​របស់​ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក.។ ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកោះកុង​ទាំង​អស់​ ដែលបានប្រកាន់ខ្ជាប់នូវស្មារតីលះបង់ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្ម័គ្រចិត្ត និង​ការ​ងារ​មនុស្សធម៌នានា ស្របតាមផែនទីបង្ហាញផ្លូវ និងបុព្វហេតុរបស់ស.ស.យ.ក.។ តាមរយៈសេចក្តីសម្រេចរបស់ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស្តីពីការ​តែង​តាំង​ប្រធាន​កិត្តិយស និងប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា បានតែងតាំង លោក​ជំទាវ មិថុនា ភូថង ជាប្រធានកិត្តិយស និងលោកជំទាវ ឈី វ៉ា ជាប្រធានគណៈកម្មាធិការ ស.ស.យ.ក. ខេត្តកោះកុង។ បន្ទាប់ពីទទួលបានការតែងតាំង លោកជំទាវ ឈី វ៉ា បានធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ដោយ​គោរព​អនុវត្ត​យ៉ាង​ភ្ជាប់​ខ្ជួន​នូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ស.ស.យ.ក ស្របតាម​ផែន​ការ​សកម្មភាព និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កោះ​កុង​ឱ្យ​មានការរីកចម្រើន និងទទួលបានជោគជ័យតទៅមុខទៀតផងដែរ៕ អត្ថបទ៖ គឹម ហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
07/25/2026 01:07 PM
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM
ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
07/25/2026 01:07 PM
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
07/25/2026 01:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ
07/25/2026 01:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
07/25/2026 12:07 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
07/25/2026 12:07 PM
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
07/25/2026 12:07 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
07/25/2026 12:07 PM