គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

Hansi Flick៖ ឈ្នះជើងឯក Copa del Rey ធ្វើឱ្យ Barcelona មានកម្លាំងចិត្តមុនជួប Inter Milan យប់នេះ

2025/04/30 10:00:12 pm        167
Barcelona បានយកឈ្នះគូប្រជែងក្នុងស្រុក Real Madrid កាលពីចុងសប្តាហ៍កន្លងទៅដើម្បីគ្រងជើងឯក Copa del Rey ដែលនេះគឺជាកត្តាជំរុញកម្លាំងចិត្តបន្ថែមមុនការប្រកួតរាត្រីនេះទល់នឹង Inter Milan ជើងឯកទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League នេះជាការលើកឡើងរបស់អ្នកចាត់ការ Barcelona លោក Hansi Flick។          ក្រុមរបស់លោក Hansi Flick បានបំពេញជោគជ័យបេសកម្មមួយនៃការចង់ឈ្នះពានបីក្នុងមួយរដូវកាលតាមរយៈជើងឯក Copa del Rey កាលពីថ្ងៃសៅរ៍ ហើយកិច្ចការបន្ទាប់គឺ Champions League ខណៈដែលនៅ La Liga, Barcelona ក៏កំពុងនាំមុខគេផងដែរ។          អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះបានបន្តថា កិច្ចការបន្ទាប់គឺផ្តោតអារម្មណ៍សម្រាប់ការប្រកួតរាត្រីនេះ ហើយច្បាស់ណាថាក្រុមរបស់លោកកំពុងមានជំនឿចិត្ត តែក៏មិនអាចភ្លេចខ្លួនដែរ។ កីឡាកររបស់ Inter Milan មួយចំនួនមានវ័យដែលអាចនិយាយបានថាមានមុខចុងក្រោយនៅការប្រកួតនេះ ដូច្នេះពួកគេនឹងលេងអស់ ១០០% ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ។          លោក Hansi Flick បានបញ្ជាក់ថា អ្នកចាំទីប៉ូឡូញ Wojcieck Szczesny នឹងនៅតែជាជម្រើសដំបូងដដែលសម្រាប់រាត្រីនេះ ទោះបីជាអ្នកចាំទីដៃទីមួយ Marc-Andre ter Stegen ជាពីរបួសក៏ដោយ។          ចំណែកឯ Inter Milan ការប៉ុនប៉ងចង់ឈ្នះពានបីក្នុងមួយរដូវកាលបានបញ្ចប់កាលពីចុងសប្តាហ៍កន្លងទៅក្រោយចាញ់ AC Milan វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia បូករួមទាំងចាញ់ពីរប្រកួតជាប់គ្នា ធ្វើឱ្យ Napoli ឡើងនាំមុខបីពិន្ទុវិញនៅ Serie A ថែមទៀត។          រម្លឹកថា Barcelona និង Inter Milan មានប្រវត្តិជួបគ្នា ១១ លើក Barcelona ឈ្នះ ៦ Inter Milan ឈ្នះ ២ និងស្មើគ្នា ៣។ ជួបគ្នាចុងក្រោយបំផុតវគ្គវិលជុំក្នុងពូល UCL រដូវកាល ២០២២-២៣ ជើងទីមួយ Inter Milan ឈ្នះ ១-០ នៅទឹកដីអ៊ីតាលី ខណៈជើងទីពីរទឹកដីអេស្ប៉ាញស្មើគ្នា ៣-៣៕អត្ថបទ៖នាង សុភាវុធ

Al-Ahli ឈ្នះ Al-Hilal ៣-១ ឡើងវគ្គផ្តាច់ព្រ័ត្រ AFC Champions League

2025/04/30 09:51:56 pm        174
ក្រុមបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីតពីរជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League Elite ដោយ Al-Ahli បានយកឈ្នះក្រុមជើងឯកបួនសម័យ Al-Hilal ឡើងវគ្គផ្តាច់ព្រ័ត្រ។          គ្រាប់បាល់បញ្ចូលទីដំបូងកើតឡើងនៅនាទីទី ៩ ដោយអតីតខ្សែប្រយុទ្ធ Liverpool, Roberto Firmino ហើយខ្សែប្រយុទ្ធអង់គ្លេស Ivan Toney បន្ថែមការនាំមុខ ២-០ នៅនាទីទី ២៧ ឱ្យ Al-Ahli មុនពេលដែល Salem Al Dawsari តបបានមួយគ្រាប់វិញឱ្យ Al-Hilal។         Kalidou Koulibaly ក្រោយមកក៏ទទួលបានកាតលឿងទីពីរបណ្តេញចេញពីការប្រកួតនៅពេលសល់ ៣០ នាទីទៀតចប់ការប្រកួត ធ្វើឱ្យ Al-Hilal សល់គ្នាត្រឹម ១០ នាក់។          Al-Ahli ក៏មានឱកាសស៊ុតបាល់ពិន័យ ១១ ម៉ែត្រនៅចុងម៉ោងតែ Franck Kessie ថ្វើមិនបានសម្រេច សង្គ្រោះបានដោយអ្នកចាំទី Al-Hilal មុនពេលដែល Feras Al Brikan ស៊ុតធានាជ័យជំនះឱ្យ Al-Ahli យកឈ្នះ Al-Hilal ៣-១។          Al-Ahli មិនដែលឈ្នះជើងឯកក្លិបកំពូលអាស៊ីនេះឡើយ តែធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រពីរលើកចាញ់ទាំងពីរនៅឆ្នាំ ១៩៨៦ និង ២០១២ ខណៈឆ្នាំ ២០២៥ នេះពួកគេត្រូវរង់ចាំជួប Al-Nassr រឺ Kawasaki Frontale ដែលជួបគ្នាយប់នេះ។ ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ត្រូវបានរៀបចំឡើងក្នុងទឹកដីអារ៉ាប៊ីសាអ៊ូឌីតតែមួយជាលើកដំបូងក្រោយការកែប្រែរូបមន្តប្រកួតឆ្នាំនេះ។          មកដល់វគ្គនេះ ក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតដល់ទៅបីឡើងមកដល់វគ្គបួនក្រុមចុងក្រោយ ខណៈក្រុមជប៉ុននៅសល់មួយ៕អត្ថបទ៖នាង សុភាវុធ

Arsenal ចាញ់ PSG ១-០ ជើងទីមួយក្នុងទឹកដីរបស់ខ្លួន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League

2025/04/30 05:48:23 pm        160
បន្ទាប់ពីទម្លាក់ក្រុមការពារជើងឯក Real Madrid សរុបទាំងពីរជើង ៥-១ ដែលធ្វើឱ្យ Arsenal មានទឹកចិត្តនោះ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងក្រុមបារាំង Paris Saint Germain ពួកគេទទួលបានរសជាតិថ្មី។          Ousmane Dembele ជាអ្នកស៊ុតគ្រាប់ជ័យជំនះឱ្យ PSG តាំងពីនាទីទី ៤ និងគ្មានគ្រាប់បាល់ណាកើតឡើងទៀតឡើយរហូតដល់ចប់ការប្រកួត។          ដូចការលើកឡើងរបស់ប្រធានក្រុម Arseanl, Declan Rice មុនការប្រកួតថា បើពួកយើងមិនអាចគ្រប់គ្រងបាល់បានច្រើន ពួកយើងនឹងស្លាប់។          មិនខុសពីការលើកឡើង ក្រុមរបស់លោក Luis Enrique បានធ្វើឱ្យ ១១ នាក់របស់ Arsenal បាត់បង់ម្ចាស់ការនៅ ៣០ នាទីដំបូងតាមរយៈការគ្រប់គ្រងបាល់បានល្អឥតខ្ចោះរបស់ក្រុមជើងឯកបារាំង និងបន្តគ្រប់គ្រង់បានច្រើនជាង Arsenal ពេញ ៩០ នាទី។         ក្រុមរបស់លោក Mikel Arteta ក៏អាចប្រមូលអារម្មណ៍បានវិញដែរ តែដំណាក់ចុងក្រោយគឺអ្នកចាំទីកំពូលរបស់អ៊ីតាលី Gianluigi Donnaruma ដែលសង្គ្រោះបាល់សំខាន់ៗ ៥ លើក។          ត្រឹមមួយគ្រាប់ Arsenal មិនទាន់អស់សង្ឃឹមឡើយតែលោក Mikel Arteta ថាក្រុមរបស់លោកត្រូវការធ្វើអ្វីដែលពិសេសជាងពេលនេះនៅទីក្រុងប៉ារីសជើងទីពីរប្រសិនចង់ឡើងវគ្គផ្តាច់ព្រ័ត្រ៕អត្ថបទ៖នាង សុភាវុធ

សហព័ន្ធគុនខ្មែរ និងស្ថាប័នលំដាប់ Top-3 ចិន សហការគ្នាលើសពីយុទ្ធសាស្ដ្រព្រឹត្តិការណ៍កីឡាប្រយុទ្ធ

2025/04/29 09:24:14 pm        231
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថាប័នអ៊ីម៉ីលេជិន(E-Mei Legend) ដែលជាស្ថាប័នរៀបចំការប្រកួតកីឡាយុទ្ធគុនដ៏ធំបំផុតកម្រិត Top3 របស់ចិន បានចុះអនុស្សារណៈយោគយល់គ្នាលើសពីដៃគូរៀបចំព្រឹត្តិការណ៍កីឡាប្រយុទ្ធ ជាមួយការបើកភ្លើងខៀវ ដើម្បីបង្កើតក្លិបប្រដាល់គុនខ្មែរលើកដំបូង នៅទីក្រុងឆឹងទូ ប្រទេសចិនទៀតផង។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធ ក៏ដូចជាឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរផ្ទាល់ ក្រោយដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់ស្ថាប័ន E-Mei Legend នាទីក្រុងផឹងចូវ (PengZhou) ចំណុះក្រុងឆឹងទូ (ChengDu) ខេត្តស៊ីឈួន (SiChuan) សាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ ឆ្លៀតឱកាសនោះ ឯកឧត្តម ខូវ ឆាយ បានធ្វើទស្សនកិច្ច និងចូលរួមពិភាក្សា អំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នយុទ្ធគុនចិន និងគុនខ្មែរ សហការរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរ ទាំងនៅកម្ពុជា និងចិន ផ្លាស់ប្តូរកីឡាករ គ្រូបង្វឹក ផ្លាស់ប្តូរបច្ចេកទេសបទពិសោធន៍ ការអភិវឌ្ឍន៍ជំនាញវិទ្យាសាស្ត្រកីឡា ព្រមទាំងជំរុញការផ្សារភ្ជាប់កីឡា សិល្បៈវប្បធម៌ និងទេសចរណ៍ទៅវិញទៅមក ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរប្រទេសទាំងពីរ។ ជាលទ្ធផលនៃដំណើរទស្សនកិច្ច រួមជាមួយការពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនោះ ឯកឧត្តម ខូវ ឆាយ ក៏បានចុះអនុស្សរណៈយោគយល់គ្នា ររវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថាប័ន E-Mei Legend ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រព្រឹត្តិការណ៍កីឡាយុទ្ធគុន និងការផ្លាស់ប្តូរវប្បធម៌ វិនិយោគនិងទេសចរណ៍ ក្រោមអធិបតីភាពលោកអភិបាលក្រុងផឹងចូវ ចំណុះក្រុងឆឹងទូ នៃខេត្តស៊ីឈួន សាធារណៈរដ្ឋប្រជាមានិតចិន។ លើសពីនេះ ស្ថាប័ន E-Mei Legend ក៏បានស្នើសុំបង្កើតក្លឹបប្រដាល់គុនខ្មែរទី១ នៅទីក្រុងឆឹងទូ និងត្រៀមប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការ នៅខែសីហា ឆ្នាំ២០២៥ខាងមុខនេះផងដែរ ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ហើយនេះក៏ជាជោគជ័យ និងសមិទ្ធផលថ្មីសម្រាប់សហព័ន្ធ ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយនូវមរតកក្បាច់គុនបន្សល់ទុកដោយបុព្វបុរសខ្មែរផងដែរ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕

ក្រុម U20 នារីកម្ពុជា ស្ថិតក្នុងពូលE នៃវគ្គជម្រុះជើងឯកអាស៊ី ឆ្នាំ២០២៦

2025/04/29 09:18:25 pm        423
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានធ្វើការចាប់ឆ្នោតបែងចែកពូល សម្រាប់ការប្រកួតបាល់ទាត់នារីជម្រុះជើងឯកអាស៊ីអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៦(AFC U20 Women’s Asian Cup Thailand 2026 Qualifiers) រួចហើយ ដោយក្រុមជម្រើសជាតិ U20 នារីកម្ពុជា ស្ថិតក្នុងពូលE ជាមួយក្រុមម្ចាស់ផ្ទះចិន លីបង់ និងស៊ីរី ។ សម្រាប់ដំណើរការប្រកួតជម្រុះពូលE ដែលចិនធ្វើម្ចាស់ផ្ទះ ដើម្បីស្វែងរកបេក្ខភាពកក់សំបុត្រយន្ដហោះទៅប្រកួតជុំផ្ដាច់ព្រ័ត្រនៅថៃ នាឆ្នាំ២០២៦ នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ខាងមុខ ដោយវគ្គជម្រុះពានរង្វាន់បាល់ទាត់នារីអាយុក្រោម ២០ឆ្នាំទ្វីបអាស៊ីនេះ មានក្រុមចូលរួមសរុប ៣៣ក្រុម និងបែងចែកជា ៨ពូល។ នេះគឺជាបេសកកម្មថ្មីមួយទៀត សម្រាប់ក្រុមបាល់ទាត់នារីកម្ពុជា ក្នុងឆ្នាំ២០២៥ ក្រោយបញ្ចប់ភារកិច្ចធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះជើងឯកបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦ (AFC Women’s Asian Cup Australia 2026 Qualifiers) ដែលកម្ពុជា នឹងធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះពូលG ជាមួយក្រុមភ្ញៀវហ្វីលីពីន ហុងកុង និងអារ៉ាប់ប៊ីសាអូឌីត ចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕

Mikel Arteta៖ មកដល់វគ្គនេះ Arsenal មានរឿងល្អៗច្រើន តែត្រូវការរឿងល្អបន្ថែមទៀតពេលជួប PSG យប់នេះ

2025/04/29 08:55:55 pm        356
ដំណើររបស់ Arsenal មកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះ គឺជារឿងល្អណាស់ទៅហើយ តែក្រុម និងអ្នកគាំទ្រត្រូវការរឿងល្អថែមទៀត។ នេះជាការលើកឡើងរបស់អ្នកចាត់ការ Mikel Arteta មុនទទួល Paris Saint Germain ជើងទីមួយរាត្រីនេះ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ បានបន្តថា ជំនួបទល់នឹង PSG យប់នេះ នឹងជាការប្រកួតដ៏អស្ចារ្យមួយទៀតសម្រាប់ Arsenal នៅកីឡដ្ឋាន Emirate និងស្នើសុំឱ្យអ្នកគាំទ្រទាំងអស់ផ្តោតលើការលេងបាល់រួមគ្នាជាមួយកីឡាករ ដើម្បីជាកម្លាំងចិត្តបន្ថែម។          ឡើងមកដល់វគ្គនេះ Arsenal បានយកឈ្នះក្រុមការពារជើងឯក Real Madrid ៥-១ សរុបទាំងពីរជើងនៅវគ្គ ៨ ក្រុមចុងក្រោយ ហើយនៅពេលនេះពួកគេត្រូវជួបក្រុមជើងឯកបារាំង PSG ដែលពួកគេធ្លាប់ឈ្នះនៅជុំដំបូង ២-០ នៅ Emirate កាលពីខែតុលា។         Arsenal មិនដែលឈ្នះជើងឯក Champions League ឡើយ ហើយឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចុងក្រោយបំផុតនៅឆ្នាំ ២០០៩ ក្រោយចាញ់បិសាចក្រហម Manchester United សរុបទាំងពីរជើង ៤-១។          ក្រោមការដឹកនាំរបស់ Arsene Wenger, Arsenal ធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រម្តងនៅឆ្នាំ ២០០៦ តែចាញ់ Barcelona។          Arsenal ក៏កំពុងមានបញ្ហារបួសផងដែរ រួមមាន Bukayo Saka, Kai Havertz, Martin Odegaard និង Ben White។          ងាកមក PSG វិញ ទម្រង់លេងបច្ចុប្បន្នរបស់ពួកគេខុសគ្នាឆ្ងាយបើប្រៀងធៀបនឹងពេលចាញ់ Arsenal នៅខែតុលា ខណៈអ្នកចាត់ការសញ្ជាតិអេស្ប៉ាញដូចគ្នាលោក Luis Enrique ថាក្រុមទាំងពីរស្ថិតក្នុងកម្រិតដូចគ្នា ហើយនឹងជាការប្រកួតល្អមើលមួយរាត្រីនេះ៕អត្ថបទ៖នាង សុភាវុធ

Ronnie O’Sullivan ឈ្នះកីឡាករចិន Pang Junxu ឡើងវគ្គ ៨ នាក់ចុងក្រោយស្នូកឃ័រពិភពលោក

2025/04/29 08:02:12 pm        342
ជើងឯកពិភពលោក ៧ សម័យ Ronnie O’Sullivan បានបន្តដំណើរឡើងវគ្គ ៨ នាក់ចុងក្រោយការប្រកួតស្នូកឃ័រជើងឯកពិភពលោកហើយ ក្រោយយកឈ្នះកីឡាករចិន Pang Junxu ១២-៤ ហ្វ្រេមនៅវគ្គ ១៦ នាក់ចុងក្រោយ។          កីឡាករវ័យ ៤៩ ឆ្នាំអង់គ្លេសរូបនេះ បានអវត្តមានពីការប្រកួតជាច្រើនកម្មវិធីរួចមកហើយ មិនបង្ហាញខ្លួននៅការប្រកួតជើងឯកពិភពលោកនេះ ហើយជ័យជំនះលើកីឡាករចិនដោយឈ្នះដាច់ ១២-៤ ហ្វ្រេមនេះ Ronnie O’Sullivan ថាខ្លួនមិនស្ថិតក្នុងទម្រង់លេងល្អឡើយ។          ហ្វ្រេមចុងក្រោយ Ronnie O’Sullivan ចំណាយពេលត្រឹម ១៧ នាទីប៉ុណ្ណោះដើម្បីយកឈ្នះ។          កីឡាករដែលជាចំណាប់អារម្មណ៍របស់អ្នកគាំទ្ររូបនេះ បានយកឈ្នះជុំដំបូងលើ Ali Carter ១០-៤ ហ្វ្រេម មុនមកជួប Pang Junxu នេះ។         វគ្គ ៨ នាក់ចុងក្រោយ O’Sullivan នឹងត្រូវជួបជាមួយកីឡាករចិនមួយរូបទៀត Si Jiahui ដែលបានយកឈ្នះកីឡាករអង់គ្លេស Ben Woollaston ១៣-០ ហ្វ្រេម។          ងាកមកលទ្ធផលផ្សេងទៀត កីឡាករស្កុតឡេន John Higgins យកឈ្នះកីឡាករចិន Xiao Guidong តានតឹង ១៣-១២ ហ្វ្រេម ឡើងជួបកីឡាករវែល Mark Williams ដែលទម្លាក់កីឡាករអ៊ីរ៉ង់ Hossein Vafaei។          អតីតជើងឯកកីឡាករប៊ែលហ្ស៊ិក Luca Brecel យកឈ្នះកីឡាករចិន Ding Junhui ១៣-៤ ហ្វ្រេមឡើងជួប Judd Trump ដែលយកឈ្នះ Shaun Murphy ១៣-១០ ហ្វ្រេម៕អត្ថបទ៖នាង សុភាវុធ

ម៉ារ៉ាតុងទីក្រុងឡុងដ៍បំបែកកំណត់ត្រាមានអ្នកបញ្ចប់ទីច្រើនបំផុត

2025/04/29 07:40:40 pm        424
ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិទីក្រុងឡុងដ៍ចក្រភពអង់គ្លេសឆ្នាំ ២០២៥ បានបំបែកកំណត់ត្រាពិភពលោកដោយមានចំនួនអ្នកបញ្ចប់ទីច្រើនបំផុត។         ព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុងឡុងដ៍លើកទី ៤៥ ដែលប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅមានអ្នករត់ដល់ទីព្រ័ត្រពេញម៉ារ៉ាតុង ៤២.១៩៥ គីឡូម៉ែត្រដល់ទៅ ៥៦៦៤០ នាក់ ដែលចំនួននេះជាកំណត់ត្រាពិភពលោកថ្មីទទួលស្គាល់ដោយ Guinness World Record។          កំណត់ត្រាចាស់ម៉ារ៉ាតុងដែលមានអ្នករត់បញ្ចប់ទីច្រើនបំផុតពីមុនគឺ ៥៥៦៤៦ នាក់នៅម៉ារ៉ាតុងទីក្រុងញូយ៉កសហរដ្ឋអាមេរិកកាលពីខែវិច្ឆិកាឆ្នាំមុន។          ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុងឡុងដ៍លោក Hugh Brasher បានបង្ហាញក្តីសង្ឃឹមថា ចំនួនអ្នកបញ្ចប់ទីជាកំណត់ត្រាពិភពលោកថ្មីនេះ នឹងទាក់ទាញអ្នកចូលរួមកាន់តែច្រើននៅឆ្នាំក្រោយ។          ម៉ារ៉ាតុងទីក្រុងឡុងដ៍ជាព្រឹត្តិការណ៍ម៉ារ៉ាតុងដែលមានប្រជាប្រិយភាពជាងគេស្រាប់ទៅហើយ ដោយមានអ្នកចូលរួមសរុបឆ្នាំនេះ ៨៤០៣១៨ នាក់ ដែលជាចំនួនច្រើនបំផុតបំបែកកំណត់ត្រាឆ្នាំចាស់ដែលមានអ្នកចូលរួមសរុបត្រឹម ៥៧៨៣០៤ នាក់ប៉ុណ្ណោះ។          កីឡាការិនីសញ្ជាតិអេចូពី Tigst Assefa ជាអ្នកទទួលបានជ័យជំនះក្នុងការរត់ប្រណាំងផ្នែកនារី ខណៈផ្នែកបុរសបានទៅកីឡាករកេនយ៉ា Sebastian Sawe៕អត្ថបទ៖នាង សុភាវុធ

ទីក្រុង Madrid ប្រទេសអេស្ប៉ាញបង្ហាញទីលានប្រណាំង Formula One របស់ខ្លួនសម្រាប់ឆ្នាំ ២០២៦

2025/04/29 07:34:15 pm        387
ទីក្រុង Madrid ប្រទេសអេស្ប៉ាញបានដាក់បង្ហាញទីលានប្រណាំងថ្មីដែលមានឈ្មោះថា 'Madring' សម្រាប់រដូវកាល Formula One ឆ្នាំ ២០២៦ ជាមួយនឹងការងារសាងសង់នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ ទីលានថ្មីនេះនឹងមាន ២២ ផ្លូវបត់ក្នុងចម្ងាយ ៥.៤ គីឡូម៉ែត្រ ជាមួយនឹងពេលវេលាប្រណាំងក្នុងមួយជុំជាមធ្យម ១ នាទី ៣៤ វិនាទី និងល្បឿនអតិបរមា ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ថា អាជ្ញាប័ណ្ណ និង​ឯកសារ​បាន​ត្រៀម​រួចរាល់​ហើយ​ចា​សម្រាប់​ការងារ​សាងសង់​ចាប់ផ្តើម។ ក្រុមហ៊ុនវិស្វកម្មអេស្បាញ Acciona ANA.MC និងគូប្រជែងបារាំង Eiffage FOUG.PA បានឈ្នះកិច្ចសន្យាសាងសង់ទីលាននេះរួមគ្នា។ Acciona បានឱ្យដឹងថា ការសាងសង់ផ្លូវប្រណាំងប្រវែង ៥.៤៧ គីឡូម៉ែត្រ នៅក្នុងតំបន់ទីក្រុងមួយនៅភាគឦសាននៃទីក្រុង Madrid ជុំវិញមជ្ឈមណ្ឌលតាំងពិព័រណ៍ IFEMA ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែឧសភា ឆ្នាំ ២០២៦ និងចំណាយថវិកាអស់ ៨៣.២ លានអឺរ៉ូ រឺ ៩៤.៥៧ លានដុល្លារអាមេរិក។ ការដាក់បញ្ចូលទីលានថ្មីដែលព្រំដែនទីក្រុងម៉ាឌ្រីដ គឺជាផ្នែកមួយនៃនិន្នាការប្រណាំងរថយន្ត Formula1 បច្ចុប្បន្នក្នុងការព្យាយាមយកការប្រណាំងទៅតំបន់ប្រជុំជនដែលមានប្រជាជនរស់នៅច្រើន ដែលរួមបញ្ចូលទាំងកម្មវិធីកំសាន្តនានាអំឡុងសប្តាហ៍នៃព្រឹត្តិការណ៍ Grand Prix។ កន្លងមក F1 បានបញ្ចូលការប្រណាំងនៅតំបន់ប្រជុំជន ជាការប្រណាំងនៅលើផ្លូវសាធារណក្នុងទីក្រុងរួមមានដូចជា Las Vegas , Jeddah, Miami's Hard Rock Stadium និង Marina Bay របស់ប្រទេសសិង្ហបុរី។ ទីលានប្រណាំងថ្មីនៅ Madrid នឹងជំនួសទីលាន Circuit de Catalunya របស់ Barcelona ដែលបច្ចុប្បន្នជាម្ចាស់ផ្ទះនៃកម្មវិធី Spanish Grand Prix ដែលស្ថិតនៅចម្ងាយប្រហែល ៣២ គីឡូម៉ែត្រពីទីក្រុងកំពង់ផែភាគខាងកើត៕ អត្ថបទ៖នាង សុភាវុធ

ប្រធានក្លឹបព្រះខ័នរាជស្វាយរៀង នឹងផ្ដល់ជូនសំបុត្រ និងវត្ថុអនុស្សាវរីយ៍ដល់អ្នកសារព័ត៌មានកីឡា

2025/04/29 01:26:53 am        284
ឯកឧត្ដម ឌី វិជ្ជា ប្រធានក្លឹបព្រះខ័នរាជស្វាយរៀង បានជម្រាបជូនដល់បងប្អូនសារព័ត៌មានកីឡាទាំងអស់ថាឯកឧត្ដមនឹងផ្តល់ជូនសំបុត្រទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ក្នុងម្នាក់ចំនួន ២សំបុត្រ រួមទាំងកន្សែងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សម្រាប់ចូលរួមទស្សនា និងផ្សព្វផ្សាយពីសកម្មភាពនានា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។ ដូច្នោះសូមបងប្អូនអញ្ជើញចុះឈ្មោះជាមួយក្រុមការងារផ្សព្វផ្សាយរបស់ក្លិប ដើម្បីទទួលបានការផ្តល់ជូនខាងលើ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ព្រមានថា សង្គ្រាមអាចរាលដាល «កាន់តែធំ​ទូលាយ» បើសហរដ្ឋ​អាមេរិកបើក «ប្រតិបត្តិការ​យោធាថ្មី​»
10/31/2026 05:10 PM
ប្រធានាធិបតីប៉ូឡូញប្រកាសពី​ការ​រំលោភ​​សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយ​​ការ​ប្រឈម​មុខ​ដាក់គ្នា ​ជុំវិញ​បញ្ហាតុលាការ​
10/31/2026 05:10 PM
ជនជាតិប៉ាឡេស្ទីន​នៅបន្ត​ស្លាប់​ ខណៈអ៊ីស្រាអែលនៅ​បន្តរំលោភកិច្ចព្រមព្រៀងបទ​ឈប់បាញ់ នៅហ្កាហ្សា
10/31/2026 04:10 PM
ការហោះ​របស់​យន្តហោះ Air Force One ពីលើ​​សេតវិមាន សម្រាប់បុណ្យ Halloween នាំឱ្យមានការពន្យារជើងហោះហើរ
10/31/2026 04:10 PM
ក្រុម​ចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៖ យានដ្រូន ១គ្រឿង ត្រូវបាន​ស្ទាក់ចាប់​ នៅលើតំបន់ Riyadh
10/31/2026 04:10 PM
ការ​បាញ់ប្រហារ នៅហាងសម្ភារៈបុណ្យ Halloween ក្នុងរដ្ឋ California បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស
10/31/2026 04:10 PM
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
10/31/2026 04:10 PM
កូរ៉េខាងជើងអះអាងថា ទណ្ឌកម្មមិនអាចកែប្រែឋានៈរបស់ខ្លួន ក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះទេ
10/31/2026 03:10 PM
គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី
10/31/2026 03:10 PM
របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
10/31/2026 03:10 PM