គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

សម្ដេចតេជោ៖បាល់ទាត់ពិភពលោករវាងបារាំងជាមួយអេស្បាញ មិនខុសគ្នាជាមួយរឿងបុរសម្នាក់ដែលលេងមាន់ជល់នោះទេ

2026/07/16 03:16:52 am        155
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៥ ខែកក្កដានេះ បានបង្ហោះសារមួយពាក់ព័ន្ធនឹងរឿងបាល់ទាត់ពិភពលោក, ដោយសម្ដេចចាត់ទុកការប៉ះគ្នារវាងបារាំងជាមួយអេស្បាញ គឺមិនខុសគ្នាជាមួយរឿងបុរសម្នាក់ដែលលេងមាន់ជល់នោះទេសម្ដេចតេជោថ្លែងថា បាល់ទាត់យប់មិញរវាងបារាំងជាមួយអេស្បាញមិនខុសគ្នាជាមួយរឿងបុរសម្នាក់ដែលលេងមាន់ជល់នោះទេ។សម្ដេចបន្តថា បុរសម្នាក់ពូកែលេងមាន់ជល់គាត់តែងយកមាន់គាត់ទៅជល់ភ្នាល់ជាមួយមាន់អ្នកផ្សេងទៀតតែគាត់មិនដែលចាក់ខាងមាន់គាត់ទេគាត់បែរជាចាប់យក និងចាក់មាន់អ្នកផ្សេងទៀតដែលទីបំផុតគាត់ គឺជាអ្នកឈ្នះព្រោះគាត់ដឹងថាមាន់ដែលគាត់ជល់មិនឈ្នះមាន់ម្ខាងទៀតទេ។សម្ដេចតេជោថ្លែងថា រឿងបាល់ទាត់ពិភពលោករវាងបារាំង និងអេស្បាញយប់កន្លងទៅមនុស្សនៅលើពិភពលោកច្រើនណាស់ដែលគាំទ្របារាំងតែស្ងាត់ៗទៅចាក់ និងគាំទ្រអេស្បាញព្រោះគេពិនិត្យឃើញប្រវត្តិប្រកួតរវាងបារាំងជាមួយអេស្បាញភាគច្រើនអេស្បាញជាអ្នកឈ្នះ។សម្ដេចបានបញ្ជាក់ថា ករណីសម្ដេច គឺគាំទ្របារាំងពិតប្រាកដតែដោយសារដៃគូប្រកួតរបស់ខ្ញុំមានសិទ្ធិជ្រើសរើសមុនគាត់រើសយកបារាំងដូចនេះគាត់ប្រគល់អេស្បាញឲ្យខ្ញុំដូចជាប្រគល់ជ័យជម្នះឲ្យខ្ញុំដូចគ្នាដែរ។សម្ដេចបន្តថា រង់ចាំមើលយប់នេះទៀតដោយគាត់រើសមុនដោយយកអាហ្សង់ទីន និងទុកអង់គ្លេសឲ្យខ្ញុំ។ គាត់ជាមនុស្សស្រួលឲ្យតែខ្ញុំសរសើរក្រុមណាគាត់យកក្រុមនោះទោះខ្ញុំនិយាយប្រាប់គាត់ថា បាល់មូលក៏ដោយ។បើតាមប្រសាសន៍សម្ដេចតេជោ មកដល់ពេលនេះសម្ដេចបានឈ្នះ ១១ប្រកួតដោយ ៦ប្រកួតសម្ដេចជាអ្នករើសមុន និង៥ប្រកួតទៀតគូរប្រកួតសម្ដេចជាអ្នករើសមុន៕

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកក្នុងទម្រង់ផ្សេងក្រៅពីការលក់ឡាយឡុងជាមួយលេខាធិការដ្ឋាន គ.ប.ឆ.ប

2026/07/16 02:45:02 am        119
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកក្នុងទម្រង់ផ្សេងក្រៅពីការលក់ឡាយឡុង ជាមួយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប, ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប, ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ប.ឆ.ប។ កិច្ចប្រជុំពិគ្រោះយោបល់នេះរៀបចំឡើងដើម្បីធានាភាពគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាពនៃការអនុវត្ត នៅពេលប្រកាសនេះត្រូវបានដាក់ចេញ។គូសបញ្ជាក់ថា ក្នុងការអនុវត្តស្របតាមមាត្រា១១ នៃច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក កន្លងមក ក្រសួងយុត្តិធម៌ បានដាក់ចេញប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការអនុវត្តការចាត់ចែងជាបណ្តោះអាសន្ននូវត្ថុចាប់យក ដែលផ្តោតលើទម្រង់ជាការលក់ឡាយឡុង។ បន្ថែមពីនេះ, សេចក្តីព្រាងប្រកាសនេះ ត្រូវបានរៀបចំឡើង ដើម្បីកំណត់អំពីវិធាននៃការចាត់ចែងជាបណ្តោះអាសន្នក្នុងទម្រង់ផ្សេងក្រៅពីការលក់ឡាយឡុងនូវវត្ថុចាប់យក ក្នុងរឿងក្តីព្រហ្មទណ្ឌនៅតាមតុលាការ សំដៅធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការអនុវត្តការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ ទន្ទឹមនេះ, ប្រកាសនេះ ក៏នឹងរួមចំណែកក្នុងការរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះ ព្រមទាំងការពារផលប្រយោជន៍របស់ម្ចាស់នៃវត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងការពារផលប្រយោជន៍សាធារណៈ.លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ពោលគឺក្នុងរយៈពេលប្រមាណ ១១ខែ ចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្ត បានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធ បច្ចេកកវិទ្យា ជាង ៤០០ ករណី ក្នុងនោះសមត្ថកិច្ចបានអនុវត្តច្បាប់ ដោយបានដកហូត និងព្យួរអាជ្ញាប័ណ្ណ កាស៊ីណូចំនួន ២៥ ទីតាំងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីបញ្ឈប់មិនឱ្យមានសកម្មភាពអាជីវកម្មទៀតឡើយ។ ជាមួយគ្នានេះ ក្នុងរយៈពេលដដែល សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ចូនទៅតុលាការ ទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបចំនួន ១៤៣ សំណុំរឿង/ករណី ដែលពាក់ព័ន្ធនឹងជនសង្ស័យចំនួន ១ ៤៥៨ នាក់ ក្នុងនោះមាន ស្ត្រីចំនួន ២០១ នាក់ មាន ១៩សញ្ជាតិ គឺជនជាតិចិន ម៉ាឡេស៊ី ជប៉ុន បង់ក្លាដេស កូរ៉េខាងត្បូង វៀតណាម ឥណ្ឌូនេស៊ី ថៃ នេប៉ាល់ ឥណ្ឌា ប៉ាគីស្ថាន សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ុងហ្គោលលី កៀហ្សីស៊ីស្ថាន ស្រីលង្កា ឡាវ និងខ្មែរដែរ។ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេសគិតចាប់ពីខែមករាឆ្នាំ២០២៥ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសពាក់ព័ន្ធនឹងការប្រព្រឹត្តការឆបោកអនឡាញ សរុបចំនួន ១៨ ៨៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន ២ ២៦៣ នាក់ មាន ៣៣ សញ្ជាតិ៕ អត្ថបទ៖ វង្ស សុភាព

កម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

2026/07/16 02:37:55 am        120
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជិតខាងទាំងពីរ។ នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម សនសៃ វ៉ាន់ណាសៃ ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្ពុជា និងឡាវបានរក្សាចំណងមិត្តភាពប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អប្រកបដោយការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ជាពិសេសបន្ទាប់ពីការអនុម័តផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងឆ្នាំ២០២៣-២០២៧ ហើយខួបលើកទី៧០នេះជាឱកាសបង្កើនសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធី TVET ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ផលិតភាព និងសមត្ថភាពប្រកួតប្រជែង ហើយបានលើកទឹកចិត្តឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរគ្រូបណ្តុះបណ្តាល និងអ្នកជំនាញ និងការបង្កើតភាពជាដៃគូរវាងគ្រឹះស្ថាននៃប្រទេសទាំងពីរ ដោយការបង្កើតអនុស្សរណៈនៃការយោគយល់រួមគ្នា។ ឯកឧត្ដមជឿជាក់យ៉ាងមុតមាំថា អាណត្តិការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនឹងរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវឱ្យកាន់តែជិតស្និទ្ធ ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ។ ឯកឧត្ដមបានបញ្ជាក់ឡើងវិញនូវការត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយភាគីឡាវ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមរួម និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ជាការឆ្លើយតប ឯកឧត្តម សនសៃ វ៉ាន់ណាសៃ បានសម្តែងនូវសោមនស្សរីករាយ និងមោទនភាពចំពោះការបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលជាប្រទេសជិតខាងមានប្រវត្តិសាស្ត្រដ៏យូរលង់ វប្បធម៌ដ៏ផូរផង់សម្បូរបែប ហើយបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាប្រកបដោយការស្ថាបនា និងភាពស្និទ្ធស្នាល ក៏ដូចជាបានបង្ហាញពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងដែលកំពុងតែអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ យ៉ាងសកម្ម។ ឯកឧត្តមបានលើកឡើងថា ក្នុងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនេះនឹងមានការរៀបចំកម្មវិធីអបអរសាទរទាំងនៅក្នុងរាជធានីភ្នំពេញ និងទីក្រុងវៀងចន្ទន៍។ជាមួយនឹងការកត់សម្គាល់ពីកំណើនកម្មករនិយោជិតនៅកម្ពុជាជារៀងរាល់ឆ្នាំ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសហេដ្ឋារចនាសម្ព័ន ដែលជាកម្លាំងចលករដ៏សំខាន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ឯកឧត្តមក៏បានសម្តែងការពេញចិត្តចំពោះភាពរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងប្រទេសទាំងពីរ ហើយបានបញ្ជាក់ពីសារៈសំខាន់ និងការត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនេះសម្រាប់ផលប្រយោជន៍កម្ពុជា-ឡាវ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

2026/07/16 02:34:49 am        114
ក្នុងឱកាសដ៏វិសេសវិសាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលក្រាបបង្គំថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។ នេះជាជំនួបដ៏មានអត្ថន័យ ដើម្បីទូលថ្វាយអំពីសមិទ្ធផលការងារមនុស្សធម៌ដ៏សកម្មរបស់កាកបាទក្រហមកម្ពុជា ក្នុងរយៈពេលកន្លងទៅ។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទូលថ្វាយដោយសង្ខេបអំពីប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះគ្រោះមហន្តរាយធម្មជាតិដូចជា ទឹកជំនន់ ខ្យល់កន្ត្រាក់ និងគ្រោះថ្នាក់នានាដែលបានកើតឡើងក្នុងអំឡុងឆ្នាំ២០២៤ និង២០២៥។ តាមរយៈការបញ្ជូនក្រុមការងារចុះផ្ទាល់ទៅកាន់មូលដ្ឋាន កាកបាទក្រហមកម្ពុជាបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ រួមមាន ស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកា ជូនដល់គ្រួសាររងគ្រោះរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស។ ក្នុងនោះកាកបាទក្រហមកម្ពុជាបានផ្តោតជាសំខាន់លើ៖ សុខភាពមាតា និងទារក៖ ការផ្សព្វផ្សាយចំណេះដឹងអំពីការថែទាំសុខភាព និងការផ្តល់សេវាពិនិត្យសុខភាពតាមសហគមន៍។ ការចូលរួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនានាដែលបង្កការគំរាមកំហែងដល់ប្រជាពលរដ្ឋ។ ការចុះសួរសុខទុក្ខ និងផ្តល់ជំនួយដល់មនុស្សចាស់ជរា ជនពិការ និងគ្រួសារដែលកំពុងជួបការលំបាកផ្នែកជីវភាពយ៉ាងធ្ងន់ធ្ងរ។​ក្នុងកិច្ចជំនួបនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តដឹកនាំកាកបាទក្រហមកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ដោយពង្រីកបណ្តាញសកម្មភាពមនុស្សធម៌ឱ្យទៅដល់ដៃប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកដែលស្ថិតនៅក្នុងស្ថានភាពលំបាកបំផុត។ កិច្ចការងារទាំងនេះត្រូវបានអនុវត្តដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ដើម្បីធានាបាននូវការឆ្លើយតបប្រកបដោយតម្លាភាព និងសមធម៌។​សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានបង្ហាញនូវព្រះរាជហឫទ័យពេញចិត្ត និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកកាកបាទក្រហមកម្ពុជាទាំងអស់។ ព្រះអង្គបានត្រាស់បង្គាប់ និងផ្តល់នូវព្រះរាជឱវាទដ៏ខ្ពង់ខ្ពស់ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការបន្តពង្រឹងសកម្មភាពមនុស្សធម៌ឱ្យកាន់តែមានភាពរឹងមាំ និងមានគុណធម៌ខ្ពស់ថែមទៀត។សូមជម្រាបថា កិច្ចចូលគាល់នេះ បញ្ជាក់ពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងស្ថាប័នកំពូល និងសកម្មជនមនុស្សធម៌។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជទានដ៏ថ្លៃថ្លា និងការយកចិត្តទុកដាក់របស់សម្តេចព្រះមហាក្សត្រី។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្វាយព្រះពរជ័យថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជាជាតិកម្ពុជាជារៀងរហូត៕អត្ថបទ: សំ ងីម

សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន ប្រធានក្រុមហ៊ុន China Energy International ចូលជួបពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង

2026/07/15 11:46:27 pm        127
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Qiao Xubin ប្រធានក្រុមហ៊ុន China Energy International ចូលជួបសម្តែងការគួរសម និងពិភាក្សាការងា នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ក្រុមហ៊ុន China Energy International គឺជាក្រុមហ៊ុនខ្នាតយក្សឈានមុខគេមួយរបស់ប្រទេសចិនលើវិស័យ វិស្វកម្ម ថាមពល និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ប្រតិបត្តិការអាជីវកម្មរួមមាន វិស័យថាមពលកកើតឡើងវិញ និងថាមពលបៃតង វារីអគ្គិសនី និងថាមពលដើរដោយធ្យូងថ្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធទូទៅដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និងរោងចក្រចម្រោះទឹកស្អាតផងដែរ។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ

2026/07/15 11:41:07 pm        295
នៅវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះសព្ទសាធុការពរ និងទូលថ្វាយរបាយការណ៍សមិទ្ធផលការងារឆ្នាំ២០២៥ និង ៦ខែ ដើមឆ្នាំ២០២៦ របស់កាកបាទក្រហមកម្ពុជា ដែលព្រះរាជសវនាការនេះប្រព្រឹត្តទៅនៅព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង។ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលក្រាបថ្វាយបង្គំ និងថ្វាយកម្រងផ្កា ព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងព្រះបរមរាជវាំង ដើម្បីថ្វាយព្រះរាជមហាកុសលចំពោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ផងដែរ៕

ឆមាសទី១ឆ្នាំនេះការដោះដូរពាណិជ្ជកម្មកម្ពុជា និងRCEP មានទឹកប្រាក់ជាង ២៤ ពាន់លានដុល្លារ

2026/07/15 11:38:46 pm        61
ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារ RCEP នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបកើនដល់ជាង ២៤ ពាន់លានដុល្លារអាមេរិក ក្នុងនោះទីផ្សារអាស៊ានជាង ១០ ពាន់លានដុល្លារ និងបណ្តាប្រទេសចំនួន៥ផ្សេងទៀត មានទឹកប្រាក់ជាង ១៤ ពាន់លានដុល្លារ។ក្រសួងពាណិជ្ជកម្មបង្ហាញរបាយការណ៍ នៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបជាង ២៤ ពាន់លានដុល្លារអាមេរិក កើនជិត ២៤ ភាគរយ ដោយក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ប្រទេស RCEP មានទឹកប្រាក់ប្រមាណជាង ៥,៦ ពាន់លានដុល្លារ កើនជិត ១២ ភាគរយ ខណៈការនាំចូលមកកម្ពុជា មានទឹកប្រាក់ជាង ១៨ ពាន់លានដុល្លារ កើន ២៨ ភាគរយ បើធៀបរយៈពេលដូចគ្នានិង ឆ្នាំ២០២៥។ចំណែកការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអាស៊ាន ដែលជាសមាជិក RCEP (ចំនួន១០ប្រទេស), ការដោះដូរ ពាណិជ្ជកម្មនៅក្នុងរយៈពេល ៦ ខែនេះដែរ មានទំហំទឹកប្រាក់ប្រមាណជាង ១០ ពាន់លានដុល្លារ កើនឡើងជិត ២២ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញ មានទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ កើនជាង ២ ភាគរយ ខណៈការនាំ​ចូលពីទីផ្សារអាស៊ានមក កម្ពុជា មានទឹកប្រាក់ជាង ៧ ពាន់លានដុល្លារ កើនប្រមាណ ៣៣ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ដោយឡែកការធ្វើពាណិជ្ជកម្មជាមួយប្រទេសដែលជាសមាជិក RCEP ចំនួន៥ផ្សេងទៀតរួមមាន៖ កម្ពុជា-ចិន មានទឹកប្រាក់ ជាង ១១,៦ ពាន់លានដុល្លារ កើនឡើងជាង ៥១ ភាគរយ, កម្ពុជា-ជប៉ុន ជាង ១,៦ ពាន់លានដុល្លារ កើនជិត ១៧ ភាគរយ, កម្ពុជា-កូរ៉េខាងត្បូង ជិត ៦០០ លានដុល្លារ កើនជិត ៣៧ ភាគរយ, កម្ពុជា-អូស្រា្តលី ជាង ៤៣៥ លានដុល្លារ កើន ៥១ ភាគរយ និងកម្ពុជា- នូវែលសេឡង់ មានទឹកប្រាក់ជាង ៣១ លានដុល្លារ កើនឡើង ២៨ ភាគរយ ធៀបរយៈពេលដូចគ្នានិងមុន។សូមបញ្ជាក់ថា ក្រៅពីការធ្វើពាណិជ្ជកម្មជាមួយ RCEP កម្ពុជានៅមានការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយបណ្តាប្រទេសផ្សេងៗជាច្រើន ទៀតដូចជា៖ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុបជិត ៧,៤ ពាន់លានដុល្លារ កើនជាង ៣១ ភាគរយ, កម្ពុជា-អឺរ៉ុប ជាង ៣ ពាន់លាន កើន ៨ ភាគរយ, កម្ពុជា-អង់គ្លេស ជាង ៥០៧ លានដុល្លារ ថយចុះជាង ១ ភាគរយ, កម្ពុជា-កាណាដា ជាង ៦៨១ លានដុល្លារ កើនជិត ៧ ភាគរយ, កម្ពុជា-ឥណ្ឌា ជាង ២៥៦ លានដុល្លារ កើន ៣៧ ភាគរយ, កម្ពុជា-ហុងកុង ជាង ២៤៤ លានដុល្លារ ថយចុះជាង ៥ ភាគរយ, កម្ពុជា-អារ៉ាបអីម៉ារ៉ាត់ ជាង ៦០ លានដុល្លារ កើន ២៧ ភាគរយ, និងជាមួយបណ្តាប្រទេស ផ្សេងៗទៀត មានទឹកប្រាក់ជិត ១,៨ ពាន់នដុល្លារ កើន ២៤ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន៕អត្ថបទ៖ សុន រ៉ាឌី

ចក្រភពអង់គ្លេស និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារអ្នកប្រើប្រាស់

2026/07/15 11:35:00 pm        134
ភ្នំពេញ៖ អ្នកប្រើប្រាស់ និងអាជីវកម្មនៅកម្ពុជានឹងត្រូវបានការពារកាន់តែប្រសើរឡើងពីផលិតផលមិនមានសុវត្ថិភាព ខណៈដែលចក្រ ភពអង់គ្លេស និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការដាក់ជាក់ស្តែងលើសុវត្ថិភាពផលិតផល និងការការពារអ្នកប្រើប្រាស់។លោក Graham Russell នាយកប្រតិបត្តិនៃការិយាល័យសុវត្ថិភាព និងស្តង់ដារផលិតផល (OPSS) របស់ចក្រភព អង់គ្លេស បានមកទស្សនកិច្ចនៅទីក្រុងភ្នំពេញនៅថ្ងៃទី ១៣-១៤ ខែកក្កដា ដើម្បីធ្វើការជាមួយអ្នកត្រួតពិនិត្យ អាជីវកម្ម និង ក្រុមអ្នកប្រើប្រាស់កម្ពុជា។ ដំណើរទស្សនកិច្ចនេះ រួមមានការសង្កេតមើលការត្រួតពិនិត្យឃ្លាំមើលទីផ្សារ និងការធ្វើតេស្តមន្ទីរ ពិសោធន៍ដែលធ្វើឡើងដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (DGCC) របស់ប្រទេសកម្ពុជា។ លោក Graham Russell បានមានប្រសាសន៍ថា៖ «ចក្រភពអង់គ្លេសបានចំណាយពេលរាប់ទសវត្សរ៍ក្នុងការអភិវឌ្ឍប្រព័ន្ធសុវត្ថិភាពផលិតផលដែលដំណើរការ សម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មរួមគ្នា - ហើយមេរៀនទាំងនោះមានជាប់ទាក់ទងដោយផ្ទាល់ទៅនឹងប្រទេស កម្ពុជា ខណៈដែលវាធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងទីផ្សារតំបន់ និងសកល។ បទប្បញ្ញត្តិដ៏រឹងមាំ និង គួរឱ្យទុកចិត្តទាក់ទាញការវិនិយោគ ការពារប្រជាជន និងគាំទ្រដល់កំណើនប្រកបដោយចីរភាព។ ខ្ញុំពិតជាមានការ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់និយតកររបស់ប្រទេសកម្ពុជា ហើយខ្ញុំទន្ទឹងរង់ចាំភាពជាដៃគូនេះ បន្តផ្តល់លទ្ធផលជាក់ស្តែងសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មនៅកម្ពុជា»។ សេចក្តីប្រកាសព័ត៌មាន របស់ ចក្រភពអង់គ្លេស បានផ្សាយនៅថ្ងៃទី ១៥ កក្កដានេះ បានបញ្ជាក់ថា សិក្ខាសាលាមួយដែលប្រមូលផ្តុំអង្គការរដ្ឋាភិបាល ឧស្សាហកម្ម និងអ្នកប្រើប្រាស់ បានផ្តល់ឱ្យអ្នកធ្វើគោលនយោបាយ និង អាជីវកម្មកម្ពុជានូវឱកាសដើម្បីរៀនដោយផ្ទាល់ពីបទពិសោធន៍របស់ចក្រភពអង់គ្លេសក្នុងការកសាងប្រព័ន្ធបទប្បញ្ញត្តិដែល ការពារអ្នកប្រើប្រាស់។ អ្នកចូលរួមបានរៀនពីរបៀបដែលការឃ្លាំមើលទីផ្សារ ប្រកបដោយប្រសិទ្ធភាព ដំណើរការអនុវត្តច្បាប់ច្បាស់លាស់ និងស្ថាប័នរឹងមាំអាចបង្កើតទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់ និង វិនិយោគិន។ ចក្រភពអង់គ្លេសកំពុងគាំទ្រប្រទេសកម្ពុជាក្នុងការបង្កើតនិតិវិធីប្រតិបត្តិការស្ទង់ដារសម្រាប់ការឃ្លាំមើលទីផ្សារផលិតផល ដោយផ្តល់ឱ្យអ្នកត្រួតពិនិត្យនូវការណែនាំច្បាស់លាស់ និងស៊ីសង្វាក់គ្នានៅពេលត្រួតពិនិត្យទំនិញនៅក្នុងទីផ្សារ និងហាង នានាទូទាំងប្រទេស។ ការងារនេះនឹងត្រូវបានសាកល្បង និងដាក់ឱ្យដំណើរការទៅកាន់ខេត្តនានា រួមទាំងរាជធានីភ្នំពេញ និងតំបន់ព្រំដែនសំខាន់ៗនៅពេលក្រោយក្នុងឆ្នាំ ២០២៦។ ដំណើរទស្សនកិច្ចនេះក៏បានពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នាកម្ពុជា-ចក្រភព អង់គ្លេស (JTIF) ដែលជាវេទិកាសំខាន់សម្រាប់កិច្ចសន្ទនាសេដ្ឋកិច្ចទ្វេភាគីរវាងរដ្ឋាភិបាលទាំងពីរ ដែលប្រមូលផ្តុំអ្នកធ្វើ គោលនយោបាយ និយតករ និងអាជីវកម្មរបស់ចក្រភពអង់គ្លេស និងកម្ពុជា ដើម្បីជំរុញកំណែទម្រង់ពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច។ ខណៈពេលដែលប្រទេសកម្ពុជាកំពុងរៀបចំខ្លួនសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបំផុតនៅឆ្នាំ ២០២៩ និង បន្តធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងពាណិជ្ជកម្មក្នុងតំបន់ និងសកល ក្របខ័ណ្ឌសុវត្ថិភាពផលិតផលដ៏រឹងមាំ គឺមានសារៈសំខាន់កាន់តែខ្លាំងឡើង ទាំងដើម្បីការពារអ្នកប្រើប្រាស់ និងគាំទ្រដល់អាជីវកម្មដែលប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិ៕

បណ្តេញជនជាតិវៀតណាមចំនួន ១៩នាក់ ចេញពីកម្ពុជាពាក់ ព័ន្ធករណីលួចស្នាក់នៅខុសច្បាប់

2026/07/15 11:30:50 pm        137
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្ត នីតិវិធី ធ្វើការ បណ្តេញ ជនជាតិវៀតណាម សរុបចំនួន ១៩នាក់ ស្រី០៨នាក់ ពាក់ ព័ន្ធករណីលួចស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន អត់ប្រថាប់ត្រា ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី (ខេត្តព្រៃវែង)នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ។អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

សម្ដេចធិបតី បន្តជួបប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CRCC របស់ចិនក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

2026/07/15 11:25:36 pm        162
នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តជួបជួបជាមួយ លោក Dai Hegen ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន China Railway Construction Corporation (CRCC) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្រុមហ៊ុន CRCC គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្ម ដ៏ធំបំផុតមួយរបស់ប្រទេសចិន និងនៅលើពិភពលោក។ ធ្វើប្រតិបត្តិការអាជីវកម្ម គ្របដណ្តប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដូចជា សាងសង់ផ្លូវរថភ្លើងល្បឿនលឿន, ផ្លូវល្បឿនលឿន, ស្ពាន, ផ្លូវក្រោមដី, ប្រព័ន្ធរថភ្លើងក្រោមដី និងកំពង់ផែ។ ផ្តល់សេវាកម្មប្រឹក្សាយោបល់ និងរចនាប្លង់បច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំងការផលិតគ្រឿងចក្រធុនធ្ងន់សម្រាប់សាងសង់ ដូចជាម៉ាស៊ីនខួងផ្លូវក្រោមដីខ្នាតយក្ស និងបរិក្ខារផ្លូវរថភ្លើង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM