គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

កីឡាករហូឡង់ Casper van Uden ឈ្នះដំណាក់កាលទី ៤ ប្រណាំងកង់ Grand Tour, Giro d’Italia

2025/05/14 05:31:18 pm        183
កីឡាករប្រណាំងកង់ហូឡង់ Casper van Uden បានប្រជែងឈ្នះដំណាក់កាលទី ៤ នៃព្រឹត្តិការណ៍ប្រណាំងកង់ Giro d’Italia ជាជ័យជំនះក្នុងដំណាក់កាលជាលើកដំបូងក្នុងអាជីពនៅព្រឹត្តិការណ៍ Grand Tour។         ដំណាក់កាលទី ៤ ដែលមានចំងាយផ្លូវ ១៨៩ គីឡូម៉ែត្រចេញពី Alberobello ទៅកាន់ Lecce ក្នុងស្ថានភាពផ្លូវរាបស្មើ កីឡាកររបស់ក្រុម Team Picnic PostNL, Casper van Uden បានចំណាយពេល ៤ ម៉ោង ២ នាទី ២១ វិនាទី ដើម្បីមកដល់ទីព្រ័ត្រមុនគេ តាមពីក្រោយដោយមិត្តរួមជាតិហូឡង់ Olav Kooij ស្ថិតក្នុងថេរវេលាដូចគ្នា ខណៈលេខបីក៏ជាកីឡាករហូឡង់ផងដែរ Maikel Zijlaard ជិះឱ្យក្រុម Tudor Pro Cycling។         យ៉ាងណាក្តី ក្រោយបួនដំណាក់កាលនេះ អ្នកនាំមុខគេក្នុងតារាងរួមនៅតែជាកីឡាករដាណឺម៉ាក Mads Pedersen ដដែល កាន់វេលាសរុប ១១ ម៉ោង ៤៤ នាទី ៣១ វិនាទី តាមពីក្រោយ ៧ វិនាទីដោយជើងឯកឆ្នាំ ២០២៣ សញ្ជាតិស្លូវេនី Primoz Roglic និងលេខបី Mathias Vacek យឺតជាង ១៤ វិនាទី។          សម្រាប់ដំណាក់កាលទី ៥ ថ្ងៃពុធនេះមានចំងាយផ្លូវ ១៥១ គីឡូម៉ែត្រប្រណាំងលើស្ថានភាពផ្លូវទួលខ្ពង់រាបពី Ceglie Messapica ទៅកាន់ Matera ភាគខាងត្បូងប្រទេសអ៊ីតាលី៕អត្ថបទ៖នាង សុភាវុធ

កម្ពុជាឈ្នះមេដាយ ៣ បណ្ដោះអាសន្ន នៃព្រឹត្តិការណ៍ចំបាប់អន្ដរជាតិ នៅសិង្ហបុរី

2025/05/12 11:12:55 pm        451
ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា ដណ្ដើមបានឈ្នះមេដាយ ៣គ្រឿងហើយ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅប្រទេសសិង្ហបុរី ក្រោយដំណើរការប្រកួតរយៈពេល ២ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ២គ្រឿង។ សម្រាប់មេដាយបណ្ដោះអាសន្ន ដែលអត្តពលិកកម្ពុជា ទទួលបានពីការប្រកួតនេះ រួមមានកីឡាករ សឿន សុភាស់ ដណ្ដើមបានមេដាយប្រាក់ ១ លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៦១គីឡូក្រាម, កីឡាករ ឈឿន ឈាង ដណ្ដើមបានមេដាយសំរឹទ្ធ ១ លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៧៤គីឡូក្រាម និងកីឡាករ យុន ប៊ុនណា ដណ្ដើមបានមេដាយសំរឹទ្ធ ១ លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៧០គីឡូក្រាម ខណៈការប្រកួតនៅសល់ ១ថ្ងៃទៀត ដែលត្រូវបន្ដការប្រកួតនៅថ្ងៃទី១២ ខែឧសភានេះ ហើយគេក៏រំពឹងថា កម្ពុជានឹងទទួលបានមេដាយបន្ថែមផងដែរ។ គួរដឹងថា ព្រឹត្តិការណ៍ចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដោយសហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ១២រូបចូលរួម ក្រោមការឧបត្ថម្ភគាំទ្ររបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ ក្នុងគោលបំណងសាកល្បង និងវាស់ស្ទង់ ក៏ដូចជាដុសខាត និងពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីចំបាប់កម្ពុជា ឲ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ នេះ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕

Bayern Munich អបអរជើងឯក Bundesliga ខណៈ Thomas Muller លេងប្រកួតក្នុងដីចុងក្រោយ

2025/05/12 11:02:52 pm        445
ក្រុមបាល់ទាត់ Bayern Munich បានរៀបចំអបអរលើកពានជើងឯក Bundesliga របស់ខ្លួនក្រោយចប់ការប្រកួតជ័យជំនះលើ Borussia Moenchengladbach ចុងសប្តាហ៍កន្លងទៅ ខណៈដែល Thomas Muller បង្ហាញខ្លួនចុងក្រោយក្នុងដី ហើយ Harry Kane ទីបំផុតបានស្គាល់រសជាតិពានដំបូងក្នុងអាជីព។         ខ្សែប្រយុទ្ធជើងចាស់អាល្លឺម៉ង់​ Thomas Muller បានបង្ហាញខ្លួន ១១ នាក់ដំបូងក្នុងប្រកួតទី ៧៥០ របស់ខ្លួនជាមួយ Bayern Munich និងជាការប្រកួតក្នុងដីចុងក្រោយរបស់ខ្លួនដែរ។​         កីឡាករវ័យ ៣៥ ឆ្នាំរូបនេះបានប្រកាសពីការចាកចេញរបស់ខ្លួនកាលពីខែមេសាកន្លងទៅ បញ្ចប់ការស្នាក់រយៈពេល ២៥ ឆ្នាំជាមួយក្រុមជើងឯកអាល្លឺម៉ង់។         ចំណែកខ្សែប្រយុទ្ធអង់គ្លេស Harry Kane បានស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងជ័យជំនះ ២-០ លើ Moenchengladbach ដែលជាគ្រាប់បាល់ទី ២៥ របស់ខ្លួននៅ Bundesliga រដូវកាលនេះ អបអរជើងឯកដំបូងក្នុងអាជីពរបស់ខ្លួន។ ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុតក្នុងជំនាន់របស់ខ្លួន ដែលជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេរបស់ក្រុមជម្រើសជាតិអង់គ្លេស និងជាកីឡាករទីពីរនៅក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីនៅ Premier League ច្រើនជាងគេ Harry Kane បានឈ្នះពានរង្វាន់ជាឯកត្តជនជាច្រើនរួចមកហើយ នៅឡើយពានរង្វាន់ជាមួយក្រុម។          រំលឹកថា Harry Kane បានចំណាយពេលស្ទើពេញមួយអាជីពរបស់ខ្លួនជាមួយ Tottenham Hotspur តាំងពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០២៣ តែមិនដែលឈ្នះពានជាក្រុមណាមួយឡើយ បានត្រឹមជាជើងឯករង Champions League នៅឆ្នាំ​ ២០១៩ និងជាជើងឯករង Euro ២០២០ និង ២០២៤ ជាមួយក្រុមជម្រើសជាតិអង់គ្លេស៕អត្ថបទ៖នាង សុភាវុធ

កីឡាករបារាំង Johann Zarco ឈ្នះការប្រណាំងម៉ូតូ GP លើទឹកដីបារាំងលើកដំបូងក្នុងរយៈពេល ៧១ ឆ្នាំ

2025/05/12 10:46:57 pm        292
កីឡាករប្រណាំងម៉ូតូ Johann Zarco បានក្លាយជាកីឡាករបារាំងដំបូងក្នុងរយៈពេល ៧១ ឆ្នាំដែលឈ្នះការប្រណាំងលើទឹកដីបារាំងរបស់ខ្លួន French Grand Prix នៅចំពោះមុខអ្នកគាំទ្រជាង ១២ ម៉ឺននាក់។          ការប្រណាំងនៅទីលាន Le Mans ក្រុម LCR Honda បានសម្រេចប្រើប្រាស់សំបកកង់ការពារសំណើមនៅពេលចេញដំណើរ ហើយការប្រកួតក៏ពេញដោយភាពច្របូកច្របល់ដោយសារភ្លៀងធ្លាក់ ខណៈកីឡាករម្នាក់មានការផ្លាស់ប្តូរម៉ូតូជាច្រើនដង។          Johann Zarco បានឈ្នះការប្រណាំងដោយមកដល់ទីព្រ័ត្រលឿនជាងគេដល់ទៅជិត ២០ វិនាទី ឈ្នះអ្នកលេខពីរកីឡាករអេស្ប៉ាញ Marc Marquez ខណៈលេខបីបានទៅកីឡាកររបស់ក្រុម Gresini Racing, Fermin Aldeguer ដែលជាតំណែងលើវេទិកាកិត្តិយសលើកដំបូងសម្រាប់កីឡាករអេស្ប៉ាញរូបនេះ។          Johann Zarco បានចេញដំណើរនៅលេខ ១៧ នៅជុំទីមួយ គេចផុតពីការប៉ះទង្គិចគ្នាដោយសាររអិល ជិះឡើងមកលើផ្លូវវិញ នាំមុខការប្រកួតដោយមិនងាកក្រោយរហូតដល់ទីបញ្ចប់។          Johann Zarco គឺជាកីឡាករបារាំងដំបូងគេហើយក្នុងរយៈពេល ៧១ ឆ្នាំដែលឈ្នះការប្រណាំងនៅក្នុងទឹកដីរបស់ខ្លួនតាំងពីឆ្នាំ ១៩៥៤ ដែលឈ្នះដោយ Pierre Monneret។          គិតត្រឹម ៦ ទីលានរដូវកាលថ្មីនេះ Marc Marquez បន្តនាំមុខគេក្នុងតារាងជើងឯកពិភពលោកមានសរុប ១៧១ ពិន្ទុ តាមពីក្រោយដោយប្អូនប្រុស Alex Marquez មាន ១៤៩ ពិន្ទុ និងលេខបីកីឡាករអ៊ីតាលី​ Francesco Bagnaia មាន ១២០ ពិន្ទុ។          ទីលានទី ៧ រដូវកាលនេះ MotoGP នឹងបន្តដំណើរទៅ Silverstone ចក្រភពអង់គ្លេសថ្ងៃទី ២៥ ខែឧសភានេះ៕អត្ថបទ៖នាង សុភាវុធ

កីឡាករមកពី១០ប្រទេសចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃនៅកម្ពុជា

2025/05/11 09:40:34 pm        234
 ដើម្បីផ្សាភ្ជាប់ជាមួយវិស័យទេសចរណ៍ កីឡាករមកពីបណ្ដាប្រទេសចំនួន១០ ទាំងក្នុងទ្វីបអាស៊ី និងអឺរ៉ុប ចូលរួមមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីដណ្ដើមពានរង្វាន់ជើងឯក «ENEOS CHAMPIONSHIP ឆ្នាំ 2025» នាទីលានសន្ដិភាព លី យ៉ុងផាត់ ភ្នំពេញសាហ្វារី។មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដណ្ដើមពានរង្វាន់នេះត្រូវបានរៀបចំដោយគណៈកម្មការរៀបចំការប្រកួតម៉ូតូត្រៃ សហការរៀបចំដោយក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS ប្រចាំកម្ពុជា និងទទួលស្គាល់ពីសហព័ន្ធកីឡាយានយន្ដកម្ពុជា។លោក ពេជ្រ សុខា ប្រធានគណៈកម្មាធិការរៀបចំការប្រណាំងម៉ូតូត្រៃ បានបញ្ជាក់ថា ក្នុងនាមជាកូនខ្មែរ បានបង្ហាញមោទនភាពយ៉ាងក្រៃលែង ដែលកម្ពុជាមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ ហើយកាន់តែអស្ចារ្យ គឺកីឡាករដែលចូលរួមមានចំនួន១៨៥នាក់ មកពី១០ប្រទេសរួមមាន កម្ពុជា វៀតណាម ថៃ វែល ស្កត់ឡែន អង់គ្លេស បារាំង ហូឡង់អាហ្វ្រក និងអូស្ដ្រាលី។លោកឧកញ៉ា សូ សុខប៊ុនលីម អគ្គនាយកក្រុមហ៊ុន PROFESSIONAL TRADER (CAMBODIA) និង ក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS ប្រចាំកម្ពុជា បានគូសបញ្ជាក់ថាការរៀបចំព្រឹត្តការណ៍ប្រណាំងម៉ូតូត្រៃដណ្តើម ជើងឯកពានរង្វាន់ ENEOS CHAMPIONSHIP នេះឡើងគឺ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាយានយន្ត ក៏ដូចជាវិស័យកីឡាប្រណាំងម៉ូតូត្រៃនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន។ លោកឧកញ៉ា បានអះអាងទៀតថា មហាព្រឹត្តិការណ៍នេះ គឺធ្វើឡើងដើម្បីផ្សាភ្ជាប់រវាងកីឡាយានយន្ត និងទេសចរណ៍ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅក្នុងកម្ពុជាផងដែរ ខណៈព្រឹត្តការណ៍នេះ មានការចូលរួមដោយកីឡាកជាតិ និងកីឡាកអន្តរជាតិ ដែលមកពីបណ្តាលប្រទេសប៉ែកអ៊ឺរ៉ុប អាស៊ីអាគ្នេយ៍ និងអាហ្វ្រីកខាងត្បូង៕អត្ថបទបាន ចក់

ព្រះខ័នរាជស្វាយរៀង ចាញ់ការការប្រកួត ជើងឯក AFC Challenge League 2024/25 ប៉ុន្តែបាន បេះដូងអ្នកគំាទ្រ

2025/05/11 04:03:05 pm        389
ភ្នំពេញ ៖ សម្រាប់ពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/25 ក្លិបបាល់ ទាត់ព្រះខ័នរាជស្វាយរៀង បានបាត់បង់ឱកាសហើយ បន្ទាប់ពីប្រកួតចាញ់ ក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន ក្នុងលទ្ធផល២ទល់១ ប៉ុន្តែក្លិបព្រះខ័នរាជស្វាយរៀង បានយកឈ្នះពីចំនួនអ្នកគាំទ្រ ដោយ នៅតែផ្តល់បេះដូង បើទោះជាចាញ់ក៏ដោយ។ បន្ទាប់ពីចប់ការប្រកួត និងដើរចេញពីពហុកីឡដ្ឋានជាតិមរតកតេជោ អ្នកគំាទ្រជាច្រើនរូប បាន ប្រាប់ថា ថ្វីត្បិតលទ្ធផល បានចាញ់ក៏ពិតមែន ប៉ុន្តែកម្ពុជា បានឈ្នះបេះដូងលើចំនួនអ្នកគំាទ្រ ដែលបានចូល មកទស្សនា និងគំាទ្រយ៉ាងច្រើនកុះករ។ ពួកគាត់បានបន្តទៀតថា លទ្ធផលចាញ់នេះ ពួកគាត់មានការសោក ស្តាយខ្លះៗដែរ ប៉ុន្តែពួកគាត់នៅតែជឿជាក់ថា ឱកាសក្រោយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឬកីឡាករ បាល់ទាត់កម្ពុជា ប្រាកដជាអាចធ្វើបាន ហើយក្នុងនាមពួកគាត់ជាអ្នកគំាទ្រ នៅតែមានបន្តគំាទ្រលើកទឹក ចិត្តដល់កីឡាករបន្តទៀត ព្រោះប្រទេសជាតិមានសុខសន្តិភាព រីកចម្រើនហើយ ប្រាកដជាអាចមានលទ្ធ ផលល្អជាងនេះបន្ថែមទៀតជាក់ជាពុំខាន។សូមបញ្ជាក់ថា ក្លិបបាល់ ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ ក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន ក្នុងលទ្ធផល២ទល់នឹង១ ដោយក្នុងតង់ទី១ ក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន បាននាំមុខកម្ពុជាក្នុងលទ្ធផល១ទល់នឹង០ ហើយតង់ទី១ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កម្ពុជា បានតាមទាន់ក្នុងលទ្ធផល១ទល់នឹង១ រហូតត្រូវបន្ថែម៉ោង១៥នាទី២ដង ហើយក្នុង១៥នាទីដំបូង ក្លិបតំណាងប្រទេសទំាងពីរនៅតែរក្សាលទ្ធផល១ទល់នឹង១ រហូតដល់ដល់១៥នាទីចុងក្រោងទប់ ក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន បានទាត់បញ្ចូលទី បាន១គ្រាប់ទៀត ៕

Franco Colapinto ឡើងមកជំនួស Jack Doohan នៅក្រុម Alpine F1

2025/05/09 10:51:34 pm        568
កីឡាករប្រណាំងរថយន្តអាហ្សង់ទីន Franco Colapinto នឹងក្លាយជាអ្នកបើកបររបស់ក្រុមប្រណាំង Alpine F1 ជំនួសតំណែងកីឡាករអូស្រ្តាលី Jack Doohan។          ក្រុម Alpine F1 បានប្រកាសនៅក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា Franco Colapinto ដែលជាកីឡាកររបស់ក្រុម Alpine ផ្ទេរពី Williams កាលពីឆ្នាំមុននោះ នឹងចាប់ដៃគូជាមួយកីឡាករបារាំង Pierre Gasly ចាប់ពីការប្រកួតបន្ទាប់នៅ Emilia-Romagna Grand Prix ទឹកដីអ៊ីតាលីសប្តាហ៍ក្រោយ។          Jack Doohan ដែលជាកីឡាកររបស់ Alpine តាំងពីរដូវកាលមុននៅទីលានចុងក្រោយនោះ រកមិនបានសូម្បីមួយពិន្ទុនៅឡើយសម្រាប់រដូវកាលថ្មី ២០២៥ នេះ។          ការសម្រេចចិត្តរបស់ Alpine ដែលយក Colapinto ជំនួស Doohan ត្រូវបានធ្វើឡើងបន្ទាប់ពីបញ្ចប់ការប្រកួត Miami Grand Prix កន្លងទៅ។          Jack Doohan ដែលកូនប្រុសរបស់អតីតជើងឯកម៉ូតូ GP ពិភពលោកប្រាំសម័យ Mick Doohan ធ្លាប់បាននិយាយថា នឹងព្យាយាមពង្រឹងសមត្ថភាពឱ្យកៀកនឹងមិត្តរួមក្រុម Pierre Gasly តែលទ្ធផលកន្លងមកមិនបានឆ្លើយតបនឹងអ្វីដែលបានសន្យានោះឡើយ។          គិតមកដល់ពេលនេះក្រុម F1 Alpine រកបានត្រឹម ៧ ពិន្ទុប៉ុណ្ណោះពីការប្រកួត ៦ ទីលានហើយ ៧ ពិន្ទុនោះសុទ្ធតែរកបានដោយ Pierre Gasly ហើយ Alpine ឈរលេខ ៩ ក្នុងចំណោម ១០ ក្រុម៕អត្ថបទ៖នាង សុភាវុធ

ឯកឧត្តម ឌី វិជ្ជា ប្រធានក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ​ផ្តល់អាវអ្នកគាំទ្រ​ជូនដល់​ចាស់ព្រឹទ្ធាចារ្យ ​៣រូប និងថវិកាមួយចំនួន

2025/05/09 06:55:42 pm        561
តាមរយៈ លោក រិទ្ធ ឌីកា នាយកបច្ចេកទេសរបស់ក្លឹបបាល់ទាត់​ព្រះខ័នរាជ​ស្វាយ​រៀង​តំណាង​ឯកឧត្តម ​ ឌី វិជ្ជា ប្រធានក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានផ្តល់​អាវ​អ្នក​គាំទ្រ​ជូន​ដល់​ព្រឹទ្ធា​ចារ្យ ៣រូប គឺលោក អុំ សួន លោកគ្រូ មាំង និងលោកគ្រូ ប៉ែន ផាត និង​ផ្តល់ថវិកាសម្រាប់​ចូលរួម​ទស្សនា​​​កា​រប្រកួតកីឡាបាល់ទាត់ពានរង្វាន់ AFC Challenge League វគ្គផ្តាច់ព្រ័ត្រ​រវាង​ព្រះខ័ន​រាជ​​ស្វាយរៀង ជាមួយក្រុម FK Arkadag នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរត​ក​តេជោ។លោក រិទ្ធ ឌីកា នាយកបច្ចេកទេសរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានប្រាប់ឲ្យដឹងថា ឯកឧត្ត ឌី វិជ្ជា ប្រធានក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានផ្តល់អាវអ្នកគាំទ្រម្នាក់ៗអាវចំនួន ២ ជូនដល់ព្រឹទ្ធាចារ្យ ៣រូប និងថវិកាចំនួន ២ សែនរៀលក្នុងមួយនាក់។ លោក​ប្រធាន​ក្លឹប​តែង​តែ​យក​ចិត្ត​ទុកដាក់ចំពោះចាស់ព្រឹទ្ធាចារ្យកីឡាបាល់ទាត់ និងជាការចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​អភិឌ្ឍន​វិស័យកីឡាបាល់ទាត់កម្ពុជា។លោកនាយកបច្ចេកទេសបានបន្តថា ការខិតខំប្រឹងប្រែងលោកប្រធានទំាងចិត្ត កាយ និង​ទំាង​ថវិ​កា​បាន​ជូនឲ្យក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងទទួលបានជ័យជម្នះយ៉ាងអស្ចារ្យកម្រិតជាតិ និង​អន្តរជាតិ ជាពិសេសក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង គ្រងតំណែង ជើងឯក នៃព្រឹតិ្តការណ៍​កីឡាបាល់ទាត់ ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ២០២៤/២៥ “Cambodian Premier League 2024/25” ។នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ក្លិបបាល់ទាត់ព្រះខ័ន​រាជ​ស្វាយ​រៀង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ធ្វើ​កា​រ​ប្រកួតជាមួយក្រុមបាល់ទាត់ FK Arkadag ក្នុងព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​បាល់​ទាត់​ពាន​រង្វាន់ AFC Challenge League វគ្គផ្តាច់ព្រ័ត្រ នាពហុកីឡដ្ឋានជាតិមរតកតេជោ ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀតសម្រាប់ក្លឹប និងប្រទេសកម្ពុជា៕

Ruben Amorim ចង់រក្សា Bruno Fernandes ដែលកំពុងត្រូវបានលួងកលោមទៅកាន់អារ៉ាប៊ីសាអ៊ូឌីត

2025/05/08 11:11:15 pm        227
គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Ruben Amorim បានបង្ហាញពីចេតនាចង់រក្សាប្រធានក្រុមរបស់លោកខ្លួន Bruno Fernandes បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតកំពុងលួចលោមចង់បានកីឡាករព័រទុយហ្កាល់រូបនេះក្នុងកញ្ចប់ទឹកប្រាក់សន្ធឹកសន្ធាប់។          កិច្ចសន្យារបស់កីឡាករវ័យ ៣០ ឆ្នាំរូបនេះនៅ Old Trafford នៅមានសុពលភាពដល់ឆ្នាំ ២០២៧ តែកីឡាករនាំលេងរបស់ព័រទុយហ្កាល់រូបនេះបានក្លាយជាគោលដៅរបស់ Al-Hilal ដែលហ៊ានផ្តល់ប្រាក់ឈ្នួលច្រើនសម្បើម និងតម្លៃផ្ទេរច្រើនសម្បើមផងដែរ។          និយាយក្នុងសន្និសីតសារព័ត៌មានការប្រកួតជើងទីពីរវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ទល់នឹង Athletic Bilbao រាត្រីនេះគ្រូបង្វឹកលោក Ruben Amorim បានឱ្យដឹងថា ជាក់ស្តែងក្លិបពិតជាត្រូវទុនដើម្បីទិញកីឡាករបន្ថែម តែការរក្សាប្រធានក្រុមរបស់យើងគឺជាគោលដៅ។          Bruno Fernandes បានស៊ុតបញ្ចូលទី ១៩ គ្រាប់បញ្ចូន ១៨ គ្រាប់គ្រប់ក្របខណ្ឌរដូវកាលនេះ។          ពាក់ព័ន្ធនឹងការប្រកួតជើងទីពីររាត្រីនេះ Manchester United រំពឹងថា នឹងមានកៅអីវគ្គផ្តាច់ព្រ័ត្រទៅហើយ តាមរយៈការនាំមុខ ៣-០ នៅទឹកដីអេស្ប៉ាញជើងទីមួយ។          មិនមានរឿងហេតុកើតឡើងនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់អឺរ៉ុបឡើយ ដែលក្រុមនាំមុខ ៣ គ្រាប់ក្រៅដីហើយ បែជាចាញ់នៅក្នុងដីធ្លាក់ពីការប្រកួត តែបាល់ទាត់រឿងអ្វីក៏អាចកើតឡើងដែរ នេះជាការលើកឡើងរបស់អ្នកចាត់ការ Atheltic Bilbao លោក Ernesto Valverde។          យ៉ាងណាក្តី Bilbao ក៏ពិបាកនឹងងើបដែរ ខណៈដែលពួកគេបាត់បង់កីឡាករប្រយុទ្ធជួរមុខបីនាក់ដោយសាររបួសរួមមាន បងប្អូនត្រកូល Williams គឺ Inaki Williams, Nico Williams រួមជាមួយអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុម Oihan Sancet ៕អត្ថបទ៖នាង សុភាវុធ

Jannik Sinner ត្រលប់មកទីលានប្រកួតវិញក្រោយការដាក់ពិន័យ ៣ ខែរឿងប្រើប្រាស់សារធាតុហាមឃាត់

2025/05/08 11:00:18 pm        262
ជើងឯកវាយកូនបាល់ Grand Slam, Australian Open កីឡាករអ៊ីតាលី​ Jannik Sinner នឹងវិលមកកាន់ទីលានប្រកួតវិញសប្តាហ៍នេះ ចូលរួមការប្រកួត Italian Open ក្រោយបញ្ចប់ការដាក់ពិន័យ ៣ ខែពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់។ កីឡាករវាយកូនបាល់លេខមួយពិភពលោក Jannik Sinner នៅតែរក្សាជំហរស្អាតស្អំដដែល និងលើកឡើងថាការដាក់ពិន័យរូបគេ ៣ ខែគឺជារឿងអយុត្តិធម៌។          កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានទទួលយកការដាក់ពិន័យបីខែពីអាជីពរបស់ខ្លួនកាលពីខែកុម្ភៈ ក្រោមការចោទប្រកាន់របស់អង្គភាពប្រយុទ្ធប្រឆាំងសារធាតុហាមពិភពលោក (Wada) ថាមានពាក់ព័ន្ធនឹងសារធាតុហាមឃាត់ពីរករណីឆ្នាំមុន។​         នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីខែមុន Sinner បាននិយាយថា ការទទួលយកការពិន័យនេះគឺជាជម្រើសស្រាលបំផុត ហើយជាការជ្រើសរើសដោយបង្ខំ។         នៅក្នុងសេចក្តីថ្លែងការកាលពីខែកុម្ភៈនោះ WADA ក៏បានបញ្ជាក់ដែរថា ម្ចាស់ជើងឯក Grand Slam បីលើករូបនេះ មិនមានបំណងប្រើប្រាស់ដោយបំពាន ហើយសារធាតុនេះមិនបានផ្តល់អត្ថប្រយោជន៍អ្វីដើម្បីជំនួយកម្លាំងក្នុងការប្រកួតឡើយ ពោលគឺជាការប្រើប្រាស់ថ្នាំដែលមានបង្កប់សារធាតុហាមឃាត់ដោយអចេតនា។         កីឡាករ័យ ២៣ ឆ្នាំអ៊ីតាលី ដែលទើបឈ្នះជើងឯក Grand Slam, Australian Open កាលពីខែមករា បានអនុវត្តពិន័យចាប់ពីថ្ងៃទី ៩ ខែកុម្ភៈដល់ថ្ងៃទី ៤ ខែឧសភា មានន័យថានឹងអាចទាន់ពេល Grand Slam បន្ទាប់ French Open ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១៩ ខែឧសភា។          ការប្រកួតវាយកូនបាល់ Italian Open នឹងចាប់ផ្តើមស្អែកនេះ​ តែគូប្រកួតរបស់ Jannik Sinner នៅជុំទីមួយវគ្គ ៦៤ នាក់ចុងក្រោយនឹងត្រូវដឹងថ្ងៃនេះក្រោយការចាប់ឆ្នោត៕អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ព្រមានថា សង្គ្រាមអាចរាលដាល «កាន់តែធំ​ទូលាយ» បើសហរដ្ឋ​អាមេរិកបើក «ប្រតិបត្តិការ​យោធាថ្មី​»
10/31/2026 05:10 PM
ប្រធានាធិបតីប៉ូឡូញប្រកាសពី​ការ​រំលោភ​​សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយ​​ការ​ប្រឈម​មុខ​ដាក់គ្នា ​ជុំវិញ​បញ្ហាតុលាការ​
10/31/2026 05:10 PM
ជនជាតិប៉ាឡេស្ទីន​នៅបន្ត​ស្លាប់​ ខណៈអ៊ីស្រាអែលនៅ​បន្តរំលោភកិច្ចព្រមព្រៀងបទ​ឈប់បាញ់ នៅហ្កាហ្សា
10/31/2026 04:10 PM
ការហោះ​របស់​យន្តហោះ Air Force One ពីលើ​​សេតវិមាន សម្រាប់បុណ្យ Halloween នាំឱ្យមានការពន្យារជើងហោះហើរ
10/31/2026 04:10 PM
ក្រុម​ចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៖ យានដ្រូន ១គ្រឿង ត្រូវបាន​ស្ទាក់ចាប់​ នៅលើតំបន់ Riyadh
10/31/2026 04:10 PM
ការ​បាញ់ប្រហារ នៅហាងសម្ភារៈបុណ្យ Halloween ក្នុងរដ្ឋ California បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស
10/31/2026 04:10 PM
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
10/31/2026 04:10 PM
កូរ៉េខាងជើងអះអាងថា ទណ្ឌកម្មមិនអាចកែប្រែឋានៈរបស់ខ្លួន ក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះទេ
10/31/2026 03:10 PM
គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី
10/31/2026 03:10 PM
របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
10/31/2026 03:10 PM