ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

កីឡាកាយសម្ព័ន្ធបន្ដពង្រឹងគ្រូបង្វឹកតាមក្លិប ដើម្បីធានាបាននូវនិរន្ដរភាព​នៃការអភិវឌ្ឍ

2023/09/26 10:36:21 pm        571
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកអាអេរ៉ូប៊ិកកម្រិត១ និងបោះជំរំ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង ដើម្បីពង្រឹងជំនាញគ្រូបង្វឹកតាមក្លិប និងធានាបាននូវនិរន្ដរភាពនៃការអភិវឌ្ឍ តាមរយៈការរួមចំណែកបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីបន្ដវេន ។លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល ទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡានេះ មានសិក្ខាកាមចូលរួម ២២នាក់ ក្នុងនោះមានស្ដ្រី ៤នាក់ មកពី ៤រាជធានី-ខេត្ត រួមមានរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តក្រចេះ និងម្ចាស់ផ្ទះខេត្តកំពង់ឆ្នាំង ។ លោកថា វគ្គនេះ ពិតជាមានសារៈសំខាន់ ដើម្បីបញ្ជ្រាបចំណេះដឹង បង្កើននូវសមត្ថភាពបច្ចេកទេសជូនដល់លោកគ្រូ-អ្នកគ្រូ តាមបណ្ដាក្លិបកីឡាកាយសម្ព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនីវ័យក្មេង ដែលបានចូលរួមបោះជំរំ។មន្ដ្រីជំនាញដដែលបន្ដថា ដោយសារគ្រូបង្វឹកតាមក្លិប នៃខេត្តមួយចំនួន នៅមានកម្រិត ដូច្នេះទើបសហព័ន្ធរៀបចំវគ្គនេះ ដោយអញ្ជើញគ្រូឧទ្ទេសកម្រិតអន្ដរជាតិពីរាជធានីភ្នំពេញ ដើម្បីចែករំលែកចំណេះដឹង និងពន្យល់ពីគន្លឹះសំខាន់ៗ ដើម្បីអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីកីឡាកាយសម្ព័ន្ធឲ្យកាន់តែប្រសើរឡើង ស្របតាមនិយាមអន្ដរជាតិ ពិសេសដើម្បីចូលរួមផលិតធនធានកីឡាករ-កីឡាការិនីវ័យក្មេង ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ នៅកម្ពុជាផងដែរ ៕ អត្ថបទ លី ឈុនឡា

កីឡាករកូនកាត់ខ្មែរ-បារាំង Antoine បំបែកកំណត់ត្រាជាតិ ក្នុងព្រឹត្តិការណ៍ Asian Games

2023/09/26 10:21:32 pm        1039
កីឡាករហែលទឹកកូនកាត់ខ្មែរ-បារាំង កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ (Antoine) បាន​បំបែក​កំណត់​ត្រាជាតិ(National Record) លើវិញ្ញាសាហែលរបៀបផ្ងារ ៥០ម៉ែត្របុរស បន្ទាប់​ពី​ប្រើ​ថិរវេលាត្រឹម ២៦.៧៧វិនាទី នៅក្នុងការប្រកួតកីឡាអាស៊ី(Asian Games) លើកទី១៩ នៅ​ទីក្រុង Hangzhou ប្រទេសចិន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។យោងតាមគ្រូបង្វឹកលោក ហែមថុន ពន្លឺ បាន​បញ្ជាក់​ថា ​Antoine​ មិ​ន​បាន​ឡើង​វគ្គ​បន្ដ​ក្នុង​ព្រឹត្តិការណ៍​ប្រជុំ​ដោយកីឡាករជើងខ្លាំងនេះទេ ប៉ុន្ដែថិរវេលា ដែលរូប​គេ​ធ្វើ​បាន​លើ​វិញ្ញាសា​ហែល​ផ្ងារ ​៥០ម៉ែត្រ គឺប្រកៀកប្រកិតជាមួយបណ្ដាកីឡាករអាស៊ាន ហើយបើធៀបនឹងលទ្ធផលស៊ីហ្គេម ឆ្នាំ២០២៣ កីឡាករជម្រើសជាតិកម្ពុជារូបនេះ ឈរលំដាប់លេខរៀងទី៦ ។គ្រូបង្វឹកដដែលរំលឹកថា កាលពីស៊ីហ្គេម លើកទី៣២ ក្នុងវិញ្ញាសាដូចគ្នា កីឡាករកូនកាត់ខ្មែរ-បារាំង​រូបនេះ ប្រើថិរវេលា ២៦.៩៦វិនាទី តែពេលនេះ គេប្រើថិរវេលាត្រឹម ២៦.៧៧វិនាទីប៉ុណ្ណោះ ដែលនាំឲ្យគេបានបំបែកកំណត់ត្រាចាស់របស់ខ្លួន ពិសេស Antoine បានបំបែកកំណត់ត្រាជាតិ ដោយបានក្លាយជាកីឡាករកម្ពុជាដំបូង ដែលប្រើថិរវេលាតិចជាងគេទៀតផង ។ដំណាលគ្នានឹងការបំបែកកំណត់ត្រាជាតិលើវិញ្ញាហែលផ្ងារ ៥០ម៉ែត្រ កីឡាករ កូសុងដឹ ឡា​ប៉ារង់​អង់ត្វ័ន​ម៉ាកាំងក្ដូឌ ដដែល ក៏ធ្វើបានល្អលើវិញ្ញាសាហែល ៥០ម៉ែត្រសេរីផងដែរ ដោយប្រើថិរវេលា ២៤.៥៣វិនាទី ឈរលេខរៀងទី២ ក្នុងស៊េរី តែសោកស្ដាយគេមិនបានឈានទៅវគ្គបន្ដ ដោយសារ​ចាញ់​ប្រៀបគូប្រជែងនៅស៊េរីផ្សេងៗ ។គួរដឹងថា កីឡាហែលទឹក បានបញ្ជូនកីឡាករ-កីឡាការិនី ៤រូបចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩​ នៅចិន តែមកទល់ពេលនេះ ពុំទាន់មានកីឡាករ ឬកីឡាការិនី​ណា​ឡើង​វគ្គ​បន្ដ​នោះ​ទេ ​ហើយកីឡាករ ២រូប មានកីឡាករខ្មែរ-បារាំង  Antoine និងកីឡាករខ្មែរ-អាមេរិក មនត្រស ផាន​សុវណ្ណអារុន បានបញ្ចប់ភារកិច្ចរបស់ខ្លួន នៅសល់តែកីឡាការិនី សុខ វរល័ក្ខណ៍ និង​កីឡាកា​រិនី ឃឺន ច័ន្ទចរិយា ដែលត្រូវបន្ដប្រកួត ២វិញ្ញាសាចុងក្រោយ នាថ្ងៃទី២៧ ខែកញ្ញាស្អែក៕ អត្ថបទ លី ឈុនឡា

កីឡាការិនីអាមេរិក Megan Rapinoe ចូលលេងប្រកួតចុងក្រោយមុនចូលនិវត្តន៍​ពីក្រុមជម្រើសជាតិ

2023/09/26 10:05:54 pm        526
កីឡាការិនីបាល់ទាត់ឆ្នើមអាមេរិក Megan Rapinoe បាន​ឈាន​មក​ដល់​ពេល​វេលា​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិហើយ ក្រោយចូលលេង​ការ​ប្រកួត​ចុង​ក្រោយ​ឱ្យ​ក្រុម​នារី​អាមេរិក​យក​ឈ្នះ​អាហ្វ្រិក​ខាង​ត្បូង ២-០ នៅទីក្រុង Chicago។ មុន World Cup 2023 កីឡាការិនីវ័យ ៣៨ ឆ្នាំរូប​នេះ​ធ្លាប់​បាន​ប្រាប់​ពី​គំរោង​ចូលនិ​វត្តន៍​របស់​ខ្លួន​ក្រោយ​ចប់​រដូវកាលនៃក្របខណ្ឌលីគបាល់ទាត់នារីអាមេរិក។ ម្ចាស់ជយលាភី World Cup ២ សម័យជាមួយក្រុមអាមេរិក Megan Rapinoe នឹង​ចូល​និវត្តន៍​ជា​មួយ​ក្លិប​បាល់ទាត់ OL Reign នៅក្របខណ្ឌ NWSL អាមេរិកដែលនឹងបញ្ចប់រដូវកាលនៅថ្ងៃទី ១១ ខែវិច្ឆិកាចុងឆ្នាំនេះ។កាលពីឆ្នាំ ២០១៩ Megan Rapinoe ត្រូវបានបោះឆ្នោតជាកីឡាការិនីឆ្នើមបំផុតប្រចាំឆ្នាំរបស់ FIF​A ឈ្នះស្បែកជើងមាស និងបាល់មាស មុនឈានដល់ Ballon d’Or។គិតមកដល់ពេលនេះ Megan Rapinoe បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអាមេរិកសរុប ២០៣ លើក​រកបាន ៦៣ គ្រាប់ តាំងពីចូលប្រកួតដំបូងនៅឆ្នាំ ២០០៦ ក្នុង​ជំនួប​មិត្ត​ភាព​ទល់​នឹង​អៀក​ឡង់ និងបានជួយក្រុមអាមេរិកឈ្នះជើងឯកពិភពលោក ២ សម័យនៅឆ្នាំ ២០១៥ និង ២០១៩។Megan Rapinoe ថែមទាំងឈ្នះមេដាយមាសអូឡាំពិក ២០១២ នៅទីក្រុងឡុងដ៍ផងដែរ។ ជាមួយក្លិបអាជីព Rapinoe ចាប់ផ្តើមអាជីពនៅឆ្នាំ ២០០២ ជាមួយក្រុមបាល់ទាត់នារី Elk Grove Pride នៅក្របខណ្ឌ Women’s Premier Soccer League មុន​ពេល​ចំណាយ​ពេល​នៅ​ទឹក​ដី​អូស្រ្តាលី និង បារាំង ហើយត្រលប់មកអាមេរិកវិញជាមួយក្លិប Seattle Reign រឺឈ្មោះ OL Reign នាពេលបច្ចុប្បន្ន ឈ្នះជើងឯកលីគ ៣ លើក និងខាប់មួយលើក៕ អត្ថបទ៖នាង សុភាវុធ

ប្រធានក្លិបនៅលីគទី ២ កូឡុំប៊ី Tigres FC ត្រូវបាញ់សម្លាប់ក្រោយចាញ់ការប្រកួត

2023/09/26 09:49:11 pm        2689
លោក Edgar Paez ដែលជាប្រធានក្លិបបាល់ទាត់ Tigres FC លេងនៅក្របខណ្ឌទី ២ កូឡុំប៊ី​ត្រូវ​បាន​បាញ់សម្លាប់ បន្ទាប់ពីបរាជ័យរបស់ក្រុមកាលពីថ្ងៃសៅរ៍ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្លិប​។បុរសវ័យ ៦៣ ឆ្នាំរូបនេះ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ផ្ទាល់​ខ្លួន​ជា​មួយ​កូន​ស្រី​របស់​ខ្លួន​ត្រលប់​មក​ផ្ទះ​វិញ​ បន្ទាប់ពីបញ្ចប់ការប្រកួតដែល Tigres FC ចាញ់ក្រុមភ្ញៀវ Atletico FC ២-៣ តែ​ក៏​ត្រូវ​ជន​ដៃ​ដល់​ជិះ​ម៉ូតូ​តាម និងបាញ់សម្លាប់នៅក្បែរកីឡដ្ឋាន។ សំណាងល្អដែរ ដែលកូនស្រីរបស់លោក Edgar Paez មិនមានគ្រោះថ្នាក់ ខណៈ​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុងធ្វើការស៊ើបអង្កេត ដើម្បីតាមចាប់ជនដៃដល់។ ប្រធានសហព័ន្ធបាល់កីឡាបាល់ទាត់កូឡុំប៊ីលោក Fernando Jaramillo បាន​សំដែង​ការ​សោក​ស្តាយ និងរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងបានប្រកាសពីការកាន់ទុក្ខ ដោយ​ស្ងៀម​ស្ងាត់​រំលឹក​វិញ្ញាណក្ខន្ធ​លោក Paez មុនគ្រប់ការប្រកួត​បាល់ទាត់​ទាំង​អស់​នៅ​កូឡុំប៊ី​មួយ​នាទី​ពីរ​សប្តាហ៍​ជាប់​គ្នា។ សូមបញ្ជាក់ថា Tigres FC កំពុងឈរលេខ ១៥ ក្នុងចំណោម ១៦ ក្រុមនៅលីគទី ២ កូឡុំប៊ី ខណៈ​ការសង្ស័យពាក់ព័ន្ធនឹងការសម្លាប់លោក Paez នេះគឺអាចពាក់ព័ន្ធគំនុំ រឺការភ្នាល់៕ អត្ថបទ៖នាង សុភាវុធ

ប្រធានស្ដីទីប្រដាល់គុនខ្មែរ ព្រមានមិនចេញវិញ្ញាបនបត្រ​ជូនសិក្ខាកាមរៀន​មិនទៀងទាត់

2023/09/26 09:28:32 pm        724
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា បានរៀប​ចំវគ្គបណ្ដុះបណ្ដាល​មន្ដ្រី​បច្ចេកទេ​ស​គ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ គ្រាដែលឯកឧត្តម វ៉ា ស៊ិនភីរម្យ ប្រធា​ន​ស្តីទី​សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ បានព្រមានមិនឲ្យគណៈគ្រប់គ្រងវគ្គ ចេញវិញ្ញាបន​បត្រ​ជូន​សិក្ខា​កាម​ណា ដែលមករៀនមិនទៀងទាត់ ឬឈប់ដោយគ្មានមូលហេតុត្រឹមត្រូវនោះទេ ។ប្រធានសហព័ន្ធស្ដីទីសដែល បានចាត់ទុកវគ្គនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់​ធនធាន​មន្ដ្រី​បច្ចេក​ទេសបន្ដវេន ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពង្រឹងគុណភាព សមត្ថភាព​មន្ត្រី​បច្ចេក​ទេសគ្រប់គ្រងការប្រកួត ឲ្យស្របតាមនិយាមបច្ចេកទេសត្រឹមត្រូវតាមបទដ្ឋានជាតិ និង​អន្តរជាតិ និងស្របតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ដើម្បី​ជំរុ​ញ​ការ​អភិវឌ្ឍ​កីឡា​ប្រដាល់​គុន​ខ្មែរ​កាន់តែរីកចម្រើន ។តាមរយៈនេះ ឯកឧត្តម វ៉ា ស៊ិនភីរម្យ បានសំណូមពរដល់សិក្ខាកាមទាំងអស់ ត្រូវ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​សិក្សារៀនសូត្រជាមួយគ្រូឧទ្ទេសជំនាញ ពិសេសហាមអវត្តមានជាដាច់ខាត កំឡុង​ការ​សិក្សា​រយៈពេល ៥ថ្ងៃ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការបង្រៀន និងទទួលចំណេះដឹង ។ ចំពោះ​សិក្ខាកាមណា អវត្តមាន ឬមករៀនមិនទៀងទាត់ ឯកឧត្តម​លើក​ទឹក​ចិត្ត​ឲ្យ​គណៈ​គ្រប់​គ្រង​វគ្គ មិនរៀបចំវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនឡើយ ។លោក ទុយ ប៊ុនហឿន អគ្គលេខាធិការរងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡានេះ គឺមានរយៈពេល ៥​ថ្ងៃ​ ចាប់ពីថ្ងៃទី២៥-២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមសរុប ៣៥នាក់ ក្នុង​នោះ​ក៏មានសិក្ខាកាមជាស្ដ្រីចូលរួមផងដែរ៕ អត្ថបទ លី ឈុនឡា

ជប៉ុនបិទបញ្ចប់ការប្រកួតក្នុងពូល D ឈ្នះប៉ាឡេស្ទីន ១-០ ឡើងវគ្គបន្ត

2023/09/26 09:17:56 pm        788
ការប្រកួតវិញ្ញាសាបាល់ទាត់នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី ១៩ នៅ​ទីក្រុង​ហាន់ចូវ ប្រទេសចិន បានបិទបញ្ចប់វគ្គវិលជុំក្នុងពូលហើយ និងរកបានក្រុមឡើងវគ្គ ១៦ ក្រុម​ចុងក្រោយ។ទស្សនាការប្រកួតនៅក្នុងពូល D ជប៉ុនបានបន្តជ័យជំនះរបស់ខ្លួនក្នុងពូលដែលមានតែ ៣ ក្រុម​ដោយ​យក​ឈ្នះ ប៉ាឡេស្ទីន ១-០ ដែលជាជ័យជំនះពីរប្រកួតផ្ទួនៗ។ មួយគ្រាប់ជ័យជំនះរបស់ជប៉ុនធ្វើបានដោយ Teppei Yachida នៅនាទីទី ២២ គ្រប់​គ្រាន់​សម្រាប់​ជប៉ុន ដើម្បីទទួលបាន ៣ ពិន្ទុបន្ថែមមានសរុប ៦ ពិន្ទុពេញឡើងវគ្គ ១៦ ក្រុម​ចុង​ក្រោយ​។ សូមបញ្ជាក់ថាពូល D នេះបានឡើងវគ្គបន្តទាំងអស់ ពោលគឺប៉ាឡេស្ទីនមាន ១ ពិន្ទុជាក្រុមលេខ ២ ខណៈលេខ ៣ កាតាមាន ១ ពិន្ទុដែរបានឡើងវគ្គបន្តដោយសារស្ថិតក្នុងចំណោមក្រុមលេខ ៣ ល្អ​បំផុត។ វគ្គ ១៦ ក្រុមចុងក្រោយជប៉ុនឡើងជួបមីយ៉ាន់ម៉ា កាតាជួបម្ចាស់ផ្ទះចិន និង​ប៉ាឡេស្ទីន​ជួប​ហុងកុង​ ខណៈគូដែលត្រូវជួបគ្នានៅវគ្គបន្តផ្សេងទៀតរួមមាន អ៊ីរ៉ង់ជួបថៃ កូរ៉េជួបគីជីស្ថាន កូរ៉េ​ខាង​ជើង​ជួបបារ៉ែន ឥណ្ឌាជួបអារ៉ាប៊ីសាអ៊ូឌីត និង អ៊ូសប៊ែគីស្ថានជួបឥណ្ឌូនេស៊ី៕ អត្ថបទ៖នាង សុភាវុធ

ពានរង្វាន់ Svay Rieng Cup U18 រកឃើញបេក្ខភាពវគ្គ ១៦ក្រុមចុងក្រោយ

2023/09/26 08:36:20 pm        754
ការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ(Svay Rieng Cup U18) ឆ្នាំ​២០២៣​ បានបញ្ចប់វគ្គជម្រុះតាមពូល និងរកឃើញបេក្ខភាពវគ្គ ១៦ក្រុមចុងក្រោយហើយ បន្ទាប់​ពី​ឆ្លង​កាត់ការប្រកួតជាង ១ខែកន្លងមក ។ចំពោះលទ្ធផលការប្រកួតសន្សំពិន្ទុ សប្ដាហ៍ចុងក្រោយ កាលពីចុងសប្ដាហ៍កន្លងទៅ រួមមាន​ក្រុម​យុវជន​រមាសហែក បានយកឈ្នះក្រុមយុវជនចុងព្រែក ៦-១ ដើម្បីរក្សាកំណត់ត្រាឈ្នះ ៣ប្រកួត​ជាប់​គ្នា​ក្នុងពូល (ង) ។ រីឯក្រុម ស.ស.យ.ក ស្រុកស្វាយទាប បានយកឈ្នះក្រុមបាទី ៤-២ ដើម្បី​ទទួល​បានកៅអីវគ្គបន្ដ ។ចំណែកក្រុមដារ៉ូពិទូ Sport FC បានយកឈ្នះក្រុមយុវជនតាពៅ ៣-១ និងក្រុម Never Win ​បាន​​យក​ឈ្នះ​ក្រុម ស.ស.យ.ក ស្រុកចន្ទ្រា ២-០ ។ ជ័យជម្នះនេះ នាំឲ្យក្រុមទាំងពីរ ទទួល​បាន​កៅ​​អី​វគ្គ​បន្ដរៀងៗខ្លួន ។សម្រាប់បេក្ខភាពត្រូវបានរកឃើញឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ រួមមានពូល (ក) ក្រុម​យុវជន​សាមគ្គី ឈរលេខ១ និងក្រុមត្រកួនទែក ឈរលេខ២ ។ ពូល (ខ) ក្រុម​ព្រះខ័ន​រាជ​ស្វាយ​រៀង​ U18 ឈរលេខ១, ក្រុមពូប្រុស លីង គួយ ឈរលេខ២ និងក្រុម United SEZ ឈរលេខ៣ ។ ពូល (គ) ក្រុម Blue Dragon ឈរលេខ១, ក្រុម Red Bull ឈរលេខ២ និងក្រុម Never Win​ ឈរ​លេខ៣។ពូល (ឃ) ក្រុម M.S.T FC ឈរលេខ១ ក្រុមត្នោត FC ឈរលេខ២ និងក្រុមដារ៉ូពិទូ Sports FC ឈរលេខ៣ ។ ពូល (ង) ក្រុមយុវជនរមាសហែក ឈរលេខ១, ក្រុមយុវជនគគីសោម ឈរ​លេខ​២ និងក្រុមសាលាចំរើនសូនីតា ឈរលេខ៣ និងពូល (ច) ក្រុម ស.ស.យ.ក ស្រុក​កំពង់រោទិ៍ ​ឈរលេខ១ និងក្រុម ស.ស.យ.ក ស្រុកស្វាយទាប ឈរលេខ២ ។ វគ្គ ១៦ក្រុម​ចុង​ក្រោយ​ នៃ​ពានរង្វាន់ Svay Rieng Cup U18 គ្រោងនឹងធ្វើការប្រកួតនាពេលឆាប់ៗខាងមុខនេះ ៕ អត្ថបទ លី ឈុនឡា

ប្រកួតដែលផ្អាក Ajax និង Feyenoord នឹងប្រកួតបង្ហើយពីនាទី ៥៦ នៅថ្ងៃពុធស្អែក

2023/09/26 08:07:41 pm        649
ការប្រកួតដែលបានផ្អាករវាង Ajax និង Feyenoord នឹងត្រូវប្រកួតបង្ហើយពីនាទីទី ៥៦ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ហូឡង់ KNVB។KNVB បានបញ្ជាក់ទៀតថា​ ជំនួប​បង្ហើយ​នេះ​គឺ​ជាកា​រ​ប្រកួត​បិទ​ទ្វា​មិន​អនុញ្ញាត​ឱ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ឡើយ។ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលហូឡង់ ជំនួបធំរបស់ក្លិបយក្សទាំងពីរ Ajax Amsterdam ​ទទួលស្វាគមន៍ក្រុមភ្ញៀវ Feyenoord ត្រូវបានផ្អាកត្រឹមនាទីទី ៥៦ ក្រោយ​អ្នក​គាំទ្រ​ក្រុម​ម្ចាស់ផ្ទះចោលកាំជ្រួចផ្សែងមកលើទីលាន។ ក្រុមភ្ញៀវ Feyenoord បាននាំមុខដល់ទៅ ៣-០ ទៅហើយនៅកីឡដ្ឋាន Johan Cruyff Arena មុន​ពេលការប្រកួតត្រូវបានផ្អាកមិនអាចបន្តបាន ពោលគឺមុននេះក៏មានការផ្អាកពីរលើកដែរ។ក្រោយការប្រកួតត្រូវបានផ្អាក ក៏មិនស្ងប់ស្ងាត់ដែរ អ្នកគាំទ្របានព្យាយាមរត់ចូលទីលាន មុន​ពេល​អាជ្ញាធរ​មានសមត្ថកិច្ចប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បី​បំបែក​ក្រុម​អ្នកគាំទ្រ​បង្ក​ភាព​ចលាចល​នៅ​ខាង​ក្រៅ​កីឡដ្ឋាន។ សូមបញ្ជាក់ថា ការមិនពេញចិត្តរបស់អ្នកគាំទ្រ Ajax គឺបន្ទាប់ពីក្រមជើងឯកលីគកំពូលហូឡង់ ៣៦ ​សម័យមួយនេះ ឈ្នះតែ ១ ប្រកួតគត់ក្រោយលេងបាន ៤ ប្រកួត​រដូវ​កាល​ថ្មី​នេះ​ ខណៈ​កំពុង​ឈរ​លេខ ១៣ ពីលើតំបន់គ្រោះថ្នាក់តែ ២ ពិន្ទុប៉ុណ្ណោះ។ Ajax បញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ ៣ ខកខានមិនបានលេងនៅក្របខណ្ឌអឺរ៉ុប UEFA ​Champions League លើកដំបូងក្នុងរយៈពេល ១៣ រដូវកាលចុងក្រោយស្របពេល Feyenoord គឺជាជើងឯក៕ អត្ថបទ៖នាង សុភាវុធ

ក្តីសង្ឃឹមឡើងឈរតំណែងលេខ១ ពិភពលោករបស់ Luca Brecel ត្រូវបង្អាក់ក្រោយចាញ់ Ding Junhui

2023/09/26 07:17:29 pm        536
ក្តីសង្ឃឹមឡើងឈរតំណែងលេខ ១ ពិភពលោករបស់កីឡាករស្នូកឃ័រប៊ែលហ្ស៊ិកត្រូវបានបង្អាក់ ក្រោយបរាជ័យក្រោមស្នាដៃកីឡាករចិន Ding Junhui នៅការប្រកួតពានរង្វាន់ British Open។ជើងឯកពិភពលោក Luca Brecel ត្រូវការយ៉ាងហោចណាស់ឡើងដល់ជុំទី ៣ ដើម្បី​ឡើង​ឈរ​លេខ១ ពិភពលោកពីលើកំពូលកីឡាករស្នូកឃ័រអង់គ្លេសជើងឯកពិភពលោក ៧ សម័យ Ronnie O’Sullivan។តែកីឡាករវ័យ ២៨ ឆ្នាំប៊ែលហ្ស៊ិករូបនេះ ឆ្លងមិនផុតជុំទី ១ ឡើយដោយសារបរាជ័យ ៤-៣ ហ្វ្រេម​ក្រោមស្នាដៃកីឡាករចិន Ding Junhui ដែលជាអតីតលេខ ១ ពិភពលោកម្នាក់ដែរ។ Luca Brecel ត្រូវបាន Ding Junhui នាំមុខមុន ៣-០ ហ្វ្រេម តែអាច​តាម​ស្មើ​វិញ​បាន​មុន​ពេល​ដែល​ Ding យកឈ្នះនៅហ្វ្រេមកាត់សេចក្តី។ សូមបញ្ជាក់ថា ស្នូកឃ័រពានរង្វាន់ British Open នេះមិនមានវត្តមានរបស់ Ronnie O’Sullivan ចូល​រួម​ឡើយ ដោយសារបញ្ហាសុខភាព។ ថ្វីបើជោគជ័យច្រើននៅលើវិថីកីឡាករស្នូកឃ័រ Ronnie O’Sullivan ពុំសូវ​ជោគជ័យ​ឡើយ​នៅ​ពាន​រង្វាន់ British Open នេះ ដោយធ្លាប់ឈ្នះជើងឯកតែម្តងគត់តាំងពីឆ្នាំ ១៩៩៤ និង​ក្រោយ​មក​ធ្លាប់​ឡើង​ដល់វគ្គផ្តាច់ព្រ័ត្រពីរលើកនៅឆ្នាំ ១៩៩៥ ចាញ់ John Higgins និងឆ្នាំ ២០០៣ ចាញ់ Stephen Hendry។ British Open ខកខានរៀបចំការប្រកួតតាំងពីឆ្នាំ ២០០៤ មុនពេលមានកំនែទម្រង់ និង​ចាប់​ផ្តើម​រៀបចំ​ឡើង​វិញនៅឆ្នាំ ២០២១៕ អត្ថបទ៖នាង សុភាវុធ

ឈើតុំ-ពោធិ៍សាត់ ត្រូវការឈ្នះឧត្តរមានមានជ័យដាច់ខាត ដើម្បីឡើងវគ្គបន្ដពានសម្ដេចតេជោ

2023/09/26 06:55:43 pm        384
ជោគវាសនាក្រុមបាល់ទាត់ឈើតុំ-ខេត្តពោធិ៍សាត់ នឹងដឹងនៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះហើយ បន្ទាប់ពីជំនួបកាត់សេចក្ដីក្នុងពូលC ជាមួយក្រុម ខេត្តបន្ទាយមានជ័យ ដោយពួកគេត្រូវការឈ្នះដាច់ខាត ដើម្បីឡើងវគ្គបន្ដ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣/២៤ ។នេះគឺជាការប្រកួតបង្គ្រប់កិច្ចសប្ដាហ៍ទី១៧ ហើយក៏ជាជំនួបចុងក្រោយក្នុងពូលC ផងដែរ ។ បច្ចុប្បន្នខេត្តឧ្តរមានជ័យ ដែលរកបាន ៦ពិន្ទុ គឺអស់ឱកាសឡើងវគ្គ ១៦ក្រុមចុងក្រោយហើយ នៅឡើយក្រុមឈើតុំ-ខេត្តពោធិ៍សាត់ ដែលមាន ១២ពិន្ទុ ចាញ់ប្រៀបក្រុមឈរលេខ២ យុវជនខេត្តបាត់ដំបង មាន ១៤ពិន្ទុ តែក្រុមឈើតុំ នៅសល់ ១ប្រកួតក្នុងដៃ ។ដូច្នេះប្រកួត នារសៀលថ្ងៃពុធនេះ ពិតជាសំខាន់ ដើម្បីកំណត់ជោគវាសនាក្រុមឡើងវគ្គបន្ដជាមួយខេត្តបន្ទាយមានជ័យ ពោលគឺក្រុមឈើតុំ ត្រូវការឈ្នះខេត្តឧត្តរមានជ័យដាច់ខាត ទើបពួកគេអាចឡើងវគ្គបន្ដ ខណៈបើស្មើ ឬចាញ់ ឱកាសមាសនេះ នឹងធ្លាក់ទៅក្រុមយុវជនខេត្ដបាត់ដំបងតែម្ដង ។ ទន្ទឹមជាមួយគ្នាដែរ នៅរសៀលថ្ងៃទី២៧ ខែកញ្ញានេះ ក៏មានជំនួនបង្គ្រប់សប្ដាហ៍ទី១៨ ចំនួន ២គូទៀតផងដែរ រវាងខេត្តកណ្ដាល ជាមួយខេត្តស្វាយរៀង ដែលជាជំនួបបង្គ្រប់កិច្ចពូលB បន្ទាប់ពីក្រុមទាំងពីរអស់ឱកាសប្រជែងកៅអីវគ្គបន្ដ និងជំនួបរវាងក្រុមកំពូលតារាងពូលD ក្រុមបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ និងក្រុមឈរលេខរៀងទី៣ រតនគីរីដែលត្រូវការឈ្នះឡើងវគ្គបន្ត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកការទូតរុស្ស៊ី៖ លោក ហ្សេឡិនស្គី កំពុងប្រើវិបត្តិនៅអ៊ីរ៉ង់ ដើម្បីស្វែងរកថវិកាបន្ថែមពីសហភាពអឺរ៉ុប
07/29/2026 06:07 PM
អ្នកនាំពាក្យ MFA ៖ អ៊ុយក្រែននឹងត្រូវទទួលខុសត្រូវចំពោះការវាយប្រហារលើរថយន្តក្រុង នៅក្នុងប្រទេសរុស្ស៊ី
07/29/2026 05:07 PM
ការចាប់អារម្មណ៍ខ្លាំងដោយ​រដ្ឋមន្ត្រីការបរទេសអាមេរិក លើ​គុយបា គឺជាផ្នែកនៃ​ក្តីស្រមៃអាមេរិករបស់លោក​
07/29/2026 05:07 PM
FT៖ កម្លាំងមីស៊ីលរបស់អ៊ីរ៉ង់នៅតែមានប្រសិទ្ធភាព ទោះបីរងការវាយប្រហារពីអាមេរិករយៈពេល ៥ ខែក៏ដោយ
07/29/2026 05:07 PM
របាយការណ៍៖ កងទ័ពលីបង់រកឃើញឃ្លាំងអាវុធរបស់ក្រុមហេសបូឡា នៅតំបន់សាកល្បង
07/29/2026 05:07 PM
បារាំងជម្លៀសមនុស្ស ៤ពាន់​នាក់បន្ថែម ខណៈចំហេះ​ព្រៃនាំ​ឱ្យជាង​ ៣០ម៉ឺន​នាក់ភៀសខ្លួន​​ នៅ​ភាគនិរតីទ្វីបអឺរ៉ុប
07/29/2026 05:07 PM
សម្ពាធកើនឡើងលើអធិការបតី​អាល្លឺម៉ង់ លោក Merz ក្រោយ​មាន​ការរុះរើគណៈរដ្ឋមន្ត្រីដ៏ចម្រូងចម្រាស
07/29/2026 05:07 PM
ចិនថ្កោលទោសវិធានការ​របស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើស្ថាប័នស្រាវជ្រាវចិន
07/29/2026 05:07 PM
ទោះប្រឈមភាពមិនប្រាកដប្រជាសកល និងការឈ្លានពានពីថៃ កម្ពុជានៅតែទាក់ទាញ FDI កើន ១៨%
07/29/2026 05:07 PM
រដ្ឋបាលលោក Trump ហាម​ឃាត់​មនុស្ស​យន្ត​រូប​រាងដូចមនុស្សថ្មីរបស់ចិន ដើម្បីការពារ​ AI របស់អាមេរិក
07/29/2026 05:07 PM