មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់

ព័ត៌មានជាតិ

ព្រះមហាក្សត្រផ្ញើព្រះរាជសារអបអរខួប៩ឆ្នាំនៃការចុះបញ្ជីប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក

2026/07/08 06:14:47 pm        208
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្អៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញព្រះរាជសារ អបអរសាទរខួបជាប្រវត្តិសាស្ត្រ ៩ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។នៅក្នុងព្រះរាជសារនោះ ព្រះអង្គទ្រង់បានសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមាដ៏ជ្រាលជ្រៅ និងចូលរួមអបអរសាទរជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ និងជនរួមជាតិទាំងអស់។ ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានវាយតម្លៃខ្ពស់ និងកោតសរសើរជាទីបំផុត ចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ ឲ្យបានស្ថិតស្ថេរគង់វង្ស និងប្រកបដោយចីរភាពនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គទ្រង់បានសង្កត់ធ្ងន់ថា កិច្ចការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌ គឺជាកិច្ចការគ្មានទីបញ្ចប់ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសគឺស្រទាប់យុវជនជាអ្នកបន្តវេន។ ការចូលរួមនេះមានសារៈសំខាន់ណាស់ ដើម្បីធានាថា កេរដំណែលដ៏មានតម្លៃនេះនឹងត្រូវបានថែរក្សាសម្រាប់មនុស្សជាតិជំនាន់ក្រោយ។ ក្នុងព្រះរាជសារដដែល ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជតម្រិះរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ។ ព្រះរាជបិតាជាតិខ្មែរបានបន្សល់ទុកនូវមរតកដ៏ថ្លៃថ្លា ដែលជាគ្រឹះសម្រាប់ការអភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌជាតិ។ ព្រះអង្គទ្រង់ក៏បានកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះប្រជាជាតិកម្ពុជាទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យពិភពលោកព្រមទទួលស្គាល់សម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រជាកេរដំណែលដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត។ ការដឹកនាំដ៏ឈ្លាសវៃនេះបាននាំមកនូវកិត្តិយស និងមោទកភាពជាតិ តាមរយៈការទទួលស្គាល់ជាអន្តរជាតិ។ លើសពីនេះ ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងគាំទ្រជាខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិសំបូរព្រៃគុក និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រសំបូរព្រៃគុក (ICC/ANGKOR-SAMBOR PREI KUK) និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធានជាតំណាងនៃសាធារណរដ្ឋបារាំង និងប្រទេសជប៉ុន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិទាំងអស់។ កិច្ចសហការនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស និងលើកកម្ពស់តំបន់ប្រាសាទសំបូរព្រៃគុក៕ 

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរី

2026/07/08 03:25:15 pm        274
ដំណើរចុះមូលដ្ឋានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តរតនគិរី ។ ពិធីជួបសំណេះសំណាលនេះមានការចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សា និងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរី ប្រមាណ៨០០នាក់ នៅទីរួមខេត្តរតនគិរី។ បើតាម ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានឲ្យដឹងថា ខេត្តរតនគិរី ស្ថិតនៅភាគឦសាន្ត នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ៥៨៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានផ្ទៃដីសរុប ១០,៧៨២គីឡូម៉ែត្រក្រឡា និងរចនាសម្ព័ន្ធដែន ដី ចែកចេញជា ១ក្រុង ៨ស្រុក ៤៦ឃុំ ៤សង្កាត់ និង២៤៣ភូមិ ប្រជាជនសរុបចំនួន ២៣៥,៨៣០នាក់ គ្រួសារសរុបចំនួន ៥៨,៦៨៨គ្រួសារ ទំហំគ្រួសារជាមធ្យម ៤នាក់/គ្រួសារ និងដង់ស៊ីតេ ២២នាក់/ គម។ ខេត្តមាន ជនជាតិដើមភាគតិចចំនួន ៨អម្បូរ ក្នុងនោះមានជនជាតិព្នង ទំពួន ចារាយ គ្រឹង ពៅ កាចក់ កាវ៉ែត ព្នង និងជនជាតិលន់ សរុបចំនួន ១៣២,១៩៩នាក់ ស្មើនឹង ៣៣,៩៨៧គ្រួសារ ប្រមាណ ៥៦.០២% នៃប្រជាជនសរុបទូទាំងខេត្ត។ ខេត្តមានព្រំប្រទល់ខាងលិចជាប់នឹងខេត្ត ស្ទឹងត្រែង ខាងកើតជាប់នឹងខេត្តហ្សាឡាយ និងខេត្តក្វាងងាយ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដែលប្រវែងប្រហែលប្រមាណ ២២១ គ.ម ខាងជើងជាប់នឹងខេត្តអត្តពី នៃសាធារ ណរដ្ឋប្រជា-ធិបតេយ្យប្រជាមានិតឡាវ មានប្រវែងប្រហែលប្រមាណ ១៧០គ.ម និងខាង ត្បូងជាប់នឹងខេត្តមណ្ឌលគិរី។ ប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម ៨៣,៥០% របរធ្វើ សិប្បកម្ម ០.៤០% របរសេវាកម្ម១៦.១%។ សេដ្ឋកិច្ចខេត្ត មានចំណូល ៤១៤លានដុល្លា គិតត្រឹមឆ្នាំ២០២៥ កំណើន៥.៣% និង GDP ១,៨៩៨ដុល្លារ/នាក់ ក្នុងឆ្នាំ២០២៥។ ខេត្ត មានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ១កន្លែង គឺច្រកទ្វារត្រួតពិនិត្យព្រំដែនអន្តរជាតិអូរយ៉ាដាវ។ ខេត្តមានទន្លេពីរហូរកាត់ គឺទន្លេសេសាន និងទន្លេស្រែពក។ អភិបាលខេត្តរតនគិរីបានបន្តថា ដោយឡែកតាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគភូមិភាគឦសាន្ត ២០២៥- ២០២៨ ក្រុមការងារបានកំពុងដំណើរការរៀបចំជំរុញឱ្យវិនិយោគគិនបោះទុនវិនិយោគនៅ ក្នុងខេត្ត និងប្រែក្លាយក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចដែលអសកម្មឱ្យដំណើរការ ឡើងវិញជាមួយនឹងលក្ខ័ណ្ឌពិសេសពីកម្មវិធី ដើម្បីជាចលករជំរុញសេដ្ឋកិច្ចខេត្ត។ ជារួមគិត ត្រឹមខែឧសភា ឆ្នាំ២០២៦នេះ នៅទូទាំងខេត្ត មានរោងចក្រធុនធំចំនួន ៩រោងចក្រ ក្នុង នោះ៖ រោងចក្រកែច្នៃកៅស៊ូចំនួន៥ កែច្នៃចេកចំនួន២ កែច្នៃកៅស៊ូ ផ្លែឈើចំនួន១ នឹង កែច្នៃ ដំឡូងមីចំនួន១ និងមានកម្មករ សរុបចំនួន១,៧៦៥នាក់។ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មមានចំនួន ៣៣២មូលដ្ឋាន និងមានកម្មករចំនួន ១,៩៣៩នាក់ ស្រី ៣៥០នាក់។ ទន្ទឹមគ្នានេះនៅក្នុងខេត្តមានក្រុមហ៊ុនធ្វើអាជីវកម្មលើវិស័យធនធានរ៉ែ មានដូចជា ឧស្សាហ- កម្មរ៉ែមាសមាន ២ក្រុមហ៊ុន អាជីវកម្មថ្មអារមាន ១០ក្រុមហ៊ុន អាជីវកម្មថ្មសំណង់មាន ៣ក្រុមហ៊ុន និងអាជីវកម្មខ្សាច់ សំណង់មាន ៨ក្រុមហ៊ុន។ ក្រុមការងារជំរុញការវិនិយោគ ភូមិភាគឦសាន បានទទួលសំណើគម្រោង ចំនួន១១គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៨៦៣លានដុល្លារ ផ្តល់ឱកាសការងារជាង ៨,០០០កន្លែង។សូមបញ្ជាក់ថា ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានាពេលនេះគឺ ដើម្បីពង្រឹងគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សានៅតាមមូលដ្ឋាន ជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព បង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈអោយបានល្អប្រសើរ។ មកដល់ខេត្តរតនគិរីនេះ ជាជំនួបទី១៨ និងជាខេត្តទី២១ហើយ ដែលសម្តេចតេជោចុះជួបសំណេះសំណាល៕ 

កម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម បានប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល

2026/07/08 02:22:29 am        133
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតសាធារណរដ្ឋអេមីរ៉ាតអារ៉ាប់រួម(UAE) ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកល ហើយដើម្បីឆ្លើយតបនឹងបញ្ហាសកលនេះ កម្ពុជា បានប្តេជ្ញាចិត្តរួមគ្នាជាមួយពីភពលោក ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ កិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម លើវិស័យបរិស្ថាន បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម និងស៊ីជម្រៅ ផងដែរ។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា កម្ពុជាទទួលបានជោគជ័យ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈការចូលរួមពីសិស្សនុសិស្សទូទាំងប្រទេសមានការប្តេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក បានច្រើន។ ជាមួយគ្នានេះក្រសួងបរិស្ថាន បាននិងធ្វើការអនុវត្តច្បាប់តឹរឹងក្នុងការគ្រប់គ្រងនិងទប់ការបំពុលដី ទឹក និងខ្យល់ និងបន្តទៅពង្រីកវិលសាលភាពបៃតង តាមរយៈការដាំដើមឈើយ៉ាងតិចឱ្យបានជាង ១លានដើមក្នុង១ឆ្នាំ ហើយដោយឡែកនៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបាន រៀបចំចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដើម្បីយកទៅដាំតាមទីតាំងនានាតាមមូលដ្ឋាន និងដាំស្តារព្រៃ ចំនួន៥លានដើម។ យុទ្ធនាការបង្កើនគម្បបៃតង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកម្ពុជាឈានឆ្ពោះទៅសម្រេចបាន គម្របបៃតងកាន់ច្រើន និងក្លាយជាប្រទេសអាព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ស្របតាមការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរ និងជំនឿយ៉ាងមុតមាំថា ក្រសួងបរិស្ថានប្រាកដជាសម្រេចបានទៅតាមយុទ្ធសាស្រ្តរបស់ខ្លួន ហើយនឹងបានរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកលជាមួយនឹងអេមីរ៉ាតអារ៉ាប់រួមដែរ។ ឯកឧត្តមបានលើកឡើងពីការប្តេជាចិត្តរួមគ្នាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាបរិស្ថានសកល និងលើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការជំរុញថាមពលកកើតឡើងវិញ និងការអភិវឌ្ឍដោយចីរភាព។

អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធបន្តឆន្ទៈ និងការប្តេជ្ញារួមគ្នា ដើម្បីបញ្ចប់អេដស៍នៅកម្ពុជា

2026/07/08 02:19:09 am        126
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៦ ដើម្បីពិភាក្សាលើរបៀបវារៈ៖ «ការកំណត់សកម្មភាពគន្លឹះ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦»។អង្គប្រជុំបានធ្វើការអបអរសាទរប្រកបដោយមោទនភាព ចំពោះព្រះរាជាណាចក្រ កម្ពុជា ដែលសម្រេច បាន គោលដៅ សកលមេរោគអេដស៍ ៩៥–៩៥–៩៥ ក្លាយជា ប្រទេស ដំបូង គេនៅតំបន់ អាស៊ី និង ប៉ាស៊ីហ្វិក ដែលសម្រេចបាន សមិទ្ធផលជា ប្រវត្តិសាស្ត្រនេះ។ ការសម្រេចបាននូវសូចនាករ ៩៥-៩៥-៩៥ លើការងារអេដស៍មុនកាលកំណត់ឆ្នាំ២០៣០ នេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជាមោទនភាពដ៏ធំធេងបន្ថែមទៀតសម្រាប់វិស័យសុខាភិបាលសាធារណៈរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ការដែលកម្ពុជាអាចសម្រេចបាននូវ សូចនាករ ៩៥-៩៥-៩៥ ដ៏តឹងរ៉ឹងនេះ មុនកាលកំណត់ឆ្នាំ២០៣០ របស់អង្គការ UNAIDS គឺជាភស្តុតាងស្តែងចេញពីប្រសិទ្ធភាពខ្ពស់នៃការដឹកនាំ និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ មោះមុត និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ភាពជោគជ័យនេះ បានបង្ហាញអំពីជំហានវឌ្ឍនភាពដ៏សំខាន់មួយរបស់កម្ពុជា ឈានឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ដែលជាបញ្ហាគំរាមគំហែងចំពោះសុខភាពសាធារណៈនៅឆ្នាំ២០៣០ ដោយតាមរយៈកិច្ចប្រឹងប្រែងរួមជាងពេលបីទសវត្សរ៍នៃភាពជាដៃគូរវាងរាជរដ្ឋាភិបាល សហគមន៍ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងបណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងអ្នករងផលប៉ះពាល់ដោយសារមេរោគអេដស៍។ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានបញ្ជាក់ឡើងវិញ ប្រទេសកម្ពុជាបានទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ចាប់តាំងពីការរកឃើញករណីរាតត្បាតដំបូងក្នុងឆ្នាំ១៩៩១។ ជាក់ស្តែង នៅក្នុងឆ្នាំ២០០២ ជនរងគ្រោះដែលផ្ទុកមេរោគអេដស៍ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៥៧.៥០០នាក់ ក្នុងនោះមានករណីឆ្លងថ្មីប្រមាណ ១៩.០០០នាក់ និងករណីស្លាប់មានរហូតដល់ប្រមាណ ១៨.០០០នាក់ និងអត្រា ប្រេវ៉ាឡង់នៃជំងឺនេះមានប្រមាណ ២,៦% (នៅឆ្នាំ១៩៩៧ អត្រាប្រេវ៉ាឡង់ ឡើងខ្ពស់ដល់ ៣% ដែលជាអត្រាប្រេវ៉ាឡង់ខ្ពស់បំផុត)។ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងមរតកនយោបាយដ៏ថ្លៃថ្លានិងប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាត្រូវបានទទួលស្គាល់ជាសកលថាជាប្រទេសគំរូ និងជោគជ័យ ឈានមុខគេមួយក្នុងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍។ ជាសមិទ្ធផល បើគិតត្រឹមឆ្នាំ២០២៣ ចំនួនអ្នកផ្ទុកមេរោគអេដស៍បានធ្លាក់ចុះមកនៅត្រឹមប្រមាណ ៧៦.០០០នាក់ ករណីឆ្លងថ្មីមានប្រមាណ ១,២០០នាក់ និងករណីស្លាប់បានថយចុះមកត្រឹមប្រមាណ ១.១០០នាក់ ខណៈដែលអត្រាប្រេវ៉ាឡង់នៃជំងឺនេះ បានធ្លាក់ចុះយ៉ាងគំហុកមកនៅត្រឹមប្រមាណ០,៥%។ ជាមួយគ្នានេះដែរ កម្ពុជា សម្រេចបាននូវសូចនាករ ៨៩-៩៨-៩៨នៃគោលដៅ ៩៥-៩៥-៩៥ របស់កម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិស្តីពីអេដស៍(UNAIDS)។ដើម្បីបន្តនិរន្តរភាពនៃសមិទ្ធផលនេះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ «គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធី អេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨»ដោយកំណត់កម្មវត្ថុយុទ្ធសាស្ត្រចំនួនបីរួមមាន៖ ១) កាត់បន្ថយការឆ្លងថ្មីនៃមេរោគអេដស៍ឱ្យបានតិចជាង ១នាក់/ថ្ងៃ (ឬក្នុងរង្វង់ជាង ២០០នាក់/ឆ្នាំ) ២) កាត់បន្ថយការស្លាប់ដោយសារជំងឺអេដស៍ឱ្យតិចជាង ២០០នាក់/ឆ្នាំ និង ៣) លុបបំបាត់ការរើសអើង និងការមាក់ងាយចំពោះអ្នកផ្ទុកមេរោគអេដស៍។ ក្នុងន័យនេះ កម្មវិធីបង្ការ និងថែទាំព្យាបាល នៅតែជាអាទិភាពចម្បងក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ជាលទ្ធផលដ៏ត្រចះត្រចង់ នៅក្នុងឆ្នាំ២០២៥ កម្ពុជាបានសម្រេចជោគជ័យយ៉ាងធំធេងលើគោលដៅសកល ៩៥-៩៥-៩៥ (ពោលគឺ៖ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពរបស់ខ្លួន, ៩៥% នៃអ្នកដឹងពីស្ថានភាពបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៥% នៃអ្នកទទួលបានការព្យាបាលមានបន្ទុកមេរោគធ្លាក់ចុះដល់កម្រិតទាបបំផុត) អ្នកផ្ទុកមេរោគអេដស៍មានចំនួនប្រមាណ ៧៥.៩៨៧នាក់ ករណីឆ្លងថ្មីមានប្រមាណ ៩៥៨នាក់ និងករណីស្លាប់មានប្រមាណ ៩៧៤នាក់ ខណៈអត្រាប្រេវ៉ាឡង់រក្សាបានក្នុងកម្រិតទាបប្រមាណ ០.៥%៕អត្ថបទ រដ្ឋា 

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ក្នុងខេត្តឧត្តរមានជ័យ

2026/07/08 02:14:36 am        153
នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាព និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងភូមិស្រះកែវ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។អំឡុងពេលសួរសុខទុក្ខ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា មកទល់ពេលនេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានធ្វើការដោះស្រាយការលំបាកជូនប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្តជាប់ព្រំដែន ដែលមិនទាន់អាចត្រឡប់ទៅរស់នៅលំនៅឋានរបស់ខ្លួនវិញ ដោយសារកងទ័ពថៃបានបំផ្លិចបំផ្លាញ រាយបន្លាលួស និងពង្រាយទូកុងតឺន័រលើអធិបតេយ្យភាពរបស់កម្ពុជា រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ចាប់តាំងពីមានជម្លោះព្រំដែន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍យ៉ាងម៉ឺងម៉ាត់ក្នុងការគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ដែលស្នាក់នៅមណ្ឌលសុវត្ថិភាព និងផ្ទះបណ្តោះអាសន្ន ជាពិសេសបញ្ហាប្រជាពលរដ្ឋភៀសសឹក ត្រូវចាត់ទុកជាអាទិភាពហើយមិនទុកឲ្យប្រជាពលរដ្ឋភៀសសឹកណាម្នាក់នៅឯកោនោះទេ។ បន្ទាប់ពីអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម រួមជាមួួយរដ្ឋបាលខេត្តឧត្តរមានជ័យ ព្រមទាំងមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងដី ដើម្បីសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២បន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅជម្រកចល័ត និងមិនអាចត្រឡប់ទៅលំនៅឋានវិញ។ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ការសាងសង់ផ្ទះបណ្តោះអាសន្ន គឺជាយុទ្ធសាស្ត្រគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដែលមិនទុកបងប្អូនប្រជាពលរដ្ឋភៀសសឹករងការខូចខាតលំនៅឋានជួបការលំបាកឡើយ ពោលបូករួមជាមួយការគិតគូរឧបត្ថម្ភគាំទ្រដល់ជីវភាពរស់នៅ និងដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋភៀសសឹកមានកន្លែងស្នាក់នៅសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខុមាលភាពបំផុត។ក្រៅពីនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានរម្លឹកដល់អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ត្រូវតាមដានជាប់ជាប្រចាំ ដើម្បីដោះស្រាយចំពោះតម្រូវការចាំបាច់ ព្រមទាំងក្រុមគ្រូពេទ្យសម្រាប់ជួយថែទាំសុខភាពជូនជនភៀសសឹក ពិសេសកុមារ និងស្រ្តីមានផ្ទៃពោះ និងធានាសន្តិសុខសណ្តាប់ធ្នាប់ មិនថាទាំងក្នុងមណ្ឌលសុវត្ថិភាព និងផ្ទះបណ្តោះអាសន្នឱ្យបានល្អប្រសើរ។សូមជម្រាបថា រាជរដ្ឋាភិបាលបានសាងសង់ផ្ទះបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តឧត្តរមានជ័យ ចំនួន ២៥០ខ្នងផ្ទះ ស្មើនឹងចំនួនគ្រួសាររស់នៅជាក់ស្តែងចំនួន ២៧៩គ្រួសារ៕

ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន

2026/07/08 01:13:17 am        141
នារសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល ព្រមទាំង សមាជិក សមាជិកា ស.ស.យ.ក. វិស័យព័ត៌មាន ចំនួនប្រមាណជាង ៥០០រូប ។ជាកិច្ចចាប់ផ្តើម ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន ប្រធានការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យព័ត៌មាន បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានថ្នាក់ដឹកនាំ សមាជិកា សមាជិកា ស.ស.យ.ក. វិស័យព័ត៌មាន និងបានឡើងធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. វិស័យព័ត៌មាន ក្នុងការចូលរួមការអភិវឌ្ឍសង្គម វប្បធម៌ មនុស្សធម៌ និងការងារផ្សព្វផ្សាយ ដែលសម្រេចបាននាពេលកន្លងមក តបតាមការចង្អុលបង្ហាញរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក.។ ជាកិច្ចបន្ទាប់ ឯកឧត្តម សំហេង បុរស សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានឡើងអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន ដែលមានប្រធានកិត្តិយស ១រូប សមាជិកកិត្តិយស ២៥រូប ប្រធាន ១រូប អនុប្រធាន ៩រូប ព្រមទាំងសមាជិក សមាជិកាសរុបចំនួន ៤៦៧នាក់។ បន្ទាប់ពីទទួលបានការតែងតាំង លោក តូច ណារត្ន អនុប្រធានអចិន្រ្ដៃយ៍ និងជាក្រុមការងារស.ស.យ.ក. ក្នុងវិស័យព័ត៌មាន បានធ្វើការប្តេជ្ញាចិត្តដោយគោរពអនុវត្តយ៉ាងភ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ ស.ស.យ.ក. និងចូលរួមបន្តថែរក្សា ការពារ ចងចាំជាប់ជានិច្ចនូវ ស្មារតី «រណសិរ្ស សាមគ្គីសង្គ្រោះជាតិ មាតុភូមិកម្ពុជា» ២ ធ្នូ ១៩៧៨ ។ហើយនឹងចូលរួមប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ទទួលខុសត្រូវខ្ពស់ រាល់ការផលិត និងផ្សព្វផ្សាយព័ត៌មាន ឱ្យសមស្របតាមទិសដៅរបស់ស្ថាប័ន និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការចូលរួមដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យតទៅមុខទៀតបន្ថែមទៀត។អត្ថបទ៖ គឹមហុក

ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងប្រែក្លាយតំបន់ជនបទ ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍រីកចម្រើន

2026/07/08 01:09:43 am        94
ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ រីកចម្រើន ប្រកបដោយបរិយាបន្ន និងនិរន្តរភាព ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ដើម្បីជំរុញប្រែក្លាយកម្ពុជា តាម ចក្ខុវិស័យនៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ២ ៦៦០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ថ្ងៃទី៧​​ ខែកក្កដា ឆ្នាំ២០២៦ នេះថា រាជរដ្ឋា- ភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជស បាននិងកំពុងបន្តយកចិត្តទុកដាក់ ថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយ ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងបានកំណត់អាទិភាពគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានជំរុញអភិវឌ្ឍន៍កម្ពុជាឱ្យក្លាយទៅជា ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ឯកឧត្តម បន្តថា ជុំវិញការអភិវឌ្ឍជនបទវិញ, ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែងការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែនេះជាដើម ដែលស្ថិតក្រោម ក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ គឺរាជរដ្ឋាភិបាលចង់ឲ្យប្រជាពលរដ្ឋនៅមូល ដ្ឋានមានផ្លូវធ្វើដំណើរល្អ និងប្រើប្រាស់យូរអង្វែង។ទាក់ទងផ្លូវខាងលើនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អ្នកអនុវត្តគម្រោង ចាប់តាំងពីការស្ថាបនា និងថែទាំរហូតបញ្ចប់សុពលភាព ដោយរក្សានូវគុណភាពល្អប្រសើរ សម្រាប់បម្រើប្រជាពលរដ្ឋមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់នានា។ ជុំវិញការងារស្ថាបនាផ្លូវ និងស្ពាននៅជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងបន្តបេសកម្មដោយស្វាហាប់ ក្រោមការចង្អុលបង្ហាញផ្ទាល់ របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយឯកឧត្តមរដ្ឋមន្ត្រីបានយកចិត្តទុកដាក់បំផុត នៅលើការអភិវឌ្ឍផ្លូវ និងស្ពាននៅជនបទ៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបន្ត​អំពាវនាវគ្រប់ភាគីពាក់ព័ន្ធ​ចូលរួមយុទ្ធនាការផលិតផលជាតិ​

2026/07/07 11:47:07 pm        152
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបាននិងកំពុងខិតខំ​ផ្សព្វផ្សាយផលិតផលក្នុងស្រុក​ឱ្យចូលទៅលក់នៅក្នុងតាមបណ្តាផ្សារទំនើបតូចធំនានានៅទូទាំងប្រទេស តាមរយៈយុទ្ធនាការផលិតផលជាតិ #MadeInCambodia ដោយក្រសួងបន្តអំពាវនាវដល់​វិស័យឯកជនបន្ត​ចូលរួម​បន្ថែមទៀត ដើម្បីបើកទីផ្សារឱ្យផលិតផលរបស់​សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ​កាន់តែរីក​ធំឡើង។​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញក្តីរីករាយដែលបានឃើញវិស័យឯកជនបានចូលរួមយ៉ាងផុលផុសក្នុងការ​ជំរុញផ្សព្វផ្សាយ​ផលិតផលជាតិ តាមរយៈយុទ្ធនាការផលិតផលជាតិ #Made​InCambodia ដែលក្រសួងពាណិជ្ជកម្ម​បានដាក់ឱ្យដំណើរការជាផ្លូវ​ការ​ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ យុទ្ធនាការនេះ មានគោលបំណងដើម្បី​ជំរុញឱ្យផលិតផលខ្មែរដែលមានគុណសម្បត្តិគ្រប់គ្រាន់​ បានចុះបញ្ជីនិង​អនុលោកភាពស្តង់ដារ​​ អាច​មានលទ្ធភាពឈានជើងចូលទៅដាក់តាំងលក់​ក្នុងផ្សារទំនើបនានា ដែលមានវត្តមាននៅទូទាំងប្រទេស​។​​លោកជំទាវរដ្ឋមន្រ្តី បានកត់សម្គាល់ឃើញថា កាលពីចាប់ផ្តើមយុទ្ធនាការនេះដំបូងមានផ្សារទំនើប ម៉ាត និងមីនីម៉ាតនានា នៅតាម​បណ្តា​រាជធានី-ខេត្ត បាន​ចូលរួមចំនួនតែជាង ៣០០ទីតាំងប៉ុណ្ណោះ ប៉ុន្តែ រហូតមកដល់ពេលនេះ ចំនួននេះ បាន​កើនដល់ជាង ៦៣១ទីតាំង ដោយ​ចំនួននេះ បានកើនឡើងយ៉ាងឆាប់​រហ័សក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។ លោកជំទាវរដ្ឋមន្រ្តី ថ្លែងដូចនេះ បានធ្វើឡើង​នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលចែកចាយផលិតផលខ្មែរ “ផ្សារខ្មែរ MSME HUB (ទួលពង្រ)” កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។ក្រសួងពាណិជ្ជកម្ម រំពឹងថា ការចូលរួមគ្រប់ភាគីពាក់ព័ន្ធ នឹងជួយពង្រីកទីផ្សារផលិតផលខ្មែរ បង្កើនភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម, លើកកម្ពស់តម្លៃបន្ថែមនៃផលិតផលក្នុងស្រុក, និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ យុទ្ធនាការ #MadeInCambodia មានរយៈពេលមួយឆ្នាំពេញ ដែលគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​២០២៧ ខាងមុខនេះ៕អត្ថបទ៖ ធូ វិរៈ 

កម្ពុជា​ចូលរួម​ជាមួយ​ប្រទេស​ជាង​១៧០ ដើម្បី​កំណត់ទិសដៅ​អភិបាលកិច្ចបញ្ញាសិប្បនិម្មិត​សាកល

2026/07/07 11:14:54 pm        308
ហ្សឺណែវ៖ នា​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២៦ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យ​ឌីជីថល និង​តំណាងមក​ពី ​១៧០ប្រទេស និង​​អង្គការ​អន្តរជាតិនានា​ ប្រមាណ​៤០០០នាក់ បាន​ជួបជុំគ្នា​ក្នុង “ពិធីសម្ពោធ​កិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ច​បញ្ញាសិប្បនិម្មិត”។ តបតាមការ​អញ្ជើញរបស់ ឯកឧត្ដម Antonio Gutierres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ឯកឧត្ដម​ ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​បាន​អញ្ជើញ​ជា​តំណាង​ដ៏ខ្ពង់ខ្ពស់​របស់ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុង​កិច្ចពិភាក្សា​ដ៏មានសារៈសំខាន់នេះ ដែល​ប្រព្រឹត្ត​ទៅក្រោមអធិបតីភាព​ឯកឧត្ដម​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ និង​តំណាង​ប្រទេស​អែលសាលវ៉ាដ័រ​និង​អេស្តូនីជា​សហប្រធាន។បញ្ញាសិប្បនិម្មិត​មាន​សក្ដានុពល​ធំធេង​ក្នុង​ការ​ជំរុញការ​អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម តែក៏នាំមកនូវ​ហានិភ័យ​ជាច្រើនផងដែរ។ គណៈវិទ្យាសាស្ត្រ​​ឯករាជ្យ​អន្តរជាតិលើ​បញ្ញាសិប្បនិម្មិត ដែល​មាន​សមាជិក​ ​៤០រូប ជា​អ្នក​ជំនាញ​មកពីជុំវិញពិភពលោក បាន​រាយការណ៍​ជូនតំណាង​រដ្ឋសមាជិក ​នូវ​លទ្ធផល​នៃ​ការ​សិក្សា​របស់​ខ្លួន​អំពី​បញ្ញាសិប្បនិម្មិត ដោយ​​បង្ហាញយ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិតកំពុង​អភិវឌ្ឍលឿន​ជាង​សមត្ថភាព​គ្រប់គ្រង​ ហើយ​សមត្ថភាព​នេះប្រមូលផ្ដុំ​ក្នុង​ប្រទេស​មួយចំនួនតូច ខណៈផលប៉ះពាល់​អាច​ជះឥទ្ធិពល​ដល់​គ្រប់​ប្រទេស​ជុំវិញពិភពលោក។ គណៈវិទ្យាសាស្ត្រ​អំពាវនាវ​ឱ្យ​បណ្ដា​រដ្ឋសមាជិក​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​នយោបាយឱ្យ​បាន​រួសរាន់ ដើម្បីធានា​ថា​បញ្ញាសិប្បនិម្មិត​បម្រើ​ប្រយោជន៍​របស់​មនុស្សជាតិ​។ក្នុងនាមតំណាង​កម្ពុជា ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែង​ដោយ​ផ្ដោត​លើ​ចំណុច​សំខាន់ៗ​ដូចខាងក្រោម៖(១) អភិបាលកិច្ច​បញ្ញាសិប្បនិម្មិត​ ត្រូវផ្ដោតលើ​ការ​​គាំទ្រសក្ដានុពលវិជ្ជមាន​ ដើម្បីជំរុញ​​នវានុវត្តន៍ ពង្រីក​លទ្ធភាព​ប្រើប្រាស់ និងកសាងទំនុកចិត្ត។(២) ដើម្បី​កសាង​ទំនុកចិត្ត អភិបាលកិច្ច​ត្រូវ​ឆ្លើយតប​នឹង​ហានិភ័យ​ ឆ្លើយតបទាន់សភាពការណ៍ និង​សំឡឹង​មើលទៅមុខ ដោយត្រូវ​ទប់ស្កាត់មុនផលប៉ះពាល់មកដល់ ក្នុងករណីចាំបាច់។(៣) ស្របតាម​និន្នាការ​អាស៊ាន កម្ពុជា​នឹង​ធ្វើ​អភិបាលកិច្ច​បញ្ញាសិប្បនិម្មិត​ដោយឈរ​លើគោលការណ៍ និង​ចាត់ទុក​វិស័យឯកជន គ្រឹះស្ថាន​អប់រំស្រាវជ្រាវ សង្គមស៊ីវិល និង​ប្រជាពលរដ្ឋ​ជា​ដៃគូដ៏សំខាន់។(៤) សហគមន៍អន្តរជាតិ​ត្រូវសហការលើ​ការ​កសាងសមត្ថភាព​ជូន​និយ័តករ ចែករំលែកព័ត៌មាន អំពី​ការ​វិវឌ្ឍថ្មីៗ និងចែករំលែក​បទពិសោធ​និយ័តកម្ម​និង​ការ​តាមដាន​ឧប្បត្តិហេតុ​បញ្ញាសិប្បនិម្មិត។(៥) កម្ពុជា​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​សហការ​យ៉ាង​ពិតប្រាកដ​ជា​មួយ​បណ្ដា​រដ្ឋាភិបាល​ ដើម្បី​ធ្វើ​អភិបាលកិច្ច​បញ្ញាសិប្បនិម្មិត។

ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយបន្តធ្លាក់ចុះ ប្រេងសាំង ៣ ៩៥០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៤ ១០០រៀល/លីត្រ

2026/07/07 11:08:50 pm        318
ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១រសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងនោះតម្លៃបន្តធ្កាល់ចុះប្រេងសាំងត្រូវលក់ ៣ ៩៥០រៀល/លីត្រ និងប្រេងម៉ាស៊ូតត្រូវលក់ ៤ ១០០រៀល/លីត្រ។យោងតាមសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បាន ១. បន្តបញ្ចុះចំនួន ៦,៥ សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល។ ៣. ពន្ធគយ ០ (សូន្យ) ដុល្លារ និង ៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះ អាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% នឹង ប្រេងម៉ាស៊ូត ពី ៤% មក ០% ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្តជារៀងរាល់សប្តាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ គឺត្រូវលក់ ៣ ៩៥០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៤ ១០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM