យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

ព័ត៌មានជាតិ

សមាគមសហគ្រិនស្រ្តីកម្ពុជា​បង្កើតជំនួបបណ្តាញធុរកិច្ច ដើម្បីពង្រីកទីផ្សារ និងស្វែងរក​ដៃគូ​សហការ

2026/07/22 06:33:48 pm        338
សមាគមសហគ្រិនស្រ្តីកម្ពុជា បង្កើតជំនួបបណ្តាញធុរកិច្ច ដើម្បីពង្រីកឱកាសទីផ្សារ ការស្វែង​រកដៃ​គូសហការសេដ្ឋកិច្ច និងបង្កើន ការគាំទ្រផលិតផលរបស់សមាជិកា ព្រមទាំងពង្រឹងកិច្ច​សហប្រតិបត្តិការ​សហគ្រិនជាស្រ្តី និងបណ្ដាញសមាគមធុរកិច្ចផ្សេងៗ ទាំងក្នុង កម្រិតជាតិ​ និងអន្តរជាតិ។សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) បង្កើតកម្មវិធី «ជំនួបបណ្តាញធុរកិច្ច (Business Networking)» និងពិធីសម្ពោធ បើកការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ «ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព» ជំនួបបណ្តាញធុរកិច្ចគឺជា សកម្មភាពតភ្ជាប់រវាងម្ចាស់អាជីវកម្ម សហគ្រិន និងអ្នកវិនិយោគ ដើម្បីបង្កើតទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ ស្វែងរកដៃគូសហការ និងពង្រីកទីផ្សារ នេះជាការផ្តល់ឱកាសមាសដល់ធុរជនក្នុងការជួបជុំគ្នា។លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) លើកឡើងថា កម្មវិធីដ៏មានសារៈសំខាន់នេះ រៀបចំ ឡើងក្នុងគោលបំណងពង្រីកឱកាសទីផ្សារ ស្វែងរកដៃគូសហការសេដ្ឋកិច្ច និងបង្កើនការគាំទ្រផលិតផលរបស់សមាជិកា នៅក្នុងស្ថាន ភាពកំពុងប្រឈម ដើម្បីឱ្យសហគ្រិនជាស្រ្តីអាចឈរជើងបាន នៅក្នុងកិច្ចដំណើរការអាជីវកម្មរបស់ខ្លួន ទាំងការផលិត និងការលក់នៅ លើទីផ្សារ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិកា និងបណ្ដាញសមាគមធុរកិច្ចផ្សេងៗ ទាំងក្នុងកម្រិតជាតិនិងអន្តរជាតិ។ ក្នុងពិធីនេះដែរ លោកជំទាវបានចែករំលែកនូវបទពិសោធន៍ និងគន្លឹះជោគជ័យនៅក្នុងការធ្វើអាជីវកម្ម ដើម្បីរួមគ្នាលើកកម្ពស់សហ- គ្រិនស្រ្តី ឱ្យក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ពង្រឹងសមភាពយេនឌ័រ និងកាត់បន្ថយ ភាពក្រីក្រ។ក្នុងឱកាសនោះដែរ, លោកជំទាវ ទ្រី សុខណា ប្រធានគម្រោង និងជាសមាជិកាក្រុមប្រឹក្សាភិបាល និងលោកជំទាវអ្នកឧកញ៉ា តាំង ហ្គិចលៀង ម្ចាស់ឧបត្ថម្ភផ្តាច់មុខ ក៏បានលើកឡើងពីការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមលើកទី៣ ប្រចាំឆ្នាំ២០២៦ គឺមាន គោលបំណងលើកកម្ពស់សមត្ថភាព និងបង្កើតភាពអង់អាចក្លាហានដល់សហគ្រិនស្ត្រីលើវិសយ័ធុរកិច្ច និងលើកទឹកចិត្តដល់សមាជិកា សមាគមសហគ្រិនស្ត្រីកម្ពុជាចូលរួមចុះឈ្មោះ ដើម្បីប្រកួតទៅតាមជំនាញអាជីវកម្មរៀងៗខ្លួន។សូមបញ្ជាក់ថា នៅក្នុងជំនួបបណ្តាញធុរកិច្ចនេះដែរ បានបង្កើតនូវបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយថាមពលធុរកិច្ច ទាំង ភ្ញៀវជាតិនិងអន្តរជាតិ បានរួមគ្នាបង្កើតបណ្ដាញទំនាក់ទំនង ការផ្លាស់ប្ដូរបទពិសោធន៍ និងការផ្គូរផ្គងពាណិជ្ជកម្ម ព្រមទាំងបាន ទស្សនាស្តង់តាំងបង្ហាញនូវផលិតផលជាច្រើនមុខ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា​ជំរុញការដាំដុះបន្លែសុវត្ថិភាព ជំរុញដល់​ការសង់ផ្ទះសំណាញ់ កើនដល់ជិត ៦ ០០០ខ្នង

2026/07/22 06:27:59 pm        127
ភ្នំពេញ៖ ដើម្បី​លើក​កម្ពស់ការផលិតបន្លែសុវត្ថិភាព រាជរដ្ឋាភិបាលបានជំរុញឱ្យមានការដាំដុះបន្លែក្នុង​ផ្ទះសំណាញ់ ដោយបច្ចុប្បន្ន​បាន​កើនដល់ជិត ៦,០០០ខ្នង នៅទូទាំងប្រទេស។ ការរីកចម្រើននេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កសិករក្នុងការផលិតបន្លែដែលមានសុវត្ថិភាព ស្របតាមការផ្សព្វផ្សាយបច្ចេកទេស ប៣ (បង្កើនធម្មជាតិ បន្ថយគីមី បង្កើនផល) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានគោលដៅបង្កើនគុណភាពផលិតផល ការពារសុខភាពអ្នកប្រើប្រាស់ និងលើកកម្ពស់ចំណូលរបស់កសិករ។ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដើម្បីគាំទ្រការផលិតបន្លែសុវត្ថិភាព មន្ត្រីកសិកម្មឃុំបានផ្តល់ការបណ្តុះបណ្តាល និងណែនាំបច្ចេកទេស ប៣ ដល់កសិករចំនួន ១៨,៤៥៥គ្រួសារ ស្មើនឹងប្រមាណ ៣២% នៃកសិករដាំបន្លែទូទាំងប្រទេស។ ក្នុងចំណោមនោះ មាន ៤,៩២១គ្រួសារ កំពុងអនុវត្តបច្ចេកទេស ប៣ ជាក់ស្តែង។ឯកឧត្តម បន្តថា ការជំរុញការផលិតបន្លែសុវត្ថិភាពរបស់ក្រសួងកសិកម្ម បានជំរុញឱ្យកសិករកាន់តែងាកមកប្រើប្រាស់បច្ចេកទេសដាំដុះទំនើប ជាពិសេស ការសាងសង់ផ្ទះសំណាញ់សម្រាប់ផលិតបន្លែ ដែលបច្ចុប្បន្នបានកើនដល់ ៥,៨៨៣ខ្នង នៅទូទាំងប្រទេស។ ការរីកចម្រើននេះត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ការផលិតបន្លែសុវត្ថិភាព បង្កើនគុណភាពផលិតផល ការពារសុខភាពអ្នកប្រើប្រាស់ និងបង្កើនប្រាក់ចំណូលរបស់កសិករ។ចំណែក លោក នៃ ច័ន្ទត្រា ម្ចាស់កសិដ្ឋាន C-TRA Green House ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រាប់ BTV ការដាំបន្លែលើទឹក ឬ Hydroponics គឺជាបច្ចេកទេសទំនើបមួយ​ដែលអាចគ្រប់​គ្រងគុណភាព, កាត់បន្ថយហានិភ័យពីអាកាសធាតុ, សត្វល្អិត, និងការប្រើប្រាស់សារធាតុគីមី ហើយជួយសន្សំសំចៃទឹក និងកម្លាំងពលកម្ម​ ជាពិសេស​ បន្លែដាំលើទឹកមានទីផ្សារនិងតម្លៃល្អ។​លោក បញ្ជាក់ថា បច្ចុប្បន្ន លោកមានផ្ទះសំណាញ់ដាំបន្លែចំនួន បីខ្នង និងផ្ទះសំណាញ់សម្រាប់បណ្តុះពូជមួយខ្នង ដែលផ្ទះសំណាញ់ទាំងអស់ បានផ្តល់ទិន្នផលជាមធ្យម១តោន ក្នុងពេលប្រមូលផលក្នុងមួយវគ្គ ចាប់ពីដាំរហូដល់ប្រមូលផលចំណាយពេលប្រមាណ ១ខែកន្លះ​។​ ក្រសួងកសិកម្មបានកំណត់គោលដៅក្នុងឆ្នាំ ២០២៦ ក្នុងការផ្សព្វផ្សាយបច្ចេកទេស ប៣ ឱ្យដល់កសិករដាំបន្លែ ១០០% នៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ការផលិតបន្លែដែលមានសុវត្ថិភាព ស្របតាមតម្រូវការទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើសារធាតុគីមីក្នុងវិស័យកសិកម្ម៕អត្ថបទ៖ ធូ វិរៈ  

ធុរជនកម្ពុជា និងចិន រួមគ្នាធ្វើ «វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ចកម្ពុជា-ចិន» ដោយមានប្រតិភូធុរជន និងវិនិយោគិនប្រមាណ ៦០ក្រុមហ៊ុនមកចូលរួម

2026/07/22 06:14:36 pm        162
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ធុរជនកម្ពុជា និងចិន រួមគ្នាធ្វើ «វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ចកម្ពុជា-ចិន» ដែលមានប្រតិភូធុរជន និងវិនិយោគិនប្រមាណ ៦០ក្រុមហ៊ុនមកចូលរួមដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។វេទិកាដ៏មានសារៈសំខាន់នេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តនជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅសណ្ឋាគារ Fairfield by Marriott រាជធានីភ្នំពេញ។«វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ច កម្ពុជា-ចិន» បានធ្វើឡើងក្រោមប្រធានបទ «កម្ពុជាស្វាគមន៍ការវិនិយោគពីប្រទេសចិន ដើម្បីអនាគតរួមគ្នាព្រមទាំងអតីតយុទ្ធជន និងនិវត្តជន» រវាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាមួយគណៈប្រតិភូធុរជន និងវិនិយោគិនចំនួន ៦០ក្រុមហ៊ុននៃសាធារណរដ្ឋប្រជាមានិតចិន៕ 

នៅចុងឆ្នាំ២០២៦នេះ ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រានឹងត្រូវភ្ជាប់គ្នាហើយ ខណៈការសាងសង់សម្រេចបាន ៧៩%

2026/07/22 06:06:10 pm        114
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួង សាធារណៈការ និងដឹកញ្ជូន លោក ផន រឹម បានឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះថា នៅចុងឆ្នាំ២០២៦ខាងមុខនេះ ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នឹងត្រូវភ្ជាប់គ្នាហើយ ដែលជាដំណាក់កាល នៃការភ្ជាប់និស្ស័យអ្នកត្រើយខាងលិច និងត្រើយខាងទន្លេ។ គួរបញ្ជាក់ថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដាឆ្នាំ២០២៦ នេះ វឌ្ឍនភាពគម្រោងរួមមាន ៖ ១/ ផ្នែកគ្រឹះស្ពាន សម្រេច ១០០%។ ២/ រចនាសម្ព័ន្ធ ក្រោមស្ពានសម្រេចបាន១០០ % ។ ៣/ រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០%។ ៤/ រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៨៤%។ ៥/បណ្តាញ ផ្លូវសម្រេចបាន ៥១% (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ៥០% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤១ម. សម្រេចបាន ៥០%)។ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។តាមប្រតិទិន ដំណើរការស្ថាបនាមិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ៕ 

សិប្បកម្មកែច្នៃប្លាស្ទិកមួយកន្លែងក្នុងខេត្តកណ្តាលត្រូវបានអនុវត្តវិធានការច្បាប់ ដើម្បីទប់ស្កាត់ការបំពុល​បរិស្ថាន

2026/07/22 05:51:52 pm        166
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ លោក ឡៅ គឹមឈី អនុប្រធាន​នាយកដ្ឋាន​អធិការ​កិច្ច​ និងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានដឹកនាំមន្រ្តីជំនាញ និង​មន្ទីរ​បរិស្ថាន​ខេត្ត​កណ្តាល បានចុះត្រួតពិនិត្យសិប្បកម្មកែច្នៃប្លាស្ទិក ស្ថិតនៅភូមិព្រែកសំរោង សង្កាត់​រកា​ខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានរក​ឃើញ​ករណី​មិន​បាន​គោរព​បទ​ដ្ឋាន​គតិយុត្ត​ទាក់​ទង​នឹងវិស័យបរិស្ថានត្រឹមត្រូវ។ ក្រុមការងារបានចាត់វិធានការឱ្យសិប្បកម្ម ត្រូវបញ្ឈប់​បង្ហូរ​សំណល់​រាវ​ចេញ​ពី​ការ​លាង​សម្អាត​ប្លាស្ទិក និងទឹកស្អំសរសៃប្លាស្ទិក ចូលប្រភពទឹកសាធារណៈ។ ជាមួយគ្នានេះ សិប្បកម្ម​ត្រូវ​រៀបចំ​របាយ​ការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង និងត្រូវរៀបចំ​អាង​ប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់សំណល់រាវចេញពីការលាងសម្អាតប្លាស្ទិក។ លើសពីនេះ សិប្បកម្មត្រូវធ្វើការស្តារកំសំណល់ប្លាស្ទិកប្រមាណ ១០០ម៉ែត្រគូប ឱ្យក្រុមហ៊ុនដឹកជញ្ជូន ដឹកចេញដោយក្រុមហ៊ុនផ្តល់សេវាដែលមានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន និងត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ នៅក្រសួងបរិស្ថាន។លើសពីនេះ ក្រសួងបរិស្ថានបានចាត់វិធានការចំពោះមុខ ដោយតម្រូវឱ្យសិប្បកម្មបញ្ឈប់បង្ហូរសំណល់រាវចេញពីការលាងសម្អាតប្លាស្ទិក និងទឹកស្អំសរសៃប្លាស្ទិក ចូលប្រភពទឹកសាធារណៈ។ ជាមួយគ្នានេះ សិប្បកម្មត្រូវរងពិន័យអន្តរការណ៍ លើករណីដូចជា៖ - ពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង យោងតាមមាត្រា ៦៦៨នៃក្រមបរិស្ថាននិងធនធានធម្មជាតិ - ពុំមានអាងប្រព្រឹត្តិកម្មសម្អាតសំំណល់រាវចេញពីការលាងសម្អាតប្លាស្ទិក យោងតាមមាត្រា ២៨៧នៃក្រមបរិស្ថាននិងធនធានធម្មជាតិ - ពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់ យោងតាមមាត្រា ១៧៣នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ។និងសិប្បកម្មត្រូវផ្តល់សំណងការខូចខាតដល់បរិស្ថាន និងសុខភាពសាធារណៈតាមការគណនាជាក់ស្តែងរបស់មន្ត្រីជំនាញ អនុលោមតាមមាត្រា ១៦២ និងមាត្រា១៦៣នៃក្រមបរិស្ថាននិងធនធានធម្មជាតិ៕

សម្ដេច​ធិបតីនាយករដ្ឋមន្រ្ដី អញ្ញើញជួបពិភាក្សាការងារ​ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន

2026/07/22 05:50:48 pm        141
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​អញ្ជើញជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយ ឯកអគ្គរដ្ឋទូត (ចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិ USABC ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។សូមជម្រាបថា ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council ឬ USABC) គឺជាអង្គការតស៊ូមតិឈានមុខគេរបស់វិស័យឯកជនអាមេរិក ដែលមានបេសកកម្មជំរុញ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសសមាជិកអាស៊ានទាំង ១១។អង្គការនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៤ (ឬផ្លូវការក្នុងឆ្នាំ ១៩៨៥) ហើយវាជាស្ថាប័នមានមូលដ្ឋាននៅសហរដ្ឋអាមេរិកតែមួយគត់ដែលត្រូវបានបញ្ជាក់ និងបញ្ចូលទៅក្នុងធម្មនុញ្ញអាស៊ាន (ASEAN Charter)៕ 

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ជួបសម្តែងការគួរសម

2026/07/22 05:41:32 pm        109
នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។សូមបញ្ជាក់ថា លោក ថូម៉ាស់ អេនឌ្រូ កំពុងទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យពីស្ថានភាពសិទ្ធិមនុស្ស។ ដំណើរទស្សនកិច្ចនេះ លោកនឹងជួបថ្នាក់ដឹកនាំកម្ពុជា មន្ត្រីពាក់ព័ន្ធ រួមទាំអង្គការសង្គមស៊ីវិលផងដែរ។ របាយការណ៍វាយតម្លៃស្តីពីសិទ្ធិមនុស្សនៅកម្ពុជា នឹងត្រូវយកទៅរាយការណ៍ក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស។ 

កម្ពុជា​ស្នើសមាគមធុរកិច្ចជប៉ុន ធ្វើជាស្ពានចម្លងនៃលំហូរពាណិជ្ជកម្ម និងទេសចរណ៍ប្រទេស​ទាំងពីរ

2026/07/22 05:29:08 pm        468
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ដើរ​តួនាទី​ជាស្ពាន​ចម្លងដ៏សំខាន់ ក្នុងការជំរុញកិច្ចការងារតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យ​ភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា-ឡាវ សំដៅលើកកម្ពស់លំហូរ ពាណិជ្ជកម្ម និងជំរុញ​វិស័យ​ទេសចរណ៍​។  ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបជាមួយ ឯកឧត្តម UENO Atsushi ឯក​អគ្គ​រាជ​ទូត​វិសាម​ញ្ញ​ជប៉ុន​ប្រចាំ​កម្ពុជា ​ជួបសម្តែងការគួរសម និងគោរពជម្រាបលា នៅថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២៦, ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះរាល់គ្រប់ជំនួយ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នានា ដែល​បាន​ផ្តល់​ជូន​កម្ពុជា​តាំង​ពី​ដើម​រៀង​មក ដែលជំនួយទាំងនោះពិតជាបាន រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចនូវការចូលរួមពី ភាគី​ជប៉ុន​លើ​គម្រោងអភិវឌ្ឍន៍ និងពង្រីកវិសាល​ភាព​កំពង់​ផែទឹក​ជ្រៅ​នៅ​ក្រុង​ព្រះសីហនុ​ជា​ជំហាន​បន្ត​បន្ទាប់ និងបានសម្តែងនូវការ អរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមឯកអគ្គរាជទូត ដែល​បាន​បំពេញបេសកកម្មការទូតយ៉ាងសកម្មពេញមួយអាណត្តិការងារនៅ កម្ពុជា ធ្វើឱ្យចំណង​មិត្ត​ភាព​ និងកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសទាំងពីរ កាន់តែរឹងមាំ និងស៊ីជ​ម្រៅ​ថែម​មួយ​កម្រិត​ទៀត​។ ក្នុងជំនួបនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើដល់សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ដើរតួនាទីជាស្ពានចម្លង ដ៏សំខាន់ ក្នុងការជំរុញ​កិច្ច​ការងារ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វន្ត​ និងវិស័យភស្តុភារកម្មនៅតំបន់ព្រំដែនកម្ពុជា-ឡាវ សំដៅលើកកម្ពស់ លំហូរពាណិជ្ជកម្ម ជំរុញ​វិស័យ​ទេសចរណ៍ និងសម្រប​សម្រួល​ការ​ធ្វើដំណើរ​ទៅ​មក​ដោយ​រលូន​រប​ស់​ប្រជាជន​នៅ​ក្នុង​តំបន់​នោះ​។ បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាប​ជូន​ភាគី​ជប៉ុន​អំពី​ការ​ងារ​កំណែទ​ម្រង់​ផ្ទៃ​ក្នុង​ស្ថាប័ន​ ក.អ.ក. ដើម្បីលើកកម្ពស់ ឧត្តមភាពនៃការអនុវត្តការងារ និងគម្រោងសាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្តនៅក្នុងទីស្តីការ ក.អ.ក. ដើម្បីបង្កើនភាពងាយស្រួល ព្រម ទាំងបង្ខិតការផ្តល់​សេ​វា​សាធារណៈឱ្យកាន់តែជិតវិនិយោគិនគោលដៅ។ ឯកឧត្តម UENO Atsushi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​នា​ពេល​កន្លង​មក ជាពិសេស ការចូលរួមយ៉ាងសកម្មពីសំណាក់ ក.អ.ក.។ ឯកឧត្តមឯកអគ្គរាជទូត បាន​សម្តែងនូវការកោតសរសើរ ចំពោះការដឹកនាំប្រកបដោយ ចក្ខុវិស័យ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជាឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ លើសកម្មភាពយ៉ាងសកម្មពាក់ព័ន្ធ នឹង​ការជំរុញ យន្តការរាជរដ្ឋាភិបាលនិងផ្នែកឯកជន, កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ជប៉ុនជាដើម។ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា បើទោះជាមានបញ្ហាប្រឈមមួយចំនួន ដូច​ជា​បទ​ល្មើស​ឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) និងវិវាទិ៍ព្រំដែនយ៉ាងណាក៏ដោយ ក៏​រាជ​រដ្ឋាភិបាល​កម្ពុជាពិតជាមានវិធានការដោះស្រាយបានយ៉ាង លឿនរហ័ស ប្រកបដោយវិជ្ជាជីវៈ និង​លក្ខណៈការទូតខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ជាថ្មី នូវការគាំទ្រពេញទំហឹង លើ​គោល​ជំហរ​របស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី ផ្អែកលើមូលដ្ឋាន​ច្បាប់​អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជា ធរមានដែលមានស្រាប់ ព្រមទាំងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ស្ថានការណ៍នឹងធូរស្រាលជាលំដាប់ ហើយឈានទៅរកប្រក្រតី ភាពដូចដើមវិញនាពេលឆាប់ៗ៕ អត្ថបទ៖ សុន រ៉ាឌី 

មន្រ្ដីសុខាភិបាល អំពាវនាវឲ្យរួមគ្នា​បំផ្លាញ​ជម្រកមូសខ្លា ខណៈគ្រុនឈាម​នៅ​ខេត្តកំពង់ឆ្នាំង​កើន​ដល់​ ១,២៦៩នាក់ក្នុងនោះមានកុមារ ៤នាក់បានស្លាប់

2026/07/22 04:56:31 pm        319
កំពង់ឆ្នាំង៖ ជំងឺគ្រុនឈាមនៅខេត្តកំពង់ឆ្នាំង បានបន្តកើនឡើងគួរឱ្យព្រួយបារម្ភ ដោយ​គិត​ត្រឹម​សប្តាហ៍​នេះ មានអ្នកកើតជំងឺគ្រុនឈាមសរុបចំនួន១,២៦៩នាក់ និងមានកុមារ​ចំនួ​ន​៤​នាក់​បាន​ស្លាប់​។ តួលេខនេះត្រូវបានចាត់ទុកថា កើនឡើងខ្ពស់ជាងឆ្នាំ២០២៥ ដែលកាល​ពី​ឆ្នាំ​មុន​មិន​មាន​អ្នក​ស្លាប់​ដោយសារជំងឺគ្រុនឈាមឡើយ។លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា៖ ស្ថានភាពគ្រុនឈាមក្នុងឆ្នាំនេះមានភាពកាចសាហាវ និងកើនឡើងខ្លាំង ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម មិនអាចពឹងផ្អែកតែលើវិស័យសុខាភិបាលមួយនោះទេ ប៉ុន្តែត្រូវការការចូលរួមពីអាណាព្យាបាល អាជ្ញាធរមានសមត្ថកិច្ចតាមមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ក្នុងការកម្ចាត់ជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺនេះ។លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវរក្សាអនាម័យជុំវិញផ្ទះ បំផ្លាញកន្លែងដក់ទឹក ដាក់ថ្នាំអាប៊េតក្នុងធុង ឬពាងស្តុកទឹក និងអនុវត្តវិធានការបាញ់ថ្នាំសម្លាប់មូសខ្លា ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ។​ ជាមួយគ្នានេះ ក្រុមការងារកំចាត់ជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងបន្តចុះអន្តរាគមន៍នៅតាមតំបន់ដែលមានអ្នកជំងឺគ្រុនឈាមកើនច្រើន ដោយធ្វើការដាក់ថ្នាំអាប៊េត បាញ់ថ្នាំសម្លាប់មូស និងផ្សព្វផ្សាយវិធានការការពារជូនប្រជាពលរដ្ឋជាប្រចាំ។មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវយកអ្នកជំងឺមកមន្ទីរពេទ្យ ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា នៅពេលឃើញកុមារ ឬសមាជឹកគ្រួសារមានរោគសញ្ញាសង្ស័យដូចជា ក្តៅខ្លួនខ្លាំង ឈឺក្បាល ឈឺសន្លាក់ ឬមានសញ្ញាខុសប្រក្រតីផ្សេងៗ៕​ អត្ថបទ៖ កាំង ហុងវាស្នា 

ប្រមុខការទូតកម្ពុជា និងប្រមុខការទូតរុស្ស៊ីជួបពិភាក្សាគ្នាអំពីទំនាក់ទំនងប្រទេសទាំងពីរ និងបច្ចុប្បន្នភាពស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/22 04:28:36 pm        289
នៅរាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅអំឡុងពេលនៃពិធីសាយភោជន៍ រៀបចំឡើងដោយ លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីជំនួបប្រកបដោយផ្លែផ្ការវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមប្រធានាធិបតី Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ក៏ដូចជាជំនួបទ្វេភាគីរវាង ឯកឧត្តម ជាមួយ លោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាសហប្រធាននៃគណៈកម្មការអន្តររដ្ឋាភិបាល (IGC) កាលពីខែមិថុនាកន្លងទៅ នៅទីក្រុងកាហ្សាន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនបន្ថែមអំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
07/25/2026 12:07 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
07/25/2026 12:07 PM
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
07/25/2026 12:07 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
07/25/2026 12:07 PM
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
07/25/2026 12:07 PM
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
07/25/2026 11:07 AM
កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
07/25/2026 11:07 AM
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
07/25/2026 11:07 AM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
07/25/2026 11:07 AM
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
07/25/2026 10:07 AM