ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

ក្រុមវាយកូនគោលនារីអឺរ៉ុបគ្រងជើងឯកពានរង្វាន់ Solheim Cup

2023/09/25 08:02:49 pm        150
ព្រឹត្តិការណ៍វាយកូនបាល់ពានរង្វាន់ Solheim Cup ដែលជា​ការ​ប្រកួត​តំណាង​ក្រុម​ពីរ​រវាង​ក្រុម​អាមេរិក​ និងអឺរ៉ុប បានបញ្ចប់ទៅដោយអឺរ៉ុបយកឈ្នះការប្រកួតនៅវគ្គបន្ថែមឡូកាត់សេចក្តី។ ស្រដៀងគ្នានឹងការប្រកួតពានរង្វាន់ Ryder Cup ផងដែរ តែនេះជា​ការ​ប្រកួត​ផ្នែក​នារី​ដោយ​ឆ្នាំ​នេះ ​Solheim Cup រៀបចំនៅទឹកដីអឺរ៉ុបក្នុងប្រទេសអេស្ប៉ាញ បន្ទាប់ពី ២ ឆ្នាំ​មុន​រៀបចំ​នៅ​សហរដ្ឋ​អាមេរិក ជើងឯកបានទៅក្រុមអឺរ៉ុប។ កីឡាការិនីម្ចាស់ទឹកដីអេស្ប៉ាញ Carlota Ciganda បាន​ក្លាយ​ជា​តួឯក​ក្នុង​ជ័យជំនះ​របស់​ក្រុម​អឺរ៉ុប​នេះ ​បន្ទាប់ពីក្រុមទាំងពីរស្មើគ្នានៅទីបញ្ចប់ ១៤-១៤ មុនពេល Ciganda ជាអ្នក​សម្រេច​ជ័យ​ជំនះ​នៅ​វគ្គបន្ថែមឡូកាត់សេចក្តីលើកីឡាការិនីអាមេរិក Nelly Korda ២-១។ មិនត្រឹមតែវគ្គកាត់សេចក្តីនេះទេ Carlota Ciganda បានយកឈ្នះរាល់ការប្រកួតរបស់ខ្លួន ៤ ប្រកួត​ផងដែរ ដែលធ្វើឱ្យក្រុមអឺរ៉ុបអាចមានពិន្ទុស្មើនឹងអាមេរិកនៅទីបញ្ចប់បាន។រៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង Solheim Cup ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ ១៩៩០ និង​មក​ដល់​ពេល​នេះមា​នសរុប ១៨ លើកខណៈអាមេរិកឈ្នះ ១០ លើកអឺរ៉ុបឈ្នះ ៨ លើក៕ អត្ថបទ៖នាង សុភាវុធ

Max Verstappen ឈ្នះការប្រណាំង F1 នៅជប៉ុនខណៈ Red Bull គ្រងជើងឯកពិភពលោក​ក្រុមស្ថាបនិក

2023/09/25 06:56:50 pm        110
ជើងឯកពិភពលោក ២ សម័យ Max Verstappen បានប្រជែងឈ្នះការប្រណាំង F1 នៅ​ទឹក​ដី​ជប៉ុន​ ដែលជាជ័យជំនះទី ១៣ រដូវកាលនេះ ស្របពេលដែលក្រុមប្រណាំង Red Bull គ្រប់​ពិន្ទុ​គ្រង​ជើងឯកពិភពលោកក្រុមស្ថាបនិកទៅហើយ។ កីឡាករហូឡង់រូបនេះចាប់ផ្តើមដោយមានការប្រជែងខ្លាំងពីកីឡាកររបស់ McLaren ទាំងពីរ Oscar Piastri និង Lando Norris តែក៏អាចរក្សាស្ថានការបានក្រោយផ្លូវបត់ទី ១ និង​រក្សា​ការ​នាំមុខ​របស់ខ្លួនរហូតដល់ទីព្រ័ត្រ។ Lando Norris ក្រោយមកក៏វ៉ាជែងមិត្តរួមក្រុម Oscar Piastri ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ២ ខណៈកីឡាករអូស្រ្តាលី Piastri ដែលទើបបន្តកិច្ចសន្យាជាមួយ McLaren នោះបានត្រឹមលេខ ៣។កីឡាករម៉ូណាកូរបស់ Ferrari, Charles Leclerc ទទួលបានចំណាត់ថ្នាក់លេខ ៤ ខណៈ​ជើង​ឯក​ ៧ សម័យ Lewis Hamilton បានត្រឹមលេខ ៥ តាមពីក្រោយដោយកីឡាករអេស្ប៉ាញ Carlos Sainz។Max Verstappen នៅពេលនេះកាន់តែកៀកក្នុងការគ្រងជើងឯកពិភពលោក ៣ សម័យ​ជាប់​គ្នា​ផង​ដែរ ដែលអាចលទ្ធភាពអាចនឹងកើតមាននៅប្រកួតបន្ទាប់លើទឹកដីកាតាសប្តាហ៍នេះ។​ចំណែកឯក្រុមប្រណាំង Red Bull គ្រប់ពិន្ទុ​ហើយ​ក្នុង​ការ​គ្រង​ជើង​ឯក​ក្រុម​ស្ថាបនិក​ក្រោយ​ជ័យជំនះ​នៅ​ជប៉ុននេះ ដោយដាច់ពិន្ទុក្រុមលេខ ២ Mercedes ដល់ទៅ ៣១៨ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ

អត្តពលិកកម្ពុជា ៦ប្រភេទកីឡា នឹងត្រូវធ្វើការប្រកួតកីឡាអាស៊ី នៅចិន ថ្ងៃនេះ

2023/09/25 06:45:45 pm        592
អត្តពលិកកម្ពុជា ៦ប្រភេទកីឡា រួមមានកីឡាបាល់បោះ ៣នាក់ ទល់ ៣នាក់, ហែលទឹក, យូដូ,​ តេក្វាន់ដូ WT, ទូកក្ដោង និងកីឡាគុនដាវ នឹងត្រូវធ្វើ​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​(Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ​។ក្នុងចំណោមអត្តពលិកទាំង ៦ប្រភេទកីឡានេះដែរ មាន ៣ប្រភេទកីឡា ដែលបាន​ធ្វើ​ការ​ប្រកួត​ដំបូង​របស់​ខ្លួន កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រោយពិធីបើកការប្រកួតកីឡាអាស៊ីជាផ្លូវការ កាល​ពី​រាត្រី​ថ្ងៃ​ទី២៣ ខែកញ្ញាកន្លងទៅ គឺមានកីឡាករ-កីឡាការិនីហែលទឹក គុនដាវ និងយូដូ ប៉ុន្ដែ​ពុំមាន​អ្នកផុតវគ្គជម្រុះនោះទេ ។សម្រាប់អត្តពលិកកីឡាហែលទឹក ដែលឆ្លងកាត់ការប្រកួតពីម្សិលមិញ គឺមានកីឡាករ  ដឺ ឡាប៉ារ៉ង់​ អង់ត្វ័ន វិញ្ញាសាហែលរបៀបសេរី  និងផ្ងារ ១០០ម៉ែត្រ ។ កីឡាករ មនត្រស ផាន​សុវណ្ណ​អារុន  វិញ្ញាសាហែលរបៀបសេរី ១០០ម៉ែត្រ និងកីឡាការិនី  សុខ  វរល័ក្ខណ៍ វិញ​ហែល​របៀប​កង្កែប ៥០ម៉ែត្រ ។ចំណែកកីឡាគុនដាវិញ គឺកីឡាការិនី ម៉ែន ម៉ូនីកា ប្រកួតលើវិញ្ញាសាឯកត្តជននារី Women’s Epee Individual និងយូដូ គឺកីឡាករកូនកាត់ ហ្គូឆ្កូវ វូឡូឌីមៀរ ប្រកួតវិញ្ញាសាទម្រង់ក្រោម ៦០គីឡូក្រាម ដែលសុទ្ធតែធ្លាក់ត្រឹមវគ្គជម្រុះ ។ដោយឡែកកម្មវិធីប្រកួត នៃប្រភេទកីឡានីមួយៗថ្ងៃនេះ សម្រាប់ក្រុមបាល់បោះ ៣នាក់ ទល់ ៣នាក់ ក្រុមកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិថៃ ក្នុងវគ្គជម្រុះពូលD ។កីឡាហែលទឹក មានកីឡាករ កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូដ និងកីឡាការិនី ឃឺន ច័ន្ទចរិយា ប្រកួតវិញ្ញាសាហែលផ្ងា ៥០ម៉ែត្របុរស-នារី ។ លើសពីនេះ កីឡាករកូនកាត់ កូសុងដឹ ឡាប៉ារង់​អង់ត្វ័ន​ម៉ាកាំងក្ដូឌ ដដែល រួមជាមួយកីឡាករ មនត្រស ផានសុវណ្ណអារុន ក៏ត្រូវ​ប្រកួត​វិញ្ញាសា​ហែល​សេរី ៥០ម៉ែត្របុរសផងដែរ ។កីឡាតេក្វាន់ដូ WT មានកីឡាករ ២រូប ត្រូវធ្វើការប្រកួត រួមមានកីឡាករ សំ យូដេត ជួប​កីឡាករ​ស្រី​លង្ការ Liyanager Chalinda ក្នុងទម្ងន់ក្រោម ៥៨គីឡូក្រាម និងកីឡាករ គ្រី លីដែន ជួប​កីឡាករ​នេប៉ាល់ Tamang Aniali ក្នុងទម្ងន់ក្រោម ៤៩គីឡូក្រាម ។កីឡាយូដូ កីឡាករកូនកាត់ អាណូ ស៊ីនតារ៉ូ ត្រូវប្រកួតជម្រុះលើវិញ្ញាសាទម្ងន់ក្រោម ៧៣​គីឡូក្រាម​ និងកីឡាការិនីគុនដាវ ហៃ ស្រីស្រស់ ត្រូវប្រកួតវិញ្ញាសា Women’s Foil Individual ។រីឯកីឡាទូកក្ដោង មានកីឡាករ ៣រូប ត្រូវចាប់ផ្ដើមការប្រកួតថ្ងៃដំបូងរបស់ខ្លួន រួមមានកីឡាករ កែវ ភានុន ប្រកួតវិញ្ញាសា Windsurfing IQFoil, កីឡាករ កែវ ភារុណ   ត្រូវប្រកួតវិញ្ញាសា Men Windsurfer RS និងកីឡាករ ញ៉ូវ ចាន់  ត្រូវប្រកួតវិញ្ញាសា     Men Dingy ILCA7 ។គួរដឹងថា ការប្រកួតកីឡាអាស៊ី លើកទី១៩ នៅទីក្រុង Hangzhou ​ចាប់​ផ្ដើម​ការ​ប្រកួត​ផ្លូវការ​ពី​ថ្ងៃ​ទី២៣ ​ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលាខាងមុខ ហើយកម្ពុជា បានបញ្ជូនអត្តពលិក ១៧ប្រភេទ​កីឡា​ទៅ​ចូលរួម គឺមានកីឡា​អត្តពលកម្ម,​ ហែលទឹក,​ បាល់ទះ, ​បាល់បោះ, ​ជឺជីតស៊ូ, ​តេក្វាន់ដូ WT​, គ្រិកឃីត,​ យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ​ទូកក្ដោង,​ ទ្រីយ៉ាត្លុង,​ ទូកប្រពៃណី, ​សូហ្វតិន្នីស,​ អុកចិន និងកីឡាគុនដាវ៕ អត្ថបទ លី ឈុនឡា

Al-Ittihad និង Al-Ettifaq សុទ្ធតែរកបាន ៣ ពិន្ទុតែ Al-Hilal បានត្រឹមស្មើ

2023/09/22 08:37:35 pm        234
ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League បានឈានដល់សប្តាហ៍ទី ៧ នៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។ទស្សនាការប្រកួតដំបូងនេះ ក្រុមចំណាយលុយច្រើន Al-Ittihad មិនភ្លាត់បីពិន្ទុឡើយនៅក្នុងទឹកដីរបស់ខ្លួនទោះមិនមានវត្តមានខ្សែប្រយុទ្ធបារាំង Karim Benzema ក៏ដោយ តែពួកគេត្រូវតាមពីក្រោយបន្ទាប់ពីក្រុមភ្ញៀវ Al Fateh នាំមុខមុននៅនាទីទី ៣០ ដោយ Marwane Saadane។ មុនផុតវគ្គទី ១ ឡើយ Al-Ittihad វាយបករកបានពីរគ្រាប់វិញដោយបាល់បញ្ជូលរបស់ N’Golo Kante ឱ្យ Romarinho តាមស្មើវិញនៅនាទីទី ៣៨ មុនពេលដែល N’Golo Kante ខ្លួនឯងស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះនៅនាទីទី ៤៥+១ ចុងវគ្គទី ១។ បីពិន្ទុនេះធ្វើឱ្យ Al-Ittihad ត្រលប់មកឈរកំពូលតារាងវិញមាន ១៨ ពិន្ទុទំលាក់ Al-Hilal ទៅលេខ ២ វិញ។ Al-Hilal ដែលមានវត្តមាន Neymar ចូលលេងការប្រកួតយប់មិញដែរនោះ មិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះ Damac បានឡើយ ខណៈការប្រកួតបញ្ចប់ដោយលទ្ធផល ១-១។ ទោះបីជារកបានគ្រាប់នាំមុខដោយ Malcom តាំងពីនាទីទី ៩ ក៏ដោយ Al-Hilal មិនអាចរក្សាគ្រាប់ជ័យជំនះរបស់ខ្លួនបានឡើយ ខណៈក្រុមម្ចាស់ផ្ទះ Damac តាមស្មើវិញបានសំរេចនៅនាទីទី ៦៨ ដោយ Nicolae Stanciu។ មកទស្សនាគូចុងក្រោយនេះវិញ ក្រុមដែលដឹកនាំដោយ Steven Gerrard, Al-Ettifaq រកបានបីពិន្ទុប្រផិតប្រផើយក្រោយយកឈ្នះក្រុមភ្ញៀវ Al-Ta’ee ៤-៣។ ជាការប្រកួតដ៏ស្វិស្វាយរវាងក្រុមទាំងពីរដោយវគ្គទី ១ បញ្ចប់ដោយស្មើគ្នា ២-២ ខណៈពីរគ្រាប់របស់ Al-Ettifaq រកបានដោយ Wijnaldum និង Moussa Dembele ឯ Al-Ta’ee រកបានដោយ Bernard Mensah ទាំងពីរគ្រាប់។ វគ្គទី ២ Bernard Mensah រកបានគ្រាប់ទី ៣ របស់ខ្លួនតែមិនអាចយកពិន្ទុបានឡើយក្រោយ Al-Ettifaq តាមពីក្រោយយកឈ្នះវិញដោយគ្រាប់បាល់របស់ Wijnaldum និង Moussa Dembele ម្នាក់មួយគ្រាប់ទៀត។ បីពិន្ទុនេះធ្វើឱ្យ Al-Ettifaq បន្តឈរលេខ ៤ មាន ១៦ ពិន្ទុ ខណៈ Al-Ta’ee ឈរលេខ ១០ មានត្រឹម ៧ ពិន្ទុ៕អត្ថបទ៖នាង សុភាវុធ 

Rafael Nadal ថា Djokovic ជាកីឡាករឆ្នើមបំផុត​ក្នុងប្រវត្តិសាស្រ្ត​កីឡាវាយកូនបាល់

2023/09/22 08:00:07 pm        148
កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal ឈ្នះជើងឯក Grand Slam ចុងក្រោយបំផុតនៅ French Open កាលពីឆ្នាំ ២០២២ តែកីឡាករស៊ែប Novak Djokovic តាំងពីពេលនោះ​មកបាន​ធ្វើឱ្យ​ពិភពលោកភ្ញាក់ផ្អើល និងតាមស្មើកំណត់ត្រា Margaret Court ដែលឈ្នះជើងឯក Grand Slam ច្រើនបំផុតសរុប ២៤ លើក។ ភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា Novak Djokovic ជាកីឡាករវាយកូនបាល់ឆ្នើមបំផុត​ក្នុង​ប្រវត្តិសាស្រ្ត នេះជាការលើកឡើងរបស់ Rafael Nadal ក្នុងកិច្ចសម្ភាសន៍​មួយជាមួយ​សារព័ត៌មាន AS។Rafael Nadal បានរងរបួសមួយរយៈចុងក្រោយនេះដែលធ្វើឱ្យគេអវត្តមាន​ពីការប្រកួត​សំខាន់ៗជាច្រើន។កីឡាករវ័យ ៣៧ ឆ្នាំរូបនេះឈ្នះពាន Grand Slam សរុប ២២ លើក តែការរាប់បន្ថែមពីការឈ្នះ Grand Slam នៅពេលខាងមុខទៀតហាក់ពិបាកនិយាយ បន្ទាប់ពីរបួសមួយរយៈចុងក្រោយ ធ្វើ​ឱ្យ​កាយសម្បទារកាន់តែធ្លាក់ចុះស្របពេលវ័យកាន់តែច្រើន។ រំលឹកថា Rafael Nadal ធ្លាប់បានប្រកាសគំរោងចូលនិវត្តន៍ពីអាជីព​កីឡាវាយកូនបាល់​ផងដែរ​នៅឆ្នាំ២០២៤ ខាងមុខ ខណៈសំរេចចិត្តនេះ មិនមែនជាការសំរេចដោយឯកឯងទេ តែរាងកាយ​របស់គេគឺជាអ្នកកំណត់។Nadal បានបន្ថែមថាឆ្នាំ ២០២៤ ខាងមុខប្រហែលជាដល់ទីបញ្ចប់ហើយ នៃអាជីពវាយកូនបាល់​ហើយ តែរូបគេនឹងព្យាយាមថែទាំងរាងកាយដើម្បីបន្តអាជីពទៅមុខទៀតបាន៕ អត្ថបទ៖នាង សុភាវុធ

អតីតខ្សែប្រយុទ្ធអ៊ីតាលី Vincenzo Montella ត្រូវប្រកាសតែងតាំងជាគ្រូបង្វឹកទួកគី

2023/09/22 07:52:30 pm        335
អតីតខ្សែប្រយុទ្ធអ៊ីតាលី Vincenzo Montella ត្រូវ​បាន​ប្រកាស​តែងតាំង​ឱ្យ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ទួកគី​នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បន្ទាប់ពីការចាកចេញរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Stefan Kuntz។លោក Stefan Kuntz ត្រូវបានសហព័ន្ធ​បាល់ទាត់​ទួកគី​បញ្ចប់​តំណែង​ក្រោយ​ទទួល​រង​ការ​រិះគន់​ខ្លាំង​ពីបរាជ័យក្រោមថ្វីជើងជប៉ុន ៤-២ លក្ខណៈមិត្តភាព។ ទួកគីក្លាយជាក្រុមជម្រើសជាតិទី ២ ដែលដកតំណែងគ្រូបង្វឹកក្រោយចាញ់ជប៉ុន បន្ទាប់​ពី​អាល្លឺម៉ង់​ក៏​បាន​ដកតំណែងគ្រូបង្វឹក Hansi Flick ដែរក្រោយចាញ់ជប៉ុន ៤-១ ក្នុងជំនួបមិត្តភាព​កាល​ពី​សប្តាហ៍មុន។ ចំណែកឯលោក Vincenzo Montella បច្ចុប្បន្នវ័យ ៤៩ ឆ្នាំ ធ្លាប់​ចំណាយ​ពេល​ដឹក​នាំ​ក្លិប​អាជីព​នៅ​ទឹកដីទួកគីផងដែរគឺដឹកនាំក្រុម Adana Demirspor រយៈពេល ២ ឆ្នាំ មុនពេល​ចែក​ផ្លូវ​គ្នា​កាល​ពី​ខែមិថុនាកន្លងទៅ។ លោក Montella ក៏ធ្លាប់ដឹកក្លិបធំៗនៅអ៊ីតាលីផងដែររួមមាន AC Milan និង Fiorentina ក៏​ដូច​ជា​ធ្លាប់​ដឹកនាំក្លិបអេស្ប៉ាញ Sevilla។មកដល់ទឹកដីទួកគីនេះ Montella បានចុះហត្ថលេខាងដឹកនាំក្រុមជម្រើសជាតិ ៣ ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ

Liverpool ផ្លាស់ប្តូរជម្រើស ១១ នាក់ដំបូងទាំងអស់តែអាចឈ្នះនៅទឹកដី LASK ក្របខណ្ឌ Europa League

2023/09/22 07:20:51 pm        401
ក្រុមហង្សក្រហម Liverpool មិនមានវត្តមាននៅក្របខណ្ឌកំពូលអឺរ៉ុប Champions League ឡើយ បានត្រឹមលេងនៅក្របខណ្ឌទី ២ Europa League ខណៈការចាប់ផ្តើមយប់មិញ​យកឈ្នះ​នៅទឹកដី​អូទ្រីស LASK Linz ៣-១។ ក្រុមម្ចាស់ផ្ទះបើកការនាំមុខមុនដោយខ្សែបម្រើ Florian Flecker នៅនាទីទី ១៤។ អ្នកចាត់ការ Liverpool លោក Jurgen Klopp បានផ្លាស់ប្តូរជម្រើស ១១ នាក់ដំបូ​ង​របស់​ក្រុម​ទាំងអស់​តែ​ម្តងបើប្រៀបធៀបនឹង ១១ នាក់ពេលឈ្នះនៅទឹកដី Wolves ចុងសប្តាហ៍កន្លងទៅ។ ជម្រើស ១១ នេះមិនល្អទេសម្រាប់ Liverpool នៅវគ្គទី ១ តែមិនថ្វីទេ Liverpool នៅតែ​អាច​វាយ​ប​កយកឈ្នះការប្រកួតនេះបាននៅវគ្គទី ២ ដោយគ្រាប់បាល់តាមស្មើរបស់ Darwin Nunez ពី​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ មុនពេលដែល Luis Diaz ស៊ុតនាំមុខនៅនាទីទី ៦៣ ខណៈ​កីឡាករ​បម្រុង Mohamed Salah បន្ថែមគ្រាប់ចុងក្រោយនៅនាទីទី ៨៨។ ងាកទៅលទ្ធផលផ្សេងទៀត ក្រុមញញួរធំ West Ham ក៏រក​បាន​បីពិន្ទុផ​ង​ដែរ​ក្នុង​ទឹកដី​របស់​ខ្លួន​ក្រោយ​យក​ឈ្នះ ក្រុមភ្ញៀវស៊ែប Backa Topola ៣-១ តែ Brighton បង្ហាញខ្លួន​នៅ​អឺរ៉ុប​លើក​ដំបូង​បែ​ជាចាញ់ក្រុមភ្ញៀវក្រិក AEK Athens ២-៣ ក្នុងដីខ្លួនឯង៕ អត្ថបទ៖នាង សុភាវុធ

ម្ចាស់ផ្ទះចិន និងបងប្អូនកូរ៉េទាំងពីរសុទ្ធតែរកបានបីពិន្ទុពីការប្រកួតវិញ្ញាសាបាល់ទាត់កីឡាអាស៊ី

2023/09/22 06:45:41 pm        907
ក្រុមបាល់ទាត់ម្ចាស់ផ្ទះចិនបន្តធ្វើបានល្អ ក្នុងការប្រកួតវិញ្ញាសាបាល់ទាត់​នៅព្រឹត្តិការណ៍​កីឡាអាស៊ី​ក្រោយ​យក​ឈ្នះ​មីយ៉ាន់ម៉ា ៤-០ ដែលជាជ័យជំនះពីរប្រកួតផ្ទួនៗនៅក្នុងពូល A។កីឡាករ Tan Long តែតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងក្នុងរយៈពេល ៣ នាទីអំឡុងវគ្គទី ១ ខណៈ ២ គ្រាប់​ទៀត​ក៏​រកបានក្នុងវគ្គទី ១ ដែរដោយ Wang Zhenao នាទីទី ២២ និង គ្រាប់ចុងក្រោយនាទីទី ៤៤ ដោយ Dai Weijun។ នេះជាជ័យជំនះទី ២ របស់ចិនដើម្បីឈរលើគេក្នុងពូល A នេះមាន ៦ ពិន្ទុពេញខណៈឥណ្ឌា និង​មីយ៉ាន៉ម៉ា​មាន ៣ ពិន្ទុគ្នាក្រោយឈ្នះមួយចាញ់មួយដូចគ្នា។ ងាកមកក្រុមការពារមេដាយមាសកូរ៉េខាងត្បូង ក៏រកបានជ័យជំនះលើកទី ២ របស់ខ្លួនដែរដោយប្រកួតទី ២ នេះយកឈ្នះថៃ ៤-០។ ស្រដៀងនឹងការប្រកួតរបស់ចិនដែរ ៣ គ្រាប់កើតឡើងនៅក្នុងវគ្គទី ១ ធ្វើបានដោយ Hong Hyunseok នាទីទី ១៥ An Jeajun នាទីទី ២០ Um Wonsang នាទីទី ៣៩ និងគ្រាប់ទី ៤ សម្រេចបាននៅវគ្គទី ២ ចុងម៉ោងដោយ Lee Jaeik។ កូរ៉េនៅពេលនេះឈរលើគេមាន ៦ ពិន្ទុពេញ ស៊ុតបញ្ចូលទី ១៣ គ្រាប់មិនរបូតគ្រាប់បាល់ឡើយ ខណៈ​បារ៉ែនមាន ២ ពិន្ទុ ថៃ​ ១ ពិន្ទុ និង គុយវ៉ែត ០ ពិន្ទុ។ ចំណែកឯកូរ៉េខាងជើងក៏បន្តធ្វើបានល្អដែរ ក្នុងការវិលត្រលប់របស់ក្រុមបាល់ទាត់ជម្រើសជាតិ​លើ​ឆាក​អន្តរជាតិ ក្រោយយកឈ្នះគីជីស្ថាន ១-០។ គ្រាប់បាល់ជ័យជំនះរបស់កូរ៉េខាងជើងសម្រេចបាននៅនាទីទី ២០ ដោយ Kim Kukjin គ្រប់គ្រាន់​សម្រាប់​ជ័យ​ជំនះ​ឈរលើគេក្នុងពូល F មាន ៦ ពិន្ទុ តាមពីក្រោយដោយឥណ្ឌូនេស៊ី និងឆាយនីសតៃប៉ិមាន ៣ ពិន្ទុ​ដូចគ្នា។ ក្រឡេកមកពូល B ក្រុមបាល់ទាត់អ៊ីរ៉ង់រកបានជ័យជំនះដំបូងរបស់ខ្លួន​នៅ​ក្នុងពូល​ក្រោយ​យក​ឈ្នះ​វៀតណាម ​៤-០ ដើម្បីឡើងមកឈរលើគេក្នុងពូលមាន ៤ ពិន្ទុស្មើគ្នានឹងអារ៉ាប៊ីសាអ៊ូឌីត ដែល​យក​ឈ្នះ​ម៉ុង​ហ្គោលី ៣-០ ខណៈវៀតណាមឈរលេខ ៣ មាន ៣ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ

ចិន យាងព្រះមហាក្សត្រកម្ពុជា ជាភ្ញៀវកិត្តិយសពិសេស ក្នុងពិធីបើកកីឡាអាស៊ី លើកទី១៩

2023/09/22 06:25:48 pm        552
ព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ដែល​លើក​ពី​ឆ្នាំ២០២២ មករៀបចំនៅឆ្នាំ២០២៣ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នាល្ងាច​ថ្ងៃទី​២៣ ខែ​កញ្ញា​ស្អែក ខណៈរដ្ឋាភិបាលចិន បានយាងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេច​យាងចូលរួមជាភ្ញៀវកិត្តិយសពិសេសរបស់ម្ចាស់ផ្ទះ ក្នុងពិធីបើកកីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ ។ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា(NOCC) បានចាត់ទុកនេះគឺជាមហាកិត្តិយសមួយ សម្រាប់​កម្ពុជា​ ពិសេសដែលមានព្រះរាជវត្ដមានរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹង​ស្ដេច​យាង​ចូលរួមពិធីបើកកីឡាអាស៊ី ដែលជាការទូតដ៏ល្អបរិសុទ្ធមួយភ្ជាប់នឹងកីឡា ហើយ​ក៏​ជា​ការ​ផ្ដល់នូ​វ​កិត្តិយស និងការលើកទឹកចិត្តដល់វិសេសវិសាលបំផុតដល់ប្រតិភូកីឡាកម្ពុជា ដែល​ត្រូវ​បំពេញ​បេសកកម្មក្នុងព្រឹត្តិការណ៍នេះ ។គួរដឹងថា សម្រាប់ការប្រកួតកីឡាអាស៊ី លើកទី១៩ នៅទីក្រុង ​Hangzhou ​នឹង​ដំណើរ​ការ​ប្រកួត​ផ្លូវការ ​ពី​ថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ដោយកម្ពុជាបានបញ្ជូនអត្តពលិក ១​៧ប្រភេទកីឡាចូលរួមប្រកួត រួមមាន​កីឡា​អត្តពលកម្ម,​ ហែលទឹក, ​បាល់ទះ, ​បាល់បោះ, ​ជឺជីតស៊ូ,​ តេក្វាន់ដូ WT,​ គ្រិកឃីត, ​យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ​ទូក​ប្រពៃណី, ​សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ។ ក្នុងចំណោមអត្តពលិកទាំងអស់ មាន​កីឡា​សក្ដានុពលប្រមាណ ៦-៧ប្រភេទកីឡា ដែលកម្ពុជារំពឹងទទួលបានមេដាយ ។ នេះបើ​តាម​ការបញ្ជាក់​បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន ៕ អត្ថបទ លី ឈុនឡា 

ម្ចាស់ផ្ទះបារាំងឈ្នះណាំមីប៊ីលើសលុប ៩៦-០ ការប្រកួតបាល់ឱបជើងឯកពិភពលោក

2023/09/22 06:02:49 pm        573
ក្រុមបាល់ឱបម្ចាស់ផ្ទះបារាំងរកបានជ័យជំនះដ៏ធំធេងលើណាំមីប៊ីដល់ទៅ ៩៦-០ កាន់​តែកៀក​ក្នុង​ការកក់កៅអីនៅវគ្គ ៨ ក្រុមចុងក្រោយ នៃ​ព្រឹត្តិការណ៍​បាល់ឱប​ជើងឯក​ពិភពលោក​ក្នុង​ទឹកដី​របស់​ខ្លួន​។ ជំនួបនៅក្នុងពូល A នៅទីក្រុង Marseille នេះ ក្រុមបាល់​ឱប​មក​ពី​តំបន់​អាហ្វ្រិកណាំមីប៊ី​គ្មាន​អ្វីតបតរ​នឹងអតីតជើងឯករង ៣ លើកបារាំងឡើយ ខណៈកីឡាករ Damian Penaud រកបាន ៣ Tries ម្នាក់ឯង ក្នុងចំណោម ១៤ Tries សរុប។ Jonathan Danty, Charles Ollivon និង Louis Bielle-Biarry សុទ្ធតែរកបាន ២ Tries ម្នាក់ឯង។ យ៉ាងណាក្តី ស្របពេលនឹងជ័យជំនះរបស់បារាំងនេះ បារាំង​ក៏មានក្តី​បារម្ភ​ធំមួយ​គឺ​របួស​របស់​កីឡាករ​សំខាន់ Antoine Dupont ខណៈប្រធានក្រុមរូបនេះត្រូវបានផ្លាស់ចេញនៅវគ្គទី ២ ក្រោយ​ប៉ះទង្គិចជាមួយនឹងកីឡាកររបស់ណាំមីប៊ី Johan Deysel ដែល​ទទួល​បាន​កាត​ក្រហម​បណ្តេញ​ពី​ការប្រកួត។របួសរបស់ Antoine Dupont អាចប្រឈមនឹងអវត្តមានពីក្រុមនៅវគ្គ ៨ ក្រុមចុងក្រោយ។ បារាំងនៅពេលនេះលេង ៣ ប្រកួតឈ្នះទាំង ៣ ឈរលើគេក្នុងពូលមាន ១៣ ពិន្ទុ តាម​ពី​ក្រោយ​ដោយ​ក្រុម​អ៊ីតាលី លេង ២ ប្រកួតមាន ១០ ពិន្ទុ ហើយក្រុមទាំងពីរបារាំង និងអ៊ីតាលី​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ទី៧ ខែតុលា៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែល៖ យានដ្រូន​របស់ក្រុមហេសបូឡាកំណត់គោលដៅរថយន្តយោធា នៅតំបន់សន្តិសុខភាគខាងត្បូង​លីបង់
07/29/2026 07:07 PM
ឆ្នាំ២០២៦នេះ មានមន្រ្តី ACU ស្ម័គ្រចិត្តជាង៤០០០នាក់ចូលរួមសង្កេតការណ៍ប្រឡងបាក់ឌុប
07/29/2026 07:07 PM
របាយ​ការណ៍៖ ការវាយប្រហារតាមអាកាសរបស់អាមេរិក កំណត់គោល​ដៅ​តំបន់ព្រំដែន ក្បែរទីក្រុងអ៊ីរ៉ង់ភាគខាងលិច
07/29/2026 07:07 PM
លោក Lavrov បញ្ជាក់​ថា លទ្ធផលនៃជម្លោះនៅអ៊ុយក្រែន នឹងកំណត់តួនាទីអនាគតរបស់ទីក្រុងមូស្គូ
07/29/2026 07:07 PM
ភាគអាគ្នេយ៍កូរ៉េខាងត្បូង មាន​សីតុណ្ហភាពខ្ពស់បំផុត ក្នុងរយៈពេល ១២២ឆ្នាំ
07/29/2026 07:07 PM
ប្រភព៖ មេបញ្ជាការអាមេរិក ព្រមានកងទ័ពថា វីដេអូរបស់ពួកគេ ជួយដល់​អ៊ីរ៉ង់កំណត់គោល​ដៅ​
07/29/2026 07:07 PM
ក្រុម​ហ៊ុន BMW នឹងបញ្ឈប់បុគ្គលិកចំនួន ៨.០០០នាក់ ភាគច្រើន នៅអាល្លឺម៉ង់​
07/29/2026 07:07 PM
ចិនជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹង នៅសមុទ្រក្រហម
07/29/2026 07:07 PM
រដ្ឋមន្ត្រីករបរទេសជម្រាបជូនឯកអគ្គរដ្ឋទូតអាល្លឺម៉ង់អំពីការវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជា-ថៃ
07/29/2026 07:07 PM
អ៊ីរ៉ង់បដិសេធការគ្រប់គ្រងរួម​​របស់​​តំបន់​ លើ​ច្រកសមុទ្រ Hormuz ដោយ​បំផ្លាញ​​ក្តីសង្ឃឹមទម្លាយ​ភាព​ទាល់​ច្រក​​
07/29/2026 07:07 PM