កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

ភ្នំពេញក្រោន របូតកៅអីវគ្គចែកពូលពានក្លិបបាល់ទាត់នារីទ្វីបអាស៊ី ក្រោយបន្ដចាញ់ក្លិប Kaya FC

2026/08/21 03:20:00 pm        475
ក្រុមបាល់ទាត់នារី នៃក្លិបភ្នំពេញក្រោន បានអស់ឱកាសប្រជែងកៅអីវគ្គចែកពូល នៃពានរង្វាន់ក្លិបបាល់ទាត់នារីទ្វីបអាស៊ី AFC Women’s Champions League 2026/27 ហើយ ក្រោយរងបរាជ័យ ២ប្រកួតជាប់គ្នា ក្នុងវគ្គជម្រុះបឋម ពូលB ។ការខកខានឱកាសជាផ្លូវការឡើងទៅវគ្គបន្ដនេះ បន្ទាប់ពីក្រុមនារីភ្នំពេញក្រោន បានបន្ដបរាជ័យក្នុងការប្រកួតទី២ ទល់នឹងក្រុម Kaya FC-Iloilo របស់ហ្វីលីពីន ដោយលទ្ធផល ១-៥ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Dolen Omurzakov នាទីក្រុង Bishkek ប្រទេសកៀគីស្ថាន។ជំនួបដ៏សំខាន់នេះ កីឡាការិនី Dionesa Tolentin បានស៊ុតគ្រាប់នាំមុខឲ្យក្រុមជើងឯកលីគនារីហ្វីលីពីន ១គ្រាប់មុន នៅនាទី៣៣ ខណៈចូលវគ្គទី២ ក្រុមនារីភ្នំពេញក្រោន បានវាយបកតាមស្មើវិញ ដោយកីឡាការិនី Ichikawa Miki នៅនាទី៥៨ មុនក្រុមនារី Kaya FC រកបាន ៤គ្រាប់បន្ថែម ដោយកីឡាការិនី Marissa Vasquez ២គ្រាប់ និង Sarahgen Tulabing ២គ្រាប់។ការបរាជ័យផ្ទួនៗនេះ នាំឲ្យក្រុមនារីភ្នំពេញក្រោន អស់ឱកាសឡើងវគ្គចែកពូលជាផ្លូវការ មុនការប្រកួតបង្គ្រប់កិច្ចទល់ក្រុមម្ចាស់ផ្ទះ FC Ilbirs  របស់ប្រទេសកៀគីស្ថាន នាថ្ងៃទី២៣ ខែសីហាខាងមុខ៕ អត្ថបទ លី ឈុនឡា

ពានបាល់ទះសម្ដេចធិបតី៖ ក្រុមកម្ពុជា-A យកឈ្នះ Dong Nai ៣-០ តែកម្ពុជា-B ចាញ់ក្លិប MBSA ទាំងប្រផិតប្រផើយ

2026/08/21 03:11:12 pm        444
ក្រុមបាល់ទះកម្ពុជា-A បានទទួល ៣ពិន្ទុបន្ថែមក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់ «សម្ដេចធិបតី» រដូវកាលទី២ ឆ្នាំ២០២៦ ក្រោយយកឈ្នះក្រុម Dong Nai ដោយលទ្ធផល ៣-០សិត តែក្រុមបាល់ទះកម្ពុជា-B  បានរងបរាជ័យទាំងប្រផិតប្រផើយ ទល់នឹងក្លិបម៉ាឡេស៊ី MBSA ក្នុងលទ្ធផល ៣-២សិត។សម្រាប់ការប្រកួតទី២ ក្នុងវគ្គសន្សំពិន្ទុវិលជុំ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីល្ងាចថ្ងៃទី២០ ខែសីហានេះ ក្រុមកម្ពុជា-A ដែលប្រជុំដោយកីឡាករមានបទពិសោធន៍ ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះដាច់លើក្រុមភ្ញៀវ Dong Nai ៣សិតជាប់គ្នា ក្នុងពិន្ទុ ២៥-២១, ២៥-២២ និង ២៥-២២។ ជ័យជម្នះនេះ នាំឲ្យក្រុមកម្ពុជា-A ឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៦ពិន្ទុពេញ ក្រោយប្រកួតដំបូងយកឈ្នះក្រុមកម្ពុជា-B កាលពីថ្មីៗ។ដោយឡែកក្រុមបាល់ទះកម្ពុជា-B ដែលប្រជុំដោយកីឡាករយុវជនបន្ដវេន បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ ទល់នឹងក្រុមខ្លាំង MBSA របស់ម៉ាឡេស៊ី ដែលមានកីឡាករអន្ដរជាតិមកពីអឺរ៉ុប ៤រូបចូលរួម ក្នុងនោះសិតទី១ ក្រុមកម្ពុជា-B បានយកឈ្នះ ២៥-២៣ពិន្ទុ មុនភ្លាត់ចាញ់ក្លិបមកពីវៀតណាមនេះ ២សិតជាប់គ្នាក្នុង ២២-២៥ពិន្ទុ នៅសិតទី២ និងសិតទី៣ តែសិតទី៤ ក្រុមកម្ពុជា-B បានយកឈ្នះជាថ្មី ២៥-២៣ពិន្ទុ ដែលនាំឲ្យការប្រកួតឈានដល់សិតទី៥ ដើម្បីកាត់សេចក្ដី ហើយក្រុម MBSA បានយកឈ្នះក្រុមកម្ពុជា-B ១៥-៧ពិន្ទុតែម្ដង។ក្រោយឆ្លងកាត់ ២ប្រកួតដូចគ្នា បច្ចុប្បន្នក្រុមកម្ពុជា-A កំពុងឈរកំពូលតារាង មាន ៦ពិន្ទុ តាមពីក្រោយដោយក្រុម MBSA របស់ម៉ាឡេស៊ី រកបាន ៤ពិន្ទុ គ្រាដែលកម្ពុជា-B និងក្រុម Dong Nai របស់វៀតណាម រកបាន ១ពិន្ទុដូចគ្នា មុនបញ្ចប់ការប្រកួតវិលជុំសន្សំពិន្ទុ នៅល្ងាចថ្ងៃទី២១ ខែសីហានេះ ដោយក្រុមកម្ពុជា-A ត្រូវជួបក្រុម MBSA និងក្រុមកម្ពុជា-B ត្រូវជួបក្រុម Dong Nai  នៅវិមានពហុកីឡដ្ឋានជាតិ។ ក្រោយបញ្ចប់ការប្រកួតវិលជុំនេះ ទើបឈានដល់វគ្គខ្វែង ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយក្រុមឈរលេខ១ លេខ៤ និងក្រុមឈរលេខ២ ត្រូវជួបក្រុមឈរលេខ៣ នាថ្ងៃទី២២ ខែសីហា ហើយក្រុមឈ្នះ នឹងត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានសម្ដេចធិបតី នាថ្ងៃទី២៣ ខែសីហាខាងមុខ៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជស្វាយរៀង ឬ Eastern ក្លាយជាម្ចាស់ពាន Pre-Season Cup 2026 យប់នេះ?

2026/08/21 12:56:42 pm        760
ក្លិបព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្លិប Eastern District FCរបស់ហុងកុងជាថ្មី ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់មិត្តភាពត្រៀមបើករដូវកាលថ្មី Pre-Season Cup 2026 នាវេលាម៉ោង ៧យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។អ្នកគាំទ្រកំពុងចាប់អារម្មណ៍ខ្លាំងលើការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ក្រោយជំនួបបង្គ្រប់កិច្ចវគ្គសន្សំពិន្ទុ កាលពីថ្ងៃអង្គារកន្លងទៅ បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ពិសេសអ្នកគាំទ្រក្លិបព្រះខ័នរាជស្វាយរៀង ដែលរំពឹងជំនួបកាត់សេចក្ដីនេះ តំបន់ប្រយុទ្ធរបស់ក្រុមខ្លួន នឹងកាន់តែមុតស្រួចក្នុងការបញ្ចប់ទី ដ្បិតការជួបគ្នាថ្ងៃមុន ក្លិបបានខកខានឱកាសមាសជាច្រើន ដោយសារការស៊ុតបុករបាទី ក៏ដូចជាការសង្គ្រោះដោយអ្នកចាំទីជាដើម។ជាមួយការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់មិត្តភាពអន្ដរជាតិត្រៀមបើករដូវកាលថ្មី ដែលរៀបចំដោយក្លិបព្រះខ័នរាជស្វាយរៀង នេះ ក៏មានលក់សំបុត្រចូលទស្សនាផងដែរ ដោយអ្នកគាំទ្រអាចទិញសំបុត្រមុនតាមរយៈ Online ឬទិញផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងតម្លៃ ៨,០០០រៀលប៉ុណ្ណោះក្នុងមួយសន្លឹក។សូមបញ្ជាក់ថា ពានរង្វាន់ Pre-Season Cup 2026 មាន ៣ក្លិប មកពី ៣ប្រទេសចូលរួម ខណៈ ១ក្រុមទៀត គឺក្លិប Geylang International FC របស់សិង្ហបុរី តែក្រោយរងបរាជ័យ ២ប្រកួតជាប់គ្នា ពោលគឺចាញ់ព្រះខ័នរាជស្វាយរៀង ២-១ និងចាញ់ក្លិប Eastern District FC ៣-១ បានធ្វើឲ្យក្លិបមកពីលីគកំពូលសិង្ហបុរីនេះជ្រុះចេញពីពានមុនគេ នៅសល់តែក្លិបតំណាងកម្ពុជា និងហុងកុង ដែលត្រូវជួបគ្នាក្នុងនៅវគ្គផ្ដាច់ព្រ័ត្រ នាត្រីថ្ងៃសុក្រនេះ៕ អត្ថបទ លី ឈុនឡា

Harry Kane ឈ្នះស្បែកជើងមាសអឺរ៉ុបជាលើកទី២ក្នុងអាជីព

2026/08/20 03:49:48 pm        388
ខ្សែប្រយុទ្ធ Bayern Munic, Harry Kane បានទទួលពានស្បែកជើងមាសអឺរ៉ុប ជាលើកទី២ក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីស៊ុតបញ្ចូលទីច្រើនជាងគេរដូវកាលមុនក្នុងចំណោមលីគបាល់ទាត់កំពូលនៅអឹរ៉ុប។Kane បានបង្ហាញមោទកភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលនេះ បន្ទាប់ពីរូបគេបានជួយ Bayern Munich ឈ្នះពានចំនួន៣ ក្នុងរដូវកាលមុន រួមមាន German Super Cup, Bundesliga និង DFB-Pokal។កីឡាករជម្រើសជាតិអង់គ្លេសរូបនេះរកបាន ៣៦គ្រាប់ក្នុងក្របខណ្ឌ Bundesliga កាលពីរដូវកាលមុន ដែលជាចំនួនគ្រាប់ដ៏លេចធ្លោ និងជួយឱ្យគេក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅអឺរ៉ុប។Kane បាននិយាយថា ពាននេះមានអារម្មណ៍ពិសេសជាងលើកទីមួយ ដោយសារ Bayern Munich មានរដូវកាលដ៏អស្ចារ្យក្នុងនាមជាក្រុមដែលឈ្នះពាន៣ ហើយវាធ្វើឱ្យការរកបាន៣៦គ្រាប់ក្នុង Bundesliga កាន់តែពិសេស។ទន្ទឹមនឹងនេះ Kane ក៏ត្រូវបានសួរអំពីឱកាសប្រជែងពាន Ballon d'Or ផងដែរ។ ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំបានបញ្ជាក់ថា រឿងនេះមិនស្ថិតក្នុងការគ្រប់គ្រងរបស់គេទេ ហើយទុកឱ្យអ្នកគាំទ្រ និងអ្នកវិភាគជាអ្នកពិភាក្សា។Kane បានបន្ថែមថា រដូវកាលមុនគឺជា រដូវកាលល្អបំផុតក្នុងអាជីពរបស់គេ ដោយបានសម្រេចសមិទ្ធផលជាច្រើនទាំងក្នុងកម្រិតបុគ្គល និងជាមួយក្រុម។គួររំលឹកថា Kane ក៏ធ្លាប់ឈ្នះពានស្បែកជើងមាសអឺរ៉ុប ម្តងរួចមកហើយក្នុងរដូវកាល ២០២៣/២៤ ដែលជារដូវកាលដំបូងរបស់គេជាមួយ Bayern Munich៕ អត្ថបទ៖នាង សុភាវុធ

Tijjani Reijnders ផ្លាស់ទៅក្លិបអារ៉ាប៊ីសាអូឌីត Al Qadsiah ផ្លូវការក្រោយ​ចំណាយ​ពេល​ត្រឹមជាង ១ឆ្នាំជាមួយ Man City

2026/08/20 02:35:49 pm        403
ខ្សែបម្រើជម្រើសជាតិហូឡង់ Tijjani Reijnders បានផ្ទេរទៅកាន់ក្លិប Al Qadsiah នៅប្រទេសអារ៉ាប៊ីសាអូឌីតផ្លូវការហើយ បន្ទាប់ពីចំណាយពេលត្រឹមជាងមួយឆ្នាំជាមួយ Manchester City។Reijnders បានផ្លាស់ពី AC Milan មកកាន់ Manchester City កាលពីខែមិថុនាឆ្នាំមុន ហើយបានបង្ហាញខ្លួនសរុប ៥០ប្រកួតគ្រប់កម្មវិធី ដោយរកបាន ៧គ្រាប់ ក្នុងអំឡុងពេលនៅកីឡដ្ឋាន Etihad។កីឡាករវ័យ ២៨ឆ្នាំ ក៏បានជួយ Manchester City ឈ្នះពាន FA Cup និង League Cup ផងដែរ។Al-Qadsiah បច្ចុប្បន្នដឹកនាំដោយអតីតអ្នកចាត់ការរបស់ Liverpool, Celtic និង Leicester City លោក Brendan Rodgers។Reijnders ក៏ជាសមាជិកក្រុមជម្រើសជាតិហូឡង់នៅ World Cup 2026 ដោយបានចូលលេង ៣ ប្រកួត។ គេបានចាប់ផ្តើមជម្រើសដំបូងក្នុងវគ្គសន្សំពិន្ទុជួបជប៉ុន ស៊ុយអែត និងទុយនីស៊ី ប៉ុន្តែមិនបានលេងក្នុងវគ្គ ៣២ ក្រុមចុងក្រោយទល់នឹងម៉ារ៉ុក ដែលហូឡង់ចាញ់ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី៕ អត្ថបទ៖នាង សុភាវុធ

សៀមរាប និងកំពង់ចាម ស្គាល់ជ័យជម្នះ ខណៈតាកែវ ស្គាល់បរាជ័យដំបូង​ក្នុងពាន​សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត

2026/08/20 01:49:50 pm        374
ក្រុមបាល់ទាត់ខេត្តសៀមរាប និងក្រុមការពារតំណែងជើងឯកមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានស្គាល់ជ័យជម្នះលើកដំបូង ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) ស្របពេលក្រុមភ្នំដាមហានគរខេត្តតាកែវ បានរងបរាជ័យលើកដំបូង ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ដោយលទ្ធផល ៧-២។សម្រាប់ជំនួបបញ្ចប់ជើងទី១ ក្នុងពូលB រវាងខេត្តសៀមរាប និងក្រុមម្ចាស់ផ្ទះខេត្តឧត្តរមានជ័យ កីឡាករ ហៀន សុហេង បានចំណាយពេលត្រឹម ២នាទី ក្នុងការស៊ុតគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ តែចុងវគ្គទី១ ខេត្តសៀមរាប ក៏វាយបកបាន ២គ្រាប់វិញ ដោយកីឡាករ ប៊ន ម៉ៅ នៅនាទី៣២ និងកីឡាករ តាំង ដេវីត នៅនាទី៤៥+១ ហើយលទ្ធផលនេះ បានរក្សាដល់ការប្រកួតពេញម៉ោង ។ ជ័យជម្នះលើកដំបូងនេះ នាំឲ្យខេត្តសៀមរាប រំកិលឡើងឈរលេខ២ ក្នុងពូល ដោយរកបាន ៤ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ១ ស្មើ ១ និងចាញ់ ១ ចាញ់ប្រៀបក្រុមបាត់ដំបងយូណៃធីត ដែលឈរកំពូលតារាង មាន ៧ពិន្ទុ។ចំណែកក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានយកឈ្នះក្រុមភ្ញៀវខេត្តព្រៃវែង ដោយលទ្ធផល ៧-២ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ជើងឯកឆ្នាំចាស់នេះ រកបានដោយកីឡាករ អ៊ន់ សីហា, ញ៉ាន សុបញ្ញា និង ហាត់ សូហ្វី ម្នាក់ ១គ្រាប់ ខណៈកីឡាករ កសឹម នារ៉ទីន និង ម៉ាត់ ដេវិត រកបានម្នាក់ ២គ្រាប់ គ្រាដែល ២គ្រាប់របស់ខេត្តព្រៃវែង រកបានដោយកីឡាករ ឡេង លីហួរ ទាំង ២គ្រាប់។ ជ័យជម្នះលើកដំបូងនេះ នាំឲ្យខេត្តកំពង់ចាម មាន ៣ពិន្ទុ ស្មើក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ១ និងចាញ់ ១ ដូចគ្នា តាមពីក្រោយក្រុមកំពូលតារាងខេត្តត្បូងឃ្មុំ ដែលរកបាន ៦ពិន្ទុពេញ។រីឯក្រុមភ្នំដាមហានគរខេត្ដតាកែវ ដែលប្រកួតស្មើ ២ប្រកួតជាប់គ្នា បានភ្លាត់បរាជ័យលើកដំបូង យ៉ាងចាស់ដៃទល់នឹងក្រុមម្ចាស់ផ្ទះខេត្តកំពង់ស្ពឺ ដោយលទ្ធផល ៧-២។ គ្រាប់បាល់ជ័យជម្នះរបស់កំពង់ស្ពឺ រកបានដោយកីឡាករ ធន រស្មី, បាន ឌីម៉ង់ និង កយ ប៊ុនលី ម្នាក់ ១គ្រាប់ និងកីឡាករ ឈឹន ស៊ុយហេង រកបាន ២គ្រាប់ ខណៈ ១គ្រាប់ទៀត ជាគ្រាប់បាល់ភ្លាត់ចូលទីខ្លួនឯងពីកីឡាករ ប៉ន សុខគាន់ ។ ចំណែក ២គ្រាប់របស់ក្រុមភ្ញៀវភ្នំដាមហានគរខេត្តតាកែវ រកបានដោយកីឡាករ ឆឹង សុខជាន្នី និង ណុប ច័ន្ទបូរ៉ារស្មី។ជាមួយលទ្ធផលនេះ បានធ្វើឲ្យក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ រក្សាតំណែងលេខ២ ក្នុងពូលC រកបាន ៦ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាងខេត្តកណ្ដាល ១ពិន្ទុប៉ុណ្ណោះ ហើយក្រុមភ្នំដាមហានគរខេត្តតាកែវ បានបន្ដឈរលេខ៣ មាន ២ពិន្ទុ លើក្រុមភ្នំពេញហ្គាឡាក់ស៊ី មាន ១ពិន្ទុ។ ក្រុមនីមួយៗ នៅសល់ការប្រកួតសន្សំពិន្ទុជើងទី២ មួយជុំទៀត ដើម្បីកំណត់ក្រុមលេខ១ និងក្រុមលេខ២ ល្អជាងគេឡើងទៅវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា

ភ្នំពេញក្រោន ត្រូវការឈ្នះក្រុម Kaya FC ដើម្បីរក្សា​ឱកា​ស​ប្រជែង​កៅ​អី​វគ្គ​ចែក​ពូល​ពាន​ក្លិបបាល់​ទាត់នារី​ទ្វីបអាស៊ី

2026/08/20 12:42:21 pm        453
ក្រុមបាល់ទាត់នារី នៃក្លិបភ្នំពេញក្រោន របស់កម្ពុជា នឹងបន្ដជួបក្រុម Kaya FC-Iloilo នាល្ងាចថ្ងៃទី២០ ខែសីហានេះ ក្នុងយុទ្ធនាការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ពាន​រង្វាន់​ក្លិប​បាល់​ទាត់​នារី​ទ្វីប​អាស៊ី AFC Women’s Champions League 2026/27 នៅប្រទេសកៀគីស្ថាន។នេះ​គឺជាការប្រកួតទី២ របស់ក្រុមទាំងពីរ ក្នុងពូលB បន្ទាប់ពីប្រកួតដំបូង ភ្នំពេញក្រោន បាន​រង​បរាជ័យ​ទល់ក្រុម TSL FC របស់ហុងកុង ដោយលទ្ធផល ២-០ស្របពេលក្រុម Kaya FC-Iloilo ​បាន​យក​ឈ្នះក្រុមម្ចាស់ផ្ទះ FC Ilbirs  ដោយលទ្ធផល ៦-០។ក្រោយភ្លាត់ចាញ់ការប្រកួតបើកឆាក បានក្លាយជាសម្ពាធសម្រាប់ក្រុមនារីភ្នំពេញក្រោន ទោះ​សល់ ​២ប្រកួតក្នុងដៃ ពិសេសជំនួបទល់ក្រុមខ្លាំងហ្វីលីពីនល្ងាចនេះ ដែលត្រូវការឈ្នះដាច់ខាត ដើម្បី​រក្សាឱកាសប្រជែងកៅអីវគ្គចែកពូល ខណៈបើបន្ដចាញ់ នោះក្រុមជើងឯកលីគនារីកម្ពុជា នឹង​ត្រូវអស់ឱកាសតែម្ដង។គួរដឹងថា ការប្រកួតជម្រុះបឋមក្នុងពូលB នៃពានរង្វាន់ក្លិបបាល់ទាត់នារីទ្វីបអាស៊ីនេះ មាន​បេក្ខភាព ៤ក្លិបចូលរួម នៅប្រទេសកៀគីស្ថាន។ ការប្រកួតនេះ ប្រើរូបមន្ដប្រកួតវិលជុំ ហើយ​ក្រុម​មាន​ពិន្ទុខ្ពស់ជាងគេ នឹងទទួលបានកៅអីឡើងទៅលេងវគ្គចែកពូល។ សម្រាប់ប្រកួតចុងក្រោយរបស់ក្រុមនារីភ្នំពេញក្រោន នឹងត្រូវជួបក្រុម FC Ilbirs នាថ្ងៃទី២៣ ខែសីហខាងមុខ៕ អត្ថបទ លី ឈុនឡា

ខ្សែការពារអាមេរិក Jonathan Campbell ត្រឡប់មកប្រកបអាជីពនៅកម្ពុជាវិញ ជាមួយគិរីវង់

2026/08/20 11:42:43 am        249
កីឡាករសញ្ជាតិអាមេរិក Jonathan David Ward Campbell បានត្រឡប់មកប្រកបអាជីពនៅលីគកំពូលកម្ពុជាវិញហើយ ដោយចូលរួមជាមួយក្លិបគិរីវង់សុខសែនជ័យ ក្រោយឃ្លាតឆ្ងាយ ៤រដូវកាល។ខ្សែការពារមាឌធំកម្ពស់បានរូបនេះ ធ្លាប់មកប្រកបអាជីពនៅកម្ពុជាដំបូង ក្នុងឆ្នាំ២០១៨ ឲ្យភ្នំពេញក្រោន មុនចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ មុនចាកចេញទៅលេងនៅលីគហ្វីលីពីន និងសហរដ្ឋអាមេរិក នៅឆ្នាំ២០២១ និងឆ្នាំ២០២២ ហើយបានត្រឡប់មកប្រកបអាជីពជាថ្មីនៅកម្ពុជា ជាមួួក្លិបកងយោធពលខេមរភូមិន្ទ នៅឆ្នាំ២០២២ មុនចេញទៅលេងឲ្យក្លិបនៅវៀនណាម នេប៉ាល់ និងឥណ្ឌូនេស៊ី ពីឆ្នាំ២០២ ដល់ឆ្នាំ២០២៦។ដូច្នេះនេះជាលើកទី៣ ដែល Jonathan Campbell បានត្រលប់មកលេងនៅកម្ពុជា ខណៈគិរីវង់សុខសែនជ័យ គឺជាក្លិបទី៤ ដែលរូបគេបានប្រកបអាជីពជាមួយនៅទីនេះ។ វត្តមានរបស់ខ្សែការពារវ័យ ៣៤ឆ្នាំរូបនេះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ដ្បិតរូបគេធ្លាប់ជាខ្សែការពារដ៏លេចធ្លោរកំឡុងពេលលេងឲ្យភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ហើយ Jonathan Campbell ក៏រីករាយនឹងការត្រឡប់មកកម្ពុជា ដែលខ្លួនប្រៀបដូចជាផ្ទះទី២ នេះផងដែរ។គិតមកទល់ពេលនេះ Jonathan Campbell គឺជាកីឡាករបរទេសទី៣ ដែលគិរីវង់សុខសែនជ័យ បាននាំចូលត្រៀមរដូវកាលថ្មី បន្ទាប់ពីអ្នកចាំទីកូនកាត់វេល-អង់គ្លេស Adam Jozef Przybek និងខ្សែបម្រើការពារសញ្ជាតិស្វីស Sinclair Baddy Dega បន្ថែមលើកីឡាករ Louis Willy ដែលក្លិបបានប្រកាសបន្ដកុងត្រា។ដើម្បីពង្រឹងក្រុមត្រៀមរដូវកាលឆ្នាំ២០២៦៧ ដែលគ្រោងនឹងចាប់ផ្ដើមនាដើមខែក្រោយនេះដែរ គិរីវង់សុខសែនជ័យ បានធ្វើការរុះរើសក្រុមទ្រង់ទ្រាយធំ ទាំងក្រុមការងារគ្រូ និងកីឡាករ ជាក់ស្ដែងក្លិបបានតែងតាំងលោក Alistair Heath គ្រូបង្វឹកកាន់សញ្ញាបត្រ UEFA ‘A’ ដើម្បីដឹកនាំក្រុម ព្រមទាំងក្រុមការងារគ្រូជំនួយ និងកីឡាករវ័យក្មេង និងមានសក្ដានុពលជាច្រើន ដើម្បីជួយក្រុមផងដែរ៕ អត្ថបទ លី ឈុនឡា

ពានសម្ដេចធិបតី ចាប់ផ្ដើមការប្រកួតដោយក្រុម MBSA ឈ្នះ Dong Nai ៣-២ ខណៈកម្ពុជា ចាញ់ឥណ្ឌូនេស៊ី ក្នុងជំនួបមិត្តភាព

2026/08/20 11:22:32 am        220
ព្រឹត្តិការណ៍បាល់ទះពានរង្វាន់ «សម្ដេចធិបតី» រដូវកាលទី២ ឆ្នាំ២០២៦ បានចាប់ផ្ដើមការប្រកួតជាផ្លូវការហើយ នៅថ្ងៃទី១៩ ខែសីហា ដោយក្រុម MBSA របស់ម៉ាឡេស៊ី បានយកឈ្នះក្រុម Dong Hai មកពីវៀតណាម ដោយលទ្ធផល ៣-២សិត ស្របពេលក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដោយលទ្ធផល ៣-០សិត ក្នុងជំនួបមិត្តភាពអន្ដរជាតិ ដើម្បីអបអរសាទរពិធីបើកការប្រកួតនេះ។ដូចការគ្រោងទុកពានរង្វាន់ប្រមុខថ្នាក់ដឹកនាំ ដែលទទួលបានការអនុញ្ញាតជាគោលការណ៍ឲ្យរៀបចំពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នេះ មានបេក្ខភាព ៤ក្រុមត្រូវប្រជែង គឺមានក្រុមA និងក្រុមB នៃក្រុមជម្រើសជាតិកម្ពុជា ព្រមទាំងក្រុមភ្ញៀវ MBSA របស់ម៉ាឡេស៊ី និងក្រុម Dong Hai របស់វៀតណាម គ្រាដែលឥណ្ឌូនេស៊ី ត្រូវបានចូលរួមក្នុងនាមក្រុមភ្ញៀវ ដើម្បីប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិ ទល់នឹងក្រុមម្ចាស់ផ្ទះកម្ពុជាប៉ុណ្ណោះ។ជាលទ្ធផលការប្រកួតបើកពានរង្វាន់សម្ដេចធិបតី រដូវកាលទី២ ក្រុមម៉ាឡេស៊ី MBSA បានយកឈ្នះក្រុមមកពីវៀតណាម Dong Hai ដោយលទ្ធផលដ៏តានតឹង ៣-២សិត ជាមួយពិន្ទុ ១៩-២៥, ២៥-២០, ២៥-២០, ១៦-២៥ និង ១៥-១០ពិន្ទុ។ រីឯជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី គឺក្រុមភ្ញៀវបានយកឈ្នះ ៣-០សិត ជាមួយពិន្ទុ ២៥-១៨, ២៨-២៦ និង ២៥-១៩ពិន្ទុ។សម្រាប់បេក្ខភាពត្រូវប្រជែងពានសម្ដេចធិបតី នឹងត្រូវធ្វើការប្រកួតវិលជុំសន្សំពិន្ទុ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា មុនឈានដល់វគ្គខ្វែង ក្រុមលេខ១ ជួបលេខ៤ និងលេខ២ ជួបលេខ៣ នាថ្ងៃទី២២-សីហា ហើយក្រុមឈ្នះ ត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមពាននាថ្ងៃទី២៣ ខែសីហា។ រីឯជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី គឺនៅសល់ ១ប្រកួតទៀត ដែលក្រុមទាំងពីរ គ្រោងនឹងជួបគ្នានាថ្ងៃទី២៥ ខែសីហាខាងមុខ៕ អត្ថបទ លី ឈុនឡា

គប់ភ្លើងកីឡាជាតិ និងកីឡាជាតិជនពិការឆ្នាំ២០២៦ នឹងចេញដំណើរពីខេត្តស្វាយរៀង មុនបន្តទៅខេត្តផ្សេងទៀត

2026/08/20 09:32:48 am        405
ស្វាយរៀង៖ ថ្មីៗនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តស្វាយរៀងជុំវិញត្រៀមរៀបចំការប្រកួតកីឡាជាតិ២០២៦ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឱ្យដឹងថា គប់ភ្លើងកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦នេះនឹងចាប់ផ្ដើមចេញដំណើរពីខេត្តស្វាយរៀងមុនគេ។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តទៀតថាខេត្តស្វាយរៀងជាខេត្តចេញដំណើររបស់អគ្គីជ័យកីឡា។ ហើយពិធីរត់គប់ភ្លើងនេះនឹងធ្វើនៅខែតុលា ពោលមុនភ្ជុំបិណ្ឌដោយមានព្រះសង្ឃជាអ្នកប្រគេនអគ្គីជ័យមុនបន្តដំណើរយុទ្ធនាការរត់លើចំងាយផ្លូវ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ។ ក្រៅពីនេះគប់ភ្លើងកីឡាជាតិលើកទី៥នេះ នឹងបន្តដំណើរឆ្ពោះទៅខេត្តកែប រួចទៅកាន់ខេត្តកំពង់ឆ្នាំង រួចចូលមករាជធានីភ្នំពេញចំថ្ងៃបើកការប្រកួតផ្លូវការនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ឯកឧត្ដមបន្តថាក្រៅពីជាកន្លែងផ្ដើមរត់អគ្គីជ័យកីឡាជាតិ ខេត្តស្វាយរៀងនៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាជាតិលើប្រភេទកីឡាប្រណាំងទូកកានូ ទូកកាយ៉ាក និងទូកប្រពៃណីទៀតផង។ សូមជម្រាបជូនថាការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នៅរាជធានីភ្នំពេញ ខេត្តកែប កំពង់ឆ្នាំង និងខេត្តស្វាយរៀងដោយមានការចូលរួមពីប្រតិភូកីឡាប្រមាណ៧២០០នាក់មកពី២៥រាជធានីខេត្ត និង៣ក្រសួងដូចជាក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកួតលើ៣២ប្រភេទកីឡា និង៧ប្រភេទកីឡាប៉ារ៉ាឡាំពិក។ ពិធីបើកការប្រកួតផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM