ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu

ព័ត៌មានកីឡា

Al-Ittihad បដិសេធមិនប្រកួតនៅទឹកដីអ៊ីរ៉ង់​ដោយសាររូបសញ្ញា​នៅច្រកចូលទីលានរបស់ Sepahan

2023/10/03 11:24:23 pm        2223
ការប្រកួតនៅក្នុងក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League រវាងក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ Sepahan និង ក្រុមភ្ញៀវអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad យប់ថ្ងៃចន្ទម្សិលមិញនេះ ត្រូវ​បាន​ផ្អាក​វិញ​ក្រោយ​ក្រុម Al-Ittihad បដិសេធមិនដើរចូលទីលានប្រកួត។ក្រុមភ្ញៀវអារ៉ាប៊ីសាអ៊ូឌីតដែលដឹកនាំដោយអតីតគ្រូបង្វឹក Spurs, Nuno Espirito Santo និង​តារា​បាល់​ទាត់ពីអឺរ៉ុបមួយចំនួនដូចជា N’Golo Kante និង Fabinho ជាដើម បាន​បដិសេធ​មិន​ចូល​ទីលាន​ប្រកួត ដោយសាររូបសំណាកឧត្តមសេនីយអ៊ីរ៉ង់ដែលត្រូវបានគេសម្លាប់ ដាក់​តាំងនៅ​ច្រកចូល​ទីលានប្រកួត។ អ្នកគាំទ្រប្រមាណ ៦០០០០ នាក់បានចូលពេញទីលានប្រកួតកីឡដ្ឋាន Naghsh-e Jahn នៅទីក្រុង Isfahan ប្រទេសអ៊ីរ៉ង់ រង់ចាំតែការប្រកួតចាប់ផ្តើមប៉ុណ្ណោះ។ ភាពតានតឹងរវាងប្រទេសទាំងពីរអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ហាក់បានកំរើកឡើងវិញ បន្ទាប់​ពី​ក្រុម​បាល់​ទាត់​នៃប្រទេសទាំងពីរតែងតែប្រកួតនៅទឹកដីកណ្តាលតាំងពីឆ្នាំ ២០១៦ ដោយសារ​បញ្ហា​សន្តិសុខ មុនពេលដែល AFC បានប្រកាសកាលពីដើមរដូវកាលថា ភាគីទាំង​ពីរ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀងលេងក្នុងដីរៀងខ្លួនវិញ។រូបសំណាកឧត្តមសេនីយអ៊ីរ៉ង់ Qasem Soleiman ត្រូវបានសាងសង់ឡើង បន្ទាប់ពីលោក Qasem ត្រូវបានគេសម្លាប់នៅអាកាសយានដ្ឋានក្បែទីក្រុង Baghdad ដោយការ​វាយ​ប្រហារ​ដ្រូនរ​បស់​សហរដ្ឋអាមេរិកកាលពីខែមករាឆ្នាំ​ ២០២០។អារ៉ាប៊ីសាអូឌីតបានចាត់ទុក Soleimani និងមេបញ្ជាការជាន់ខ្ពស់ផ្សេងទៀតនៃកងកម្លាំង Quds ដែលជាដៃប្រតិបត្តិការក្រៅប្រទេសរបស់កងឆ្មាំបដិវត្តន៍ឥស្សរជនរបស់អ៊ីរ៉ង់ថាជាភេរវករក្នុងឆ្នាំ ២០១៨៕ អត្ថបទ៖នាង សុភាវុធ

Ronaldo និង Talisca សុទ្ធតែរកគ្រាប់បានឱ្យ Al-Nassr ឈ្នះ Istiklol ក្របខណ្ឌ AFC Champions League

2023/10/03 11:05:17 pm        189
ក្រុមបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Nassr បានបន្តរកបាន ៣ ពិន្ទុទីពីរ​របស់​ខ្លួន​ក្រោយ​យក​ឈ្នះ​ក្រុម​ភ្ញៀវ​តាជីគីស្ថាន FC Istiklol ៣-១ យប់ថ្ងៃចន្ទម្សិលមិញ។បន្ទាប់ពីឱកាសជាច្រើនរបស់ Al-Nassr តែមិនបានសំរេច ក្រុមភ្ញៀវ Istiklol បែ​ជា​រក​គ្រាប់​បាល់​នាំ​មុខ​វិញ​ក្នុងវគ្គទី ១ ដោយ Senin Sebai។ ចូលវគ្គទី ២ អតីតខ្សែប្រយុទ្ធ Manchester United, Cristiano Ronaldo ក៏រក​បាន​គ្រាប់​តាម​ស្មើ​បាន​សម្រេច​នៅ​នាទីទី ៦៦ មុនពេលដែល Talisca រកបានពីរគ្រាប់ម្នាក់ឯងឱ្យ Al-Nassr វាយបកយកឈ្នះ Istikol បានសម្រេច ៣-១។ ជ័យជំនះនេះធ្វើឱ្យ Al-Nassr កាន់ ៦ ពិន្ទុពេញឈរលើគេក្នុងពូល E។ មួយគូទៀតក្នុងពូលនេះដែរក្រុមភ្ញៀវអ៊ីរ៉ង់ Persepolis បានយកឈ្នះនៅទឹកដីកាតារបស់ Al-Duhail ដោយលទ្ធផល ១-០ តាមរយៈគ្រាប់បាល់របស់ Omid Alishah នៅនាទីទី ៦៣។ Persepolis ដែលចាញ់ Al-Nassr ក្នុងទឹកដីខ្លួនឯងនៅប្រកួតដំបូងនោះ ឡើងឈរលេខ ២ ក្នុង​ពូល​មាន ៣ ពិន្ទុខណៈ Al-Duhail និង Istiklol មាន ១ ពិន្ទុដូចគ្នា៕ អត្ថបទ៖នាង សុភាវុធ

មន្ដ្រីក្រសួងអប់រំថា មន្ដ្រីបច្ចេកទេស គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីរក្សានូវតម្លៃ និងប្រជាប្រិយកីឡាលើកទម្ងន់

2023/10/03 10:29:29 pm        410
លោក ដួង មាសចំរើន អគ្គនាយករង អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បាន​ចាត់​ទុក​មន្ដ្រីបច្ចេកទេស គឺជាធនធានដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍន៍ និងលើក​កម្ពស់​សក្ដានុពល​កីឡាលើកទម្ងន់កម្ពុជា ប្រកបដោយគុណតម្លៃ និង​ប្រជាប្រិយ៍​ភាព​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅ ។ការគូសបញ្ជាក់នេះ ធ្វើឡើង​ក្នុង​ពិធី​បិទ​វ​គ្គ​បណ្ដុះ​បណ្ដាល​មន្ដ្រី​បច្ចេក​ទេស​កីឡា​លើក​ទម្ងន់​ថ្នាក់​ជាតិ លើកទី៣ ឆ្នាំ២០២៣ បន្ទាប់ពីដំណើរការរយៈពេល ៣ថ្ងៃ ដែល​ទើប​បញ្ចប់​កាល​ពី​ចុង​សប្ដាហ៍​កន្ល​ងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។មន្ដ្រីជំនាញ នៃក្រសួងអប់រំដដែលបន្ដថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ សម្រាប់​សហព័ន្ធ ដែលជាប្រភេទកីឡាអូឡាំពិក ។ សម្រាប់សហព័ន្ធថ្មី ដែលទើបកកើត មន្ដ្រីបច្ចេកទេស ក្នុង​នាម​ជាអ្នកសម្រេចចិត្តកាត់សេចក្ដី អនុវត្តទៅតាមច្បាប់អន្ដរជាតិ ប្រកបដោយតម្លាភាព យុត្តិធម៌ និងមានការទទួលខុសត្រូវក្រមសិលធម៌ និងវិជ្ជាជីវ។ដូច្នេះការអភិវឌ្ឍវិស័យកីឡាលើកទម្ងន់ឲ្យក្លាយជាប្រភេទកីឡា ដែលមានសក្តានុពល មាន​ប្រជាប្រិយ៍​ភាព ដើម្បីសុខភាពប្រជាពលរដ្ឋ គឺជាយុទ្ធសាស្ត្រដ៏ធំធេងណាស់ ត្រូវការ​កត្តា​រួម​ផ្សំ​ពី​គ្រប់​មជ្ឈដ្ឋាន មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងអត្តពលិក ត្រូវស្វែងយល់អំពីច្បាប់ បទ​បញ្ជាការ​ប្រកួត​ឲ្យ​បាន​ច្បាស់លាស់ និងត្រូវផ្សព្វផ្សាយពីរបៀប នីតិវិធីនៃការហ្វឹកហាត់ ការប្រកួត ទៅដល់អា​ណា​ព្យាបាល​ និងមហាជន ដើម្បីជៀសវាងនូវការយល់ច្រឡំ នាំឲ្យបានបង់នូវតម្លៃមន្ត្រីបច្ចេកទេស និង​ប្រជាប្រីយ៍ភាពសហព័ន្ធ ។តាមរយៈនេះ លោកបានជំរុញសហព័ន្ធសាមី ត្រូវបន្ដយកចិត្តទុកដាក់ ហើយ​ប​ន្ដ​រៀប​ចំ​វ​គ្គ​បណ្ដុះ​បណ្ដាល​កម្រិត​អន្ដ​រជាតិបន្ថែមទៀត ដើម្បីឆ្លើយតបតម្រូវការ នៃការរីកចម្រើន​វិស័យ​កីឡាជាតិ​បច្ចុប្បន្ន សម្រាប់ត្រៀមការប្រកួតកីឡាលើកទម្ងន់អន្ដរជាតិនានានា ពិសេស​ដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​យុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ក៏ដូចជាការចូលរួមរៀបចំការប្រកួតកីឡាជាតិ លើក​ទី៤ នាឆ្នាំ២០២៤ ខាងមុខផងដែរ ។លោក សំ សុខយី អគ្គលេខាធិការ បានបញ្ជាក់ថា វគ្គនេះ មានសិក្ខាកាមចូលរួម ២០នាក់ មកពី ៤​រាជ​ធានី-ខេត្ត ។ ជាលទ្ធផលក្រោយសិក្សា ៣ថ្ងៃ មានសិក្ខាកាមទទួលបាននិទ្ទេសល្អ ៣៥% ស្មើ​នឹង ៧នាក់, និទ្ទេសល្អបង្គួរ ៥៥% ស្មើនឹង ១១នាក់ និងសិក្ខាកាម​ទទួល​បាន​និទ្ទេស​មធ្យ​ម​ចំនួន​ ១០% ស្មើនឹង ២នាក់ ៕ អត្ថបទ លី ឈុនឡា

Ding Junhui តម្រូវឱ្យចាញ់ហ្វ្រេមដំបូង​ក្រោយស្លៀកខោខុសពណ៌​នៅការប្រកួតស្នូកឃ័រ English Open

2023/10/03 10:03:46 pm        275
កីឡាករស្នូកឃ័រចិន Ding Junhui ត្រូវបាន​កំណត់​ឱ្យ​ចាញ់​ហ្វ្រេមដំបូង​ក្នុង​ជំនួប​ដែល​យក​ឈ្នះ​មិត្ត​រួមជាតិ Ma Hailong នៅការប្រកួតពានរង្វាន់ English Open ដោយសារ​ស្លៀកខោ​ខុស​ពណ៌​។Ding Junhui បានស្លៀកខោសាច់ក្រណាត់ពណ៌ត្នោត ភ្លេចថាឯកសណ្ឋានផ្លូវការរបស់កម្មវិធី English Open គឺខ្មៅមួយឈត់។ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះបាន​ពឹង​ឱ្យ​មិត្ត​ភក្តិ​របស់​ខ្លួន​ទៅ​ទិញ​ខោ​ពណ៌​ខ្មៅនៅ​ហាងក្បែរ​កីឡដ្ឋាន​ តែទំរាំបានគឺយឺតពេលប្រកួតដែលបានកំណត់ ដែលធ្វើ​ឱ្យ​គណៈ​កម្មាការ​តម្រូវ​ឱ្យ​ចាញ់​ហ្វ្រេម​ដំបូង​។យ៉ាងណាក្តី ចាញ់ហ្វ្រេមដំបូងមិនមែនជាបញ្ហាឡើយ Ding Junhui បានយកឈ្នះ Ma Hailong នៅទីបញ្ចប់ ៤-៣ ហ្វ្រេម។ លទ្ធផលផ្សេងទៀតក្នុងជុំដំបូង English Open នេះមានដូចជា Mark Allen យកឈ្នះ Mostafa Dorgham ស្របពេលកីឡាករអូស្រ្តាលី Neil Robertson ចាញ់ Sanderson Lam។ ចំណែកឯជើងឯកពិភពលោក ៧ សម័យ Ronnie O’Sullivan បានបន្តទៅជុំទី ២ ក្រោយ​យក​ឈ្នះ ​Andrew Pagett ៤-០ ហ្វ្រេម ខណៈដែល John Higgins យកឈ្នះ Marco Fu ៤-៣ ហ្វ្រេម​៕ អត្ថបទ៖នាង សុភាវុធ

Carlos Alcaraz ឈ្នះ Casper Ruud ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ China Open

2023/10/03 09:23:34 pm        147
កីឡាករវាយកូនបាល់លេខ ២ ពិភពលោក Carlos Alcaraz បាន​ឈាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ នៃការប្រកួតកម្មវិធី China Open ក្រោយយកឈ្នះ Casper Ruud ២ សិត​ផ្ទួនៗ​។កីឡាករអេស្ប៉ាញរូបនេះចាប់ផ្តើមដោយតានតឹងនៅសិតដំបូងក្រោយ កីឡាករន័រវេសនាំមុខ ៣-០ មុនពេលវេយបកពីក្រោយវិញយកឈ្នះ ៦-៤ និងបន្តយកឈ្នះសិតទីពីរទៀត ៦-២។ជ័យជំនះនេះ Carlos Alcaraz នឹងបន្តដំណើរជួបជាមួយកីឡាករអ៊ីតាលី Jannik Sinner។ កីឡាករវ័យ ២២ ឆ្នាំ Jannik Sinner បានយកឈ្នះកីឡាករប៊ុលហ្ការី Grigor Dimitrov ដោយ​លទ្ធផល​តានតឹង ២ សិតទល់នឹង ១ ពិន្ទុ ៦-៤ ៣-៦ និង ៦-២ ថ្ងៃចន្ទម្សិលមិញដូចគ្នា។នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀត នឹងជាជំនួបរវាងកីឡាករលេខ ៣ ពិភពលោក Daniil Medvedev ជួបជាមួយកីឡាករអាល្លឺម៉ង់ Alexander Zverev។ប្រសិនបើ Carlos Alcaraz និង Daniil Medvedev ជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ គេនឹង​នឹក​ឃើញ​ការ​ប្រកួត​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ US Open នៅពេលកីឡាករវ័យ ២៧ ឆ្នាំរុស្ស៊ី Medvedev បញ្ចប់​ដំណើរឈ្នះជាប់គ្នារបស់ Carlos Alcaraz នៅពេលនោះ៕ អត្ថបទ៖នាង សុភាវុធ

កម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមជួបប៉ាគីស្ថាន ក្នុងវគ្គជម្រុះ World Cup ជុំទី១

2023/10/03 09:04:50 pm        799
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីត្រៀម​ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទាត់​ពិភពលោក FIFA World Cup 2026 វគ្គជម្រុះជុំទី១ ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន​ នាសប្ដាហ៍ក្រោយ ។ការប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូងនេះ ធ្វើឡើងនៅទីលានកម្ដៅសាច់ដុំ នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះបឋម ដែលមានកីឡាករ ២៧​នាក់ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ។សម្រាប់កីឡាករដែលត្រូវបានលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កោះ​ហៅ​ប្រមូ​លផ្ដុំ​ហ្វឹកហាត់លើកនេះ រួមមានសមាជិកក្រុមព្រះខ័នរាជស្វាយរៀង ៣នាក់ មានកីឡាករ សឿយ វិសាល, ថេឡរ ឌឿន នីកូឡាស និងអ្នកចាំទី វីរៈ ដារ៉ា និងភ្នំពេញក្រោន ៤នាក់ មាន​កីឡាករ​ អ៊ន ចាន់ប៉ូលីន, យ៉ើ ម៉ូស្លីម, ជួន ចាន់ចាវ និង លឹម ពិសុទ្ធ ។សមាជិកក្លិបបឹងកេត ៥នាក់ មានកីឡាករ ចាន់ វឌ្ឍនាកា, កាន់ ពិសាល, វ៉ាន់ តៃឡាម៉ី, ចន្ថា ចន្ទាកា និង តាំង ប៊ុនឆៃ ។ ណាហ្គាវើលដ៍ ៣នាក់ មានកីឡាករ គួច សុកុម្ភៈ, សុះ ស៊ូហាណា និង ឈង់ ប៊ុនណាត ។ វិសាខា ៩នាក់ មានកីឡាករ រ៉ឺង ប៊ុនហៀង, កែវ សុខសិលា, ស៊ិន សុផាណាត់, អ៊ុក សុវណ្ណ, ហ៊ុល គឹមហ៊ុយ, ទេស សម្បត្តិ, សារ ទី, ស រតនា និង ស៊ិន សុវណ្ណមករា និងសមាជិកក្រុមព្រៃវែងម្នាក់ គឺកីឡាករ គង់ លីហ៊ួរ ។ រីឯម្នាក់ទៀត គឺកីឡាករ សៀង ចន្ធា ដែលកំពុងប្រកបអាជីពនៅលីគទី២ កាតា ។គួរដឹងថា ក្រុមគោព្រៃកម្ពុជា មានពេលប្រមូលផ្ដុំហ្វឹកហាត់ ១០ថ្ងៃ មុន​បើក​ទ្វារ​ផ្ទះ​ទទួល​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន ក្នុងជើងទី១ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 ជុំទី១ នា​ល្ងាច​ថ្ងៃ​ទី១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) មុនការ​ប្រកួត​កាត់​សេចក្ដី​ជើង​ទី២ នៅទឹកដីប្រទេសប៉ាគីស្ថានវិញ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ៕ អត្ថបទ លី ឈុនឡា

FIA យល់ព្រមសំណើរបស់អតីតជើងឯក IndyCar, Michael Andretti បង្កើតក្រុមប្រណាំង F1 ជាមយយរថយន្ត Cadillac

2023/10/03 08:28:08 pm        186
អតីតជើងឯកប្រណាំងរថយន្ត IndyCar និងជាអតីតកីឡាករប្រណាំងរថយន្ត F1 ផងដែរលោក Michael Andretti ធ្លាប់បានប្រកាសគំរោងបង្កើតក្រុមប្រណាំង F1 ដោយខ្លួនឯងមួយនៅឆ្នាំ ២០២៤។ មកទល់ពេលនេះ សំណើរបស់លោក Andretti ត្រូវបាន FIA យល់ព្រមហើយ ដោយក្រុម F1 ថ្មីនឹងប្រើប្រាស់រថយន្តអាមេរិក Cadillac។ក្រុម F1 របស់លោក Andretti ជាសំណើដែលត្រូវបានអនុញ្ញាតដោយ FIA តែមួយ​គត់​ក្នុង​ចំណោម​សំណើថ្មីចំនួន ៤ ពីក្រុមហ៊ុនផ្សេងទៀត។ បុរសវ័យ ៥៩ ឆ្នាំដែលជាកូនប្រុសរបស់អតីតជើងឯក F1 ពិភពលោកឆ្នាំ ១៩៧៨ លោក Mario នឹង​ចាប់ផ្តើមជំហ៊ានបន្តទៀតក្នុងបោះជើងចូល F1 ហើយនឹងមានការតាមដាន និងវាយ​តម្លៃ​បន្ថែម​ទៀត​ពី F1។ លោក Andretti ធ្លាប់បានបង្ហើបកាលពីឆ្នាំ ២០២២ ថា ក្រុមប្រណាំងថ្មីនឹងអាចមានឈ្មោះថា Andretti Global F1 Team តែឈ្មោះដែលត្រូវ FIA យល់ព្រមនៅពេលនេះគឺ Andretti Formula Racing។នេះមិនមែនជាលើកដំបូងទេដែលលោក Michael Andretti មានមហិច្ចតាបង្កើតក្រុមប្រណាំង F1 ដោយខ្លួនឯង បែបនេះ ពោល​គឺ​កាល​ពី​ឆ្នាំមុន​លោក​មាន​បំណង​ទិញ​ភាគ​ហ៊ុន​កាន់​កាប់​ក្រុម​ប្រណាំង​ F1 Sauber តែមិនបានសំរេច។ លោក Andretti ធ្លាប់ជាកីឡាករប្រណាំង F1 នៅឆ្នាំ ១៩៩៣ ដោយបានចូលប្រណាំងសរុប ១៣ លើក​តែមិនជោគជ័យឡើយជាមួយក្រុមប្រណាំង McLaren។ចំណាត់ថ្នាក់ល្អបំផុតគឺលេខ ៣ នៅប្រទេសអ៊ីតាលីក្នុងឆ្នាំ ១៩៩៣ នោះ ហើយ​ក៏​បាន​ចាក​ចេញ​ពី​ក្រុម​ McLaren វិញនៅពេលសល់ ៣ ទីលានទៀតចប់រដូវកាល៕ អត្ថបទ៖នាង សុភាវុធ

សំបុត្រទស្សនាការប្រកួត AFC Cup រវាងភ្នំពេញក្រោន និងក្លិប Shan United ដាក់លក់ហើយ

2023/10/03 05:36:40 pm        1626
សំបុត្រសម្រាប់ចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្លិបទ្វីបអាស៊ីកម្រិតទីពីរ (AFC Cup) រវាងក្លិបជើងឯកកម្ពុជា ភ្នំពេញក្រោន និង ជើងឯកសហភាពមីយ៉ាន់ម៉ា Shan United ដាក់​លក់​ចាប់ពីព្រឹកថ្ងៃទី០៣ ខែតុលានេះហើយ។យោងតាមផេកផ្លូវការរបស់ក្លិបភ្នំពេញក្រោនបានបញ្ជាក់ថា សំបុត្រចូលរួមទស្សនាការប្រកួត AFC Cup ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ បានដាក់លក់ចាប់ពីម៉ោង៩និង០០ព្រឹក ថ្ងៃទី០៣ ខែ​តុលានេះ​ហើយ នៅកីឡដ្ឋានស្មាត អ អេស អិន។លោក លី ហៀង អគ្គលេខាធិការ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រាប់ឱ្យដឹងថាសំបុត្រមានតម្លៃ ២០ ០០០រៀល ហើយដោយអនុវត្តតាមសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) អនុញ្ញាត​ឱ្យ​លក់​តែ​កន្លែង​អង្គុយ​ដែល​មានដំបូល (កៅអីផ្អែក) តែប៉ុណ្ណោះ។ មុនការប្រកួតមកដល់នេះ លោក​អគ្គ​លេខាធិការ បានសំណូមពរឱ្យមានការចូលរួមគាំទ្រក្លិបរបស់កម្ពុជាឱ្យបានច្រើនកុះករ។ សូមជម្រាបជូនថាការប្រកួតរវាងភ្នំពេញក្រោន និង Shan United ធ្វើឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ​២០២៣ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) វេលាម៉ោង ៧និង០០នាទីយប់ ហើយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាមទូរទស្សន៍ BTV News។ ភ្នំពេញក្រោនបើកការប្រកួត AFC Cup ក្នុងពូល F ដោយយកឈ្នះក្លិប HD Cebu ជើង​ឯក​រង​លីគ​កំពូល​ហ្វីលីពីន ៣ទល់នឹង០៕ 

សិង្ហបុរីឈ្នះមេដាយមាសកីឡាអត្តពលកម្ម Asian Games លើកដំបូងតាំងពីឆ្នាំ ១៩៧៤

2023/10/03 05:08:39 pm        204
កីឡាការិនី Shanti Pereira បានក្លាយជាអត្តពលិកសិង្ហបុរី​ដំបូង​ដែល​ដណ្តើម​បាន​មេដាយ​មាស​នៅ​ក្នុង​ប្រភេទកីឡាអត្តពលកម្ម នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីតាំងពីឆ្នាំ ១៩៧៤ បន្ទាប់​ពី​ដណ្តើម​​បាន​មេដាយមាសវិញ្ញាសារត់ ២០០ ម៉ែត្រ។Shanti Pereira បានមកដល់ទីព្រ័ត្រមុនគេនៅវគ្គផ្តាច់ព្រ័ត្រដោយប្រើថេរវេលា ២៣ វិនាទី ០៣ នៅ​កីឡដ្ឋាន Hangzhou Sports Centre ខ​ណៈដែលកីឡាការិនីចិន Li Yuting ទទួល​បាន​មេដាយ​ប្រាក់​ក្រោយប្រើថេរវេលា ២៣ វិនាទី ២៨ និងមេដាយសំរិទ្ធបានទៅ កីឡាការិនីបារ៉ែន Edidong Ofonime Odiong ដែលប្រើថេរវេលា ២៣ វិនាទី ៤៨។ សូមបញ្ជាក់ថា នេះជាមេដាយមាសកីឡាអាស៊ីដំបូងសម្រាប់សិង្ហបុរីលើប្រភេទកីឡាអត្តពលកម្ម រាប់​តាំង​ពីឆ្នាំ ១៩៧៤ ដែលឈ្នះចុងក្រោយដោយកីឡាការិនី Chee Swee Lee វិញ្ញាសារត់ ៤០០ ម៉ែត្រនារី៕ អត្ថបទ៖នាង សុភាវុធ

Rangers បញ្ចប់តំណែងអ្នកចាត់ការ Michael Beale ក្រោយចាញ់ ៣ ប្រកួតរដូវកាលនេះ

2023/10/02 10:46:33 pm        359
ក្លិបបាល់ទាត់ស្កុតឡេន Glasgow Rangers បានសំរេចបញ្ចប់តំណែងអ្នកចាត់ការ Michael Beale ចេញពីតំណែងហើយក្រោយរងបរាជ័យ ៣ ប្រកួតក្នុងចំណោម ៧ ប្រកួតក្នុងលីគរដូវកាលនេះ។បរាជ័យក្នុងទឹកដីរបស់ខ្លួនចុងសប្តាហ៍កន្លងទៅ ក្រោមថ្វីជើង Aberdeen បានធ្វើឱ្យ Rangers នៅពេលនេះដេញពីក្រោយគូប្រជែង Celtic ដល់ទៅ ៧ នៅក្របខណ្ឌ Scottish Premiership។មុនជួប Aberdeen នេះដែរ Rangers ក៏បានរងបរាជ័យធ្ងន់កផងដែរក្រោមថ្វីជើង PSV នៅ UEFA Champions League។អតីតខ្សែបម្រើក្លិបលោក Steven Davis ឡើងមកកាន់តំណែង​បណ្តោះអា​សន្ន​សិន​ទំ​រាំ​ក្លិប​រក​បាន​អ្នក​ចាត់ការថ្មី។រំលឹកថាលោក Michael Beale បានចាកចេញពី QPR កាលពីខែវិច្ឆិកាឆ្នាំ​មុន​ជំនួស​តំណែង​អ្នក​ចាត់​ការ​សញ្ជាតិហូឡង់ Giovanni van Bronckhorst និងចាប់ផ្តើមអាជីព​រប​ស់​ខ្លួន​ដោយ​រក​​បាន​ជ័យ​ជំនះ​ ១៣ ក្នុងចំណោម ១៤ ប្រកួតដំបូងរដូវកាលមុន៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈប្រតិភូជាន់ខ្ពស់ CDC ចុះពិនិត្យខ្សែច្រវាក់ផលិតកម្មរោងចក្រផលិតស៊ីម៉ងត៍នៅខេត្តកំពត
07/29/2026 03:07 PM
អ៊ីស្រាអែលអះអាងថា យន្តហោះទម្លាក់គ្រាប់បែកអាមេរិកប្រើមូលដ្ឋានរបស់ខ្លួនក្នុងការវាយប្រហារលើ អ៊ីរ៉ង់
07/29/2026 03:07 PM
សហភាពអឺរ៉ុបថ្កោលទោសសកម្មភាពឈ្លានពានរបស់អ៊ីរ៉ង់ប្រឆាំងនឹងអ្នកការទូតបារាំង
07/29/2026 03:07 PM
UN ព្រមានអំពីការយកបញ្ហាជនភៀសខ្លួន និងអ្នកសុំសិទ្ធិជ្រកកោនមកធ្វើជារឿងនយោបាយកាន់តែខ្លាំងឡើង
07/29/2026 03:07 PM
អ៊ីរ៉ង់ អូម៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត អំពាវនាវឲ្យបង្កើនកិច្ចប្រឹងប្រែងការទូត ដើម្បីធានាសន្តិសុខច្រកសមុទ្រ ហ័រមូស
07/29/2026 03:07 PM
អ៊ីរ៉ាក់នាំចេញប្រេងឆៅជាង ៣២ លានបារ៉ែល ក្នុងខែឧសភា និងមិថុនា ខណៈវិបត្តិក្នុងតំបន់កំពុងបន្ត
07/29/2026 03:07 PM
ក្រុមហាម៉ាសថ្កោលទោសបទបញ្ជារបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលឲ្យបំផ្លាញជំរំជនភៀសខ្លួននៅ តំបន់វេសបែង
07/29/2026 03:07 PM
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងអ្នកនយោបាយ៖ អ្នករាយការណ៍ពិសេស UN នឹងដាក់ករណីថៃឈ្លានពានកម្ពុជា​ចូលក្នុងរបាយការណ៍របស់ខ្លួន
07/29/2026 03:07 PM
អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី កោតសរសើរកម្ពុជាប្រតិបត្តិការបង្រ្កាបនិងបោសសម្អាត Online Scams
07/29/2026 03:07 PM
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
07/29/2026 03:07 PM