កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

Man City នឹងសម្រេចការផ្ទេរខ្សែបម្រើម៉ារ៉ុក Bouaddi ពី Lille សប្តាហ៍នេះ

2026/08/24 01:58:34 pm        386
ក្រុមមេឃខៀវ Manchester City នឹងសម្រេចការផ្ទេរយកខ្សែបម្រើម៉ារ៉ុក Ayyoub Bouaddi ពីក្លិបបារាំង Lille ក្នុងតម្លៃអាចឡើងដល់ ១០០ លានអឺរ៉ូ ក្នុងសប្តាហ៍នេះ។ តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានឱ្យដឹងថា Manchester City នឹងចំណាយប្រាក់ដំបូងប្រមាណ ៩៥ លានអឺរ៉ូ និងអាចបន្ថែមរហូតដល់ ៥ លានអឺរ៉ូ ទៀតតាមលក្ខខណ្ឌផ្សេងៗ។សារព័ត៌មាន The Athletic បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យ Bouaddi ក្លាយជាកីឡាករម្នាក់ក្នុងចំណោមការទិញដ៏មានតម្លៃខ្ពស់បំផុតរបស់ Manchester City។មុននេះ City ក៏បានចំណាយប្រាក់ប្រមាណ ១១៦ លានផោន ដើម្បីនាំយកខ្សែបម្រើ Elliot Anderson ពី Nottingham Forest កាលពីដើមរដូវក្តៅនេះ។Bouaddi ដែលមានតួនាទីសំខាន់ជាខ្សែបម្រើការពារ បានបង្ហាញខ្លួន ៣០ ប្រកួតនៅ Ligue1 រដូវកាលមុន ខណៈ Lille បានបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ៣ និងទទួលបានកៅអីទៅលេង UEFA Champions League។នៅកម្រិតជម្រើសជាតិ Bouaddi បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិម៉ារ៉ុកក្នុងខែឧសភា ហើយក្រោយមកត្រូវបានជ្រើសរើសចូលក្នុងបញ្ជីកីឡាករ ២៦ នាក់ របស់ម៉ារ៉ុក សម្រាប់ការប្រកួត World Cup។កីឡាករវ័យក្មេងរូបនេះបានបង្ហាញខ្លួនជាលើកដំបូងនៅ World Cup ក្នុងការប្រកួតទល់នឹង ប្រេស៊ីល ហើយបានចាប់ផ្តើមក្នុងជម្រើសដំបូងចំនួន ៥ ប្រកួតក្នុងចំណោម ៦ ប្រកួត របស់ម៉ារ៉ុក ខណៈពួកគេអាចឈានដល់វគ្គ ៨ ក្រុមចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ

ប្រធានអូឡាំពិកកម្ពុជាអរគុណសហព័ន្ធជឺជីតស៊ូអាស៊ីជ្រើសរើសកម្ពុជាម្ចាស់ផ្ទះជើងឯកតំបន់ គ្រាប្រទេសចូលរួមសរសើរការរៀបចំ

2026/08/24 01:26:58 pm        480
សៀមរាប៖ ការប្រកួតកីឡាជឺជីតស៊ូជើងឯកតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៦ ដែលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាធ្វើម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យ និងទទួលបានការសរសើរមិនដាច់ពីមាត់ពីបណ្ដាប្រទេសចូលរួមទាំងអស់។បន្ទាប់ពីដំណើរការប្រកួតរយៈពេលបីថ្ងៃ ជើងឯកជឺជីតស៊ូអាស៊ីអាគ្នេយ៍២០២៦ បានបិទបញ្ចប់នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមទេស រដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា តំណាងក្រសួងអប់រំយុវជន និងកីឡា និងថ្នាក់ដឹកនាំខេត្តសៀមរាប ព្រមទាំងមន្ត្រីជាច្រើនរូបផងដែរ។ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញមោទនភាពដែលកម្ពុជាត្រូវជឺជីតស៊ូអាស៊ីជ្រើសរើសធ្វើជាម្ចាស់ផ្ទះកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ និងអរគុណដល់ផ្នែកពាក់ព័ន្ធដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះដំណើរការដោយជោគជ័យ។ ទាក់ទងនឹងការរៀបចំ លោក Henry Kothagoda ប្រធានប្រតិភូប្រទេសិង្ហបុរី បានបង្ហាញអារម្មណ៍ថានេះជាឱកាសដ៏អាស្ចារ្យសម្រាប់ប្រតិតភូសិង្ហបុរីដែលបានចូលរួមការប្រកួតនាពេលនេះ ហើយកម្ពុជាពិតជារៀបចំការប្រកួតបានល្អ នេះជាព្រឹត្តិការណ៍កីឡាដ៏ល្អ កីឡាករទាំងអស់បង្ហាញភាពជាកីឡាដ៏ស្អាតស្អំ ហើយសង្ឃឹមថានឹងមកកម្ពុជាម្ដងទៀត។ លោកនៅបានបន្ថែមថាការរៀបចំជោគជ័យលើសពីការរំពឹងទុក។ លោកនៅបានមើលឃើញពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងពោលសរសើរដល់អាកាសយានដ្ឋានថាស្អាត និងអនាម័យ។ចំណែកគ្រូបង្វឹកជម្រើសជាតិហ្វីលីពីនលោកលោក Jucci Mallari បានពោលសរសើរប្រជាជន និងប្រទេសកម្ពុជា ក៏ដូចជាការរៀបចំការប្រកួតរបស់ហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា។ ដោយការប្រកួតធ្វើនៅខេត្តសៀមរាប ក្រោយបញ្ចប់បេសកកម្មប្រកួត លោក និងកីឡាករ កីឡាការិនី នឹងទៅទស្សនាប្រាសាទនានា។ក្រោយបញ្ចប់ការប្រកួតរយៈពេល៣ថ្ងៃ (ថ្ងៃទី២១-២៣ ខែសីហា ឆ្នាំ២០២៦) កម្ពុជាដណ្ដើមបានមេដាយសរុប ១០៩គ្រឿង មេដាយមាស ១៥ ប្រាក់២៨ និងសំរឹទ្ធ ៦៦ គ្រឿង៕

អត្តពលិកជឺជីតស៊ូកម្ពុជាដណ្ដើមបានមេដាយជាង១០០គ្រឿង ពីការប្រកួតជើងឯកតំបន់

2026/08/24 01:02:21 pm        556
សៀមរាប៖ ការប្រកួតកីឡាជឺជីតស៊ូជើងឯកតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៦ ដែលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាធ្វើម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ និងទទួលបានការសរសើរមិនដាច់ពីមាត់ពីបណ្ដាប្រទេសចូលរួមទាំងអស់។ ក្រោយដំណើរការប្រកួតយ៉ាងសិ្វតស្វាញរយៈពេលបីថ្ងៃ (២១-២៣ ខែសីហា) កីឡាករ កីឡាការិនីកម្ពុជាដណ្ដើមបានមេដាយសរុប១០៩គ្រឿង ក្នុងនោះមេដាយមាស១៥គ្រឿង មេដាយប្រាក់២៨គ្រឿង និងមេដាយសំរឹទ្ធ៦៦គ្រឿង។ លទ្ធផលនេះធ្វើឱ្យក្រុមជឺជីតស៊ូកម្ពុជាឈរនៅចំណាត់ថ្នាក់ទី៤ក្នុងចំណោម៨ប្រទេសដែលចូលរួមប្រកួត។ ទាក់ទងនឹងលទ្ធផលដ៏ត្រចះត្រចង់នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានអបអរសាទរដល់កីឡាករ កីឡាការិនីទាំងអស់ដែលដណ្ដើមបានមេដាយជូនជាតិនាពេលនេះ។ ឯកឧត្តម ថោង បញ្ញាធន ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានលើកឡើងថាការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍នាពេលនេះជាឱកាសល្អសម្រាប់កម្ពុជាត្រៀមចូលរួមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ ព្រោះលើប្រភេទកីឡាជឺជីតស៊ូនេះកម្ពុជាបញ្ជួនកីឡាករប្រាំរូបទៅចូលរួមប្រកួតផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហាញមោទនភាពដែលកម្ពុជាត្រូវជឺជីតស៊ូអាស៊ីជ្រើសរើសធ្វើជាម្ចាស់ផ្ទះកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ និងអរគុណដល់ផ្នែកពាក់ព័ន្ធដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះដំណើរការដោយជោគជ័យ៕ អត្ថបទ៖ គង់ ហួន

កម្ពុជាបន្ដភាពជោគជ័យ ក្នុងការប្រកួតវាយសីជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ ខណៈ​អន្ដរជាតិ​ចង់​ឲ្យ​ធ្វើម្ចាស់ផ្ទះទៀត

2026/08/24 12:38:40 pm        409
ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នៅកម្ពុជា បានប្រព្រឹត្ត​ទៅ​ដោយ​រលូន និងជោគជ័យ ស្របពេលសហព័ន្ធកីឡាវាយសីអាស៊ី(BA) ក៏ដូចជាបណ្ដា​ប្រទេស​ផ្សេង​ៗ ​ចង់ឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បន្ដទៀត។ នេះបើតាមប្រសាសន៍ឯកឧត្តម លី កុសល ​ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ក្រោយបញ្ចប់ការប្រកួតផ្លូវការ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ​២០២៦នេះ។ព្រឹត្តិការណ៍ប្រចាំតំបន់ ដែលដំណើរការប្រកួតរយៈពេល ១សប្ដាហ៍ពេញ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ នេះ មានអត្តពលិក ៧ប្រទេសចូលរួម គឺមានមីយ៉ាន់ម៉ា វៀតណាម ឡាវ ទីម័រខាងកើត ប្រ៊ុយណេ ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា ខណៈជាលទ្ធផលក្រុមម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ២០គ្រឿង (មាស ៣ ប្រាក់ ៩ និងសំរឹទ្ធ ៨) ឈរលេខរៀងទី២ បន្ទាប់ពីមីយ៉ាន់ម៉ា ឈរលេខ១ ដណ្ដើមបានមេដាយសរុប ២០គ្រឿងដូចគ្នា តែមានមេដាយមាស ១៣ ប្រាក់ ៦ និងសំរឹទ្ធ ១។ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចប់ការប្រកួត ឯកឧត្តម លី កុសល មានប្រសាសន៍ថា នេះជាលើកទី៣ ដែលកម្ពុជាបានធ្វើម្ចាស់ផ្ទះ ហើយការប្រកួតកាន់តែទទួលបានជោគជ័យ ដោយទទួលបានការសាទរពីប្រតិភូ និងអត្តពលិកបណ្ដាប្រទេសចូលរួម ក៏ដូចជាប្រធានសហព័ន្ធកីឡាវាយសីអាស៊ី ។ ចំណែកលទ្ធផលក៏បានល្អប្រសើរ ដោយក្រុមកីឡាករ-កីឡការិនី បានបង្ហាញគុណភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ ផ្អែកលើកត្ដាទាំងអស់នេះ អន្ដរជាតិបានជំរុញឲ្យកម្ពុជា ធ្វើម្ចាស់ផ្ទះបន្ដទៀត តែសហព័ន្ធមិនទាន់ឆ្លើយតបឡើយ ដោយរង់ចាំកិច្ចប្រជុំគណៈកម្មការប្រតិបត្តិសិន។គួរដឹងថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញនេះ បានប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែសីហា ដោយបែងចែកជា ៣កម្រិតអាយុ គឺអាយុក្រោម ១៦ឆ្នាំ, អាយុក្រោម ១៩ឆ្នាំ និងអាយុក្រោម ២៣ឆ្នាំ។ ព្រឹត្តិការណ៍នេះ ក្រៅពីទទួលបានការគាំទ្រពីសហព័ន្ធកីឡាវាយសីអាស៊ី ឯកឧត្តម លី កុសល ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន វឌ្ឍនៈ គ្រុប និងបណ្ដាដៃគូផ្សេងៗ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ជំរុញឲ្យការរៀបចំប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យផងដែរ។ក្រឡេកទៅចាប់អារម្មណ៍តារាងចំណាត់ថ្នាក់មេដាយ បន្ទាប់ពីក្រុមកីឡាវាយសីមីយ៉ាន់ម៉ា និងកម្ពុជា ដែលឈ្នះមេដាយសរុប ២០គ្រឿងដូចគ្នា គឺក្រុមកីឡាវាយសីឡាវ ឈរលេខ៣ ដណ្ដើមបានមេដាយសរុប ១២គ្រឿង (មាស ១ ប្រាក់ ៣ និងសំរឹទ្ធ ៨) គ្រាដែលក្រុមកីឡាវាយសីប្រ៊ុយណេ ឈរលេខ៤ ឈ្នះមេដាយសំរឹទ្ធ ៦គ្រឿង និងក្រុមកីឡាវាយសីទីម័រខាងកើត ឈរលេខ៥ ឈ្នះមេដាយសំរឹទ្ធចំនួន ៥គ្រឿង៕ អត្ថបទ លី ឈុនឡា

គ្រូបង្វឹកព្រះខ័នរាជ រំពឹងកូនក្រុមរួចរាល់សម្រាប់រដូវកាលថ្មី ដែលចាប់ផ្ដើមពីចុងសប្ដាហ៍នេះ ក្រោយតេស្ដ ៣ប្រកួតក្នុងពាន Pre-Season Cup

2026/08/24 11:38:03 am        327
លោក Mattew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង រំពឹងកូនក្រុមត្រៀមរួចរាល់ សម្រាប់រដូវកាលថ្មីដ៏មមាញឹក ដែលនឹងត្រូវចាប់ផ្ដើមពីចុងសប្ដាហ៍នេះ បន្ទាប់ពីលោកបានធ្វើតេស្ដក្នុងការប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ Pre-Season Cup 2026 ចំនួន ៣ប្រកួតកន្លងមក ដោយលទ្ធផលឈ្នះ ២ និងស្មើ ១ កាលពីចុងសប្ដាហ៍កន្លងទៅ។គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះ បានថ្លែងថា ពានមិត្តភាពអន្ដរជាតិត្រៀមបើករដូវកាលថ្មីក្នុងដីនេះ លោកផ្ដោតសំខាន់ ចង់ឲ្យកីឡាករបានយល់ដឹងពីរបៀលេង ហើយមាននាទីលេងច្រើន ។ ជាក់ស្ដែងកីឡាករម្នាក់ៗ ធ្វើបានល្អ ទាំងកីឡាករចាស់ និងសមាជិកថ្មី ទោះបីមានចំណុចមួយចំនួន ត្រូវពង្រឹងបន្ថែម តែលោកជឿជាក់ថា ពួកគេនឹងត្រៀមរួចរាល់សម្រាប់ការប្រកួត ដែលនឹងចាប់ផ្ដើមពីពានរង្វាន់ Super Cup នាចុងសប្ដាហ៍នេះ មុនលីគកំពួលកម្ពុជា ត្រូវបើកទំព័ររដូវកាលថ្មី នាសប្ដាហ៍បន្ទាប់ និងពានរង្វាន់ AFC Champions League Two 2026/27ដែលត្រូវចាប់ផ្ដើមនាពាក់កណ្ដាលខែកញ្ញា។គួរដឹងថាពានរង្វាន់ Pre-Season Cup 2026 ដែលក្លិបព្រះខ័នរាជស្វាយរៀង រៀបចំចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហា គឺមាន ៣ក្លិបចូលរួម ក្នុងនោះមានក្រុមភ្ញៀវ Eastern Districtមកពីហុងកុង និងក្រុម Geylang International FC មកពីសិង្ហបុរី ។ ជាលទ្ធផលក្នុងការប្រកួតត្រៀមរដូវកាលថ្មីនេះ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម Geylang International ២-១ មុនប្រកួតស្មើក្រុម Eastern District ១-១ ក្នុងវគ្គសន្សំពិន្ទុវិលជុំ។ប៉ុន្ដែនៅវគ្គផ្ដាច់ព្រ័ត្រ ក្លិបព្រះខ័នរាជស្វាយរៀង បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយប្រើប្រាស់កីឡាករខ្មែរ ១០០% ហើយបានយកឈ្នះក្រុម Eastern District ដោយលទ្ធផល ៣-១ ដើម្បីក្លាយជាជើងឯកពានរង្វាន់ Pre-Season Cup 2026តែម្ដង៕ អត្ថបទ លី ឈុនឡា

Premier League រដូវកាលថ្មី Arsenal ចាប់ផ្តើមបានល្អ ខណៈ Man United និង Spurs រងបរាជ័យ

2026/08/24 11:08:29 am        195
ការប្រកួតសប្តាហ៍ទី១ នៃក្របខណ្ឌអង់គ្លេស Premier League រដូវកាល ២០២៦/២៧ ចាប់ផ្តើមហើយកាលពីចុងសប្តាហ៍កន្លងទៅ។ក្រុមការពារតំណែងជើងឯក Arsenal បានចាប់ផ្តើមការពារជើងឯករបស់ខ្លួនដោយជ័យជម្នះយ៉ាងងាយស្រួល ៣-០ លើក្រុមទើបឡើងថ្មី Coventry City នៅកីឡដ្ឋាន Emirates។ Kai Havertz, Bukayo Saka និង Martin Odegaard រកបានម្នាក់មួយគ្រាប់ក្នុងជ័យជំនះនេះ។ជាមួយគ្នានោះដែរ Manchester United បានចាប់ផ្តើមរដូវកាលដោយការបរាជ័យ ២-០ ក្រោមថ្វីជើងក្រុមទើបឡើងមក Hull City។ Semi Ajayi និង Nobel Mendy រកបានម្នាក់មួយគ្រាប់ ជួយឱ្យ Hull ទទួលបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលលើក្រុមរបស់លោក Michael Carrick។Tottenham Hotspur ក៏ជាក្រុមធំមួយទៀតដែលចាប់ផ្តើមរដូវកាលមិនបានល្អ ដោយចាញ់នៅទឹកដី Brentford ៣-០។ ម្ចាស់ផ្តះបានគ្រប់គ្រងការប្រកួតយ៉ាងល្អ និងរកបានបីគ្រាប់ពី Keane Lewis-Potter, Vitaly Janelt និង Michael Kayode។ចំណែកឯ Manchester City បានយកឈ្នះ Bournemouth ២-១ នៅកីឡដ្ឋាន Etihad ទាំងលំបាក។ Bournemouth បាននាំមុខមុន ប៉ុន្តែ City បានវាយបកតាមរយៈ Marc Guehi មុនពេល Josko Gvardiol រកបានគ្រាប់ជ័យជម្នះនៅម៉ោងបន្ថែម។ ជ័យជម្នះនេះក៏ជាការចាប់ផ្តើមដ៏សំខាន់សម្រាប់លោក Enzo Maresca ក្នុងការដឹកនាំ City នៅរដូវកាលថ្មី។រីឯ Liverpool បានត្រឹមស្មើនៅទឹកដី Newcastle ២-២ នៅ St James' Park ក្នុងការប្រកួតដ៏រំភើប។ Newcastle បាននាំមុខពីរដង ប៉ុន្តែ Liverpool អាចតាមស្មើវិញ ហើយ Dominik Szoboszlai បានស៊ុតបាល់ ១១ ម៉ែត្រនៅនាទីទី ៩០+៩ ដើម្បីជួយឱ្យក្រុមថ្មីរបស់លោក Andoni Iraola រកបានមួយពិន្ទុ។សប្តាហ៍ទី ១ មិនទាន់បញ្ចប់នៅឡើយ ខណៈ Chelsea ត្រូវជួបម្ចាស់ផ្ទះ Fulham យប់ថ្ងៃចន្ទនេះ៕ អត្ថបទ៖នាង សុភាវុធ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសលក់សំបុត្រ​សម្រាប់​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​បាល់​ទាត់​អាស៊ី​យុវជន​អាយុ​ក្រោម​២០ឆ្នាំ

2026/08/24 10:59:24 am        264
(កម្ពុជា)៖ ដើម​សប្ដាហ៍​ក្រោយ​ការ​ប្រកួត​កីឡា​បាល់​ទាត់​ពាន​រង្វាន់​យុវជន​អាយុ​ក្រោម​២០​ឆ្នាំ​ទ្វីប​អាស៊ី​២០២៧​ វគ្គជម្រុះ នឹងចូលមកដល់ហើយ។ថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសលក់សំបុត្រសម្រាប់ចូលរួមទស្សនាការប្រកួតនេះ ដោយសំបុត្រមានពីរប្រភេទក្នុងតម្លៃ៥០០០រៀល និង១០ ០០០រៀល នៅលើតេលេក្រាម Mini App របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖ https://ffcambodia_bot.t.me/home។កម្ពុជាត្រូវធ្វើម្ចាស់ផ្ទះពូលG នៃការប្រកួតជម្រុះពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នា២០២៦នេះនៅពហុកីឡដ្ឋានជាតិ។ក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ នឹងបើកការប្រកួតដំបូងរបស់ខ្លួនជួបយេម៉ែន ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ម៉ោង៧និង០០នាទីយប់ ក្រោយពេលជប៉ុន ជួបកូវ៉ែត នៅម៉ោង៤និង០០នាទីរសៀល។ ថ្ងៃទី០៣ ខែកញ្ញា កម្ពុជាជួបជប៉ុន និងកូវ៉ែត ប្រកួតជាមួយយេម៉ែន។ សម្រាប់ថ្ងៃចុងក្រោយថ្ងៃទី៦ ខែកញ្ញា កម្ពុជា ជួបយេម៉ែន និងជប៉ុនប្រកួតជាមួយកូវ៉ែត៕

ម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦

2026/08/24 10:42:40 am        397
ក្រុមបាល់ទះកម្ពុជា-A បានគ្រងជើងឯកព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦ ក្រោយយកឈ្នះក្រុម MBSA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក)។ ពានរង្វាន់បាល់ទះអន្ដរជាតិនេះ ដែលមាន ៤ក្រុមចូលរួមនេះ ក្រុមបាល់ទះកម្ពុជា- A ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះគូប្រជែង ៥ប្រកួតជាប់គ្នា ពិសេសជំនួបវគ្គផ្ដាច់ព្រ័ត្រ ទល់ក្រុមខ្លាំង MBSAដែលមានកីឡាករអ៊ីរ៉ង់ ៤រូបជួយ ក្រុមម្ចាស់ផ្ទះកម្ពុជា-A បានយកឈ្នះដាច់ ក្នុងពិន្ទុ ២៥-២៣, ២៥-២១ និង ២៥-២ ដើម្បីក្លាយជាម្ចាស់ពានតែម្ដង។ពិធីបិទការប្រកួតពានរង្វាន់សម្ដេចធិបតី រដូវកាលទី២ នេះដែរ បានធ្វើឡើងឡើងក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងមានការចូលរួមពីលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង និងប្រតិភូដឹកនាំក្រុមចូលរួមការប្រកួតនេះផងដែរ។គួរដឹងថា ព្រឹត្តិការណ៍បាល់ទះពានរង្វាន់ថ្នាក់ដឹកនាំកម្ពុជានេះ មានបេក្ខភាព ៤ក្រុមចូលរួម ក្នុងនោះមានក្រុមកម្ពុជា-A ទទួលបានជើងឯក អមប្រាក់រង្វាន់ ១០០លានរៀល គ្រាដែលក្រុម MBSA ទទួលបានចំណាត់ថ្នាក់លេខ២ អមប្រាក់រង្វាន់ ២០លានរៀល ។ រីឯក្រុមកម្ពុជា-B ទទួលបានចំណាត់ថ្នាក់លេខ៣ អមប្រាក់រង្វាន់ ១២លានរៀល ក្រោយយកឈ្នះក្រុម Dong Nai របស់វៀតណាម ដោយលទ្ធផល ៣-១សិត៕ អត្ថបទ លី ឈុនឡា 

ការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ

2026/08/22 11:38:01 am        360
(សៀមរាប)៖ កីឡាដ៏ធំប្រចាំតបន់អាស៊ី ៤ឆ្នាំម្ដង កីឡាអាស៊ីនឹងចូលមកដល់នៅសប្ដាហ៍ទី៣ ខែកញ្ញាខាងមុននេះហើយ។ ចំពោះមុខកម្ពុជា ក៏នឹងបញ្ជួនកីឡាជឺជីតស៊ូទៅចូលរួមការប្រកួតប្រជែងផងដែរ ត្បិតកាលពីឆ្នាំ២០១៨កម្ពុជាធ្លាប់ឈ្នះមេដាយមាសលើកីឡាប្រភេទនេះ។ជុំវិញរឿងរ៉ាវនេះ ឯកឧត្តម ថោង បញ្ញាធន ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានប្រាប់ឱ្យដឹងអាស៊ីអាគ្នេយ៍ជាតំបន់ដែលខ្លាំងខាងកីឡាជឺជីតស៊ូដែរ ហើយតាមរយៈលទ្ធផលល្អការប្រកួតជើងឯកថ្នាក់តំបន់ យើងរំពឹងបានលទ្ធផលល្អពីការប្រកួតកីឡាស៊ីដែរ។ មុនកីឡាអាស៊ីមកដល់កីឡាករដែលត្រូវប្រកួតកីឡាអាស៊ីនឹងបោះជំរុំហ្វឹកហាត់នៅកូរ៉េខាងត្បូង។កីឡាករ មឿន លឹមសុបញ្ជា ដែលត្រូវបានជ្រើសចូលរួមប្រកួតកីឡាអាស៊ីលើកទី២០នៅជប៉ុន បានប្រាប់ឱ្យដឹងថាការប្រកួតនេះជាបទពិសោធន៍ដ៏ល្អ និងជាការផ្ដល់ទំនុកចិត្តដល់រូបគេសម្រាប់ការប្រកួតកីឡាអាស៊ីខាងមុខនេះ។ចំណែកកីឡាករ កូនកាត់កម្ពុជា-ហ្វីលីពីន អូប៉េរ៉ាណា ខៃមុនី រីឆាវឌ្ឍ បានលើកឡើងថាវាពិតជាអស្ចារ្យដែលបានចូលរួមការប្រកួតកីឡាអាស៊ីតំណាងកម្ពុជា ហើយរួបគេនឹងប្រឹងប្រែងធ្វើឱ្យបានល្អសម្រាប់ការប្រកួតដ៏ធំនេះ។សូមជម្រាបជូនថាការប្រកួតកីឡាអាស៊ីលើកទី២០ នៅខេត្ត Aichi-Nagoya ប្រទេសជប៉ុន ដំណើរការពីថ្ងៃទី១៩ ខែកញ្ញាដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយមាន៤៣ប្រភេទកីឡា ហើយកម្ពុជានឹងបញ្ជួនកីឡាជាង១០ប្រភេទចូលរួមប្រកួតប្រជែង ក្នុងមានកីឡាជឺជីតស៊ូដែរ៕

សប្បុរសជន ចូលរួមបរិច្ចាគយ៉ាងផុសផុសក្នុងយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ»

2026/08/21 04:02:15 pm        669
អស់រយៈពេល ១០ថ្ងៃមកហើយ ដែលក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានបើកយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» ក្នុងការទទួលនូវជំនួយផ្សេងៗ ទាំងថវិកា សម្ភារប្រើប្រាស់ សម្ភារសិក្សា សម្ភារកីឡា និងគ្រឿងឧបភោគបរិភោគជាដើម សម្រាប់ផ្ដល់ការគាំទ្រដល់បងប្អូនជនភៀសសឹកនៅភូមិរង់ចាំ នាខែកញ្ញាខាងមុខ ហើយបានទទួលការចូលរួមបរិច្ចាគយ៉ាងផុសផុលពីសប្បុរសជននានា ទាំងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងវិស័យឯកជនផងដែរ។យុទ្ធនាការនេះ មានកម្មវិធី និងសកម្មភាពអមមួយចំនួន មុនកម្មវិធីចុះជួបសួរសុខទុក្ខផ្ទាល់ជាមួួយប្រជាពលរដ្ឋនៅភូមិរង់ចាំ ទី១-ការប្រកួតមិត្តភាពសប្បុរសធម៌ ជាក់ស្ដែងការប្រកួតមិត្តភាពសប្បុរសធម៌ជាមួយក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ និងក្រុមរដ្ឋបាលខេត្តកណ្ដាល កាលពីថ្មីៗ មុនជំនួបដ៏ធំរវាងក្រុម ស.ស.យ.ក អលស្ដារ និងក្រុមតារាកម្ពុជា នាថ្ងៃទី២៩ ខែសីហា នៅកីឡដ្ឋានស្ដាតចាស់ និងកម្មវិធីទទួលការបរិច្ចាគផ្ទាល់ពីសប្បុរសជន នៅអគារ The Kampus ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែសីហា ឬតាមរយៈការ QR Cord ជាដើម។សកម្មភាពទាំងអស់នេះ បានទទួលការគាំទ្រយ៉ាងផុសផុសពីប្រជាពលរដ្ឋ ដែលជាអ្នកជួរក្រោយ មិនថាការប្រកួតមិត្តភាពសប្បុរសនៅទីលានផ្ទាល់ ឬការចូលរួមបរិច្ចាគផ្ទាល់នៅទីតាំង ដែលក្រុមការងារ ស.ស.យ.ក អលស្ដារ បានរៀបចំ ពោលគឺរយៈពេល ១០ថ្ងៃ ក្រោយយុទ្ធនាការចាប់ផ្ដើម មានសប្បុរសជនបានចូលរួមយ៉ាងសកម្ម ក្នុងនោះក៏មានថ្នាក់ដឹកនាំមួយចំនួន បានចូលរួមបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីផ្ដល់ការគាំទ្រដល់អ្នកភូមិរង់ចាំ ក្នុងរួមមាន៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាសមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាសមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក, ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក., ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាសមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក., ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធាន ស.ស.យ.ក. ខេត្តកណ្តាល, ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាសមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក និងអ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល អិល អិកស៍ គ្រុប និងលោកជំទាវ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចំនួន ២០លានរៀលដូចគ្នា ចូលរួមគាំទ្រយុទ្ធនាការនេះ។ទន្ទឹមជាមួយគ្នា ក្រុមហ៊ុន វឌ្ឍនៈ ក៏បានឧបត្ថម្ភនូវសម្ភារ និងភេសជ្ជយ៉ាងច្រើនផងដែរ ក្នុងនោះមាន៖ ទឹកពិសា វី-អាក់ទីវ ចំនួន ៨០០០កេស, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ ភ្បួរឆាច ចំនួន ១៧៥០កេស, ឈុតសម្លៀកបំពាក់ ចនួន ៣៥០០ឈុត, ក្រមា ចំនួន ៣៥០០ក្រមា, សាប៊ូ ៧០០០ដុំ និងអង្ករចំនួន ៣៥០០បេ។សូមរំឮកថា យុទ្ធនាការទទួលការបរិច្ចាគ ក្នុងកម្មវិធី «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» នឹងបន្ដរហូតដល់ថ្ងៃទី៣០ ខែសីហា ប៉ុន្ដែនៅថ្ងៃទី២៩ ខែសីហា កំឡុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ដ៏ធំ រវាងក្រុម ស.ស.យ.ក អលស្ដារ និងក្រុមបាល់ទាត់តារាកម្ពុជា ដែលត្រូវប្រកួតនៅកីឡដ្ឋានស្ដាតចាស់ ប្រជាពលរដ្ឋចង់ភ្ជាប់នឹងសេចក្ដីនឹករលឹកជាមួយអ្នកភូមិរង់ចាំ ក៏ដូចជាការបរិច្ចាគផ្សេងៗ អាចនាំយកទៅបរិច្ចាគផ្ទាល់នៅកីឡដ្ឋានស្ដាតចាស់បាន ដោយក្រុមការងារ ស.ស.យ.ក អលស្ដារ ក៏នឹងមានកន្លែងទទួលនៅទីនោះផងដែរ។សម្រាប់ជំនួយទទួលបានពីការបរិច្ចាគទាំងអស់ នឹងត្រូវរៀបចំឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំទាំងអស់ ដោយថ្នាក់ដឹកនាំ និងកីឡាករនៃក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ នឹងរៀបចំកម្មវិធីចុះជួបសួរសុខទុក្ខផ្ទាល់ជាមួយអ្នកភូមិរង់ចាំ នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ព្រមទាំងការត្រៀមរៀបចំនូវកម្មវិធីអមមួយចំនួន ដើម្បីស្វែងយល់ បង្កើនទំនាក់ទង ពិសេសបង្ហាញពីការនឹករលឹករបស់ប្រជាពលរដ្ឋខ្មែរដែលនៅជួរក្រោយ ចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ផងដែរ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM