រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
អូស្ត្រាលីកំពុងក្លាយជាទីផ្សារល្អ សម្រាប់ការនាំជលផលកែច្នៃពីកម្ពុជាក្នុងមួយឆ្នាំៗ រាប់សិបតោន

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌ៧មករា​ រៀបចំពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៨ ឆ្នាំ២០២៥ ដែលមានក្រុមហ៊ុនចំនួន៦ក្រុមហ៊ុនចូលរួម

2025/08/27 03:15:15 pm        87
ភ្នំពេញ ៖ ក្នុងការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៥ដែលប្រើប្រាស់ថវិកាមូលនិធិសង្កាត់របស់រាជរដ្ឋាភិបាលកម្ពុជា នៅខណ្ឌ៧មករា មានក្រុមហ៊ុនចំនួន៦ក្រុមហ៊ុន បានចូលរួមដេញថ្លៃ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ នៅសាលាខណ្ឌ៧មករា។ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា មន្រ្តីជំនាញពាក់ព័ន្ធ និងលោក- លោកស្រីចៅសង្កាត់ ហើយនឹងក្រុមហ៊ុនបានចូលរួមដេញថ្លៃនៅក្នុងសង្កាត់ទាំង០៨នៃមូលដ្ឋានខណ្ឌ៧មករា។លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ក្នុងឱកាសនោះបានលើកឡើងពីសមិទ្ធផលនៃការអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង០៨សង្កាត់ ឆ្នាំ២០២៤ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា៖ ស្ថាបនាលូមេ ស្តាលូ ជួសជុលផ្លូវ ស្ថាបនា កែលំអ ដាក់ភ្លើងបំភ្លឺផ្លូវ និងរៀបការ៉ូឡានៅតាមដងផ្លូវនានា។ល។លោកអភិបាលខណ្ឌ បានបញ្ជាក់ សូមឲ្យក្រុមហ៊ុនដែលដេញថ្លៃបានក្នុងគម្រោងធ្វើការការងារឲ្យមានគុណភាព សោភ័ណ្ឌភាព ធានាបានក្នុងការដំណើរការដ្ឋាន ហើយបន្ថែមទៀតនោះ មន្រ្តីសង្កាត់តាមមូលដ្ឋាននីមួយៗ ត្រូវតាមដានត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវ មិនត្រូវមានការត្រូវរ៉ូវគ្នា ដូចពាក្យលើកឡើងថា"ចាក់ក្រាសស៉ីស្ដើង ចាក់ស្ដើងស៉ីក្រាស " នោះឡើយ។ លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា មូលដ្ឋានខណ្ឌ៧មករា ជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង០៥ក្នុងកណ្ដាលរាជធានីភ្នំពេញ។លោក ឯក ឃុនដឿន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការចូលរួមរបស់វិស័យឯកជន តាមរបៀបប្រកួតប្រជែងក្នុងការចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់នេះ មិនត្រូវមានការឃុបឃិតគ្នាក្នុងការដេញថ្លៃ ឬសន្យាអ្វីមួយក្រោយពេលដេញថ្លៃនោះទេ គឺដើម្បីកសាងសមិទ្ធិផលនានាក្នុងមូលដ្ឋានសង្កាត់ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋានតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យមានលក្ខណៈបច្ចេកទេស ស្ដងដារត្រឹមត្រូវ។ ក្រោយការដេញថ្លៃបានក្រុមហ៊ុនត្រូវគោរពនីតិវិធី កិច្ចសន្យា និងរយៈពេលកំណត់ក្នុងការអនុវត្តគម្រោង។មានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់។ ធានាសុវត្ថិភាពការដ្ឋាន សុវត្ថិភាពសាធារណៈ និងរក្សារបរិស្ថានអនាម័យ ចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោង រហូត ដល់ពេលបិទការដ្ឋាន។ជាចុងក្រោយ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ក៏បានស្នើអោយគណកម្មការគ្រប់គ្រងគម្រោងសង្កាត់ត្រូវមានការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេសគឺការពិនិត្យផ្ដល់យោបល់ដោយសរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ មានការទទួលខុសត្រូវចំពោះលទ្ធផលគម្រោង។ លោកបានបន្តទៀតថា អ្នករៀបចំលទ្ធកម្មគម្រោងមូលនិធិសង្កាត់ មិនត្រូវដេញថ្លៃបានហើយធានាថាធ្វើបាន ហើយធ្វើមិនបាន ត្រូវមានការទទួលខុសត្រូវ។ លោកបញ្ជាក់ថា ទាំងមន្រ្តី និងក្រុមហ៊ុន មានការស៊ូកប៉ានគ្នា ធ្វើឲ្យគម្រោងមិនមានលក្ខណបច្ចេកទេសត្រូវ ពេលជំនាញស្រាវជ្រាវដឹងនោះ ទាំងមន្រ្តី ត្រូវមានវិធានការច្បាប់ និងក្រុមហ៊ុន មិនវត្តមានដេញថ្លៃលើកក្រោយបន្តទៀតឡើយ៕ អត្ថបទ៖ កុម្ភៈ

ទិដ្ឋភាព​ទូទៅ​នៃ​ការពិនិត្យបញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង៖ ២៨ សីហា ២០២៥

2025/08/27 03:00:03 pm        346
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ចាំបាច់ត្រូវទៅពិនិត្យ បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់​ តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា និង​ប្លង់​បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិ​ប្រឡង ដែលត្រូវ​បាន​បិទ​នៅ​តាម​​គ្រប់​មណ្ឌល​ប្រឡង​ទូទាំង​២៥​រាជធានី-ខេត្ត នា​ព្រឹក​​នេះ​។ ក្រសួងអប់រំ យុវជន និងកីឡា​ សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

ក្រុមការងារចម្រុះខេត្តកំពង់ឆ្នាំង ផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល​ស្តីពីការបន្លាស់ទីផ្ទះទឹក​ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំចំនួន២ ក្នុងស្រុកកំពង់លែង

2025/08/27 02:51:01 pm        217
កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោក ជា សុខរិទ្ធិ អភិបាលរងខេត្ត និងលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាលស្តីពីការបន្លាស់ទីផ្ទះទឹក ដល់ប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិក្រម៉ាល់ ឃុំប្រឡាយមាស និងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះពិនិត្យមើលដំណើរការរៀបចំមណ្ឌលប្រឡងទាំង៨ក្នុងខេត្ត សំរាប់ឆ្នាំសិក្សា ២០២៤-២០២៥

2025/08/27 02:44:08 pm        67
អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះពិនិត្យមើលដំណើរការរៀបចំ​មណ្ឌល​ប្រឡង​ទាំង៨ក្នុងខេត្ត សំរាប់ឆ្នាំសិក្សា ២០២៤-២០២៥ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០២៥នេះ ក្រោមកិច្ចសហការជាមួយគណកម្មការ តាមបណ្ឌលប្រឡងនានាក្នុងខេត្តផងដែរ ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងចំពោះអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរខេត្តស្រុក និងគណៈកម្មការមេប្រយោគនៅតាម​សាលារៀននានា​ទាំង៨​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ដែលបានដំណើរការរៀបចំដោយរលូន នូវគ្រប់កិច្ចការនានាទាំងអស់ក្នុងមូលដ្ឋាន ដោយ​ធានាបាននូវរាល់កិច្ចការមួយចំនួនបានល្អប្រសើរ ដូចជាបរិវេណសាលា បន្ទប់ប្រឡងផងដែរ។ នៅថ្ងៃស្អែកនេះជាថ្ងៃដែលដំណើរការប្រឡងឈានចូលមកដល់ សូមគណកម្មការប្រឡងទាំងអស់ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីឱ្យដំណើរការនៃការប្រឡងនេះបានដោយរលូន ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនបេក្ខជនបានដោយប្រសិទ្ធិភាពខ្ពស់បំផុត។ ឯកឧត្តមបានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ គណកម្មការរៀបចំដំណើរការប្រឡងនៅតាមមណ្ឌលប្រឡងនានា ក្នុងខេត្តកំពង់ឆ្នំាំង ជាពិសេសត្រូវប្រឹងប្រែងអោយអស់លទ្ធភាព និងសមត្ថភាព យកអោយបាននូវជ័យជំនះ «អ្នកចេះគឺជាប់»។កាប្រឡងបាក់ឌុបឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ខេត្តកំពង់ឆ្នាំងមានមណ្ឌលប្រលងចំនួន៨នៅទូទាំងខេត្ត ចែកចេញជា១៩៥បន្ទប់ ស្ថិតនៅក្រុងកំពង់ឆ្នាំងចំនួន៤មណ្ឌល និងស្រុករលាប្អៀរចំនួន៤មណ្ឌល ដែលមានបេក្ខជនដាក់ពាក្យប្រឡងចំនួន៤ ៨៤៣នាក់ ក្នុងនោះស្រីចំនួន២ ៨១៦ នាក់។ ដោយឡែកថ្នាក់វិទ្យាសាស្ត្រ មាន១មណ្ឌល គឺមណ្ឌលវិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំង មានបេក្ខជន ចំនួន៩៤១នាក់ ស្រី៦២៥នាក់៕ កាំង ហុងវាស្នា

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា អញ្ជើញចុះហត្ថលេខាលើ​អនុស្សរណៈ​នៃការយោគយល់​ស្ដីពីកិច្ចសហប្រតិបត្តិការ​រវាងក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ និងក្រសួងធនធានទឹក និងឧតុនិយម

2025/08/27 02:34:42 pm        87
ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម (ធ.ទ.ឧ.) បានអញ្ជើញចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. និង ធ.ទ.ឧ. នៅទីស្តីការ ក.ប.ទ.។តាមរយៈអនុស្សរណៈនៃការយោគយល់នេះ ក.ប.ទ. នឹងជួយ ធ.ទ.ឧ. ក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិតឥតខ្សែ ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ។ សូមជម្រាបជូនថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដារលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ជាមួយគ្នានេះដែរ ថ្នាល verify របស់រាជរដ្ឋាភិបាល ក៏ត្រូវបានប្រើប្រាស់ក្នុងប្រទេសមួយចំនួនក្នុងតំបន់ ផងដែរ៕

កិច្ចប្រជុំ RBC ព្រឹកនេះយោធភូមិភាគទី៤កម្ពុជា និងភូមិភាគទី២ថៃ បានឯកភាពគ្នា១១ចំណុច ដើម្បីលើកកម្ពស់កិច្ចពិភាក្សា និងបង្កើនជំនឿទុកចិត្តគ្នា កាត់បន្ថយភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន

2025/08/27 02:26:58 pm        97
ភ្នំពេញ៖ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស៊ីសាកេត ព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ សហប្រធាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្អាង មេបញ្ជាការកងទ័ពភូមិភាគទី២ និង សហប្រធាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤។យោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងបញ្ជាការដ្ឋានកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកនេះបានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងលើកកម្ពស់កិច្ចពិភាក្សា និងបង្កើនជំនឿទុកចិត្តសំដៅកាត់បន្ថយ ភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន ដោយប្រើប្រាស់យន្តការចាំបាច់ផ្សេងៗ ដើម្បីដោះស្រាយ ភាពខុសគ្នាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព។ក្នុងស្មារតីនេះ ភាគីទាំងពីរបានឯកភាពគ្នាដូចខាងក្រោម៖១. ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តសេចក្តីសម្រេចនៃ កិច្ចប្រជុំពិសេស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។២. ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់ យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហា ដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនង បន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។៣. ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងការជៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មាន ក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងព្យាយាមបង្កើតនូវវិធានការ ជាក់ស្តែង សំដៅលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។៤. ភាគីទាំងពីរបានឯកភាពគ្នាមិនពង្រីកវិសាលភាពនិងទំហំនៃវិវាទ រួមបញ្ចូលទាំងសកម្មភាពបង្កហេតុ របស់ទាហាន ឬប្រជាជន ដែលអាចនាំឱ្យមានភាពតានតឹង ដូចជាសម្ដីអុជអាល និងសកម្មភាពរបស់ទាហាន ដែលទន្ទ្រានចូលទីតាំងរបស់ភាគីម្ខាងទៀត នៅក្រោយពេលដែលបទឈប់បាញ់ចូលជាធរមាន នៅម៉ោង ២៤:០០នាទី (ម៉ោងក្នុងស្រុក) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។៥. រាល់ការធ្វើសកម្មភាពដើម្បីធានាសុវត្ថិភាព រួមបញ្ចូលទាំងការល្បាត និងការសាងសង់ ឬការពង្រីក ហេដ្ឋារចនាសម្ព័ន្ធ ឬលេណដ្ឋាន ដែលមានលក្ខណៈការពារខ្លួនសុទ្ធសាធ និងស្ថិតនៅតែខាងខ្លួនឯងប៉ុណ្ណោះ ភាគីនីមួយៗអាចអនុវត្តទៅបាន ដោយអនុលោមពេញលេញតាមលក្ខខណ្ឌនៃបទឈប់បាញ់ដែលបានឯកភាពគ្នា ដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា និង កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ វិធានការនេះមានគោលបំណងលើកកម្ពស់បរិយាកាសនៃជំនឿទុកចិត្ត ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។៦. តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាព ដែលសម្រេចបាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយនឹងគោលបំណងរួមនៃការវិលត្រឡប់ ទៅរកប្រក្រតីភាពឡើងវិញ។៧. ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវសារៈសំខាន់ក្នុងការដោះមីនមនុស្សធម៌ និងបានឯកភាពគ្នា បញ្ជូនបញ្ហានេះ ដែលស្ថិតក្រោមអាណត្តិរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ទៅកិច្ចប្រជុំបន្ទាប់របស់ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ដូចដែលបាន ព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយ។៨. ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល (CG) ដើម្បី ពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំង ឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ ខ្លឹមសារលម្អិតនឹងត្រូវយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំ បន្ទាប់របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ ក្នុងអំឡុងពេលអន្តរកាល មុនការបង្កើត ក្រុមការងារសម្របសម្រួល (CG) មេបញ្ជាការថ្នាក់មូលដ្ឋានរបស់ភាគីទាំងពីរ រួមបញ្ចូលទាំងអង្គភាពសម្របសម្រួល ព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជា នឹងជួបគ្នាជារៀងរាល់សប្តាហ៍ ឬតាមពេលវេលាសមស្រប ដើម្បីដោះស្រាយ រាល់បញ្ហាដែលកើតមានឡើងនៅក្នុងដែននៃការទទួលខុសត្រូវរបស់ខ្លួន។៩. ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មីនូវឆន្ទៈ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងកិច្ចសហការជាមួយគ្នា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមបញ្ចូលទាំងប្រតិបត្តិការមជ្ឈមណ្ឌលហៅទូរសព្ទ (ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធ និងសកម្មភាព ឧក្រិដ្ឋកម្មឆ្លងដែនដទៃទៀត ដោយធ្វើការស្វែងរកកិច្ចសហប្រតិបត្តិការច្បាស់លាស់និងជាក់ស្តែង តាមរយៈ ក្របខ័ណ្ឌដែលមានស្រាប់។ បញ្ហាទាំងនេះស្ថិតក្រោមអាណត្តិរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) គួរតែត្រូវ យកទៅពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើឡើង នាពេលឆាប់ៗខាងមុខនេះ ដូចដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយ។១០. ភាគីទាំងពីរបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស ចំពោះការតវ៉ាទៅលើជម្លោះណាមួយដែលកើតមានឡើងតាមព្រំដែន ហើយបានយល់ព្រមបញ្ជូនបញ្ហាផ្សេងៗ ដែលមិនអាចដោះស្រាយបាននៅកម្រិតគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ទៅកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ឬយន្តការសមស្របផ្សេងទៀត តាមការព្រមព្រៀងរបស់ភាគីទាំងពីរ។១១. កាលបរិច្ឆេទនៃកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នឹងត្រូវធ្វើឡើង នៅក្នុងរយៈពេល ១ខែ ក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ឬតាមពេលវេលាសមស្រប ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

ក្រសួង​ការងារ ទទួលឧបករណ៍​បច្ចេកទេស ៤៥គ្រឿង សម្រាប់​មន្រ្តីអធិការ​កិច្ចការ​ងារប្រើប្រាស់ ដើម្បីត្រួតពិនិត្យសុវត្ថិភាព និងសុខភាពការងារ (OSH)

2025/08/27 02:25:46 pm        85
ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស(GIZ) តាមរយៈគម្រោង GIZ FABRIC Cambodia បានប្រគល់​ឧបករណ៍​បច្ចេកទេស​ចំនួន ៤៥គ្រឿង ជូនក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ សម្រាប់មន្រ្តីអធិការកិច្ច​ការងារប្រើ​ប្រាស់ ដើម្បីអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ ពេល​ចុះធ្វើអធិ​ការកិច្ច​ការ​ងារពាក់ព័ន្ធនឹងអនុលោមភាពនៃលក្ខខណ្ឌ​សុវត្ថិភាព និងសុខ​ភាព​ការ​ងារ​(OSH) នៅតាម​សហ​គ្រាស និងគ្រឹះស្ថាន។ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការ​ក្រសួង ក្រោមអធិបតីភាព​ឯកឧត្ដម សោម ចំណាន រដ្ឋលេ​ខាធិការ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដោយអញ្ជើញ​ចូលរួម​ពីថ្នាក់​ដឹកនាំ​ក្រសួង មន្ត្រី​អធិការកិច្ច​ផ្នែក​សុវត្ថិ​ភាព និង​សុខ​ភាពការ​ងារនៃនាយក​ដ្ឋានពេទ្យ​ការងារ លោក Anwer Hasso នាយក​គម្រោង GIZ FABRIC Cambodia និង​ក្រុមការងារ​សម្រប​សម្រួល​នៃ​គម្រោង GIZ FABRIC Cambodia។នាឱកាសនោះ ឯកឧត្តម សោម ចំណាន បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគម្រោង GIZ FABRIC Cambodia ដែលបន្តកិច្ចស​ហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធជា​មួយ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ទទួលបាននូវវឌ្ឍនភាព និងសមិទ្ធិផលជាច្រើន ដែលបាននិងកំពុងរួមចំណែក​ដល់ការ​ពង្រឹង​ប្រព័ន្ធ​អធិការកិច្ចការ​ងារនៅប្រទេស​កម្ពុជាឱ្យ​កាន់​តែមាន​សមត្ថ​ភាព តម្លាភាព ប្រសិទ្ធ​ភាព និង​ទទួលបាន​ការជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ឧបករណ៍បច្ចេកទេសនេះ ពិតជាមានសារ:សំខាន់ចាំបាច់ ដើម្បី​ពង្រឹង​ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ ជាពិសេសការ​ធ្វើ​ឱ្យប្រសើរ​​ឡើងនូវ​អនុលោម​ភាពលក្ខ​ខណ្ឌ​សុវត្ថិភាព និងសុខភាព​ការងាររបស់បង​ប្អូនកម្មករ​និយោជិត។សូមបញ្ជាក់ថា ឧបករណ៍បច្ចេកទេសដែលគម្រោង GIZ FABRIC Cambodia បានប្រគល់ជូនរួមមាន ឧបករណ៍វាស់កម្រិតសំឡេង (Sound Level Meter and calibrator), ឧបករណ៍វាស់កម្រិតសំឡេងរំខាន (Personal Noise Dosimeter and calibrator), ឧបករណ៍វាស់កម្រិតពន្លឺ (Lux meter), ឧបករណ៍​វាស់​បរិយា​ការណ៍​កម្តៅ (Heat index WBGT meter), ឧបករណ៍កំណត់សញ្ញាណឧស្ម័នពុលក្នុងបរិយាកាស (Gas Detector) និងឧបករ​ណ៍​ចាប់យកសារធាតុគ្រោះថ្នាក់នៅក្នុងខ្យល់ (Personal Air Sampling Pump)។ក្នុងឱកាសនោះ ប្រតិភូ GIZ FABRIC Cambodia ក៏បានអញ្ជើញទៅទស្សនកិច្ចក្រុមការងារ Call Center ដែលជាប្រព័ន្ធ Hotline ១២៩៧ ដែល​បម្រើដល់ការ​ស្វែងរក​ការ​ងារ​ធ្វើរបស់បងប្អូន ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញផងដែរ៕

លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនពលករ​ក្នុងស្រុក​ប្រាសាទ​បល្ល័ង្គចំនួន ៨៥០គ្រួសារ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ

2025/08/27 02:17:31 pm        136
នៅព្រឹកថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បេសកជនពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កបានអញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនពលករក្នុងស្រុកប្រាសាទបល្ល័ង្គចំនួន ៨៥០ គ្រួសារ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងនិមន្តព្រះសង្ឃសូត្រមន្តបង្សុស្កូល ឧទ្ទិសកុសលដល់ឌួងវិញ្ញាក្ខន្ធវីរកងទ័ពដែលបានពលីជីវិតទឹកដីពីការឈ្លានពានរបស់ចោសៀមផងដែរ។ក្នុងជំនួបនេះ លោកអ្នកឧកញ៉ា បានមានប្រសាសន៍ថា ឱកាសការងារក្នុងស្រុកឥឡូវនេះមានច្រើនណាស់ ដូច្នេះ បងប្អូនពលករមិនចាំបាច់ទៅបម្រើការងារនៅប្រទេសសៀមទៀតទេ ហើយសូមទុកចិត្តលើរាជរដ្ឋាភិបាលចំពោះការដោះស្រាយបញ្ហាទាំងឡាយដែលកើតចេញពីការឈ្លានពានរបស់សៀម។ ដើម្បីចូលរួមចំណែក្នុងការជួយសម្រាលបន្ទុកដល់បងប្អូនពលករមួយរយៈពេលខ្លី លោកអ្នកឧកញ៉ា បាននាំយកនូវអំណោយមួយចំនួនមកចែកជូនបងប្អូនពលករគ្រប់គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គ.ក្រ មីជាតិ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខេ ១យួរ និងថវិកាចំនួន ១០០.០០០ រៀល៕

វិនិយោគិនអូស្ត្រាលីនៅកម្ពុជា ផ្សព្វផ្សាយពីបរិយាកាសវិនិយោគដល់ក្រុមប្រឹក្សាវិនិយោគអូស្ត្រាលី

2025/08/27 01:18:18 pm        402
ក្រុងស៊ីដនី: វិនិយោគិនអូស្ត្រាលីដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា បានផ្សព្វផ្សាយពីវឌ្ឍនភាព និងបរិយាកាសរបស់កម្ពុជា ជូនក្រុមប្រឹក្សាវិនិយោគអូស្ត្រាលី និងបានចែករំលែកនូវបទពិសោធន៍លើការធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ប្រកបដោយទំនុកចិត្ត ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។លោក Stephen Higgins និង លោក Morgan Hart ជាវិនិយោគិនអូស្ត្រាលី ដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា នៅក្នុងជំនួបរវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Navleen Prasad នាយកប្រតិបត្តិក្រុមប្រឹក្សាវិនិយោគអូស្ត្រាលីរបស់រដ្ឋាភិបាលអូស្ត្រាលី នៅប្រទេសអូស្ត្រាលី នៅថ្ងៃទី២៦ ខែសីហា ម្សិលមិញ នេះ, លោកបានគូសបញ្ជាក់ពីការវិវត្តជាវិជ្ជមានរបស់កម្ពុជា ជូនលោកស្រីនាយកប្រតិបត្តិក្រុមប្រឹក្សាវិនិយោគអូស្ត្រាលីបានជ្រួតជ្រាប, ពិសេសជាងនេះ លោកក៏បានចែករំលែកនូវបទពិសោធន៍របស់ខ្លួន ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មនៅប្រទេសកម្ពុជា ដែលជំរុញឱ្យ លោកស្រីមានចំណាប់អារម្មណ៍ជាខ្លាំង ចំពោះកាលានុវត្តភាពដ៏សំបូរបែបរបស់កម្ពុជា ពិសេសតាមរយៈបទពិសោធន៍របស់វិនិយោគិន ទាំងពីរ ក្រោយបានធ្វើទស្សនកិច្ចដោយផ្ទាល់ជាលើកដំបូងនៅកម្ពុជា។នាឱកាសនេះ លោកស្រី Navleen Prasad ក៏បានជម្រាបជូនទាក់ទងក្រុមប្រឹក្សាវិនិយោគអូស្ត្រាលី ដែលស្ថាប័ននេះគឺជា តួអង្គសំខាន់មួយ ក្នុងការសម្របសម្រួល និងចាត់ចែងទុនវិនិយោគឯកជនអូស្ត្រាលី ដោយផ្ដល់សេវាគាំទ្រដល់ក្រុមហ៊ុនវិនិយោគ សំខាន់ៗរបស់អូស្ត្រាលី រាប់បញ្ចូលទាំងក្រុមហ៊ុនមូលធនសម្ព័ន្ធជាដើម, ក្រុមប្រឹក្សាវិនិយោគអូស្ត្រាលី ក៏បំពេញមុខងារជាស្ថាប័នជំរុញ វិនិយោគ និងចាត់ចែងមូលនិធិប្រាក់សន្សំចូលនិវត្តន៍របស់ប្រទេសអូស្ត្រាលី ដើម្បីប្រើប្រាស់ជាទុនសម្រាប់ទ្រទ្រង់ការវិនិយោគឯកជន ផងដែរ។ ក្នុងនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញលោកស្រី និងក្រុមហ៊ុនអូស្ត្រាលីជាសមាជិកក្រុមប្រឹក្សាវិនិយោគ អូស្ដ្រាលី អញ្ជើញធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យស្វែងរកឱកាសបណ្ដាក់ទុកវិនិយោគ។ នៅក្នុងថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើទស្សនកិច្ចស្វែងយល់ពីការអភិវឌ្ឍ និងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិស៊ីដនី (SYD) ដែល ជាគម្រោងវិនិយោគមួយរបស់ក្រុមហ៊ុន Global Infrastructure Partners (GIP) ក្រុមហ៊ុននេះមានឯកទេសក្នុងការវិនិយោគ កាន់កាប់ និងប្រតិបត្តិការទ្រព្យសកម្ម ហេដ្ឋារចនាសម្ព័ន្ធដ៏ធំ និងប្រទាក់ក្រឡានៅក្នុងវិស័យផ្សេងៗ។ បច្ចុប្បន្ន GIP ផ្តោតការវិនិយោគ លើប្រភេទទ្រព្យសកម្មហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាថាមពលរួមមាន៖ ថាមពលកកើតឡើងវិញ ការផលិត និងចែកចាយថាមពល ហេដ្ឋារចនាសម្ព័ន្ធឧស្ម័ន និងប្រេង។ វិស័យដឹកជញ្ជូនមាន៖ អាកាសយានដ្ឋាន កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្សេងទៀត។ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលមាន៖ មជ្ឈមណ្ឌលទិន្នន័យ បណ្តាញខ្សែកាប Fiber Optic និងបង្គោលអង់តែនទូរស័ព្ទ, និង ការគ្រប់គ្រងកាកសំណល់ និងហេដ្ឋារចនាសម្ព័ន្ធទឹក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំឱ្យក្រុមហ៊ុន GIP សម្លឹងមើល កាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសចូលរួមអនុវត្តគម្រោងក្រោមផែនការមេអភិវឌ្ឍន៍ឡូជីស្ទិកផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អញ្ជើញសំណេះសំណាលជាមួយសិស្ស​ត្រៀម​ប្រឡង​មធ្យម​សិក្សាទុតិយភូមិឆ្នាំ២០២៥ ចំនួន២៤១នាក់ ក្នុងស្រុកប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ

2025/08/27 12:52:32 pm        93
នៅព្រឹកថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បេសកជន​ពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុក​ប្រាសាទ​បល្ល័ង្ក​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្មួយ​សិស្ស​ចំនួ​ន ២៤១ នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែល​ត្រៀម​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិ​នៅថ្ងៃទី២៨ ខែសីហា ខាងមុខនេះ។ ក្នុងការសំណេះសំណាលនេះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានកោត​សរសើរ​នូវ​ការ​ខិតខំ​រៀន​សូត្ររបស់ប្អូនៗតាំងពីថ្នាក់បឋមសិក្សា រហូតដល់ឆ្លង​កាត់​ការ​ប្រឡង​មធ្យ​ម​សិក្សា​ទុតិយ​ភូមិ​ទៀត ហើយត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការប្រឡងនៅថ្ងៃស្អែកនេះ ដើម្បី​ទទួលជោគជ័យឈានទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្របន្តទៀត។ ជាការលើកទឹកចិត្តបន្ថែម លោកអ្នកឧកញ៉ា ក៏បានឧបត្ថម្ភដល់សិស្សទាំង ២៤១ នាក់នេះផងដែរ ដែល​ក្នុងម្នាក់ៗទទួលបានថវិកា១០០.០០០ រៀល និងលោកគ្រូ-អ្នកគ្រូ ១០ នាក់ ក្នុងម្នាក់ៗ ១៥០.០០០ រៀល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM
រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
09/10/2025 08:09 PM
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
09/10/2025 07:09 PM
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
09/10/2025 07:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
09/10/2025 07:09 PM
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា
09/10/2025 06:09 PM
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
09/10/2025 06:09 PM
ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង
09/10/2025 06:09 PM
ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM
សំឡេងផ្ទុះបន្លឺឡើង ក្រោយរថយន្តផ្លូវដែកផ្ទុកដោយឥន្ធនៈ មានអគ្គិភ័យ នៅលីទុយអានី
09/10/2025 06:09 PM