ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង

ព័ត៌មានជាតិ

មន្ត្រីជំនាញកិច្ចការព្រំដែន៖ ទោះបីថៃប្រើផែនទីណាក៏ដោយក៏មិនអាចបញ្ជាក់ថា ប្រាសាទខ្នារជារបស់ថៃដែរ

2026/06/29 03:05:08 pm        412
ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ថា ប្រាសាទខ្នារជារបស់កម្ពុជា បើទោះជាថៃយកឯកសារ ឬផែនទីណាទៅសំអាង ក៏ប្រាសាទខ្នារនៅតែស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា។ក្នុងបទសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីពេលថ្មីៗនេះ ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឱ្យដឹងថា ថៃកំពុងព្យាយាមគូសខ្សែព្រំដែនថ្មី ដើម្បីបញ្ជូលតំបន់ដែលខ្លួនឈ្លានពាន។  ឯកឧត្តមបញ្ជាក់ថា ប្រាសាទខ្នារជារបស់កម្ពុជា ស្ថិតក្នុងដែនដីកម្ពុជា ហើយផែនទីដែលថៃគូសដោយឯកតោភាគី ក៏បង្ហាញថា ប្រាសាទខ្នារស្ថិតនៅក្នុងអធិបតេយ្យកម្ពុជាដែរ។ ការបញ្ជាក់របស់ឯកឧត្តម អ៊ិត សុត្ថា គឺដោយផ្អែកតាមមាត្រដ្ឋាន ១:២០០.០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម និងផែនទី ខ្នាត ១/៥០,០០០ ឬផែនទី L7017ថៃ។ សូមជម្រាបថា ការបញ្ជាក់របស់ឯកឧត្តម អ៊ិត សុត្ថា គឺបន្ទាប់ពីថៃបានកាន់កាប់ប្រាសាទខ្នារដោយខុសច្បាប់ និងបានកែប្រែតំបន់ប្រវត្តិសាស្ត្ររបស់កម្ពុជាធ្វើជាទីតាំងសាសនារបស់ខ្លួន។ ក្នុងបទសម្ភាស មន្រ្ដីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា​រូបនេះ បានប្រៀបធៀបខ្សែបន្ទាត់ព្រំដែន ២ ក្នុងផែនទីថតដោយផ្កាយរណបមួយ។ ក្នុងនោះពណ៌ក្រហមជាខ្សែបន្ទាត់ដែលគូសក្នុងសតវត្សទី២០ ដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម និងពណ៌ខៀវជាខ្សែបន្ទាត់ព្រំដែនដែលគូសវាសដោយភាគីថៃជាឯកតោភាគី។ តាមរយៈផែនទីដដែល ខ្សែបន្ទាត់ព្រំដែនទាំងពីរសុទ្ធតែបង្ហាញថា ប្រាសាទខ្នារស្ថិតក្នុងទឹកដីកម្ពុជា។ បើតាម ឯកឧត្តម អ៊ិត សុត្ថា បានឱ្យដឹងថា យោធាថៃកំពុងព្យាយាមគូសខ្សែព្រំដែនថ្មី ដើម្បីបញ្ជូលតំបន់ដែលខ្លួនឈ្លានពាន និងកំពុងកាន់កាប់ដោយខុសច្បាប់ធ្វើជាកម្មសិទ្ធរបស់ខ្លួន។ ឯកឧត្តមរដ្ឋលេខាធិការបន្តថា ទោះបីថៃប្រើផែនទី L7017 ឬផែនទីផ្សេងទៀតដែលខ្លួនបានគូសដោយឯកតោភាគីក៏ដោយ ក៏ផែនទីទាំងនោះគ្មានតម្លៃ និងមិនអនុភាពតាមផ្លូវច្បាប់ឡើយ។ សូមរំឭកថា កាលពីដើមខែមិថុនា ឆ្នាំ២០២៦ យោធាថៃបានបំផ្លិចបំផ្លាញជណ្តើរឈើសម្រាប់ឡើងទៅកាន់ប្រាសាទខ្នាររបស់កម្ពុជា និងបានរៀបចំព្រឹត្តិការណ៍សាធារណៈ ពិធីសាសនា និងសកម្មភាពទេសចរណ៍ ដោយបើកលក់សំបុត្រចូលទស្សនា។ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក Winthai Suvaree អ្នកនាំពាក្យកងទ័ពភូមិន្ទថៃបានថ្លែងប្រាប់កាសែតក្នុងស្រុកថា កងកម្លាំងថៃនឹងពង្រឹងការឃ្លាំមើល និងរឹតបន្តឹងវិធានការត្រួតពិនិត្យជុំវិញប្រាសាទខ្នារ ពិសេសហាមមិនឱ្យកម្ពុជាអាចចូលទៅកាន់ទីនោះតទៅទៀត។ សូមជម្រាបថា ប្រាសាទខ្នារ មានទីតាំងស្ថិតនៅតាមជួរភ្នំដងរែក និងត្រូវបានសាងសង់ឡើងនៅសតវត្សទី១០ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤។ ព្រះមហាក្រត្រខ្មែរបានសាងសង់ប្រាសាទនេះឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទខ្នារត្រូវបានថៃវាយកាន់កាប់ អំឡុងជម្លោះព្រំដែនជាមួយកម្ពុជាកាលពីឆ្នាំ២០២៥៕ 

ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជាម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា

2026/06/29 02:43:08 pm        137
ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជីជាផ្លូវការផលិតផល «ទុរេនបែកអន្លូង» ជា ម៉ាកសមូហភាព (Collective Mark) ដែលជាសមិទ្ធផលដ៏សំខាន់ក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញា លើកកម្ពស់តម្លៃបន្ថែម និងកសាងកេរ្តិ៍ឈ្មោះផលិតផលកសិកម្មខ្មែរឱ្យកាន់តែមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស។ការចុះបញ្ជីម៉ាកសមូហភាពនេះ នឹងរួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងទីផ្សារ បង្កើនទំនុកចិត្តអ្នកប្រើប្រាស់ និងគាំទ្រដល់ជីវភាពរបស់សហគមន៍ផលិតករ និងអាជីវករទុរេនបែកអន្លូង ក្នុងខេត្តកំពង់ចាម ជាពិសេសគឺជាយុទ្ធនាការមួយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយនិរន្តរភាព បង្កើនតម្លៃបន្ថែមផលិតផលក្នុងស្រុក និងពង្រឹងវត្តមានផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិ៕ 

សមត្ថកិច្ចចុះត្រួតពិនិត្យពីរទីតាំងនៅក្រុងប៉ោយប៉ែតរកឃើញជនជាតិឥណ្ឌូនេស៊ីចំនូន៨១នាក់រស់នៅប្រមូលផ្តុំ

2026/06/29 02:19:25 am        464
សមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យជាក់ស្តែងនូវទីតាំងពាក់ព័ន្ធនឹងករណីសង្ស័យជនបរទេសរស់នៅប្រមូលផ្តុំលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗ ចំនួន២ទីតាំងក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។ជាលទ្ធផលក្រុមការងារបានត្រួតពិនិត្យទីតាំងទី១ -អគារកម្ពស់ ៥ជាន់ មាន ៤៧បន្ទប់ ជាបន្ទប់ស្នាក់នៅ និងបានរកឃើញជនបរទេស ឥណ្ឌូនេស៊ី ចំនូន ៨១នាក់ (ស្រី០នាក់)។ ប៉ុន្តែរកពុំឃើញមានសម្ភារៈសង្ស័យពាក់ព័ន្ធឆបោកតាមល្មើសបច្ចេកវិទ្យា (Scam Online)ទេ។ រីឯជនបរទេសខាងលើ កម្លាំងជំនាញអន្តោប្រវេសន៍ កំពុងសាកសួរនាំ និងបន្តនីតិវិធី។ចំណែកទីតាំងទី២ នៅវេលាម៉ោង ១០.៣០នាទី អគារ ១កន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតក្រុមការងារមិនបានចូលទៅត្រួតពិនិត្យក្នុងអគារនោះទេ ដោយមូលហេតុ៖ ទីតាំងខាងលើ ពុំមានជនបរទេសស្នាក់នៅនោះឡើយ៕

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងបើកកម្មវិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

2026/06/29 12:05:02 am        179
ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា ២០២៤-២០២៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ។កម្មវិធីនេះក៏មានការយាងនិមន្តពីសម្ដេចព្រះពុទ្ធរ័ត្នរាជវង្សា កែវ ឌីម៉ង់ ព្រះសាកលវិទ្យាធិការរង, ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ, ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា, ឯកឧត្តម មាស សំណាង រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា តំណាងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា, ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា និងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រីសាកលវិទ្យាធិការរង មន្ត្រីរាជការ សណមនិស្សិត-និស្សិតជាច្រើនអង្គ/នាក់ ។ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៦នេះ មានបេក្ខសមណ និងបេក្ខជន ដែលត្រូវការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានចំនួនសរុប ១៩៥ អង្គ/នាក់ ដែលក្នុងនោះត្រូវបានរៀបចំ និងបែងចែកទៅតាមឯកទេសនីមួយៗចំនួន ៥ រួមមាន៖ ១.ឯកទេស អក្សរសាស្ត្រខ្មែរ ជំនាន់ទី៣ ចំនួន ២៤ អង្គ/នាក់, ២.ឯកទេស រដ្ឋបាលសាធារណៈ ជំនាន់ទី ១៨ ចំនួន ៧៦ អង្គ/នាក់, ៣.ឯកទេស វិទ្យាសាស្ត្រអប់រំ ជំនាន់ទី៨ ចំនួន ២៧ អង្គ/នាក់, ៤.ឯកទេស បង្រៀនភាសាអង់គ្លេស ជំនាន់ទី៨ ចំនួន ១៥ អង្គ/នាក់ និង៥. ឯកទេស គ្រប់គ្រងទូទៅ ជំនាន់ទី៦ ចំនួន ៥៣ អង្គ/នាក់ ៕ អត្ថបទ បាន សុខរិទ្ធិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ

2026/06/28 11:57:55 pm        164
‎ក្រចេះ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមជាមួយពុទ្ធបរិស័ទ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានមូលមតិគ្នានាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃនៅវត្តចំនួន៥គឺ វត្តក្រចេះក្រុង វត្តភ្នំសំបុក វត្តវិហារសសរ១០០ វត្តវិហារគោក និងវត្តវិហារលាវ ស្ថិតក្នុងខេត្តក្រចេះ។‎តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោច ខែអាសាឍ តទៅ ដល់ថ្ងៃ១៥កើត ខែកត្តិក។‎‎ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្ការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់ញាតកាទាំង ៧សន្តាន និងបុព្វការីជនដែលបានចែកឋានទៅកាន់បរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃដែលកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។‎‎ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃដល់វត្តទាំង៥រួមមាន៖ ទៀនព្រះវស្សា (ក្បាច់) ១គូ, អង្ករ (១០០គីឡូ), ទឹកសុទ្ធកម្ពុជា ៥ កេសតូច, ទឹក COCA ២ កេស, ទឹកក្រូច IZE ២ កេស, ទឹក IZE ទំពាំងបាយជូរ ២ កេស, ទឹក WURKZ ២ កេស, ទឹក EXPREZ ២ កេស, អំពូល សូឡា ៣ គ្រាប់, សាប៊ូលាងចាន កញ្ចប់ ២ កេស, សាប៊ូលាងបន្ទប់ទឹក ១ កេស, ទឹកដោះគោខាប់ ១ កេស, ទឹកដោះគោ ១ កេស, ទឹកដោះគោឆៅ ២ កេស, សាប៊ូម្សៅ ៣ ធុង, នំ ៣ កេស, ប្រេងឆា 230 ml ៦ កេស, ប្រេងឆា 1000 ml ២ ដប, ទឹកស៊ីអ៊ីវ ២ យួរ, ទឹកត្រី ២យួរ, អំបិល ២ គីឡូ ស្កសរ ២ គីឡូ, ខ្ទឹមស២ គីឡូ, ប៊ីចេង ២ គីឡូ, មីកញ្ចប់ ៣ កេស, ធូប ២ ដុំ, និង ទៀនក្រមួន ២ គីឡូក្រាម។‎‎ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតនិងប្រតិភូអមដំណើរក៏បានអញ្ជើញ ថ្វាយគ្រឿងសក្ការៈដល់ព្រះនាងក្រពុំឈូក និងទីសក្ការៈបារមីលោកជំទាវ «កន្ទោងខៀវ» ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា សូមមានភាពសម្បូរណ៍សប្បាយគ្រប់ៗ ក្រុមគ្រួសារ ជាពិសេសសូមឱ្យប្រទេសជាតិជៀសផុតពីជំងឺកាចសាហាវផ្សេងៗ និងមានការរីកចម្រើន លើគ្រប់វិស័យ៕

