ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង

ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងទឹក៖ កងទ័ពជើងទឹកបន្តអនុវត្តជាប់ជានិច្ចនូវការងារហ្វឹកហ្វឺន បំប៉នជំនាញដើម្បីលើក កម្ពស់សមត្ថភាពរបស់យោធិន

2026/06/28 08:50:07 pm        300
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានលើកឡើងថា កងទ័ពជើងទឹកបានបន្តអនុវត្តជាប់ជានិច្ចនូវការងារ ហ្វឹកហ្វឺន បំប៉នជំនាញនានា ដើម្បីលើកម្ពស់សមត្ថភាពរបស់យោធិនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត និងធ្វើ យ៉ាងណាដើរឲ្យទាន់ការងារកំណែទម្រង់កងយោធពលខេមរភូមិន្ទ។ក្នុងឱកាសអញ្ជើញបើកវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាល សេនាធិការជំនាន់ទី១ និងវគ្គហ្វឹកហ្វឺន បណ្តុះ បណ្តាលជំនាញនាវិកភាពជំនាន់ទី១១ឆ្នាំ២០២៦ នៅវិទ្យាស្ថានកងទ័ពជើងទឹក កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានលើកឡើងថា កងទ័ពជើងទឹកបានអនុវត្ត យ៉ាងខ្ជាប់ខ្ជួន ទៅតាមបទបញ្ជារបស់អគ្គបញ្ជាការ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ក្នុងការបំពេញ តួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងអង់អាច ក្លាហាន និងហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការការពារ អធិប តេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារឲ្យបានរឹងមាំ នូវដែនទឹក កោះ ឆ្នេរ និងរាល់បណ្តាភូមិសាស្រ្តពាក់ព័ន្ធដទៃទៀត ដែលថ្នាក់លើបានកំណត់ ហើយក៏បានចូលរួមសហការ ជាមួយបណ្តាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទៅតាមកាលៈទេសៈ និងស្ថានការណ៍បន្ទាន់ណាមួយ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ក្រៅពីការអនុវត្តភារកិច្ចស្នូល ឯកឧត្តមឧត្តមនាវីឯក ទៀ សុខា បានគូសបញ្ជាក់ថា កងទ័ពជើង ទឹកមិនបានភ្លេចអំពីការពង្រឹង និងពង្រីកសមត្ថភាពចំណេះដឹង ចំណេះធ្វើដល់យោធិន ក៏ដូចជាការអនុវត្ត ផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ដោយអនុវត្តតាមផែនការហ្វឹកហ្វឺនរបស់អគ្គបញ្ជាការ ក្រសួងការពារជាតិ ទោះបីជាស្ថានការណ៍កន្លងមកមានភាពតានតឹងយ៉ាងណាក្តី ក៏កងទ័ពជើងទឹកនៅតែ បន្ត«អនុវត្តជាប់ជានិច្ចនូវការងារហ្វឹកហ្វឺន បំប៉នជំនាញ ដើម្បីឲ្យយោធិនរបស់យើងមានការយល់ដឹងខ្ពស់ និងសម្រេចបានជោគជ័យជ័យលើភារកិច្ចរបស់ខ្លួនជាបន្តបន្ទាប់»។ឯកឧត្តមបានបន្តទៀតថា ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះគឺជាជំហានថ្មីមួយទៀត ក្នុងការ អភិវឌ្ឍធនធានមនុស្ស និងពង្រីកសមត្ថភាពយោធិនរបស់យើង ដើម្បីឆ្លើយតបទៅនឹងភារកិច្ចការពារអធិ បតេយ្យជាតិ បូរណភាពទឹកដី និងដើរឲ្យទាន់ការងារកំណែទម្រង់កងយោធពលខេមរភូមិន្ទ ក្រោមការដឹក នាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើតកងទ័ពជំនាញ ខ្លាំង ស្ទាត់ជំនាញ និងទំនើបជាដើម៕អត្ថបទបាន ចក់

អនុប្រធានទី១អាជ្ញាធរមីន អំពាវនាវដល់ប្រទេសទាំងអស់ រើសយកភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា

2026/06/28 08:40:22 pm        133
(ទីក្រុងឌូប្រូវនីក ប្រទេសក្រូអាស៊ី) ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានចូលរួមជាវាគ្មិននិងចែករំលែកអំពីបទពិសោធន៍កម្ពុជា នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ក្រោមប្រធានបទ “Asia-Pacific in Motion: New Powers, Old Rivalries” ដែលប្រព្រឹត្តទៅក្នុងអំឡុងពេលនៃវេទិកា Dubrovnik Forum 2026។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ស្វ័យភាព ការសន្ទនា និងច្បាប់អន្តរជាតិ គឺមានសារៈសំខាន់សម្រាប់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ខណៈពេលមានការកើនឡើងនៃពហុប៉ូល។ផ្អែកលើបទពិសោធន៍កម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា ការប្រកួតប្រជែងរវាងមហាអំណាច មិនគួរធ្វើឱ្យប្រទេសតូចៗខាតបង់ឡើយ។ ឯកឧត្តមគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានរក្សាឯករាជ្យភាពរបស់ខ្លួន ដោយរក្សាភាពជាដៃគូជាមួយប្រទេសនានាប្រកបដោយតុល្យភាពផ្អែកលើការគោរពនិងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងផលប្រយោជន៍ជាតិ។ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីតួនាទីសំខាន់របស់អាស៊ាន ក្នុងការរក្សាបានការសន្ទនារវាងប្រទេសមានឥទ្ធិពលក្នុងតំបន់ និងគូសបញ្ជាក់ថា វិធានការការទូត និងកសាងទំនុកចិត្ត គឺជាឧបករណ៍សំខាន់ក្នុងការទប់ស្កាត់ជម្លោះ កសាងទំនុកចិត្ត និងបង្កើនភាពធន់របស់តំបន់។ ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត លី ធុជ បានអំពាវនាវដល់ប្រទេសទាំងអស់រើសយកភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា និងបានគូសបញ្ជាក់ថា ភាពរីកចម្រើនលូតលាស់របស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក មិនគួរត្រូវបានចាត់ទុកថាជាការគំរាមកំហែងនោះទេ ប៉ុន្តែគួរចាត់ទុកជាឱកាសដ៏ល្អ សម្រាប់ភាពជាដៃគូ សន្តិភាព និងវិបុលភាពរួមគ្នា។

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំប្រចាំខែ និងអបអរខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

2026/06/28 08:37:04 pm        144
នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្ដៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា និងលើកទិសដៅបន្ដសម្រាប់ខែកក្កដា របស់គណបក្សខេត្តកំពង់ស្ពឺ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមការងាចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំគណបក្សចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ សរុបប្រមាណ ៤៥០នាក់។ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្ដាល និង ប្រធានគណ:កម្មាធិការគណបក្ស ខេត្តកំពង់ស្ពឺ បានឡើងថ្លែងរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារសម្រេចបាន និងសភាពការណ៍ទូទៅរបស់ខេត្ត ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនយោបាយលិខិតបទដ្ឋាន និងសេចក្ដីណែនាំនានារបស់ថ្នាក់កណ្ដាលក្នុងខែមិថុនាកន្លងមក។បន្ទាប់ពីបានស្តាប់របាយការណ៍ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្ស ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តភារកិច្ច។ ហើយបន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព តាមរយៈការដាក់ចេញវិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងនឹងក្រុមក្មេងទំនើង ព្រមទាំងការបង្ក្រាប និងលុបបំបាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។ជាចុងក្រោយ ឯកឧត្តម ហ៊ុន ម៉ានី បានយកឱកាសនៃកិច្ចប្រជុំ ដើម្បីអបអរសាទរខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្ស ដែលបានឆ្លុះបញ្ចាំងពីសកម្មភាព ការដឹកនាំ និងការរួមចំណែករបស់គណបក្សប្រជាជនកម្ពុជាក្នុងការរក្សាសុខសន្តិភាព ស្ថិរភាព និងសាមគ្គីភាពជាតិ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា

2026/06/28 08:26:10 pm        256
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានមានប្រសាសន៍ថា ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ និងសង្គមជាតិ ពិសេសការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន ខេត្តកណ្តាល នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សក្រុងសំពៅពូន។ក្នុងពិធីដែលមានអ្នកចូលរួមជិត ៣០០នាក់ បានអបអរសាទរយ៉ាងក្លៀវក្លា ខួបលើកទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៦)។ក្នុងបរិយាកាសរីករាយនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាជាចលនារបស់មហាជនបានបង្កើតឡើងក្នុងបុព្វហេតុប្រជាពលរដ្ឋ និងប្រទេសជាតិ។ គណបក្សបានធ្វើដំណើរឆ្លងកាត់ឧបសគ្គរាប់មិនអស់។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលះបង់សេចក្តីសុខផ្ទាល់ខ្លួន និងបានយកអាយុជីវិតជាដើមទុន រំដោះអាយុជីវិតប្រជាពលរដ្ឋ ប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការផ្សះផ្សាជាតិ ស្វែងរកសុខសន្តិភាពនិងការអភិវឌ្ឍជូនប្រទេសជាតិបានដូចសព្វថ្ងៃនេះ។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនដល់សមាជិក សមាជិកានៃអង្គពិធីផងដែរ។ សម្តេចមានប្រសាសន៍បញ្ជាក់ថា ថ្នាក់ដឹកនាំទាំងអស់ ជានិច្ចកាល បានគិតគូរពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលានិងគ្រប់កាលៈទេសៈ។សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ស្ត្រីត្រូវបានលើកកម្ពស់តាំងពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ មកម្ល៉េះ។ សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាយេនឌ័រនៅកម្ពុជា បានចាត់ទុកស្ត្រីជាតួអង្គសំខាន់មិនអាចរំលងបានឡើយ។ ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច ហើយថា ជួយស្ត្រីដូចជាជួយខ្លួនឯង។ ការលើកកម្ពស់សមភាពយេនឌ័រ ត្រូវបានផ្តល់អាទិភាពនៅក្នុងនីតិកាលទី៧នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។សូមជម្រាបថា លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ទទួលបានការតែងតាំងជាប្រធានក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន។ ចលនាស្ត្រីជាសេនាធិការដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជានៅគ្រប់ជាន់ថ្នាក់ ដែលបាននៅជិតពលរដ្ឋជាទីបំផុត។សម្តេចរដ្ឋសភាធិបតី បានសំណូមពរដល់ក្រុមការងារចលនាស្ត្រី ត្រូវបន្តពង្រឹងអង្គការចាត់តាំងមូលដ្ឋានទាំងផ្នែកនយោបាយ សតិអារម្មណ៍ និងចាត់តាំង ព្រមទាំងត្រូវបន្តផ្សព្វផ្សាយ និងអប់រំអំពីកម្មវិធីនយោបាយរបស់គណបក្សឱ្យជ្រាបចូលដល់គ្រប់ស្រទាប់ស្ត្រីនៅមូលដ្ឋាន។ បន្តស្វែងយល់និងចូលរួមដោះស្រាយរាល់បញ្ហានិងសំណូមពររបស់ប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ ត្រូវបន្តរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគណបក្ស បន្តខិតខំកសាងបក្ស និងបង្កើនកម្លាំងគាំទ្របក្សស្របតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ដើម្បីឱ្យគណបក្សទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតខាងមុខបន្តបន្ទាប់ទៀត ផ្តល់ឱកាសជូនគណបក្សបន្តដឹកនាំប្រទេស ឈានឆ្ពោះទៅរកការអភិវឌ្ឍឆ្នាំ២០៣០ និងឆ្នាំ២០៥០ សម្រេចបានតាមគោលដៅគ្រោងទុក។នៅក្នុងឱកាសដ៏មានតម្លៃនេះ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា «យើងត្រូវរក្សាឱ្យបានដាច់ខាតនូវសាមគ្គីភាពផ្ទៃក្នុង។ កម្លាំងសាមគ្គីភាពរបស់យើង គឺជាខឿនការពារជាតិដ៏រឹងមាំបំផុត "មានសាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់"»។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងយកចិត្តទុកដាក់ទប់ទល់ជាមួយសត្រូវឈ្លានពានតាមរយៈសមរភូមិការទូត យោធា គ្រប់រូបភាពតាមផ្លូវច្បាប់ នយោបាយ និងសាធារណមតិនានាជុំវិញពិភពលោក ដើម្បីការពារយុត្តិធម៌ជូនប្រជាជាតិយើង។ បេសកកម្មការទូតរបស់កម្ពុជាកំពុងមានប្រៀបលើពួកឈ្លានពាន។ ដូច្នេះកម្ពុជាប្រកាន់ជំហររឹងមាំក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។នៅក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភាបានរំលឹកពីជោគជ័យធំធេងនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីងបានទទួលលទ្ធផលដ៏ត្រចះត្រចង់។ ជាព្រឹត្តិការណ៍នយោបាយ និងការទូតដ៏សំខាន់បំផុតមួយដែលឆ្លុះបញ្ចាំងពីភាពរឹងមាំ និងភាពស៊ីជម្រៅនៃទំនាក់ទំនងដែកថែបរវាងកម្ពុជានិងចិន។ ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារនយោបាយដ៏មុតស្រួចនិងមានសារៈសំខាន់សម្រាប់ការបន្តអភិវឌ្ឍសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីទៀតផង។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកទឹកចិត្តដល់ក្រុមចលនាស្ត្រីក្រុងសំពៅពូន ក៏ដូចជានៅទូទាំងខេត្តកណ្តាល បន្តពង្រឹងសកម្មភាពមនុស្សធម៌ក្នុងការជួយសង្គម ផ្សារភ្ជាប់សុខទុក្ខជាប់ជានិច្ចជាមួយពលរដ្ឋ ចូលរួមដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ ពិសេសបន្តយកចិត្តទុកដាក់ចំពោះគ្រួសារវីរយុទ្ធជនពលី និងគ្រួសារវីរយុទ្ធជនដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លាក្នុងសមរភូមិជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដី និងពលរដ្ឋភៀសសឹក ជាដើម៕

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវ បញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងការជួយជនរងគ្រោះដោយសារមីន

2026/06/28 08:15:26 pm        297
(ទីក្រុងហ្សឺណែវ) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្នុងអំឡុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឯកឧត្តម ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្នុងកិច្ចពិភាក្សាទូទៅក្រោមរបៀបវារៈទី៣ ស្តីពីកិច្ចសន្ទនាអន្តរកម្មលើរបាយការណ៍របស់ឧត្តមស្នងការស្តីពីផលប៉ះពាល់នៃមីនប្រឆាំងមនុស្សចំពោះសិទ្ធិមនុស្ស។ក្នុងសេចក្តីថ្លែងការណ៍នោះ ឯកអគ្គរាជទូត បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងការជួយជនរងគ្រោះដោយសារមីន ដែលបានផ្តល់លទ្ធផលជាក់ស្តែង និងទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ។ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២មក កម្ពុជាបានបោសសម្អាត និងដោះលែងផ្ទៃដីដែលមានគ្រាប់មិនទាន់ផ្ទុះទំហំ ៣.៥៩៨ គីឡូម៉ែត្រការ៉េ ក្នុងនោះមានផ្ទៃដីទំហំ ២.៥៨៦ គីឡូម៉ែត្រការ៉េ ដែលរងការបំពុលដោយមីនប្រឆាំងមនុស្ស។កិច្ចខិតខំប្រឹងប្រែងទាំងនេះបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋរាប់លាននាក់ តាមរយៈការបង្កើនសុវត្ថិភាព ការលើកកម្ពស់ជីវភាពរស់នៅ ការតាំងទីលំនៅឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបានចូលរួមចំណែកក្នុងសកម្មភាពបោសសម្អាតមីននៅថ្នាក់សកល តាមរយៈការចែករំលែកជំនាញ និងការបញ្ជូនអ្នកជំនាញបោសសម្អាតមីនទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ តាមរយៈកិច្ចប្រជុំកំពូលសៀមរាប–អង្គរ និងផែនការសកម្មភាព ព្រមទាំងក្នុងនាមជាប្រទេសជើងឯក (Champion State) គាំទ្រយុទ្ធនាការឆ្នាំ២០២៥ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កម្ពុជាបន្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិឆ្ពោះទៅកាន់ពិភពលោកដែលគ្មានមីន៕

នាយទាហានខ្មែរពីររូបទៀត បានបញ្ចប់អនុបណ្ឌិតយោធាពីបណ្ឌិត្យសភាយោធាជាន់ខ្ពស់ពីសហព័ន្ធរុស្ស៊ី

2026/06/28 08:09:35 pm        295
នាយទាហានខ្មែរចំនួនពីរនាក់ទៀត បានបញ្ចប់ការសិក្សាអនុបណ្ឌិតយោធា ដោយជោគជ័យពីបណ្ឌិតសភាយោធាជាន់ខ្ពស់ មីខាយឡូវស្កាយា ទីក្រុងសាន់ពីទ័រស្បឺក សហព័ន្ធរុស្ស៊ី បន្ទាប់ពីពួកគេទាំងពីរនាក់ បានខិតខំតស៊ូរៀនសូត្រអស់រយៈពេល៦ឆ្នាំលើជំនាញយោធាអាជីព ខណៈសមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ការតស៊ូ អត់ធ្មត់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងសមត្ថភាពវិជ្ជាជីវៈ ដើម្បីចូលរួមបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជានោះ។យោងតាមផេកហ្វេសបុកផ្លូវការរបស់សមាគមអតីតនិស្សិតកម្ពុជា ពីសូវៀត និងរុស្ស៊ី ដែលបាន បង្ហោះកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានលើកឡើងថា សូមអបអរសាទរ ដល់លោក ប្រុស រដ្ឋា និងលោក អូន ភក្ត្រា ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ពីបណ្ឌិត្យសភាយោធា មីខាយឡូវស្កាយា សហព័ន្ធរុស្ស៊ី ដោយជោគជ័យរយៈពេល៦ឆ្នាំជាស្ថាពរ។ សមាគមអតីតនិស្សិតកម្ពុជា ពីសូវៀត និងរុស្ស៊ី បានគូសបញ្ជាក់ថាសមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ការតស៊ូ អត់ធ្មត់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងសមត្ថភាពវិជ្ជាជីវៈ ដើម្បីចូលរួមបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ក៏បានជូនពរដល់នាយទាហានទាំងពីររូបខាងលើនេះឲ្យទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងជោគជ័យបន្ថែមទៀតក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិផងដែរ។សូមបញ្ជាក់ថាបណ្ឌិត្យសភាមីខាយឡូវស្កាយា គឺជាស្ថាប័នយោធាជាន់ខ្ពស់ និងចំណាស់មួយរបស់រុស្ស៊ី ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨២០ ដោយមានឯកទេសក្នុងការបណ្តុះបណ្តាលមន្ត្រីយោធាលើជំនាញសំខាន់ៗជាច្រើនទាំងផ្លូវគោក អាកាស និងទឹក។សូមរំលឹកផងដែរថា នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៦នេះនាយទាហានខ្មែរជាច្រើននាក់បានបញ្ចប់អនុ បណ្ឌិតយោធាជាន់ខ្ពស់ពីសហព័ន្ធរុស្ស៊ី ដោយក្នុងនោះមានជំនាញជាច្រើនដូចជា ជំនាញការពារអាកាស,ជំនាញថតដ្រូនពីលើអាកាស និងនាញផែនទីព័ត៌មានភូមិសាស្ត្រជាដើម៕

បណ្តាគណបក្សនយោបាយលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់គណបក្សប្រជាជនកកម្ពុជាក្នុងការរំដោះប្រជាជន និងប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

2026/06/28 08:02:58 pm        207
បណ្តានយោបាយបានលើកឡើងពីគុណបំណាចដ៏ធំធេងរបស់គណបក្សប្រជាជនកកម្ពុជា ដែលបានរំដោះប្រជាជន និងប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានផ្ដួលរំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរស់ឡើងវិញទាន់ពេលវេលា និងធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ និងបានកសាងប្រទេសតាំងពីផេះផង់រហូតមកដល់ពេលនេះមានការរីកចំរើនលើគ្រប់វិស័យ និងបានធ្វើឲ្យកម្ពុជាមានមុខមានមាត់នៅលើឆាកអន្តរជាតិ។ ចំណែកការងារការទូតវិញ គឺគណបក្សប្រជាជនកម្ពុជាបានធ្វើការងារការទូតទទួលបានជោគជ័យយ៉ាងធំធេង ជាពិសេសការទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តនៅលើសកលលោកមានទំនាក់ទំនងល្អ និងបណ្តាប្រទេសនានាបានផ្តល់ជំនួយមកកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ហើយវិស័យការងារទូតក៏មានការរីកចំរើនធំធេងផងដែរ។ឯកឧត្តម គង្គ់ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិប​តេយ្យបានថ្លែងថា ក្រោយពីបានស្តាប់សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ខួប៧៥ឆ្នាំ នៃការបង្កើត គណបក្សប្រជាជនកម្ពុជា គឺសូមគាំទ្រទាំងស្រុងចំពោះសារដ៏មានអត្ថន័យដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ។ ហើយគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសតាំងពីបាតដៃទទេ គឺឃើញថាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានការផ្សះផ្សាបង្រួបបង្រួមជាតិមិនឲ្យមានការបែកបាក់។ ហើយទោះបីប្រទេសជាតិមានសង្គ្រាមពីការឈ្លានពានពីបរទេស ក៏សម្តេចបានខិតខំប្រឹងប្រែងបញ្ជៀសនូវការបង្ហូរឈាមដើម្បីអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ហើយសម្តេចបានធ្វើឲ្យពិភពលោកទទួលស្គាល់ស្នាដៃដឹកនាំប្រទេសរបស់សម្តេច។ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីបាតដៃទទេរហូតមកដល់ពេលនេះបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្កីជាតិខ្មែរ​បានថ្លែង​ថា ប្រជាពលរដ្ឋទូទាំងប្រទេសពិតជាបានមើលឃើញ​ពី​គុណតម្លៃនៃការរំដោះជាតិនិងប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិ​មានសុខ​សន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ហើយក្រោយពីសម័យរំដោះជាតិ និងប្រជាជនចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់ឆ្នាំ១៩៩៨ ទើបប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍រហូតមកដល់បច្ចុប្បន្ននេះ។ ហើយសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏ដូចជាអ្នកនយោបាយត្រូវប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គិភាព ឯកភាពជាតិ និងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើន។សូមជម្រាបថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ គឺជាថ្ងៃគម្រប់ខួប៧៥ឆ្នាំ នៃការបង្កើត គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ និងមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំង អាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់ពីពេលបដិសន្ធិ គណបក្សបានប្រកាន់ខ្ជាប់គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម៕ អត្ថបទ៖ វង្ស សុភាព

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបើកពិព័រណ៍ជំនាញសិក្សា និងការងារនៅសាលាតិចណូ

2026/06/28 07:31:43 pm        324
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញបើកពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលមានការផ្សព្វផ្សាយពីឱកាសការងារ និងតម្រង់ទិសការសិក្សាដល់សិស្សនិស្សិតបន្ត ឬបន្ថែមុខវិជ្ជា ។ក្នុងពិធីបើកការតាំងពិព័រណ៍ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកទឹកចិត្តដល់យុវជន ក៏ដូចជាសិស្សនិស្សិត ត្រូវតែចាប់យកឱកាសពីការតាំងពិព័រណ៍នេះ ដូចជាស្ដាប់ការពន្យល់ ឬស្ដាប់បទពិសោធន៍ពីអតីតនិស្សិត ឬការតម្រង់ទិសការសិក្សា ពីអ្នកធ្វើបទបង្ហាញតាមស្ដង់នីមួយៗដោយយកចិត្តទុកដាក់ ជាមួយនឹងការកាត់ត្រា និងសួរសំណួរបន្ថែម ដើម្បីជាមាគ៌ាជីវិត សម្រាប់ជួយដល់អនាគតខ្លួនឯង ។ ជាមួយនេះ លោកជំទាវបណ្ឌិត ក៏បានចែករំលែកនូវគំនិតមួយចំនួន ដល់យុវជន ក្នុងនោះត្រូវជ្រើសរើសជំនាញ និងអាជីពដោយការយល់ដឹង មិនត្រូវជ្រើសតាមគេ, កុំមើលស្រាលជំនាញ និងអាជីពដែលខ្លួនមិនចូលចិត្ត ព្រោះជំនាញ និងមុខរបរអ្វីក៏សំខាន់, ត្រូវរៀនឲ្យចេះ និងបន្តរៀនជាប់ប្រចាំ, ត្រូវរក្សាសីលធម៌ សុវជីវធម៌ និងមេត្តាធម៌នៅក្នុងខ្លួនជានិច្ច ហើយយុវជនត្រូវរក្សានូវស្មារតីនៃការដឹងគុណ និងការតប់ស្នង ។ ក្រុមសិស្សានុសិស្ស និងនិស្សិត ទៅស្វែងរកឱកាសការងារ និងការសិក្សា ក្នុងពិព័រណ៍ជំនាញសិក្សា និងការងារ បានបង្ហាញការសប្បាយរីករាយ ដែលក្រសួង និងស្ថាប័នពាក់ព័ន្ធបានរៀបចំពិព័រណ៍នេះឡើង ព្រោះបានផ្ដល់ឱកាសដល់ពួកគេអាចរកការងារធ្វើបណ្ដើរ រៀនបណ្ដើរ ឬបានតម្រង់ទិសការសិក្សារបស់ពួកគេ នៅថ្នាក់ឧត្តមសិក្សា ។លោកស្រី ស៊ូ ហ្សូលីដា ប្រធានសមាគនអតីតនិស្សិតអាហារូបករណ៍ហ៊្វុលប្រាយ និងអាហារូបករណ៍សហរដ្ឋអាមេរិក បានឲ្យដឹងថា ពិព័រណ៍នេះ បានប្រព្រឹត្តិឡើងក្នុងប្រធានបទ “អាជីពក្នុងអន្តរកាល” ដោយប្រធានបទនេះ គឺមានសារសំខាន់យ៉ាងខ្លាំង ស្របពេលដែលប្រទេសកម្ពុជា និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ នៃបម្រែបម្រួលយ៉ាងគំហុក នៃសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា ។ លោកស្រីបានបន្តថា ការតាំងពិព័រណ៍នេះ មានចំនួន៣៣ស្ដង់ ថ្នាក់តម្រង់ទិសចំនួន ១៦ថ្នាក់ កិច្ចពិភាក្សាតុមូលចំនួន២ ជាមួយនឹងមានវាគ្មិនធ្វើបទបង្ហាញ ដែលពិព័រណ៍នេះ នឹងប្រព្រឹត្តិទៅតែមួយថ្ងៃ គឺនៅថ្ងៃទី២៨ ខែមិថុនានេះ ៕ អត្ថបទ បាន សុខរិទ្ធិ

កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា

2026/06/28 06:26:54 pm        350
រាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ស្ថិតក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ចាប់ពី ដើមខែមិថុនា ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពកាប់ឆ្ការព្រៃ និងរាយបន្លាលួសនៅតំបន់បង្គោលព្រំដែនលេខ២៦ ដោយបានបន្តរុលចូលមកក្នុងទឹកដីកម្ពុជាបន្ថែមទៀត។សកម្មភាពខាងលើនេះ រំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងចំណុចទី១ (វិធានការ កាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន ទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែន ឱ្យបានឆាប់បំផុត ស្របតាម កិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬការ ទាមទារទឹកដីជាឯកតោភាគីរបស់ប្រទេសថៃឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើ នឹងមិនប៉ះ ពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ ខ្លួនឡើយ។រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់សកម្មភាពបែបនេះ និងគោរពការប្តេជ្ញាចិត្តរបស់ ខ្លួន ក្នុងការបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការដោះស្រាយ ជំម្លោះដោយសន្តិវិធី និងស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អតាម បណ្តោយព្រំដែនកម្ពុជា-ថៃ។កម្ពុជាប្តេជ្ញាចិត្តដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយប្រើកម្លាំង នោះឡើយ។

សម្ដេចតេជោ បញ្ជាក់ជំហរ និងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាចំនួន៥ចំណុច ជូនជនរួមជាតិ ក្នុងឱកាសខួប៧៥នៃការបង្កើតគណបក្ស

2026/06/28 06:13:43 pm        292
ភ្នំពេញ៖ តាមរយៈសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា, ក្នុងនាមប្រមុខបក្សសម្ដេចបានបញ្ជាក់ជំហរ និងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាចំនួន ៥ចំណុចជូនជនរួមជាតិក្នុងឱកាសខួប៧៥ នៃការបង្កើតគណបក្ស។ តាមរយៈសាររបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមួយនឹងការរំឭកខួបទី ៧៥ នៃការបង្កើតគណបក្សប្រជាជន កម្ពុជា សម្ដេចបញ្ជាក់ជូនជនរួមជាតិនូវជំហរ និងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ដូចតទៅ៖១- គណបក្សប្រជាជនកម្ពុជា ប្តូរផ្តាច់ការពារអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពឱ្យស្ថិតស្ថេរ គង់វង្ស បន្តខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើនខ្លាំងក្លា ពង្រឹងយុត្តិធម៌ សមធម៌ និងសមភាពក្នុង សង្គម និងលើកស្ទួយជីវភាពប្រជាជនឱ្យបានកាន់តែប្រសើរឡើង។ គណបក្សប្រកាន់ខ្ជាប់គោលនយោបាយការ បរទេសរបស់ខ្លួន ក្នុងការកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងទាំងអស់ ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីផងគ្នា ស្មើភាព និងមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីធានានូវ សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការស្ថិតស្ថេរយូរអង្វែង ច្ចសហប្រតិបត្តិការស្ថិតស្ថេរយូរអង្វែងរវាងប្រជាជាតិជិតខាងភូមិផងរបងជាមួយ។២- គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងការប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាព្រំដែន ទាំងព្រំដែនគោក និងព្រំដែនសមុទ្រជាមួយប្រទេសថៃដោយសន្តិវិធី ស្របតាមច្បាប់ អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍។ កម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនណាមួយដែលបង្កើតឡើងតាមរយៈការប្រើប្រាស់កម្លាំង ការកាន់កាប់ ឬការទាមទារទឹកដីជាឯកតោភាគីនោះឡើយ ហើយកម្ពុជាក៏មិនទទួលយកការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពនៃទឹកដីកម្ពុជា តាមរយៈការបង្កើតនូវអ្វីដែលបានកើតឡើងរួចហើយនៅលើទីកន្លែង នោះ។ ក្នុងន័យនេះ យើងអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញ នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ ជាមួយនេះ គណបក្សគាំទ្រការសម្រេចប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយបង្ខំ ដែលស្ថិតក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋាន ច្បាប់ ចំពោះតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ។៣- គណបក្សប្រជាជនកម្ពុជា គាំទ្រការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដើម្បីកសាងសង្គមមួយ ប្រកបដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មានមនសិការស្នេហាជាតិ មានភាពអង់អាច មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលាដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ។៤- ខ្ញុំសូមអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូប ខិតខំលើកកម្ពស់ភាពឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន របស់ជាតិយើង ឆ្លើយតបនឹងសំណូមពរនៃសភាពការណ៍ជាតិ និងការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិ ដើម្បីការពារមាតុភូមិ និងសម្រេចទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។ ក្នុងស្មារតីនេះ សូម បងប្អូនជនរួមជាតិ បន្តរួមសាមគ្គីជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាល និងគាំទ្រយ៉ាងរឹងមាំដល់វីរកងកម្លាំងប្រដាប់ អាវុធកម្ពុជា ដែលកំពុងឈរជើងការពារទឹកដីមាតុភូមិជាទីស្នេហាស្មើជីវិតរបស់យើង។ ក្នុងស្មារតីនេះដែរ យើងត្រូវបន្តខិតខំពង្រីកផលិតកម្មក្នុងស្រុក និងលើកស្ទួយការប្រើប្រាស់ផលិតផលជាតិឱ្យបានគ្រប់ៗគ្នា។៥- ខ្ញុំសូមអំពាវនាវដល់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ មន្ត្រី សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាទាំងមូល យកចិត្តទុកដាក់ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ ប្រកាន់ខ្ជាប់ ប្រពៃណីដ៏ថ្លៃថ្លារបស់គណបក្ស ខិតខំបម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើម និងចូលរួមសកម្មក្នុងការអនុវត្តកម្ម វិធីនយោបាយរបស់គណបក្សឱ្យបានសម្រេចជោគជ័យ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM