ផ្លូវជនបទ២គម្រោងក្នុងខេត្តសៀមរាប ស្ថាបនាប្រកបដោយគុណភាព បម្រើដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មផ្សេងៗ
សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានគណបក្សសហភាព សាមគ្គីភាព និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីសហប្រតិបត្តិការ
ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៊ី ចុះយកព័ត៌មានដោយផ្ទាល់នៅទីតាំងជំរុំភៀសសឹក វត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ
អ្នកនាំពាក្យក្រសួងការពារជាតិ៖កម្ពុជាមិនបានប្រើប្រាស់ នឹងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ​ហើយនៅតែប្តេជ្ញាអនុវត្តតាមអនុសញ្ញាអូតាវ៉ា និងបទឈប់បាញ់

ព័ត៌មានជាតិ

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មគាំទ្រគម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិផល ក្នុងទិសដៅធ្វើពិពិធកម្មទីផ្សារសម្រាប់កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ

2025/08/18 05:05:05 pm        98
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូ ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd. និងក្រុមហ៊ុន Zhongbao (Cambodia) Food Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីបច្ចុប្បន្នភាពនៃការកែច្នៃនិងការនាំចេញផលិតផលកសិផលកម្ពុជា និងស្នើសុំការគាំទ្របន្ថែមពីក្រសួងពាណិជ្ជកម្មលើគម្រោងរបស់ក្រុមហ៊ុនក្នុងការពង្រីករោងចក្រកែច្នៃ និងការចុះអនុស្សារណៈនៃការយោគយល់គ្នាលើការទិញ-លក់ដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុនទាំងពីរ ដែលបានចូលជួបពិភាក្សាការងារ និងរាយការណ៍អំពីបច្ចុប្បន្នភាពនៃដំណើរការផលិតកម្ម ការពង្រីករោងចក្រ ការប្រមូលទិញកសិផលផ្លែឈើ ក៏ដូចជាទិសដៅទីផ្សារសក្តានុពលក្នុងនាំចេញផលិតផលកសិផល និងជាពិសេសដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញអំពីការគាំទ្រសម្រាប់គម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិផលខាងលើ ដែលនេះជាការចូលរួមចំណែកមួយជាមួយរដ្ឋាភិបាល ក្នុងទិសដៅធ្វើពិពិធកម្មទីផ្សារសម្រាប់កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ លោកជំទាវរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមពាក់ព័ន្ធនឹងទីផ្សារសក្តានុពលផ្សេងទៀត ដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ក៏ដូចជាចែករំលែកអំពីគោលនយោបាយពាណិជ្ជកម្ម កិច្ចសម្រួលពាណិជ្ជកម្ម ការលើកទឹកចិត្តនិងយន្តការគាំទ្រផ្សេងទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ សំដៅលើកកម្ពស់សមត្ថភាពក្នុងការផលិតនិងកែច្នៃ និងភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសមត្ថភាពអ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញ សំដៅជំរុញការនាំចេញ បង្កើនចំណែកទីផ្សារ និងកិត្យានុភាពរបស់កម្ពុជាលើទីផ្សារអន្តរជាតិ៕

ឯកឧត្តម ហេង រតនា៖គ្រាប់មីនបើសិននៅជាប់គន្លឹះ ទោះបីជាដើរជាន់យ៉ាងណាក៏មិនផ្ទុះដែរ

2025/08/18 04:58:55 pm        185
ភ្នំពេញ ៖បន្ទាប់ពីប្រទេសថៃបានយកគ្រាប់មីនទៅតាំងបង្ហាញឱ្យគណប្រតិភូចំនួន៣៣ប្រទេស និងដៃគូមួយចំនួនទៀតពិនិត្យមើល កាលពីពេលថ្មីៗនេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានអះអាងថា គ្រាប់មីនដែលថៃយកមកតាំងបង្ហាញនោះ ភាគច្រើននៅមានសល់គន្លឹះ ដែលនោះជាមីនថ្មី មិនមែនជាគ្រាប់មីនយកចេញពីចំការមីននោះទេ។ ការថ្លែងរបស់ឯកឧត្តមយ៉ាងដូច្នេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីជំហរកម្ពុជាក្នុងការប្រយុទ្ឋប្រឆាំងនឹងគ្រាប់មីន «កម្ពុជាស្រលាញ់សន្តិភាព» ដែលរៀបចំឡើងដោយអាជ្ញាធរមីន នៅព្រឹកថ្ងៃទី១៨ខែសីហានេះ។ នៅក្នុងឱកាសនោះ ឯកឧត្តមបន្តថា គ្រាប់មីនបើសិននៅជាប់គន្លឹះ ទោះបីជាដើរជាន់យ៉ាងណាក៏មិនផ្ទុះនោះដែរ ហើយបើកងទ័ពគេដាក់មែន គឺគេដកគន្លឹះចេញ ដើម្បីដាក់ឱ្យផ្ទុះហើយ បើដាក់មិនឱ្យផ្ទុះដដែល មិនដឹងជាដាក់ធ្វើអីនោះទេ។ លើសពីនេះ ឯកឧត្តមបានគូសបញ្ជាក់ថា មីនប្រភេទ PMN-2ដែលប្រទេសថៃដាក់បង្ហាញនោះ គឺផលិតនៅទស្សន៍វត្ស ឆ្នាំ១៩៧០ ហើយប្រភេទមីននេះ ធ្លាប់បាននាំចូលក្នុងប្រទេសកម្ពុជានៅទស្សន៍វត្សឆ្នាំ១៩៨០ ហើយក្រោយពីប្រទេសកម្ពុជាទទួលបានសន្តិភាព ក៏បានកម្ទេចចេញពីក្នុងស្តុកអស់តាំងពីឆ្នាំ១៩៩០មកម្លេះ ហើយក៏មានអន្តរជាតិបានមកត្រួតពិនិត្យច្បាស់លាស់ផងដែរ៕​ជាការកត់សំគាល់ ជារឿយៗកងទ័ពថៃតែងចោទប្រកាន់កម្ពុជាដោយមិនបានផ្តល់ភស្តុតាងជាក់លាក់ ឬរបាយការណ៍នៃការស៊ើបអង្កេតពិតប្រាកដនោះឡើយ ដែលប្រទេសថៃបានយកបញ្ហាមីនធ្វើនយោបាយ ចោទប្រកាន់ម្តងហើយម្តងទៀត ដើម្បីជាលេសប្រើកម្លាំងយោធាឈ្លានពានកម្ពុជា។ យ៉ាងណាក្តី ដើម្បីទប់ទល់នឹងការចោទប្រកាន់នេះ អាជ្ញាធរមីន និងក្រសួងការបទេសកម្ពុជាជាដើមនោះ តែងតែចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតប និងផ្ញើលិខិតទៅប្រធានអនុសញ្ញាអូតាវ៉ាដើម្បីបញ្ជាក់ពីការពិត។អត្ថបទ៖ទូច សោភ័ណ

រដ្ឋបាលក្រុងស្វាយរៀងនាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនវីរកងទ័ពនៅសមរភូមិជួរមុខនិងជនភៀសសឹក

2025/08/18 04:48:16 pm        75
ស្វាយរៀង ៖ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដែលប្រមូលបានពីសប្បុរសជន ក្នុង និងក្រៅខេត្ត ត្រូវបានរដ្ឋ បាលក្រុងស្វាយរៀង ដឹកនាំដោយលោក យូ ប៊ុន្នី ប្រធានក្រុមប្រឹក្សាក្រុង និងលោក ណុប ចំរើន អភិបាលក្រុង នាំយកទៅ ផ្តល់ជូនដល់វីរកងទ័ពនៅសមរភូមិជួរមុខ និងជនភៀសសឹក កាលពីថ្ងៃចុងសប្តាហ៍មុននេះ ។​លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានបញ្ជាក់ថា អំណោយដែលរដ្ឋបាលក្រុងនាំយកទៅចែកផ្ដល់ជូន ដល់វីរកងទ័ពឈរជើងការពារសមរភូមិជួរមុខ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នេះ ជាអំណោយ លើកទី៣ បន្ទាប់ពីរដ្ឋបាលក្រុងបានទទួលអំណោយពីព្រះសង្ឃ និងសប្បុរសជន។ក្នុងនាមរដ្ឋបាលក្រុងស្វាយរៀង លោកបានថ្លែងនូវព្រះអំណរគុណ និងសូមគោរពថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ចំ ពោះព្រះតេជគុណ សម្ដេចទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ពុកម៉ែ អ៊ំមាមីង បងប្អូន អាជីវករ និងពលរដ្ឋទាំង អស់ ដែលមានសទ្ធា ទឹកចិត្តជ្រះថ្លា ប្រកបដោយឆន្ទៈ មនសិការ ស្នេហាជាតិ មាតុភូមិ ក្រោមការដឹកនាំរបស់សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ពិសេសអំ ណោយទាំងអស់ បានបរិច្ចាគចេញពីទឹកចិត្តស្មោះស្ម័គ្រ និងការគោរពគាំទ្រចំពោះបងប្អូនវីរកងទ័ពដ៏អង់អាចក្លាហានរបស់ យើង ដែលយកអាយុជីវិត ឈរជើង នៅតាមតំបន់ព្រំដែន ក្នុងការការពារដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា ៕អត្ថបទ ៖ ភា សារិទ្ធ

ឯកឧត្តមបណ្ឌិត ងី មានហេង បន្តអំពាវនាវបងប្អូនប្រជាពលរដ្ឋរួមគ្នាលុបបំបាត់ជម្រកមូសខ្លា

2025/08/18 04:32:25 pm        77
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាលុបបំបាត់ជម្រកមូសខ្លា ប្រមាណ ១៥០ ម៉ែត្រ ជុំវិញលំនៅដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។​ឯកឧត្តម បណ្ឌិត ងី មានហេង បន្តថា ជំងឺគ្រុនឈាម គឺជាជំងឺមួយដែលមនុស្សត្រូវប្រុងប្រយ័ត្នក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ។ ជំងឺនេះអាចគំរាមកំហែងដល់អាយុជីវិត។ ដូច្នេះមិនចម្លែកទេដែលក្នុងមួយឆ្នាំៗមានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាម។ ដូច្នេះត្រូវដឹងពីជំងឺ និងការពារបានត្រឹមត្រូវ។ ទន្ទឹមនឹងនោះក្រុមការងារមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ តែងតែចុះផ្សព្វផ្សាយអប់រំ លុបបំបាត់ជម្រកមូសខ្លា តាមសហគមន៍ងាយរងគ្រោះ ដោយធ្វើដំណើរដើរពីផ្ទះមួយ ទៅផ្ទះមួយ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងរដ្ឋបាលខណ្ឌនានា នៅជាយរាជធានីភ្នំពេញ ដែលមិនឋិតនៅកណ្តាលក្រុង ជាប្រចាំ ក្រៅពីនោះក៏មានសារអប់រំសុខភាព ដែលមានដាក់តាំងនៅតាមមណ្ឌលសុខភាពទាំង៤៣កន្លែង និងមនី្ទរពេទ្យបង្អែកនានានៅទូទាំងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ និងលុបបំបាត់ជម្រកមូសខ្លា។ ក្នុងនាមប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ឯកឧត្តម បណ្ឌិត ងី មានហេង សូមអំពាវនាវប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា។ ទឹកដក់ជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀង ជាជម្រកមូសខ្លា)។ យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៏របស់យើង ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លា ជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាម មិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ មូសខ្លាមិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ។ មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោ និងកែវជ័រ ដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង។ ការដាក់អាបេតក្នុងពាង និងអាងទឹក ដើម្បីសម្លាប់ដង្កូវទឹក ជាការរួមចំណែកទប់ស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ គ្មានជម្រកមូសខ្លា គ្មានការចំលងជំងឺគ្រុនឈាម។ កូនចៅយើងនឹងចៀសផុតពីជំងឺគ្រុនឈាម បើយើងលុបបំបាត់ជម្រកមូសខ្លាអស់ពីសហគមន៍។​សូមបញ្ជាក់ផងដែរថា ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី រួមជាមួយនិងអាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌ និងមន្រី្តសុខាភិបាល ត្រូវចុះធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស និងផ្សព្វផ្សាយអប់រំ លុបបំបាត់ជម្រកមូសខ្លា នៅតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ សាលារៀន វត្តអារាម ជាពិសេសកន្លែងដែលជាជម្រកមូស ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានធ្វើជាគំរូល្អ ក្នុងការប្រយុទ្ធទប់ស្កាត់ នឹងជំងឺគ្រុនឈាម និងសូមជំរុញលើទឹកចិត្តដល់អាជ្ញាធរ ខេត្ត មន្ទីរសុខាភិបាលទាំងអស់ ត្រូវបន្តចុះធ្វើការអប់រំសុខភាព បង្កើនការចូលរួមរបស់សហគមន៍ ចុះបាញ់ថ្នាំសម្លាប់មូស និងការលុបបំបាត់ជម្រកសត្វមូស និងបន្តជំរុញដល់ប្រជាជន នៅតាមសហគមន៍អនុវត្តវិធានការបង្ការជំងឺគ្រុនឈាម៕អត្ថបទ រដ្ឋា 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជួបសំណេះសំណាល និងរៀបចំសាងសង់ផ្ទះ ព្រមទាំងប្រគល់ម៉ូតូជូនវីរកងទ័ពនៅជួរមុខ ផុន សុធា នៅភូមិរាយប៉ាយកណ្តាល ស្រុកកងមាស

2025/08/18 04:11:15 pm        296
កំពង់ចាម៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមក្នុងពិធីសំណេះសំណាល និង​រៀបចំសាងសង់ផ្ទះ ព្រមទាំងប្រគល់ម៉ូតូជូនវីរកងទ័ពនៅជួរមុខ ផុន សុធា នៅភូមិរាយប៉ាយ​កណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារចុះមូលដ្ឋានស្រុកកងមាស ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាល​ស្រុក អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ ក្រុមគ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋនៃឃុំរាយប៉ាយ។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ពិធីជួបជុំគ្នានេះ មិន​មែន​គ្រាន់តែជាការបង្ហាញពីសាមគ្គីភាពនោះទេ តែជាការបង្ហាញនូវស្មារតីស្នេហាជាតិ និង​ការ​ដឹង​គុណ​យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពរបស់យើង ដែលបានលះបង់កម្លាំងកាយចិត្ត ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ ដើម្បីការពារជាតិមាតុភូមិយើង ក្នុងគោលដៅធានាបាននូវសន្តិសុខ និងសុវត្ថិភាព​សម្រាប់​យើង​ទាំងអស់គ្នា ដូច្នេះ ក្នុងនាមយើងជាអ្នកសមរភូមិក្រោយ យើងត្រូវមាន​កាតព្វ​កិច្ច​ជួយ​គាំទ្រ និងផ្តល់កម្លាំងចិត្តដល់ពួកគាត់បន្ថែមតាមលទ្ធភាពរបស់យើងរៀងៗខ្លួន។តាងនាម​ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះ​ជួយ​មូល​ដ្ឋាន​ខេត្ត​កំពង់ចាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រុមកា​រ​ងារ​ចុះ​មូល​ដ្ឋានឃុំរាយប៉ាយ ដែលបានជួយឧបត្ថម្ភម៉ូតូ និងសាងសង់ផ្ទះ ព្រមទាំង​គ្រឿង​បរិក្ខារ​មួយ​ចំនួន​ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពនៅជួរមុខ ផុន សុធា ដើម្បីជាការដឹងគុណដល់ការលះ​បង់​របស់​គាត់សម្រាប់ប្រទេសជាតិ ដោយទាំងនេះបានឆ្លុះបញ្ចាំងពីទឹកចិត្តសប្បុរសធម៌ និង​ការ​យក​ចិត្ត​ទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសក្រុមការងារចុះជួយស្រុកកងមាស ដែល​ជា​ការ​លើក​ទឹក​ចិត្តដ៏សំខាន់សម្រាប់កងទ័ព ឱ្យកាន់តែមានកម្លាំងចិត្តបន្ត​បេសកកម្ម​របស់​ខ្លួន​ដោយ​ភាព​ក្លាហាន និងជំនឿជាក់ ហើយក៏ជាគំរូមួយដែលបង្ហាញថា អ្នកសមរភូមិក្រោយតែងតែគិតគូរ និង​នៅ​ជា​មួយសមរភូមិជួរមុខជានិច្ច៕

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កម្ពុជាកំពុងធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិឱ្យមានលក្ខណៈទូលំទូលាយ និងចាប់យកទីផ្សារទេសចរណ៍មូស្លីម

2025/08/18 04:02:42 pm        165
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការទទួលបដិសណ្ឋារកិច្ចទេសចរណ៍មូស្លីម និងស្តង់ដាមូស្លីមហ្រ្វែនលីកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាព ចែករំលែកចំណេះដឹង និងបញ្ជ្រាបការយល់ដឹង ដល់ប្រតិបត្តិករក្នុងឧស្សាហកម្មទេសចរណ៍ វិស័យឯកជន និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ អំពីការត្រៀមខ្លួន និងរៀបចំគោលដៅមូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម សំដៅជំរុញកំណើនទេសចរណ៍មូស្លីម ដែលជាតម្លៃបន្ថែមខ្ពស់ក្នុងវិស័យទេសចរណ៍ ស្របតាមផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម(២០២៣-២០២៧)។ក្នុងពិធីបើកដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម អ៊ុមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក លោកស្រី តំណាងក្រសួង ស្ថាប័ន, តំណាងមន្ទីរទេសចរណ៍រាជធានី ខេត្ត, តំណាងសមាគមទេសចរណ៍, វិស័យឯកជន, តំណាងពីគណៈអ៊ីមាំ រាជធានីភ្នំពេញ ព្រមទាំងលោក លោកស្រី សិក្ខាកាមទាំងអស់សរុបចំនួន ២៣៨នាក់។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា បើយោងតាមរបាយការណ៍របស់ Global Muslim Travel Index បានបង្ហាញថាចំនួនទេសចរមូស្លីម បានធ្វើដំណើរទូទាំងសកលលោកមានប្រមាណ ១៧៦លាននាក់ នៅឆ្នាំ២០២៤ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង១០% បើធៀបនឹងមុនពេលកូវីដ-១៩ ព្រមទាំងរំពឹងថានឹងបន្តកើនឡើងប្រមាណ ១៨៦លាននាក់ នៅឆ្នាំ២០២៥។កត្តាទាំងនេះ បានបង្ហាញឱ្យឃើញពីកាលានុវត្តភាពកាន់តែប្រសើរឡើងសម្រាប់កម្ពុជាក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ និងរីកចម្រើនប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការចាប់យកទីផ្សារទេសចរណ៍មូស្លីម មកបំពេញបន្ថែមទីផ្សារអន្តរជាតិដែលមានស្រាប់។ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា បន្ទាប់ពីការដាក់ចេញផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម (២០២៣-២០២៧) ដែលជាត្រីវិស័យដ៏សំខាន់ក្នុងការទាក់ទាញទេសចរណ៍ ស្តង់ដាមូស្លីមហ្រ្វែនលី គឺជាយន្តតូបករណ៍មួយដ៏សំខាន់ដែលបង្ហាញឱ្យឃើញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំគោលដៅទេសចរណ៍មូស្លីម មូលដ្ឋានអាជីវកម្មទេសចរណ៍មូស្លីម និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូនទេសចរមូស្លីម។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចនូវអនុសាសន៍គន្លឹះមួយចំនួនចំពោះក្រុមការងារទេសចរណ៍មូស្លីម ដោយឱ្យពន្លឿនការរៀបចំសៀវភៅមូស្លីមហ្វ្រែនលីកម្ពុជា ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការងារបដិសណ្ឋារកិច្ចទេសចរមូស្លីម ពិសេសបន្តនិងពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធដើម្បីរៀបចំវគ្គបណ្តុះបណ្តាលនេះជាបន្តបន្ទាប់ ជំរុញមូលដ្ឋានអាជីវកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទទួលបានការយល់ដឹងបន្ថែមទៀត អំពីការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីមនិងស្តង់ដាមូស្លីមហ្វ្រែនលីកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់សូមបន្តពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យមានគុណភាពកាន់តែល្អប្រសើរឡើងជាលំដាប់ ជាមួយការរក្សាបាននូវថ្លៃសមរម្យ និងពិនិត្យលទ្ធភាពបញ្ចូលសម្បទាគ្រប់គ្រាន់ក្នុងការទទួលទេសចរណ៍មូស្លីម ដែលជាតម្លៃបន្ថែមនៃការផ្តល់សេវាកម្មរបស់ខ្លួន។

គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះព្យាបាលជំងឺជូនបងប្អូនជនភៀសសឹកតាមបន្ទាត់ព្រំដែន ក្នុងខេត្តឧត្តរមានជ័យ

2025/08/18 03:52:50 pm        177
ឧត្ដរមានជ័យ ៖ ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរសាមគ្គី ខ្មែរឈ្នះគ្រប់ស្ថានភាព ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់កណ្តាល ចំនួន៧១នាក់ បានចុះអប់រំសុខភាព ពិនិត្យ ព្យាបាលជំងឺ ចែកថ្នាំ និងស្បៀងអាហារ ជូនដល់បងប្អូនជនភៀសសឹក ដែលផ្ទុះអាវុធតាមបន្ទាត់ព្រំដែន និងផ្តល់សេវាដោយឥតគិតថ្លៃ នៅក្នុងខេត្តឧត្តរមានជ័យ។​ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននាំយកសម្ភារៈបរិក្ខារថ្នាំពេទ្យ និងស្បៀងអាហារមួយចំនួន ដែលជាអំណោយដ៏ថ្ងៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តឧត្តរមានជ័យ រដ្ឋបាលខេត្តឧត្តរមានជ័យ មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរដែលពាក់ព័ន្ធ បានចុះអប់រំសុខភាព ពិនិត្យព្យាបាលជំងឺ ចែកថ្នាំ និងស្បៀងអាហារ ជូនដល់ជនភៀសសឹកដែលផ្ទុះអាវុធតាមបន្ទាត់ព្រំដែន និងផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួន ៤,៣១៩នាក់ (បួនពាន់បីរយដប់ប្រាំបួននាក់) ស្រី២,៦៨៦នាក់ (ពីរពាន់ប្រាំមួយរយប៉ែតសិបប្រាំមួយនាក់)។ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១ រហួតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ជាមួយគ្នានេះដែរឯកឧត្តម លេង ផាលី ក៏បានផ្ដាំផ្ញើរសួរសុខទុកពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ជាពិសេសកងទ័ពអាវសរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅប្រកៀកស្មាជាមួយវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គ្រប់គ្រាលំបាក។ ជាពិសេសក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមក្នុងចលនាសង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។ ទន្ទឹមគ្នានោះដែរតាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយ សមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់សង្គមជាតិ។ឯកឧត្តម ប្រធានប្រតិបតិ្ត បានបន្ថែមទៀតថា ការចូលរួមសកម្មភាពបម្រើសង្គម ជាការរៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ ក្នុងរយៈពេល ១៣ឆ្នាំ ឈានចូល ១៤ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៤ សីហា ឆ្នាំ២០២៥) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិកសមាជិកាចំនួន២៧,០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ១៨,៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិប នាក់) ដែលមាន ២៨ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និង សាកលវិទ្យាល័យ ចំនួន ៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន២,២៣១លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣,៣៥៥,៧៦៧នាក់ (ដប់បីលាន សាមសិបប្រាំម៉ឺន ប្រាំពាន់ប្រាំពីររយហុកសិបប្រាំពីរ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៨៥៥,២៥៣នាក់ (ប្រាំមួយលាន ប៉ែតសិបប្រាំម៉ឺន ប្រាំពាន់ពីររយហាសិបបី នាក់) គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ច្រើនជាងចំនួន ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៥៧៧,៧៦០នាក់ (ដប់ប្រាំពីរលានហាសិបប្រាំពីរម៉ឺនប្រាំពីរពាន់ប្រាំពីររយហុកសិប នាក់) ធៀបនឹងឆ្នាំ២០២៥ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦៧,៧៨៨,៣៥០ដុល្លារ (ប្រាំមួយរយហុកសិបប្រាំពីរលាន ចិតសិបប្រាំបីម៉ឺន ប្រាំបីពាន់បីរយហាសិប ដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស)ក្នុង ២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ឯកឧត្តម លេង ផាលី បានបញ្ជាក់ទៀតថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ  និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។ បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ ដូចសព្វមួយដង ប្រជាពលរដ្ឋពិតជាមានក្តីរំភើបកក់ក្តៅឥតឧបមា គោរពថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ សម្តេចតេជោ ហ៊ុន សែន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងការជួយសកម្មភាពមនុស្សធម៌នេះជូនដល់ប្រជាពលរដ្ឋជារៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកក្នុងគ្រប់កាលៈទេសៈ។ យើងនាំគ្នារួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងបុព្វហេតុជាតិនិងមាតុភូមិរបស់យើង ជាពិសេសការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនគឺនាំអោយមានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ រដ្ឋា 

ដើមឈើអាយុកាលចន្លោះពី ១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយ​រកឃើញ​នៅ​ស្រុកសេសាន ខេត្តស្ទឹងត្រែង​

2025/08/18 03:48:41 pm        304
ដើមឈើថ្មមួយដើម ដែលមានអាយុកាលចន្លោះពី ១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយ​រក​ឃើញ​​នៅភូមិកាតូត ឃុំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើតាមការវាយតម្លៃរបស់ លោក លឹម វណ្ណច័ន្ទ មន្ត្រីជំនាញ និងជាប្រធានការិយល័យបេតិកភណ្ឌវប្បធម៌ នៃ​នាយកដ្ឋាន​តំបន់​បេតិក​​ភណ្ឌ​អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន។ តាមរយៈកិច្ចសហការចូលរួមពីរដ្ឋបាលស្រុកសេសាន មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង និងអ្នកជំនាញក្រសួងបរិស្ថាន បានធ្វើកំណាយស្រាវជ្រាវដើមឈើថ្មនេះ ដែល​ជា​លទ្ធផល​បឋម កំណាយបានប្រវែង១៧.៥ម៉ែត្រ។ អ្នកជំនាញ គូសបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់​ដើម​ឈើ​ថ្ម អាចមានប្រវែងប្រហែល៣០ម៉ែត្រ ឬ វែងជាងនេះ ដោយកំណាយមិនទាន់រួច។ ដើម​ឈើ​នេះ​កប់ក្នុងស្រទាប់ដីឥដ្ឋ និងថ្មបាយក្រៀម។ ទាក់ទឹងនឹង​កិច្ច​ការងារ​កំណាយ​ដែរ​នេះ​បាន​ឱ្យដឹ​ង​ថា នៅមិនទាន់ចប់នៅឡើយទេ ដែលនឹងបន្តធ្វើនៅឆ្នាំក្រោយទៀត។ ទីតាំងដើមឈើថ្មនេះ នឹងរៀបចំ​ទៅ​ជា​កន្លែង​ទេសចរណ៍​របស់​សហគមន៍​ជនជាតិ​ដើម​ព្រៅ​ផង​ដែរ​៕

រាជរដ្ឋាភិបាលកំពុងពង្រីកកម្លាំងផលិត កាត់បន្ថយការនាំចូល ដើម្បីផ្គត់ផ្គង់ទីផ្សារ​ក្នុងស្រុក​ឱ្យ​បាន​ច្រើន

2025/08/18 03:40:39 pm        319
រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានកំពុងបន្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជំរុញ​ពង្រីក​កម្លាំងផលិតក្នុងស្រុក កាត់បន្ថយការនាំចូល និងការកើនឡើងនៃអតិផរណា ជាពិសេស​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ដើម្បីជំរុញឱ្យកម្ពុជាមានលទ្ធភាពកាន់តែច្រើន​សម្រាប់​ផ្គត់​ផ្គង់​ទី​ផ្សារ​ក្នុង​ស្រុក។ជុំវិញការរបង្កើនបរិយាបន្ន នៃកំណើនសេដ្ឋកិច្ចនេះ រាជរដ្ឋាភិបាលបាន​ដាក់​ចេញ​កញ្ចប់​វិធានការ​អន្តរាគមន៍​សង្គម-សេដ្ឋកិច្ច ក្នុងគោលដៅដោះស្រាយនូវផលប៉ះពាល់ផ្សេងៗ ក្នុងគ្រាមានវិបត្តិ ការ​កើន​ឡើង​ នៃអតិផរណា និងគ្រោះអាសន្នដែលបង្កផលប៉ះពាល់ ដល់ជីវភាពប្រជាជន ជា​ពិសេស​គ្រួសារ​ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះ និងងាយរងហានិភ័យ ដើម្បី​លើក​កម្ពស់​សុខុមាល​ភាព​សង្គម, ការបង្កើនការងារជូនប្រជាជន ជំរុញពិពិធកម្មសេដ្ឋកិច្ច និងការលើក​កម្ពស់​ឧត្តម​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុ​ជាជាដើម។ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងផងដែរថា ជុំវិញ​ប្រព័ន្ធ​ស្បៀង​បម្រុង​នេះ ឃើញថា តាំងពីរាជរដ្ឋាភិបាលចាស់ ដែលដឹកនាំដោយ​សម្តេច​អគ្គ​ម​ហា​សេនា​បតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធាន ព្រឹទ្ធសភា និងរហូតមក​ដល់​បច្ចុប្បន្ន​ដែល​ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​សម្តេចបានកំពុងបន្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា ឱ្យមានភាពកាន់តែប្រសើរ ប្រកប​ដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសជុំវិញ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ឃើញថា រាជ​រដ្ឋា​ភិបាល​បាន​និងកំពុងជំរុញពង្រីកកម្លាំង​ផលិតក្នុងស្រុកឱ្យបានកាន់តែខ្លាំងក្លា កាត់បន្ថយ​ការ​នាំចូល ជំរុញបង្កើនកម្លាំងផលិតក្នុងស្រុក។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា បាននិង​កំពុង​បន្ត​កែ​លម្អ​ប្រព័ន្ធ​ស្បៀង​ប​ម្រុង​កម្ពុជា ឱ្យមានលទ្ធភាពកាន់ តែច្រើន និងអនុវត្តរហ័ស​ទាន់​ចិត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ ​ដើម្បីធ្វើអន្តរាគមន៍ជួយប្រជាជនក្រីក្រ និងងាយរងគ្រោះផ្នែកស្បៀង អាហារ សម្រាប់​ទ្រទ្រង់​ជីវភាព និងដើម្បីធ្វើអន្តរាគមន៍ជួយប្រជាជនក្រីក្រងាយរងគ្រោះផ្នែកគ្រាប់ពូជ ស្រូវ និង​ដំណាំ​បន្លែ សម្រាប់ ស្ដារដំណាំស្រូវ និងដំណាំបន្លែ និងបន្តផ្តល់គ្រាប់ពូជបន្លែ ដើម្បីជំរុញ​ការ​ដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារទ្រង់ទ្រាយធំ សម្រាប់ធានា សន្តិសុខស្បៀង និងអាហារូបត្ថម្ភគ្រួសារ និង​សម្រាប់​រួម​ចំណែកក្នុងការធ្វើពិពិធកម្មផលិតផល និងចំណូល ។ចំណែកការនាំចេញកសិផលវិញ ឃើញថា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ, កម្ពុជា​បាន​នាំ​ចេញ​ធញ្ញ​ជាតិ មានទឹកប្រាក់ជាង ១ ពាន់ដុល្លារ, គ្រាប់ឈើ គ្រាប់ផ្លែឈើ និងសម្បកឈើ ជាង១ ពាន់​ដុល្លារ, បន្លែ ឫស និងមើម ៤៥០ លានដុល្លារ, កៅស៊ូ និងផលិតផល ធ្វើពីកៅស៊ូ មាន​ទឹក​ប្រាក់​ជាង ១ពាន់ដុល្លារ ក្រៅពីនេះនៅមានផលិតផលជាច្រើនទៀតដែលកម្ពុជាបាននាំចេញ៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម វង សូត អនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន ប្រធានវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រចិន ចូលជួបសម្តែងការគួរសម

2025/08/18 02:35:34 pm        207
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដាវី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន (Hu Rongen) នាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។ឯកឧត្តម វង សូត បានស្វាគមន៍ចំពោះគណៈប្រតិភូនៃវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្រចិន ព្រមទាំងបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែគាំទ្រកម្ពុជា តាំងពីដំណាក់កាលស្វែងរកសន្តិភាព រហូតដល់បច្ចុប្បន្ន ជាពិសេសការគាំទ្រកម្ពុជាក្នុងការជ្រើសរើសមាគ៌ារបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តម បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រទេសចិននៅតែឈរលំដាប់ទីមួយក្នុងការវិនិយោគនៅកម្ពុជា ហើយឆ្នាំ២០២៥នេះ ជាឆ្នាំនៃទេសចរណ៍កម្ពុជា-ចិន ដោយប្រទេសទាំងពីរបាននិងកំពុងកសាងកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីគាំទ្រដល់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ឯកឧត្តម វង សូត បានជម្រាបជូនគណៈប្រតិភូចិនអំពីស្ថានភាពសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដូចជាអំណោយផលនៃវិស័យកសិកម្ម ដែលអ្នកវិនិយោគចិនមិនគួរមើលរំលង។ ឯកឧត្តម មានប្រសាសន៍បន្ថែមថា វិស័យកសិកម្មកម្ពុជានាពេលសព្វថ្ងៃនេះ មានការវិវឌ្ឍយ៉ាងល្អប្រសើរ ដោយសារមានការគាំទ្រពីមិត្តចិន ទាំងផ្នែកបច្ចេកទេស និងទីផ្សារផងដែរ។ ឯកឧត្តម បន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលចាប់អនុវត្តតាំងពីឆ្នាំ ២០២២មក បាននិងកំពុងផ្តល់អត្ថប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានសំណូមពរទៅដល់ លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន ក្នុងនាមជានាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន ជួយជ្រោមជ្រែងទាំងផ្នែកបច្ចេកទេស និងនីតិវិធីច្បាប់ ធ្វើយ៉ាងណាជួយគាំទ្រដល់ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់។ លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន មានប្រសាសន៍ថា នេះគឺជាលើកទីមួយហើយដែលលោកបំពេញទស្សនកិច្ចការងារមកកាន់កម្ពុជា ហើយលោកពិតជាស្រសាញ់ប្រទេសកម្ពុជា ដូចជាផ្ទះទីពីររបស់លោកដែរ។ លោកបានជម្រាបជូនថា លោកគឺជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យ សៀង ហៃ ហើយលោកបានបង្កើតវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្រនេះ ដើម្បីបណ្តុះបណ្តាលអ្នកច្បាប់ និងកសាងប្រព័ន្ធច្បាប់ដែលចាំបាច់ ឈានទៅគាំពារអ្នកវិនិយោគ និងបង្កើនបរិយ៉ាកាសវិនិយោគកាន់តែល្អប្រសើរ ក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែរក្រវ៉ាត់និងផ្លូវរបស់ចិន។ លោកសាស្រ្តាចារ្យ បានសន្យាថានឹងពាំនាំអនុសាសន៍របស់ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ដើម្បីជម្រាបជូនទៅដល់អ្នកវិនិយោគគិនចិន ឱ្យមកវិនិយោគនៅកម្ពុជាបន្ថែម និងប្តេជ្ញាសហការជាមួយស្ថាប័នពាក់ព័ន្ធ ដូចជាមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវន្ឍនៅកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតរបស់កម្ពុជា ដើម្បីជំរុញកិច្ចសហប្រត្តិបត្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា-ចិន ជាពិសេសគឺផ្តោតលើការកសាងផ្នែកនីតិវិធីច្បាប់ ឱ្យកាន់តែប្រសើរឡើង។ ចុងក្រោយ ឯកឧត្តម វង សូត បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការងាររបស់ លោកសាស្ត្រាចារ្យ ហ៊ូ យ៉ុងអិន និងថ្លែងអំណរគុណជាថ្មីដល់មិត្តចិន ចំពោះការគាំទ្រកម្ពុជានៅគ្រប់កាលៈទេសៈ ជាពិសេសថ្មីៗនេះ ប្រទេសចិនបានចូលរួមសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ។ ការសម្របសម្រួលនេះ គឺពិតជាបានជួយស្វែងរកសន្តិភាពវិញមកដល់កម្ពុជា ក៏ដូចជាជួយសង្គ្រោះអាយុជីវិតជនស៊ីវិលស្លូតត្រង់ជាច្រើន និងការខាតបង់សេដ្ឋកិច្ចនៃប្រទេសទាំងពីរផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកការទូត៖ អង់គ្លេស បារាំង និងអាល្លឺម៉ង់ នឹងផ្តួចផ្តើមដំណើរការដាក់ទណ្ឌកម្មរបស់ UN លើអ៊ីរ៉ង់
08/28/2025 08:08 PM
EU និងអង់គ្លេសកោះអញ្ជើញបេសកជនរុស្ស៊ី ក្រោយអគារបេសកកម្មរងខូចខាត អំឡុងការវាយប្រហារលើក្រុងគីវ
08/28/2025 08:08 PM
ប្រធានាធិបតីស្វីស ពិភាក្សាអំពីសន្តិភាព និងការកសាងឡើងវិញជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែន
08/28/2025 08:08 PM
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ចាកចេញពីអូស្ត្រាលី ក្នុងពេលមានជម្លោះផ្នែកការទូត ជុំវិញការវាយប្រហារប្រឆាំងជ្វីហ្វ
08/28/2025 07:08 PM
រុស្ស៊ី បញ្ជាក់ថា «នៅតែចាប់អារម្មណ៍» ចំពោះសន្តិភាព ប៉ុន្តែនឹងបន្តការវាយប្រហារអ៊ុយក្រែន
08/28/2025 07:08 PM
ផ្លូវជនបទ២គម្រោងក្នុងខេត្តសៀមរាប ស្ថាបនាប្រកបដោយគុណភាព បម្រើដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មផ្សេងៗ
08/28/2025 07:08 PM
ក្រុមមន្ត្រី៖ ទីក្រុងតូចៗរបស់ប៉ាគីស្ថានចំនួន ២ ប្រឈមនឹងទឹកជំនន់ដ៏មហន្តរាយ ប្រសិនបើទំនប់ទឹកទន្លេបាក់
08/28/2025 06:08 PM
ហ្ស៊កដានី ជម្លៀសកុមារឈឺកាន់តែច្រើនពីតំបន់ហ្កាហ្សា ដើម្បីយកទៅព្យាបាល
08/28/2025 06:08 PM
ផ្លូវហាយវេពីទីក្រុងដាម៉ាស ទៅទីក្រុង Sweida ត្រូវបើកឲ្យដំណើរការឡើងវិញ រយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីផ្ទុះអំពើហិង្សា
08/28/2025 06:08 PM
រដ្ឋមន្ត្រីការបរទេស៖ ហ្វីលីពីនបើកចំហ ចំពោះការពិភាក្សាជាមួយចិន អំពីសុវត្ថិភាពប្រជាជនហ្វីលីពីននៅកោះតៃវ៉ាន់
08/28/2025 06:08 PM