ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ
សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម

ព័ត៌មានជាតិ

ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុកលើកដែក

2026/07/19 09:56:11 pm        107
គណៈកម្មាធិការគណបក្សស្រុកលើកដែកខេត្តកណ្តាល បានរៀបចំពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីគណបក្សស្រុក ឃុំ ភូមិ ក្នុងស្រុកលើកដែក ក្នុងគោលបំណងសំដៅពង្រឹងសកម្មភាពការងាររបស់ក្រុមការងារគណបក្ស និងជាពិសេសក្នុងការពង្រឹងកម្លាំងនៃដំណើរឆ្ពោះកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៧ខាងមុខ។ ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតី ឯកឧត្តម ហេង រតនា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក អញ្ជើញមានការអញ្ជើញជាសហគណៈអធិបតីពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកណ្តាល នៅថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថិតនៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកលើកដែក ខេត្តកណ្តាលដោយមានការចូលរួមពីសមាជិកសមាជិកាសរុបចំនួន ១៧៨ នាក់ ។បន្ទាប់ពីការធ្វើបទបង្ហាញពីរបាយការណសង្ខេបស្តីពីសភាព ការណ៍ទូទៅនិងលទ្ធផលការងារគណបក្សស្រុកដោយលោក ចាប ចន្ទ័វិទ្យា ប្រធានគណះអចិន្ត្រៃយ៍គណបក្សស្រុកលើកដែករួចមក ឯកឧត្តម គួច ចំរើន ប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មា ធិការគណបក្សខេត្តកណ្តាលក្រៅពីមានប្រសាសន៍លើកឡើងនូវបណ្តាំផ្ញើរសាកសួរសុខទុក្ខដ៍ខ្ពង់ខ្ពស់ពីសម្តេចតេជោរ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំងកោតសសើរពីកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសមាជិការទាំងអស់ក្នុងការរក្សាប្រៀបឈ្នះនៅរាល់ការបោះឆ្នោតគ្រប់អណ្ណិត្តកន្លងមកនោះ។ឯកឧត្តមក៏បានសំណូមពរឲ្យត្រូវបន្តរក្សាស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំជាធ្លុងមួយ ដោយបន្តធ្វើ សកម្មភាពអូសទាញសមាជិកថ្មីៗបន្ថែមទៀត សំដៅពង្រឹងប្រៀបខ្លាំងជានិច្ចរបស់គណបក្សនិងជាពិសេសក្នុងការពង្រឹងកម្លាំងនៃដំណើរឆ្ពោះកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់នៅថ្ងៃអាទិត្យទី ៦ ខែ មិថុនា ឆ្នាំ ២០២៧ ខាងមុខ តាមរយះការបន្តចុះផ្សព្វផ្សាយពន្យល់ដល់ប្រជាពលរដ្ឋបានយល់ដឹងពីកម្មវិធីគោលនយោបាយរបស់បក្ស បង្កើនជំនឿជឿជាក់ និងគាំទ្រកាន់តែច្រើន លើសលប់មកលើគណបក្សក្រោមការដឹកនាំរបស់សម្តេចតេជោរ ហ៊ុនសែន ប្រធានគណ បក្សប្រជាជនកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏ជំរុញឲ្យមានការផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋចូលរួមរក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់អនាម័យក្នុងមូលដ្ឋាន។ព្រមទាំងស្នើឲ្យប្រជាពលរដ្ឋចូលរួមសហការផ្តល់ជាដំណឹងមកកាន់សមត្ថកិច្ចជាបន្ទាន់ដើម្បីទប់ ស្កាត់មិនឲ្យកើតមានបទល្មើសគ្រប់ប្រភេទកើតឡើងក្នុងមូល ដ្ឋាន ជាពិសេសបទល្មើសអនឡាញស្គេម ជាដើម៕អត្ថបទ៖ ភារម្យ-ផាន់ណា 

រដ្ឋមន្រ្តីក្រសួងធម្មការ អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តន៍ជនក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

2026/07/19 09:44:41 pm        79
ត្បូងឃ្មុំ៖ ដើម្បីជាការលើកទឹកចិត្ត និងតបស្នងចំពោះគុណបំណាច់របស់និវត្តជន ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការងារបម្រើជាតិ មាតុភូមិ របស់បងប្អូននិវត្តជន ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូននិវត្តជននៅក្នុងស្រុកដំបែរ ខេត្តត្បូងឃ្មុំ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ប្រធានកាកបាទក្រហមទៅប្រគល់ជូនដើម្បីផ្ដល់ជូនដល់ពួកគាត់ផងដែរ។ជាមួយការចុះជួបសំណេះសំណាល និងសួរសុខទុកនេះឯកឧត្តម ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ អតីតយុទ្ធជន និងនិវត្តជន នៅទូទាំងប្រទេសជាប់ជាប្រចាំ ។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះបងប្អូននិវត្តជន មន្ត្រីរាជការ បុគ្គលិក ឬកម្មករដែលបានចូលនិវត្តន៍ ទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា និងប្រាជ្ញាស្មារតី ក្នុងការបម្រើជាតិមាតុភូមិ និងសង្គមជាតិនាពេលកន្លងមក។ ឯកឧត្តមថ្លែងថា ដើម្បីគាំទ្រ និងតបស្នងចំពោះគុណបំណាច់របស់និវត្តជន រាជរដ្ឋាភិបាល កម្ពុជាបាននឹងកំពុងបន្តអនុវត្តគោលនយោបាយគាំពារសង្គមសំខាន់ៗ មានដូចជា ការដំឡើង និងបើកប្រាក់សោធននិវត្តន៍បានលឿនទាន់ពេលវេលា ២ដងក្នុងមួយខែតាមប្រព័ន្ធធនាគារ ការកែសម្រួលដំឡើងកម្រិតប្រាក់សោធនអប្បបរមាជាបន្តបន្ទាប់ ដើម្បីជួយសម្រាលបន្ទុកជីវភាពទៅតាមស្ថានភាពសេដ្ឋកិច្ច ទទួលបានកាតមូលនិធិសមធម៌សុខភាព ឬប័ណ្ណ ប.ស.ស ដែលអនុញ្ញាតឱ្យទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យដៃគូដោយមិនមានការបង់ប្រាក់ ហើយមិនត្រឹមតែមន្ត្រីរាជការប៉ុណ្ណោះទេ សូម្បីតែកម្មករនិយោជិតក្នុងវិស័យឯកជន ក៏ត្រូវបានដាក់ឱ្យអនុវត្តកាតព្វកិច្ចចូលក្នុងប្រព័ន្ធសោធននិវត្តន៍ ប.ស.ស.ផងដែរ ដើម្បីធានាថាពួកគាត់មានចំណូលថេរនៅពេលចាស់ជរា។ ជាងនេះទៀត ជារៀងរាល់ឆ្នាំ កម្ពុជាតែងប្រារព្ធ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ដើម្បីរំលឹកគុណ និងលើកកម្ពស់តម្លៃរបស់ចាស់ព្រឹទ្ធាចារ្យ និងនិវត្តជន ព្រមទាំងមានការបង្កើតសមាគមមនុស្សចាស់នៅតាមភូមិ-ឃុំ ដើម្បីជួយគ្នាចែករំលែកបទពិសោធន៍ជីវិត ថែមទៀតផង៕ដោយ ៖ សេងឡុង

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំចាញ់ល្បិចកលអូសទាញធ្វើការងារប្រាក់ខែខ្ពស់របស់ក្រុមឧក្រិដ្ឋជនអនឡាញ

2026/07/19 09:33:53 pm        90
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះល្បិចកលអូសទាញធ្វើការងារប្រាក់ខែខ្ពស់របស់ក្រុមឧក្រិដ្ឋជនអនឡាញ (Online Scams)។ ក្រុមជនល្មើសជារឿយៗតែងតែប្រើប្រាស់រូបភាពល្បួងលួងលោមផ្សេងៗ ដូចជា ការងារងាយស្រួល ចំណូលខ្ពស់ហួសពីការពិត ក្នុងបំណងបោកបញ្ឆោត ឬបង្ខាំងជនរងគ្រោះឱ្យធ្វើការខុសច្បាប់។នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបន្តថា វិធីសាស្ត្រការពារខ្លួនពីការបោកប្រាស់៖ កុំជឿ៖ ការផ្សព្វផ្សាយការងារអនឡាញណាដែលសន្យាផ្តល់ចំណូលខ្ពស់ហួសហេតុ តែគ្មានលក្ខខណ្ឌការងារច្បាស់លាស់។ កុំប្រញាប់ផ្តល់ព័ត៌មានផ្ទាល់ខ្លួន៖ មិនត្រូវផ្ញើអត្តសញ្ញាណបណ្ណ លេខគណនី ឬទិន្នន័យសម្ងាត់ឱ្យទៅអ្នកដែលមិនស្គាល់អត្តសញ្ញាណឡើយ។ត្រូវស្រាវជ្រាវប្រភព៖ ពិនិត្យមើលច្បាប់អនុញ្ញាត និងអត្តសញ្ញាណក្រុមហ៊ុនពិតប្រាកដមុននឹងសម្រេចចិត្តចុះឈ្មោះ។ត្រូវដឹងសញ្ញាព្រមាន៖ ប្រសិនបើតម្រូវឱ្យបង់ប្រាក់កក់ ឬលុយសេវាផ្សេងៗមុនចូលធ្វើការ នោះជាល្បិចបោកប្រាស់ហើយ៕ អត្ថបទ៖ វង្ស សុភាព

រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន ចុះហត្ថលេខាលើ លិខិតប្តូរសារ ស្តីពីការ ទទួលជំនួយសន្តិសុខផ្លូវការ (OSA)

2026/07/19 09:25:44 pm        161
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលស្វាគមន៍ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ក្នុងអាណត្តិដែលឯកឧត្តមបាន បំពេញបេសសកម្ម នៅព្រះរាជាណាចក្រកម្ពុជា ។បន្ទាប់ពីការជួបសម្តែងការគួរសម ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើ លិខិតប្តូរសារ “Exchange of Notes” រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន ស្តីពីការ ទទួលជំនួយសន្តិសុខផ្លូវការ (OSA)។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ផ្ទះថ្មី ៣៥ខ្នងដល់អតីតយុទ្ធជននៅខេត្តកំពង់ធំ

2026/07/19 08:32:08 pm        178
កំពង់ធំ៖ នៅថ្ងៃទី១ ៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាម រយៈ ឯកឧត្តម ទេសរដ្ឋមន្រ្តី នាយ ឧត្ដមសេនីយ៍ គន់ គីម អនុ ប្រធាន និង ជា អគ្គលេខាធិការ សមាគម អតីត យុទ្ធ ជន និងនិវត្តជន កម្ពុជា ជូនអតីតយុទ្ធជនចំនួន ៣៥គ្រួសារ ដែលគ្មានដី គ្មានផ្ទះ ឬមានផ្ទះរស់នៅមិនសមរម្យ ឬរស់នៅលើដីសាធារណៈ នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ធ្វើរបាយការណ៍ស្វាគមន៍ ស្ដីអំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងអតីតយុទ្ធជននៅទូទាំងខេត្ត ដែល ដែលមានចំនួន ៦,៧៤១នាក់ និងការរៀបចំដីសម្បទានសង្គមកិច្ច ព្រម ទាំង ការសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនក្នុងខេត្តកំពង់ធំ នាពេលកន្លងទៅ ដែល ជាអំណោយ ដី ថ្លៃ ថ្លា របស់ សម្ដេច អគ្គ មហា សេនា បតី តេជោ ហ៊ុន សែន និង សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត បានចំនួន ៥៤៧ខ្នងផ្ទះ រួចមកហើយ ជូន ដល់ អតីត យុទ្ធ ជន ដែល មាន ជីវភាព លំបាក ខ្វះខាត នៅ ក្នុង ខេត្ត កំពង់ ធំ ក្នុងនោះបានសាងសង់នៅតាមមូលដ្ឋាននានាទូទាំងខេត្តបានចំនួន ៣០៦ខ្នងផ្ទះ និងសាងសង់នៅលើដីសម្បទានសង្គមកិច្ច លើកទី១ ធ្វើការចាប់ឆ្នោតនៅឆ្នាំ២០២១ ចំនួន ១៤១ខ្នងផ្ទះ ដោយ បាន ផ្ដល់ជូនដីសម្បទាន សង្គម កិច្ច ក្នុង មួយ គ្រួសារ ចំនួន មួយ ហិកតា កន្លះ ។ លើកទី២ ធ្វើការចាប់ឆ្នោតនៅឆ្នាំ២០២៤ ចំនួន ៦៥ខ្នងផ្ទះ ដោយបានផ្ដល់ដីសម្ប ទាន សង្គម កិច្ច ជូន ក្នុង មួយ គ្រួសារ ចំនួន មួយ ហិកតា និងលើកទី៣ ចំនួន ៣៥ខ្នងផ្ទះ ដោយ បាន ផ្ដល់ជូនដីលំនៅ ឋាន ក្នុង មួយ មួយ គ្រួសារ ចំនួន ១២៥០ ម៉ែត្រ ការ៉េ និងបានស្នើសុំឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ មេត្តាជួយដោះស្រាយដីសម្រាប់ដាំដំណាំកសិកម្មជូនដល់បងប្អូនចំនួន ៣៥គ្រួសារ ដោយ ក្នុង មួយ គ្រួសារ ចំនួនមួយ ហិកតា បន្ថែម ទៀត ជូន បងប្អូន អតីត យុទ្ធ ជន ដែលបាន អញ្ជើញ មកចាប់ឆ្នោតយកដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ដែលកំពុងប្រារព្ធពិធីនៅពេលនេះ ។ជាមួយគ្នានោះ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍ គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលបាន លះបង់ សាច់ ស្រស់ ឈាម ស្រស់ ដេីម្បី បុព្វហេតុ សន្តិភាព និង ចំពោះ ជាតិ មាតុភូមិ ។ ឯកឧត្តម ផ្ដាំផ្ញើដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ សូមខិតខំថែរក្សាសុខភាពឱ្យបានល្អ ក្នុង ការមករស់នៅក្នុង មណ្ឌល អភិវឌ្ឍន៍ អតីត យុទ្ធ ជន មរតក តេជោ ធិបតីថ្លុកព្រីង នៅ ពេល នេះ ។ ជាមួយ នេះ ដែរ ត្រូវខិតខំដាំដុះបង្កបង្កើនផល ចិញ្ចឹមសត្វដោះស្រាយជីវភាពគ្រួសារឲ្យបានល្អប្រសើរ ។

រដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកទិវាអភិវឌ្ឍវិជ្ជាជីវៈបន្ត ក្រោមប្រធានបទ «សុខភាព និងជីវិត»

2026/07/19 08:20:02 pm        203
ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ សហការជាមួយគណៈគ្រូពេទ្យកម្ពុជា បានរៀបចំ ទិវាអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD’s Day) លើកទី៦ ក្រោមប្រធានបទ «សុខភាព និងជីវិត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល គណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ សមាគមវិជ្ជាជីវៈ វាគ្មិនជាតិ និងអន្តរជាតិ ព្រមទាំងសាស្ត្រាចារ្យ វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស និងគ្រូពេទ្យជាច្រើនរូប ទាំងចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់លើការបន្តអភិវឌ្ឍធនធានមនុស្សសុខាភិបាល ការពង្រឹងការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ការលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវាសុខាភិបាល ព្រមទាំងការជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ដើម្បីឱ្យបុគ្គលិកសុខាភិបាលអាចឆ្លើយតបនឹងការវិវត្តនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ស្របតាមទិសដៅកំណែទម្រង់វិស័យសុខាភិបាល និងគោលដៅគ្របដណ្តប់សុខភាពជាសកល។នៅក្នុងពិធីបិទកម្មវិធី ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា ប្រធានគណៈគ្រូពេទ្យកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទិវាឆ្នាំនេះ ដោយចាត់ទុកថា CPD គឺជាយន្តការដ៏សំខាន់ក្នុងការកសាងគ្រូពេទ្យដែលមានចំណេះដឹងទាន់សម័យ សមត្ថភាពវិជ្ជាជីវៈ សុចរិតភាព និងការប្រកាន់ខ្ជាប់ក្រមសីលធម៌ ដើម្បីធានាការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងមនុស្សធម៌។ឯកឧត្តមបានអំពាវនាវដល់គ្រូពេទ្យទាំងអស់ បន្តអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំ គោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងពង្រឹងការទទួលខុសត្រូវវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំ និងមានគុណភាព៕ អត្ថបទ៖ រដ្ឋា

អគ្គនាយកដ្ឋានអន្តប្រវេសន៍ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្ត

2026/07/19 08:07:32 pm        223
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តប្រវេសន៍បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នា២០២៦ និងលើកទិសដៅការងារ ឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឧត្តមសេនីយ៍ឯក សុខ វាសនា បានមានប្រសាសន៍ថា ដោយឆ្នាំនេះកម្ពុជាមានកិត្តិយសក្នុងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ (29th DGICM) ដែលបានប្រារព្ធនៅខេត្តសៀមរាបប្រកបដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។ឯកឧត្តមអគ្គនាយកបានលើកឡើងទៀតថា គ្រប់នាយកដ្ឋាន បានធ្វើការរៀបចំនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់បម្រើដល់ការងារជំនាញ និងសម្រាប់ជាឯកសារគោលដល់មន្ត្រីបន្តវេនអាចស្វែងយល់ពីរបៀបរបបការងារ។ បន្ថែមលើនោះឯកឧត្តម អគ្គនាយក បានមានណែនាំឲ្យបន្តសហការពង្រឹងសមត្ថភាពជំនាញដល់មន្ត្រីមានសមត្ថកិច្ចគ្រប់គ្រងច្រកទ្វារព្រំដែន ទ្វេភាគី និងច្រកទ្វារតំបន់ព្រំដែនដែលស្ថិតក្រោមសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន។ ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម សន្តិបណ្ឌិត គ្រៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នាពេល កន្លងមក និងបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញភារកិច្ច សម្រេចបានដោយជោគជ័យតាមទិសដៅដែលបានដាក់ចេញ ក៏ដូចជាគោលការណ៍នានាដែលក្រសួងមហាផ្ទៃប្រគល់ជូនផងដែរ៕

ជំនាញឌីជីថលជាតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់រូប ដើម្បីអាចប្រកួតប្រជែងនៅក្នុងទីផ្សារការងារ

2026/07/19 07:48:10 pm        239
សាកលវិទ្យាធិការរង និងថ្នាក់ដឹកនាំខេត្តកំពតបានគូសបញ្ជាក់ថា ជំនាញឌីជីថលលែងជា «ជម្រើស» ទៀតហើយ ប៉ុន្តែវាបានក្លាយជា «តម្រូវការចាំបាច់ដាច់ខាត» សម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់និស្សិត ដែលត្រូវត្រៀមខ្លួនចូលទៅក្នុងទីផ្សារការងារប្រកួតប្រជែង។ហើយការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) នឹងក្លាយជាឧបករណ៍ និងជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការជួយដោះស្រាយបញ្ហាស្មុគស្មាញ បង្កើនប្រសិទ្ធភាពការងារ និងបង្កើតគំនិតច្នៃប្រឌិតថ្មីៗ។ក្នុងពិធីធ្វើបាឋកថាស្តីពី«សិក្សាជំនាញឌីជីថលថ្ងៃនេះ ជាគ្រឹះនៃភាពជោគជ័យថ្ងៃស្អែក» នៅសាលសន្និសីទសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តកំពត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា មានិត សាកលវិទ្យាធិការរងប្រតិបត្តិ នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្ននេះ យើងកំពុងរស់នៅក្នុង យុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទី៤.០ និងការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) ដែលកំពុងផ្លាស់ប្តូរទម្រង់នៃការរស់នៅ ការធ្វើការងារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចយ៉ាងគំហុក។ ជំនាញឌីជីថលលែងជា «ជម្រើស» ទៀតហើយ ប៉ុន្តែវាបានក្លាយជា «តម្រូវការចាំបាច់ដាច់ខាត» សម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ប្អូនៗជានិស្សិត ដែលត្រូវត្រៀមខ្លួនចូលទៅក្នុងទីផ្សារការងារការប្រកួតប្រជែង។ ការយល់ដឹង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល រាប់ចាប់តាំងពីចំណេះដឹងមូលដ្ឋាន រហូតដល់ ការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) នឹងក្លាយជាឧបករណ៍ និងជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការជួយ ឱ្យប្អូនៗអាចដោះស្រាយបញ្ហាស្មុគស្មាញ បង្កើនប្រសិទ្ធភាពការងារ និងបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដែលឆ្លើយតប ទៅនឹងនិន្នាការសកល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តម មឿង គង្គា អភិបាលរងខេត្តកំពត បានបញ្ជាក់ដែរថា ទទ្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ពិសេសឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ក្នុងការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឲ្យល្អប្រសើរ ប្អូនៗយុវសិស្ស និស្សិត ក៏ត្រូវចូលរួមចំណែកជួយដល់សង្គមផងដែរ តាមរយៈការខិតខំរៀនសូត្រ បង្កើនចំណេះ ជំនាញ និងសីលធម៌ល្អ ពិសេសត្រូវដើរឲ្យទាន់សង្គមឌីជីថល ដើម្បីងាយស្រួលស្វែងរកការងារធ្វើ និងជួយគ្រួសារ និងសង្គមបានច្រើន។ ហើយការជ្រើសរើសមុខវិទ្យាសិក្សាត្រូវផ្តោតតាមតម្រូវការការងាររបស់ខេត្តលើវិស័យ ទេសចរណ៍ កសិកម្ម និងឧស្សាហកម្ម។ឯកឧត្តម ហម សាវេត នាយកសាខាCUS ខេត្តកំពត បានឲ្យដឹងថា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើទំនើបកម្មកម្ម វិធីសិក្សា ដោយបញ្ចូលនូវចំណេះដឹងផ្នែកបច្ចេកវិទ្យា ផ្នែកបញ្ញាសិប្បនិម្មិត(AI) និងនវានុវត្តន៍ថ្មីៗ ដើម្បីធានា ថានិស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យរបស់យើង មានសមត្ថភាពពេញលេញ ទាំងចំណេះដឹង ជំនាញឯកទេស(Hard Skills) និងជំនាញឌីជីថល (Digital Skills) ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ និងប្រទេសជាតិ។សូមបញ្ជាក់ថា សាកលវិទ្យាល័យ CUS មាននិស្សិតកំពុងសិក្សាសរុបចំនួន ១១.៧៤៧ នាក់ (នារី ៥.៧៨៨ នាក់) ក្នុងនោះនិស្សិតកំពុងសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាខាខេត្តកំពតចំនួន ១.២៤៤ នាក់ (នារី ៥៩៥ នាក់)។ ចំណែកក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នេះ គ្រប់ទីតាំង និងសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជានឹងបើកដំណើរមហាវិទ្យាល័យ២បន្ថែមទៀត គឺ១/ មហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មនិងឧស្សហកម្មចំណីអាហារ(Faculty of Agricultural Science and Food Industry) និង ២/ មហាវិទ្យាល័យបច្ចេកវិទ្យាឌីជីថល (Faculty of Digital Technology)៕

ប្រធានក្រុមកាងារចុះមូលដ្ឋានស្រុកស្ទោង អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការឆបោកតាមអនឡាញ

2026/07/19 07:29:09 pm        208
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមកាងារចុះមូលដ្ឋានស្រុកស្ទោង ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ក្នុងឱកាសនោះ ឯកឧត្តម អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការឆបោកតាមអនឡាញ ព័ត៌មានក្លែងក្លាយ និងរួមគ្នារក្សាសុខសន្តិភាព ដើម្បីវិបុលភាពគ្រួសារ និងសង្គម។ឯកឧត្តមបន្តថា អំពើឆបោកតាមអនឡាញ (Online Scam) នាពេលបច្ចុប្បន្ននេះ ក្រុមជនខិលខូចបានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដើម្បីបង្កើតល្បិចបោកប្រាស់ជាច្រើនទម្រង់ ដូចជាការផ្ញើសារឈ្នះរង្វាន់ ការបោកប្រាស់ឱ្យវិនិយោគខុសច្បាប់ ឬការលួចទិន្នន័យគណនីធនាគារ។ល។ សូមកុំជឿលើការសន្យាណាដែលទទួលបានផលចំណេញហួសពីការពិត ហើយកុំចុចលើតំណភ្ជាប់ (Link) ប្លែកៗ ដែលមិនមានប្រភពច្បាស់លាស់ឱ្យសោះ ដើម្បីចៀសវាងការខាតបង់ថវិកាផ្ទាល់ខ្លួន។ ជាមួយគ្នានេះត្រូវមានការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ (Fake News) បងប្អូនប្រជាពលរដ្ឋត្រូវចេះពិចារណា និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ពីប្រភពផ្លូវការ ឬស្ថាប័នព័ត៌មានដែលមានវិជ្ជាជីវៈ មុននឹងជឿ ឬចែករំលែក (Share) បន្តដើម្បីការពារកុំឱ្យមានការយល់ច្រឡំ និងការបង្កភាពវឹកវរក្នុងសហគមន៍។លើសពីនេះ ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារឱ្យបានរឹងមាំ ឯកឧត្តម ថោ ជេដ្ឋា បានដាស់តឿនឱ្យប្រជាពលរដ្ឋមានការគ្រប់គ្រង និងរៀបចំហិរញ្ញវត្ថុគ្រួសារឱ្យបានល្អប្រសើរ បងប្អូនត្រូវចេះសន្សំសំចៃ និងធ្វើការចំណាយទៅលើតែអ្វីដែលជាតម្រូវការចាំបាច់បំផុតនៅក្នុងជីវភាពប្រចាំថ្ងៃ ចៀសវាងការចំណាយខ្ជះខ្ជាយលើសម្ភារនិយម ឬការបង្កើតបំណុលដែលមិនចាំបាច់ ដែលអាចនាំឱ្យប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចគ្រួសារថែមទៀត។ជាចុងក្រោយ ឯកឧត្តមបានរំលឹកថា រាល់ការអភិវឌ្ឍ និងការរស់នៅដោយមានភាពសុខដុមរមនា និងវិបុលភាពទៅបាន គឺអាស្រ័យដោយសារប្រទេសជាតិមាន «សុខសន្តិភាព» ពេញលេញ។ ដូចនេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាកសាងអំពើល្អក្នុងមូលដ្ឋាន ស្រឡាញ់ និងការពារសន្តិភាព ទើបយើងមានឱកាសពេញលេញក្នុងការប្រកបរបរចិញ្ចឹមជីវិត និងអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់ ។

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្ត

2026/07/19 07:10:27 pm        333
ច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្តចំនួន២០ម៉ែត្រកំពុងទទួលបានការជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ ស្របទៅតាមគោលការណ៍បច្ចេកទេសត្រឹមត្រូវពីក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា។លោកស្រី នង បូរ៉ាវី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា នេះជាដំណាក់កាលទី៩ហើយ នៃគម្រោងជួសជុលច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្ត ខណៈដែលគម្រោងនេះបានចាប់ផ្តើម ពីឆ្នាំ២០១៣មក។ ជាប្រចាំឆ្នាំ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានលើកគម្រោងជួសជុលជាដំណាក់កាលៗ ដែលក្នុងមួយដំណាក់កាលមានប្រវែង២០ម៉ែត្រ ក្នុងបំណងដើម្បីលើកតម្លៃ និងសោភ័ណភាពច្រាំងកសិន្ធុនេះឡើងវិញ។ មកដល់ឆ្នាំ២០២៦នេះ គម្រោងជួសជុលសរុបមានចំនួន ១៨៣ម៉ែត្រហើយ។សម្រាប់គម្រោងជួសជុលដំណាក់កាលទី៩នេះ បានចាប់ផ្តើមដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២៦ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ លោកស្រី នង បូរ៉ាវី បានពន្យល់ថា ស្ថានភាពការខូចខាតនៅច្រាំងកសិន្ធុនេះបណ្តាលមកពីអាយុកាល ប្រទេសមានសង្រ្គាមនាំឱ្យខ្វះការថែទាំបណ្តាលឱ្យគ្រឹះខាងក្រោមខូចខាត ធ្វើឱ្យថ្មនៅប៉ែកខាងលើរលុះស្រុតបាត់បង់រចនាសម្ព័ន្ធដើម។ កត្តារុក្ខជាតិ និងដើមឈើធំៗដុះតាមបណ្តោយច្រាំងពីដើម ក៏ជាកត្តាបង្កហានិភ័យរុញ និងញែកថ្មឱ្យខូចទម្រង់ដើមផងដែរ។ចំពោះការងារជួសជុលនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានរើថ្ម ជួសជុលថ្ម ធ្វើទំនប់ បុកបង្ហាប់ដី និងរៀបចំថ្មទៅតាមទម្រង់ដើមវិញ។ ច្រាំងកសិន្ធុនេះមានកាំថ្មបាយក្រៀមខាងក្រោម៧កាំ និងថ្មភក់ចំនួន ៣កាំ។ លោកស្រី នង បូរ៉ាវី មានសុទិដ្ឋិនិយមថា ក្រោយពេលជួសជុលរួចរាល់នឹងជួយលើកតម្លៃច្រាំងកសិន្ធុអង្គរវត្តឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរចូលទៅអង្គុយទស្សនា ផ្តិតរូបភាពកាន់តែច្រើនបន្ថែមទៀត៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM
លោក Trump៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងធ្វើ​ទស្សនកិច្ចនៅ​អាមេរិក នា​សប្តាហ៍ក្រោយ
07/25/2026 03:07 PM
អគ្គលេខាធិការ UN លោក Guterres ទៅ​ដល់រដ្ឋធានីស៊ីរី ជា​ទស្សនកិច្ចលើកដំបូង គិត​តាំងពីឆ្នាំ២០០៩
07/25/2026 03:07 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ «កាន់តែមាន​ភាព​ប្រាកដ​ប្រជា​» ក្នុងដំណើរ​ការចរចា
07/25/2026 03:07 PM
ក្រុមហ៊ូទីអះអាងពី​ការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ខណៈជម្លោះមជ្ឈិមបូព៌ាកាន់តែជ្រៅទៅៗ
07/25/2026 03:07 PM
ចារកម្មអាមេរិក៖ មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ បើក​ចំហជាង ក្នុងការ​ប្រឹង​ប្រែង​ទទួល​​បាន​​អាវុធនុយក្លេអ៊ែរ
07/25/2026 03:07 PM
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ
07/25/2026 03:07 PM
សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM