Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

មន្ដ្រីបាល់ទះកម្ពុជា ទទួលស្គាល់ការពិត ចំពោះការបរាជ័យក្រោមថ្វីដៃឥណ្ឌា បើកឆាក Asian Games

2023/09/20 05:27:33 pm        1826
ក្រុមបាល់ទះបុរសក្នុងសាលជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើសជាតិឥណ្ឌា ដោយ​លទ្ធផល​ ៣-០សិត ជាមួយពិន្ទុ ១៤-២៥, ១៣-២៥ និង ១៩-២៥ នៃការប្រកួត​បើក​ឆាក​ពូល​C ​ក្នុង​ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន កាលពី​ម្សិលមិញ ។ជាមួយការបរាជ័យក្រោមថ្វីដៃក្រុមចំណាត់ថ្នាក់លេខ៧១ ពិភពលោកនេះ លោកបណ្ឌិត អាំង សិរី​ពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាថា ត្រូវទទួលស្គាល់ការពិត ដ្បិត​ទាំង​កាយសម្បទា និងបច្ចេកទេស ឥណ្ឌាគឺមានទាំងព្រម ក្នុងនាម​ក្រុម​យក្ស​មួយ​នៅ​អាស៊ី​ពិត​មែន​ ។បេសកកម្មនេះ ប្រកួតកីឡាអាស៊ី ឆ្នាំ២០២២ ដែលលើកមករៀបចំនៅឆ្នាំ២០២៣ នាប្រទេស​ចិន​នេះ ​សម្រាប់វិញ្ញាសាបាល់ទះបុរសក្នុងសាល កម្ពុជា ស្ថិតក្នុងពូលC ជាមួយឥណ្ឌា និង​កូរ៉េខាងត្បូង​ ។ ដូច្នេះកម្ពុជា នៅសល់ ១ប្រកួតទៀត ដោយត្រូវធ្វើការធ្ងន់ជាមួយកូរ៉េខាងត្បូង នា​ថ្ងៃ​ទី២១ ខែកញ្ញាស្អែក ដើម្បីកាត់សេចក្ដីរកបេក្ខភាពវគ្គបន្ដក្នុងពូល ។សូមរំឮកថា នេះក៏ជាលើកដំបូងហើយ ដែលក្រុមបាល់ទះបុរសកម្ពុជា បានបង្ហាញខ្លួនជាថ្មី ក្នុង​ព្រឹត្តិការណ៍​កីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ ក្រោយខកខានអស់រយៈពេល ៥៣ឆ្នាំ បន្ទាប់ពី​ខណៈ​ការ​បង្ហាញខ្លួនលើកចុងក្រោយ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី ​លើកទី៦ ឆ្នាំ១៩៧០ នៅទីក្រុងបាងកក ប្រទេសថៃ ៕ អត្ថបទ លី ឈុនឡា

Manchester United អវត្តមានកីឡាករក្រុមដំបូង ១២ នាក់ក្នុងដំណើរទៅទឹកដី Bayern Munich

2023/09/20 04:44:37 pm        281
ក្រុមដែលញាំញីដោយបញ្ហាកីឡាកររបួស និងរឿងអាស្រូវ Manchester United ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី Bayern Munich យប់នេះក្របខណ្ឌ UEFA Champions League ដោយ​គ្មាន​វត្តមាន​កីឡាករ​ក្រុម​ដំបូង ១២នាក់។ក្រុមរបស់លោក Erik ten Hag ដែលកំពុងលំបាកនៅ English Premier League មិនមាន​វត្ត​មាន​ខ្សែកា​រពារ Raphael Varane, Harry Maguire និង Mason Mount ធ្វើ​ដំណើរ​ទៅ​ទឹកដី​អាល្លឺម៉ង់​ឡើយ​។ អតីតអ្នកចាត់ការ Ajax រូបនេះឱ្យដឹងថា បញ្ហារបួសនៅ Manchester United លោក​មិន​ដែល​ចាប់​បាន​ ១១នាក់ ដំបូងពេញជើង រឺ ១១ នាក់ល្អបំផុតឡើយ តែនេះបញ្ហា​ដែល​អ្នក​ចាត់ការ​គ្រប់​គ្នា​តែង​តែប្រ​ឈម ហើយពេញចិត្តនឹងតទល់នឹងស្ងានការបែបនេះជានិច្ច។ក្រៅពីកីឡាករ ៣ នាក់ខាងលើ Manchester United មិនមានវត្តមាន Jadon Sancho ដែល​មាន​បញ្ហា​ជាមួយលោក Ten Hag ខ្សែបម្រើស្លាបប្រេស៊ីល Antony ដែលត្រូវ​ដោះស្រាយ​បញ្ហា​ផ្ទាល់​ខ្លួន ខណៈខ្សែបម្រើហូឡង់ Donny van de Beek មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​ក្រុម​ប្រកួត​នៅ​អឺរ៉ុប​ឡើយ។Manchester United មុនមកដល់ការប្រកួតរាត្រីនេះ ទើបតែចាញ់ Brighton ៣-១ ក្នុង​ទឹក​ដី​ខ្លួន​ឯង និងធ្លាក់ទៅដល់លេខ ១៣ ក្នុងតារាង។ ងាកទៅ Bayern Munich វិញថ្វីបើស្មើ ២-២ ទល់នឹង Bayer Leverkusen តែក្រុមរបស់លោក Thomas Tuchel មិនដែលចាញ់ក្នុងដីនៅវគ្គវិលជុំក្នុងពូល UCL ឡើយ ៣៤ ប្រកួតចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ

ច្បាប់ថ្មីរបស់ NBA មិនអនុញ្ញាតឱ្យក្រុមទុកកីឡាករល្បីរបស់ខ្លួនសម្រាកលើសពីម្នាក់ឡើយ ក្នុងមួយប្រកួត

2023/09/19 10:38:02 pm        142
ក្របខណ្ឌបាល់បោះអាមេរិក NBA បានចេញច្បាប់ថ្មីសម្រាប់អនុវត្តនៅរដូវកាលថ្មីខាងមុខនេះ ដោយក្រុមនីមួយៗមិនអាចទុកឱ្យកីឡាករល្បីៗរបស់ខ្លួនសម្រាកលើសពីម្នាក់ឡើយក្នុងមួយប្រកួត ខណៈក្រុមដែលល្មើស នឹងត្រូវរងការពិន័យខ្ទង់លានដុល្លារ។កីឡាករដែលចាត់ទុកជាកីឡាករល្បី រឺ Superstar នោះ គឺជាកីឡាករដែលត្រូវជ្រើសរើសនៅក្នុង NBA All-Star ក្នុងរយៈពេល ៣ រដូវកាលចុងក្រោយ។នាយកគ្រប់គ្រងរបស់ NBA លោក Adam Silva ឱ្យដឹងថា កីឡាករដែលល្បីឈ្មោះ គួរតែមាន​វត្តមាន​លើទីលាន ពួកគេជាក្តីរំពឹងរបស់អ្នកគាំទ្រ។ក្រុមនៅក្នុងក្របខណ្ឌ NBA ទាំងអស់នឹងត្រូវប្រកួតគ្នាសរុប ៨២ ប្រកួត​រដូវកាលថ្មី​នេះ​ដែល​នឹង​ចាប់​ផ្តើម​ពីថ្ងៃទី ២៤ ខែតុលាបញ្ចប់នៅថ្ងៃទី ១៩ ខែមេសាឆ្នាំក្រោយ មុនឈានដល់វគ្គ Play-Offs​។រំលឹកថា ថ្វីបើច្បាប់ថ្មីនេះទើបចាប់ផ្តើមអនុវត្តជាទូទៅក្តីសម្រាប់រដូវ​កាលថ្មីខាងមុខ តែ NBA ក៏​ធ្លាប់​បាន​ពិន័យក្លិបបាល់បោះ Dallas Mavericks កាលពីខែមេសាកន្លងទៅចំនួន ៧៥ ម៉ឺន​ដុល្លារ​អាមេរិក ដែលបានទុកឱ្យកីឡាករសំខាន់ៗជាច្រើននាក់សម្រាក ដោយ NBA ចោទ​ប្រកាន់​ថា​ ជាគោលបំណងធ្វើចាញ់៕ អត្ថបទ៖នាង សុភាវុធ

Al-Hilal បានត្រឹមស្មើ ខណៈAl-Ittihad រកបានបីពិន្ទុពីប្រកួតដំបូង AFC Champions League

2023/09/19 09:43:07 pm        101
ការប្រកួតបាល់ទាត់ក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League បាន​ចាប់​ផ្តើម​ដំណើរ​ការ​ហើយ​នៅ​យប់ថ្ងៃចន្ទម្សិលមិញ ដែលជាការប្រកួតនៅតំបន់អាស៊ីខាងលិច។ ក្រុមជើងឯករងរដូវកាលមុនអារ៉ាប៊ីសាអ៊ូឌីត Al-Hilal បើក​ទ្វា​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​មក​ពី​អ៊ូសប៊ែគីស្ថាន​ Navbahor តែមិនអាចរកបានបីពិន្ទុក្នុងផ្ទះរបស់ខ្លួនឡើយ។ Toma Tabatadze ជាអ្នកបើកការនាំមុខឱ្យក្រុមភ្ញៀវ Navbahor នៅដើមវគ្គទី ២ បន្ទាប់ពីវគ្គទី ១ ឱកាស​ជាច្រើនរបស់ Al-Hilal មិនបានសំរេច។ រៀបនឹងចប់ការប្រកួតទៅហើយ ៣ ពិន្ទុគួរតែបានសម្រាប់ Navbahor តែ​ម៉ោង​បន្ថែម​បង្គ្រប់​ដល់ទៅ ១៤ នាទី ក្រុមម្ចាស់ផ្ទះក៏តាមស្មើវិញបានសំរេចដោយការតែតបញ្ចូលទីរបស់ Ali Al Bulayhi​។​នៅក្នុងពូល D នេះដែរក្រុមភ្ញៀវអ៊ីរ៉ង់ FC Nassaji Mazandaran ឈ្នះនៅទឹកដីឥណ្ឌា Mumbai City FC​ ២-0។ងាកមកការប្រកួតនៅក្នុងពូល C វិញ ក្រុមចំណាយលុយច្រើនជើងឯក ២ សម័យ Al-Ittihad មិនភ្លាត់​បី​ពិន្ទុ​ក្នុង​ដីរបស់ខ្លួនឡើយ ក្រោយយកឈ្នះក្រុមភ្ញៀវអ៊ូសប៊ែគីស្ថាន FC AGMK ៣-០។ ពីរគ្រាប់ក្នុង ៤ នាទីដំបូងបានកើតឡើង Haroune Camara នៅនាទីទី ១១ និង Romarinho នាទីទី ១៥ ធ្វើឱ្យក្រុមភ្ញៀវបាត់បង់ស្មារតីទៅហើយ មុនពេលដែល Al-Ittihad បន្ថែមមួយគ្រាប់ទៀតចុងវគ្គទី ១ ដោយបាល់ពិន័យ ១១ ម៉ែត្ររបស់ Romarinho ដដែល។ Al-Ittihad ជាក្លិបតែមួយគត់ដែលធ្លាប់ឈ្នះជើងឯក AFC Champions League ពីររដូវកាលជាប់គ្នា ចាប់​តាំង​ពី​ពានរង្វាន់នេះរៀបចំឡើងដំបូងនៅឆ្នាំ ២០០២។ នេះជាការបង្ហាញខ្លួនលើកដំបូងដែរសម្រាប់ Al-Ittihad ក្រោយអវត្តមានតាំងពីឆ្នាំ ២០១៥៕ អត្ថបទ៖នាង សុភាវុធ

លីគអាមេរិក សម្រេចបណ្តេញកីឡាករម្នាក់ក្រោយប្រើឈ្មោះក្លែងក្លាយ​ទៅប្រកួតកន្លែងផ្សេង

2023/09/19 09:09:05 pm        533
លីគបាល់ទាត់អាមេរិក Major League Soccer បានសម្រេច​បញ្ចប់​កិច្ច​សន្យា​ខ្សែ​បម្រើ​របស់​ក្លិប​បាល់​ទាត់​ CF Montreal, Matko Miljevic ក្រោម​ការ​ចោទ​ប្រកាន​ថា​បាន​ប្រើប្រាស់​ឈ្មោះ​ក្លែងក្លាយ​ទៅ​ប្រកួត​នៅ​ក្របខណ្ឌពាក់កណ្តាលអាជីពមួយនៅកាណាដា។សារព័ត៌មាននៅកាណាដាព្រោងព្រាតបានចុះផ្សាយបន្ថែមថា កីឡាករវ័យ ២២ ឆ្នាំរូប​នេះថែ​មទាំង​បាន​ប្រើប្រាស់​អំពើ​ហឹង្សា​លើគូប្រកួតផងដែរ។ក្លិបបាល់ទាត់ CF Montreal ក៏បានបញ្ជាក់ថា កីឡាករវ័យ ២២ ឆ្នាំអាមេរិក​រូប​នេះ​ក៏​បាន​ចាក​ចេញ​ពី​ក្លិប​ផង​ដែរ​ ស្របពេលគ្រូបង្វឹកលោក Hernan Losada ក៏ធ្លាប់ឱ្យដឹង​សប្តាហ៍​មុន​ដែរ​ពី​ការ​ចាប់​ផ្តើម​ស៊ើបអ​ង្កេត​ក្រោយលេចចេញព័ត៌មាននេះ។សូមបញ្ជាក់ថា​ សារព័ត៌មានអាមេរិកក៏ដូចជាកាណាដាបានចុះផ្សាយថា Matko Miljevic បានចូលលេង ៣ ប្រកួតឱ្យក្រុមរបស់មិត្តភក្តិរបស់ខ្លួនដែលលេងនៅក្របខណ្ឌពាក់កណ្តាលអាជីពនៅទីក្រុង Quebec និង​បានស៊ុតបញ្ចូលទី ៦ គ្រាប់ បន្ទាប់ពីទំនេរមិនសូវបានចូលលេងនៅ CF Montreal។ អតីតកីឡាកររបស់ក្លិបអាហ្សង់ទីន Argentinos Juniors រូបនេះបង្ហាញខ្លួនបាន ៨ ប្រកួតនៅក្របខណ្ឌ Major League Soccer រដូវកាលនេះ តែសុទ្ធតែអង្គុយកៅអីបម្រុង៕ អត្ថបទ៖នាង សុភាវុធ

កីឡាការិនីអេស្ប៉ាញ​បញ្ជាក់​ជំហរ​ធ្វើ​កូដកម្ម​ឡើង​វិញ​បន្ទាប់​ពីការកោះហៅ​របស់ក្រុមជម្រើសជាតិ

2023/09/19 08:51:11 pm        184
កីឡាការិនីអេស្បាញបានរំលឹកឡើងវិញថា ពួកគេកំពុងធ្វើពហិការមិនចូលក្រុមជម្រើសជាតិនារី បើទោះបីជាត្រូវបានកោះហៅចូលក្រុមត្រៀមការប្រកួត Nations League ក្តី។សមាជិកចំនួន ១៥ នាក់នៃក្រុមដែលបានឈ្នះ World Cup កាលពីខែមុនត្រូវបានបញ្ចូលក្នុងក្រុម​សម្រាប់​ការ​ប្រកួត Nations League នាពេលខាងមុខ។កីឡាករមួយក្រុមមានគ្នា ៨១ នាក់បានធ្វើពហិការមិនចូលរួមក្រុមជម្រើសជាតិ បន្ទាប់ពីលោក Luis Rubiales អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ បានថើបមាត់ខ្សែប្រយុទ្ធកីឡាការិនី Jenni Hermoso ក្រោយអេស្ប៉ាញឈ្នះនៅវគ្គផ្តាច់ព្រ័ត្រលើកពាន World Cup លើកដំបូង។កាលពីថ្ងៃសុក្រ កីឡាករ ៣៩ នាក់ រួមទាំង ២១ នាក់ក្នុងចំណោម ២៣ ដែលជ័យលាភីជើងឯក World Cup បាននិយាយថា កូដកម្មរបស់ពួកគេនឹងបន្តរហូតដល់មានការផ្លាស់ប្តូរបន្ថែមទៀត ហើយ​ថា​ពួក​គេ​មិន​ទាន់​ "មានអារម្មណ៍នៅកន្លែងសុវត្ថិភាព" នៅឡើយ។ម្ចាស់ពានរង្វាន់ Ballon d'Or ពីរសម័យកាល Alexia Putellas ស្ថិតក្នុងចំណោមកីឡាករទាំង ១៥ នាក់​ដែល​ត្រូវ​បានកោះហៅ តែមិនមានវត្តមាន Jennifer Hermoso ឡើយ។សូមបញ្ជាក់ថា នេះជាការកោះហៅប្រមូលផ្តុំក្រុមជម្រើសជាតិនារីអេស្ប៉ាញលើកដំបូង ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹកថ្មីលោកស្រី Montse Tome ដែលជំនួសលោក Jorge Vilda៕ អត្ថបទ៖នាង សុភាវុធ

៥ក្រុមបន្ដកំណត់ត្រាមិនទាន់ស្គាល់ចាញ់ក្នុងពានយុវជន Svay Rieng Cup U18

2023/09/19 04:59:05 pm        511
ការប្រកួតបាលទាត់ពានរង្វាន់ស្វាយរៀងខាប់យុវជនអាយុក្រោម ១៨ឆ្នាំ(Svay Rieng Cup U18) លើកទី១ ឆ្នាំ២០២៣ បានបញ្ចប់ការប្រកួតជម្រុះក្នុងពូល សប្ដាហ៍ទី៥ ហើយ ខណៈមានក្រុមខ្លាំង ៥ក្រុម បានរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់រៀងៗខ្លួន។ចំពោះលទ្ធផលការប្រកួតសប្ដាហ៍ទី៥ នៃពានរង្វាន់យុវជនថ្នាក់ខេត្តនេះ ក្រុមព្រះខ័ន​រាជ​ស្វាយរៀង​ U18​ បាន​យក​ឈ្នះក្រុមយុវជនឆន្ទៈកីឡា ១០-០ គ្រាដែលក្រុមពូប្រុស លីង គួយ បានយកឈ្នះក្រុម United SEZ ដោយលទ្ធផល ១-០។លទ្ធផលនេះ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង U18 និងក្រុមយុវជនពូប្រុស លីង គួស រក្សា​កំណត់​មិន​ទាន់​ស្គាល់ចាញ់ ដោយរកបាន ៧ពិន្ទុស្មើគ្នាក្នុងពូល B បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងស្មើ ១ ។រីឯក្រុម Blue Dragon ធ្វើបានកាន់តែល្អ ដោយយកឈ្នះក្រុមកំពូលតារាងពូលC Red Bull​ ដោយ​លទ្ធផល​ ១១-១ ដើម្បីឡើងគ្រងកំពូលតារាង ជាមួយកំណត់ត្រាឈ្នះ ៣ប្រកួតជាប់ៗគ្នា និងរកបាន ៩ពិន្ទុ។ចំណែកលទ្ធផល ២គូក្នុងពូល D វិញ គឺក្រុម MST FC បានយកឈ្នះក្រុមដារ៉ូពិទូ Sport FC ២-១ និង​ក្រុម​ត្នោត​អេហ្វស៊ី យកឈ្នះក្រុមយុវជនតាពៅ ៦-៣ ។ លទ្ធផលនេះ នាំឲ្យក្រុមទាំងពីរ រក្សា​ពាក្យ​មិន​ដែល​ចាញ់​ដូចគ្នា ក្នុងនោះក្រុម MST FC បន្ដឈរកំពូលតារាង មាន ៧ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ២ ស្មើ១​ និងក្រុមត្នោតអេហ្វស៊ី ឈរលេខ២ មាន ៥ពិន្ទុ ជាមួយលទ្ធផល ៣ប្រកួតឈ្នះ ១ និងស្មើ ២ ។ដោយឡែកលទ្ធផល ១គូទៀត នៅក្នុងពូល E វិញ គឺក្រុមយុវជនគគីសោម បាន​យក​ឈ្នះ​ក្រុម​សាលា​ចំរើន​សូនីតា ដោយលទ្ធផល ៣-១ ។ ជ័យជម្នះនេះ បានជួយឲ្យក្រុមយុវជនគគីសោម ធានា​បាន​នូវ​កៅអី​វគ្គ​១៦ ក្រុមចុងក្រោយ ជាមួយក្រុមយុវជនរមាសហែក ខណៈសាលាចំរើនសូនីតា ត្រូវចាំ​អ៊ុត​បេក្ខភាព​ក្រុម​លេខ​៣ ល្អជាងគេ ជាមួយបណ្ដាពូលផ្សេងៗទៀត៕ អត្ថបទ លី ឈុនឡា  

រកឃើញក្រុមឡើងវគ្គ ៨ ក្រុមចុងក្រោយវាយកូនបាល់ Davis Cup

2023/09/18 10:09:07 pm        156
ការប្រកួតវាយកូនបាល់តំណាងប្រទេស Davis Cup រកបានក្រុមឡើងវគ្គ ៨ ក្រុមចុង​ក្រោយ​ហើយ។ គូដំបូងនេះនៅក្នុងពូល B អង់គ្លេសបានយកឈ្នះការប្រកួតប្រផិតផើយលើបារាំងនៅទីក្រុង Manchester ដើម្បីឡើងវគ្គញបន្ត ពោលគឺក្រុមទាំងពីរស្មើគ្នា ២ ប្រកួតដំបូង​តាមរយៈ​ជ័យជំនះ​របស់ Dan Evans លើ Arthur Fils តែ Cameron Norrie ក៏ចាញ់កីឡាករបារាំង Ugo Humbert។ប្រកួតកាត់សេចក្តីវាយគូ Dan Evans ចាប់ដៃគូជាមួយ Neal Skupski សង្គ្រោះពិន្ទុ Match-Point បួនលើករបស់បារាំងរហូតយកឈ្នះវិញ ១-៦ ៧-៦(៧-៤) និង ៧-៦(៨-៦) ដើម្បីឡើង​វគ្គ ៨ ក្រុមចុងក្រោយជាមួយអូស្រ្តាលីដែលឈរលេខ ២ ក្នុងពូលក្រោយយកឈ្នះស្វ៊ីស ៣-០។ អង់គ្លេសដែលឈ្នះជើងឯក Davis Cup ចុងក្រោយបំផុតនៅឆ្នាំ ២០១៥ គឺជាក្រុមលេខ ១ ក្នុង​ពូលត្រូវជួបជាមួយស៊ែប រឺអ៊ីតាលីដែលនឹងចាប់ឆ្នោតនៅថ្ងៃអង្គារស្អែកនេះ។អូស្រ្តាលីគឺជាក្រុមលេខ ២ ក្នុងពូលឡើងជុំបន្តរួមជាមួយក្រុមការពារតំណែងជើងឯក កាណាដា ឆេក ហ្វាំងឡង់ និងហូឡង់ ដែលសុទ្ធតែកក់កៅអីនៅវគ្គបន្ត។ អវត្តមានគួរកត់សំគាល់នៅវគ្គ ៨ ក្រុមចុងក្រោយ Davis Cup ឆ្នាំនេះគឺម្ចាស់ផ្ទះអេស្ប៉ាញ ដែល​ឆ្លង​មិនផុតវគ្កចែកពូល ខណៈក្រុមជើងឯក ៣២ លើកអាមេរិក​ក៏ធ្លាក់ដែរ​ក្រោយចាញ់​ហ្វាំងឡង់​ប្រកួតចុង​ក្រោយក្នុងពូល។Davis Cup ជុំ ៨ ក្រុមផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅទីក្រុង Malaga ប្រទេសអេស្ប៉ាញនៅ​ខែវិច្ឆិកា​ខាងមុខ៕ អត្ថបទ៖នាង សុភាវុធ

ក្រុមឡើងថ្មីនៅអាល្លឺម៉ង់ Heidenheim បង្កើតប្រវត្តិសាស្រ្តឈ្នះការប្រកួតនៅ Bundesliga លើកដំបូង

2023/09/18 09:45:48 pm        307
ក្រុមបាល់ទាត់ឡើងថ្មីមកកាន់ក្របខណ្ឌកំពូលអាល្លឺម៉ង់ Heidenheim បានបង្កើតប្រវត្តិសាស្រ្ត​របស់ខ្លួន រកបានជ័យជំនះដំបូងនៅក្របខណ្ឌកំពូល Bundesliga ខណៈលោក Frank Schmidt ក្លាយជាអ្នកចាត់ការដឹកនាំក្រុមយូរបំផុត ក្នុងប្រវត្តិសាស្រ្តបាល់ទាត់អាល្លឺម៉ង់។លោក Frank Schmidt បានមកដឹកនាំ Heidenheim នៅឆ្នាំ ២០០៧ នៅពេលដែល​ក្រុម​ស្ថិត​នៅ​ក្រប​ខណ្ឌទី ៥ ពោលគឺលោកបានដឹកនាំក្រុមឡើង ៤ ក្របខណ្ឌមកកាន់ក្របខណ្ឌកំពូល និង​ទី​បំផុត​រកបានជ័យជំនះដំបូងនៅ Bundesliga តាមរយៈជ័យជំនះ ៤-២ លើ Werder Bremen។ក្រុមម្ចាស់ផ្ទះ Heidenheim នាំមុខមុន ២ គ្រាប់ តែ Werder Bremen ក៏តាមស្មើវិញ ២ គ្រាប់ មុន​ពេលដែលម្ចាស់ផ្ទះរកបាន ២ គ្រាប់ចុងក្រោយវិញ។លោក Frank Schmidt នៅពេលដឹកនាំក្រុម Heidenheim ក្នុងឆ្នាំទី ១៦ ហើយ និង​បាន​បំបែក​កំណត់​ត្រា​លោក Volker Finke ដែលធ្លាប់ដឹកនាំក្រុម Freiburg យូរបំផុតពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ១៩៩១ ដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០០៧។លោក Schmidt មានដំណើតនៅទីក្រុង Heidenheim នេះ និងធ្លាប់​ជាកីឡាករ​ប្រធាន​ក្រុម​នៅ​ក្លិប​ Heidenheimer SB មុនពេលដែលលោកបានចូលនិវត្តន៍ពីអាជីពកីឡាករនៅឆ្នាំ ២០០៧។សរុបមកលោក Frank Schmidt បានដឹកនាំក្រុម Heidenheim ៥៩១ ប្រកួតហើយ តាំង​ពី​កាន់​តំណែង​នៅ​ឆ្នាំ ២០០៧ នាំក្រុមឡើងពីក្របខណ្ឌទី ៥ មកទី ៤ នៅឆ្នាំ ២០០៨ ឡើងមកទី ៣ នៅឆ្នាំ ២០០៩ ឡើងមកទី ២ នៅឆ្នាំ ២០១៤ និងឡើងមកកាន់ក្របខណ្ឌកំពូលនៅឆ្នាំ ២០២៣ នេះ៕ អត្ថបទ៖នាង សុភាវុធ

Ronnie O’Sullivan លើកពានស្នូកឃ័រ Shanghai Masters ៤ ឆ្នាំជាប់គ្នាក្រោយឈ្នះ Luca Brecel

2023/09/18 09:14:05 pm        207
កំពូលកីឡាករស្នូកឃ៍រអង់គ្លេស Ronnie O’Sullivan នៅតែជាជើងឯកការប្រកួតពានរង្វាន់ Shanghai Masters ៤ ឆ្នាំជាប់គ្នា បន្ទាប់ពីជ័យជំនះលើកីឡាករប៊ែលហ្ស៊ិក Luca Brecel នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ១១-៩ ហ្វ្រេម។O’Sullivan ត្រូវបាន​ Brecel នាំមុខ ៤-៣ ហ្វ្រេមត្រឹមពាក់កណ្តាលផ្លូវ មុន​ពេល​ដែល​ចាប់​ផ្តើម​ដំណាក់​កាលទី២ យកឈ្នះ ៣ ហ្វ្រេមផ្ទួនដើម្បីយកឈ្នះជើងឯកពិភពលោក Luca Brecel។គិតមកដល់ពេលនេះ ជើងឯកពិភពលោក ៧ សម័យ Ronnie O’Sullivan ឈ្នះការប្រកួតសរុប ១៨ ប្រកួតជាប់គ្នាហើយនៅទីក្រុងសៀងហៃប្រទេសចិននេះ។នេះជាការប្រកួតស្នូកឃ័រនៅលើទឹកដីចិនលើកដំបូងផងដែរ តាំងពីឆ្នាំ ២០១៩ បន្ទាប់​ពី​អាក់ខាន​ដោយ​សារ​វិបត្តិកូវីដ-១៩។ជាជ័យជំនះពាន Shanghai Masters ៤ ឆ្នាំជាប់គ្នាតែជាជើងឯកលើកទី ៥ បន្ទាប់​ពី​ឈ្នះ​លើក​ដំបូង​នៅ​ឆ្នាំ២០០៩ ក្រោយមកឈ្នះជាប់គ្នាពីឆ្នាំ ២០១៧, ២០១៨, ២០១៩ និង ២០២៣ នេះ​។​ក្រោយការប្រកួតចប់ O’Sullivan បានឱ្យដឹងថា ពានរង្វាន់ Shanghai Masters លោក​នឹង​មក​យក​ទៅ​តាមខ្លួនឡើយ ដោយនឹងប្រគល់​ជូន​មិត្តភក្តិ​ម្នាក់​ដែល​បង្កើត​ក្លិប​ស្នូកឃ័រ​នៅ​ទីក្រុងសៀងហៃ​នេះ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM