សមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបទីតាំងសង្ស័យ Online Scams នៅកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនមនុស្ស ៩នាក់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ច្បាប់ប្រឆាំង Online Scam នឹងរួមចំណែក​ធានាមិនឱ្យបទល្មើសនេះ​ត្រឡប់វិញ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ១៧នាក់ ពាក់ព័ន្ធករណី Online Scam ក្នុងភូមិសាស្ត្រ​សង្កាត់​វាលស្បូវ
សមត្ថកិច្ច ឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ទៀត ជាប់ពាក់ព័ន្ធ Online Scam នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

កោះតៃវ៉ាន់ ខឹងនឹងការផ្លាស់ប្តូរ «ជាឯកតោភាគី» របស់ចិន លើផ្លូវហោះហើរច្រកសមុទ្រតៃវ៉ាន់

2024/01/31 08:57:03 am        135
រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីប្រទេសចិន បានផ្លាស់ប្តូរផ្លូវហោះហើរ «ជាឯកតោភាគី» នៅជិតខ្សែបន្ទាត់មេដ្យានដ៏រសើបនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដោយនិយាយថាវាហាក់ដូចជាការប៉ុនប៉ងដោយចេតនាដើម្បីផ្លាស់ប្តូរស្ថានភាពសម្រាប់លទ្ធភាពនៃប្រតិបត្តិការយោធា។រដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីល្ងាចថ្ងៃអង្គារថា ចាប់ពីថ្ងៃព្រហស្បតិ៍ (០១ កុម្ភៈ) ខាងមុខនេះ ខ្លួននឹងលុបចោល «រយៈចម្ងាយចេញពីគោលដៅដើម (offset measure)» សម្រាប់ប្រតិបត្តិការភាគខាងត្បូងនៃផ្លូវហោះហើរ M503 ដែលស្ថិតនៅភាគខាងលិចនៃខ្សែបន្ទាត់មេដ្យានរបស់ច្រកសមុទ្រ។ខ្សែបន្ទាត់មេដ្យានបានបម្រើការជារបាំងក្រៅផ្លូវការជាច្រើនឆ្នាំរវាងកោះតៃវ៉ាន់ និងប្រទេសចិន ប៉ុន្តែចិននិយាយថា ខ្លួនមិនទទួលស្គាល់អត្ថិភាពរបស់ខ្សែបន្ទាត់នេះទេ ហើយយន្តហោះចម្បាំងរបស់ចិនឥឡូវនេះតែងតែហោះហើរពីលើនោះជាទៀងទាត់។ប្រទេសចិន ក៏បាននិយាយផងដែរថាខ្លួនកំពុងបើកផ្លូវហោះហើរពីខាងលិចទៅខាងកើត ដែលនិយាយម្យ៉ាងទៀតក្នុងទិសដៅទៅកាន់កោះតៃវ៉ាន់ នៅលើផ្លូវហោះហើរពីរពីទីក្រុង សៀមិន (Xiamen) និងទីក្រុង ហ្វ៊ូចូវ (Fuzhou) របស់ប្រទេសចិន។ រដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់កោះតៃវ៉ាន់ និងក្រុមប្រឹក្សាកិច្ចការដីគោក ដែលបង្កើតគោលនយោបាយចិន បានចាត់ទុកចំណាត់ការនេះថាជាសកម្មភាព «ឯកតោភាគី» ហើយពួកគេបានតវ៉ាយ៉ាងខ្លាំងចំពោះបញ្ហានេះ៕

កងកម្លាំងអ៊ីស្រាអែល សម្លាប់ជនសកម្មប្រយុទ្ធប៉ាឡេស្ទីន ៣នាក់ ក្នុងការវាយឆ្មក់លើមន្ទីរពេទ្យ West Bank

2024/01/31 08:31:13 am        114
សាក្សី និងអាជ្ញាធរបាននិយាយថា កងកុម្មង់ដូអ៊ីស្រាអែល ក្លែងខ្លួនជាបុគ្គលិកពេទ្យ និងស្ត្រីមូស្លីម បានសម្រុកចូលមន្ទីរពេទ្យមួយកន្លែងនៅតំបន់កាន់កាប់ វេស បែង (West Bank) កាលពីថ្ងៃអង្គារ (៣០ មករា) ហើយបានសម្លាប់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ៣នាក់ ដែលម្នាក់ក្នុងចំណោមពួកគេដេកស្លាប់នៅលើគ្រែ។យោធាអ៊ីស្រាអែលបាននិយាយថា ជនសកម្មប្រយុទ្ធបីនាក់នោះត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការបន្លំខ្លួនរួមគ្នាដោយកងទ័ព សេវាសន្តិសុខ ស៊ីន បេត (Shin Bet) និងនគរបាលព្រំដែននៅក្នុងមន្ទីរពេទ្យ អ៊ីប៊ីន ស៊ីណា (Ibn Sina) ក្នុងទីក្រុង ជេនីន (Jenin) ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលតានតឹងខ្លាំងបំផុតនៅតំបន់កាន់កាប់ វេស បែង។ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់ពីការស្លាប់នេះ ហើយបានអំពាវនាវឲ្យអង្គការសហប្រជាជាតិធានាការការពារមណ្ឌលសុខភាព។យោធាអ៊ីស្រាអែលបាននិយាយថា អ្នកទាំងបីនោះបានលាក់ខ្លួននៅក្នុងមន្ទីរពេទ្យ ហើយបាននិយាយថានេះគឺជា «ឧទាហរណ៍មួយផ្សេងទៀតនៃការប្រើប្រាស់តំបន់ស៊ីវិល និងមន្ទីរពេទ្យជាជម្រក និងខែលការពារខ្លួនដោយអង្គការភេរវកម្ម» ប៉ុន្តែក្រុមហាម៉ាស បានបដិសេធការចោទប្រកាន់បែបនេះ៕

ឃាត់ខ្លួនមន្ដ្រីកងរាជអាវុធហត្ថស្រុកចិត្របុរីដែលប្រើអាវុធបាញ់សត្វកុក

2024/01/30 05:47:07 pm        1989
ក្រចេះ ៖ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញបណ្ដាញប្រព័ន្ធព័ត៌មានសង្គម បង្ហោះអំពីសកម្មភាពបាញ់សត្វ (សត្វកុក) បុគ្គលដែលបាញ់សត្វកុកនោះ ពាក់អាវយឺតពណ៌ត្រេអ៉ី ដែលមានអក្សរពីខាងក្រោយ "អ.ហ" ជិះរថយន្ដមួយគ្រឿង ម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់រថយន្តចេញចូលទីបញ្ជាការ “អ.ហ”។ឧត្តមសេនីយ៍ត្រី អេង ហុី បញ្ជាក់ថា បុគ្គលនោះឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ។ អនុវត្តតាមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ៕ ដោយ ៖ ប្រាក់ វ៉ាន់ដា

ប៉ាឡេស្ទីន រិះគន់ផែនការរបស់អ៊ីស្រាអែលស្តាំនិយមក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សា ឡើងវិញ

2024/01/30 02:20:41 pm        70
ក្រសួងការបរទេសប៉ាឡេស្ទីន នៅទីក្រុងរ៉ាម៉ាឡា (Ramallah)កាលពីថ្ងៃចន្ទ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការអំពាវនាវរបស់រដ្ឋមន្ត្រីអ៊ីស្រាអែលមួយចំនួនសម្រាប់ការធ្វើអាណានិគមឡើងវិញនូវតំបន់ហ្កា ហ្សាស្ទ្រីប។ក្រសួង បាននិយាយអំពី«កិច្ចប្រជុំដែលធ្វើឡើងដោយអង្គការភេរវកម្មអាណានិគម» នៅទីក្រុហ្ស៊េរុយសាឡឹម កាលពីថ្ងៃអាទិត្យ ដោយយោងទៅលើសន្និសីទរបស់រដ្ឋមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែល។រដ្ឋមន្ត្រីមកពីគណបក្សកាន់អំណាចស្តាំនិយម Likud របស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) ត្រូវបានបង្ហាញវត្តមាន នៅក្នុងសន្និសីទគាំទ្រអ្នកតាំងលំនៅ នៅទីក្រុងហ្ស៊េរុយសាឡឹម កាលពីល្ងាចថ្ងៃអាទិត្យ។ទោះបីជាយ៉ាងណាក៏ដោយ លោកណេតាន់យ៉ាហ៊ូ បានពណ៌នាអំពីផែនការ ដើម្បីតាំងទីលំនៅថ្មី នៅតំបន់ហ្កាហ្សាស្រ្ទីប បន្ទាប់ពីសង្គ្រាមថា ជារឿងមិនពិត។នៅក្នុង «សន្និសីទនៃជ័យជម្នះ » លោក អ៊ីរាម៉ា បេន ហ្គ្វី (Itamar Ben-Gvir) ដែលជារដ្ឋមន្ត្រីស្តាំនិយមជ្រុលទទួលបន្ទុកសន្តិសុខជាតិ បានអំពាវនាវមិនត្រឹមតែឲ្យមានការវិលត្រឡប់របស់អ្នកតាំងលំនៅអ៊ីស្រាអែលទៅកាន់តំបន់ឆ្នេរ និងភូមិមួយចំនួននៅវេសបែងភាគខាងជើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន«លើកទឹកចិត្ត [ប៉ាឡេស្ទីន ]ឲ្យចាកចេញទៀតផង។លោកបន្តថា មានតែរឿងនេះទេ ដែលអាចទប់ស្កាត់ការសម្លាប់រង្គាលដូចថ្ងៃទី៧ តុលា។ក្រសួងប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កិច្ចប្រជុំនេះ និងរបៀបវារៈជាថ្មីម្តងទៀត បង្ហាញពីមុខមាត់ពិតរបស់រដ្ឋាភិបាលចម្រុះស្តាំនិយមអ៊ីស្រាអែល រួមទាំងការបដិសេធសន្តិភាព និងការតស៊ូក្នុងការបន្តការកាន់កាប់ អាណានិគម និងរបបបំបែកពូជសាសន៍»។

ការចោទប្រកាន់របស់អ៊ីស្រាអែល គំរាមកំហែងដល់ទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិ

2024/01/30 01:19:13 pm        80
កងកម្លាំងអ៊ីស្រាអែល បាននិយាយថា ពួកគេបានសម្លាប់ខ្មាន់កាំភ្លើងក្រុមហាម៉ាស ដែលព្យាយាមវាយឆ្មក់ទាហាន កាលពីថ្ងៃចន្ទ នៅជិតមន្ទីរពេទ្យមួយកន្លែងនៅភាគខាងត្បូងតំបន់ហ្កាហ្សា។ បុគ្គលិកផ្តល់ជំនួយជាមួយអង្គការសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយថា ពលរដ្ឋអ៊ីស្រាអែលកំពុងដាក់គោលដៅលើនរណាម្នាក់ ដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ។ បុគ្គលិកផ្តល់ជំនួយ បាននិយាយថា មន្ទីរពេទ្យ Al-Amal ក្នុងទីក្រុង Khan Younis បានស្ថិតនៅក្រោមការហ៊ុមព័ទ្ធរយៈពេល៨ថ្ងៃមកហើយ ហើយមានការបាញ់ផ្លោងដែលបានធ្វើឱ្យក្រុមរបស់ពួកគេពុំអាចទៅដល់អ្នកឡាយដែលត្រូវការជំនួយ។ ពួកគេ និយាយថា កង្វះការផ្គត់ផ្គង់អុកហ្សីសែន បានបង្ខំឱ្យពួកគេបញ្ឈប់ការវះកាត់។ បុគ្គលិកជំនួយប៉ាឡេស្ទីន ជាមួយទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិ បានទទួលដំណឹងថា មន្ត្រីអ៊ីស្រាអែល ចោទប្រកាន់ពួកគេពីការជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីខែតុលា។ សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា មន្ត្រីចារកម្មអ៊ីស្រាអែល បានចែករំលែកឯកសារ ដែលចុះបញ្ចីឈ្មោះបុគ្គលិក។ ពួកគេនិយាយថា ឯកសារនេះ បានចោទប្រកាន់បុគ្គលិកមួយចំនួនបានផ្គត់ផ្គង់គ្រាប់រំសេវ និងជួយក្នុងការចាប់ពង្រត់ និងបាននិយាយថាបុគ្គលិកទីភ្នាក់ងារ UNRWA ១៩០ នាក់គឺជា អ្នកប្រយុទ្ធដ៏រឹងរូស។ ការចោទប្រកាន់នេះ បានជំរុញឱ្យប្រទេសជាង១០ រួមមានទាំងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងជប៉ុន ផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារនេះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងជួបប្រជុំនៅថ្ងៃអង្គារនេះ ជាមួយគណៈប្រតិភូនៃប្រទេសម្ចាស់ជំនួយធំៗ។ អ្នកនាំពាក្យរបស់លោក លោក Stephane Dujarric បាននិយាយថាអង្គការសហប្រជាជាតិ មាន បុគ្គលិកដែលខិតខំប្រឹងប្រែងធ្វើការរាប់ម៉ឺននាក់កំពុងធ្វើការនៅទូទាំងតំបន់។ លោក និយាយថា លោក Guterres សង្ឃឹមថាម្ចាស់ជំនួយនឹង ធានាបាននូវការបន្តប្រតិបត្តិការរបស់ទីភ្នាក់ងារ UNRWA។ មន្ត្រីទីភ្នាក់ងារបានព្រមានថា មូលនិធិរបស់ពួកគេ អាចនឹងអស់នៅចុងខែកុម្ភៈ។

ប្រទេសឈីលី ដាក់រដ្ឋធានីលើការប្រកាសអាសន្នពណ៌ក្រហម ខណៈរលកកម្ដៅវាយប្រហារទីក្រុង

2024/01/30 01:12:13 pm        91
ទីក្រុង Santiago របស់ប្រទេសឈីលី កំពុងស្ថិតនៅក្រោមការប្រកាសអាសន្នពណ៌ក្រហម សម្រាប់រលកកម្តៅខ្លាំង ដែលបានវាយបោកបក់នៅផ្នែកមួយចំនួនរបស់ប្រទេស ដោយរដ្ឋធានីរបស់ប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងកម្តៅពេញមួយសប្តាហ៍។ពលរដ្ឋក្នុងតំបន់ បានធ្វើឲ្យត្រជាក់ខ្លួនដោយបានស្វែងរកនៅតាមប្រភពទឹកក្នុងទីក្រុង ខណៈសីតុណ្ហភាពកាលពីថ្ងៃចន្ទ ទី២៩ ខែ មករា ឡើងដល់ ៣៣ អង្សាសេ ហើយនៅថ្ងៃពុធ ទី៣១ ខែមករា ត្រូវបានគេរំពឹងថានឹងជាថ្ងៃក្តៅបំផុតនៅក្នុងសប្តាហ៍ ដែលនឹងមានសីតុណ្ហភាព ៣៥ អង្សារសេ។ដោយមានសន្ទស្សន៍កាំរស្មី UV ត្រូវបានចុះបញ្ជីថា «មានកម្រិតខ្លាំង» ក្រុមមន្ត្រី កំពុងព្រមានដល់ប្រជាជនឱ្យនៅស្នាក់ក្នុងលំនៅឋាន ដើម្បីរក្សាជាតិទឹក និងរក្សាភាពត្រជាក់។

សំណើបទឈប់បាញ់ នឹងត្រូវបញ្ជូនទៅក្រុមហាម៉ាស ខណៈសង្រ្គាមបន្តផ្ទុះឡើងនៅហ្កាហ្សា

2024/01/30 01:05:49 pm        76
អ្នកសម្របសម្រួលប្រទេសកាតា និយាយកាលពីថ្ងៃចន្ទថា ក្របខ័ណ្ឌមួយនឹងបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរ នឹងត្រូវបញ្ជូនទៅក្រុមហាម៉ាស ខណៈជម្លោះដ៏ជូរចត់ បានផ្ទុះឡើងជុំវិញទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ដែនដីប៉ាឡេស្ទីន។ ខណៈការប្រយុទ្ធដ៏ឃោឃៅជាថ្មីម្តងទៀត បានធ្វើឱ្យរង្គោះរង្គើតំបន់ហ្កាហ្សា ការព្រួយបារម្ភនៃជម្លោះក្នុងតំបន់រីកកាន់តែធំ បន្ទាប់ពីសម្ព័ន្ធមិត្តជិតស្និតបំផុតរបស់អ៊ីស្រាអ៊ែល គឺទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាឆ្លើយតបចំពោះការវាយប្រហារ ដែលបានសម្លាប់ទាហានអាមេរិកបីនាក់នៅប្រទេសហ្ស៊កដានី។ ក្រសួងសុខាភិបាល បាននិយាយនៅក្នុងដែនដីប៉ាឡេស្ទីនគ្រប់គ្រងដោយក្រុមហាម៉ាសថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស ២១៥នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង រួមទាំងសមាជិក ២០នាក់ នៃគ្រួសារមួយ។ កងកម្លាំងទ័ពជើងគោក ដែលគាំទ្រដោយរថក្រោះ បានផ្តោតទៅលើទីក្រុងសំខាន់ Khan Younis នៅភាគខាងត្បូង ជាស្រុកកំណើតរបស់មេដឹកនាំរបស់ក្រុមហាម៉ាស់ នៅហ្កាហ្សា លោក Yahya Sinwar។ កងទ័ពបាននិយាយថា ការិយាល័យរបស់លោក Sinwar ទីតាំងយោធា និង ទីតាំងផលិតគ្រាប់រ៉ុក្កែតដ៏សំខាន់ ត្រូវបានវាយឆ្មក់ដោយកងទ័ពអ៊ីស្រាអែល។ ដោយពលរដ្ឋតំបន់ហ្កាហ្សា កំពុងប្រឈមមុខទៅនឹងស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរ បន្ទាប់ពីសង្រ្គាមជិត ៤ ខែ អង្គការផ្តល់ជំនួយអន្តរជាតិចំនួន ២០ បាននិយាយថាពួកគេ «ខឹងសម្បារ» ចំពោះការផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ។ ម្ចាស់ជំនួយធំៗជាច្រើន រួមមានសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានបញ្ឈប់ការផ្តល់មូលនិធិជុំវិញការអះអាងរបស់អ៊ីស្រាអែលថា បុគ្គលិកទីភ្នាក់ងារ UNRWA មួយចំនួន បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារថ្ងៃទី ៧ ខែតុលា របស់ក្រុមហាម៉ាស ដែលបង្កឱ្យមានការប្រយុទ្ធគ្នា។ ប្រភពពីទីភ្នាក់ងារ UNRWA បានប្រាប់សារព័ត៌មាន AFP ថា ការផ្អាកការផ្តល់មូលនិធិ ពុំទាន់មានផលប៉ះពាល់ជាមូលដ្ឋាននៅឡើយ។

កងកម្លាំងការពារអ៊ីស្រាអែល៖ ទាហានបានបំផ្លាញប្រព័ន្ធផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសដែល នៅក្រោមទីបញ្ចុះសពហ្កាហ្សា

2024/01/30 12:00:04 pm        96
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃចន្ទថា យោធាអ៊ីស្រាអែល បានបំផ្ទុះផ្លូវរូងក្រោមដីមួយ នៅក្រោមទីបញ្ចុះសពក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីបានរកឃើញថា ក្រុមភេរវករហាម៉ាស កំពុងប្រើប្រាស់ផ្លូវរូងក្រោមដីសម្រាប់សកម្មភាពរបស់ខ្លួន។កងកម្លាំងការពារនេះ បាននិយាយថា ទាហានអ៊ីស្រាអែល បានឆ្មក់ចូលប្រព័ន្ធផ្លូវរូងក្រោមដីក្នុងសង្កាត់ បានីស៊ុហេឡា (Bani Suheila) ក្នុងទីក្រុងហ្កាហ្សាភាគខាងត្បូងនៃទីក្រុងខាន់យូនីស (Khan Younis) ដោយបានរកឃើញគ្រឿងផ្ទុះ ទ្វាររុញ និងទ្វារការពារការផ្ទុះ។ ក្រុមភេរវករ នៅតែនៅខាងក្នុង ហើយត្រូវបានគេសម្លាប់ នេះបើយោងតាមយោធាអ៊ីស្រាអែល។កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ផ្លូវរូងក្រោមដីទាំងនោះ មានការិយាល័យរបស់មេបញ្ជាការក្រុមហាម៉ាស បន្ទប់ប្រតិបត្តិការ និងកន្លែងរស់នៅសម្រាប់សមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាស។ កងកម្លាំងនេះ បានបន្ថែមថា ផ្លូវរូងក្រោមដីនេះ ត្រូវបានប្រើដើម្បីរៀបចំផែនការវាយប្រហារប្រឆាំងនឹងយោធាក៏ដូចជាការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែល។កងកម្លាំងការពារអ៊ីស្រាអែល បានបន្ថែមទៀតថា ផ្លូវរូងក្រោមដីនេះ ជាផ្នែកមួយនៃលំហរក្រោមដីដ៏ស្មុគស្មាញមួយ ហើយមានប្រវែងប្រហែលមួយគីឡូម៉ែត្រ និងជម្រៅ ២០ម៉ែត្រ។ អង្គភាពវិស្វកម្មពិសេស Yahalom បានរុះរើផ្លូវរូងក្រោមដី នៅចុងបញ្ចប់នៃការស៊ើបអង្កេតរបស់ខ្លួន។យោងតាមការវិភាគពីផ្កាយរណបដោយសារព័ត៌មាន AP ហាក់ដូចជាទីបញ្ចុះសពស៊ុងហាដាបានីស៊ុហេឡា (Shuhadaa Bani Suheila)។ អ្វីដែលនៅសេសសល់នោះ គឺជារណ្តៅដ៏ធំមួយនៃកម្ទេចថ្មលាយនឹងគ្រោងឆ្អឹង ដែលត្រូវបានបន្សល់ពីការផ្ទុះនោះ។

នគរបាលបង្ហាញមុខជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីលួច និងប្លន់យ៉ាងសកម្ម​ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

2024/01/30 11:41:32 am        490
ជនសង្ស័យប្រុសស្រីចំនួន ៥នាក់ពាក់ព័ន្ធករណីលួចប្លន់យ៉ាងសកម្ម ក្នុងភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​បាន​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិតស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើ​ការ​បង្ហាញ​មុខ​ជាសាធារណៈ នាព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤នេះ។តាមមន្ត្រីនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ បានឲ្យដឹងថាជនសង្ស័យប្រុសស្រីទាំង ០៥នាក់​នេះ​ជា​មុខ​សញ្ញា​លួចឆ​ក់​ប្លន់​យ៉ាង​សកម្ម​ក្នុង​ភូមិ​សាស្ត្ររាជធានីភ្នំពេញដែលកាលពីថ្ងៃទី២៥ ទី២៦ ខែមករា ឆ្នាំ២០២៤ កន្លង​ទៅ​នា​ពេល​ថ្មី​ៗ​នេះ ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួច ឆក់ ប្លន់ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូលនិងខណ្ឌសែនសុខជាបន្តបន្ទាប់។ ក្រោយ​ទទួល​បាន​ពាក្យ​បណ្ដឹង​របស់ជនរងគ្រោះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ កំណត់មុខ​សញ្ញា​រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួនជ​នសង្ស័យទាំង ០៥នេះតែម្ដង។មន្ត្រីដដែលបានបញ្ជាក់ថា ក្រុមជន​សង្ស័យ​ទាំង​នេះ​បាន​ធ្វើសកម្មភាព​ព្រួត​គ្នា​វាយ​ទាត់​ធាក់ និង​យក​កាំ​ភ្លើង​ខ្លីភ្ជង់ជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច​ជាច្រើន​ករណី​ផង​ដែរ​។ក្រោយធ្វើការបង្ហាញមុខជាសាធារណៈជនសង្ស័យទាំង ០៥​នាក់​នេះត្រូ​វ​បាន​នគរបាល​បញ្ជូន​ខ្លួន​ទៅ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

កុមារ៧នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុផ្ទុះនៅសាលាអ៊ីស្លាម ក្នុងប្រទេសនីហ៊្សេរីយ៉ា

2024/01/30 11:16:49 am        143
បំណែកសម្លៀកបំពាក់ ស្បែកជើង និងកម្ទេចកម្ទីជាច្រើនត្រូវបានខ្ចាត់ខ្ចាយនៅសាលារៀនមួយកន្លែង ដែលកុមារចំនួន ៧នាក់ ត្រូវបានសម្លាប់នៅភាគឦសានប្រទេសនីហ៊្សេរីយ៉ា ដោយឧបករណ៍បំផ្ទុះកែច្នៃ កាលពីថ្ងៃសៅរ៍ (២៧ មករា) ដែលជនរងគ្រោះទាំងនោះច្រឡំថាជាសំណល់អេតចាយ។កុមារចំនួន ៦នាក់ ដែលមានអាយុចន្លោះពី ៧ឆ្នាំទៅ ១១ឆ្នាំ បានរើសគ្រឿងផ្ទុះ រួមជាមួយនឹងសំណល់អេតចាយមួយចំនួន ហើយបានរក្សាទុកនៅក្នុងអគារដែលសាងសង់មិនទាន់រួចរាល់នៅសាលាអ៊ីស្លាមមួយក្នុងតំបន់ ហ្គូប៊ីអូ (Gubio) នៃរដ្ឋ ប័រណូ (Borno) ដែលជាចំណុចកណ្ដាលនៃក្រុមបះបោរអ៊ីស្លាមនិយមដ៏យូរអង្វែងមួយ។មេភូមិក្នុងតំបន់ ហ្គូប៊ីអូ បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃចន្ទ (២៩ មករា) ថាឧបករណ៍នោះបានផ្ទុះឡើង ខណៈក្មេងៗបានព្យាយាមលក់វាជាដែកអេតចាយទៅឱ្យក្មេងរើសអេតចាយម្នាក់អាយុ ១៥ឆ្នាំ។ អ្នកទាំង ៧នាក់នោះបានស្លាប់ក្នុងហេតុការណ៍នេះ។សិស្សនៅសាលា ដែលបង្រៀនក្មេងៗសូត្រគម្ពីរកូរ៉ាននោះ ច្រើនតែប្រមូលដែកអេតចាយ ដើម្បីលក់ឲ្យសហគមន៍មូលដ្ឋានផ្សេងៗ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

«ជប៉ុនបង្ហាញជំហររឹងមាំ៖ បន្តគាំទ្រសន្តិភាព និងការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា»
03/27/2026 09:03 PM
ហ្វូងមនុស្សជួបជុំគ្នានៅសួនកម្សាន្តទីក្រុងតូក្យូ ប្រទេសជប៉ុនពេលដែលផ្កាសាគូរ៉ាកំពុងរីកស្គុះស្គាយ
03/27/2026 09:03 PM
នាយករដ្ឋមន្រ្តីកាតា និងក្រុមមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក ពិភាក្សាទំនាក់ទំនងយុទ្ធសាស្រ្ត ស្របពេលសង្រ្គាមអ៊ីរ៉ង់
03/27/2026 09:03 PM
ប្រទេសសិង្ហបុរី ចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីររូបចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន
03/27/2026 09:03 PM
មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ អំពាវនាវឲ្យសិស្សានុសិស្សស្រុកស្វាយទាបជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវខិតខំសិក្សាដើម្បីឲ្យក្លាយជាទំពាំងស្នងឫស្សីដ៏ល្អ
03/27/2026 08:03 PM
ករណីថ្នាំញៀនជាង ៤តោន : ផ្តន្ទាទោសជនជាប់ចោទ ១២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត
03/27/2026 08:03 PM
ប្រមុខសិទ្ធិមនុស្ស UN ជំរុញឲ្យអាមេរិកបញ្ចប់ការស៊ើបអង្កេត ជុំវិញការវាយប្រហារលើសាលារៀននៅអ៊ីរ៉ង់
03/27/2026 08:03 PM
ពលរដ្ឋលីបង់បដិសេធន៍មិនព្រមចាកចេញពីទីក្រុងរបស់ខ្លួនជាដាច់ខាត បើទោះបីជាត្រូវស្លាប់ក៏ដោយ
03/27/2026 08:03 PM
របាយការណ៍៖ សហរដ្ឋអាមេរិកប្រើប្រាស់មីស៊ីល Tomahawk ជិត ៩០០គ្រាប់ លើអ៊ីរ៉ង់
03/27/2026 08:03 PM
អ៊ុយក្រែនប្រកាសកិច្ចព្រមព្រៀងការពារជាតិផ្តល់អន្តប្រយោជន៍គ្នាទៅវិញទៅមកជាមួយអារ៉ាប៊ីសាអ៊ូឌីត
03/27/2026 07:03 PM