គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

Tottenham Hotspur ឈ្នះជើងឯកអឺរ៉ុបដំបូងតាំងពីឆ្នាំ ១៩៨៤ និងជាពានសំខាន់ដំបូងតាំងពីឆ្នាំ ២០០៨

2025/05/22 11:21:54 pm        288
ទីបំផុតក្លិបបាល់ទាត់អង់គ្លេស Tottenham Hotspur សម្រេចបានការឈ្នះជើងឯក UEFA Europa League តាមរយៈជ័យជំនះ ១-០ លើក្រុមបិសាចក្រហម Manchester United វគ្គផ្តាច់ព្រ័ត្រនៅ Bilbao ប្រទេសអេស្ប៉ាញ។          មួយគ្រាប់ជ័យជំនះរបស់ Brennan Johnson នៅវគ្គទីមួយមានន័យគ្រប់យ៉ាងសម្រាប់ Spurs៖ -      បញ្ចប់រដូវកាលដ៏អាក្រក់របស់ Spurs ក្នុងរយៈពេល ៥០ នៅ Premier League ជាមួយនឹងការឈ្នះជើងឯកក្របខណ្ឌក្លិបកំពូលទីពីររបស់អឺរ៉ុប-      ជាជើងឯកអឺរ៉ុបលើកដំបូងសម្រាប់ Spurs តាំងពីឆ្នាំ ១៩៨៤ ដែលឈ្នះជើងឯក UEFA Cup -      ជាជើងឯកដំបូងរាប់ពីឆ្នាំ ២០០៨ ដែលឈ្នះពាន League Cup -      ជាជើងឯកដែលកំណត់ថា Spurs មានកៅអី UEFA Champions League រដូវកាលក្រោយ-      អាចជាការស្រោចស្រង់កៅអីរបស់អ្នកចាត់ការ Ange Postecoglou ងាកមកក្រុមបិសាចក្រហម Manchester United ជាយប់គ្មានសំណាងរបស់ពួកគេ ដោយសារខ្លួនជាក្រុមមានប្រៀប គ្រប់គ្រងការប្រកួត គ្រប់គ្រងបាល់លើសលុបដល់ទៅ ៧៣% ធៀបនឹង Spurs ២៧% ជាពិសេសគឺមានឱកាសស៊ុតចំគោលដៅ ៦ លើក និងខុសគោលដៅ ៦ លើក តែមិនសម្រេចទី។ ចំណែក Spurs ត្រឹមលេងការពារតែមានឱកាសស៊ុតមួយលើកគត់ចំគោលដៅ និងសម្រេចទីនៅនាទីទី ៤២ ដោយ Brennan Johnson ដែលធ្វើឱ្យ Spurs មានមុខនៅ Champions League ម្តងទៀតរដូវកាលក្រោយ ក្រោយអវត្តមានពីររដូវកាល។         បរាជ័យនេះដែរមានន័យថា Manchester United នឹងមិនមានកៅអីអឺរ៉ុបសោះរដូវកាលក្រោយ ដែលវាជាលើកទីពីរប៉ុណ្ណោះរាប់តាំងពីឆ្នាំ ១៩៩០៕អត្ថបទ៖នាង សុភាវុធ

ខ្សែបម្រើអង់គ្លេស Jude Bellingham របួសស្មាត្រូវសម្រាកដល់រដូវកាលថ្មី

2025/05/22 11:11:48 pm        257
ខ្សែបម្រើ Real Madrid និងអង់គ្លេស Jude Bellingham ត្រូវរំពឹងថាអវត្តមានរហូតដល់រដូវកាលថ្មី នៅពេលវះកាត់របួសស្មារួចរាល់។         កីឡាករវ័យ ២១ ឆ្នាំរូបនេះមានបញ្ហារបួសស្មារ៉ាំរៃតាំងពីឆ្នាំ ២០២៣ ខណៈ Real Madrid បានដាក់កាលវិភាគ វះកាត់របួសនេះក្រោយបញ្ចប់ការប្រកួត Club World Cup នៅសហរដ្ឋអាមេរិក។          អតីតខ្សែបម្រើ Birmingham រូបនេះត្រូវបានគេឃើញពាក់អាវជំនួញស្មានៅខាងក្នុងនៅពេលប្រកួតឱ្យក្រុមជម្រើសជាតិ និង Real Madrid ហើយក៏បានអវត្តមានការប្រកួតមួយចំនួននៅចុងឆ្នាំ ២០២៣ នោះក្រោយរបួសស្មាដែលទទួលរងពេលលេងទល់នឹង Rayo Vallecano។         Club World Cup ដែលនឹងរៀបចំនៅសហរដ្ឋអាមេរិកនឹងចាប់ផ្តើមពីថ្ងៃទី ១៥ ខែមិថុនាបញ្ចប់នៅថ្ងៃទី ១៣ ខែកក្កដា។          ក្រោយព្រឹត្តិការណ៍ចប់ Bellingham នឹងត្រូវធ្វើការវះកាត់ភ្លាមៗ ដែលមានន័យថាគេនឹងអវត្តមានពីការប្រកួត Preseason ទាំងអស់ និងយ៉ាងហោចណាស់អវត្តមានពីការប្រកួតរដូវកាលថ្មី ៦ សប្តាហ៍ដំបូង ក៏ដូចជាអវត្តមានពីក្រុមជម្រើសជាតិអង់គ្លេសប្រកួតជម្រុះ World Cup ទល់នឹងអង់ដូរ៉ា និងស៊ែបនៅខែកញ្ញាផងដែរ។          រំលឹកថា Jude Bellingham ជាសមាជិកសំខាន់របស់ Real Madrid តាំងពីផ្ទេរពី​ Dortmund តម្លៃ ១១៥ លានផោន ដោយបានជួយ Real Madrid ឈ្នះជើងឯក La Liga និង Champions League នៅរដូវកាលដំបូងជាមួយនឹងការស៊ុតបញ្ចូលទី ២៣ គ្រាប់នៃការបង្ហាញខ្លួន ៤៣ ប្រកួត។          រដូវកាលនេះ Bellingham ស៊ុតបញ្ចូលទីបានត្រឹម ១៤ គ្រាប់ប៉ុណ្ណោះក្នុងចំណោម ៥២ ប្រកួតខណៈ Real Madrid បាត់បង់ពាន La Liga ទៅ Barcelona និងធ្លាក់ត្រឹមវគ្គ ៨ ក្រុម Champions League ក្រោមស្នាដៃ Arsenal៕អត្ថបទ៖នាង សុភាវុធ

អ្នកចាត់ការ Ruben Amorim យល់ព្រមចាកចេញពី Manchester United ដោយគ្មានសំណងប្រសិនក្លិបត្រូវការអ្នកថ្មី

2025/05/22 11:05:49 pm        299
អ្នកចាត់ការក្រុម Manchester United លោក Ruben Amorim បាននិយាយថា លោកមានទំនុកចិត្តថានៅតែជាមនុស្សត្រឹមត្រូវសម្រាប់ការងារនៅ Old Trafford បន្ទាប់ពីក្លឹបចាញ់ក្រុម Tottenham Hotspur វគ្គផ្តាច់ព្រ័ត្រ Europa League ប៉ុន្តែយល់ព្រមលាលែងដោយគ្មានសំណងកិច្ចសន្យា ប្រសិនបើថ្នាក់ដឹកនាំក្លិបត្រូវការអ្នកថ្មី Amorim និងក្រុមការងារ សង្ឃឹមថាការឈ្នះជើងឯក Europa League នឹងស្រោចស្រង់រដូវកាលដ៏អាក្រក់ Manchester United នៅ Premier League ដែលធ្លាក់ដល់ចំណាត់ថ្នាក់លេខ ១៦។ ផ្ទុយទៅវិញ មួយគ្រាប់ជ័យជំនះរបស់ Brennan Johnson ជួយឱ្យ Spurs ទទួលបានកៅអីមួយក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ តែ Man United ត្រូវទំនេរពីអឺរ៉ុប។ “នៅពេលនេះ វាបានស្តែងពីជោគវាសនារបស់ខ្ញុំ តែចាំមើលទាំងអស់គ្នា ខ្ញុំតែងតែបើកចំហរជានិច្ច ទទួលយកគ្រប់យ៉ាង ហើយខ្ញុំមិនការពារខ្លួនឯងឡើយ។ ប្រសិនបើក្រុមប្រឹក្សាក្លិប និងអ្នកគាំទ្រគិតថា ខ្ញុំមិនសមកាន់តំណែងបន្ត ខ្ញុំនឹងចាកចេញភ្លាមដោយមិនមានការចរចាអ្វីទាំងអស់ និងមិនទាមទារសំណងកិច្ចសន្យាផង” នេះជាការលើកឡើងរបស់អតីតគ្រូបង្វឹក Sporting Lisbon ក្នុងសន្និសីតសារព័ត៌មានក្រោយចប់ការប្រកួត។ បរាជ័យវគ្គផ្តាច់ព្រ័ត្រ Europa League ខកខានឱកាសនៅ Champions League រដូវកាលក្រោយ មានន័យថា Manchester United បាត់បង់ផលប្រយោជន៍ហិរញ្ញវត្ថុ ៨០ ទៅ ១០០ លានផោន ដែលបានមកពីការសិទ្ធិផ្សាយផ្ទាល់ ការលក់សំបុត្រ និងពាណិជ្ជកម្ម៕ អត្ថបទ៖នាង សុភាវុធ

Buriram និង Cong An Hanoi វគ្គផ្តាច់ព្រ័ត្រដ៏រំជើបរំជួលគ្រងជើងឯកក្លិបកំពូលអាស៊ាន

2025/05/22 10:54:52 pm        245
ព្រឹត្តិការណ៍បាល់ទាត់ក្របខណ្ឌក្លិបកំពូលអាស៊ាន បានបិទបញ្ចប់ដោយការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏រំជើបរំជួលរវាងក្លិបថៃ Buriram United និង Cong An Hanoi។         បន្ទាប់ពីលទ្ធផលស្មើគ្នា ២-២ នៅទឹកដីវៀតណាម ក្រុមទាំងពីរនៅតែបង្ហាញការប្រកួតដ៏ជក់ចិត្តសម្រាប់អ្នកទស្សនា តាមរយៈការប្រើប្រាស់យុទ្ធសាស្រ្តប្រយុទ្ធត្រូវការគ្រាប់បាល់គ្រប់នាទី។          ការប្រកួតនៅទឹកដី Buriram ក្រុមភ្ញៀវវៀតណាម Cong An Hanoi មានឱកាសនាំមុខមុន ២-០ ដោយគ្រាប់បាល់ Jason Pendant នាទីទី ១៥ និងបាល់ពិន័យ ១១ ម៉ែត្ររបស់ Leo Artur នាទីទី ៣៩។          Cong An Hanoi ត្រូវបានគេមើលឃើញថាជាជើងឯកទៅហើយ តែនៅនាទីទី ៨៣ Buriram តបបានមួយគ្រាប់វិញដោយ Peter Zulj។          បន្ថែមបង្គ្រប់បួននាទី បន្ទាប់ពីមានការពន្យារពេលរបស់វៀតណាម ថៃក៏មានក៏មានបាល់ហ្វ្រីឃីកចុងម៉ោង ហើយរឿងមិនគួរឱ្យជឿនោះគឺ Lucas Crispim ស៊ុតសម្រេចពីចំងាយនៅនាទីទី ៩០+៨ ផ្ទុះការតវ៉ាពីកីឡាករក្រុម Cong An Hanoi។          ស្មើគ្នា ២-២ និងសរុបទាំងពីរជើង ៤-៤ ក្រុមទាំងពីរត្រូវលេងម៉ោងបន្ថែម ១៥ នាទីពីរដង។         Buriram លើកនេះជាអ្នកនាំមុខមុនវិញដោយ Guilherme Bissoli ដោយបាល់ពិន័យ ១១ ម៉ែត្រនាទីទី ១០៥ តែពួកគេក៏ស្គាល់ពាក្យថាខកចិត្តដែរនៅពេល Cong An Hanoi តាមស្មើវិញចុងម៉ោងដោយការតែតបញ្ចូលទីរបស់ Alan នាទីទី ១៨។          ជៀសមិនផុតពីវគ្គ ១១ ម៉ែត្រកាត់សេចក្តី សំណាងចុងក្រោយធ្លាក់ទៅក្រុមម្ចាស់ផ្ទះ Buriram ក្រោយអ្នកចាំទី Budprom សង្គ្រោះបាល់បីលើកឱ្យ Buriram ឈ្នះជើងឯកក្លិបកំពូលអាស៊ាន Shopee Cup៕

កីឡាករវ័យ ៤០ ឆ្នាំស្វ៊ីស Stanislas Wawrinka ទទួលបានការអញ្ជើញចូលរួមប្រកួត Grand Slam, French Open

2025/05/22 12:48:33 am        444
អតីតជើងឯក Grand Slam, French Open កីឡាករស្វ៊ីស Stanislas Wawrinka បានទទួលការអញ្ជើញឱ្យចូលរួមការប្រកួតនៅ Roland Garros ឆ្នាំនេះ បើទោះឈានដល់វ័យ ៤០ ឆ្នាំក៏ដោយ។          Stanislas Wawrinka ធ្លាប់យកឈ្នះ Novak Djokovic នៅវគ្គផ្តាច់ព្រ័ត្រ ២០១៥ លើកពាន French Open នេះដែលជាពាន Grand Slam ទីពីរក្នុងចំណោមបីនៃអាជីពរបស់ខ្លួន។          បច្ចុប្បន្នវ័យ ៤០ ឆ្នាំ Wawrinka បានធ្លាក់ដល់ចំណាត់ថ្នាក់លេខ ១៣២ ពិភពលោកនៃតារាងចំណាត់ថ្នាក់របស់ ATP។         ឆ្នាំមុន Wawrinka បានឈានចូលជុំទីពីរ French Open តែចាញ់កីឡាកររុស្ស៊ី Pavel Kotov និងមិនដែលឈានដល់សប្តាហ៍ទីពីរឡើយរាល់ព្រឹត្តិការណ៍ Grand Slam តាំងពីឆ្នាំ ២០២០ នៅ Australian Open។         កីឡាករជើងចាស់បារាំងបច្ចុប្បន្នវ័យ ៣៨ ឆ្នាំ Richard Gasquet ដែលនឹងចូលនិវត្តន៍ក្រោយចប់ French Open នេះ ក៏ទទួលបានការអញ្ជើញឱ្យចូលរួមប្រកួតផងដែរ។         French Open ជាព្រឹត្តិការណ៍ Grand Slam ទីពីរប្រចាំឆ្នាំនឹងចាប់ផ្តើមពីថ្ងៃទី ២៥ ខែឧសភានេះដល់ថ្ងៃទី ៨ ខែមិថុនា៕អត្ថបទ៖នាង សុភាវុធ

កីឡាការិនីជិត ៥០នាក់ ចូលរួមធ្វើតេស្ដជម្រើសជាតិ U19 កម្ពុជា ត្រៀមការប្រកួតជើងឯកអាស៊ាន ខែក្រោយ

2025/05/22 12:42:10 am        304
ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំកម្ពុជា បានចាប់ផ្ដើមធ្វើតេស្ដហើយ ដើម្បីចម្រាញ់ធនធានកីឡាការិនីឆ្នើមៗត្រៀមការប្រកួតជើងឯកបាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN U19 Girls’ Championship 2025 នៅប្រទេសវៀតណាម នាថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។ បេសកកម្មក្រុមជម្រើសជាតិនារី U19 កម្ពុជា ដែលដឹកនាំដោយគ្រូបង្វឹក ឈឺន នីផា នេះ ត្រូវបានកោះហៅកីឡាការិនីវ័យក្មេងចំនួន ៤៥នាក់ចូលរួមធ្វើតេស្ដសមត្ថភាពដំណាក់កាលទី១ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅសាលាបាល់ទាត់ជាតិបាទី ។ ចំពោះកីឡាការិនី ដែលបានកោះហៅមកធ្វើតេស្ដនេះដែរ រួមមានសមាជិកសមាគមក្លិបបាល់ទាត់មីស្ទើរលេង ១០នាក់, ក្លិបបាល់ទាត់សៀមរាប ៩នាក់, ក្លិបបឹងកេត ៦នាក់, ណាហ្គាវើលដ៏ ៦នាក់, ព្រះខ័នរាជស្វាយរៀង ៥នាក់, វិសាខា ៥នាក់, ភ្នំពេញក្រោន ២នាក់ និងសមាជិកក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ២នាក់។ សម្រាប់លក្ខណៈ នៃការធ្វើតេស្ដនេះដែរ នៅមិនទាន់បញ្ជាក់នឹងធ្វើប៉ុន្មានដំណាក់កាលនៅឡើយទេ។ គួរដឹងថា យុទ្ធនាការប្រកួតពានរង្វាន់ ASEAN U19 Girls’ Championship 2025 ដែលនឹងធ្វើឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមនេះ ក្រុមជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំកម្ពុជា ស្ថិតក្នុងពូលB ជាមួយថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី គ្រាដែលពូលA មាន ៤ក្រុមដូចគ្នា គឺមានម្ចាស់ផ្ទះវៀតណាម មីយ៉ាន់ម៉ា ឡាវ និងទីម័រខាងកើត៕អត្ថបទ លី ឈុនឡា, រូបភាព FFC៕

មជ្ឈមណ្ឌលវាយកូនបាល់ US Open ប្រកាសគម្រោងជួសជុលកែលម្អឡើងវិញតម្លៃ ៨០០ លានដុល្លារ

2025/05/21 06:36:20 pm        132
មជ្ឈមណ្ឌលកីឡាវាយកូនបាល់ Billie Jean King National Tennis Centre ដែលជាទឹកដីរៀបចំការប្រកួត Grand Slam, US Open បានប្រកាសពីគម្រោងជួសជុលកែលម្អរបស់ខ្លួន ដែលចំណាយទុនប្រមាណ ៨០០ លានដុល្លារអាមេរិក នេះបើតាមការប្រកាសរបស់សមាគមកីឡាវាយកូនបាល់អាមេរិក USTA។         គម្រោងផែនការមេនៃការជួសជុលកែលំអ ក៏បានបូកបញ្ជូលការពង្រីកកៅអីទស្សនានៃកីឡដ្ឋានធំ Arthur Ashe បន្ថែម ២០០០ កៅអីនៃចំនួនចាស់ ២៣៧៧១ ជាកីឡដ្ឋានវាយកូនបាល់ធំបំផុតលើលោក។          ក្រៅពីនោះ ក៏មានការលម្អច្រកផ្លូវចូល បន្ថែមហេដ្ឋារចនាសម្ព័ន្ធខាងក្នុងសម្រាប់អ្នកគាំទ្រ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។          ចំណែកតារាងប្រកួតខាងក្រៅហៅថា Flushing Meadows ដែលមានច្រើនតារាងនោះ ក៏ត្រូវធ្វើការកែលម្អពង្រីកបន្ថែមផ្នែកខាងក្នុង និងខាងក្រៅផងដែរ។ USTA មានបំណងផ្តល់មូលនិធិដល់គម្រោងជួសជុលដោយខ្លួនឯង ជាមួយនឹងការងារដែលត្រូវធ្វើក្នុងដំណាក់កាលនៃការប្រកួត ដើម្បីកាត់បន្ថយការរំខាន ហើយសង្ឃឹមថានឹងបញ្ចប់បាននៅឆ្នាំ ២០២៧។         កីឡដ្ឋាន Louis Armstrong ដែលផ្ទុកទស្សនិកជនច្រើនជាង ១៤០០០ បានបើកដំណើរការក្នុងឆ្នាំ ២០១៨ ដើម្បីជំនួសកីឡដ្ឋានឆ្នាំ ១៩៧៨ ដែលមានឈ្មោះដូចគ្នា ដោយមានដំបូលអាចបើកបិទបាន។ ព្រឹត្តិការណ៍ US Open បានស្វាគមន៍អ្នកគាំទ្រច្រើនជាងមួយលាននាក់ ដែលជាកំណត់ត្រាមួយក្នុងឆ្នាំ ២០២៤ ។ ឆ្នាំនេះដែរ US Open បានពង្រីកដល់ការប្រកួតបន្ថែមមួយថ្ងៃដល់ ១៥ ថ្ងៃសម្រាប់ឆ្នាំ ២០២៥ នេះ ដែលគេរំពឹថានឹងទាក់ទាញអ្នកចូលរួម ៧០០០០ នាក់ថែមទៀត៕ អត្ថបទ៖នាង សុភាវុធ

អតីតអ្នកចាំទី Liverpool, Pepe Reina នឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្រោយចប់រដូវកាលនេះ

2025/05/21 06:25:41 pm        144
អតីតអ្នកចាំទីអេស្ប៉ាញ និង Liverpool, Pepe Reina នឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្រោយចប់រដូវកាលនេះ។          កីឡាករវ័យ ៤២ ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិបអ៊ីតាលី Como ដែលរូបគេនឹងបង្ហាញខ្លួនចុងក្រោយមុនចូលនិវត្តន៍នៅពេលជួប Inter Milan ថ្ងៃបិទរដូវកាលថ្ងៃពុធនេះ។          Pepe Reina ដែលជាកីឡាករចេញពីថ្នាលយុវជនរបស់ Barcelona គឺជាសមាជិករបស់ក្រុមជម្រើសជាតិអេស្ប៉ាញដែលឈ្នះជើងឯក World Cup 2010 នៅអាហ្វ្រិកខាងត្បូង និង ជើងឯកអឺរ៉ុបឆ្នាំ ២០០៨ និង ២០១២។          Reina បានផ្លាស់មកកាន់ Liverpool នៅឆ្នាំ ២០០៥ ផ្ទេរពី Villarreal និងបានឈ្នះជើងឯក FA Cup និង League Cup និងឈ្នះជ័យលាភីស្រោមដៃមាសនៅ Premier League ផងដែរបីរដូវកាលជាប់គ្នា។          Reina បង្ហាញខ្លួនសរុបឱ្យ Liverpool បាន ៣៩៤ ប្រកួត មុនពេលចាកចេញនៅឆ្នាំ ២០១៤ និងចំណាយពេលក្នុងអាជីពបន្តរបស់ខ្លួនជាមួយ Bayern Munich, Napoli, AC Milan, Aston Villa, Lazio, Villarreal និងចុងក្រោយ Como នេះ។          Reina បានបង្ហាញខ្លួនទី ១០០០ ប្រកួតអាជីពរបស់ខ្លួននៅពេលចាំទីឱ្យ Villarreal នៅឆ្នាំ​ ២០២៣៕អត្ថបទ៖នាង ​សុភាវុធ

កីឡាករប៊ែលហ្ស៊ិក Wout van Aert ឈ្នះដំណាក់កាលទី ៩ ប្រណាំងកង់ Giro d’Italia តែអ្នកនាំមុខផ្លាស់ប្តូរមុខ

2025/05/20 11:40:01 pm        311
កីឡាករប្រណាំងកង់សញ្ជាតិប៊ែលហ្ស៊ិក Wout van Aert បានប្រជែងឈ្នះដំណាក់កាលទី ៩ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Giro d’Italia ខណៈអ្នកនាំមុខក្នុងតារាងវេលារួមផ្លាស់ប្តូរមកជាកីឡាករម៉ិកស៊ិក Isaac del Toro។          ដំណាក់កាលទី ៩ ដែលមានចំងាយផ្លូវ ១៨១ គីឡូម៉ែត្របញ្ចប់នៅទីក្រុង Siena កីឡាកររបស់ក្រុម Visma-Lease a Bike, Wout van Aert បានចំណាយពេល ៤ ម៉ោង ១៥ នាទី ៨ វិនាទីដើម្បីមកដល់ទីព្រ័ត្រ តាមពីក្រោយដោយ Isaac del Toro ក្នុងថេរវេលាដូចគ្នា ខណៈលេខបីបានទៅកីឡាករអ៊ីតាលី Giulio Ciccone យឺតជាង ៥៨ វិនាទី។          តាមរយៈការបញ្ចប់នៅចំណាត់ថ្នាក់លេខពីរក្នុងដំណាក់កាលទី ៩ នេះ កីឡាកររបស់ក្រុម UAE Team Emirate, Isaac del Toro បានឡើងមកកាន់កាប់ក្នុងតារាងវេលារួមនាំមុខគេដោយមានវេលាសរុប ៣៣ ម៉ោង ៣៦ នាទី ៤៥ វិនាទី នាំមុខដាច់ ១ នាទី ១៣ វិនាទីពីកីឡាករអេស្ប៉ាញ Juan Ayuso និងលេខបីកីឡាករអ៊ីតាលី Antonio Tiberi យឺតជាង ១ នាទី ៣០ វិនាទី។          សម្រាប់ដំណាក់កាលទី ១០ ថ្ងៃអង្គារនេះមានចំងាយផ្លូវត្រឹម ២៨.៦ គីឡូម៉ែត្រប៉ុណ្ណោះ ដែលជាដំណាក់កាលប្រណាំងយកថេរវេលាផ្ទាល់ខ្លួន៕អត្ថបទ៖នាង សុភាវុធ

Spurs ទៅដល់ទីក្រុង Bilbao មុនវគ្គផ្តាច់ព្រ័ត្រ Europa League ទល់នឹង Manchester United យប់ថ្ងៃពុធនេះ

2025/05/20 10:47:16 pm        224
ក្រុមបាល់ទាត់អង់គ្លេស Tottenham Hotspur បានធ្វើដំណើរទៅដល់ទីក្រុង Bilbao ប្រទេសអេស្ប៉ាញនៅថ្ងៃចន្ទ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ទល់នឹងក្រុមរួម Premier League, Manchester United នៅយប់ថ្ងៃពុធនេះ។         គេឃើញមានអ្នកគាំទ្រមួយក្រុមតូច ឈរទទួលដំណើរចាកចេញពីអាកាសយានដ្ឋានទីក្រុង Bilbao។         Spurs កំពុងប្រាថ្នាចង់ឈ្នះពានលើកដំបូងតាំងពីឆ្នាំ ២០០៨ ស្របពេលកំពុងមានរដូវកាលដ៏អាក្រក់បំផុតនៅ Premier League ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយ។         ក្រុមរបស់លោក Ange Postecoglou ក៏មិនខុសពីក្រុមរបស់លោក Ruben Amorim ដែរ ពួកគេមានរដូវកាលអាក្រក់ដូចគ្នានៅ Premier League ខណៈអ្នកចាត់ការទាំងពីរសុទ្ធតែស្ថិតក្នុងសម្ពាធ។         ខណៈដែលនៅសល់មួយប្រកួតទៀតចប់រដូវកាល Premier League, Spurs ឈរលេខ ១៧ ក្រោយចាញ់ ២១ ប្រកួត ជាចំនួនបរាជ័យស្មើនឹងរដូវកាល ១៩៧៦-៧៧ នៅពេលធ្លាក់ទៅក្របខណ្ឌទីពីរ។         អាចនិយាយបានថា ជ័យជំនះនឹងអាចលុបបំបាត់ពពកខ្មៅរបស់អ្នកចាត់ការ ក៏ដូចជាកីឡាករក្នុងក្រុមទាំងអស់ ដើម្បីបំភ្លេចចោលរដូវកាលដ៏អាក្រក់របស់ពួកគេ ខណៈដែល Spurs កំពុងសម្លឹងរកពានអឺរ៉ុបដំបូងក្រោយខកខាន ៤១ ឆ្នាំមុនដែលពួកគេឈ្នះជើងឯក UEFA Cup។         ជ័យជំនះក៏នឹងធ្វើឱ្យ Spurs រឺ Manchester United ទទួលបានកៅអីនៅក្របខណ្ឌកំពូល UEFA Champions League រដូវកាលក្រោយផងដែរ៕អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ព្រមានថា សង្គ្រាមអាចរាលដាល «កាន់តែធំ​ទូលាយ» បើសហរដ្ឋ​អាមេរិកបើក «ប្រតិបត្តិការ​យោធាថ្មី​»
10/31/2026 05:10 PM
ប្រធានាធិបតីប៉ូឡូញប្រកាសពី​ការ​រំលោភ​​សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយ​​ការ​ប្រឈម​មុខ​ដាក់គ្នា ​ជុំវិញ​បញ្ហាតុលាការ​
10/31/2026 05:10 PM
ជនជាតិប៉ាឡេស្ទីន​នៅបន្ត​ស្លាប់​ ខណៈអ៊ីស្រាអែលនៅ​បន្តរំលោភកិច្ចព្រមព្រៀងបទ​ឈប់បាញ់ នៅហ្កាហ្សា
10/31/2026 04:10 PM
ការហោះ​របស់​យន្តហោះ Air Force One ពីលើ​​សេតវិមាន សម្រាប់បុណ្យ Halloween នាំឱ្យមានការពន្យារជើងហោះហើរ
10/31/2026 04:10 PM
ក្រុម​ចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៖ យានដ្រូន ១គ្រឿង ត្រូវបាន​ស្ទាក់ចាប់​ នៅលើតំបន់ Riyadh
10/31/2026 04:10 PM
ការ​បាញ់ប្រហារ នៅហាងសម្ភារៈបុណ្យ Halloween ក្នុងរដ្ឋ California បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស
10/31/2026 04:10 PM
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
10/31/2026 04:10 PM
កូរ៉េខាងជើងអះអាងថា ទណ្ឌកម្មមិនអាចកែប្រែឋានៈរបស់ខ្លួន ក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះទេ
10/31/2026 03:10 PM
គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី
10/31/2026 03:10 PM
របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
10/31/2026 03:10 PM