ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

អង់គ្លេស រៀបចំការប្រកួតប្រណាំងកង់បុរាណដែលមានអាយុកាលជិត ១៥០ ឆ្នាំ

2023/09/26 06:30:36 pm        368
អ្នកចូលចិត្តជិះកង់មកពីទូទាំងចក្រភពអង់គ្លេស បាន​ប្រមូល​ផ្តុំគ្នា​ ដើម្បី​រំលឹក​ដល់​យុគ​សម័​យអតីត​កាល​ នៃកង់ បុរាណ Penny Farthing ក្នុងការប្រកួតកីឡាប្រណាំងកង់បុរាណ British Penny Farthing Championships នៅទីលានប្រណាំងកង់ Hillingdon ចក្រភពអង់គ្លេស។The Penny Farthing គឺជាកង់ដ៏ល្បីល្បាញមួយ ដែលត្រូវបានផលិតឡើងដំបូងកាលពីជិត ១៥០ ឆ្នាំមុន និងជាប្រភេទកង់ដែលពេញនិយមកាលពីអតីតកាល តាម​រយៈ​ការ​លក់​ចេញ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ ឈ្មោះកង់នេះ ត្រូវបានគេដាក់ដើម្បីគោរពដល់កាក់ប្រវត្តិសាស្ត្ររបស់ចក្រភពអង់គ្លេស Penny និង​ Farthing ដែលតំណាងឱ្យភាពផ្ទុយគ្នាស្រឡះរវាងកង់ខាងមុខដ៏ធំសម្បើម និង​កង់​ខាង​ក្រោយ​តូច​។ចាប់តាំងពីឆ្នាំ ១៩៨៦ ព្រឹត្តិការណ៍ Evendale នៅប្រទេស​អូស្ត្រាលី​បា​ន​រៀប​ចំ​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក ដោយចាប់ផ្តើម​ក្នុង​យុគ​សម័យថ្មី​សម្រាប់​អ្នក​ដែល​ចូល​ចិត្តកង់​ប្រភេទ​នេះ​ទូទាំង​ពិភព​លោក​។ទ្វីបអឺរ៉ុបបានធ្វើតាមការប្រណាំងជើងឯករបស់ខ្លួន ហើយ​ឥឡូវ​នេះ​ចក្រភ​ព​អង់គ្លេស​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួតជើងឯកអង់គ្លេសជាលើកទីពីរ ដោយបានបង្កើន​ចំនួន​អ្នក​ចូល​ប្រកួត​ពីរ​ដង​ធៀប​នឹង​ឆ្នាំមុន។សូមបញ្ជាក់ថា មានអ្នកជិះ ២០ នាក់ដែលបានចូលការប្រណាំងកាលពីថ្ងៃអាទិត្យ ខណៈឈ្នះ​ការ​ប្រណាំង​ផ្នែក​បុរសគឺ Charlie Burrell ខណៈដែលអ្នកជិះកង់ប៊ែលហ្ស៊ិក ម្ចាស់ជើងឯកពិភ​ពលោក​ Evi Dumon ជាអ្នកឈ្នះផ្នែកនារី៕ អត្ថបទ៖នាង​ សុភាវុធ

Asian Games៖ បាល់បោះកម្ពុជា បន្ដជួបកាហ្សាក់ស្ថាន ក្រោយបើកឆាកចាញ់ថៃ ២១-១០

2023/09/26 05:33:56 pm        562
ក្រុមបាល់បោះជម្រើសជាតិកម្ពុជា នឹងបន្ដជួបក្រុមជម្រើសជាតិកាហ្សាក់ស្ថាន លើវិញ្ញាសា ៣នាក់ ទល់ ៣នាក់ ក្នុងវគ្គជម្រុះពូលD នៃព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី១៩ នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Hangzhou ប្រទេសចិន ។នេះគឺជាការប្រកួតទី២ ក្នុងពូល បន្ទាប់ពីប្រកួតបើកឆាកក្រុមបាល់បោះកម្ពុជា ទទួល​លទ្ធផល​មិន​គាប់​ប្រសើរ ដោយចាញ់ក្រុមជម្រើសជាតិថៃ ២១-១០ ពិន្ទុ ។ យ៉ាងណាមិញកម្ពុជា នៅសល់ ៣​ប្រកួត​ទៀត ដែលត្រូវការជ័យជម្នះ ដើម្បីប្រជែងកៅអីវគ្គបន្ដ ដោយត្រូវ​ជួប​ក្រុម​កាហ្សាក់​ស្ថាន​ល្ងាច​នេះ មុនបន្ដជួបក្រុមគៀហ្ស៊ីគីស្ថាន និងកាតា ដែលស្ថិតក្នុងពូលជាមួយគ្នា ។ក្រៅពីកីឡាបាល់បោះ ថ្ងៃនេះដែរ កម្ពុជាក៏មានអត្តពលិក ២ប្រភេទកីឡាតៀត ត្រូវ​បន្ដ​ការ​ប្រកួត​របស់​ខ្លួន​ផងដែរ រួមមានកីឡាតេក្វាន់ដូ WT គឺមានកីឡាការិនី ម៉ម ជូលី និងកីឡាការិនី ឈឿង អាលីហ្សា ត្រូវប្រកួតវិញ្ញាសាទម្រង់ក្រោម ៥៣គីឡូក្រាម និងទម្រង់ក្រោម ៥៣គីឡូក្រាម និង​កីឡាករ​ទូកក្ដោង ៣រូប ត្រូវបន្ដការប្រកួតជម្រុះ រួមមានកីឡាករ កែវ ភានុន, កែវ ភារុណ និង​កីឡាករ ញ៉ូវ ចាន់ ៕ អត្ថបទ លី ឈុនឡា 

កីឡាការិនីហ្វីលីពីន Mazel Alegado ក្លាយជាអត្តពលិកវ័យក្មេង​បំផុតចូលរួម​ការប្រកួតកីឡាអាស៊ី

2023/09/26 05:21:50 pm        357
កីឡាការិនីវ័យទើបតែ ៩ ឆ្នាំហ្វីលីពីន Mazel Paris Alegado បានក្លាយ​ជា​អត្តពលិក​វ័យក្មេង​បំផុត​ដែល​ចូលរួម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី។​Mazel Alegado ថ្វីបើមិនបានស្ថិតក្នុងតារាងមេដាយ តែជាការបង្ហាញនូវសេចក្តីក្លាហាន ប្រកួត​ជា​មួយ​គូប្រកួតដែលមានវ័យច្រើនជាង និងយ៉ាងហោចណាស់ទទួលបានចំណាត់ថ្នាក់លេខ ៧ ក្នុង​ការប្រកួតវិញ្ញាសាកីឡា ជិះក្តារបន្ទះ (Skateboard)។ ប្រភេទកីឡាមួយនេះ មេដាយមាសបានទៅកីឡាការិនីជប៉ុន Hinano Kusaki ដោយ​រក​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ ៨៨.៨៧ ខណៈមេដាយប្រាក់ និងសំរិទ្ធសុទ្ធតែបានទៅម្ចាស់ចិន។ ចំណែកផ្នែកបុរសវិញ កីឡាករចិន Chen Ye ជាអ្នកឈ្នះ​មេដាយ​មាស​ដោយ​រក​បាន​ពិន្ទុ​ខ្ពស់​បំផុត​ ៨៤.៤១ ខណៈមេដាយប្រាក់និងសំរិទ្ធបានទៅកីឡាករជប៉ុនទាំងពីររូប៕ អត្ថបទ៖នាង សុភាវុធ

ក្រុមវាយកូនបាល់ពិភពលោកឈ្នះក្រុមអឺរ៉ុបលើកពាន Laver Cup ពីរឆ្នាំជាប់គ្នា

2023/09/25 10:20:27 pm        511
ក្រុមវាយកូនបាល់ពិភពលោក បានក្លាយជាជើងឯកការប្រកួតវាយកូនបាល់ពានរង្វាន់ Laver Cup ពីរឆ្នាំជាប់ៗគ្នា ក្រោយយកឈ្នះក្រុមអឺរ៉ុបនៅទីក្រុង Vancouver ប្រទេសកាណាដា។ កីឡាករអាមេរិក Ben Shelton និង Frances Tiafoe បានយកឈ្នះ ក្នុង​វិញ្ញាសា​វាយគូ​លើ​ក្រុម​អឺរ៉ុប​ដែល​មានកីឡាករ​ប៉ូឡូញ Hubert Hurkacz និងកីឡាកររុស្ស៊ី Ruben Rublev ៧-៦(៧-៤) និង ៧-៦(៧-៥) ប្រកួតចុងក្រោយព្រឹកមិញនេះ។ ក្រុមពិភពលោក គឺជាជើងឯកឆ្នាំទៅផងដែរក្នុងឱកាសបង្ហាញខ្លួនចុងក្រោយរបស់កីឡាករស្វ៊ីស Roger Federer មុនចូលនិវត្តន៍។ តាមពិតទៅក្រុមពិភពលោកបាននាំមុខ ១០-២ ដាច់ទៅ​ហើយ​មុន​ឈាន​ដល់​ការ​ប្រកួត​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ បន្ទាប់ពីជ័យជំនះរបស់ Taylor Fritz និង Frances Tiafoe និងវាយគូ Felix Auger-Aliassime ចាប់ដៃគូជាមួយ Ben Shelton ក៏ឈ្នះការប្រកួតដែរ។ ក្រុមអឺរ៉ុបឈ្នះតែមួយប្រកួតគត់គឺកីឡាករន័រវេស Casper Ruud យកឈ្នះ Tommy Paul តែ​មិន​គ្រប់​គ្រាន់​សម្រាប់ក្រុមអឺរ៉ុបប្រជែងជើងឯកបានឡើយ។ អឺរ៉ុបគឺជាជើងឯក Laver Cup នេះ ៤ ឆ្នាំដំបូងជាប់គ្នាតាំងពីពាននេះបង្កើតឡើងនៅឆ្នាំ​ ២០១៧​៕ អត្ថបទ៖នាង សុភាវុធ

អារ៉ាប៊ីសាអ៊ូឌីតទំលាក់វៀតណាមពី Asian Games ខណៈកូរ៉េខាងជើងបន្តឈ្នះ​តែថៃស្មើ

2023/09/25 10:08:43 pm        2186
ក្រុមបាល់ទាត់ U23 ជម្រើសជាតិវៀតណាមបានធ្លាក់ចេញពីការប្រកួតវិញ្ញាសាបាល់ទាត់​នៅព្រឹត្តិការណ៍​កីឡាអាស៊ីលើទឹកដីចិនហើយក្រោយបរាជ័យក្រោមស្នាដៃអារ៉ាប៊ីសាអ៊ូឌីត ៣-១។ នេះជាជំនួបចុងក្រោយនៅក្នុងពូល B នេះខណៈ​ក្រុម​ទាំង​ពីរ​ត្រូវ​ការ​ជ័យជំនះ​ដាច់​ខាត​រៀង​ខ្លួន​ ដើម្បី​ឡើងវគ្គបន្ត។ អារ៉ាប៊ីសាអ៊ូឌីតជាក្រុមមានប្រៀបដោយមាន ៤ ពិន្ទុមុនការប្រកួត ហើយ​បី​គ្រាប់​របស់​អារ៉ាប៊ី​សាអ៊ូឌីត​រក​បានដោយ Mohammed Eisa, Khalil Maran និង Zakaria Hawsawi ខណៈ​វៀតណាម​រក​បានមួយគ្រាប់នៅចុងម៉ោងដោយគ្រាប់បាល់ចូលទីខ្លួនឯង។ ចប់ការប្រកួតអារ៉ាប៊ីសាអ៊ូឌីតទទួលបាន ៣ ពិន្ទុបន្ថែមមាន ៧ ពិន្ទុឈរលេខ ២ ឡើងវគ្គ ៨ ក្រុម​ចុង​ក្រោយ​ជាមួយក្រុមលេខ ១ អ៊ីរ៉ង់ដែលបានយកឈ្នះម៉ុងហ្គោលីប្រកួតចុងក្រោយ ៣-០។ ងាកមកក្រុមកូរ៉េខាងជើង នៅតែបន្ត​ធ្វើ​ឱ្យមាន​ភាព​ភ្ញាក់​ផ្អើល​ក្នុង​ការ​វិល​ត្រលប់​មក​វិញ​របស់​ក្រុម​បាល់ទាត់​ក្រោយ​អវត្តមានលើឆាកអន្តរជាតិ ៣ ឆ្នាំ ដោយបានយកឈ្នះទាំង ៣ ប្រកួតក្នុងពូល។ Kim Yu-song ជាអ្នករកបានគ្រាប់ជ័យជំនះ​តែ​មួយ​គ្រាប់​គត់​ឱ្យ​កូរ៉េខាងជើង​យក​ឈ្នះ​ឥណ្ឌូនេស៊ី​គ្រប់​គ្រាន់​ល្មម​ ដើម្បីទទួលបាន ៣ ពិន្ទុបន្ថែមមាន ៩ ពិន្ទុពេញឡើងវគ្គបន្តជាមួយគីជីស្ថាន។ ចំណែកឯឥណ្ឌូនេស៊ីត្រូវរង់ចាំការប្រកួតវិលជុំក្នុងពូលផ្សេងទៀតបញ្ចប់ដើម្បីដឹងថា បាន​ឡើង​ជុំ​បន្ត​រឺក៏អត់តាមរយៈការប្រៀបផ្ទឹមក្រុមលេខ ៣ ល្អបំផុត។ គូចុងក្រោយនេះ ថៃរកបានត្រឹម ១ ពិន្ទុប៉ុណ្ណោះក្រោយស្មើគុយវ៉ែត ១-១ មានន័យថាពូលនេះ កូរ៉េ​ដែល​ឈ្នះបារ៉ែនប្រកួតចុងក្រោយជាក្រុមលេខ ១ ក្នុងពូលមាន ៩ ពិន្ទុពេញ​ឡើង​វគ្គ​បន្ត​ជា​មួយ​បារ៉ែន ខណៈថៃឈរលេខ ៣ ចាំអ៊ុតជាមួយក្រុមលេខ ៣ ក្នុងពូលផ្សេងទៀត៕ អត្ថបទ៖នាង សុភាវុធ

ជំនួប Ajax និង Feyenoord ត្រូវផ្អាកត្រឹមនាទី ៥៦ ក្រោយអ្នកគាំទ្រ​គប់កាំជ្រួចផ្សែង​ចូលទីលាន

2023/09/25 09:50:42 pm        391
ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលហូឡង់ ជំនួបធំរបស់ក្លិបយក្សទាំងពីរ Ajax Amsterdam ទទួលស្វាគមន៍ក្រុមភ្ញៀវ Feyenoord ត្រូវបានផ្អាកត្រឹមនាទីទី ៥៦ ក្រោយ​អ្នក​គាំទ្រ​ក្រុម​ម្ចាស់ផ្ទះចោលកាំជ្រួចផ្សែងមកលើទីលាន។ ក្រុមភ្ញៀវ Feyenoord បាននាំមុខដល់ទៅ ៣-០ ទៅហើយនៅកីឡដ្ឋាន Johan Cruyff Arena មុនពេលការប្រកួតត្រូវបានផ្អាកមិនអាចបន្តបាន ពោលគឺមុននេះក៏មានការផ្អាកពីរលើកដែរ។ការផ្អាកដំបូងបន្ទាប់ពីមានអ្នកគាំទ្រចោលដបទឹកចូលទីលាននៅពេល Feyenoord នាំមុខ ២-០ និង​ផ្អាកលើកទីពីរក៏ជាការចោលកាំជ្រួចផ្សែងផងដែរ។ក្លិបបាល់ទាត់ Ajax បានចេញសេចក្តីថ្លែងការថ្កោលទោចំពោះទង្វើអ្នកគាំទ្ររបស់ខ្លួន។ ក្រោយការប្រកួតត្រូវបានផ្អាក ក៏មិនស្ងប់ស្ងាត់ដែរ អ្នកគាំទ្របានព្យាយាមរត់ចូលទីលាន មុន​ពេល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​​ ដើម្បី​បំបែក​ក្រុម​អ្នកគាំទ្រ​បង្ក​ភាព​ចលាចល​នៅ​ខាង​​ក្រៅកីឡដ្ឋាន។ សូមបញ្ជាក់ថា ការមិនពេញចិត្តរបស់អ្នកគាំទ្រ Ajax គឺបន្ទាប់ពីក្រមជើងឯកលីគកំពូលហូឡង់ ៣៦ សម័យមួយនេះ ឈ្នះតែ ១ ប្រកួតគត់ក្រោយលេងបាន ៤ ប្រកួត​រដូវកាលថ្មី​នេះ​ខណៈ​កំពុង​ឈរ​លេខ​ ១៣ ពីលើតំបន់គ្រោះថ្នាក់តែ ២ ពិន្ទុប៉ុណ្ណោះ។ Ajax បញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ ៣ ខកខានមិនបានលេងនៅក្របខណ្ឌអឺរ៉ុប UEFA​ Champions League លើកដំបូងក្នុងរយៈពេល ១៣ រដូវកាលចុងក្រោយស្របពេល Feyenoord គឺជាជើងឯក៕ អត្ថបទ៖នាង សុភាវុធ

វែលឡើងវគ្គ ៨ ក្រុមបាល់ឱបពិភពលោកមុនគេ ខណៈស្កុតឡេននៅសល់ក្តីសង្ឃឹមតិចតួច

2023/09/25 09:35:55 pm        324
ក្រុមបាល់ឱបវែលបានក្លាយជាក្រុមមុនគេ កក់កៅអីនៅវគ្គ ៨ ក្រុមចុងក្រោយបាល់​ឱប​ជើងឯក​ពិភព​លោក​នៅ​ទឹកដីបារាំងក្រោយយកឈ្នះអូស្រ្តាលីនៅទីក្រុង Lyon យប់មិញ។Gareth Anscombe ទាត់បញ្ចូលទី ២៣ ពិន្ទុម្នាក់ឯង បួករួមទាំងការរកបាន Try ពីកីឡាករ Gareth ​Davies, Nick Tompkins និង Jac Morgan គ្រប់គ្រាន់​សម្រាប់​ជ័យជំនះ​របស់​វែល​លើ​ក្រុម​ជើង​ឯកពិភពលោក ២ សម័យអូស្រ្តាលីដាច់ ៤០-៦។ ៦ ពិន្ទុរបស់អូស្រ្តាលីរកបានដោយបាល់ពិន័យ ២ លើករបស់ Ben Donaldson។ ក្រុមរបស់លោក Eddie Jones នៅពេលនេះ​ជា​ក្រុម​អូស្រ្តាលី​ដំបូង​ដែល​ប្រឈម​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល ​បន្ទាប់ពីបទពិសោធរបស់អូស្រ្តាលីកន្លងមកតែងតែឆ្លងផុតវគ្គចែកពូល ពោលគឺធ្លាក់ត្រឹមវគ្គ ៨ ក្រុម ៣ ដង បានលេខ ៤ ម្តង លេខ ៣ ម្តង ជើងឯករង ២ ដង និងជើងឯក ២ ដង។ ដោយឡែកសម្រាប់ក្រុមវែលនៅពេលនេះធានាបានកៅអីនៅវគ្គបន្តហើយ តែ​ត្រូវ​ប្រកួត​ទល់​នឹង​ហ្សក​ហ្ស៊ី​ចុង​ក្រោយដើម្បីសម្រេចថាជាក្រុមលេខ ១ ក្នុងពូលរឺអត់។ ងាកទៅការប្រកួតមួយទៀតក្រុមដែលមកពីចក្រភពអង់គ្លេសផងដែរ គឺស្កុតឡេន​បាន​យក​ឈ្នះ​តុង​ហ្កា ​៤៥-១៧ នៅសល់ក្តីសង្ឃឹមតិចតួចឡើងវគ្គ ៨ ក្រុមចុងក្រោយ។George Turner, Duhan van der Merwe, Kyle steyn និង Rory Darge រកបានម្នាក់ ១ Try ក្នុងចំណោមពិន្ទុរបស់ស្កុតឡេន ៤៥ នេះ។ ស្កុតឡេនទើបលេងបាន ២ ប្រកួតប៉ុណ្ណោះនៅក្នុងពូល B មានត្រឹម ៥ ពិន្ទុខណៈតុងហ្កា និង​រ៉ូម៉ានី​នៅ​ក្រោយ​មិន​មានពិន្ទុរាប់ តែពីក្រុមខាងលើលេងបាន ៣ ប្រកួតដូចគ្នា​រួមមាន​អៀក​ឡង់​លើ​គេមាន​ ១៤ ពិន្ទុ និងលេខ ២ អាហ្វ្រិកខាងត្បូងមាន ១០ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ

កម្មវិធីពួកម៉ាក់ល្អ អូសឡាន ឈ្នះឡាន របស់ Ganzberg រកឃើញក្រុមឈ្នះ​រថយន្ដ Pick Up 2023

2023/09/25 09:24:22 pm        605
ព្រឹត្តិការណ៍ «GANZBERG ពួកម៉ាល្អ អូសឡាន ឈ្នះឡាន» បានប្រព្រឹត្តទៅយ៉ាងរលូន និង​បញ្ចប់​ជោគជ័យ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញ ១ថ្ងៃពេញ នៅទីលាន​មុខសាល​មហោ​ស្រព​កោះពេជ្រ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយជយលាភី បានទៅក្រុម​ដឹកនាំ​ដោយ​ប្រធាន​ក្រុមកីឡាករ ថូ ខេមរា មកពីខេត្តកំពង់ធំ ដែលឈ្នះពានរង្វាន់រថយន្ដ Pick Up ស៊េរី​ឆ្នាំ​២០២៣ ១គ្រឿង ។យោងតាមគណៈកម្មការរៀបចំការប្រកួតនេះ បានឲ្យដឹងថា កម្មវិធី ពួកម៉ាក់ល្អ អូសឡាន ឈ្នះ​ឡាន លើកដំបូង ដែលរៀបចំដោយក្រុមហ៊ុន Ganzberg នេះ មានបេក្ខភាព​ចុះ​ឈ្មោះចូ​ល​រួម​ចំនួន​ ៥៥៥ក្រុម ប៉ុន្ដែក្រុមចូលរួមប្រកួតជាងស្ដែង គឺមានចំនួនជិត ៤០០ក្រុម ដែល​បាន​ធ្វើការ​ប្រកួត​ជម្រុះ​ជាច្រើនដំណាក់កាល ទើបរកឃើញក្រុមជយលាភី ពិសេសក្រុមវគ្គសំខាន់ៗ និង​វគ្គ​ផ្ដាច់​ព្រ័ត្រ ដែលបានដំណើរការប្រកួតក្រោមដំណក់ភ្លៀងដ៏រីករាយ ។បន្ទាប់ពីឆ្លងកាត់ការប្រកួត ១ថ្ងៃពេញ ដែលទទួលបានការសាទរយ៉ាងច្រើនកុះករពីមហាជន និង​អ្នក​ទស្សនា​ទូទាំង​ប្រទេស ព្រឹត្តិការណ៍ «GANZBERG ពួកម៉ាល្អ អូសឡាន ឈ្នះឡាន» ​ក៏​បាន​រក​ឃើញ​ក្រុម​ជយលាភី ដែលចំណាត់ថ្នាក់លេខ១ បានទៅក្រុម១៤២ ដែលដឹកនាំដោយធានក្រុម ថូ ខេមរា និងដៃគូ ២នាក់ទៀត ទទួលបានរង្វាន់រថយន្ត Pick Up ស៊េរីថ្មី ឆ្នាំ ២០២៣ ១គ្រឿង។ ចំណាត់​ថ្នាក់លេខ២ បានទៅក្រុម២៥១ ដឹកនាំដោយប្រកួតក្រុម ឌុន សៅ និងដៃគូ ២នាក់ទៀត មក​ពី​ខេត្តកណ្ដាល ទទួលបានរង្វាន់ម៉ូតូធំចំនួន ៣គ្រឿង និងចំណាត់ថ្នាក់លេខ៣ បានទៅក្រុម ៤៨៥ ដឹកនាំដោយប្រធានក្រុម ហេង វុទ្ធី និងដៃគូ ២នាក់ទៀត ទទួលបានប្រាក់រង្វាន់ ៣ពាន់​ដុល្លារ​ផង​ដែរ៕ អត្ថបទ លី ឈុនឡា 

Marco Bezzecchi ឈ្នះការប្រណាំងម៉ូតូ GP រៀបចំលើទឹកដីឥណ្ឌាលើកដំបូង

2023/09/25 08:39:16 pm        145
កីឡាករប្រណាំងម៉ូតូអ៊ីតាលី Marco Bezzecchi បាន​ប្រជែង​ឈ្នះ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ ​GP​ ដែលរៀបចំឡើងនៅលើទឹកដីឥណ្ឌាលើកដំបូងថ្ងៃអាទិត្យម្សិលមិញ។ អ្នកនាំមុខគេក្នុងតារាងជើងឯកពិភពលោក Francesco Bagnaia ដែលកំពុងឈរជើងនៅលេខ ២ នោះ បានដួល មិនអាចបន្តការប្រកួតបានត្រឹមជុំទី ៨។Marco Bezzecchi ដែលចេញដំណើរមុខគេ បានរក្សាការនាំមុខរបស់ខ្លួនរហូតដល់ទីព្រ័ត្រ។ចំណែកឯកីឡាកររបស់ក្រុម Pramac Racing, Jorge Martin ដែលឈ្នះការប្រណាំង Sprint កាលពីថ្ងៃសៅរ៍នោះ ទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រណាំង Grand Prix នេះ ដើម្បី​រំកិល​ឡើង​មកឈរលេខ ២ ក្នុងតារាងជើងឯកពិភពលោក តាមពីក្រោយអ្នកនាំមុខ Francesco Bagnaia ១៣ ពិន្ទុ ខណៈដែលអ្នកឈ្នះ Marco Bezzecchi ដេញពីក្រោយ ៤៤ ពិន្ទុ។ចំណែកលេខ ៣ ក្នុងការប្រកួតបានទៅកីឡាករបារាំងរបស់ក្រុម Yamaha, Fabio Quartararo​។ ព្រឹត្តិការណ៍ម៉ូតូ GP នឹងបន្តដំណើរមកទឹកដីជប៉ុនចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ

ព្រះខ័នរាជ រក្សាកំណត់ត្រាឈ្នះ ខណៈគិរីវង់ បង្អាក់ដំណើរស្វែងរកជ័យជម្នះក្នុងដីរបស់ណាហ្គា

2023/09/25 08:22:26 pm        344
ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះវិសាខា ១-០ ក្នុងជំនួបសប្ដាហ៍ទី៦ នៃលីគ​កំពូល​កម្ពុជា Cambodian Premier League 2023/24 ស្របពេលក្រុមភ្ញៀវគិរីវង់សុខសែនជ័យ បាន​បង្អាក់ដំណើរស្វែងរកជ័យជម្នះក្នុងដីរបស់ក្រុមណាហ្គាវើលដ៏ បន្ទាប់ពីវាយបកតាមស្មើ ១-១ នៅ​ចុងម៉ោង ។សម្រាប់ជំនួបធំប្រចាំសប្ដាហ៍ រវាងព្រះខ័នរាជស្វាយរៀង និងវិសាខា បាន​អូស​បន្លាយ​ការ​ប្រកួត​ស្ទើរ​ពេញ​ម៉ោង ទើបមានគ្រាប់បាល់កើតឡើង ដែលធ្វើសម្រេចដោយកីឡាករ Macus Haber​ នៅ​នាទី​៨២ ដែលជាគ្រាប់បាល់ជ័យជម្នះ ជួយឲ្យព្រះខ័នរាជស្វាយរៀង រក្សាកំណត់ត្រាឈ្នះ ៦​ប្រកួត​ជាប់គ្នា ហើយក៏ជាកំណត់ត្រាផ្ទាល់ខ្លួនរបស់ Haber ដែលរកបានគ្រាប់បាល់ចំនួន ៦​ប្រកួត​ជាប់​គ្នាផងដែរ ។ជាមួយជ័យជម្នះនេះ បានជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាង ដោយរកបាន ១៨​ពិន្ទុ បន្ទាប់ពីទទួលបានជ័យជម្នះ ៦ប្រកួតផ្ទួនៗ ហើយជាលើកដំបូង ដែល​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង បានយកឈ្នះ ៦ប្រកួតជាប់គ្នាផងដែរ ។ចំណែកក្រុមណាហ្គាវើលដ៏វិញ បន្ទាប់ពីនាំមុខក្រុមភ្ញៀវគិរីវង់ ១គ្រាប់មុន ដោយ​បាល់ភ្លាត់​ចូល​ទី​ខ្លួន​ឯង​(Own Goal) របស់កីឡាករ Nobiraki Deiransupernsa នៅនាទី២៣ ក្រុមទាំងពីរ បាន​បន្ដ​វាយ​សម្រុកគ្នា ហើយបានអូសបន្លាយដល់ចុងម៉ោង ទើបកីឡាករ ស៊ុំ សាន់ រក​បាន​គ្រាប់​តាម​ស្មើ​ឲ្យ​ក្រុម​គិរីវង់សុខសែនជ័យវិញ នៅនាទី៩០ ហើយលទ្ធផលនេះ ក៏បានរក្សា​ដល់​ចប់​ការ​ប្រកួត​តែម្ដង​។លទ្ធផលនេះ បានធ្វើឲ្យក្រុមណាហ្គាវើលដ៏ នៅតែមិនទាន់ស្គាល់ជ័យជម្នះលើទឹកដីរបស់ខ្លួន នៅ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ហើយក៏មិនទាន់ស្គាល់ជ័យជម្នះ សម្រាប់ ៥ប្រកួតចុងក្រោយផងដែរ បន្ទាប់​ពី​ពួក​គេ​រក​បានជ័យជម្នះលើកដំបូង កាលពីជំនួបបើក​រដូវកាល​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ព្រៃវែង​អេហ្វស៊ី​។សម្រាប់លទ្ធផលសប្ដាហ៍ទី៦ នៃលីគកំពូលកម្ពុជា ចំនួន ២គូទៀត គឺក្រុម​កង​យោធពល​ខេមរ​ភូមិន្ទ​ បានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះបឹងកេត ដោយលទ្ធផល ៤-៣ គួរភ្ញាក់ផ្អើល នៅ​ពហុកីឡ​ដ្ឋានជាតិ ។ ជំនួបជើងទី១ នេះ បឹងកេត បាននាំមុខក្រុមភ្ញៀវម្ដងហើយម្ដងទៀត តែ​ត្រូវ​បាន​កង​យោធពលខេមរភូមិន្ទ វាយបកតាមស្មើជាបន្ដបន្ទាប់ មុនពួកគេរកបានគ្រាប់បាល់ទី៤ នៅ​នាទី​៨៥ ដោយកីឡាករ ណាត សង្ហា ដែលជួយឲ្យក្រុមកងយោធពលខេមរភូមិន្ទ តាម​ស្មើ​ក្រុម​បឹង​កេត ដោយមាន ១០ពិន្ទុស្មើគ្នា ។រីឯក្រុមព្រៃវែងអេហ្វស៊ីវិញ គឺបានយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ដោយលទ្ធផល ២-១ ។ ជំនួប​នៅ​ទឹក​ដី​ខេត្ត​សៀមរាបនេះ ផាន សុផេន រកបាន ៦គ្រាប់មុនឲ្យក្រុមភ្ញៀវ មុន​កីឡាករ​ Bugas Pocholo Aprllano រកបាន ១គ្រាប់ឲ្យម្ចាស់ផ្ទះអង្គរថាយហ្គឺរ នៅនាទី៥៩ ហើយ​លទ្ធផល​នេះ ក៏បានរក្សាដល់ចប់ការប្រកួតតែម្ដង ។ដោយឡែកក្រុមភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ ISI ដង្កោសែនជ័យ បង្គ្រប់​សប្ដាហ៍​ទី៦ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញានេះ បន្ទាប់ពីភ្នំពេញក្រោន បានត្រឡប់​មក​ពី​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ AFC Cup 2023/24 ពូលF ដោយបានយកឈ្នះក្រុម Cebu FC របស់ហ្វីលីពីន កាល​ពីថ្មីៗ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

របាយ​ការណ៍៖ ការវាយប្រហារតាមអាកាសរបស់អាមេរិក កំណត់គោល​ដៅ​តំបន់ព្រំដែន ក្បែរទីក្រុងអ៊ីរ៉ង់ភាគខាងលិច
07/29/2026 07:07 PM
លោក Lavrov បញ្ជាក់​ថា លទ្ធផលនៃជម្លោះនៅអ៊ុយក្រែន នឹងកំណត់តួនាទីអនាគតរបស់ទីក្រុងមូស្គូ
07/29/2026 07:07 PM
ភាគអាគ្នេយ៍កូរ៉េខាងត្បូង មាន​សីតុណ្ហភាពខ្ពស់បំផុត ក្នុងរយៈពេល ១២២ឆ្នាំ
07/29/2026 07:07 PM
ប្រភព៖ មេបញ្ជាការអាមេរិក ព្រមានកងទ័ពថា វីដេអូរបស់ពួកគេ ជួយដល់​អ៊ីរ៉ង់កំណត់គោល​ដៅ​
07/29/2026 07:07 PM
ក្រុម​ហ៊ុន BMW នឹងបញ្ឈប់បុគ្គលិកចំនួន ៨.០០០នាក់ ភាគច្រើន នៅអាល្លឺម៉ង់​
07/29/2026 07:07 PM
ចិនជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹង នៅសមុទ្រក្រហម
07/29/2026 07:07 PM
រដ្ឋមន្ត្រីករបរទេសជម្រាបជូនឯកអគ្គរដ្ឋទូតអាល្លឺម៉ង់អំពីការវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជា-ថៃ
07/29/2026 07:07 PM
អ៊ីរ៉ង់បដិសេធការគ្រប់គ្រងរួម​​របស់​​តំបន់​ លើ​ច្រកសមុទ្រ Hormuz ដោយ​បំផ្លាញ​​ក្តីសង្ឃឹមទម្លាយ​ភាព​ទាល់​ច្រក​​
07/29/2026 07:07 PM
អ៊ីរ៉ាក់ និងទួរគីមានគោលបំណងបង្កើនពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ៣០ ពាន់លានដុល្លារ ខណៈភាពជាដៃគូសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ
07/29/2026 07:07 PM
អំពើហិង្សាកាន់តែខ្លាំងនៅវេសបែង បានគ្របដណ្ដប់លើផែនការស្តារតំបន់ហ្កាហ្សាឡើងវិញ នៅជំនួប ក្រុមប្រឹក្សាសន្តិសុខ UN
07/29/2026 07:07 PM