ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ
សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ក្នុងនាមប្រទេសស្រឡាញ់សន្ដិភាព កម្ពុជាគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន​នូវ​បទ​ឈប់​បាញ់ និងខ្លឹមសារទាំងស្រុងនៃ​សេចក្តីប្រកាសរួមរវាង​កម្ពុជា និងថៃ

2026/07/20 07:10:37 pm        334
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែង​បញ្ជាក់ជាថ្មីថា ក្នុង​នាម​ជា​ប្រទេស​ស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ​ កម្ពុជាគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួន​នូវ​​បទឈប់បាញ់ និងខ្លឹមសារទាំងស្រុងនៃ​សេចក្តីប្រកាសរួមថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ ២០២៥ និង​សេចក្តី​ថ្លែង​ការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរ ចុះ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ ២០២៥ ក៏​ដូច​ជា​កិច្ច​ព្រម​ព្រមព្រៀងផ្សេងទៀត​ដែលមានស្រាប់រវាង​ប្រទេសទាំងពីរ។ ឯកឧត្តមបានថ្លែងថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន​-សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ ​គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិ​សញ្ញា​បារាំង​-សៀម ផែនទី និងកំណត់​ហេតុបោះបង្គោលព្រំដែន​របស់​គណៈ​កម្មការ​បោះ​បង្គោល​ព្រំដែន​ឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់​ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​នាពេលកន្លងមក។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួល​ស្គាល់​ជាដា​ច់ខា​ត​នូវ​ការ​កែ​ប្រែ​ខ្សែ​​ព្រំដែន​ណា​មួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ គឺក្នុងស្មារតីនេះហើយ ដែល​រាជរដ្ឋាភិបាលកម្ពុជាតវ៉ាជំទាស់​គ្រប់ចំណុចទាំងអស់​ដែលមានការរំលោភបំពាន​មក​លើ​ដែន​អធិបតេយ្យ​ភាពកម្ពុជា​ពីសំណាក់កងកម្លាំងថៃ។ ការតវ៉ានេះដើម្បីសបញ្ជាក់ថា បន្លាលួស ទូរ​កុង​តឺន័រ រួមទាំង​សកម្មភាពនៅលើដីជាក់ស្តែងផ្សេងទៀត​ក្នុងតំបន់​ដែល​ភាគី​ថៃ​បា​ន​និង​កំពុង​កាន់​កាប់​ដោយ​ខុសច្បាប់មិនមែនជាខ្សែព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ឡើយ​ពី​ព្រោះ​កម្ពុជា​ និង​ថៃមា​ន​ខ្សែព្រំ​ដែនអន្តរជាតិ​ច្បាស់លាស់រួចហើយដែលគ្មានភាគីណាមួយអាចកែប្រែបានឡើយ​៕

ព្រឹទ្ធសភា និងរដ្ឋសភា បើកកិច្ចប្រជុំរួមគ្នា ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ “សន្និសីទប្រធានសភានៃអន្តរសភា លើកទី២” នាខែសីហាខាងមុខ

2026/07/20 07:03:54 pm        140
ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ គឺព្រឹទ្ធសភា និងរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែកក្កដា​ ឆ្នាំ២០២៦នេះ នៅវិមានព្រឹទ្ធសភា បានបើកកិច្ចប្រជុំរួមគ្នាដើម្បីពិភាក្សា និងត្រៀមលក្ខណៈរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ នាខែសីហាខាងមុខ។កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃស្ថាប័នទាំងពីរជាច្រើនរូប។កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងរៀបចំផែនការការងារឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងផ្នែកខ្លឹមសារ ពិធីការ និងសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ដំណើរការ “សន្និសីទប្រធានសភានៃអន្តរសភា លើកទី២” ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះ នាខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ គឺជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា។  

ក្រុមការងារមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បន្តប្រមូលស៊ុតទា ត្រីអណ្តែង និងត្រីទីឡាព្យា​ជូនដល់​កង​កម្លាំងការពារព្រំដែន និងពលរដ្ឋ

2026/07/20 06:55:33 pm        203
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រី​អណ្តែង​ចំនួន ៧៥គីឡូក្រាម និងត្រីទីឡាព្យាជាមេពូជ ចំនួន១៥គីឡូក្រាម​ជូន​ដល់​កង​កម្លាំង​ការពារ​ព្រំដែន ​ប្រជាពលរដ្ឋ សិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ន នៅភូមិស្រះកែវ ឃុំពង្រ ស្រុក​ចុងកាល់ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ។សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ការប្រមូលផលបានចំនួន ៣៦លើក សរុប​ចំនួន ៤៥ ៩១០គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ២៨ ៨៤០គីឡូក្រាម ស្ពៃ​ចង្កឹះ​ចំនួន​ ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទី​ចំនួន ៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ៩ ៣០០គីឡូក្រាម ឃ្លោកចំនួន ១៤០គីឡូក្រាម ល្ពៅ​ចំនួន ១០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម ស៊ុតទាចំនួន ៣២ ៣៧០គ្រាប់ ត្រី​​អណ្តែង​ចំនួន ៥០៥គីឡូក្រាម និងត្រីទីឡាព្យាជាមេពូជ ចំនួន១៥គីឡូក្រាម៕

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា

2026/07/20 06:00:40 pm        253
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន ប្រចាំ​នៅ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិន សរុបចំនួន ១៦២នាក់ ស្រី០២នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គ្មានលិខិតឆ្លងដែន, និងករណី លួចស្នាក់នៅ​ធ្វើ​ការ​ងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិតេជោ កាល​ពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ២០២៦ ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺ​ជា​ការ​អនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំ​តម្រង់​ទិស​យ៉ាង​មុត​មាំ​បំផុត​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំ​ប្រឹង​ប្រែង​បោស​សំអាត និងលុបបំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេក​​វិទ្យា​ដែល​កើត​មាន​ក្នុង​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ទាំង​អស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយ​គ្មាន​ការ​លើក​លែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការ​ជួយ​សង្គ្រោះ​ដល់​ជន​រងគ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើ​ការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ អត្ថបទ៖ វង្ស សុភាព

ក្រសួងការងារ ផ្តល់ឱកាសរៀនជំនាញ និងរកការងារដោយឥតគិតថ្លៃ

2026/07/20 05:55:08 pm        171
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាពដោយឥតគិតថ្លៃ ព្រមទាំងទទួលបានសេវាផ្គូផ្គងការងារ ដើម្បីបង្កើនឱកាសការងារ និងការប្រកបអាជីវកម្មនៅក្នុងប្រទេស។តាមសេចក្តីជូនដំណឹង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) រៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាព ព្រមទាំងសេវាផ្គូផ្គងការងារដោយឥតគិតថ្លៃ សម្រាប់អតីតពលករខ្មែរ ដើម្បីជួយឱ្យពួកគេអភិវឌ្ឍជំនាញបន្ថែម ប្រើប្រាស់បទពិសោធន៍ការងារដែលទទួលបានពីក្រៅប្រទេសឱ្យស្របតាមតម្រូវការទីផ្សារការងារក្នុងស្រុក និងអាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយជោគជ័យ។ក្រសួងបានអំពាវនាវដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) ដែលមានទីតាំងនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតាមរយៈទូរសព្ទលេខ +៨៥៥ ១២ ៦៤៦ ៥០០/+៨៥៥ ១០ ៦៤៦ ៥០០ នៅរៀងរាល់ម៉ោងធ្វើការ។ ដោយឡែក សម្រាប់អតីតពលករខ្មែរដែលមានបំណងស្វែងរកការងារធ្វើ ក្រសួងបានណែនាំឱ្យទាក់ទងទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ ដើម្បីទទួលបានព័ត៌មានអំពីឱកាសការងារ និងសេវាផ្គូផ្គងការងារដោយឥតគិតថ្លៃ។បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មវិធីនេះមានគោលបំណងគាំទ្រដល់អតីតពលករខ្មែរឱ្យអាចបន្តអភិវឌ្ឍសមត្ថភាព បង្កើនឱកាសទទួលបានការងារសមរម្យ និងលើកកម្ពស់ជីវភាពរស់នៅតាមរយៈការងារ ឬការបង្កើតមុខរបរដោយខ្លួនឯង៕ 

ក្រុមនិស្សិត TVET៖ «ខ្ញុំចង់បង្កើតអ្វីដែលថ្មី ដើម្បី​យកទៅអភិវឌ្ឍ និងជំរុញ​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យកាន់តែរីកចម្រើនថែមទៀត»

2026/07/20 05:44:42 pm        523
ក្រោមគំនិតច្នៃប្រឌិត និងគោលបំណងចង់លើកកម្ពស់វិស័យកសិកម្ម និស្សិតនៃវិទ្យស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរួមគ្នាបង្កើតគម្រោង ប្រព័ន្ធចម្ការសូឡាផ្ទះកញ្ចក់ ដើម្បីជួយសម្រាលបន្ទុកប្រជាកសិករ និងពង្រឹង​វិស័យកសិកម្មក្នុងស្រុក។ នេះបើ​តាមយុវជនឈ្មោះ សាមួន តៃដូយ ដែលជាតំណាងក្រុមនិស្សិត។ យុវជន សាមួន តៃដូយ ជាតំណាងក្រុមនិស្សិ​នៃជំនាញវិស្វកម្មអគ្គិសនី ដែលជាកូនអ្នកកសិករ បានរួមគ្នាជាមិត្តរួមថ្នាក់ បម្លែង​ចំណេះ​និង​ជំនាញ​ដែល​ខ្លួន​មាន យកទៅកង្កើតស្នារដៃថ្មី ​ក្នុងគោលបំណងផ្លាស់ប្ដូរពីការធ្វើស្រែចម្ការដែលមានភាពលំបាក និងនឿយហត់ ឱ្យទៅជា​មាន​ភាព​ងាយស្រួល ចំណាយកម្លាំងតិច ប៉ុន្តែចំណេញច្រើន។ យុវជនរូបនេះបានលើកឡើងថា «ខ្ញុំរៀនជំនាញវិស្វកម្មអគ្គិសនី ប៉ុន្តែខ្ញុំចង់ផ្សារភ្ជាប់វិស័យវិស្វកម្មអគ្គិសនីនឹងទៅជួយកសិកម្ម។ ឪពុកម្ដាយ​របស់ខ្ញុំ​ក៏​ជា​អ្នកកសិករ ដោយសារតែពីមុនមកគាត់ធ្វើបែបបុរាណ គឺគាត់ហត់ណាស់។ អញ្ចឹហើយបានជាខ្ញុំចង់បង្កើតអ្វីដែលថ្មី ដែលខ្ញុំធ្លាប់បានរៀន បាន​សិក្សា យក​ទៅអភិវឌ្ឍ ដើម្បីជំរុញឱ្យវិស័យកសិកម្ម កាន់តែរីកចម្រើនទៅមុខទៀត» ។គម្រោងមួយនេះត្រូវបានបង្កើតឡើងក្រោមគំនិតច្នៃប្រឌិត និងការជួយជ្រុំជ្រែងពីសំណាក់គ្រូទទួលបន្ទុកថ្នាក់ ដែលចំណាយពេលជាង ៣ខែ ដើម្បី​ធ្វើគម្រោង​មួយនេះ​ ដោយទទួលបានការគាំទ្រ និងទាក់ទាញចំណាប់អារម្មណ៍ពីប្រជាកសិករ ដែលបានមកចូរួមក្នុងកម្មវិធី TVET Day លើកទី៩ ឆ្នាំ២០២៦កន្លងទៅ។ គួររំឮកផងដែរថា ព្រឹត្តិការណ៍ជាតិ TVET Day លើកទី៩ នេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់​​ជំនាញ ការងារ និងប្រា​ក់ចំណូល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ច​ក្រ​កម្ពុជា​៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស យកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦

2026/07/20 03:26:48 am        409
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលទទួលបានមេដាយមាស ដោយយកឈ្នះក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦ ជើងទីមួយ ដោយលទ្ធផល ៣-២សិត នៅប្រទេសហ្វីលីពីន ថ្ងៃទី១៩ កក្កដា ២០២៦។សូមជម្រាបថា ក្រុមជម្រើសជាតិបាល់ទះរបស់កម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ដោយយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី ៣សិត ទល់២ យ៉ាងស្វិតស្វាញបំផុតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ SEA V.Cup 2026 ជើងទី១ នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកីឡា Candon City ប្រទេសហ្វីលីពីន។ការយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ីនាពេលនេះ គឺជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត សម្រាប់វិស័យបាល់ទះកម្ពុជា ក្នុងការបង្ហាញខ្លួនលើកទី២ ក្នុងពានរង្វាន់បាល់ទះ SEA V.Cup ដ៏ធំប្រចាំតំបន់។ កម្ពុជា បានបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតពានរង្វាន់ SEA V.Cup កាលពីឆ្នាំ២០២៥។ ការប្រកួតពេលនោះ កម្ពុជាពុំស្គាល់ជ័យជម្នះសូម្បី ១ប្រកួត។សូមបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតជើងទី១ នៅហ្វីលីពីន ព្រឹត្តិការណ៍ SEA V.Cup 2026 នឹងបន្ដការប្រកួតជើងទី២ នៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង នាថ្ងៃទី២២-២៦ ខែកក្កដាខាងមុខ៕

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យការអន្តរាគមន៍បញ្ជូនទឹកសង្រ្គោះស្រូវនៅស្រុករុក្ខគីរី និងស្រុកមោងឫស្សី

2026/07/20 12:12:19 am        164
បាត់ដំបង៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកនៅទំនប់ដូនទ្រី អាងបាសាក់ ព្រមទាំង​អាងទឹកនិងទំនប់ស្ទាក់ទឹកមួយចំនួននៅស្រុករុក្ខគីរី និងស្រុកមោងឫស្សី ដើម្បីខិតខំជួយសង្រ្គោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ធានាបានទឹកប្រើប្រាស់ ហូបចុករបស់សត្វ ព្រមទាំងមនុស្សផងដែរ នៅរដូវប្រាំងខាងមុខនេះ។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តយកចិត្តទុកលើការងារគ្រប់គ្រង និងបែងចែកទឹកជូនបងប្អូនប្រជាកសិករប្រកបដោយសមធម៌ និងតម្លាភាព។ក្រៅពីការបែងចែកទឹកសង្រ្គោះស្រូវរបស់ប្រជាកសិករ ឯកឧត្តម បានណែនាំឱ្យរក្សាទឹកទុកសម្រាប់ត្រៀមបង្ការការខ្វះខាតទឹកនៅពេលខាងមុខ ដោយសារឆ្នាំនេះប្រទេសកម្ពុជាជួបប្រទះនូវបាតុភូតអែលនីញ៉ូដែលបណ្តាលឱ្យអាកាសធាតុក្តៅខ្លាំង និងខ្សត់ទឹកភ្លៀង ហើយខេត្តបាត់ដំបងក៏ទទួលរងនូវបាតុភូតនេះផងដែរ។បើតាមលោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្នបរិមាណទឹកនៅក្នុងអាងស្តុកទុកទឹកទំនប់ដូនទ្រីនៅសល់ប្រមាណ៥០លានម៉ែត្រគូប ហើយមន្ទីរនឹងបន្តបែងចែកទឹកជូនបងប្អូនប្រជាកសិករប្រកបដោយសមធម៌ និងតម្លាភាពស្របតាមការណែនាំរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។លោក ខៃ សុដា សង្កត់ធ្ងន់ថា បរិមាណទឹកនៅទំនប់ដូនទ្រីមិនអាចបែងចែកបញ្ជូនទៅស្រោចស្រពផ្ទៃដីដំណាំស្រូវដ៏ច្រើនលើសលប់ និងនៅឆ្ងាយពីប្រភពទឹកឱ្យបានគ្រប់គ្រាន់នោះទេ ខណៈទឹកមួយផ្នែកត្រូវរក្សាទុកត្រៀមបង្ការការខ្វះខាតទឹកនៅពេលខាងមុខ។យោងតាមការតាមដាន និងវិភាគស្ថានភាពអាកាសធាតុ ព្រមទាំងទិន្នន័យឧតុនិយមរបស់ក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានជូនដំណឹងដល់សាធារណជន និងអាជ្ញាធរពាក់ព័ន្ធឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ការវិវត្តនៃបាតុភូតអែលនីញ៉ូបានធ្វើឱ្យខ្យល់មូសុងនិរតីថយចុះ លក្ខណ:បែបនេះធ្វើឱ្យបរិមាណទឹកភ្លៀងនៅខេត្តបាត់ដំបង ថមថយមានកម្រិតទាបជាងកម្រិតមធ្យមច្រើនឆ្នាំអាចប្រឈមនឹងស្ថានភាពខ្វះទឹកនិងគ្រោះរាំងស្ងួតពីកម្រិតស្រាលទៅខ្លាំង ។ដើម្បីកាត់បន្ថយផលប៉ះពាល់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង អំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រៀម ផែនការគ្រប់គ្រង និងបែងចែកទឹកឱ្យមានប្រសិទ្ធភាព។ចំណែកបងប្អូនប្រជាកសិករ គួររៀបចំផែនការប្រើប្រាស់ទឹកដោយសន្សំសំចៃ ជ្រើសរើសពូជដំណាំដែលមានតម្រូវការទឹកតិច ឬពន្យាពេលដាំដុះនៅតំបន់ដែលមិនទាន់មានប្រភពទឹកគ្រប់គ្រាន់។ចំពោះសាធារណជនទូទៅ គួរប្រើប្រាស់ទឹកប្រចាំថ្ងៃដោយសន្សំសំចៃ និងតាមដាននូវសេចក្តីជូនដំណឹងជាបន្តបន្ទាប់ពីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង។មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង នឹងបន្តតាមដានយ៉ាងជាប់លាប់នូវការវិវត្តនៃស្ថានភាពអាកាសធាតុ និងធ្វើបច្ចុប្បន្នភាពព័ត៌មានជាបន្តបន្ទាប់ ប្រសិនបើមានការប្រែប្រួលគួរឱ្យកត់សម្គាល់៕

ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញក្នុងពិធីប្រកាសសមាសភាពក្រុមការងារលេខាធិការដ្ឋាន អ.ន.ក.ស្រុកស្ទឹងត្រង់

2026/07/19 11:26:45 pm        162
នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុក និងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឃុំនៃស្រុកស្ទឹងត្រង់ ។ ក្នុងពិធីនោះដែរ ក៏មានការចូលរួម​ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន។ 

មន្ត្រីជំនាញបង្ហាញអំពីសកម្មភាពករណីជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាម

2026/07/19 10:09:52 pm        116
លោកឧត្តមសេនីយ៍ទោ ហេង សំណាង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកអំពីប្រភេទបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព ជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាម។ ការលើកឡើងនេះ ក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកម្មវិធីវេទិកា ជជែកពិភាក្សា ស្តីពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។លោកឧត្តមសេនីយ៍ទោ ហេង សំណាង បានបញ្ជាក់ថា ជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាមរបស់អ្នកប្រើប្រាស់ វាមិនមែនជារូបភាពចាស់ទេ វាជារូបភាពដដែលៗទេក៏ប៉ុន្តែនៅតែមានជនរងគ្រោះជាច្រើនចាញ់បោកក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាមអ្នកប្រើប្រាស់ ហើយរូបភាពទាំងនេះជារូបភាពចាស់នោះទេ។ ប៉ុន្តែវានៅកើតមានបានន័យថា អ្នកប្រើប្រាស់គណនី អត់បានកំណត់ឲ្យមានសុវត្ថិភាព អត់បានចាក់សោតេឡេក្រាមពីរតង់ ឬធ្វើឲ្យប្រព័ន្ធគណនីតេឡេក្រាមមានសុវត្ថិភាពផ្តល់ឱកាសឲ្យជនខិលខូចលួចចូលគ្រប់គ្រងប្រើប្រាស់ជាមួយម្ចាស់ដែលប្រើប្រាស់។ ហើយធ្វើការទំនាក់ទំនងទៅអ្នកដែលស្គាល់គ្នាបោកបញ្ជោតទម្លាក់ QR Code ដើម្បីឲ្យធ្វើការទូទាត់ប្រាក់ ក្រោមរូបភាពផ្សេងៗ ដែលគាត់ធ្លាប់មានទំនាក់ទំនង។ ហេតុនេះសូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន និងដាក់ប្រព័ន្ធសុវត្ថិភាពចំពោះ​គណនីតេឡេក្រាម​របស់ខ្លួនដែលការដាក់ប្រព័ន្ធឲ្យមានសុវត្ថិភាព គឺ សមត្ថកិច្ចជំនាញបានផ្សព្វផ្សាយទូលំទូលាយរួចហើយនៅពេលកន្លងមក។ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានអំពាវនាវដល់ប្រពល​ប្រុង​ប្រយ័ត្ន​ល្បិចកល​របស់ជនឆបោកដែលលួច​ទិន្នន័យ​ និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ ដែល​មាន​ភ្ជាប់​មេរោគ​ Malware។គន្លឹះការពារដោយខ្លួនអ្នកផ្ទាល់៖កុំចុចចូល​ឯកសារ​ (File) ដែលមាន​ពាក្យ​៖.exe .bat .vbs .ps1 .sh .msi .scrនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា កុំចុចចូល​តំណ​ភ្ជាប់​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់​ពិនិត្យ​មើលឱ្យ​បាន​ច្បាស់លាស់​មុននឹង​ចុចចូល​ ឬទាញយក​ឯកសារ​ណាមួយ​។ ចូល​បើក​ការ​ផ្ទៀងផ្ទាត់​ពីរ​ជាន់​ (Two-Factor) រាល់​គណនី​របស់អ្នក។ ​ធ្វើ​បច្ចុប្បន្ន​ភាព​កម្មវិធី​​ទូរសព្ទ​ដៃរបស់​អ្នក​ជា​ប្រចាំ៕ អត្ថបទ : វង្ស សុភាព 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM
លោក Trump៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងធ្វើ​ទស្សនកិច្ចនៅ​អាមេរិក នា​សប្តាហ៍ក្រោយ
07/25/2026 03:07 PM
អគ្គលេខាធិការ UN លោក Guterres ទៅ​ដល់រដ្ឋធានីស៊ីរី ជា​ទស្សនកិច្ចលើកដំបូង គិត​តាំងពីឆ្នាំ២០០៩
07/25/2026 03:07 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ «កាន់តែមាន​ភាព​ប្រាកដ​ប្រជា​» ក្នុងដំណើរ​ការចរចា
07/25/2026 03:07 PM
ក្រុមហ៊ូទីអះអាងពី​ការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ខណៈជម្លោះមជ្ឈិមបូព៌ាកាន់តែជ្រៅទៅៗ
07/25/2026 03:07 PM
ចារកម្មអាមេរិក៖ មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ បើក​ចំហជាង ក្នុងការ​ប្រឹង​ប្រែង​ទទួល​​បាន​​អាវុធនុយក្លេអ៊ែរ
07/25/2026 03:07 PM
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ
07/25/2026 03:07 PM
សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
07/25/2026 01:07 PM
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM