គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

ជឺជីតស៊ូបញ្ជូនអត្តពលិកទ្រង់ទ្រាយធំទៅប្រកួតជើងឯកអាស៊ាន ដើម្បីស្ទង់សមត្ថភាពត្រៀមស៊ីហ្គេម

2025/07/10 10:31:54 pm        303
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបញ្ជូនប្រតិភូកីឡារបស់ខ្លួន ២១រូប ក្នុងនោះមានកីឡាករ-កីឡាការិនី ១៨រូប ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២(JJAU South East Asian Regional Championships 2025) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។ឯកឧត្តម ថោង បញ្ញាធន អគ្គលេខាធិការសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានឲ្យដឹងថា នេះជាលើកទី២ ដែលសមាគមកីឡាជឺជីតស៊ូអាស៊ីអាគ្នេយ៍បានរៀបចំព្រឹត្តិការណ៍ថ្នាក់តំបន់នេះឡើង បន្ទាប់ពីលើកទី១ បានរៀបចំនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំមុន ។ ប៉ុន្ដែឆ្នាំនេះ កម្ពុជា បានបញ្ជូនអត្ដពលិកច្រើនបំផុត ក្នុងប្រវត្តិសាស្ដ្រសហព័ន្ធ ដែលធ្លាប់បញ្ជូនអត្តពលិកទៅប្រកួតក្រៅប្រទេសកន្លងមក។ឯកឧត្តមបន្ដថា កីឡាករ-កីឡាការិនី ១៨រូប ដែលត្រូវបានបញ្ជូនទៅចូលរួមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ សុទ្ធតែមានបទពិសោធន៍ប្រកួតអន្ដរជាតិ ក្នុងនោះក៏មានកីឡាករថ្មី ២រូប ដែលជាកូនកាត់ខ្មែរ-អាមេរិក ទើបចូលរួមប្រកួតតំណាងកម្ពុជាលើកដំបូងផងដែរ គឺកីឡាករ អូមហ្វេល វីល្លាមចន្ទ និងកីឡាករ អូប៉េរ៉ាណា ខៃមុនី រីឆាវឌ្ឍ ដែលជាឱកាសល្អមួយសម្រាប់សហព័ន្ធក្នុងការតាមដានសមត្ថភាពពួកគេ។ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ ឯកឧត្តម ថោង បញ្ញាធន បានចាត់ទុកការប្រកួតថ្នាក់តំបន់នេះ គឺជាឱកាសដ៏ល្អ ដើម្បីវាស់ស្ទងសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា ដែលខិតខំប្រឹងប្រែងហ្វឹកហាត់កន្លងមក ហើយអ្នកដែលធ្វើបានល្អក្នុងការប្រកួតនេះ សហព័ន្ធនឹងចុះឈ្មោះពួកគេ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ ។ ឯកឧត្តមសង្ឃឹមថា ក្នុងចំណោមអត្តពលិកកម្ពុជាទាំង ១៨នាក់ នឹងអាចដណ្ដើមមេដាយជូនជាតិទាំងអស់គ្នា។គួរដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅទីក្រុងម៉ានីល នាចុងសប្ដាហ៍នេះ មានងត្តពលិកចូលរួមសរុបជាង ៤០០នាក់ មកពី ៨ប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះក៏មានអត្តពលិកកម្ពុជា ១៨រូបចូលរួមប្រកួតប្រជែងផងដែរ៕

ប្រធានក្រុមព្រះខ័នរាជ រំពឹងវត្ដមានកីឡាករថ្មីៗ នឹងអាចបំពេញក្ដីស្រម៉ៃក្រុម ពិសេសការប្រជែងពានអន្ដរជាតិ

2025/07/09 10:54:36 pm        256
កីឡាករ សឿយ វិសាល ប្រធានក្រុមព្រះខ័នរាជស្វាយរៀង រំពឹងការនាំចូលកីឡាករថ្មីៗ និងប្រកបដោយគុណភាព នឹងអាចបំពេញក្ដីស្រម៉ៃក្រុមបានកាន់តែច្រើន ជាពិសេសការប្រកួតប្រជែងពានរង្វាន់អន្ដរជាតិតែម្ដង។ ជាមួយគ្នា គេក៏បានថ្លែងអំណរគុណ ចំពោះឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ដែលបានលះបង់ និងចំណាយធនធានដ៏ច្រើន ដើម្បីពង្រឹងក្រុមកាន់តែរឹងមាំផងដែរ។ ខ្សែការពារវ័យ ២៩ឆ្នាំរូបនេះ បន្ដថា ការនាំចូលកីឡាករថ្មីៗ មិនមែនកីឡាករចាស់ៗខ្វះបទពិសោធន៍ ឬអត់សមត្ថភាពនោះទេ តែជាការផ្លាស់ប្ដូរ ដើម្បីពង្រឹងឲ្យកាន់តែខ្លាំង សម្រាប់ឆ្លើយតបនឹងការប្រកួតដ៏មមាញឹក ទាំងពានក្នុងស្រុក និងក្រៅស្រុក នារដូវកាលថ្មី ។ ដូច្នេះ វិសាល បានចាត់ទុកនេះជាផលវិជ្ជមានសម្រាប់ក្រុម ស្របពេលក្លិប បានដាក់គោលដៅកាន់តែខ្ពស់ ពិសេសគឺការឈានទៅប្រជែងពានអន្ដរជាតិមកកាន់ទឹកដីកម្ពុជាតែម្ដង។ សូមរំឮកថា កំឡុងរដូវកាល Pre-Season ត្រៀមរដូវកាលថ្មី ព្រះខ័នរាជស្វាយរៀង ក្រៅពីផ្លាស់ប្ដូរនូវក្រុមការងារគ្រូទ្រង់ទ្រាយធំ ក្លិបក៏បាននាំចូលកីឡាករល្អៗ ទាំងក្នុងស្រុក និងក្រៅស្រុកមកពង្រឹងក្រុមផងដែរ ជាក់ស្ដែងមកទល់ពេលនេះ មានសមាជិកថ្មី ៨រូប ដែលក្លិបបានប្រកាស ដូចជាកីឡាករ សៀង ចន្ធា និង ចន្ថា ចន្ទាកា ផ្ទេរមកពីក្លិបបឹងកេត, សុផល ឌីម៉ង់ ផ្ទេរមកពីក្លិបអង្គរថាយហ្គឺរ, ចិន ណារក្ស អតីតកីឡាករអង្គរថាយហ្គឺរ ព្រមទាំងកីឡាករ សឿត បារាំង និង Yudia Ogawa ផ្ទេរមកពីក្លិបភ្នំពេញក្រោន។ រីឯកីឡាករនាំចូលពីក្រៅស្រុក មានដូចជាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Patrick Robson de Souza Monteiro និងខ្សែប្រយុទ្ធសញ្ជាតិហ្គាណា Peprah Kwame ជាដើម៕អត្ថបទ លី ឈុនឡា, រូបភាព គង់ ហន និងរូបពាក់ព័ន្ធ៕

ណាហ្គាវើលដ៏ ដាក់គោលដៅខ្ពស់ នារដូវកាលថ្មី ជាមួយការនាំចូលកីឡាករបរទេសល្អៗមកពង្រឹងក្រុម

2025/07/09 07:36:57 pm        146
ក្លិបបាល់ទាត់ណាហ្គាវើលដ៏ បានដាក់គោលដៅកាន់តែខ្ពស់ សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៥/២៦ ដោយយ៉ាងហោចឈរនៅ Top-2 ក្នុងលីគកំពូលកម្ពុជា និងឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៩ ។ នេះបើតាមការបញ្ជាក់របស់គ្រូបង្វឹកលោក ឃឹម បូរី ។គ្រូបង្វឹកវ័យ ៣៥ឆ្នាំរូបនេះ បន្ដថា ណាហ្គាវើលដ៏ បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតប្រជែងដ៏ខ្លាំងក្លា នារដូវកាលថ្មី ដោយក្លិបបានដាក់គោលដៅកាន់តែខ្ពស់ ហើយដើម្បីសម្រេចគោលដៅនេះ ក្លិបត្រៀមនឹងនាំចូលកីឡាករបរទេសមានគុណភាពល្អៗ មកពង្រឹងក្រុម បន្ថែមលើធនធានកីឡាករក្នុងស្រុកដែលមានសមត្ថភាពស្រាប់។ លោកទទួលស្គាល់គ្រប់ក្រុមសុទ្ធតែរៀបចំបានល្អ ដើម្បីត្រៀមរដូវកាលថ្មី តែណាហ្គា ត្រូវការបង្កើនការប្រកួតប្រជែងឲ្យបានប្រហាក់ប្រហែលក្នុងចំណោមបេក្ខភាព Top-4។គួរដឹងថា ក្រោយចប់រដូវកាលចាស់ រហូតមកទល់ពេលនេះ ណាហ្គាវើលដ៏ បានចែកផ្លូវជាមួយកីឡាករ ៩រូបមកហើយ ដូចជាកីឡាករ ភេម តៅសិញ, ហេង ទីណា, ឡេង មករា, យ៉ន ធារ៉ាត់, ចាន់ ហួង, Kikuchi Yuta, Kametani Hugo, Marcio Marques និង Thiha Zaw ជាដើម ។ ចំពោះសមាជិកថ្មី ក្លិបនាំចូលបានមួយចំនួនប៉ុណ្ណោះ រួមមានអ្នកចាំទីកូនកាត់ខ្មែរ-នីហ្សេរីយ៉ា Immanoel Aking Osamuj អតីតយុវជនបឹងកេត, កីឡាករសញ្ជាតិខ្មែរ Zogbe Vireak ដែលទើបត្រឡប់ពីប្រកបអាជីពនៅលីគកំពូលថៃ ព្រមទាំងយុវជន ២រូប ដែលត្រូវបានដំឡើងមកកាន់ក្រុមធំ គឺកីឡាករ ហ្វើត ហ្វាឡាស់ និង ផយ ផាណា ។រីឯកីឡាករចំណូលថ្មីម្នាក់ទៀត គឺខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Lucas Venuto ដែលមានបទពិសោធន៍ជោគជាំលេងនៅអឺរ៉ុប ពិសេសកីឡាករវ័យ ៣០ឆ្នាំឬូបនេះ ក៏ធ្លាប់លេងឲ្យក្លិប Santos នៃលីគកំពូលប្រេស៊ីល កាលពីចន្លោះឆ្នាំ២០១៩-២០២២ ទៀតផង ។ ក្រៅពីនេះ ណាហ្គាវើលដ៏ ក៏បានប្រកាសបន្ដកុងត្រាជាមួយកីឡាករសំខាន់ៗជាច្រើនផងដែរ ដូចជាកីឡាករ ជឿន ណាចា ខ្ចីជើងក្រុមកងយោធពលខេមរភូមិន្ទ, ខ្សែការពារប្រេស៊ីល Mateus Martins, ខ្សែប្រយុទ្ធជប៉ុន Minagawa Yusuke, កីឡាករ នេន សុធារដ្ឋ, ហួត វ៉ាន់ណេត, សុះ ស៊ូហាណា, ជា សុខម៉េង, ផាត សុខា, ជា ច័ន្ទដារ៉ា និងអ្នកចាំទី រ៉េត លីហេង ជាដើម៕អត្ថបទ លី ឈុនឡា

Spurs ប្រកាសតែងតាំងគ្រុបង្គោលថ្មីអតីតអ្នកចាត់ការ Brentford លោក Thomas Frank

2025/06/13 11:33:02 pm        455
ក្លិបបាល់ទាត់ Tottenham Hotspur បានប្រកាសតែងតាំងគ្រូបង្គោលថ្មីដែលជាអតីតអ្នកចាត់ការ Brentford លោក Thomas Frank ជាមួយនឹងកិច្ចសន្យាដឹកនាំដល់ឆ្នាំ ២០២៨។          បុរសវ័យ ៥១ ឆ្នាំរូបនេះ បានមកជំនួសតំណែងលោក Ange Postecoglou ដែលត្រូវបានបញ្ចប់តំណែងកាលពីដើមខែមិថុនានេះ ទោះបីដឹកនាំ Spurs លើកពាន UEFA Europa League ក៏ដោយ។          រាប់ពីឆ្នាំ ២០២១ លោក Thomas Frank បានក្លាយជាគ្រូបង្គោលទីបួនហើយដែលដឹកនាំ Spurs។         Spurs បានបញ្ចប់រដូវកាលនៅ Premier League ចំណាត់ថ្នាក់លេខ ១៧ ចាញ់ ២២ ប្រកួតក្នុងចំណោម ៣៨ ប្រកួតក្នុងលីគ ខណៈ Brentford ឈរលេខ ១០ នៅពីលើ Spurs ១៨ ពិន្ទុ។          យ៉ាងណាក្តី Spurs បានទទួលកៅអីនៅ UEFA Champions League រដូវកាលក្រោយ តាមរយៈជ័យជនះនៅ​Europa League ដែលយកឈ្នះ Manchester United វគ្គផ្តាច់ព្រ័ត្រ។          រំលឹកថាលោក Thomas Frank បានកាន់តំណែងនៅ​ Brentford អស់រយៈពេល ៧ ឆ្នាំមកហើយ ដោយដំបូងជាជំនួយការលោក Dean Smith នៅឆ្នាំ ២០១៦ មុនទទួលតំណែងគ្រូបង្គោលនៅឆ្នាំ​ ២០១៨។          រដូវកាល ២០១៩-២០ Brentford បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ Play-Off League Championship តែចាញ់ Fulham ២-១ ហើយរដូវកាលក្រោយមកក៏ឡើងវគ្គផ្តាច់ព្រ័ត្រម្តងទៀតយកឈ្នះ Swansea ទទួលបានកៅអី Premier League តាំងពីរដូវកាល ២០២០-២១។          តាំងពីពេលនោះមក Brentford បានឈរជើងនៅ Premier League យ៉ាងរឹងមាំក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិដាណឺម៉ាករូបនេះ ដោយបញ្ចប់រដូវកាលលេខ ១៣ លេខ ៩ លេខ ១៦ និងលេខ ១០ រដូវកាលមុន៕អត្ថបទ៖នាង សុភាវុធ

Paris Saint Germain និងក្រុមធំៗនៅអឺរ៉ុបធ្វើដំណើរដល់ទឹកដីអាមេរិកមុនព្រឹត្តិការណ៍ Club World Cup

2025/06/12 10:46:40 pm        559
ជើងឯកអឺរ៉ុបថ្មី Paris Saint-Germain បានធ្វើដំណើរដល់ទីក្រុង Los Angeles សហរដ្ឋអាមេរិកមុនការប្រកួត FIFA Club World Cup ខណៈដែលពួកគេមានបំណងឆ្ពោះទៅរកភាពជោគជ័យជាសកល បន្ទាប់ពីជ័យជម្នះជើងឯក UEFA  Champions League ដែលរង់ចាំជាយូរមកហើយរបស់ពួកគេនៅទីក្រុង Munich កាលពីខែមុន។ ក្រុមរបស់លោក Luis Enrique នឹងទទួលក្រុម Atletico Madrid នៅថ្ងៃអាទិត្យទី ១៥ ខែមិថុនា ខាងមុខនេះ ដែលបានមកដល់ទីក្រុង Los Angeles មុនពេលការប្រកួតចាប់ផ្តើម។ ក្រុខ្លាំងប្រចាំទ្វីបអឺរ៉ុបផ្សេងទៀតដូចជា Bayern Munich បានចុះចតនៅទីក្រុង Orlando នៅថ្ងៃអង្គារ មិថុនា ខណៈពេលដែលក្រុមព័រទុយហ្គាល់ FC Porto បានចុះចតនៅរដ្ឋ New Jersey មុនការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Palmeiras នៅថ្ងៃបើកឆាក។ ក្រុមធំៗផ្សេងទៀតរបស់អឺរ៉ុបដូចជា Manchester City និង Real Madrid នឹងមកដល់នាពេលបន្តបន្ទាប់។ ការប្រកួតពានរង្វាន់ Club World Cup ដែលមានក្រុមចំនួន ៣២ ជាលើកដំបូង នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃសៅរ៍ ទី ១៤ មិថុនា ខាងមុខ នៅពេលដែល Inter Miami ជួបជាមួយក្លឹបអេហ្ស៊ីប Al Ahly នៅកីឡដ្ឋាន Hard Rock ជាការប្រកួតបើកឆាក៕ អត្ថបទ៖នាង សុភាវុធ

Dortmund បដិសេធសំណើ ៤២ លានផោនពី Chelsea ក្នុងការផ្ទេរ Jamie Gittens

2025/06/11 11:44:04 pm        285
ក្លិបបាល់ទាត់តោខៀវ Chelsea បានដាក់សំណើចុងក្រោយរបស់ខ្លួនតម្លៃ ៤២ លានផោនក្នុងការផ្ទេរខ្សែប្រយុទ្ធស្លាបអង់គ្លេស​ Jamie Gittens តែត្រូវបានបដិសេធដោយក្លិបអាល្លឺម៉ង់​ Borussia Dortmund។         កីឡាករវ័យ ២០ ឆ្នាំរូបនេះ ត្រូវបាន Chelsea ត្រៀមកិច្ចព្រមព្រៀងដែលមានកិច្ចសន្យា ៧ ឆ្នាំនៅលើតុចាំស្រាប់ តែក្លិបទាំងពីរមិនអាចរកផ្លូវរួមគ្នាបានចំពោះតម្លៃផ្ទេរ។          មកទល់ពេលនេះ គេមិនទាន់ទទួលដំណឹងបន្ថែមឡើយពីការចរចាតម្លៃផ្ទេរនេះ ខណៈដែលទីផ្សារដោះដូរកីឡាករដំបូងមុន Club World Cup ត្រូវបានបិទបញ្ចប់នៅយប់ថ្ងៃអង្គារ។          បើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេសឱ្យដឹងថា Dortmund ត្រូវការតម្លៃផ្ទេរ ៥០-៦០ លានផោនសម្រាប់កីឡាករវ័យ ២០ ឆ្នាំអង់គ្លេសរូបនេះ។          Jamie Gittens ជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ Manchester City មុនពេលផ្លាស់ទៅ Dortmund នៅឆ្នាំ ២០២០ និងបានបង្ហាញខ្លួនដំបូងនៅក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga នៅឆ្នាំ ២០២២ ខណៈដែលរដូវកាលនេះស៊ុតបញ្ចូលទីបាន ៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៣២ ប្រកួត។          Chelsea ត្រូវបានគេដឹងថា បានព្យាយាមចរចាយកកីឡាករផ្សេងទៀតផងដែររួមមាន Alejandro Garnacho ពី Manchester United និង Mohammed Kudus ពី West Ham ផងដែរ៕អត្ថបទ៖នាង សុភាវុធ

អង់គ្លេសស្គាល់បរាជ័យដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការ Thomas Tuchel

2025/06/11 10:50:25 pm        601
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានស្គាល់បរាជ័យដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ លោក Thomas Tuchel ក្រោយចាញ់ក្រុមជម្រើសជាតិសេណេហ្កាល់ក្នុងជំនួបមិត្តលើទឹកដីរបស់ខ្លួន ១-៣។         អង់គ្លេសដែលទើបយកឈ្នះអង់ដូរ៉ាតានតឹង ១-០ ចុងសប្តាហ៍កន្លងទៅនៃការប្រកួតជម្រុះ World Cup នោះ ចាប់ផ្តើមការប្រកួតដោយនាំមុខមុនទៅលើសេណេហ្កាល់នៅនាទីទី ៧ ដោយខ្សែប្រយុទ្ធ Bayern Munich, Harry Kane តែខ្សែប្រយុទ្ធ Crystal Palace, Ismaila Sarr ជាអ្នកតាមស្មើឱ្យសេណេហ្កាល់នៅនាទីទី ៤០។          ក្រុមភ្ញៀវសេណេហ្កាល់ត្រូវបានគេមើលឃើញថា ជាក្រុមលេងល្អជាងក្នុងការប្រកួតនេះ ក៏រកបានគ្រាប់នាំមុខនៅវគ្គទីពីរនាទីទី Habib Diarra នាទីទី ៦២ មុនពេលដែល Cheikh Sabaly ធានាជ័យជំនះឱ្យសេណេហ្កាល់នៅនាទីទី ៩០+៣។          ក្រោយចប់ការប្រកួត អ្នកគាំទ្រអង់គ្លេសដែលនៅសល់ក្នុងកីឡដ្ឋានបានសម្តែងការមិនពេញចិត្តចំពោះទម្រង់លេងរបស់អង់គ្លេស និងមិនពេញចិត្តប្រព័ន្ធដឹកនាំរបស់លោក Tuchel ផងដែរ។          សេណេហ្កាល់បានក្លាយជាក្រុមកពីអាហ្វ្រិកដំបូង ដែលយកឈ្នះក្រុមបុរសអង់គ្លេស បន្ទាប់ពីជំនួប ២១ ប្រកួតកន្លងមកទល់នឹងក្រុមមកពីអាហ្វ្រិក អង់គ្លេសឈ្នះ ១៥ ស្មើ ៦ មិនដែលចាញ់៕អត្ថបទ៖នាង សុភាវុធ

AFC៖ព្រះខ័នរាជស្វាយរៀង ត្រូវលេងក្នុងវគ្គចែកពូល ឯភ្នំពេញក្រោនលេងវគ្គជម្រុះAFC Challenge League

2025/06/11 09:30:47 pm        100
(អាស៊ី)៖ ក្លឹបបាល់ទាត់អាជីពរបស់ព្រះរាជាណាចក្រកម្ពុជាពីរក្លឹប​ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)ផ្ដល់កៅអីឱ្យលេងក្នុងវគ្គចែកពូល និងវគ្គជម្រុះ Play-off ក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់លំដាប់ទី៣ទ្វីបអាស៊ីរដូវកាល២០២៥/២០២៦តំបន់អាស៊ីខាងកើត។ យោងតាមព័ត៌មានផ្លូវការដែលបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួន ស្ថាប័នគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអាស៊ី (AFC) បានផ្ដល់កៅអីឱ្យក្លឹបជើងឯកលីគកំពូលកម្ពុជាពីររដូវកាលជាប់គ្នាព្រះខ័នរាជស្វាយរៀងលេងក្នុងវគ្គចែកពូល ខណៈជើងឯករងលីគកម្ពុជា និងម្ចាស់ពានរង្វាន់សម្តេចតេជោ ភ្នំពេញក្រោនលេងជម្រុះ Play-off រកកៅអីវគ្គចែកពូល។ សហព័ន្ធកីឡាបាល់ទាត់អាស៊ីក៏បានបញ្ជាក់ដែរថាក្លឹបពីរទៀតមកពីប្រទេសឥណ្ឌូណេស៊ី Dewa United និងក្លឹបសហភាពមីយ៉ាន់ម៉ា Shan United ក៏បានលេងក្នុងវគ្គចែកពូលដែរ។ វគ្គជម្រុះនឹងត្រូវលេងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ដោយក្លឹបបាល់ទាត់ភ្នំពេញក្រោន ត្រូវជួបក្លឹបប្រទេសព្រុយណេ Kasuka។ សម្រាប់វគ្គចែកពូលនឹងធ្វើការចាប់ឆ្នោតនៅថ្ងៃទី២៤ ខែសីហា ហើយនឹងដំណើរការប្រកួតពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥។ វគ្គ១/៤ផ្ដាច់ព្រ័ត្រនឹងត្រូវលេងនៅថ្ងៃទី៥និងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលេងនៅថ្ងៃទី៩ និងទី១៦ ខែមេសា ខណៈវគ្គផ្ដាច់ព្រ័ត្រលេងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។ នេះជាលើកទីពីរសម្រាប់ព្រះខ័នរាជស្វាយរៀងដែលបានបង្ហាញខ្លួនក្នុងពាននេះ បន្ទាប់ការបង្ហាញខ្លួនលើកដំបូងព្រះខ័នរាជស្វាយរៀងធ្វើបានយ៉ាងល្អនឹងបញ្ចប់នៅចំណាត់ថ្នាក់លេខពីរក្រោយចាញ់ក្លឹបមកពីប្រទេសតួកម៉េនីស្ថាន FC Akardag ១ទល់នឹង២ក្នុងនាទីបន្ថែម១៥នាទីពីរដងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

Rayan Cherki ផ្លាស់ពី Lyon មកកាន់ Manchester City ផ្លូវការតម្លៃ ៣០ លានផោន

2025/06/11 07:43:41 pm        278
ក្លិបបាល់ទាត់ Manchester City បានបញ្ចប់រួចរាល់ក្នុងការផ្ទេរខ្សែបម្រើប្រយុទ្ធ Rayan Cherki ពីក្លិបបារាំង Olympique Lyon ក្នុងតម្លៃ ៣០.៤៥ លានផោន។          ការផ្ទេរនេះធ្វើឡើងនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករបើកចំហររយៈពេលខ្លីមុនពេល Club World Cup មកដល់ខណៈដែលកីឡាករវ័យ ២១ ឆ្នាំរូបនេះ បានចុះហត្ថលេខារយៈពេលប្រាំឆ្នាំនៅ Etihad។         កីឡាករបារាំងរូបនេះ នឹងមានមុខជាមួយ City ក្នុងការចូលរួមព្រឹត្តិការណ៍ Club World Cup ដែលចាប់ផ្តើមចុងសប្តាហ៍នេះ។          Rayan Cherki បានក្លាយជាគោលដៅរបស់ក្លិបធំៗនៅអឺរ៉ុប តាមរយៈទម្រង់លេងល្អជាមួយ Lyon នៅរដូវកាលដែលទើបបញ្ចប់ថ្មីៗនេះ និងបានក្លាយជាកីឡាករទីបីដែលផ្ទេរចូល City ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ពីខ្សែការពារអាល់ហ្សេរី Rayan At-Nouri ផ្ទេរពី Wolves តម្លៃ ៣១ លានផោន និងអ្នកចាំទីដៃទីបី Marcus Bettinelli ផ្ទេរពី Chelsea។          រំលឹកថា Rayan Cherki គឺជាកីឡាករថ្នាល់យុវជនរបស់ Lyon និងបានឡើងមកលេងក្រុមធំតាំងពីឆ្នាំ ២០១៩ ក្នុងវ័យទើបតែ ១៦ ឆ្នាំ បង្ហាញខ្លួនសរុបបាន ១៨៥ ប្រកួតរកបាន ២៩ គ្រាប់ និងប៉ះបញ្ជូន ៤៥។          Manchester City នឹងត្រូវជួបជាមួយក្លិបម៉ារ៉ុក Wydad AC នៅថ្ងៃទី ១៨ ខែមិថុនានេះ មុនបន្តជួបជាមួយ Al-Ain របស់អារ៉ាប់រួម និង Juventus នៅក្នុងពូល G នៃ Club World Cup៕អត្ថបទ៖នាង សុភាវុធ

មកទស្សនាកីឡដ្ឋានទទួលការប្រកួត Club World Cup នៅសហរដ្ឋអាមេរិក

2025/06/10 11:18:50 pm        357
ព្រឹត្តិការណ៍ជើងឯក្លិបបាល់ទាត់ពិភពលោកវគ្គផ្តាច់ព្រ័ត្រ នឹងរៀបចំនៅកីឡដ្ឋាន MetLife ទីក្រុង New Jersey ដែលជាទឹកដីនៃក្លិប NFL, New York Giants និង New York Jets។         ព្រឹត្តិការណ៍ដែលពង្រីកដល់ ៣២ ក្រុមជាលើកដំបូងនេះ នឹងមានក្លិបបាល់ទាត់កំពូលៗមកពីទូទាំងពិភពលោក រៀបចំនៅកីឡដ្ឋានចំនួន ១២ លើទឹកដីសហរដ្ឋអាមេរិកពីថ្ងៃទី ១៥ ខែមិថុនាដល់ថ្ងៃទី ១៣ ខែកក្កដាខាងមុខនេះ។          កីឡដ្ឋានវគ្គផ្តាច់ព្រ័ត្រ MetLife នេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ផ្លូវការនៅឆ្នាំ ២០១០ ផ្ទុកទស្សនិកជនបានសរុប ៨២៥០០ នាក់ ធ្លាប់ទទួលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America Centenario នៅឆ្នាំ ២០១៦ នៅពេលស៊ីលីយកឈ្នះអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។          កីឡដ្ឋានមួយនេះ ក៏ត្រូវបានប្រកាសកាលពីឆ្នាំមុនថា នឹងប្រើប្រាស់សម្រាប់បាល់ទាត់ពិភពលោក ២០២៦ ផងដែរ ដែលរៀបចំនៅអាមេរិក ម៉ិកស៊ិក និងកាណាដា។          ដោយឡែកសម្រាប់កីឡដ្ឋានផ្សេងទៀត សុទ្ធតែជាកីឡដ្ឋានប្រើប្រាស់សម្រាប់ការប្រកួតក្របខណ្ឌ NFL និង Major league Soccer រួមមាន នៅទីក្រុង Atlanta, Charlotte, Cincinnati, Los Angeles, Miami, Nashville, Philadelphia, Seattle, Washington និងកីឡដ្ឋានចំនួនពីរទៀតនៅទីក្រុង Orlando។         Club World Cup ត្រូវបានបែងចែកជា ៨ ពូលដូច World Cup ដែរ ក្នុងមួយពូលមានបួនក្រុម យកពីក្រុមលើគេឡើងវគ្គខ្វែង។         ក្លិបធំដូចជា​ Real Madrid, Manchester City, Bayern Munich, Chelsea និង Paris Saint Germain ជាដើមសុទ្ធតែមានមុខ៕អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ព្រមានថា សង្គ្រាមអាចរាលដាល «កាន់តែធំ​ទូលាយ» បើសហរដ្ឋ​អាមេរិកបើក «ប្រតិបត្តិការ​យោធាថ្មី​»
10/31/2026 05:10 PM
ប្រធានាធិបតីប៉ូឡូញប្រកាសពី​ការ​រំលោភ​​សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយ​​ការ​ប្រឈម​មុខ​ដាក់គ្នា ​ជុំវិញ​បញ្ហាតុលាការ​
10/31/2026 05:10 PM
ជនជាតិប៉ាឡេស្ទីន​នៅបន្ត​ស្លាប់​ ខណៈអ៊ីស្រាអែលនៅ​បន្តរំលោភកិច្ចព្រមព្រៀងបទ​ឈប់បាញ់ នៅហ្កាហ្សា
10/31/2026 04:10 PM
ការហោះ​របស់​យន្តហោះ Air Force One ពីលើ​​សេតវិមាន សម្រាប់បុណ្យ Halloween នាំឱ្យមានការពន្យារជើងហោះហើរ
10/31/2026 04:10 PM
ក្រុម​ចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៖ យានដ្រូន ១គ្រឿង ត្រូវបាន​ស្ទាក់ចាប់​ នៅលើតំបន់ Riyadh
10/31/2026 04:10 PM
ការ​បាញ់ប្រហារ នៅហាងសម្ភារៈបុណ្យ Halloween ក្នុងរដ្ឋ California បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស
10/31/2026 04:10 PM
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
10/31/2026 04:10 PM
កូរ៉េខាងជើងអះអាងថា ទណ្ឌកម្មមិនអាចកែប្រែឋានៈរបស់ខ្លួន ក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះទេ
10/31/2026 03:10 PM
គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី
10/31/2026 03:10 PM
របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
10/31/2026 03:10 PM