សម្ដេចធិបតី អញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនក្នុងអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម

2026/06/28 11:19:36 pm        977
ភ្នំពេញ៖ កាលពីរសៀលទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនគ្រប់ជាន់ថ្នាក់ក្នុងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម (គ.ជ.ប.ភ.) រាជធានីភ្នំពេញ។យោធិនគ្រប់ជាន់ថ្នាក់បានសម្ដែងការនឹករលឹក និងដឹងគុណដោយក្ដីគោរពស្រឡាញ់នឹងគាំទ្រការពារ សម្ដេចមហាវវធិបតី ដោយស្មោះស្ម័គ្រអស់ពីចិត្ត។សូមជម្រាបថា បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម (គ.ជ.ប.ភ.) គឺជាកងកម្លាំងវរជនជាន់ខ្ពស់ និងជាអង្គភាពយោធាពិសេស នៃកងយោធពលខេមរភូមិន្ទ (ខ.ភ.ម.) ដែលមានភារកិច្ចស្នូលក្នុងការបម្រើជាតិ ការពារសន្តិសុខ ស្ថិរភាព និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពប្រឆាំងនឹងអំពើភេរវកម្មគ្រប់រូបភាព។ អង្គភាពនេះស្ថិតក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំស្ដង់ទទួលថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ

2026/06/28 10:19:18 pm        176
មូលនិធិគន្ធបុប្ផាកម្ពុជា បានរៀបចំស្ដង់ទទួលថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ រយៈពេល០២ថ្ងៃ ចាប់ពីល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៧-២៨ ខែមិថុនា ឆ្នាំ២០២៦ នៅសួនរូបសំណាក់តេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ។លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមនី្ទរពេទ្យគន្ធរបុប្ជាកម្ពុជា ប្រាប់BTV ព័ត៌មាន នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះថា រៀបចំស្ដង់ទទួលថវិកាបរិច្ចាគ នៅផ្លូវថ្មើរជើងចតុមុខនេះ គឺដើម្បីគាំទ្រយុទ្ធនាការ“១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦របស់មូលនិធិគន្ធបុប្ជាកម្ពុជា ដែលដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិតិ្តយសមូលនិធិគន្ធបុប្ជាកម្ពុជា។ ដូច្នេះយើងបានរៀបចំនៅទីតាំងនេះ ដើម្បីកៀរគរថវិកាបរិច្ចាគពីសំណាក់ពុក ម៉ែ បងប្អូនទាំងអស់ ដែលមានទឹកចិត្តសប្បុរសក្នុងការចូលរួមរក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មនី្ទរពេទ្យគន្ធបុប្ជា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយមួយថ្ងៃៗ ត្រូវថវិកាប្រមាណ១២ម៉ឺនដុល្លារអាមេរិក ឬក៏៤៥លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ដូច្នេះរាល់ការចូលរួមបរិច្ចាគពីពុក ម៉ែ បងប្អូនប្រជាពលរដ្ឋ ទោះបីតិចកី្ត ច្រើនកី្តសុទ្ធតែមានតម្លៃក្នុងការចូលរួមសង្រ្គោះជីវិត និងកុមាររបស់យើង។ លោក បន្តថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់យើង គឺបានចាប់ផ្តើមតាំងពីថ្ងៃទី២៨ ខែឧសភា មកម្លេះ បើគិតមកដល់ពេលនេះ គឺថ្ងៃទី២៧ ខែមិថុនា នៅសល់១ថ្ងៃទៀត បាន១ខែ។ ដូច្នេះការរៀបចំនៅទីនេះ ដើម្បីគាំទ្រយុទ្ធនាការនាពេលកន្លងមកៗ ដើម្បីឲ្យចរន្តនៃការបរិច្ចាគនៅតែបន្ត។ គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” មានអ្នកចូលរួមបរិច្ចាគចំនួនជាង២៨ម៉ឺននាក់ហើយ ជាមួយនិងថវិកាដែលបានបរិច្ចាគ ដោយគិតជាលេខមូល ៦លាន ១០ម៉ឺនដុល្លារអាមេរិក ការចូលរួមរបស់ពុកម៉ែបងប្អូន ពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបាន។ចំណែកពុក ម៉ែ បងប្អូនប្រជាពលរដ្ឋ មកកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ ព្រមទាំងអញ្ជើញទៅកាន់ស្តង់របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមបរិច្ចាគ បានបង្ហាញចំណាប់រួមគ្នាថា មូលនិធិគន្ធបុប្ជា គឺជាកម្មវិធីមួយដែលយើងទាំងអស់គ្នាត្រូវតែចូលរួមបរិច្ចាគថវិកា ដើម្បីជួយដល់កុមារដែលមានជំងឺ ឈឺស្តាត់ ដល់ឪពុកម្តាយមានការខ្វះខាត។ ដូច្នេះបានជាថវិកាហើយ ដើម្បីបានយកទៅទិញឱសថ ដើម្បីយកទៅព្យាបាលកុមារទាំងអស់នោះ ឲ្យមានសុខភាពកុមារល្អឡើងវិញ។ជាចុងក្រោយលោក ឃាន តួក បានបញ្ជាក់ទៀតថា ទោះបីយុទ្ធនាការឆ្នាំ២០២៦នេះ យើងទទួលបានថវិកា បើប្រៀបធៀបឆ្នាំមុន មានការកើនឡើងបន្តិចកី្ត។ ប៉ុន្តែយើងនៅតែត្រូវការ ការចូលរួមបរិច្ចាគពីសំណាក់អស់លោក លោកស្រី ពុក ម៉ែ បងប្អូន។ ដោយសារតែមនី្ទរពេទ្យគន្ធបុប្ជា មិនមែនដំណើរការតែមួយខែ នៃយុទ្ធការនេះទេ គឺដំណើរការជារៀងរាល់ថ្ងៃ ៣៦៥ថ្ងៃក្នុងមួយឆ្នាំ។ ដូច្នេះការបរិច្ចាគរបស់អស់លោក លោកស្រី ពិតជាមានតម្លៃខ្លាំងណាស់ ទោះបីចប់យុទ្ធនាការនេះក៏ដោយ ក៏មូលនិធិគន្ធបុប្ជាកម្ពុជា នៅតែត្រូវការការចូលរួមបរិច្ចាគពីសំណាក់អស់លោក លោកស្រីផងដែរ៕ អត្ថបទ រដ្ឋា 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីប្រកាសសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំចំនួនជាង២ពាន់នាក់

2026/06/28 10:05:52 pm        248
ត្បូងឃ្មុំ៖ គណបក្សប្រជាជនកម្ពុជា ប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សស្រុកពញាក្រែក ស្រុកអូររាំងឪ និងស្រុកត្បូងឃ្មុំ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែក ស្រុកអូររាំងឪ និងស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ពិធីប្រកាសបញ្ជូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ នាពេលនេះ បានប្រព្រឹត្តទៅជាមួយពីធីអបអរសាទរទិវារំព្ញកខួបលើកទី៧៥នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ និងការចូលរួមដ៏ថ្លៃថ្លារបស់សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដែលជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំក្នុងការបន្តបេសកកម្មថែរក្សា សន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី និងការអភិវឌ្ឍជាតិមាតុភូមិ។ឯកឧត្តមបានថ្លែងបន្ថែមថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្ស និងការបន្តវេនដឹកនាំដ៏រឹងមាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីលើកកម្ពស់ជីវភាពប្រជាជន ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការធានាបាននូវការឯកភាពផ្ទៃក្នុងដ៏រឹងមាំ ដឹកនាំការពារសុខសន្តិភាព ការពារអធិបតេយ្យ និងបូរណភាពទឹកដី ធានាពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីផលប្រយោជន៍ជាតិ និងធ្វើឱ្យកម្ពុជាបន្តឈានទៅមុខលើមាគ៌ានៃភាពរីកចម្រើនរុងរឿង។ឯកឧត្តម បានជំរុញយុទ្ធសាស្ត្រ និងដាក់ចេញនូវផែនការសកម្មភាពជាក់ស្តែង ក្នុងនោះក្រុមការងារចុះមូលដ្ឋា ចុះផ្ទាល់តាមខ្នងផ្ទះ ដើម្បីស្តាប់សំណូមពរ និងដោះស្រាយតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ ដើម្បីធានាប្រមូលកម្លាំងគាំទ្រ ឆ្ពោះទៅកាន់ការដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខផងដែរ។ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍អំពីការសាកសួរសុខទុក្ខ និងជូនអំណោយដល់សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ផងដែរ។សូមបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជា ទើបប្រកាសបញ្ចូលថ្មីនៅតាមបណ្តាគណបក្សមូលដ្ឋាននីមួយៗ ចំណុះឱ្យគណៈកម្មាធិការគណបក្សស្រុកចំនួន៣ក្នុងខេត្តត្បូងឃ្មុំ សរុបចំនួន ២៤៧៨រូប ស្រី ១ ២២៩រូប ក្នុងនោះ ១)ស្រុកពញាក្រែក ចំនួន ១១៥៦រូប ស្រី ៥៧២រូប ២)ស្រុកត្បូងឃ្មុំ ចំនួន ៧៥០រូប ស្រី ៣៦០រូប ៣)ស្រុកអូររាំងឳ ចំនួន ៥៧២រូប ស្រី ២៩៧រូប។

ជនជាតិចិន១៧០នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញពីកម្ពុជា

2026/06/28 09:38:45 pm        183
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហកាជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៧០នាក់ ស្រី០៤នាក់ ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ ពីព្រះរាជាណាចក្រកម្ពុជា តាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

អ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត

2026/06/28 09:06:02 pm        179
កោះកុង៖ នេះគឺជាសំបុត្រថ្លាថ្លែងរបស់ប្រិយមិត្តជាអ្នកទេសចរមួយរូបចំពោះការបានចូលរួមទស្សនា និងស្វែងយល់អំពីទឹកដីជីផាតស្ថិតនៅ ឃុំ ជីផាត ស្រុក ថ្មបាំង ខេត្ត កោះកុង។តាមរយៈសំបុត្រនេះ លោកបានរៀបរាប់ឱ្យដឹងថា”កាលពីពេលថ្មីៗនេះ ខ្ញុំមានកិត្តិយសណាស់ដែលបានទៅទស្សនាកិច្ចនៅតំបន់ជីផាត ដែលស្ថិតនៅជ្រៅក្នុងជួរភ្នំក្រវាញ នៃខេត្តកោះកុង រួមដំណើរជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម”។លោកបានបង្ហាញអារម្មណ៍ កាលបើបានទៅកាន់ទឹកដីជីផាតនាពាក់កណ្តាលសប្តាហ៍កន្លងមកថា”ខ្ញុំធ្លាប់តែគិតថា ខ្លួនឯងកំពុងទៅទស្សនាតំបន់ទេសចរណ៍បៃតងមួយកន្លែង។ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលខ្ញុំបានរកឃើញ គឺទីឋានសួគ៌មួយនៅលើផែនដី”។តាមរយៈសំបុត្រលោកបានរៀបរាប់ផងថា ព្រៃឈើនៅទីនោះមានភាពស្រស់បំព្រង និងចំណាស់ណាស់។ ដើមឈើធំៗខ្ពស់ៗឈរត្រដែតដូចជាអ្នកថែរក្សាពេលវេលា ដោយបានឱបក្រសោបយកទេសភាពដ៏ស្រស់ត្រកាលដែលសម្បូរទៅដោយជីវៈចម្រុះ។ រាល់ការដកដង្ហើមចូលម្តងៗ តែងតែនាំមកនូវក្លិនក្រអូបស្រស់ស្រាយ នៃ ដីសើមជោគជាំដោយទឹកភ្លៀង ក្លិនផ្កាព្រៃ និងព្រៃព្រឹក្សាដ៏បរិសុទ្ធ ដែលជាក្លិនដ៏បរិសុទ្ធប្លែក រហូតធ្វើឱ្យអ្នកដឹងគុណដល់អព្ភូតហេតុដ៏សាមញ្ញនៃធម្មជាតិ។ចំណែកឯទឹកធ្លាក់វិញ គឺពិតជាមានមន្តស្នេហ៍គួរឱ្យគិតគូរណាស់។ ទឹកថ្លាឈ្វេងដូចគ្រីស្តាល់បានហូរធ្លាក់ថ្នមៗកាត់តាមផ្ទាំងថ្មរលោងៗ បង្កើតបានជាតន្ត្រីដ៏ពីរោះរណ្តំជួយបំពេញចិត្ត។ ការអង្គុយស្ងៀមៗនៅក្បែរទឹកធ្លាក់ ព្រមទាំងទទួលដឹងនូវដំណក់ទឹកត្រជាក់ស្រពោនជះមកលើផ្ទៃមុខ គឺជាពរជ័យមួយទៅហើយ។ បន្ទាប់មកទៀត គឺក្តីរីករាយដែលមិនអាចបំភ្លេចបាន នៃការហែលទឹកលេងក្នុងអាងទឹកដ៏ត្រជាក់ស្រេង និងថ្លាឈ្វេងនៅក្រោមទឹកធ្លាក់ ដែលរាល់ខណៈពេលនោះ បានជួយជ្រះស្រឡះទាំងរាងកាយ និងវិញ្ញាណ។ចំណែកផ្នែកខាងលើវិញមាន ហ្វូងបក្សាបក្សីយំឆ្លើយឆ្លងគ្នាមិនដាច់ សំឡេងដ៏ពីរោះរបស់ពួកវាបានជួយរំសាយរាល់ក្តីកង្វល់ទាំងឡាយឱ្យរលាយបាត់បង់ទៅ ដោយបន្សល់ទុកត្រឹមតែភាពសុខសាន្ត សេចក្តីដឹងគុណ និងភាពអស្ចារ្យនៅក្នុងចិត្ត។ប៉ុន្តែ សេចក្តីថ្លៃថ្នូរដ៏អស្ចារ្យបំផុតរបស់ជីផាត មិនមែនមានត្រឹមតែនៅក្នុងព្រៃព្រឹក្សាប៉ុណ្ណោះទេ គឺថែមទាំងមាននៅក្នុងដួងចិត្តរបស់ប្រជាជននៅទីនោះទៀតផង។ក្នុងសំណេរសំបុត្រខាងលើនេះបានពិព័រណ៍នាដែរថាសហគមន៍នៅទីនោះតែងតែស្វាគមន៍ភ្ញៀវទេសចរគ្រប់រូបដោយស្នាមញញឹមយ៉ាងកក់ក្តៅ ភាពទន់ភ្លន់ពិតប្រាកដ និងបដិសណ្ឋារកិច្ចចេញពីបេះដូង ដែលមិនអាចបង្រៀនគ្នាបានឡើយ វាស្តែងចេញមកដោយធម្មជាតិពីមនុស្សដែលស្រឡាញ់ទាំងទឹកដីកំណើត និងភ្ញៀវរបស់ពួកគេ។ មគ្គុទ្ទេសក៍ទេសចរណ៍ដែលមានចំណេះដឹង បានចែករំលែករឿងរ៉ាវនៃព្រៃឈើដោយក្តីមោទនភាព ដែលធ្វើឱ្យរាល់ការដើរកម្សាន្តនីមួយៗពោរពេញដោយអត្ថន័យ។ហើយអ្វីដែលមិនអាចរំលងបាន គឺម្ហូបអាហារ។ម្ហូបស្រុកស្រែដែលទើបតែចម្អិនថ្មីៗទាំងនេះសុទ្ធសឹង ធ្វើឡើងពីគ្រឿងផ្សំក្នុងស្រុក និងរូបមន្តបុរាណ មានរសជាតិដក់ជាប់ក្នុងចិត្តមិនចាញ់ទេសភាពនោះឡើយ។ រាល់មុខម្ហូបទាំងអស់សុទ្ធតែនាំមកនូវរសជាតិពិតៗនៃតំបន់ជួរភ្នំក្រវាញ ពោលគឺសាមញ្ញ មានជីវជាតិ និងឈ្ងុយឆ្ងាញ់។ វាជាប្រភេទអាហារដែលមិនត្រឹមតែចិញ្ចឹមរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវការចងចាំដ៏រស់រវើកអំពីទឹកដី និងប្រជាជននៅទីនោះផងដែរ។អ្នកទេសចររូបនេះបានលើកឡើងថាជីផាត បានបង្ហាញឱ្យឃើញថា នៅពេលដែលសហគមន៍រួមគ្នាការពារធម្មជាតិ ធម្មជាតិនឹងផ្តល់ផលត្រឡប់មកសហគមន៍វិញ។ ព្រៃឈើផ្តល់មុខរបរចិញ្ចឹមជីវិត ហើយប្រជាជនជួយការពារព្រៃឈើ។ ពួកគេបានរួមគ្នាបង្កើតនូវតំបន់ទេសចរណ៍បៃតងដ៏ល្អប្រណីតបំផុតមួយរបស់កម្ពុជា។ប្រសិនបើបងប្អូនប្រាថ្នាចង់ជួបដោយផ្ទាល់នូវសម្រស់ពិតនៃប្រទេសកម្ពុជា ចូរមកកម្សាន្តនៅតំបន់ជីផាត។ដើរកម្សាន្តនៅក្រោមម្លប់ឈើចំណាស់ៗ។ហែលទឹកលេងក្នុងជ្រលងទឹកស្ទឹងដ៏ត្រជាក់ និងថ្លាឈ្វេង។អង្គុយស្ងៀមៗនៅក្បែរទឹកធ្លាក់។ស្តាប់សំឡេងបក្សីយំ។ភ្លក្សរសជាតិម្ហូបអាហារប្រចាំតំបន់ដ៏ឈ្ងុយឆ្ងាញ់។ជួបសម្តែងការគួរសមជាមួយប្រជាជនដែលមានបេះដូងដ៏កក់ក្តៅ។បងប្អូននឹងត្រឡប់ទៅផ្ទះវិញ ដោយនាំយកទៅជាមួយនូវអ្វីដែលមានតម្លៃជាងរូបថតឆ្ងាយណាស់។បងប្អូននឹងនាំយកទៅវិញនូវសេចក្តីសុខសាន្តក្នុងចិត្ត។ហើយបងប្អូននឹងយល់ច្បាស់ថា ហេតុអ្វីបានជាការការពារព្រៃឈើរបស់យើង គឺជាកាដូដ៏អស្ចារ្យបំផុតមួយ ដែលយើងអាចបន្សល់ទុកសម្រាប់ជំនាន់ក្រោយ។ដោយក្តីស្ញប់ស្ញែងចំពោះអព្ភូតហេតុធម្មជាតិរបស់កម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM