កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

Xavi ប្តេជ្ញានាំយកថាមពលថ្មីមកកាន់ក្រុមជម្រើសជាតិហូឡង់ ក្រោយបរាជ័យនៅ World Cup

2026/08/26 02:48:08 pm        27
គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិហូឡង់ Xavi Hernandez បានប្តេជ្ញាថា នឹងនាំយកទម្រង់លេងដ៏ទាក់ទាញ និង ស្មារតីជ័យជម្នះ មកកាន់ក្រុមជម្រើសជាតិអំឡុងពេលលោកកាន់តំណែង។អតីតខ្សែបម្រើឆ្នើមរបស់ Barcelona និងជាអតីតគ្រូបង្វឹករបស់ក្លិបផងដែរ បានចុះកុងត្រារយៈពេល ៤ឆ្នាំ ជាមួយក្រុមជម្រើសជាតិហូឡង់ រហូតដល់ការប្រកួត World Cup លើកក្រោយ។ លោកក៏បានប្តេជ្ញាថា នឹងជួយបង្កើតថាមពលថ្មីសម្រាប់ក្រុម បន្ទាប់ពីហូឡង់ត្រូវបានធ្លាក់ចេញត្រឹមវគ្គ ៣២ក្រុមចុងក្រោយ ក្នុង World Cup ឆ្នាំនេះ។គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៤៦ឆ្នាំរូបនេះ ក៏បានបង្ហាញជំនឿយ៉ាងមុតមាំលើកីឡាករជំនាន់ថ្មីរបស់ហូឡង់ ដោយចាត់ទុកថា ក្រុមមានកីឡាករដែលមានទេពកោសល្យជាច្រើន ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺការកសាងក្រុមឱ្យមានសាមគ្គីភាព។Xavi ក៏បានក្លាយជាគ្រូបង្វឹកបរទេសដំបូងរបស់ក្រុមជម្រើសជាតិហូឡង់ក្នុងរយៈពេលជិត ៥០ឆ្នាំ ចាប់តាំងពីលោក Ernst Happel ដឹកនាំក្រុមនៅ World Cup ឆ្នាំ១៩៧៨។ទោះជាយ៉ាងណា Xavi បានបង្ហាញថា លោកមានភាពស្និទ្ធស្នាលជាមួយទស្សនវិជ្ជា «Total Football» របស់ហូឡង់ ដែលត្រូវបានបង្កើត និងផ្សព្វផ្សាយដោយបុគ្គលសំខាន់ៗដូចជា Rinus Michels និង Johan Cruyff ហើយទស្សនវិជ្ជានេះក៏មានឥទ្ធិពលយ៉ាងខ្លាំងលើ Barcelona ជាក្លិបដែល Xavi បានចំណាយពេលភាគច្រើនក្នុងអាជីពជាកីឡាករ។កិច្ចការដំបូងរបស់ Xavi គឺដឹកនាំក្រុមប្រកួតនៅ UEFA Nations League ដែលហូឡង់ត្រូវជួបអាល្លឺម៉ង់នៅខែកញ្ញាខាងមុខ៕ អត្ថបទ៖នាង សុភាវុធ

ក្រុមដណ្ដើមពាន Pre-Season របស់ISI ចាត់ទុកជាឱកាសល្អត្រៀមរដូវកាលថ្មី ទាំងលីគកំពូល និងលីគទី២

2026/08/26 02:13:15 pm        34
ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ នឹងរៀបចំពានរង្វាន់លក្ខណៈមិត្តភាពត្រៀមរដូវកាលថ្មី KCC Pre-Season Cup 2026នាចុងសប្ដាហ៍នេះ ដោយមានបេក្ខភាព ៤ក្លិបចូលរួម ក្នុងនោះក្រៅពីក្រុមម្ចាស់ផ្ទះ គឺមានក្រុមខ្លាំងភ្នំពេញក្រោន, ឡាយហ្វខេត្តព្រះសីហនុ និងក្លិបត្រៀមលេងលីគទី២ សៀមរាបយូណាយធីត។ជាមួយការចូលរួមប្រកួតពានលក្ខណៈមិត្តភាព ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែសីហាស្អែកនេះ គ្រូបង្វឹក និងកីឡាកររបស់ក្រុមនីមួយៗ បានចាត់ទុកជាឱកាសល្អ ដើម្បីពង្រឹងលក្ខណៈកាន់តែល្អប្រសើរ សម្រាប់ការប្រកួតប្រជែងលីគកំពូលកម្ពុជា ក៏ដូចជាលីគទី២ កម្ពុជា ដែលគ្រោយនឹងចាប់ផ្ដើមរដូវកាលថ្មី នាពេលឆាប់ៗខាងមុខ។លោក Conor Nestor គ្រូបង្វឹកក្រុម ISI ដង្កោសែនជ័យ និងតំណាងក្រុមឡាយហ្វខេត្តព្រះសីហនុ បានថ្លែងក្រោយចាប់ឆ្នោតជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយក្ដីរីករាយ ដែលបានចូលរួមការប្រកួតនេះ ដើម្បីធានាការរៀបចំ និងត្រៀមខ្លួនរួចរាល់ មុននឹងលីគកំពូលកម្ពុជា ចាប់ផ្ដើមការប្រកួតនៅសប្ដាហ៍បន្ទាប់។ដោយឡែកលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានលើកឡើងថា លោកនឹងជំរុញក្រុមលេងឲ្យអស់ ១០០% មិនថាពានកម្រិតណា ដើម្បីផ្ដល់នូវការប្រកួតប្រជែងដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រដែលខកខានទស្សនាលីគជាច្រើនខែ ។ រីឯគ្រូបង្វឹកក្រុមសៀមរាបយូណាយធីត រំពឹងការចូលរួម ពិសេសការលេងទល់ភ្នំពេញក្រោន គឺជាបទពិសោធន៍ល្អ សម្រាប់ការត្រៀមបង្ហាញខ្លួនក្នុងលីគទី២ នាពេលខាងមុខ។សម្រាប់រូបមន្ដនៃការប្រកួតពានរង្វាន់ KCC Pre-Season Cup 2026 ត្រូវធ្វើការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយចាប់ឆ្នោត គឺក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ត្រូវជួបក្រុមឡាយហ្វខេត្តព្រះសីហនុ និងក្លិបភ្នំពេញក្រោន ត្រូវជួបក្រុមសៀមរាបយូណាយធីត នាថ្ងៃទី២៧ ខែសីហា ខណៈក្រោយបញ្ចប់ការប្រកួតនេះ ក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវជួបគ្នាប្រជែងពានមិត្តភាពត្រៀមរដូវកាលថ្មីនេះ នាថ្ងៃទី២៩ ខែសីហា ខណៈក្រុមចាញ់ ក៏នឹងត្រូវជួបគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅរសៀលថ្ងៃជាមួយគ្នាផងដែរ៕ អត្ថបទ លី ឈុនឡា

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា មិនអាចសងសឹកឥណ្ឌូនេស៊ីបានឡើយ ក្នុងជំនួបមិត្តភាពអន្ដរជាតិទី២

2026/08/26 01:13:20 pm        35
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា មិនអាចយកឈ្នះក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានឡើយ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិទី២ កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដោយបន្ដរងបរាជ័យក្នុងលទ្ធផល ៣-០សិត ជាមួយពិន្ទុ ១៨-២៥, ១៩-២៥ និង ២២-២៥ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។នេះគឺជាលើកទី២ ដែលក្រុមជម្រើសជាតិទាំងពីរ បានជួបប្រកួតមិត្តភាពអន្ដរជាតិជាមួយគ្នា ក្រោយជួបគ្នាលើកទី១ ដើម្បីអបអរសាទរពិធីបើកការប្រកួតបាល់ទះពានរង្វាន់សម្ដេចធិបតី រដូវកាលទី២ កាលពីថ្ងៃទី១៩ ខែសីហាកន្លងទៅ ក្រុមជម្រើសជាតិឥឥណ្ឌូនេស៊ី បានយកឈ្នះដោយលទ្ធផល ៣-០សិតដូចគ្នា។បែបនេះក្ដី មន្ដ្រីសហព័ន្ធកីឡាបាល់ទះកម្ពុជា ធ្លាប់បានចាត់ទុកជំនួបមិត្តភាពទល់ក្រុមខ្លាំងប្រចាំតំបន់នេះ គឺជាឱកាសមួយ ដើម្បីវាស់ស្ទង់ ក៏ដូចជាបន្ដពង្រឹងក្រុមអត្តពលិកជម្រើសជាតិបន្ថែម ក្រោយទទួលបានជោគជ័យក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ (ជើងទី១) កាលពីថ្មីៗ៕ អត្ថបទ លី ឈុនឡា

ក្រោយឈ្នះមេដាយបួនគ្រឿង ហុង ម៉េងលាង រំពឹងបានលទ្ធផលល្អប្រឡងបាក់ឌុប និង​ទទួល​បាន​អាហារូបករណ៍រៀន Cyber Security

2026/08/26 12:33:06 pm        27
(សៀមរាប)៖ ការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍២០២៦ បានបញ្ចប់ដោយជោគជ័យនៅលើទឹកដីខេត្តសៀមរាប ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ និងមិនអាចរំលងបានគឺកីឡាករវ័យក្មេង ហុង ម៉េង លាង ធ្វើឱ្យមានការភ្ញាក់ផ្អើលដោយរូបគេតែឯងដណ្ដើមបានមេដាយ៤គ្រឿងក្នុងនោះមាស៣គ្រឿង និងប្រាក់មួយគ្រឿង ។ អ្វីដែលចាប់អារម្មណ៍បន្ថែមទៀតនោះ មុនចូលរួមប្រកួតតំណាងជាតិលើសង្វៀនអន្តរជាតិដែលពោរពេញដោយកីឡាករខ្លាំងៗនៅអាស៊ាន ហុង ម៉េងលាង ទើបតែបញ្ចប់ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ហើយពេលនេះរូបគេកំពុងរង់ចាំលទ្ធផល និងរំពឹងថានឹងទទួលបាននិទ្ទេសល្អ C ។ ក្រៅពីនេះរូបគេក៏បានប្រាប់ប៊ីធីវីទៀតថាពេលជាប់ ខ្លួននឹងបន្តការសិក្សាផ្នែក Cyber Security ព្រមទាំងរំពឹងថានឹងទទួលបានអាហារូបករណ៍សិក្សាលើជំនាញនេះ។ដោយគ្រប់វ័យ១៨ឆ្នាំសប្ដាហ៍នេះ កីឡាករ ហុង ម៉េងលាង បានប្រាប់បន្ថែមថានេះជាលើកដំបូងដែលខ្លួនចូលរួមប្រកួតលើសង្វៀនអន្តរជាតិបែបនេះ ហើយខ្លួនពិតជាមានមោទនភាពដែលសម្រេចបានមេដាយកម្រិតខ្ពស់បែបនេះរហូតដល់ទៅបួនគ្រឿង។ ក្រៅពីនេះម៉េងលាងក៏បានរៀបរាប់ពីមូលហេតុ និងការចូលរួមហាត់កីឡាជឺជីតស៊ូនេះផងដែរ។បន្ថែមលើនេះ ម៉េងលាងនៅបានចែករំលែកបទពិសោធន៍របស់ខ្លួនដែលធ្លាប់ធ្វើកន្លងមករវាងការសិក្សារៀនសូត្រ និងហាត់កីឡា និងសុំឱ្យយុវជនទាំងអស់ប្រឹងប្រែងសិក្សារៀនសូត្រ និងហាត់កីឡាមួយមុខដែលខ្លួនស្រឡាញ់ចូលចិត្ត។ សូមបញ្ជាក់ថាអត្តពលិកជឺជីតស៊ូកម្ពុជាដណ្ដើមបានមេដាយសរុប១០៩គ្រឿង ពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍២០២៦នៅខេត្តសៀមរាប ក្នុងនោះមាស១៥គ្រឿង ប្រាក់២៨គ្រឿង និងសំរឹទ្ធ៦៦គ្រឿង ហើយក្នុងនោះកីឡាករ ហុង ម៉េងលាង ដណ្ដើមបានមេដាយមាស៣គ្រឿង និងប្រាក់០១គ្រឿងពីវិញ្ញាសាប្រយុទ្ធ៕ 

ស្វាយរៀង បន្ថែម ៣ពិន្ទុ ខណៈព្រះសីហនុ ស្គាល់ជ័យជម្នះ ក្នុងជំនួបបញ្ចប់ជុំទី១ នៃសម្ដេចតេជោ-ថ្នាក់ខេត្ដ

2026/08/26 11:36:55 am        23
ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង និងខេត្តព្រះសីហនុ បានទទួល ៣ពិន្ទុពេញក្នុងជំនួបបញ្ចប់ជុំទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ (ថ្នាក់ខេត្ត) ឆ្នាំ២០២៦/២៧ ក្រោយយកឈ្នះក្រុមភ្ញៀវរៀងៗខ្លួន កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។សម្រាប់ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង បានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ដោយលទ្ធផល ៣-២ ក្នុងពូលD។ ជំនួបដ៏ស្វិតស្វាញនេះ ខេត្តស្វាយរៀង បានបើកការនាំមុខ ២គ្រាប់មុន ដែលរកបានដោយកីឡាករ នៅ សុភត្រា នៅនាទីទី៤ និង ព្រលឹង សំរេច នៅនាទី២៣ មុនព្រៃវែង វាយបកតាមស្មើ ២-២ វិញ ដោយកីឡាករ ង៉ាន ស៊ាងលាភ នៅនាទី៤៣ និងកីឡាករ លាង ខេមរាជ នៅនាទី៥១ ហើយលទ្ធផលនេះ បានអូសបន្លាយដល់ចុងម៉ោង ទើបកីឡាករ ជុង សុខា រកបានគ្រាប់ទី៣ ឲ្យក្រុម្ចាស់ផ្ទះស្វាយរៀង នៅនាទី៨២ យកឈ្នះខេត្តព្រៃវែង ៣២ តែម្ដង។ជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង បន្ដឈរលេខ២ ក្រោយឆ្លងកាត់ប្រកួតជុំទី១ ចំនួន ៣ប្រកួតឈ្នះ ២ និងចាញ់ ១ រកបាន ៦ពិន្ទុ ស្មើសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ បណ្ដោះអាសន្ន តែត្បូងឃ្មុំ សល់ ១ប្រកួត ដោយត្រូវជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពងចាម នាល្ងាចនេះ។ដោយឡែកក្រុមបានសមាគមបាល់ទាត់ខេត្ដព្រះសីហនុ បានយកឈ្នះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ដោយលទ្ធផល ៣-២ ដូចគ្នា ក្នុងជំនួបពូលE។ ជំនួបដ៏ជក់ចិត្តនេះ កីឡាករ គន សេងហុង បានស៊ុតគ្រាប់នាំមុខឲ្យម្ចាស់ផ្ទះ ១គ្រាប់មុន ត្រឹមរយៈពេល ២នាទីក្រោយចាប់ផ្ដើមវគ្គទី១ តែត្រូវខេត្តកំពត វាយបកនាំមុខ ២គ្រាប់វិញ ដោយកីឡាករ លី រីហ្វីន នៅនាទីទី២០ និងកីឡាករ សើ អាន់សើរី នៅនាទី៥៩ ។ ប៉ុន្ដែចុងម៉ោង ព្រះសីហនុ រកបាន ២គ្រាប់បន្ថែម ដោយកីឡាករ សឿន សុខឌិន និង ឆន ចាន់តុលា នៅនាទី៦៩ និងនាទី៨៣ ជួយឲ្យក្រុមខ្លួន យកឈ្នះខេត្តកំពត ៣-២ តែម្ដង។សម្រាប់ជ័យជម្នះលើកដំបូង នេះ បានធ្វើឲ្យខេត្តព្រះសីហនុ ហក់ពីលេខ៣ មកឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៥ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ១ និងស្មើ ២ គ្រាដែលខេត្តកំពត ធ្លាក់មកឈរលេខ៣ រក្សា ៣ពិន្ទុក្នុងដៃ និងខេត្តកោះកុង ធ្លាក់មកឈរលេខ២ មាន ៤ពិន្ទុ តែសល់ ១ប្រកួតក្នុងដៃ ត្រូវជួបសមាគមកីឡាបាល់ទាត់ខេត្តកែប បញ្ចប់វគ្គវិលជុំជើងទី១ នៅរសៀលថ្ងៃទី២៦ ខែសីហានេះ មុនបន្ដការប្រកួតជុំទី២ ដើម្បីស្វែងរកបេក្ខភាពឡើងវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា

ពានសម្ដេចតេជោ-ថ្នាក់ខេត្ដ នឹងបន្ដការប្រកួតបញ្ចប់ជុំទី១ ពូលD និងពូលE ក្នុងសប្ដាហ៍នេះ

2026/08/25 04:10:18 pm        214
ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ (ថ្នាក់ខេត្ត) ឆ្នាំ២០២៦/២៧ នឹងបន្ដការប្រកួតវគ្គចែកពូលចំនួន ៤ប្រកួតក្នុងសប្ដាហ៍នេះ ដែលជាការប្រកួតបញ្ចប់ជុំទី១ ក្នុងពូលD និងពូលE។សម្រាប់ការប្រកួតនៅថ្ងៃទី២៥ ខែសីហានេះ មាន ២គូ រួមមានក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង បើកទ្វារផ្ទះទទួលក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ក្នុងពូលD និងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ត្រូវជួបក្រុមម្ចាស់ផ្ទះសមាគមបាល់ទាត់ខេត្ដព្រះសីហនុ ក្នុងពូលE។ចំណែកនៅថ្ងៃទី២៦ ខែសីហាស្អែកមាន ២គូទៀត រវាងក្រុមសមាគមបាល់ទាត់តត្បូងឃ្មុំ និងក្រុមការពារតំណែងជើងឯក មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ក្នុងពូលD និងជំនួបបញ្ចប់ជុំទី១ ក្នុងពូលE រវាងសមាគមកីឡាបាល់ទាត់ខេត្តកែប និងក្រុមបាល់ទាត់ខេត្តកោះកុង។គិតត្រឹមសប្ដាហ៍ទី៥ បច្ចុប្បន្នពូលD កំពុងគ្រងកំពូលតារាងដោយខេត្តត្បូងឃ្មុំ ដែលរកបាន ៦ពិន្ទុពេញ តាមពីក្រោយដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង និងខេត្តកំពង់ចាម ដែលទើបរកបាន ៣ពិន្ទុស្មើគ្នា គ្រាដែលខេត្តព្រៃវែង មិនទាន់មានពិន្ទុរាប់ឡើយ។ រីឯពូលE ខេត្តកោះកុង កំពុងឈរកំពូលតារាងមាន ៤ពិន្ទុ លើក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ឈរលេខ២ មាន ៣ពិន្ទុ, ខេត្តព្រះសីហនុ ឈរលេខ៣ មាន ២ពិន្ទុ និងខេត្តកែប ឈរលេខ៤ មាន ១ពិន្ទុ៕ អត្ថបទ លី ឈុនឡា

BTV News ទទួលបានសិទ្ធផ្សាយផ្ទាល់ការប្រកួតកីឡាបាល់ទាត់ពានលំដាប់ទី២ ទ្វីបអាស៊ី (AFC Champion League II) រដូវកាល២០២៦/២០២៧

2026/08/25 03:25:24 pm        845
ទូរទស្សន៍ BTV News ទទួលបានសិទ្ធផ្លូវការផ្សាយផ្ទាល់ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់កម្រិតទី២តំបន់អាស៊ីរដូវកាល២០២៦-២០២៧ (AFC Champion League II) ដែលដំណើរការប្រកួតចាប់ពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៦ដល់ពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៧។BTV News នឹងធ្វើការផ្សាយផ្ទាល់គ្រាប់ការប្រកួតរបស់ក្លឹបបាល់ទាត់កម្ពុជាទាំងពីរ ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោនទាំងក្នុងដី និងក្រៅដី ព្រមទាំងផ្សាយផ្ទាល់ការប្រកួតផ្សេងៗទៀតនៅតំបន់អាស៊ីខាងលិច ក៏ដូចជាអាស៊ីខាងកើត តាមពេលវេលាសមស្រប។ការប្រកួតបាល់ទាត់ AFC Champion League Two ដំណើរការប្រកួតចេញពីតំបន់អាស៊ីខាងលិចមុនគេ ដោយថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ FK Argadak របស់ទួកមេនីស្ថាន ទទួលក្លឹប Al Muharraq SC របស់បារ៉ែន ម៉ោង៨និង៤៥នាទីយប់។ ក្រៅពីនេះនៅថ្ងៃទី១៦ ខែសីហា មាន៨ប្រកួតទាំងតំបន់អាស៊ីខាងលិច និងខាងកើត។ ចំណែកថ្ងៃទី១៧ ខែសីហា BTV News ក៏នឹងត្រូវផ្សាយការប្រកួតរបស់ព្រះខ័នរាជស្វាយរៀងជាមួយក្លឹបជប៉ុន Machida Zelvia ម៉ោង៥និង០០នាទីល្ងាច និងការប្រកួតក្នុងរបស់ភ្នំពេញក្រោនជាមួយ Kuching City FCមកពីម៉ាឡេស៊ី ម៉ោង៧និង១៥នាទីយប់។សូមជម្រាបជូនថាសម្រាប់រដូវកាលថ្មីនេះ BTV News បាននឹងកំពុងធ្វើការផ្សាយផ្ទាល់ព្រឹត្តិការណ៍បាល់ទាត់ជាតិដូចជាបាល់ទាត់ពានរង្វាន់សម្ដេចតេជោ លីគបាល់ទាត់នារី លីគកំពូលកម្ពុជា ពានរង្វាន់បាល់ទាត់អាស៊ានដែលនឹងបញ្ចប់នៅថ្ងៃស្អែក បាល់ទាត់ពានរង្វាន់យុវជនអាយុក្រោម២០ឆ្នាំតំបន់អាស៊ីវគ្គជម្រុះ និងបាល់ទាត់ពានរង្វាន់ក្លឹបលំដាប់ទី២ទ្វីបអាស៊ី AFC Champion League Two៕ 

ពានបាល់ទាត់សប្បុរសធម៌ដើម្បីជួយរកុមារកម្ពុជា រដូវកាលទី៤ កៀរគរបានថវិកាជិត ១ម៉ឺនដុល្លារសម្រាប់ជួយមន្ទីរពេទ្យគន្ធបុប្ផា

2026/08/25 11:28:31 am        314
ព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ដើម្បីជួយកុមារកម្ពុជា រដូវកាលទី៤ បានបញ្ចប់ដោយជោគជ័យ ក្រោយឆ្លងកាត់ការប្រកួតរយៈពេល ៩សប្ដាហ៍ ដោយកៀរគរបានថវិកាជិត ១ម៉ឺនដុល្លារ សម្រាប់នាំយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។ការប្រកួតបាល់ទាត់សប្បុរសធម៌នេះ មានក្រុមបាល់ទាត់ចំនួន ៨ចូលរួម ដែលបានបិទបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ នៅកីដ្ឋានស្ដាតចាស់ ដោយក្រុមបាល់ទាត់វ័យចាស់ 9NG Soccer Team បានគ្រងតំណែងជើងឯក ។ ជាមួយគ្នា គណៈកម្មការរៀបចំបានកៀរគរថវិកាសរុបចំនួន ៣៩.២២០.០០០រៀល សម្រាប់បរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។លោក ហួត គីមងួន ហៅ Dori ស្ថាបនិក និងជាគណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ បានឲ្យដឹងថា រដូវកាលទី៤ នេះ មានត្រឹម ៨ក្រុមចូលរួម ហើយឆ្លើយតបនឹងគោលបំណងគណៈកម្មការ ក្រុមនីមួយៗ ត្រូវបរិច្ចាគចំនួន ២លានរៀល សម្រាប់ប្រមែប្រមូលគ្នាបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ ពិសេសមន្ទីរពេទ្យគន្ធបុប្ផា ។ លោកបន្ដថា ទោះបីថវិកានេះ មិនជាច្រើន តែជាទឹកចិត្តដ៏ស្មោះរបស់កីឡាករ ក៏ដូចជាបណ្ដាក្រុមទាំងអស់ ដើម្បីចូលរួមជួយដល់កុមារកម្ពុជា។យោងតាមសកម្មជនបាល់ទាត់ដដែល សម្រាប់រដូវកាលទី៥ នៃព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ដើម្បីជួយកុមារកម្ពុជា នឹងបើកឱ្យមានក្រុមបាល់ទាត់យុវជនចូលរួម បន្ទាប់ពីរដូវកាលទី១ ដល់រដូវកាលទី៤ ផ្ដោតតែលើក្រុមវ័យកណ្ដាល និងក្រុមវ័យចាស់។ ការធ្វើកំណែទម្រង់បន្ថែមនេះ ដើម្បីជំរុញការប្រកួតឲ្យកាន់តែទាក់ទាញ លោកក៏សង្ឃឹមថា នឹងមានក្រុមចូលរួមកាន់តែច្រើន ហើយអាចកៀរគរបានថវិកាសម្រាប់ចូលរួមជួយដល់សកម្មភាពសប្បុរសធម៌នេះកាន់តែច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា

Lando Norris ឈ្នះការប្រណាំង F1 នៅហូឡង់ ខណៈកីឡាករម្ចាស់ផ្ទះ Max Verstappen សំណាងមិនល្អ

2026/08/24 03:14:51 pm        392
អ្នកការពារតំណែងជើងឯកពិភពលោក Lando Norris និងក្រុម McLaren បានបង្ហាញយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះ ដើម្បីយកឈ្នះ Kimi Antonelli របស់ Mercedes ដើម្បីឈ្នះការប្រណាំងនៅហូឡង់ Dutch Grand Prix។ការប្រកួតដែលពោរពេញដោយការប្រែប្រួល បានចាប់ផ្តើមយ៉ាងចលាចល ខណៈ Max Verstappen បានរេចង្កូតបុកជញ្ជាំងផ្លូវ នៅលើផ្លូវដែលមានសំណើមនៅចុងជុំទី១ ដែលបណ្តាលឱ្យការប្រកួតត្រូវបានបញ្ឈប់ជាបណ្តោះអាសន្នក្រោមទង់ក្រហម។ក្រោយការចាប់ផ្តើមការប្រកួតឡើងវិញ Antonelli បានវ៉ាដាច់ Norris ឡើងទៅកាន់កាប់តំណែងនាំមុខ។ ប៉ុន្តែតាមរយៈការចូល Pit Stop ចំនួនពីរលើក Norris បានប្រើប្រាស់យុទ្ធសាស្ត្រសំបកកង់យ៉ាងមានប្រសិទ្ធភាព ហើយនៅទីបំផុតអាចវ៉ាដាច់ Antonelli ដើម្បីឈ្នះការប្រកួត។នៅពេលនោះ Lewis Hamilton កំពុងនាំមុខការប្រកួត ដោយនៅពីមុខ Norris និង Antonelli ដែលកំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញ។ Hamilton មានយុទ្ធសាស្ត្រ Pit Stop ខុសពីអ្នកទាំងពីរ ប៉ុន្តែ Norris បានវ៉ាដាច់ Hamilton នៅជុំដដែលនោះ ដើម្បីឡើងទៅកាន់តំណែងលេខ១វិញ។នៅចុងការប្រកួត ការប្រើប្រាស់ Virtual Safety Car មួយលើក បានបង្កឱ្យមានភាពចម្រូងចម្រាសនៅក្នុងក្រុម Mercedes បន្ទាប់ពី George Russell ត្រូវបានបញ្ជាឱ្យបើកផ្លូវឱ្យ Antonelli ទៅមុខ ដើម្បីឱ្យមិត្តរួមក្រុមឡើងទៅកាន់ចំណាត់ថ្នាក់លេខ២។ ស្ថានភាពនេះក៏បានធ្វើឱ្យ Russell ប្រឈមនឹងការគំរាមកំហែងពី Hamilton ផងដែរ។ទោះជាយ៉ាងណា Russell បានការពារតំណែងរបស់ខ្លួនបានយ៉ាងល្អទោះមានការគម្រាមកំហែងពី Hamilton នៅជុំចុងក្រោយក៏ដោយ។លទ្ធផលនេះធ្វើឱ្យ Antonelli នៅតែមានប្រៀប ៥៩ ពិន្ទុ លើ Russell ក្នុងតារាងជើងឯកពិភពលោក។ Russell មានពិន្ទុសរុបស្មើនឹង Hamilton ប៉ុន្តែត្រូវបានចាត់ថ្នាក់នៅពីលើ ដោយសារគេមានជ័យជម្នះ ២ លើក ខណៈ Hamilton ឈ្នះ ១ លើក។ សម្រាប់ Norris វិញ ជ័យជម្នះជាលើកទី២ជាប់គ្នា បានធ្វើឱ្យគេបង្រួមគម្លាតមកនៅត្រឹម ៨៣ ពិន្ទុ ពីអ្នកកំពុងនាំមុខតារាង។ F1 នឹងបន្តដំណើរទៅទីលាន Monza ប្រទេសអ៊ីតាលីដើមខែកញ្ញាខាងមុខ៕ អត្ថបទ៖នាង សុភាវុធ

ប្រធាន UEFA, Aleksander Ceferin ថា Infantino ប្រឈមគូប្រជែងខ្លាំងៗក្នុងការបោះឆ្នោតប្រធាន FIFA តែមិនមែនរូបលោក

2026/08/24 02:31:22 pm        382
ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA លោក Aleksander Ceferin បានបញ្ជាក់ថា លោកមិនមានបំណងឈរឈ្មោះប្រកួតប្រជែងតំណែងប្រធាន FIFA នោះទេ ប៉ុន្តែលោកជឿថា ប្រធាន FIFA លោក Gianni Infantino នឹងប្រឈមមុខនឹងគូប្រជែងខ្លាំងៗ ប្រសិនបើលោកសម្រេចចិត្តឈរឈ្មោះសម្រាប់អាណត្តិថ្មីនៅឆ្នាំក្រោយ។ការលើកឡើងនេះកើតឡើង បន្ទាប់ពីមានការរិះគន់យ៉ាងទូលំទូលាយជុំវិញផែនការរបស់ FIFA ក្នុងការលក់ភាគហ៊ុនមួយផ្នែកនៃសិទ្ធិពាណិជ្ជកម្មពាក់ព័ន្ធនឹងព្រឹត្តិការណ៍ World Cup ទៅឱ្យវិនិយោគិនឯកជន ដែលក្រោយមកត្រូវបានបោះបង់ចោល។ថ្លែងនៅក្នុងកម្មវិធីផតខាស «The Rest Is Politics: Leading» ដែលត្រូវចាក់ផ្សាយនៅថ្ងៃចន្ទនេះ លោក Ceferin បានបញ្ជាក់ថា លោកមិនចាប់អារម្មណ៍ក្នុងការស្នងតំណែងពីលោក Infantino ឡើយ ទោះបីអនាគតរបស់ប្រធាន FIFA រូបនេះកំពុងមានភាពមិនច្បាស់លាស់ក៏ដោយ។លោក Ceferin ក៏បានឱ្យដឹងថា លោកមិនបានទាក់ទងជាមួយលោក Infantino ចាប់តាំងពីភាពចម្រូងចម្រាសជុំវិញផែនការវិនិយោគដែលត្រូវបានបោះបង់ចោលនោះផ្ទុះឡើង។ ទន្ទឹមនឹងនេះ លោកបានបង្ហាញជំនឿថា ប្រសិនបើលោក Infantino សម្រេចឈរឈ្មោះបន្តនៅខែមីនា ឆ្នាំក្រោយ លោកទំនងជានឹងមានអ្នកប្រកួតប្រជែងច្រើន។ប្រធាន UEFA រូបនេះក៏បានរិះគន់គម្រោងវិនិយោគដែលពាក់ព័ន្ធនឹង World Cup ដោយចាត់ទុកថា វាអាចបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់វិស័យបាល់ទាត់ ជាងគម្រោង European Super League ដែល UEFA បានប្រយុទ្ធប្រឆាំង និងទប់ស្កាត់បានកាលពីឆ្នាំ ២០២១។លោក Ceferin បាននិយាយថា សហព័ន្ធបាល់ទាត់ជាសមាជិកទាំង ៥៥ របស់ UEFA បានបង្ហាញការខឹងសម្បារ បន្ទាប់ពីព័ត៌មានលម្អិតនៃសំណើនេះត្រូវបានបង្ហាញជាសាធារណៈ។Ceferin បានច្រានចោលការចោទប្រកាន់ថា អឺរ៉ុបកំពុងរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយប្រទេសដែលមានវិស័យបាល់ទាត់កំពុងអភិវឌ្ឍ។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ទាំងលោកផ្ទាល់ និង UEFA មិនត្រូវបានជូនដំណឹងជាមុនអំពីផែនការវិនិយោគនេះ ឬពានរង្វាន់ FIFA Peace Prize ដែល FIFA បានប្រគល់ជូនប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីឆ្នាំ ២០២៥ នោះឡើយ មុនពេលព័ត៌មានទាំងនេះត្រូវបានប្រកាសជាសាធារណៈ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM