សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ប្រទេសកម្ពុជា និងប្រទេសចំនួន ៣ទៀតទទួលបានអត្រាពន្ធកូតាសូន្យ (TRQ) ពីអាមេរិក
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖អត្រាពន្ធគយថ្មីដែលអាមេរិកដាក់មកលើកម្ពុជា គឺអត្រា១០% មិនមែនបន្ថែម១០% លើ ១៩% នោះទេ
ក្រសួងព័ត៌មានរៀបចំសន្និសីទសារព័ត៌មានបិទបញ្ចប់បេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» រៃអង្គាសថវិកាបានជាង ២៦ម៉ឺនដុល្លារ

ព័ត៌មានជាតិ

កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី

2026/07/03 03:38:55 am        173
នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​ចប់អាណត្តិ​ នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ហ្វីលីពីន-កម្ពុជា ដែលបានឈានដល់កម្រិតថ្មីមួយបន្ថែមទៀត។ លោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ដូចជា៖ សេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, បណ្តុះបណ្តាលវិជ្ជាជីវៈ, កសិកម្ម,​ វប្បធម៌,​ ការពារជាតិ និងសន្តិសុខ​ ជាដេីម។ ទន្ទឹមនឹងនេះ, លោកជំទាវក៏បានអបអរសាទរចំពោះការដាក់ចេញនូវវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងកម្ពុជា និងហ្វីលីពីន ជាពិសេស កិច្ចសហការស្អិតរមួតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជាលើការងារនេះ។ លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​បាន​បន្តថា​ សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួបទី៧០ឆ្នាំនៃការបង្កេីតទំនាក់ទំនងការទូត​ រវាងហ្វីលីពីន និងកម្ពុជា ដែលនេះជាពេលវេលាដ៏សំខាន់ ដែលប្រទេសទាំងពីរត្រូវបន្តពូនជ្រុំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ លោកជំទាវឯកអគ្គរដ្ឋទូតបានក៏បានគូសបញ្ជាក់ថា​ ​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ដែលដឹកនាំដោយហ្វីលីពីន នៅនឹង​បន្ត​អនុវត្ត​បេសកកម្ម ​ប្រកប​ដោយ​តម្លាភាព និង​អព្យាក្រឹត។ជាការឆ្លើយតប, សម្ដេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យរបស់លោកជំទាវឯក​អគ្គរដ្ឋទូត​ ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។ សម្ដេចធិបតី បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកជំទាវ​ឯកអគ្គរដ្ឋទូត​ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា និងហ្វីលីពីន នៅមានកាលានុវត្តភាព និងសក្តានុពលជាច្រើនថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ​ និង​ខ្លាំងក្លា ជាពិសេស, លើវិស័យកសិកម្ម និងទេសចរណ៍។សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ដែលបានជួយសម្របសម្រួលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក ព្រមទាំងបានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន​ ដោយសន្តិវិធី, ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕

ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

2026/07/03 03:29:09 am        146
នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jürg Montani ប្រធានគណៈប្រតិភូប្រចាំតំបន់នៃ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, លោកប្រធានគណៈប្រតិភូប្រចាំតំបន់ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង ICRC និងកាកបាទក្រហមកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រការឆ្លើយតបនឹងគ្រោះអាសន្ន និង ការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law-IHL)។ បន្ថែមលើនេះ, លោកប្រធានគណៈប្រតិភូក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែល ICRC បានរួមចំណែកដ៏មានសារៈសំខាន់ក្នុងការសម្របសម្រួលកិច្ចការនានា​ អំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកប្រធានគណៈប្រតិភូប្រចាំតំបន់ ក៏បានគោរពជម្រាបជូនសម្ដេចធិបតី ថា ក្នុងដំណើរទស្សនកិច្ចការងារមកកាន់ប្រទេសកម្ពុជានាពេលនេះ រូបលោកបានចុះទៅពិនិត្យការអនុវត្តគម្រោងជំនួយកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទា ដែលបានអនុវត្តក្នុងខេត្តបាត់ដំបង និងកម្មវិធីសុខភាពក្នុងពន្ធនាគារ ផងដែរ។ ជាមួយគ្នានេះ, លោកប្រធានក៏បានគោរពជម្រាបជូនសម្ដេចធិបតី​ ថា ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះលោក Jürg Montani ដែលត្រូវបានតែងតាំងជាប្រធានគណៈប្រតិភូប្រចាំតំបន់ នៃ ICRC។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ ICRC ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះ ICRC ដែលបានគាំទ្រដល់ជនភៀសសឹកកម្ពុជា​ ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសម្របសម្រួលយ៉ាងសកម្ម ក្នុងការដោះលែងវីរកងទ័ពកម្ពុជាចំនួន ១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់។ ទន្ទឹមនេះ, សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និង ICRC។ ក្នុងន័យនេះ, សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះ ICRC ដែលបានផ្ដល់ការគាំទ្រការអនុវត្តគម្រោងជាច្រើននៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពង្រឹងភាពជាដៃគូដ៏ល្អជាមួយនឹង ICRC បន្ថែមទៀត។ សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការគាំពារប្រជាពលរដ្ឋគ្រប់រូប តាមរយៈការដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ រួមទាំងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ។ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់ ICRC ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយក្រសួង-ស្ថានប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ICRC ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ បន្ថែមពីនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ផងដែរ។មុននឹងបញ្ចប់, សម្តេចធិបតីក៏បានជម្រាបជូនលោកប្រធានគណៈប្រតិភូប្រចាំតំបន់ អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕

អនុប្រធានទី១ CDC អំពាវនាវដល់បណ្តាញផ្គត់ផ្គង់របស់ TOYOTA ពិនិត្យលទ្ធភាពវិនិយោគបន្ថែម នៅកម្ពុជា

2026/07/03 02:08:34 am        174
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពាវនាវដល់ដៃគូពាក់ព័ន្ធ បណ្តាញផ្គត់ផ្គង់ និងឧស្សាហកម្មគាំទ្រនានារបស់ TOYOTA សូមធ្វើការឈ្វេងយល់ពីឱកាសវិនិយោគបន្ថែម ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃ សំដៅរុញច្រានកម្ពុជាឱ្យចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល បង្កើតតម្លៃបន្ថែមក្នុងស្រុក និងការងារដែលមានគុណភាព។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) លើកឡើងក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការ ការផ្គុំ និងដំឡើងរថយន្ត TOYOTA HILUX TRAVO នៅរោងចក្រតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក. ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយាល់គ្រុបភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ, ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Toyota Tsusho ដែលបានសម្រេចចិត្តវិនិយោគលើការផ្ដុំ ដំឡើងរថយន្ត ម៉ូដែលថ្មីនៅកម្ពុជា ដែលស្តែងឱ្យឃើញពីជំនឿចិត្តយ៉ាងមុតមាំលើសក្តានុពលសេដ្ឋកិច្ចជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការដំឡើង រថយន្តដោយវិស្វករខ្មែរផ្ទាល់ ជាសក្ខីភាពបង្ហាញពីសមត្ថភាពខ្ពស់ ក្នុងការចាប់យកបច្ចេកវិទ្យាកម្រិតខ្ពស់ និងជាគម្រូវិនិយោគយុទ្ធ សាស្ត្រដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់ ក្នុងការរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម អភិវឌ្ឍមូលធនមនុស្ស និងវិបុល ភាពរយៈពេលវែង។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះឯកឧត្តមឯកអគ្គរាជទូតជប៉ុន សម្រាប់ការគាំទ្រ និងសម្របសម្រួលយ៉ាងសកម្ម ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ និង មានប្រវត្តិមិត្តភាពយ៉ាងយូរអង្វែង រហូតឈានដល់ការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” កាលពីឆ្នាំ២០២៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវិនិយោគលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីចំណាត់ការសំខាន់ៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ បាននិងកំពុងអនុវត្តក្នុង គោលដៅបង្កើនភាពប្រកួតប្រជែង និងផ្តល់បរិយាកាសអំណោយផលដល់វិនិយោគិនក្នុងរយៈពេលវែងរួមមាន៖ (១) ផែនការកាត់ បន្ថយថ្លៃដើមពាណិជ្ជកម្ម និងការវិនិយោគ, (២) ទិសដៅជំរុញការអភិវឌ្ឍប្រភពថាមពលស្អាត រំពឹងថានឹងបានដល់ ៧០% នៃការ ប្រើប្រាស់ថាមពលសរុបក្នុងឆ្នាំ២០៣០, (៣) ការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញតាមរយៈការដាក់ចេញនូវ "ច្បាប់ស្តីពីការប្រឆាំង ការបោកតាមប្រព័ន្ធបច្ចេកវិទ្យា", និង (៤) ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលវិនិយោគជាមួយ យន្តការផ្នែករដ្ឋនិងវិស័យ ឯកជននានាដែលបានដាក់ចេញ ក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន TOYOTA ពិនិត្យលទ្ធភាពបន្ត ពង្រីកការវិនិយោគលើគ្រឿងបង្គុំយានយន្ត បច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្លើយតបការរស់នៅ ប្រជាពលរដ្ឋ

2026/07/03 02:02:53 am        123
​រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារ ថែទាំប្រចាំផ្លូវ និងការងារថែទាំខួបផ្លូវចំនួន២គម្រោង ស្ថិតនៅខេត្តកំពង់ស្ពឺ ដើម្បីជាឧត្តមប្រយោជន៍ នៃការប្រើប្រាស់យូរអង្វែង ជូន ប្រជាពលរដ្ឋនៅមូលដ្ឋាន។​ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំប្រចាំផ្លូវ និងការងារថែទាំខួបផ្លូវចំនួន២ គម្រោង ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២ ខែកក្តដា ឆ្នាំ២០២៦នេះ, ឯកឧត្តមបានលើកឡើងពីគុណបំណាច់ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា, សម្តេចបានជំរុញអភិវឌ្ឍ សម្រេចនូវសមិទ្ធផលជាច្រើន។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ បានកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជន មានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិត តាមប្រក្រតីភាព ហើយក៏ជាមូលដ្ឋានដ៏សំខាន់សម្រាប់រាជរដ្ឋា- ភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម បន្តថា ជុំវិញការងារផ្លូវជនបទនេះដែរ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទ ឱ្យឆ្លើយតបទៅនិងការរស់នៅរបស់ប្រជាពលរដ្ឋ និងបានកំពុងជំរុញអភិវឌ្ឍជាបន្តបន្ទាប់ បង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យប្រទាក់ក្រឡា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទ មានផ្លូវល្អធ្វើដំណើរ។ ជាក់ស្តែងការងារថែទាំផ្លូវ ខាងលើទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រារដ្ឋាភិបាល ជំរុញបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា។ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានកោតសរសើរនិងបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ លើការងារថែទាំប្រចាំផ្លូវ និងការងារថែទាំខួបផ្លូវចំនួន២គម្រោងខាងលើ។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ ដោយបានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងនោះក្រៅពីការស្ថាបនាផ្លូវ និងស្ពាន នៅជនបទ គឺគណៈកម្មការអន្តរក្រសួងបានបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់សេវាសង្គមនានាដូចជា៖ សេវាអប់រំ, សេវាសុខាភិបាល, ទូរគមនាគមន៍, ការពង្រីក វិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ ជនបទជាដើម ដើម្បីបន្តជំរុញលើកកម្ពស់លើបញ្ហាសុខភាព និង ជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខដុមរមនានៅក្នុងសង្គម ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕អត្ថបទ៖ សុន រ៉ាឌី

សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

2026/07/03 12:28:19 am        129
នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (Pour un Sourire d'Enfant-PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២១-២០២៤ នៅរាជធានីភ្នំពេញ។ថ្លែងក្នុងពិធី, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពិធីអបអរខួប ៣០ ឆ្នាំ របស់អង្គការ PSE នាពេលនេះ មិនត្រឹមតែរំលឹកដល់ដំណើរដ៏វែងឆ្ងាយក្នុងរយៈពេល ៣ ទសវត្សរ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពនៃការផ្លាស់ប្ដូរវាសនារបស់កុមារ និងយុវជនកម្ពុជារាប់ម៉ឺននាក់ឱ្យចាកចេញពីទុក្ខវេទនា ឆ្ពោះទៅអនាគតដ៏រឹងមាំ និងមានអាជីពការងារពិតប្រាកដ។ ដោយកត់សម្គាល់អំពីនិរន្តរភាពនេះដំណើរការអង្គការ PSE បន្ទាប់ពីលោក Christian des Pallieres ដែល​ជាសហស្ថាបនិក​នៃ​អង្គការ​ PSE បានទទួលអនិច្ចកម្ម​ កាលពីឆ្នាំ​២០១៦, សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមថា ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ។សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទស្សនៈរបស់អង្គការ PSE ដែលមិនត្រឹមតែផ្ដល់ជំនួយបន្ទាន់នោះទេ ប៉ុន្តែផ្ដោតលើការបង្កើនសមត្ថភាព និងឱកាសយូរអង្វែង តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពោលគឺ «ការផ្ដល់សន្ទូចជាជាងផ្ដល់ត្រី»។ សម្ដេចធិបតី ថ្លែងបន្តថា ការផ្ដល់សន្ទូច ប្រៀបបានទៅនឹងការបណ្ដុះផ្នត់គំនិតម្ចាស់ការលើខ្លួនឯង រៀនច្នៃប្រឌិត និងរៀនរស់បន្ត​ដោយមិនរំពឹង និង រង់ចាំតែការផ្តល់ជំនួយពីអ្នកដទៃ។ សម្ដេចធិបតីបានបញ្ជាក់ថា ប្រជាជនដែលមានសមត្ថភាព និងមានសុខភាពល្អ គឺជាទ្រព្យរបស់ប្រទេសជាតិ ដែលជាធនធានអាចជួយដល់រាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលក៏មានលទ្ធភាពកាន់តែច្រើនក្នុងការបន្តជួយទៅដល់អ្នកដែលមិនមានលទ្ធភាពផ្សេងទៀត ដើម្បីរួមគ្នាជួយសង្គមជាតិ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលនឹងបន្តគាំទ្រដល់សកម្មភាពរបស់អង្គការ PSE ក្នុងការបន្តបេសកកម្មជួយដល់ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព តទៅមុខទៀត។ជាមួយគ្នានេះ, សម្ដេចធិបតី បានជំរុញលើកទឹកចិត្តឱ្យយុវជនត្រូវមានក្ដីស្រមៃ និងក្ដីសង្ឃឹម ជានិច្ច។ យុវជនត្រូវចេះតស៊ូ ហើយការខិតខំប្រឹងប្រែងនាថ្ងៃនេះ គឺដើម្បីភាពជោគជ័យនាថ្ងៃអនាគតរបស់ខ្លួន ដោយត្រូវមានក្ដីស្រមៃសម្រាប់ដាក់ទិសដៅ និងមានក្ដីសង្ឃឹមជាកម្លាំងជំរុញទឹកចិត្ត។ លើសពីនេះ, យុវជនត្រូវខិតខំពង្រីកសមត្ថភាពខ្លួនឯងដោយសុចរិតភាព ដែលមានមូលដ្ឋានពីការរៀនសូត្រ រួចបន្តចេញទៅច្បាមយកសមត្ថភាពបន្ថែមនៅក្នុងសង្គមជាក់ស្ដែង ព្រោះថាឱកាសនឹងមិនផ្ដល់ឱ្យអ្នកដែលមិនមានសមត្ថភាព ឬគុណភាពនោះឡើយ។មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានការរឹតត្បិតលើសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជានោះឡើយ។ ផ្ទុយទៅវិញ, រាជរដ្ឋាភិបាលតែងតែផ្ដល់ការគាំទ្រ និងលើកទឹកចិត្តដល់ការអនុវត្តសកម្មភាពទាំងឡាយណា ដែលស្របទៅនឹងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្វាគមន៍ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយសុចរិតភាព និងក្នុងន័យស្ថាបនាពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិកម្ពុជាឱ្យកាន់តែរីកចម្រើន។ ជាក់ស្ដែង, អង្គការ PSE ទទួលបានការគាំទ្រយ៉ាងខ្លាំងពីរាជរដ្ឋាភិបាល ដោយសារអង្គការនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះកុមារក្រីក្រកម្ពុជា ព្រមទាំងផ្ដល់ឱកាសអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឱកាសការងារសមរម្យដល់យុវជនកម្ពុជា អស់រយៈពេលជាង ៣ទសវត្សរ៍កន្លងមកនេះ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអបអរសាទរចំពោះកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមាន និរន្តរភាពដី និងធនធាន ល្អបំផុតនៅលើពិភពលោកប្រចាំឆ្នាំ ២០២៦

2026/07/03 12:20:02 am        140
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ បានមានប្រសាសន៍អបអរសាទរចំពោះជោគជ័យ របស់ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមាននិរន្តរភាពដី និងធនធាន (Land and Resoure Sustainability)ល្អបំផុតប្រចាំឆ្នាំ២០២៦ ដោយផ្អែកតាមរបាយការណ៍ U.S. News & World Report។សូមបញ្ចាក់ថា ទិន្នន័យចំណាត់ថ្នាក់នេះ ត្រូវបានផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មានអន្តរជាតិ និងស្ថាប័នស្រាវជ្រាវ ( SEA Infographics) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ និងមានការអបអរសាទរយ៉ាងខ្លាំងក្លាពីសំណាក់ថ្នាក់ដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បណ្តាប្រទេសនានា ដៃគូសហការជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋកម្ពុជាគ្រប់ទិសទី។ សម្រាប់ការវាយតម្លៃក្នុងឆ្នាំ២០២៦នេះ ប្រទេសចំនួន ១០០ ត្រូវបានជ្រើសរើស និងធ្វើការវាយតម្លៃ ហើយប្រទេសកម្ពុជាទទួលបានពិន្ទុជាភាគរយក្នុងការអនុវត្តល្អទៅលើសូចនាករចំនួន ៥ ពាក់ព័ន្ធនឹង និរន្តរភាពដី និងធនធាន រួមមាន ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ការទប់ស្កាត់កាប់បំផ្លាញព្រៃឈើ ផ្ទៃដីតំបន់ការពារធម្មជាតិ ពាណិជ្ជកម្មប្រកបដោយនិរន្តរភាពនិងវិធានការឆ្លើយតបនឹងកង្វះខាតទឹក ដែលឈានដល់ប្រទសកម្ពុជាទទួលបានចំណាត់ថា្នក់លេខ១ លើនិរន្តរភាពដី និងធនធាន គឺបង្ហាញភាពយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជាក្នុងការគ្រប់គ្រងដី ជាពិសេសព្រៃឈើ និងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលជាកត្តាចម្បងក្នុងការស្រូបយក និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ក៏ដូចជាចូលរួមក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដែលជាប្រឈមរបស់ពិភពលោកទាំងមូល។ ការវាយតម្លៃនេះគឺប្រើប្រាស់ទិន្នន័យពីស្ថាប័នគួរឱ្យទុកចិត្តដូចជា EDGAR, FAO, UNCTAD, EU GHSL, ធនាគារពិភពលោក បានបង្ហាញពីភាពច្បាស់លាស់របស់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់ដី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕

អ្នកនាំពាក្យ៖រាជរដ្ឋាភិបាលបានដោះស្រាយបញ្ហាទីផ្សារការងារជូនពលករត្រឡប់មកពីថៃបានជោគជ័យជាទីមោទន

2026/07/03 12:06:40 am        132
ភ្នំពេញ ៖ មន្រ្ដីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានដោះស្រាយបញ្ហាការងារជូនពលករត្រឡប់មកពីថៃវិញបានយ៉ាងរលូត តាមរយៈ​កំណើន​នៃការចុះបញ្ជីថ្មី នៃ​រោងចក្រ/សហគ្រាស ដែល​ស្រូបទាញកម្លាំងពលកម្មបានប្រមាណ ៨ម៉ឺននាក់ ក្នុង​រយៈពេល ៥ខែដើមឆ្នាំ​២០២៦នេះ ដែលចំនួននេះ បាននាំមានកំណើនអ្នកមានការងារធ្វើកើនដល់ជាង​ ៤៧,០០០ នាក់ គិតត្រឹមខែឧសភា ឆ្នាំ២០២៦។​ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន​ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៨ ស្តីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ បោះជំហានទៅមុខជានិច្ចទោះជាមានឧបសគ្គធំៗចំពោះមុខ» រសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ថា សន្ទុះការងារ​នៅក្នុងប្រទេសក្នុងរយៈពេល ៥​ខែដើមឆ្នាំ​២០២៦នេះ បានបង្ហាញសញ្ញាវិជ្ជមាន​ តាមរយៈកំណើន​នៃការចុះបញ្ជី រោងចក្រ សហគ្រាស ថ្មីៗ ជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​។​ ជាក់ស្តែង ក្នុងរយៈពេល៥ ខែដើមឆ្នាំ២០២៥នេះ មានរោងចក្រ សហគ្រាសថ្មី បានចុះបញ្ជីថ្មី មានចំនួន ៦៥០ សហគ្រាស​ ដែលបានស្រូបយកកម្លាំងពលកម្មប្រមាណ ៨ម៉ឺននាក់​។​ឯកឧត្តម បញ្ជក់ថា លើសពីនេះ ការអន្តរាគមន៍​គាំទ្រ​បងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ របស់រាជរដ្ឋាភិបាល ក៏ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទន​។ គិតត្រឹមខែឧសភា ដើមឆ្នាំ២០២៦នេះ មានអ្នកទទួលបាន​ការងាធ្វើសរុប ៦៤ ម៉ឺននាក់​ ក្នុងនោះអ្នកទទួលបានការងារ​ក្នុងប្រព័ន្ធចំនួនប្រមាណ ៣៤ ម៉ឺននាក់ ហើយពលករដែលបានបន្សំខ្លួនជាមួយការងារ​ កសិកម្ម,​ ការងារក្នុងកសិដ្ឋាន, ការដ្ឋានសំណង់, សិប្បកម្ម, ភោជនីយដ្ឋាន, និងសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ​មានប្រមាណ ៣០ម៉ឺននាក់។ឯកឧត្តម មានប្រសាសន៍ដូច្នេះថា៖ «សព្វថ្ងៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការងារជាច្រើនទៀតដែលរងចាំបងប្អូនពលករ​ យើង ដែលកំពុងតែប្រកាសថា អ្នកណាត្រូវការងារ​សូមអញ្ញើញ​ អីចឹងយើងឃើញថា វិស័យការងារ​អត់មាបជួបវិបត្តិទេ យើងដោះស្រាយបានយ៉ាងល្អ ហើយនៅសល់ការងារជាច្រើនទៀតដែលកំពុងរងចាំ។ ទាំងអស់នេះ បើគ្មានការដឹកនាំ ចាត់ចែក និងដោះស្រាយ ប្រកបដោយវាងវៃរបស់សម្តេចធិបតី និងបើគ្មានសេនាធិការល្អនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកដណាស់យើងនឹងជួបវិបត្តិធំនៅពេលនោះ តែយើងបញ្ជៀសបាន»។សូមបញ្ជាក់ថា គិតត្រឹមខែឧសភា ដើមឆ្នាំ២០២៦នេះ ចំនួនក្រុមហ៊ុន សហគ្រាស និង រោងចក្រ បានចុះបញ្ជីជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​កើនដល់ ៤៧ ២៩៩សហគ្រាស ពីចំនួន ៤៦ ៦៤៩សហគ្រាស នៅឆ្នាំ២០២៥ ដែលធ្វើឱ្យមានកំណើនកម្មករ-និយោជិតមានការងារធ្វើសរុប ២ ២៩៦ ៣៤៨នាក់។ នេះបើតាម ឯកឧត្តម ប៉ែន បូណា៕អត្ថបទ៖ ធូ វិរៈ 

ក្រសួងការងារបង្ហាញ «កញ្ចប់​​ស្តង់ដាជាតិ​មុខរបរ» ​១៦មុខ​ ដែលប្រទេស​ចិន​បាន​ឱ្យមក​ក​ម្ពុជា ​ដើម្បីពង្រឹង​គុ​ណ​​ភាពការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​ឲ្យ​មាន​ស្តង់​ដា​អន្តរ​ជាតិ

2026/07/02 11:54:50 pm        117
ក្រោយពីប្រ​ទេ​ស​ចិន តាមរយៈ​ស្ថានទូត​ប្រចាំនៅ​កម្ពុ​ជា បាន​​ផ្តល់​​សៀវ​ភៅ«កញ្ចប់​​ស្តង់​ដាជា​តិមុខ​រប​រ​របស់​ប្រ​ទេ​​​ស​ចិន» ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ បានបង្ហាញសាធារណៈជនឱ្យស្គាល់ពីសៀវភៅចំនួ​ន ១៦មុខ​របរ​ ដើម្បី​គាំទ្រ​ដល់​ការ​ពង្រឹង​ស្តង់​ដារ​ជំនា​ញ​​វិជ្ជា​ជីវៈ និង​ការ​​អភិ​វឌ្ឍ​ប្រ​ព័ន្ធ​អប់​រំ​ប​ណ្តុះ​​ប​ណ្តាល​ប​ច្ចេក​ទេ​ស និ​ងវិជ្ជាជី​វៈ(TVET)ឱ្យ​កាន់តែ​មា​ន​គុណ​ភាព និង​ស្រប​តា​ម​តម្រូវ​ការ​ទី​ផ្សារ​​ការ​ងារ និង​​មាន​​លក្ខ​ណៈ​​ស្តង់​ដារ​អន្តរ​ជាតិ។​​ឯកឧ​ត្តម ​វ៉ាង វិន​ពីន (Wang Wenbin) ឯ​កអគ្គរដ្ឋ​ទូតសា​ធា​រណ​​​​រដ្ឋ​ប្រ​​ជាមា​និត​​ចិនប្រ​​ចាំក​​ម្ពុជា បានប្រគល់សៀវភៅ«កញ្ចប់​​ស្តង់​ដាជា​តិមុខ​រប​រ​របស់​ប្រ​ទេ​​​ស​ចិន» ជូន​ឯកឧ​ត្តម ហេង សួរ រដ្ឋម​​ន្ត្រីក្រ​សួងការ​ងារ និងប​ណ្តុះប​ណ្តា​លវិ​ជ្ជាជី​វៈ ដើម្បី​​ប​ង្ហាញ​ពីចំណ​ងមិត្ត​ភាព​យ៉ាង​ស្អិត​ល្មួ​​តរវាង​កម្ពុជា-​ចិន​កាល​ពីថ្ងៃទី១៥ ខែមិ​ថុនា​​ឆ្នាំ២​០២៦​។សៀវភៅទាំង ១៦មុខជំ​នាញរួម​មាន៖ ទី១. សៀភៅកត់ត្រាពីជំនាញការងា​រ​រៀបឥដ្ឋ, ទី២. ការ​កែ​ច្នៃ​​និងដំ​ឡើ​ងដែ​កសរ​​សៃសម្រាប់​​សំណង់, ទី៣. ការ​សាង​​សង់ផ្លូវ​ថ្ន​ល់, ទី៤. ការ​សា​ង​សង់​​ស្ពាន និង​​ផ្លូវទូ​​នែល (ឬ​ផ្លូវ​​ក្រោមដី), ទី៥. ការ​កែច្នៃ​គ្រឿង​បន្លាស់​​ដោយ​ម៉ាស៊ី​​នហ្វ្រែស, ទី៦. ការ​កែច្នៃ​​គ្រឿង​បន្លា​ស់​ដោយ​​ម៉ាស៊ីន​​ក្រឡឹង, ទី៧. ការ​ដំ​ឡើង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិត​, ទី៨. ការ​ដំឡើង និង​ថែទាំ​បណ្តាញ​ខ្សែកា​ប​ទូ​រគម​នាគ​មន៍, ទី៩. ការដំ​ឡើង​និ​ង​ថែ​ទាំជ​ណ្តើរ​យន្ត​ប្រភេទ​បន្ទប់យោង​និង​កាំ​ជណ្តើរ, ទី១០. ការ​ដំឡើ​ង និង​ថែ​ទាំ​​ប្រព័​ន្ធ​ទូ​រ​ទឹក​កក និង​ម៉ាស៊ីន​ត្រដាក់, ទី១១. កា​រ​ថែទាំ​គ្រឿង​និ​ងប​រិក្ខា​រអេ​ឡិច​​ត្រូ​និ​ចក្នុ​ងគេ​​ហ​ដ្ឋាន, ទី១២. ការ​ដំឡើង​​និង​ថែ​ទាំ​អគ្គិ​ស​នី​និង​​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក, ទី១៣. ​ការថែ​ទាំ​និងជួសជុ​​ល​​ទោចក្រ​យាន​យ​​ន្ត(ម៉ូត), ទី១៤. ការ​ថែ​ទាំ​រថ​​យន្ត, ទី១៥. ការ​ដំ​ឡើង និង​ថែ​ទាំ​ប្រ​ព័ន្ធ​ទាញ​យក​​ថាម​ពល​ពន្លឺ​​ព្រះ​អាទិ​ត្យ និង​ទី១៦. សេ​វាក​ម្ម​ការ​ងា​រ​ក្នុង​គេ​ហដ្ឋា​ន(សេ​វាក​ម្ម​មេ​ផ្ទះ​)។សៀ​វភៅ​នេះ បា​នកត់ត្រា​​យ៉ាងលម្អិតពី​ជំ​នាញ និង​កា​រ​វាយ​ត​ម្លៃមុខរប​​រជា​ច្រើន ដោយ​​ត្រូវបា​នបែ​ង​​ចែក​ជា​ប្រភេ​ទ និង​​កម្រិត​ជំ​​នាញ​ផ្សេងៗ​​គ្នា ហើ​យ​​វាពិតជា​មា​ន​សារៈ​សំ​ខាន់​ខ្លាំង​ណាស់ក្នុងកា​​រចូលរួមព​ង្រឹ​ងស្តង់​​ដា​ជាតិ​ស​ម្រា​ប់​ទីផ្សារ​កា​រងារនៅ​​កម្ពុ​ជា។ សៀវ​ភៅនេះ ក៏ជាផែ​ន​ទីថ្មី​សម្រា​ប់​​ធ្វើ​​កំ​ណែ​​ទ​ម្រ​ង់​ស៊ីជម្រៅ​​​ក្នុងការ​អប់រំ​បណ្ដុះ​ប​ណ្ដា​ល​វិជ្ជា​ជីវៈ និង​ប​ច្ចេក​​ទេស​នៅកម្ពុ​ជា។បើតាមអ្នក​នាំពាក្យ​ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ស៊ុន មេ​សា បាន​ថ្លែង​ថា សៀវភៅ​ដែល​ទទួល​បាន​ពី​ប្រទេស​ចិន​នេះ ពិតជា​មាន​សារៈ​សំខាន់​ខ្លាំង​ណា​ស់​សម្រា​ប់ការធ្វើ​កំណែទ​ម្រង់លើ​មុខជំ​នាញ​ដែល​យកម​ក​បណ្ដុះ​បណ្ដាល​បច្ចេក​ទេស និងវិជ្ជា​ជីវៈដល់​ប្រជា​ពល​រដ្ឋ​ និងយុ​វជន​កម្ពុជា។លោកបន្ត​ថា នាពេ​លខាងមុ​ខ​នេះ យុវជន​កម្ពុជា​នឹងមាន​ជំនា​ញ​ច្បាស់​លាស់ មាន​ស្ដង់​ដា និង​គុណ​ភាពប្រ​ហាក់​ប្រហែល​នឹង​ប្រទេស​ចិន​ដែរ ដើម្បីចូល​រួមប្រ​ឡូកក្នុង​វិ​ស័យ​កា​រងា​រនៅកម្ពុជា និងក្នុ​ងតំ​បន់។ ជាពិសេស​វាជា​ការ​ត្រៀ​មខ្លួនរប​ស់កម្ពុជាស​ម្រាប់ទ​ទួល​យកក្រុ​មហ៊ុន​បច្ចេក​វិទ្យា​ថ្មីៗ ដែល​មានគម្រោង​វិនិយោគនៅ​កម្ពុជា​។លោកបាន​បញ្ជាក់​ថា៖«ក្នុងនាម​ក្រសួងកា​រងា​រ គឺសូមថ្លែ​ងអំ​​ណរគុ​ណចំពោះ​មិត្តចិន​ដែល​បានបរិច្ចា​គសៀវភៅ​ដ៏​មា​នត​ម្លៃ​មកដល់​ក្រសួង ហើយយើងនឹងយកម​កប្រើប្រា​ស់​ស​ម្រាប់​បំពេ​ញបន្ថែមនូវ​ចំណុចខ្វះច​ន្លោះរ​បស់​យើង ក៏​​ដូចជាធ្វើបច្ចុ​ប្បន្នភាពមុខ​ជំនាញឱ្យ​ស្របទៅតា​មទីផ្សា​រ​កា​រ​ងារ និងកា​រប្រែប្រួ​លប​ច្ចេកវិ​ទ្យា​ជាសក​លផ​ងដែរ​​»។គួររំឭកថា ក្រសួ​ងធនធាន​មនុស្ស និងសន្តិ​​សុខស​ង្គមនៃ​ប្រទេ​សចិន បានបោះ​ពុម្ពផ្សា​យសៀ​វ​ភៅ«ស្តង់​ដាជា​តិមុខ​របរ​រ​​បស់ប្រទេ​សចិន» ​ដែល​​មា​ន​ការ​ចូល​រួមចង​​ក្រងពី​អ្នក​ជំនា​​ញ​​ខាងវិ​ស័យ​ការងា​រនៅម​កពី​ស្ថាប័នរដ្ឋចិន​ជា​ង​ ៥០ ដោ​យ​ផ្ដោត​សំខា​ន់យ៉ា​​ងល​ម្អិត​ពី​ការ​រៀ​បចំមុ​ខ​ជំ​នា​ញ និង​​ការវា​យ​តម្លៃ​មុខរប​រជា​ច្រើន ដោ​យត្រូវបានបែ​ងចែ​​ក​ជា​ប្រភេ​ទ​ទៅ​តាមលំដា​ប់​លំ​ដោយ និង​កម្រិត​ជំនាញ​ផ្សេ​ងៗ​គ្នា​យ៉ា​ងច្បា​ស់លា​ស់៕

ក្រុមការងារអន្តរក្រសួងចុះពិនិត្យវាយតម្លៃលទ្ធផលការងារស្ថាបនាស្ពានបេតុងមួយខ្សែនៅខេត្តស្វាយរៀង

2026/07/02 11:45:22 pm        176
ក្រុមការងារអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានចុះពិនិត្យវាយតម្លៃលទ្ធផលការងារស្ថាបនាស្ពានបេតុងមួយខ្សែ ក្នុងឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃគុណភាពការងារស្ថាបនាស្ពានបេតុង១ខ្សែ ប្រវែង៦០ម៉ែត្រ ទទឹង៨ម៉ែត្រ ការងារស្ថាបនាផ្លូវក្រាលល្បាយក្រួសសងខាងក្បាលស្ពាន ប្រវែង១០០ម៉ែត្រ និងសំណង់សិល្បការ្យ នៅក្នុងភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (ក្នុងគម្រោងលេខ DRR-NC-2024-No.055) ។បន្ទាប់ពីក្រុមការងារអន្តរក្រសួង​ធ្វើការត្រួតពិនិត្យ គុណភាពសំណង់ ដែលស្ថាបនាតាមគម្រោង និងតាមរចនាបទរួចមក ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានសំដែងនូការកោតសសើរចំពោះក្រុមហ៊ុន ដែលបានខិតខំស្ថាបនាស្ពានរួចរាល់ និងបំពាក់សំណង់សិល្បការ្យ ទៅតាមគម្រោងដែលបានចុះកិច្ចសន្យា។ក្នុងនាមក្រុមការងារអន្តរក្រសួង ឯកឧត្តមបានណែនាំដល់ក្រុមការងារស្ថាបនាស្ពាន ត្រូវធ្វើការត្រួតពិនិត្យបន្ថែមលើគុណភាពសំណង់ សំណង់សិល្បការ្យដែលបានបំពាក់ ពិសេសជួសជុលផ្លូវក្បាលស្ពាន ឡើងវិញនៅក្នុងកិច្ចសន្សា និងចលនាបំផុសពលរដ្ឋឱ្យចូលរួមថែទាំ តាមរយៈការដាំស្មៅ ឬកូនឈើ ដើម្បីការពារចម្រោះទឹកភ្លៀងផងដែរ។តំណាងពលរដ្ឋទទួលផលពីផ្លូវ និងស្ពាន នៅក្នុងភូមិសាស្ត្រនេះ បានសំដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានវិភាជថវិការកសាងស្ពានឱ្យពលរដ្ឋប្រើប្រាស់បានគ្រប់រដូវ។សូមបញ្ជាក់ថា ភូមិតាស្អាង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ បានទទួលសមិទ្ធផលជាបន្តបន្ទាប់ ពិសេសសំណង់ស្ពាន ដែលពីមុន ពលរដ្ឋតំញបន់មួយនេះ ធ្លាប់តែ ជិះកាណូត ទូក ត្រូវប្តូរមកជិះកង់ ម៉ូតូ ឡានជំនួសវិញ៕ អត្ថបទ ៖ ភា​សារិត                               

ក្នុងជំនួបជាមួយមេដឹកនាំលើពិភពលោក, សម្ដេចធិបតីតែងលើកឡើងអំពីកម្មភាពកងទ័ពថៃចូលជ្រៅឈ្លានពានទឹកដីកម្ពុជា

2026/07/02 11:30:31 pm        131
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, បានថ្លែងបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចផ្លូវការ និងការងារនៅក្រៅប្រទេសចំនួន៥លើក ក្នុងនោះបានជួបមេដឹកនាំកំពូលពិភពលោក និងមេដឹកនាំរដ្ឋ និងប្រទេសជាច្រើន ខណៈក្នុងជំនួបទាំងនោះសម្ដេចធិបតីតែងតែប្រាប់អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសកម្មភាពកងទ័ពថៃចូលឈ្លានពានចូលជ្រៅលើដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា។ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់បែបនេះ ក្នុងវេទិកាសារព័ត៌មានលើកទី៨ ស្តីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ បោះជំហានទៅមុខជានិច្ចទោះជាមានឧបសគ្គធំៗចំពោះមុខ» នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ។ឯកឧត្តមបានថ្លែងថា ក្នុងដំណើរទស្សនកិច្ចទាំង៥ដងនេះ សម្ដេចធិបតីបានជួបសន្ទនា ឬបានជួបធ្វើកិច្ចការងារជាមួយមេដឹកនាំកំពូលៗជាច្រើន។ ក្នុងជំនួបជាមួយមេដឹកនាំបរទេសកំពូលៗ និងឥស្សរជនជាច្រើនទៀត សម្ដេចធិបតីធ្វើកិច្ចការដោយតម្រង់ឥតងាករេទៅរកអាទិភាពធំៗចំនួនបី គឺទី១ការពារអធិបតេយ្យបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិ ទី២ ពង្រឹង និងធ្វើពិពិធកម្មភាពជាដៃគូរបស់កម្ពុជាជាមួយនឹងបណ្ដាប្រទេសផ្សេងៗ និងអង្គការអន្តរជាតិនានា និងទី៣ ប្រើប្រាស់ការទូតដើម្បីបន្តអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ការវិនិយោគ និងការបង្កើតការងារនៅកម្ពុជា និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ឯកឧត្តមបានបន្តថា ក្នុងឱកាសជំនួបកិច្ចសន្ទនាទាំងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែលើកឡើង និងបញ្ជាក់យ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិថា កងទ័ពថៃបានចូលមកកាន់កាប់ និងឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងជ្រៅ នៅក្នុងតំបន់ព្រំដែនជាច្រើន បើទោះបីជាមានការព្រមព្រៀងឈប់បាញ់គ្នាក៏ដោយ។សូមបញ្ជាក់ថា យន្តការដោះស្រាយបញ្ហារបស់រាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាមានការរំលោភបំពានពីភាគីថៃ ប៉ុន្ដែសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែប្រកាន់ខ្ជាប់នូវគោលការណ៍រក្សាសន្តិភាព និងមិនចង់ឱ្យមានសង្គ្រាមទ្រង់ទ្រាយធំឡើយ ដោយផ្ដោតលើ៖ការចរចាតាមផ្លូវច្បាប់ ដោយជំរុញឱ្យភាគីថៃបើកដំណើរការ គណៈកម្មាធិការព្រំដែនចម្រុះ (JBC) ឡើងវិញ ដើម្បីវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់ផ្អែកលើគោលការណ៍បច្ចេកទេស និងច្បាប់អន្តរជាតិ (ដូចជា សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង ១៩០៧)។ យន្តការតុលាការអន្តរជាតិ ដោយកម្ពុជាបានរៀបចំជំហរក្នុងការដាក់បណ្ដឹងរឿងវិវាទព្រំដែនក្នុងតំបន់រសើបចំនួន ៤ (រួមមាន តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់ម៉ុបី) ទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងការការពារអធិបតេយ្យដោយ សម្ដេចធិបតី និងរាជរដ្ឋាភិបាលបានអះអាងថា ពុំមានការធ្វើកិច្ចព្រមព្រៀងសម្ងាត់ ឬកាត់ទឹកដីណាមួយឱ្យទៅភាគីថៃឡើយ ហើយកងទ័ពកម្ពុជានៅតែបន្តឈរជើងការពារទឹកដីយ៉ាងម៉ឺងម៉ាត់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM