សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ

សមាគមអតីតយុទ្ធជន ប្រគល់ផ្ទះ ៤ខ្នងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនសមាជិកមានជីវភាពខ្វះខាត ក្នុងខេត្តបាត់ដំបង

2026/06/30 08:35:33 pm        113
នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានដឹកនាំក្រុមការងារអ.ន.ក.ខេត្ត, ក្រុង, ស្រុក, ឃុំ សង្កាត់ ចុះប្រគល់ផ្ទះចំនួន ៤ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនសមាជិកមានជីវភាពខ្វះខាត ដែលមានដីអត់ផ្ទះ ចំនួន៤ខ្នង ទី១ ឈ្មោះ ផូ សុផល ភេទប្រុស អាយុ៦២ឆ្នាំ ជានិវត្តជន រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង, ទី២ ឈ្មោះ សឿន វ៉ាត់ ភេទប្រុស អាយុ៧១ឆ្នាំ ជានិវត្តជន រស់នៅភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង, ទី៣ ឈ្មោះ ឈន ឆេង ភេទប្រុស អាយុ៦៨ឆ្នាំ មានទីលំនៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង និងទី៤ ឈ្មោះ ថោង យឿត ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនពិការ មានទីលំនៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ។ក្នុងឱកាសនេះ ឯកឧត្តម អ៊ុក ឃ្នួច បាននាំយកប្រសាសន៍ និងក្តីនឹករលឹកផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តជនដែលទទួលបានផ្ទះថ្មីទាំង៤ខ្នង សូមរស់នៅដោយសេចក្តីសុខ សុភមង្គល និងមានសុខភាពល្អទាំងអស់គ្នា៕

ក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួងវប្បធម៌ធ្វើសិក្ខាសាលាផ្សព្វផ្សាយ “អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ” ជូនក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួង

2026/06/30 08:31:29 pm        211
ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការ តំណាង​ដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ “អនុសញ្ញាស្តីពីសិទ្ធិជនពិការ” ជូនក្រុម​ការងារ​សកម្មភាព​ជនពិការប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, នាទីស្តីការក្រសួងព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ។ លោក កង សំអឿន អនុប្រធាននាយកដ្ឋានសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា សាលានៅថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណង ជំរុញផ្សព្វផ្សាយខ្លឹមសារនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការឆ្នាំ២០០៨ ដែលព្រះរាជាណាចក្រកម្ពុជាផ្តល់សច្ចាប័នក្នុងឆ្នាំ២០១២ ជូនដល់សមាជិក-សមាជិកានៃក្រុមការងារសកម្មភាពជនពិការក្រសួងបានយល់ដឹងនិងចូលរួម គោរពព្រមទាំងលើកកម្ពស់សិទ្ធិជនពិការ។ អំពីស្ថានភាពមន្ត្រីរាជការ កំពុងបម្រើការក្នុងអង្គភាពថ្នាក់កណ្តាល និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត ព្រមទាំងអង្គភាពចំណុះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដទៃទៀតក្នុងពេលនេះគឺសរុបចំនួន២៤១៦នាក់ (ស្រី៨៧៦នាក់) ក្នុងនោះមន្ត្រីមានពិការភាពសរុបចំនួន១៣៦នាក់ ស្រី៣៨នាក់ ដែលស្មើនឹង៥.៦៣% នៃមន្ត្រីរាជការសរុបនៃក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលមានតួនាទីឬឋានៈស្មើ ចាប់ពីមន្ត្រីរហូតដល់អគ្គនាយក នេះគឺបានឆ្លុះបញ្ចាំងពីលទ្ធផលខ្ពស់លើសផែនការនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព អនុលោមតាមអនុក្រឹត្យលេខ១០៨ អនក្រ .បក ស្តីពីការកំណត់អត្រានិងបែបបទនៃការជ្រើសជនពិការចូលបម្រើការងារ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ធៀង វណ្ណដារ៉ុង បានថ្លែងថា វិស័យពិការភាព ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជាវិស័យមួយដ៏សំខាន់ និងជាកាតព្វកិច្ច ចម្បងរបស់យើងទាំងអស់គ្នាដែលត្រូវគិតគូរ ហេតុដូចនេះរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានធ្វើ បច្ចុប្បន្នកម្មកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ រួមទាំងការងារពិការភាពផងដែរ ឱ្យស្របតាមបរិបទរីកចម្រើនសកលលោកធ្វើយ៉ាងណាឱ្យសិទ្ធិជនមានពិការភាពក្លាយជាការពិត ដែលបានរំលេចគោលនយោបាយជា អាទិភាព ទិសដៅយុទ្ធសាស្ត្រនិងយុទ្ធសាស្ត្រសំខាន់ៗ សំដៅឆ្លើយតបនឹងតម្រូវការនិងបញ្ហាប្រឈមក្នុងគោលដៅលើកកម្ពស់សមត្ថភាពក្រសួង ស្ថាប័ន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គម គាំទ្រ និងជំរុញ លើកទឹកចិត្តការច្នៃប្រតិដ្ឋ ផលិតផល សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនប្រភពចំណូលរបស់ខ្លួន ស្របតាមទិសដៅរួមគឺការចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋរួមទាំងជនមានពិការភាព សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលស្របគ្នាទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទ រដ្ឋា

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃ អ៊ែរអេស៊ា ខេមបូឌា​ ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិននៅក្នុងកម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០២៦

2026/06/30 08:25:25 pm        98
ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងជាសមាជិកនៃអ្នកដឹកនាំវ័យក្មេងពិភពលោកឆ្នាំ២០២៦ របស់វេទិកា​សេដ្ឋកិច្ច​ពិភពលោក បានអញ្ជើញចូលរួមក្នុង​កម្មវិធីជួបជុំប្រចាំឆ្នាំលើកទី១៧ «Summer Davos» នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុង Dalian នៃសាធារណរដ្ឋប្រជាមានិតចិន។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមប្រធាន «ការជំរុញនវានុវត្តន៍ឱ្យកាន់តែទូលំទូលាយ» (“Innovating at Scale”) ដោយកម្មវិធីនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំជាន់ខ្ពស់ប្រមាណ ១,៧០០នាក់ មកពីវិស័យធុរកិច្ច រដ្ឋាភិបាល ស្ថាប័នអប់រំ និងអង្គការសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរទស្សនៈអំពីអនាគតនៃកំណើនសេដ្ឋកិច្ចពិភពលោក។ កាន់តែពិសេសទៀតនោះ កម្មវិធីនេះត្រូវបានផ្តល់កិត្តិយសក្រោមអធិបតីភាពរបស់ ឯកឧត្តម លី ឈាង (H.E. Li Qiang) នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់អនុសាសន៍ជាទស្សនទាន​សំខាន់​​​ៗ​​ ស្តីពីអាទិភាពសេដ្ឋកិច្ច និងតួនាទីយ៉ាងសំខាន់របស់ប្រទេសចិនក្នុងសេដ្ឋកិច្ចសកលលោក ។ តំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា ដោយធ្វើបទបង្ហាញអំពីវិស័យអាកាសចរណ៍របស់កម្ពុជា លោក ណម វិស្សុត ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិន ដើម្បីចែករំលែកទស្សនៈ និងបទពិសោធន៍របស់ លោកនៅក្នុងវេទិកាក្រោមប្រធានបទ «វិធីសាស្រ្តផ្តត់ផ្គង់ផលិតផលនិងសេវាកម្មឆ្លើយតបនឹងតម្លៃសេដ្ឋកិច្ច» (Experiences​ as an Industry)។ នៅក្នុងឱកាសនោះ លោកបានលើកឡើងនូវទស្សនៈវិស័យពីប្រទេស កម្ពុជាស្តីពី «បទពិសោធន៍ផ្តល់សេវាកម្មឆ្លើយតបនឹងតម្លៃសេដ្ឋកិច្ច» (Economy of Experience) ដែលជា ប្រព័ន្ធអេកូឡូស៊ីមួយ ដែលវិស័យអាកាសចរណ៍ ទេសចរណ៍ បដិសណ្ឋារកិច្ច បច្ចេកវិទ្យា និងសេវាសាធារណៈ ត្រូវបានរួមបញ្ចូលគ្នា ដើម្បីលើកតម្កើនតម្លៃសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន ជាជាងការអភិវឌ្ឍវិស័យទោលណាមួយដាច់ដោយឡែកពីគ្នា។ ដោយផ្អែកលើដំណើរនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា លោកបានគូសបញ្ជាក់ថា ការពង្រឹងការផ្សារភ្ជាប់ ទំនាក់ទំនងឱ្យកាន់តែរឹងមាំ ការជំរុញនវានុវត្តន៍ និងកិច្ចសហការរវាងវិស័យផ្សេងៗ អាចផ្លាស់ប្តូរឧស្សាហកម្មនានាឱ្យទទួលយកនូវបទពិសោធន៍ក្នុងការផ្តល់សេវាកម្មកាន់តែរលូន ដែលមានសក្តានុពលខ្ពស់ក្នុងការទាក់ ទាញលំហូរវិនិយោគ ពង្រឹងវិស័យទេសចរណ៍ និងពន្លឿនកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះផងដែរ លោកក៏បានបញ្ជាក់ថា បច្ចេកវិទ្យាទំនើបៗដូចជា បញ្ញាសិប្បនិម្មិត (AI) មិនមែនជា គោលដៅចុងក្រោយនៃការអភិវឌ្ឍនោះទេ ប៉ុន្តែនេះគឺជាឧបករណ៍ជំនួយ និងជាកាតាលីករដ៏សំខាន់ ក្នុងការជួយកាត់បន្ថយភាពរអាក់រអួលនៅក្នុងប្រព័ន្ធអេកូឡូស៊ីនេះ ព្រមទាំងជួយសម្របសម្រួលកិច្ចសហប្រតិបតិ្តការឱ្យកាន់ តែរលូន ធ្វើសេចក្តីសម្រេចចិត្តកាន់តែមានប្រសិទ្ធភាព និងលើកតម្កើនតម្លៃសេដ្ឋកិច្ចឱ្យបានល្អប្រសើរ។ «យុគសម័យសេដ្ឋកិច្ចជំនាន់ក្រោយ នឹងមិនប្រណាំងប្រជែងលើគុណភាពផលិតផលឧស្សាហកម្មតែមួយមុខទៀត​នោះ​ទេ ប៉ុន្តែនឹងប្រណាំងប្រជែងលើបទពិសោធន៍ផ្តត់ផ្គង់ផលិតផលនិងសេវាកម្មជំនួសវិញ។ នៅពេល​ដែល​យើង​ផ្សារភ្ជាប់ វិស័យអាកាសចរណ៍ ទេសចរណ៍ បច្ចេកវិទ្យា និងសេវាសាធារណៈឱ្យ​ទៅជា​ប្រព័ន្ធអេកូឡូស៊ី​តែមួយ នោះយើងនឹង អាចបង្កើតឱកាសបានកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ពន្លឿន​ចរន្ត​សេដ្ឋកិច្ចឱ្យដើរកាន់​តែ​លឿន និងនាំមកនូវការរីកចម្រើនមួយដ៏គង់វង្សឋិតថេរចីរកាលថែមទៀតផង» ។ ក្រៅពីការអញ្ជើញចូលរួមជាវាគ្មិន លោក ណម វិស្សុត ក៏បានអញ្ជើញចូលរួមក្នុងពិធីពិសារអាហារពេលល្ងាច ជាលក្ខណៈពិសេសសម្រាប់ថ្នាក់ដឹកនាំ ដែលរៀបចំដោយក្រុមហ៊ុន Boston Consulting Group (BCG) ដោយមានការចូលរួមពីបណ្តាប្រធាននាយកប្រតិបត្តិសំខាន់ៗ មកពីស្ថាប័នធំៗជាច្រើន និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពី ជុំវិញពិភពលោក។ ជាពិសេសជាងនេះទៅទៀត ជារបៀបវារៈនៃកម្មវិធីភាពជាអ្នកដឹកនាំសម្រាប់អ្នកដឹកនាំ​វ័យក្មេង​ពិភពលោកនៃវេទិកាសេដ្ឋកិច្ចពិភពលោក លោក ណម វិស្សុត ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាចង្អៀតក្រោមវត្តមានរបស់ ឯកឧត្តម Nyam-Osor Uchral នាយករដ្ឋមន្ត្រីនៃប្រទេសម៉ុងហ្គោលី និងសមាជិកអ្នកដឹកនាំវ័យក្មេងពិភពលោក​ដទៃទៀត ដើម្បីផ្លាស់ប្តូរទស្សនៈទៅវិញទៅមកអំពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលអនាគត។ការចូលរួមចំណែកយ៉ាងសកម្មរបស់ក្រុមហ៊ុន អាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា នាពេលនេះ បានឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការតភ្ជាប់ក្នុងតំបន់ ព្រមទាំងរួមចំណែកគាំទ្រដល់ចក្ខុវិស័យរយៈពេលវែង របស់កម្ពុជា ក្នុងការកសាងបទពិសោធន៍ផ្តល់សេវាកម្មឆ្លើយតបនឹងតម្លៃសេដ្ឋកិច្ច។ ដែលការតភ្ជាប់នេះ​នឹងបង្កើតជាចលករតែមួយរួមគ្នារវាងមនុស្សជាតិ វិស័យឧស្សាហកម្ម និងឱកាសថ្មីៗ ដើម្បីជំរុញកំណើន​សេដ្ឋកិច្ច​ប្រកប​ដោយនិរន្តរភាព ។ 

កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹង​សមត្ថភាព​កងទ័ព​កម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ

2026/06/30 08:23:09 pm        956
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Adhishek Arora នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនេះ ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងទ័ពឥណ្ឌា ដែលបានគាំទ្រកម្ពុជាជាបន្តបន្ទាប់លើការបណ្តុះបណ្តាលធនធានមនុស្ស បង្កើនវគ្គសិក្សាជាច្រើនជំនាញ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសមយុទ្ធទ្វេភាគីកម្ពុជា-ឥណ្ឌា លើកទី២ ក្នុងឆ្នាំ២០២៦ ដែលបានរួមចំណែកពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។ឯកឧត្តម វង្ស ពិសេន បានស្នើឱ្យភាគីឥណ្ឌាបន្តគាំទ្រការបណ្តុះបណ្តាលកងទ័ពកម្ពុជា ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មាន ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មរក្សាសន្តិភាព ការដោះមីន កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព ការធ្វើសមយុទ្ធរួម និងការចូលចតនាវា។ជាការឆ្លើយតប លោកវរសេនីយ៍ឯក Adhishek Arora បានបង្ហាញនូវក្តីរីករាយចំពោះការបំពេញបេសកកម្មការទូតយោធានៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពកម្ពុជា-ឥណ្ឌា។ លោកបានកោតសរសើរចំពោះសមត្ថភាពរបស់កងទ័ពកម្ពុជា ក្នុងការចូលរួមសមយុទ្ធរួមទាំងពីរលើក ដែលទទួលបានលទ្ធផលល្អប្រសើរ។លោកក៏បានគូសបញ្ជាក់ថា ឥណ្ឌាស្វាគមន៍ និងត្រៀមខ្លួនបន្តគាំទ្ររាល់សំណើរបស់កម្ពុជា ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ស្របតាមតម្រូវការជាក់ស្តែង។ លើសពីនេះ ឥណ្ឌា ដែលមានភាពជឿនលឿនក្នុងឧស្សាហកម្មការពារជាតិ ក៏មានលទ្ធភាពគាំទ្រលើបច្ចេកវិទ្យា និងឧបករណ៍ទំនើប ដូចជាឧបករណ៍ដោះមីន និងដ្រូនស៊ើបការណ៍ជាដើម។ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការពេញចិត្ត និងថ្លែងអំណរគុណចំពោះភាគីឥណ្ឌា ដែលបានបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពកងទ័ពកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខ សន្តិភាព និងស្ថិរភាពក្នុងតំបន់៕

សមត្ថកិច្ចរាជធានីភ្នំពេញកសាង​សំណុំរឿង​បញ្ចូនបុគ្គល K01 ទៅតុលាការពាក់ព័ន្ធករណីហិង្សាលើយុវជនម្នាក់ហើយថតបង្ហោះចែកចាយលើបណ្តាញសង្គម

2026/06/30 08:15:44 pm        1965
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាឲ្យនគរបាលជំនាញសម្រេចឃាត់ខ្លួនបុគ្គល K01 អនុវត្តទៅតាមផ្លូវច្បាប់ រួចកសាង​សំណុំរឿង​បញ្ចូនទៅតុលាការ​ ករណីបុគ្គលរូបនេះ ប្រើហិង្សាលើយុវជនម្នាក់ហើយថតបង្ហោះចែកចាយលើបណ្តាញសង្គមហ្វេស​ប៊ុកកាលពីពេលថ្មីៗនេះ​។ ការសម្រេចឃាត់ខ្លួននេះ ធ្វើឡើង បន្ទាប់ពីជនសង្ស័យមានឈ្មោះ ឃឿន សុឡា ហៅក្រៅ K01 បានចូលខ្លួនទៅបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃខែដដែល ពាក់ព័ន្ធសំណុំរឿងហិង្សាខាងលើ ។ ឧត្តមសេនីយ៍ឯកជួន ណារិន្ទ បញ្ជាក់ថា ៖ ការប្រព្រឹត្តិហិង្សា មិនអាចរលត់ទៅវិញបានតាមរយៈការចេញវីដេអូសុំទោសជាសាធារណៈនោះទេ គឺត្រូវតែអនុវត្តតាមច្បាប់ជាធរមាន ហើយការសម្រេចបែបណាបន្ត គឺទុកជូនស្ថាប័ន្ថអយ្យការ ។ គួររំលឹកថា កាលពីល្ងាចព្រលប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីបានឃើញឃ្លីបវីដេអូបង្ហោះចែកចាយអំពីការប្រើប្រាស់ហិង្សារបស់បុគ្គល K01 ទៅលើយុវជនម្នាក់រួចមក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានចេញបញ្ជាភ្លាមទៅកាន់លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ឲ្យចាត់វិធានការបន្ទាន់ បើទោះបីគ្មានបណ្តឹងរបស់ជនរងគ្រោះ ក៏នគរបាលត្រូវដើរតួនាទីជាដើមបណ្តឹងដែរ ៕ លីហេង 

សូមអបអរសាទរ!ប្រទេសកម្ពុជា ក៏ទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក

2026/06/30 07:21:06 pm        291
កម្ពុជាត្រូវបានទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក U.S. News & World Report បានវាយតម្លៃ និងផ្តល់ចំណាត់ចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ដែលជាប្រទេសមាននិរន្តរភាពដី និងធនធាន (Land and Resoure Sustainability) ល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក។ យោងតាមការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន SEA Infographics កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០២៦ កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ ១ ជាប្រទេសមាននិរន្តរភាពដី និងធនធាន ល្អបំផុតលើពិភពលោក ឆ្នាំ២០២៦ នាំមុខប្រទេស ស្លូវេនី (លេខ២) និង ប៉ារ៉ាហ្គាយ (លេខ៣)។ ដោយឡែក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាឈរលេខរៀងទី១ បន្តដោយប្រទេសឡាវ (លេខ២) និងមីយ៉ាន់ម៉ា (លេខ៣)។ សូមបញ្ជាក់ថា ស្ថាប័ន U.S. News & World Report បានផ្តោតលើសូចនាករចំនួន ៥     រួមមាន ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ការទប់ស្កាត់កាប់បំផ្លាញព្រៃឈើ ផ្ទៃដីតំបន់ការពារធម្មជាតិ ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងវិធានការឆ្លើយតបនឹងកង្វះខាតទឹកដែលឈានដល់ការវាយតម្លែផ្តល់ចំណាត់ថ្នាក់ ដល់ប្រទសកម្ពុជាទទួលបានចំណាត់ថា្នក់លេខ១ លើនិរន្តរភាពដី និងធនធាន។ កម្ពុជាជាប្រទេសមាននិរន្តរភាពដី និងធនធាន ល្អបំផុតលើពិភពលោក ឆ្នាំ២០២៦នេះ គឺជាការបង្ហាញភាពយកចិត្តទុកដាក់ខ្ពស់ របស់កម្ពុជាក្នុងការគ្រប់គ្រងដី ជាពិសេសព្រៃឈើ និងធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ដែលជាកត្តាចម្បងក្នុងការស្រូបយក និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ក៏ដូចជាចូលរួមក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដែលជាប្រឈមរបស់ពិភពលោកទាំងមូល។ ការវាយតម្លៃនេះគឺប្រើប្រាស់ទិន្នន័យ ពីស្ថាប័នគួរឱ្យទុកចិត្តដូចជា EDGAR, FAO, UNCTAD, EU GHSL, ធនាគារពិភពលោក ដែលបានបង្ហាញពីភាពច្បាស់លាស់របស់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់ដី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ កម្ពុជាជាប្រទេសមាននិរន្តរភាពដី និងធនធាន ល្អបំផុតលើពិភពលោក ឆ្នាំ២០២៦នេះដោយសារមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្រោមការដឹកនាំកន្លងមក ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់និងចក្ខុវិស័យ ដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងការបន្តដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញដោយសមត្ថភាពនិងថាមពល នាំឱ្យប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខខ១ ជាប្រទេសមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក ឆ្នាំ២០២៦ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ហើយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ តាមការចុះផ្សាយដោយ SEA Infographics ប្រទេសកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ដែលជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតនៅលើពិភពលោកឆ្នាំ២០២៦ ផ្អែកតាមរបាយការណ៍របស់ U.S. News & World Report៕ 

មន្រ្ដីជំនាញកិច្ចការព្រំដែន៖ មានតែគណៈកម្មការ JBC និងក្រុមវាស់វែង​ចម្រុះ​ប៉ុណ្ណោះ​ទើប​អាច​បញ្ជាក់​ពី​ខ្សែប​ន្ទាត់​ព្រំដែនអន្តរជាតិកម្ពុជា-ថៃបាន

2026/06/30 07:06:42 pm        722
ឆ្លើយតបទៅនឹងសកម្មភាពរបស់ភាគីថៃ និងយោធាថៃជាបន្តបន្ទាប់ចំពោះការសាង់សង់របង និង​ឈ្លាន​ពាន​បូរណភាពទឹកដីកម្ពុជា, មន្រ្ដីជំនាញកិច្ចការព្រំដែន នៃរដ្ឋលេខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែន​កម្ពុជា​បានបញ្ជាក់ថា ការវាស់វែង ការបញ្ជាក់ ឬការចង្អុលបង្ហាញ​ខ្សែ​បន្ទាត់​ព្រំ​អន្តរជាតិ​រវាង​កម្ពុជា និ​ងថៃ គឺមានតែគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) និង​ក្រុម​វាស់​វែង​ចម្រុះ​នៃ​ភាគីទាំងពីរប៉ុណ្ណោះ ទើបមានសមត្ថកិច្ចក្នុងការផ្ទៀងផ្ទាត់ និង​បញ្ជាក់​ច្បាស់​ពី​ខ្សែប​ន្ទាត់​អន្តរជាតិកម្ពុជា-ថៃ។ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីពេលថ្មីៗនេះឆ្លើយតបចំពោះ ការ​ធ្វើ​របង​ជា​ឯកតោ​ភាគីរបស់ថៃ នៅចន្លោះបង្គោលលេខ ៥២ និង៥៤ ព្រំប្រទល់រវាងខេត្តបាត់ដំបង (កម្ពុជា) និងខេត្តចាន់បូរី (ថៃ) ឯកឧត្តម ស៊្រឺ បូរ៉ា អគ្គនាយកបច្ចេកទេស នៃរដ្ឋលេខាធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន​បានបញ្ជាក់ថា បង្គោលព្រំដែនលេខ ៥២ ដល់បង្គោលលេខ ៥៩ គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចុះទៅរកបង្គោលឃើញតាំងពីឆ្នាំ ២០០៨ និង​បាន​ឯក​ភាពគ្នាជាទ្វេភាគីផងដែរ។ ឯកឧត្តមបញ្ជាក់ថា ក្នុងដំណាក់កាលនោះ មានការ​ធ្វើ​ឯកសារ​ជា​ទ្វេភាគីទាំងទីតាំងបង្គោល និងគំនូសខ្សែព្រំដែន គឺបានឯកភាពគ្នាទាំងស្រុងហើយ ចាប់​ពី​បង្គោល​លេខ ៥២ ដល់បង្គោលលេខ ៥៩នេះ ដោយមិនមានអ្វីជំទាស់ទេ។ ឯកឧត្តម​បន្ត​ថា ដូច្នេះរហូតមកដល់ឆ្នាំ ២០២៥ ការធ្វើកិច្ចការងារ​ដើម្បី​ឱ្យ​ច្បាស់​បន្ថែម​នៅ​លើ​ដី​នោះ ​គឺបានធ្វើដោយ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បាន​បញ្ចូន​ក្រុម​វាស់​វែង​ចម្រុះ ដើម្បីចុះទៅវាស់វែង និងបោះបង្គោលបណ្ដោះអាសន្នបន្ថែម ដែលមានគម្លាត​ពី​គ្នា​ត្រឹម ៥០ម៉ែត្រប៉ុណ្ណោះ។ ឯកឧត្តមបន្តថា ការងារវាស់វែង និងខណ្ឌសីមា​បោះ​បង្គោល​បណ្ដោះ​អាសន្ន​បន្ថែម នៅឆ្នាំ២០២៥ គឺជាការងារបញ្ជាក់ឱ្យច្បាស់លាស់បន្ថែមទៀត អំ​ពី​ខ្សែ​ព្រំដែន ​និងបង្គោលព្រំដែនហើយភាគីទាំងពីរមិនដែលមានបញ្ហាជាមួយគ្នាទេ។ ក្រោ​យ​មក​ភាគី​ទាំង​ពីរ​ក៏​បានឯកភាពគ្នាសាងសង់ផ្លូវល្បាតព្រំដែននៅក្នុងកំណាត់បង្គោលលេខ ៥២ ដល់​បង្គោល​លេខ ​៥៩នេះផងដែរ។ ឯកឧត្តមបញ្ជាក់បន្ថែមថា «មានតែគណៈកម្មការ JBC និងក្រុមវាស់វែងចម្រុះនៃ​ភាគី​ទាំង​ពីរ​ប៉ុណ្ណោះ ​ទើបមានសមត្ថកិច្ចក្នុងការផ្ទៀងផ្ទាត់ និងបញ្ជាក់ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ នៅ​លើ​ដី​ជាក់​ស្ដែង ​ក៏ដូចជាទីតាំងបង្គោលព្រំដែនពិតប្រាកដកាលពីសម័យបារាំង»។ ចំណែក ​ឯកឧត្តម ឡាយ សៀងលី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាន​លើក​ឡើង​អំពីប្រវត្តិមួយចំនួននៃការកំណត់ទីតាំងបង្គោលព្រំដែន និងខ្សែព្រំដែនរវាងកម្ពុជា និង​ថៃ, ឯកឧត្តម បានបញ្ជាក់ថា កន្លងមក ការចុះទៅត្រួតពិនិត្យ និងរុករកបង្គោលព្រំដែនចាស់មាន ៧៤​ បង្គោលដែលបានបន្សល់ទុកតាំងពីសម័យអណានិគមបារាំង ដោយ​ផ្អែក​ទៅ​តាម​សន្ធិ​សញ្ញា​ឆ្នាំ​១៩០៤-១៩០៧ រវាងបារាំង-សៀម នៅលើខ្សែបន្ទាត់ព្រំដែនប្រមាណជា ៨០០ គីឡូម៉ែត្រ ក្នុង​នោះមា​នបង្គោលព្រំដែនដែលបោះនៅសម័យបារាំង-សៀមនោះ មានចំនួន ៧៤បង្គោល។ ឯកឧត្តមបញ្ជាក់ថា មូលដ្ឋាននៃក្រុមការងារបច្ចេកទេសចម្រុះ បានអនុវត្តការរុករកបង្គោលចាស់ និង​កំណត់ទីតាំងឡើងវិញទាំង ៧៤ បង្គោលនេះ គឺប្រើមូលដ្ឋានឯកសារសន្ធិសញ្ញាឆ្នាំ១៩០៧ ជា​មូលដ្ឋាន ហើយឯកសារមានភ្ជាប់ជាមួយសន្ធិសញ្ញានេះ រួមមានផែនទី បារាំង-សៀម មាត្រដ្ឋាន ១/២០០ ០០០ ជាផែនទីឧបសម្ពន្ធ័ភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧នេះ ដែលមាន​ផែន​ទី​ចំនួន​ ៥ផ្ទាំង ហើយបង្គោលទាំង ៧៤បង្គោលនោះ ក៏មានកំណត់​ហេតុ​បោះ​បង្គោល​របស់​គណៈ​កម្មការ​ចម្រុះ​បារាំង-សៀមគ្រប់ទាំង ៧៤ បង្គោលនៃកំណត់ហេតុបោះបង្គោល ហើយប្លង់ទី​តាំង​បង្គោល​ដែល​មានបរិយាយប្រាប់ពីទីតាំងដែលបានបោះបង្គោលនៅលើដីជាក់ស្ដែងផងដែរ។ ក្នុងឱកាសនេះ មន្រ្ដីជំនាញកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ថា ទង្វើ និង​សកម្ម​ភាព​ទាំង​ឡាយ​កន្ល​ង​មក ក៏ដូចជានាពេលបច្ចុប្បន្នរបស់ភាគីថៃ ជាពិសេសកងកម្លាំងប្រដាប់អាវុធថៃ ដែល​ចូល​មក​កាន់​កាប់​ទឹកដីកម្ពុជាដោយខុសច្បាប់ ក៏ដូចជាធ្វើសកម្មភា​ព​បំពាន​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ គឺជាទង្វើខុសច្បាប់អន្តរជាតិ, រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភា​ព​គ្នា​នា​ពេលក​ន្លងមក, រំលោភទៅលើកំណត់ហេតុកិច្ចប្រជុំ និងសមត្ថកិច្ចរបស់គណៈកម្មការ JBC ហើយ​ក៏បំផ្លាញនូវសមិទ្ធផលរបស់គណៈកម្មការ JBC ផងដែរ។ ដូច្នេះអ្វីដែល​ជា​មធ្យោបាយ​ល្អ​បំផុត ​និងបញ្ចៀសបញ្ហាទាំងនេះបន្តទៀត មន្រ្ដីជំនាញមន្រ្ដីជំនាញកិច្ចការព្រំដែនកម្ពុជាសង្ឃឹមថា គណៈកម្មការJBCភាគីថៃ នឹងសហការបញ្ចូនក្រុមវាស់វែងចម្រុះឆាប់ចុះធ្វើការនៅលើដីជាក់ស្ដែង ដើម្បី​បន្តការងារដូចកាលពីមុនពេលមានសង្គ្រាមទាំងពីរលើក។ ក្នុងពេលជា​មួយគ្នានេះ តាមរយៈកំណត់ទូតតវ៉ា ក៏ដូចជាសេចក្ដីប្រកាស​ព័ត៌មាន​របស់​រាជ​រដ្ឋាភិបាល​ និងក្រសួងស្ថាប័នពាក់ព័ន្ធ គឺកម្ពុជាប្រកាន់ជំហរ​ដាច់​ខាត​មិន​ទទួល​ស្គាល់​ការ​កែ​ប្រែ​ខ្សែព្រំ​ដែន​ណាមួយដែលកើតចេញពីការប្រើកម្លាំង ឬកើតចេញពីការ​គូស​ផែន​ទី​ដោយ​ឯកតោ​ភាគី​នោះ​ទេ​ទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត៕

ក្រសួងការងារបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ

2026/06/30 04:09:40 pm        158
ភ្នំពេញ៖ លោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារឆ្នាំ២០២៥។នាឱកាសនោះ លោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មការប្រឆាំងពលកម្មកុមារ រាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការកាត់បន្ថយពលកម្មកុមារ ប្រឆាំងរាល់ទម្រង់នៃការកេងប្រវ័ញ្ចពលកម្មកុមារ និងកិច្ចខិតខំប្រឹងប្រែងឈានទៅការបញ្ចប់ពលកម្មកុមារ ស្របតាមគោលដៅអភិវឌ្ឍសកល និងផែនទីបង្ហាញផ្លូវអាស៊ានផងដែរ។ លោកជំទាវគូសបញ្ជាក់ថា សមិទ្ធផល និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ទាំងអស់ គឺជាសក្ខីភាពបង្ហាញពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំ និងជំរុញការបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។ ជោគជ័យទាំងនេះ ក៏ឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងជិតស្និទ្ធ និងការចូលរួមប្រកបដោយការទទួលខុសត្រូវពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរួមគ្នាសម្រេចបាននូវគោលដៅរួម គឺការបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅកម្ពុជា។ របាយការណ៍វឌ្ឍនភាពនេះ ក៏នឹងក្លាយជាមូលដ្ឋាននៃការពិចារណាក្នុងការសម្រេចចិត្ត រៀបចំយុទ្ធសាស្ត្រ ផែនការសកម្មភាព និងការបែងចែកធនធានសម្រាប់អនុវត្តបានចំគោលដៅ និងការផ្លាស់ប្តូរជាវិជ្ជមានក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានាផងដែរ។ទន្ទឹមនឹងនេះ លោកជំទាវបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយចក្ខុវិស័យច្បាស់លាស់ក្នុងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ស្របតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ អនុសញ្ញាស្នូលរបស់អង្គការអន្តរជាតិខាងការងារ (ILO) ក៏ដូចជាធានាធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ទទួលបានគុណភាព និងគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ។ រាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងការអនុវត្តច្បាប់ការងារ គោលនយោបាយ «មិនអត់ឱនចំពោះពលកម្មកុមារ និងពលកម្មដោយបង្ខំ» លើកកម្ពស់ជំនាញ និងការងារសមរម្យសម្រាប់យុវជន សំដៅឈានទៅលុបបំបាត់ពលកម្មកុមារ ឱ្យធ្លាក់មកកម្រិតអប្បបរមា និងឆ្ពោះទៅរកអត្រាសូន្យ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការគោរពសិទ្ធិកុមារជាសកល៕ 

ប្រមុខការទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនីនៃរដ្ឋកេបិច នៅទីក្រុងប៉ារីស

2026/06/30 04:03:28 pm        184
នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Christopher Skeete រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយដែលបានជួបឯកឧត្តម Christopher Skeete ជាថ្មីម្តងទៀតបន្ទាប់ពីជំនួបរវាងថ្នាក់ដឹកនាំទាំងពីរក្នុងអំឡុងពេលអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៦ នៅទីក្រុងគីហ្គាលី ដែលជំនួបនេះបានឆ្លុះបញ្ចាំងពីការបន្ត និងពង្រឹងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកេប៊ិច។ អំឡុងពេលនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន ឯកឧត្តម Christopher Skeete អំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ៕ 

នាយទាហានវ័យក្មេងកម្ពុជា៦នាក់ទៀតបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធាពីបណ្ឌិត្យសភាយោធារុស្ស៊ី

2026/06/30 03:58:02 pm        558
នាយទាហានវ័យក្មេងកម្ពុជាចំនួន៦នាក់ទៀត បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ពីបណ្ឌិត្យ សភាយោធា ទីក្រុងសាន់ពីទ័រស្បឺក សហព័ន្ធរុស្ស៊ី ខណៈសមិទ្ធផលនេះមិនត្រឹមតែជាកិត្តិយសសម្រាប់សាមីខ្លួន និងក្រុមគ្រួសាររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពសម្រាប់កងយោធពលខេមរភូមិន្ទ និងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ។យោងតាមផេកហ្វេសបុកផ្លូវការរបស់សមាគមអតីតនិស្សិតកម្ពុជា ពីសូវៀត និងរុស្ស៊ីនាព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានលើកឡើងថា សូមចូលរួមអបអរសាទរ ដល់នាយទាហានកម្ពុជាចំនួន ៦រូបដែលបានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតយោធា ពីបណ្ឌិត្យសភាយោធា Military Academy of Communications ទីក្រុងសាន់ពីទ័រស្បឺក សហព័ន្ធរុស្ស៊ី ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ដោយជោគជ័យរយៈពេល ០៦ឆ្នាំជាស្ថាពរ។ សមាគមអតីតនិស្សិតកម្ពុជា ពីសូវៀត និងរុស្ស៊ី បានគូសបញ្ជាក់ថា សមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការតស៊ូ និងវិន័យក្នុងការសិក្សាអស់រយៈពេល ០៦ឆ្នាំ ព្រមទាំងឆ្លុះបញ្ចាំងពីសមត្ថភាព និងគុណភាពរបស់នាយទាហានកម្ពុជាលើឆាកអន្តរជាតិ។ សមិទ្ធផលនេះមិនត្រឹមតែជាកិត្តិយសសម្រាប់សាមីខ្លួន និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពសម្រាប់កងយោធពលខេមរភូមិន្ទ និងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ។ ជាមួយគ្នានោះដែរ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ក៏បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅ និងសូមជូនពរដល់នាយទាហានកម្ពុជាទាំង ៦រូប សូមឱ្យទទួលបានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបន្តរួមចំណែកអភិវឌ្ឍកងយោធពលខេមរភូមិន្ទ និងបម្រើជាតិមាតុភូមិប្រកបដោយកិត្តិយស និងមោទនភាព។ សូមបញ្ជាក់ថា បណ្ឌិត្យសភា Military Academy of Communications named ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩១៩ ហើយជាគ្រឹះស្ថានឧត្តមសិក្សាយោធាដ៏ចំណាស់ និងមានកិត្យានុភាពមួយរបស់សហព័ន្ធរុស្ស៊ី។ បណ្ឌិត្យសភានេះមានឯកទេសក្នុងការបណ្តុះបណ្តាលនាយទាហានផ្នែកទូរគមនាគមន៍ ប្រព័ន្ធបញ្ជាការ និងបច្ចេកវិទ្យាព័ត៌មានយោធា សម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងនិស្សិតយោធាបរទេសជាច្រើនទៀត។ សូមរំលឹកផងដែរថា នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៦នេះនាយទាហានខ្មែរជាច្រើននាក់បានបញ្ចប់អនុបណ្ឌិតយោធាជាន់ខ្ពស់ពីសហព័ន្ធរុស្ស៊ី ដោយក្នុងនោះមានជំនាញខុសៗគ្នាដូចជា ជំនាញការពារអាកាស,ជំនាញថតដ្រូនពីលើអាកាស និងនាញផែនទីព័ត៌មានភូមិសាស្ត្រ ជំនាញវេជ្ជបណ្ឌិត និងជំនាញការគ្រប់គ្រងធនធានមនុស្សជាដើម៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM